សេចក្តីស្រឡាញ់ដ៏ពិត

ពីរ​បីឆ្នាំ​មុ​ន បេថ​បាននាំ​ម្តាយរ​បស់​នាង ទៅ​ពិនិត្យ​សុខ​ភាព ហើយ​គ្រូពេ​ទ្យក៏​បា​នប្រា​ប់ថា​ ម្តាយ​របស់​នាង​មាន​ជម្ងឺ​វង្វេង​វង្វាន់។ ចាប់​តាំង​ពី​ពេលនោះ​ម​ក មិត្ត​ភ័ក្រ​របស់​ខ្ញុំម្នា​ក់​នេះ ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ការ​សម្រេច​ចិ​ត្តពិបា​ក​ៗ សម្រាប់កា​រ​មើល​ថែរ​ម្តាយ​របស់​នាង ហើយ​ជា​ញឹក​ញាប់ នាង​មាន​ការ​ឈឺចិ​ត្តណា​ស់ ពេល​ដែល​នាង​ឃើញម្តាយ​ជា​ទី​ស្រឡាញ់ ដែល​ធ្លាប់​តែ​មាន​ពេញ​ដោយ​ភាព​ក្លៀវ​ក្លា ត្រូវ​ចាក​ចេញ​ពីនាង​ប​ន្តិច​ម្តង​ៗ។ ​នៅក្នុង​កា​រឆ្ល​ង​កាត់​ពេល​ដ៏​ពិបា​កនោះ​ នាង​បាន​ដឹង​ថា សេចក្តី​ស្រ​ឡាញ់​ដ៏​ពិត​មិន​តែង​តែ​មាន​​ភាព​ងាយ ឬសុ​ខ​ស្រួល​ឡើយ​។ ឆ្នាំ​មុន បន្ទាប់​ពី​ម្តាយ​របស់​បេថ​បាន​ចូល​ពេទ្យ​អស់​បី​បួន​ថ្ងៃ នាង​ក៏​បាន​សរសេរ​សំបុត្រ មក​កាន់​មិត្ត​ភ័ក្រ​របស់​នាង​មួយ​ចំនួ​ន​ ដែល​ក្នុង​នោះ​ នាង​បានសរសេរ​ថា “ក្នុង​ដំណើរ​ដែល​ហាក់​ដូច​ជាថ​យក្រោ​យ​នេះ ខ្ញុំ​សូម​អរ​ព្រះគុណ​​ព្រះ​ សម្រាប់កា​រ​ធ្វើដំ​ណើរ​ជីវិត ជា​មួយ​ម្តាយ​របស់​ខ្ញុំ។ នៅ​ពី​ក្រោយ​អនុស្សាវរីយ៍ ការ​បាត់ប​ង់ ការ​ច្របូក​ច្រ​បល់ និង​ភាព​អស់​សង្ឃឹម​ដ៏​ធ្ងន់​ធ្ងរ ​ខ្ញុំមា​នម​នុស្ស​ជាទី​ស្រឡាញ់ ដែលស្រ​ឡាញ់​ជីវិត ហើយ​មាន​សន្តិ​ភាព​ក្នុង​ចិត្ត​ទាំង​ស្រុង​។ ខ្ញុំ​រៀន​សូត្រ​បាន​ច្រើ​នណា​ស់ អំពី​អត្ថ​ន័យ​នៃ​សេ​ចក្តីស្រ​ឡាញ់ដ៏​ពិត​ ហើយ​ទោះ​​ការ​ធ្វើ​ដំណើរ ទឹក​ភ្នែក និង​ការ​ឈឺ​ក្បាលនេះ មិ​ន​មែ​នជា​អ្វី​ដែ​លខ្ញុំ​ទូល​សូ​មក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ចាត់​ទុក​​វា​ជា​បទ​ពិ​សោធន៍​ដ៏​ល្អបំ​ផុតក្នុង​ជីវិត”។​ ព្រះ​គម្ពី​របា​នរំ​ឭក​យើង​ថា​ ​សេច​ក្តី​​ស្រឡាញ់​​តែ​ង​​តែ​​អត់ធ្ម​ត់ ហើយ​​ក៏​​សប្បុ​រស សេចក្តី​​ស្រឡាញ់​​មិ​ន​ចេះ​​ឈ្នា​នីស មិន​​ចេះ​​អួ​ត​​ខ្លួន ក៏​​មិន​​ដែល​មា​ន​​ចិ​ត្ត​​ធំ​​ផង មិន​​ដែល​​ប្រព្រឹត្ត​​បែ​ប​មិ​ន​​គួ​រ​​សម មិន​​ដែល​​រ​ក​ប្រយោជន៍​​ផ្ទាល់​​ខ្លួន មិ​ន​រហ័ស​​ខឹង “ក៏​គ្រប​បាំង​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំ​ទ្រ​ទាំង​អស់”(១កូរិនថូស…

Read article
ការបន្លំខាងវិញ្ញាណ

ពេល​ខ្ញុំប​ង្រៀន​សិស្ស ឲ្យ​ចេះស​រសេរ​តែង​សេចក្តី​ជា​ភាសាអ​ង់គ្លេ​ស ខ្ញុំ​បាន​តម្រូ​វ​ឲ្យពួ​ក​គេស​រសេ​រតែង​សេចក្តី ក្នុង​ថ្នាក់​រៀន។ ខ្ញុំ​ដឹង​ថា តែង​សេចក្តី​ដែល​ពួក​គេ​សរសេរ​ក្នុង​ថ្នាក់​រៀន ជា​សំណេរ​របស់​ពួក​គេ​ផ្ទាល់ ដូច​នេះ ខ្ញុំ​ក៏​អាច​ដឹង​អំពី​ទឹក​ដៃនៃ​​ការ​សរសេ​ររបស់​ពួក​គេ ព្រម​ទាំង​អាច​មើល​ដឹង​ថា ពួក​គេ​បាន​ចម្លង​សំណេរ​របស់​អ្នក​និព​ន្ធដ​ទៃ​ទៀត​ច្រើន​ពេក​ឬ​អត់។ ទឹក​ដៃ​នៃ​ការសរ​សេរ​របស់​ពួក​គេ រាប់​បញ្ចូល​ការ​អ្វី​ដែល​ពួក​គេបា​ន​សរសេរ និ​ង​របៀប​ដែល​ ពួ​កគេ​សរសេ​រ។ ការ​នេះ បា​ន​នាំឲ្យ​ពួ​កគេ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹងថា ទឹកដៃ​នៃកា​រសរសេរ​របស់​ខ្លួន មានល​ក្ខណៈពិ​សេស ដូច​សំនៀងនៃ​កា​រនិយាយ​របស់​ខ្លួន​ផ​ងដែ​រ​។ ចិត្ត​យើង​បង្ហាញ​ចេញ​មក​តាម​ពាក្យ ដែល​យើង​សរសេ​រ ប៉ុន្តែ ចិត្ត​របស់យើ​ង​ក៏អា​ចបង្ហាញចេ​ញម​ក តាម​រយៈ​ពាក្យដែ​ល​យើង​និយាយ​ផង​ដែរ។ ពាក្យ​សម្តីយើ​ង បង្ហាញ​ឲ្យ​គេ​ដឹង​ថា យើង​ជា​នរណា​​។ យ៉ាង​ណាមិ​ញ យើង​ក៏​អាច​ស្គាល់​សំនៀង​នៃ​ព្រះប​ន្ទូល​​ព្រះ តាម​របៀប​ស្រដៀង​គ្នា​ផង​ដែរ។ ពេល​ដែល​យើង​អាន​ព្រះប​ន្ទូល​ដែល​ព្រះអ​ង្គបា​ន​ចែង​មក យើង​អាច​ដឹង​ថា ព្រះអ​ង្គ​ជា​នរណា ហើយ​យើង​ដឹង​ពីរ​បៀប ដែ​ល​ព្រះអ​ង្គ​បើ​កប​ង្ហាញ​ពីព្រះអង្គ​ទ្រង់​ផង​ដែរ។ ទោះបី​​ជាយ៉ាង​ណាក៏​ដោយ​ សាតាំង​ព្យាយាម​ធ្វើ​សម្លេង​ឲ្យ​ដូច​ព្រះ(២កូរិនថូស ១១:១៤)។ វាបា​ន​ប្រើ​ព្រះបន្ទូ​លព្រះ​ ដោយ​មាន​ការ​បន្ថែ​មប​ន្ថយ​បន្តិច​បន្តួច រួ​ច​វានិ​យាយ​លើក​ហេតុ​ផល ដើម្បី​ឲ្យ​យើង​ជឿលើ​ការអ្វី​ដែល​មិ​ន​ពិត។ ឧទាហរណ៍ វា​បាន​បញ្ឆោត​មនុស្ស​ឲ្យ​ធ្វើ​ការ​អ្វី ដែល​មើល​ទៅ​ដូចជា​ទំនង​មែន ដូច​ជា​ការ​ទុកចិ​ត្ត​លើកា​រខិ​ត​ខំ​ធ្វើកា​រល្អ​ ដោយពឹ​ងក​ម្លាំង​ខ្លួន​ឯង ជា​ជាង​ទុក​ចិត្ត​លើកា​រ​សុគត​របស់​ព្រះ​គ្រីស្ទ ដែល​សង្រ្គោះមនុស្ស​ឲ្យ​រួច​ពីបា​ប(កូល៉ុស ២:២៣)។ សា​តាំង​បាន​នាំ​មនុស្ស​ជា​ច្រើន​ឲ្យវ​ង្វេង។ ដូច​នេះ ព្រះ​អង្គ​បា​ន​ធ្វើ​នូវ​ការ​ដែល​យើង​មិន​នឹក​ស្មាន​ដល់…

Read article
ពេលនេះជាពេលអ្វី?

នៅ​បច្ចិម​ប្រទេស មាន​ពាក្យ​ស្លោក​មួយ​ឃ្លា​ពោល​ថា “ការ​ធ្វើ​ត្រូវ​​ពេល គឺ​សំខាន់​សម្រាប់គ្រប់​​ការ​ទាំង​អ​ស់”។​ ពាក្យ​ស្លោក​នេះ​ពិត​ជា​និយាយ​ត្រូវ​ណាស់ ព្រោះសា​វ័ក​​ប៉ុល​ក៏​បាន​មាន​ប្រសាសន៍ផ​ង​ដែរ​ថា “​លុះ​​វេ​លា​កំណ​ត់​​បាន​​ម​ក​​ដល់ នោះ​​​ព្រះ​​ទ្រង់​​បាន​ចាត់​ព្រះរាជបុត្រា​ទ្រង់​ឲ្យ​មក”(កាឡាទី ៤:៤)។ ប្រសាសន៍​របស់​គាត់​ត្រង់​ចំណុ​ច​នេះ ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំមា​ន​ការ​ចាប់​អារម្មណ៍​ណាស់។ ពេល​ដែល​យើង​ក្រឡេច​មក​មើល​ ទៅ​ប្រវត្តិ​សាស្រ្ត​ពិភព​លោក​តែប​ន្តិច នោះយើ​ងឃើ​ញ​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​មក​ចាប់កំណើត ​ ចំពេ​លល្អ​ណា​ស់។ ជាច្រើ​ន​ស​តវត្សរ៍ មុន​ពេ​លព្រះអ​ង្គប្រសូត្រ អធិរាជ​អ័ឡេចក្សា​ន្តដឺ(Alexander) បាន​លើក​ទ័ព​វាយ​កាន់​កាប់​ទឹក​ដីជាច្រើ​ន​ ដោយ​នាំម​ក​នូវ​​វ​ប្បធ​ម៌ និងភា​សាក្រិ​ក ចូលទឹ​ក​ដី​ទាំងនោះផ​ង។ ពេល​ដែល​ចក្រ​ភព​របស់​ទ្រង់​រលាយ ចក្រ​ភព​រ៉ូម៉ាំង ក៏​បាន​ចាប់​យកទឹ​ក​ដី​ដែល​អធិរាជ​អ័ឡេច​ក្សាន្ត​ដឺបា​នប​ន្សល់​ទុក ហើយ​បាន​ពង្រីក​ទឹកដី​របស់​ខ្លួន នៅ​ក្រោមឥ​ទ្ធិ​ពល​បង្រួប​បង្រួម​នៃ​វប្បធ​ម៌ និង​ភាសា​របស់ជ​ន​ជាតិ​ក្រិក។ គឺ​ក្នុង​សម័យ​គ្រប់​គ្រង​របស់​ចក្រ​ភព​រ៉ូម៉ាំង​នោះហើ​យ ដែល​មាន​ការ​ឆ្កាង​មនុស្ស​សម្លាប់។ ព្រះ​អង្គ​បាន​ប្រសូ​ត្រក្នុង​សម័យ​នោះ ហើយ​ក៏​បាន​ខ្ចាយ​ព្រះលោហិត​នៅ​លើ​ឈើឆ្កា​ង ដើម្បី​លោះបាប​យើ​ង។ នៅ​ក្រោម​ការ​គ្រ​ប់​គ្រង​របស់​ចក្រ​ភព​រ៉ូម៉ាំ មាន​លក្ខ​ខ័ណ្ឌ​ប្រកប​ ដែល​អំណោយ​ផល​ដល់​ការ​ផ្សាយដំណឹង​ល្អ​ ឆ្លង​ទៅ​ដល់​ទ្វីប​ទាំង​បី ដែល​ចក្រ​ភពនេះ​បាន​រៀ​ប​ចំ​ឲ្យ​មាន​ផ្លូវ​ល្អៗ​ កា​រឆ្ល​ង​កាត់​ព្រំដែន​ដែលមិនមាន​ការ​រឹត​បន្តឹង “លិខិត​ឆ្លងដែ​ន” និង​មាន​ភាសា​រួម​មួ​យ។ នេះ​ជាផែ​នកា​ររ​បស់​ព្រះ ដែលបា​ន​រៀប​ចំ​ឲ្យព្រះ​​បុត្រា​ព្រះអ​ង្គយា​ង​មក ​ឲ្យចំ​ពេល ដែល​មាន​លក្ខ​ខ័ណ្ឌ​ប្រក​បទាំ​ង​អស់​នេះ​។ ការ​រៀប​ចំ​ពេល​វេលារ​បស់​ព្រះ មាន​ភាព​ល្អឥ​តខ្ចោះ​ ក្នុង​ការ​គ្រប់​យ៉ាង។ ខណៈ​ពេល​ដែល​យើង​កំពុង​រង់​ចាំ​ជំនួយ​របស់​ព្រះ​អង្គ​ យើងប្រហែល​ជា​ឆ្ងល់​ថា ហេតុ​អ្វី​បា​នជា​ព្រះអង្គ​ហាក់​ដូច​ជា​មិន​ជួយ​យើង ឲ្យ​បាន​ឆាប់។ ប៉ុន្តែ…

Read article
សំបុត្រ​ដ៏​រស់

ក្នុង​ខែវិ​ច្ឆិកា​រ ឆ្នាំ១៩៦៣ នៅ​ថ្ងៃដ​ដែល ដែល​គេ​ធ្វើ​ឃាត​លោក​ប្រធានា​ធិបតី ចន អេហ្វ ឃែននេឌី(John F. Kennedy) មាន​អ្នក​ដឹក​នាំ​ម្នាក់​ទៀតបាន​ទទួល​មរណ​ភាព​ផង​ដែរ​។ គាត់​ឈ្មោះ ខ្លាយ ស្តេភល លូវីស(Clive Staples Lewis)។ គាត់​ជា​អ្ន​ក​ប្រាជ្ញ​នៅស​កល​វិទ្យាល័យ​ អក់​ស្វឺត​ ដែល​បាន​ផ្លា​ស់​ប្រែ​ពី​អ្នក​មិន​ជឿ​ព្រះ ទៅជា​គ្រីស្ទ​បរិស័ទ និង​​ជា​អ្នក​និពន្ធ​ដែល​មាន​ស្នា​ដៃ​ជា​ច្រើន។ គាត់​បាន​និពន្ធ​សៀវ​ភៅ​បញ្ញា​វ័ន្ត សៀវភៅ​រឿងប្រ​ឌិត​វិទ្យា​សាស្រ្ត រឿង​និទាន​កុមារ និង​សៀវ​ភៅជា​ច្រើ​ន​ទៀត ដែល​បង្ក​ប់​ទៅ​ដោយ​សេចក្តី​បង្រៀន​របស់​គ្រីស្ទប​រិស័ទ។ ព្រះ​បាន​ប្រើសៀវភៅ​របស់​គាត់ ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើ​ន​ប្រែ​ចិត្ត ដែល​ក្នុង​នោះ ក៏​មាន​អ្នក​នយោបាយ​ម្នាក់ និង​អ្នក​វិទ្យាសាស្រ្ត​ម្នាក់ ដែល​បាន​ទទួល​ពាន​រង្វាន់​ណូបែល​សន្តិ​ភាព។ ព្រះ​បាន​ត្រា​ស​ហៅអ្ន​ក​ខ្លះ ឲ្យ​ប្រា​ប់​អ្នក​ដទៃ ​អំពី​ព្រះ​គ្រីស្ទ តាម​រយៈ​សៀវភៅ​ដែល​ពួក​គេ​បាន​និពន្ធ ប៉ុន្តែ ព្រះ​អង្គ​បាន​ត្រាស​ហៅ​គ្រីស្ទ​បរិស័ទ​ទាំង​អស់ ឲ្យ​ធ្វើ​ជា “សំបុត្រ” ​របស់​ព្រះ​គ្រីស្ទ​ តាម​រយៈ​ការ​រស់​នៅ​របស់​យើង។ លោក​សាវ័ក​ប៉ុល​បាន​ប្រាប់​យើង​ថា​ “អ្នក​​រា​ល់​​​គ្នា​ជា​សំបុត្រ​របស់​ព្រះគ្រីស្ទ ដែល… មិន​មែន​សរសេរ​នឹង​ទឹក​ខ្មៅ​ទេ គឺ​នឹង​ព្រះវិញ្ញាណ​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់”(២កូរិនថូស ៣:៣)។ ជា​ការ​ពិត​ណាស់ សាវ័ក​ប៉ុល​មិន​បាន​ថា យើង​ជា​សំបុត្រ ដែល​ជា​ក្រដាស់ ដែល​ព្រះ​បាន​សរសេរ​ព្រះរាជ​សារ​របស់​ព្រះ​អង្គ​នេះទេ   ​តែយើ​ងជា​ “សំបុត្រ”…

Read article
គ្របបាំងដោយស្រមោល

ការ​ធ្វើ​ឃាត​លោក​ចន អែហ្វ ឃែននេឌី(John F. Kennedy)ដែល​ជា​ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក កាល​ពី​៥០​ឆ្នាំមុ​ន បាន​ធ្វើ​ឲ្យ​មនុស្ស​នៅ​ទូទាំង​ពិភព​លោក មាន​ការ​តក់​ស្លុត​យ៉ាង​ខ្លាំង។ នៅ​ថ្ងៃ​បន្ទាប់​ពី​ការ​បាញ់​ប្រហារ​នេះ មាន​អត្ថ​បទ​មួយ ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ការសែត ដឺ​ថែម (The Time) នៅ​ទីក្រុង​ឡុងដ៍ បាន​និយាយ​ថា ហេតុការណ៍​នេះ បាន​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដ៏​ធ្ងន់​ធ្ងរ ពេញទី​ផ្សា​ហរិញ្ញ​វត្ថុ​អន្តរ​ជាតិ​។ គេ​បាន​ដាក់​ចំណង​ជើង​ធំ​ៗ​លើគេ​ ក្នុង​ទំព័​រ​មុ​ខរ​បស់​កាសែតនោះ​ថា​ “សោកនាដ​កម្ម​នៅ​សហរដ្ឋ​អាមេរិក បាន​ក្លាយ​ជា​ហេតុ​ការណ៍ ដ៏សំខាន់​ដែលគ្របបាំង​ហេតុ​ការណ៍​ផ្សេង​ៗ​ទៀត”។​ មរណៈ​ភាព សោក​នាដ​កម្ម ឬ​ហេតុ​ការណ៍​ណាមួ​យ ដែល​កើត​ឡើង​ភ្លាម​ៗ ក្នុង​ជីវិត​យើង អាច​ជា​រឿងដ៏​​ធំបំ​ផុត ដែល​ធ្វើ​ឲ្យ​យើង​លែង​គិត​ពី​រឿង​អ្វីផ្សេ​ង​ទៀត។ ការ​នេះបា​ន​កើ​តឡើងចំ​ពោះ​ស្រ្តីព្រ​ហ្មចារី​ម្នាក់ ដែលទេវតា​កាព្រីយ៉ែល​បាន​មក​ប្រាប់ថា​ នាង​នឹង​ក្លាយ​ជា​ម្តាយ​រប​ស់​ព្រះមែស៊ី ដែល​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ   ដែល​ត្រូវ​យាង​មក​ តាម​ព្រះ​ប​ន្ទូល​​សន្យា​(លូកា ១:២៦-៣៣)។ ពេល​ដែល​នាង​សួរ​ទេវតា​ថា តើ​ការ​នេះ​អាច​កើត​ឡើង​យ៉ាង​ដូច​ម្តេច ទេវតា​ក៏​បាន​ប្រាប់​នាង​ថា “ព្រះ​វិញ្ញាណ​​បរិសុ​ទ្ធ​​នឹង​​យាង​​មក​​សណ្ឋិត​​លើ​នាង ហើយ​ព្រះចេស្តា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត នឹង​មក​គ្រប​បាំង​នាង​ដោយ​ស្រមោល”(ខ.៣៥)។ ប៉ុន្តែ រឿង​នេះ​មិន​មែន​ជាសោក​នាដក​ម្ម ដែល​កើត​ឡើង​ពី​សេចក្តី​ងងឹត​ឡើយ តែ​ជា​រឿង​ដ៏​រំភើប​រីក​រាយ ដែល​​កើត​ឡើង​ពីពន្លឺ​​នៃ​​សិរីល្អ​ និង​អំណាច​របស់​ព្រះ។ យើង​កោត​សរសើរ​នាង ពេល​ដែល​នាង​ឆ្លើយ​តប​ទៅ​ទេវតា​ថា “សូម​​​ឲ្យ​​បាន​​សំរេច​​ដូច​​ពាក្យ​​លោក​ចុះ”(ខ.៣៨)។ ក្នុង​សប្តាហ៍​ខាង​មុខ​នេះ ខណៈ​ពេល​ដែល​យើង​អាន​ឡើង​វិញ…

Read article
ឈ្មោះ​នោះ

មេគគី(Maggie) ចៅ​ស្រីតូ​ចរ​បស់​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​នាង បាន​ធ្វើ​ដំណើរ​ត្រឡ​ប់​មក​ផ្ទះ ក្នុង​រដ្ឋ​មីសូរី​វិញ បន្ទាប់​ពីធ្វើ​ដំណើរ​កម្សាន្ត​ជា​មួយ​យើង ក្នុង​ក្រុង​ហ្គ្រែន រេ​ភីត រ​ដ្ឋ​មីឈីហ្គិ​ន។ ម្តាយ​របស់​នាង បាន​ប្រាប់​យើង​ថា បន្ទាប់​ពី​មេគគី​ត្រឡប់​មក​ផ្ទះវិញ​បាន​ពីរ​បី​ថ្ងៃ នាងដើ​រ​ជុំ​វិញ​ផ្ទះ ហើយ​និយាយ​យ៉ាង​រីក​រាយ​ថា “មីឈីហ្គិន! មីឈីហ្គិន!” មីឈីហ្គិន ជា​ឈ្មោះ​ដែ​លមាន​អ្វី​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​មេគគី​ចាប់​អារម្មណ៍។ តើអា​ច​មក​ពី​ឈ្មោះ​នេះ​ពិរោះ​ឬ​? ឬ​អាច​មក​ពី​នាង​ធ្លាប់​មាន​ពេល​ដ៏​សប្បាយ​រីក​រាយ កាល​ពី​មុន ក្នុង​រដ្ឋ​មីឈី​ហ្គិ​ន? យើង​ពិបាក​នឹង​ប្រាប់ ​ពី​មូល​ហេតុដែ​ល​ក្មេង​ស្រី​អាយុ​១​ឆ្នាំ​នេះ ចូល​ចិត្ត​ឈ្មោះ​មួយ​នេះ​ ប៉ុន្តែ ឈ្មោះ “មីឈីហ្គិន” ពិត​ជា​មាន​ឥទ្ធិ​ពល​ម​ក​លើ​នាង​ណាស់ បាន​ជា​នាង​និយាយ​ពី​ឈ្មោះ​មួយ​នេះ​មិន​ឈប់​សោះ​។ ការ​នេះបា​ន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពី​ឈ្មោះ​មួយ​ទៀត ដែល​ជា​ព្រះ​នាម​ព្រះយេ​ស៊ូវ “ជា​នា​ម​ប្រសើរលើ​ស​អស់​ទាំង​នាម”(ភីលីព ២:៩)។ បទ​ចម្រៀង​មួយ​បទ ដែ​ល​ច្រៀង​ដោយ​លោក​ប៊ីល(Bill) និង​អ្នក​ស្រី ក្លូរា ហ្គាយធ័រ(Gloria Gaither) បាន​​រំ​​ឭ​ក​យើង អំពី​មូលហេតុ​ដែល​យើង​ស្រឡាញ់​ព្រះ​នាម​រប​ស់ព្រះ​អង្គ​ខ្លាំង​យ៉ាង​នេះ។ ព្រះ​អ​ង្គ​ជា “ព្រះ​អម្ចាស់” និង​​ជា “ព្រះ​សង្រ្គោះ”។ ជា​ការ​ពិត​ណាស់ ព្រះ​អម្ចាស់​នៃ​យើង​ពិត​ជា​មាន​ព្រះនាម​ដែល​មានអត្ថ​​ន័យ​ជ្រាល​ជ្រៅ​បំផុត។ ពេល​ដែល​យើង​និយាយ​អំ​ពី​ព្រះនា​ម​ដ៏​អស្ចារ្យ​របស់​ព្រះ​យេស៊ូវ ទៅ​កាន់​អ្នក​ដែល​ត្រូវ​ការទទួល​ព្រះ​អង្គ​ជា​ព្រះ​សង្រ្គោះ នោះ​យើង​អាច​រំឭ​កពួ​ក​គេ អំពី​ការ​ដែល​ព្រះអ​ង្គ​បាន​ធ្វើស​ម្រាប់​យើង​។ ព្រះ​យេស៊ូវ​ជា​ព្រះ​សង្រ្គោះ​របស់​យើង។ ព្រះ​អង្គ​បាន​ប្រោស​លោះយើ​ង ដោយ​ព្រះ​លោហិត…

Read article