ការយកចិត្តទុកដាក់ដ៏ពិត
ក្នុងយប់ដំបូង នៃការបោះជំរំគ្រួសារ អ្នកដឹកនាំការបោះជំរំបានជូនដំណឹងដល់ក្រុមគ្រួសារទាំងឡាយ អំពីកាលវិភាគ សម្រាប់ការបោះជំរំមួយសប្តាហ៍នោះ។ ពេលគាត់ចែកចាយចប់ គាត់បានសួរពួកគេថា តើមាននរណាមានយោបលអ្វីទេ? ពេលនោះ មានក្មេងស្រីម្នាក់បានក្រោកឈរឡើង ហើយនិយាយអំពាវនាវសុំជំនួយ ធ្វើឲ្យយើងមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង។ នាងបានចែកចាយអំពីប្អូនប្រុសតូចរបស់នាង ដែលជាក្មេងប្រុសដែលមានតម្រូវការពិសេស ហើយពិបាកមើលថែរ។ នាងបានប្រាប់យើងថា បញ្ហានេះបានធ្វើឲ្យក្រុមគ្រួសាររបស់នាង មានការពិបាកយ៉ាងណា ហើយនាងបានសូមឲ្យគេរាល់គ្នា ឧស្សាហ៍ក្រឡេចមើលក្មេងប្រុសនោះ ក្នុងពេលមួយសប្តាហ៍នោះផង នោះជាការអំពាវនាវ ដែលកើតចេញពីការខ្វល់ខ្វាយដ៏ពិត ដែលនាងមានចំពោះប្អូនប្រុស និងឪពុកម្តាយរបស់នាង។ ក្នុងពេលមួយសប្តាហ៍នោះ ខ្ញុំមានការសប្បាយចិត្តណាស់ ដែលបានឃើញពួកគេជួយយកអសារគ្រួសារមួយនោះ។ ការអំពាវនាវរបស់នាង នៅយប់នោះ ជាការរំឭកដ៏ស្រទន់ឲ្យយើងនឹកចាំថា យើងរាល់គ្នាងាយនឹងវក់វីនឹងជីវិត និងបញ្ហារបស់យើងណាស់ រហូតដល់យើងមិនបានមើលឃើញតម្រូវការរបស់អ្នកដទៃ។ ត្រង់ចំណុចនេះ សាវ័កប៉ុលបានបកស្រាយអំពីការទទួលខុសត្រូវរបស់យើង យ៉ាងដូចនេះថា “កុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវស្វែងរកចំពោះអ្នកដទៃផង”(ភីលីព ២:៤)។ ខគម្ពីរបន្ទាប់ បានប្រាប់យើងឲ្យយកតម្រាប់តាមព្រះយេស៊ូវ គឺដូចដែលមានសេចក្តីចែងថា “ត្រូវតែមានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ”។ ការមើលថែររបស់យើង បង្ហាញអំពីការយកចិត្តទុកដាក់ ចំពោះអ្នកដែលកំពុងមានទុក្ខ ដែលជាការយកគំរូតាមព្រះយេស៊ូវ។ សូមយើងសម្រាកនៅក្នុងព្រះគុណព្រះ ដោយទុកចិត្តថា ព្រះអង្គនឹងជួយឲ្យយើង មានលទ្ធភាពបម្រើអ្នកដទៃ ពេលដែលពួកគេមានតម្រូវការ។—Bill Crowder
Read articleអ្នករួមដំណើរ
ថ្មីៗនេះ ពេលដែលខ្ញុំទៅលេងមិត្តភ័ក្រ ដែលធ្លាប់បញ្ចប់ការសិក្សានៅសាលាព្រះគម្ពីរជាមួយគ្នា ខ្ញុំក៏បានដឹងថា មានមិត្តភ័ក្ររបស់យើងជាច្រើន បានលាចាកលោកទៅហើយ។ ការនេះបានរំឭកខ្ញុំយ៉ាងច្បាស់ថា ជីវិតរបស់មនុស្សពិតជាខ្លីណាស់។ អាយុរបស់មនុស្សយើង គឺបានត្រឹម៧០ឆ្នាំទេ ឬបើមានកំឡាំងច្រើន នោះបានដល់៨០ឆ្នាំប៉ុណ្ណោះ ដ្បិតអាយុយើងឆាប់កន្លងទៅ ហើយយើងហើរទៅបាត់ (ទំនុកដំកើង ៩០:១០)។ អ្នកនិពន្ធទំនុកដំកើងពិតជានិយាយត្រូវមែន។ យើងជាអ្នកដទៃ ជាអ្នកដំណើរដូចជាពួកឰយុកោដែរ(៣៩:១២)។ ភាពរួញខ្លីនៃជីវិតបានធ្វើឲ្យយើងគិតអំពី “ចុងបញ្ចប់” នៃជីវិតយើង និងចំនួនថ្ងៃដែលយើងនៅសល់ ដែលកន្លងផុតទៅឆាប់រហ័សណាស់(ខ.៤)។ យើងមានអារម្មណ៍ដឹងកាន់តែច្បាស់អំពីបញ្ហានេះ ពេលដែលចុងបញ្ចប់នៃជីវិតយើង កាន់តែរំគិតមកដល់។ លោកិយនេះមិនមែនជាផ្ទះរបស់យើងទេ យើងគ្រាន់តែជាអ្នកដំណើរ ដែលមកសំណាក់នៅបណ្តោះអាសន្នប៉ុណ្ណោះ។ តែយើងមិនធ្វើដំណើរតែម្នាក់ឯងទេ។ យើងជាអ្នកដំណើរ ដែលមានព្រះគង់នៅ និងរួមដំណើរជាមួយ(៣៩:១២) ដូចនេះ យើងមិនត្រូវខ្លាចឧបស័គ្គនៅតាមផ្លូវ មិនត្រូវខ្លាច ឬមានការព្រួយបារម្ភឡើយ។ យើងធ្វើដំណើរឆ្លងកាត់លោកិយនេះ ហើយចូលទៅក្នុងនគរព្រះ ជាមួយនឹងព្រះវរបិតា ដែលមានក្តីស្រឡាញ់ ដែលតែងតែរួមដំណើរ និងនាំផ្លូវយើងជានិច្ច។ យើងជាអ្នកដំណើរ ក្នុងលោកិយនេះ តែយើងមិនដែលធ្វើដំណើរតែម្នាក់ឯងឡើយ(៧៣:២៣-២៤)។ យើងមានព្រះមួយអង្គ ដែលមានបន្ទូលថា “ខ្ញុំនឹងគង់នៅជាមួយអ្នកជានិច្ច”(ម៉ាថាយ ២៨:២០)។ ឪពុកម្តាយ ប្តីប្រពន្ធ និងមិត្តភ័ក្រយើង មិនអាចនៅក្បែរយើងគ្រប់ពេលឡើយ…
Read articleស្វាគមន៍ការវិល ត្រឡប់មកវិញ
លោកជីម(Jim) បានសម្រេចចិត្តដើរតាមព្រះយេស៊ូវ ពេលគាត់មានអាយុ១០ឆ្នាំ។ ១៥ឆ្នាំក្រោយមក ការប្តេជ្ញាចិត្តរបស់គាត់មានការខ្សោយទៅៗ។ គាត់បានអនុវត្តតាមទស្សនវិជ្ជា ដែលបង្រៀនឲ្យរស់នៅ សម្រាប់តែពេលបច្ចុប្បន្ន ហើយក៏ប្រែជាមានទម្លាប់អាក្រក់មួយចំនួន។ បន្ទាប់មក ជីវិតរបស់គាត់ហាក់ដូចជាជួបក្តីអន្តរាយ។ គាត់មានបញ្ហានៅកន្លែងធ្វើការ។ សមាជិកគ្រួសាររបស់គាត់៣នាក់ បានស្លាប់ស្ទើរតែក្នុងពេលតែមួយ។ លោកជីមក៏ចាប់ផ្តើមមានការភ័យខ្លាច និងការសង្ស័យ ក្នុងជីវិត ដោយគ្មានអ្វីជាទីពឹងទៀតឡើយ។ តែថ្ងៃមួយ គាត់បានអានបទគម្ពីរ ទំនុកដំកើង ១២១:២ ដែលចែងថា “សេចក្តីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី”។ ព្រះបន្ទូលបានចាក់ទំលុះការភ័យខ្លាច និងការភ័នច្រឡំ ដែលមានក្នុងចិត្តគាត់។ គាត់ក៏បានងាកមករកព្រះ ដើម្បីទទួលជំនួយពីព្រះអង្គ ហើយព្រះអង្គក៏បានទទួលស្វាគមន៍គាត់។ ដំណើរជីវិតខាងវិញ្ញាណរបស់លោកជីម បានធ្វើឲ្យខ្ញុំនឹកចាំ អំពីប្រវត្តិសាស្រ្តរបស់ជនជាតិអ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលមានទំនាក់ទំនងដ៏ពិសេសជាមួយព្រះ ព្រោះពួកគេជារាស្រ្តជ្រើសតាំងរបស់ព្រះអង្គ(នេហេមា ៩:១-១៥)។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេបានបះបោរ និងមិនអើពើរចំពោះសេចក្តីល្អរបស់ព្រះ ដោយងាកចេញពីព្រះអង្គ ហើយដើរទៅតាមផ្លូវរបស់ខ្លួនវិញ(ខ.១៦-២១)។ តែពេលដែលពួកគេងាកមករកព្រះអង្គវិញ ហើយប្រែចិត្ត ព្រះអង្គ “បានត្រៀមខ្លួនជាស្រេច ដើម្បីអត់ទោសឲ្យពួកគេ ព្រះអង្គក៏សន្តោស ហើយមេត្តាករុណា ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរសជាបរិបូរ”(ខ.១៧)។ ពេលដែលយើងបានដឹងថា ព្រះអង្គមានព្រះទ័យល្អដូចនេះ យើងមានទឹកចិត្តនឹងចូលទៅក្បែរព្រះអង្គ…
Read articleវីរៈបុរសដែលឈ្នះបាប
កន្លងមក មានគេសួរខ្ញុំនូវសំណួរមួយ ដែលពិបាកឆ្លើយណាស់ថា “តើអ្នកអាចរស់នៅ ដោយមិនប្រព្រឹត្តអំពើបាបសោះ បានរយៈពេលយូរប៉ុណ្ណា? តើបានមួយអាទិត្យ ឬមួយថ្ងៃ ឬក៏មួយម៉ោងទេ?” តើយើងអាចឆ្លើយសំណួរដូចនេះ ដោយរបៀបណា? បើយើងពិតជាស្មោះត្រង់មែននោះ យើងប្រហែលជានិយាយថា “ខ្ញុំមិនអាចរស់នៅ ដោយមិនប្រព្រឹត្តអំពើបាប សូម្បីតែមួយថ្ងៃ”។ ពុំនោះទេ បើយើងក្រឡេចមកមើល សប្តាហ៍មុន យើងប្រហែលជាឃើញថា យើងមិនបានលន់តួបាប នៅចំពោះព្រះឡើយ ពោលគឺសូម្បីតែអំពើបាបដ៏តូចមួយ ក៏យើងមិនបានលន់តួផង។ បើសិនជាយើងនិយាយថា យើងមិនដែលបានធ្វើអំពើបាបសោះ ក្នុងគំនិត ឬសកម្មភាពរបស់យើង បានមួយសប្តាហ៍ហើយ នោះយើងបោកខ្លួនឯងទេ។ ព្រះទ្រង់ជ្រាបអំពីចិត្តរបស់យើង។ ព្រះអង្គជ្រាបថា យើងឆាប់ឆ្លើយតបចំពោះព្រះវិញ្ញាណបរិសុទ្ធឬអត់ ពេលដែលព្រះអង្គដាស់តឿនយើងឲ្យភ្ញាក់ខ្លួន។ បើយើងពិតជាស្គាល់ខ្លួនឯងមែន នោះចូរយើងជញ្ជឹងគិតបទគម្ពីរ ១យ៉ូហាន ១:៨ ដែលបានចែងថា “បើសិនជាយើងថា យើងគ្មានបាបសោះ នោះឈ្មោះថាយើងបញ្ឆោតដល់ខ្លួន ហើយសេចក្តីពិតមិនស្ថិតនៅក្នុងយើងទេ”។ យើងពិតជាមិនចង់ធ្វើខុស នឹង ខ.១០ ដែលចែងថា “បើយើងថា យើងមិនដែលធ្វើបាបសោះ … ហើយព្រះបន្ទូលទ្រង់មិននៅក្នុងយើងទេ”។ សំណួរមួយទៀត ដែលមានការលើកទឹកចិត្តជាង គឺសួរថា “តើព្រះមានការឆ្លើយតបយ៉ាងណា…
Read articleព្រះអង្គសក្តិសមនឹងទទួលការសរសើរ
ខ្ញុំរស់នៅជាមួយស្វាមីរបស់ខ្ញុំ ក្នុងតំបន់ដាច់ស្រយ៉ាលមួយ ដែលហុំព័ទដោយកសិដ្ឋានជាច្រើន ដែលនៅទីនោះ មានពាក្យស្លោកដ៏ពេញនិយមមួយ ដែលពោលថា “បើអ្នកញាំអាហារមួយពេល នៅថ្ងៃនេះ នោះចូរអរគុណកសិករ”។ កសិករពិតជាសក្តិសម នឹងទទួលការដឹងគុណពីយើងរាល់គ្នា។ ពួកគេធ្វើការធ្ងន់ៗ ក្រោមកំដៅថ្ងៃ ដែលមានការភ្ជួររាស់ដី ការដាំដុះ និងប្រមូលផលដំណាំ ដែលជាអាហារ ដែលជួយមិនឲ្យយើងដាច់ពោះស្លាប់។ ប៉ុន្តែ ជារៀងរាល់ពេលដែលខ្ញុំអរគុណកសិករ ខ្ញុំក៏ព្យាយាមនឹកចាំថា ខ្ញុំក៏ត្រូវថ្វាយការសរសើរដល់ព្រះផងដែរ ព្រោះព្រះអង្គជាអ្នកដែលទទួលខុសត្រូវ នៅក្នុងការបង្កើតអាហារ ឲ្យយើងបរិភោគ។ ព្រះអង្គប្រទានពន្លឺ ទឹកភ្លៀង និងបង្កើតថាមពលក្នុងគ្រាប់ពូជ ដែលធ្វើឲ្យវាមានកម្លាំងចាក់ឫសចូលក្នុងដី ហើយបង្កើតផ្លែផ្កា។ ទោះបីជាលោកិយ និងអ្វីៗទាំងអស់នៅក្នុងលោកិយ ជាកម្មសិទ្ធិរបស់ព្រះក៏ដោយ(ទំនុកដំកើង ២៤:១) ក៏ព្រះអង្គបានសម្រេចព្រះទ័យ ជ្រើសរើសមនុស្ស ឲ្យធ្វើជាអ្នកថែរក្សារបស់ទាំងអស់នោះ។ យើងមានការទទួលខុសត្រូវ នៅក្នុងការប្រើប្រាស់ធនធានរបស់ផែនដី តាមដែលព្រះអង្គសព្វព្រះទ័យ ឲ្យយើងធ្វើ ក្នុងលោកិយនេះ(១១៥:១៦)។ យើងជាអ្នកថែរក្សាស្នាព្រះហស្តខាងសាច់ឈាមរបស់ព្រះ ទន្ទឹមនឹងនោះ យើងក៏ជាអ្នកអនុវត្តតាមការរៀបចំ ដែលព្រះអង្គមានសម្រាប់សង្គមផងដែរ។ យើងអនុវត្តតាម ដោយផ្តល់នូវការគោរពដល់អ្នក ដែលព្រះអង្គបានដាក់ឲ្យធ្វើជារដ្ឋអំណាច ដោយបង់ពន្ធ ដោយផ្តល់ការគោរពដល់អ្នកដែលគួរគោរព និងដោយសងបំណុលនៃសេចក្តីស្រឡាញ់ ដែលយើងបានជំពាក់គេ(រ៉ូម ១៣:៧-៨)។ តែយើងត្រូវថ្វាយការសរសើរដំកើង…
Read articleជើងឯកដែលមិនចេះភ័យខ្លាច
កាលនៅពីក្មេង ខ្ញុំមានបញ្ហាគេងក្រលក់។ ពេលដែលឪពុកម្តាយរបស់ខ្ញុំបិទភ្លើង មិនទាន់បានយូរប៉ុន្មានផង ខ្ញុំក៏មើលទៅខោអាវដែលខ្ញុំបានបោះទៅលើកៅអី ឃើញមានរូបរាង្គដូចសត្វនាគភ្លើង ធ្វើឲ្យខ្ញុំមានការភ័យខ្លាចណាស់ ហើយខ្ញុំក៏មានការតក់ស្លត់ផងដែរ ពេលដែលខ្ញុំស្រមៃឃើញសត្វអ្វីមួយ កំពុងលាក់ខ្លួនក្រោមគ្រែរបស់ខ្ញុំ បានជាខ្ញុំគេងក្រលក់។ ក្រោយមក ខ្ញុំបានដឹងថា មិនមែនមានតែក្មេងៗទេ ដែលទៅណាមិនរួច ដោយសារមានការភ័យខ្លាច។ ការភ័យខ្លាចរារាំងមិនឲ្យយើងអត់ទោសឲ្យគេ មិនហ៊ានចេញមុខ ក្នុងកន្លែងការងារ ឬមិនហ៊ានលះបង់ធនធានរបស់យើង ថ្វាយដល់នគរព្រះ ឬមួយមិនហ៊ាននិយាយថាទេ ពេលដែលមិត្តភ័ក្រយើងសុទ្ធតែនិយាយថា បាទ ឬចាស។ ការនេះបានបណ្តាលឲ្យយើងត្រូវប្រយុទ្ធ នឹងសត្វនាគភ្លើងជាច្រើនក្បាល នៅក្នុងជីវិតរបស់យើង។ ពេលខ្ញុំអានបទគម្ពីរដែលចែង អំពីការដែលពួកសាវ័កនៅក្នុងទូក ពេលជួបខ្យល់ព្យុះ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលបានដឹងថា មានតែព្រះយេស៊ូវទេ ដែលមិនមានការភ័យខ្លាច ក្នុងហេតុការណ៍នោះ។ ព្រះអង្គមិនខ្លាចខ្យល់ព្យុះ ព្រះអង្គមិនខ្លាចមនុស្សឆ្គួត នៅក្នុងកន្លែងកប់ខ្មោច ហើយក៏មិនខ្លាចវិញ្ញាអាក្រក់មួយកងពល ដែលបានសណ្ឋិតគាត់ឡើយ(ម៉ាថាយ ៨:២៣-៣៤) ពេលយើងជួបការភ័យខ្លាច យើងចាំបាច់ត្រូវស្តាប់ព្រះយេស៊ូវសួរយើងថា “ហេតុអ្វីបានជាភ័យដូច្នេះ”?(ខ.២៦) ហើយត្រូវនឹកចាំថា ព្រះអង្គនឹងមិនចាកចោលយើង ឬបោះបង់ចោលយើងឡើង(ហេព្រើ ១៣:៥-៦)។ គ្មានការអ្វីដែលព្រះអង្គមិនអាចជម្នះនោះឡើយ ដូចនេះ គ្មានអ្វីដែលព្រះអង្គខ្លាចឡើយ។ ដូចនេះ លើកក្រោយ ពេលដែលអ្នកជួបការភ័យខ្លាច…
Read article