ព្រះនៅក្នុងខ្យល់ព្យុះ

កាលពីពេលព្រឹកព្រលឹមថ្ងៃមួយ ខ្យល់ចាប់ផ្តើមបក់មកខ្លាំង ហើយទឹកភ្លៀងក៏បានធ្លាក់មក ដូចថ្មតូចៗ ប៉ះនឹងផ្ទះរបស់ខ្ញុំ។ ខ្ញុំក៏បានមើលទៅខាងក្រៅផ្ទះ ឃើញមេឃស្រទុំ ហើយឃើញដើមឈើទន់ទោ ទៅតាមកម្លាំងខ្យល់បក់។ ផ្ទៃមេឃបានបញ្ចេញពន្លឺ ដោយផ្លេកបន្ទោរដែលមានរាងដូចសរសៃឈាម     ដែលអមដំណើរដោយសម្លេងផ្គរលាន់ ដ៏កក្រើក។ ផ្លេកបន្ទោរនៅតែបញ្ចេញពន្លឺភ្លិបភ្លែតៗ បានជាខ្ញុំចង់ដឹងថា អាកាសធាតុដ៏អាក្រក់នេះ នឹងបន្តដល់កាលណាទៀត។ ពេលដែលខ្យល់ព្យុះនោះ កន្លងផុតទៅហើយ ខ្ញុំក៏បានបើកព្រះគម្ពីរ ដើម្បីចាប់ផ្តើមថ្ងៃថ្មីរបស់ខ្ញុំ ដោយការអានព្រះបន្ទូល។ ខ្ញុំបានអានបទគម្ពីរក្នុងព្រះគម្ពីរយ៉ូប ដែលបានប្រៀបធៀបព្រះចេស្តារបស់ព្រះអម្ចាស់ ទៅនឹងកម្លាំងរបស់ខ្យល់ព្យុះ។ លោកអេលីហូវ ដែលជាមិត្តភ័ក្ររបស់លោកយ៉ូបបានពោលថា “ព្រះទ្រង់បញ្ចេញសំឡេងជាផ្គរលាន់យ៉ាងអស្ចារ្យ”(៣៧:៥) ហើយ “ទ្រង់យករន្ទះកាន់នៅព្រះហស្ត ហើយក៏បាញ់ទៅចំពួកខ្មាំងសត្រូវ”(៣៦:៣២)។ ជាការពិតណាស់ ព្រះអង្គ “មានតេជានុភាពដ៏ខ្ពស់បំផុត”(៣៧:២៣)។ បើយើងធៀបខ្លួនយើងនឹងព្រះ មនុស្សយើងពិតជាទន់ខ្សោយណាស់។ យើងមិនអាចជួយខ្លួនឯង ដោយកម្លាំងខាងវិញ្ញាណរបស់យើង ដើម្បីប្រោសចិត្តរបស់យើងឲ្យជា ឬដោះស្រាយបញ្ហាអយុត្តិធម៌ ដែលយើងបានទទួលរងជាញឹកញាប់បានឡើយ។ តែយើងអរព្រះគុណព្រះអង្គ ដែលព្រះនៃខ្យល់ព្យុះយកព្រះទ័យទុកដាក់ ចំពោះមនុស្សទន់ខ្សោយដូចយើង។ ព្រះអង្គ “នឹកចាំថា យើងជាធូលីដី”(ទំនុកដំកើង ១០៣:១៤)។ ជាងនេះទៅទៀត ព្រះអង្គ “រមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ”(អេសាយ ៤០:២៩)។…

Read article
គ្រឿង​ផ្សំដែ​ល​ជួយ​ឲ្យសុ​ខ​ភាព​ល្អ

ម៉ាទី(Martie) ភរិយា​របស់​ខ្ញុំ តែង​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន នៅ​ក្នុង​កា​រ​ដើរ​ផ្សារ ពេ​ល​ដែល​នាង​ត្រូវទិ​ញ​អាហារ ដែល​ល្អចំ​ពោះសុ​ខ​ភាព និង​មាន​ជីវ​ជាតិ។ ទោះ​បី​ជា​អាហារ​នោះ​ ត្រូវ​បា​នវេ​ចខ្ច​ប់ ដោយ​កញ្ចប់ ដែល​គួ​រ​ឲ្យទា​ក់ទា​ញយ៉ា​ង​ណាក៏​ដោ​យ ក៏​នាង​នៅតែ​ពិនិត្យ​មើល​គ្រឿង​ផ្សំ​ដែល​មាន​បង្ហាញ​ក្នុង​តា​រាង នៅ​ផ្នែក​ខាង​ក្រោយ​នៃ​កញ្ចប់។ មាន​ពាក្យ​បច្ចេក​ទេស​របស់​គ្រឿង​ផ្សំជា​ច្រើ​ន ដែល​ពិបាក​អាន ដែល​តាម​ធម្មតា ​វាបង្ហាញថា ក្នុង​កញ្ចប់​អាហារ​​នោះ មាន​ដាក់​ជាតិ​គីមី ដែល​ជួយ​ឲ្យ​អាហារ​ទុក​បាន​យូរ តែ​ធ្វើ​ឲ្យ​ខូច​ជីវជា​តិល្អ​ៗ​។ ដូច​នេះ ពេល​នាង​ឃើញ​មាន​គ្រឿង​ផ្សំ​មិន​ល្អដូ​ចនេះ​ នាង​ដាក់​កញ្ចប់​អាហារ​នោះ ចូល​ក្នុង​ធ្នើ​ដាក់​ទំនិញ​វិញ ហើយ​បន្ត​ដើរ​រក​មើល​កញ្ចប់​អាហារ ដែល​មាន​ផ្លាក​យីហោ ដែល​មាន​ផលិត​ផល​អាហារ​ធម្ម​ជាតិ ដែលជួ​យ​ឲ្យ​មាន​សុខ​ភាព​ល្អ។ ជា​ញឹក​ញាប់ ខ្ញុំ​យល់​ថា ការ​ដែល​នាង​មាន​ទម្លាប់​ដើរ​ទិញ​ឥវ៉ាន់​យ៉ាងដូ​ចនេះ គឺមិ​ន​សូវ​ខុស​ពីកា​រ​ដែល​ព្រះស្វែ​ង​រក​ចំណុច​ល្អ ក្នុង​ជីវិត​យើង​ឡើយ។ ព្រះ​អង្គ​ទត​មើល​ចិត្ត​រប​ស់​យើង ជា​សំខាន់ ទោះ​បី​ជា​សម្បក​ក្រៅរបស់​យើង មាន​ភាព​ទាក់​ទាញ​យ៉ាង​ណាក៏​ដោ​យ។ ហេតុ​នេះហើយ​បា​នជា ព្រះ​គ​ម្ពីរ​សុភាសិត ដែល​ជា​ព្រះគម្ពីរ​​នៃប្រា​ជ្ញា បាន​ដាស់​តឿ​ន​យើង ឲ្យ​មាន​ការប្រុង​ប្រយ័ត្ន ចំពោះ​ការ​អ្វី​ដែល​ចូល​ក្នុង​ចិត្ត​របស់យើ​ង “ដ្បិត​អស់ទាំ​ង​ផ​​លនៃ​ជីវិត សុទ្ធ​តែ​ចេញ​ពី​ក្នុង​ចិត្ត​មក”(សុភាសិត ៤:២៣)។ ការ​ស្លៀក​ពាក់​ឲ្យ​សមរ​ម្យ និង​កា​រ​ធ្វើ​ខ្លួនឲ្យ​ក្មេងជា​ង​វ័យ មិ​នសូ​វជា​សំ​ខាន់​ទេ បើសិ​ន​ជា​ចិត្ត​របស់​យើង​បង្កប់​ទៅដោ​យ ភាព​​លោភ​លន់ សេចក្តី​សម្អប់ ភាព​ក្តៅក្រ​ហាយ ការ​អាណិត​ខ្លួន​ឯង…

Read article
ការស្រឡាញ់ និងការស្គាល់

ក្នុង​សៀវ​ភៅប្រ​លោម​លោក​មួយ​រឿង ដែលលោ​ក​យ៉ូណាថាម សាហ្វ្រេន ហ្វូរ(Jonathan Safran Foer)បាននិពន្ធ​ មានតួ​អ​ង្គម្នា​ក់ បាន​និយាយ​អំពី​អគារ​អ៊ីមផាយអឺស្តេត នៅ​ទី​ក្រុង​ញូយ៉ក​យ៉ាង​ដូច​នេះថា​ “ខ្ញុំស្គា​ល់អ​គារ​នេះ ព្រោះ​ខ្ញុំ​ស្រឡាញ់​អគារ​នេះ”។ ពាក្យ​សម្តី​នេះ​បាន​ធ្វើ​ឲ្យខ្ញុំ​គិត អំពី​ទំនាក់​ទំនងរវាង​​សេចក្តីស្រឡាញ់ និងកា​រ​យល់​ដឹង។ ពេល​ណា​យើង​ស្រឡាញ់អ្វី​មួយ យើង​​ចង់​ស្គាល់​រប​ស់នោះ​ឲ្យបា​នគ្រ​ប់​ជ្រុង​ជ្រោយ។ ពេល​ដែល​យើង​ស្រឡាញ់​ទីក​ន្លែង​ណាមួ​យ យើង​ចង់​ធ្វើ​ការ​រុក​រក​​ក្នុង​ទី​កន្លែង​នោះ ឲ្យបា​ន​សព្វ។ ពេល​យើង​ស្រឡាញ់​មនុ​ស្សម្នា​ក់ យើង​ចង់​ដឹង​អំពី​ជីវិត​របស់​គាត់ ដោយ​គ្មាន​កន្លែង​ចន្លោះ។ យើង​ចង់​ដឹង​ថា គាត់​ចូល​ចិ​ត្ត​អ្វី គាត់​ចំណាយ​ពេល​ធ្វើ​អ្វី​ខ្លះ គាត់​បាន​ធំ​ពេញ​វ័យ​នៅក​ន្លែង​ណា នរណា​ខ្លះ​ជា​មិត្ត​ភ័ក្រ​របស់គា​ត់ គាត់​មា​នជំនឿ​លើ​អ្វី។ នៅ​មាន​ការ​ជា​ច្រើន​ទៀត ដែល​យើង​ចង់​ដឹង​អំពី​គាត់។ ប៉ុន្តែ ក្នុង​ចំណោម​យើង មាន​អ្នក​ខ្លះ​ចង់​ឲ្យ​គេស្រឡាញ់​ខ្លួន ដោយ​មិន​ចង់​ឲ្យ​គេ​ដឹង​អំពី​ខ្លួន​ឯង​ច្រើន​ទេ។ យើង​ខ្លាច​គេឈប់ស្រឡាញ់​យើង បើ​គេ​បាន​ស្គាល់យើ​ងច្បា​ស់។ ទោះ​ជាយ៉ា​ង​ណាក៏​ដោយ ក្នុង​ទំនាក់​ទំន​ង​ជាមួ​យ​ព្រះ ​យើងមិ​ន​ចាំ​បាច់​ត្រូ​វ​មាន​ការ​ភ័យ​ខ្លាច​ដូច​នេះឡើយ។ សេចក្តី​ស្រឡាញ់​របស់​ព្រះអ​ង្គ​ ធំ​លើស​សេចក្តី​ស្រឡាញ់រ​បស់​យើង គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “​ព្រះទ្រ​ង់​​សំដែង​​សេចក្តី​​ស្រឡាញ់​របស់​​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង”(រ៉ូម ៥:៨)។ ជាង​នេះ​ទៅ​ទៀត ព្រះអ​ង្គ​បាន​បង្ហា​ញព្រះ​អង្គ​ទ្រង់ ឲ្យ​យើង​ស្គាល់​ទៀតផ​ង។ ព្រះ​អង្គ​បាន​បើក​បង្ហាញ​បុគ្គលិ​ក​លក្ខណៈ និងក្តី​ស្រឡាញ់​របស់​ព្រះអង្គ តាម​រយៈ​ស្នា​ព្រះ​​ហ​ស្ថ​របស់​ព្រះអង្គ​ តាម​រយៈ​ព្រះ​គម្ពីរ និង​​​ព្រះ​គ្រីស្ទ។…

Read article
ការកើតជាថ្មី

លោក​គ្រីស ស៊ីមសិន(Chris Simpson) ធ្លាប់​រស់​នៅក្នុ​ង​ជី​វិត   ដែល​ពេញ​ដោយ​សេចក្តី​សម្អប់។ បន្ទាប់​ពី​កូន​ដំបូង​របស់​គាត់បា​នបា​ត់​បង់​ជីវិត គាត់មា​នកា​រភ័ន្ត​ច្រឡំ ហើយមា​ន​សេចក្តី​កំហឹង​ក្នុង​ចិត្ត។ គាត់បា​នប​ញ្ចេញកំ​ហឹង​នោះ ដាក់​ជាតិ​សាសន៍​ផ្សេង​ៗ ហើយ​នៅ​លើខ្លួ​ន​គាត់មាន​សាក់រូប​​ ដែល​​បង្ហាញ​​​ពីសេ​​ច​ក្តី​​សម្អប់​។ តែ​បន្ទា​ប់​ពីលោ​កស៊ី​មសុ​ន ​បាន​ស្តាប់​កូន​ប្រុស​របស់​គាត់ និយាយ​ត្រាប់​តាម​សេចក្តី​កំហឹង​របស់​ខ្លួន ​គាត់​ក៏​បាន​ដឹង​ខ្លួន​ថា គាត់​ចាំបា​ច់​ត្រូវ​កែ​ប្រែច​រិក​របស់​គាត់។ គាត់​ក៏បា​ន​មើល​ខ្សែ​ភាព​យន្ត​រប​ស់គ្រី​ស្ទប​រិស័ទ ដែលនិ​យាយ​អំពី​សេចក្តី​ក្លាហាន ហើយក៏​បា​នចា​ប់​ផ្តើម​ចូល​រួម​កម្ម​វិធី​ថ្វាយ​បង្គំ​ក្នុង​ព្រះវិហា​រ។ រយៈ​ពេល​១​ខែក្រោ​យម​ក គាត់​ក៏​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ធ្វើ​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវគ្រីស្ទ។ សព្វ​ថ្ងៃនេះ​ លោក​ស៊ីមសិន បា​ន​ក្លាយ​ជា​មនុស្ស​ថ្មី​ម្នាក់ ហើយ​បាន​លះ​បង់​សេចក្តី​សម្អប់រ​បស់​គាត់ ដែល​ក្នុង​នោះ ​គាត់​បាន​ឲ្យ​គេល​ប់រូ​បសាក់​របស់​គា​ត់ ដែល​ធ្វើ​ឲ្យ​មាន​​ការ​​ឈឺសា​​ច់ និង​ចំណាយ​អស់​លុយ​ច្រើន។ យ៉ាងណា​មិ​ញ សាវ័​ក​ប៉ុល​ក៏​ធ្លាប់​បាន​ស្គាល់កា​រ​ផ្លាស់​ប្រែ​ ដ៏​ជ្រាល​ជ្រៅ​ប្រភេទ​នេះ​ផង​ដែរ។ កាល​ពី​មុន គាត់​ស្អប់​ព្រះ​យេស៊ូវ ហើយ​បានធ្វើទុ​កបៀ​ត​បៀន​អ្ន​ក​ដើរ​តាម​ព្រះ​អង្គ(កិច្ចការ ២២:៤-៥ ១កូរិនថូស ១៥:៩)។ ប៉ុន្តែ ពេល​ដែល​គាត់​បាន​ជួប​ព្រះយេ​ស៊ូវ ហើយ​មាន​ការ​ប្រកបខា​ង​វិញ្ញាណ​ជា​មួយ​ព្រះ​អង្គ​(កិច្ចការ ៩:១-២០) ជីវិត​របស់​គាត់​បាន​ផ្លាស់​ប្រែ​ទាំង​ស្រុង ធ្វើ​ឲ្យគា​ត់​វាយ​តម្លៃ​ជីវិ​ត​របស់​គាត់​ឡើង​វិញ ដោយ​ផ្អែក​ទៅ​លើកា​រ​អ្វី​ដែលព្រះ​យេស៊ូវ​បាន​សម្រេច នៅលើ​​ឈើ​ឆ្កាង។ ការ​ប្រកប​ជា​មួយ​ព្រះ​គ្រីស្ទ​បាន​ធ្វើឲ្យសាវ័ក​ប៉ុល ​​ក្លាយ​​ជាម​នុស្ស​ថ្មី​ម្នាក់​។ ជីវិត​ចាស់​ដែល​មាន​អំពើ​បាប សេចក្តីស្លាប់ និង​ភាព​អាត្មានិយ​ម ក៏​បាន​កន្លង​បា​ត់ទៅ​ ហើយ​ការ​ចាប់​ផ្តើម​ជា​ថ្មី…

Read article
ការលះបង់ និងរកឃើញជីវិតរបស់យើង

ពេល​អ្នក​ម្តាយ​ថេរីសា​ទទួល​មរណៈ​ភាព ក្នុង​ឆ្នាំ១​៩៩៧ មនុស្ស​ម្នាមា​ន​ការ​ស្ងើចស​រសើរ​ជា​ថ្មីម្តង​ទៀត ចំពោះ​ការ​បម្រើ ដោយ​ការ​បន្ទាប​ខ្លួន ​ដែល​គាត់​មាន​ចំពោះ​ព្រះគ្រី​ស្ទ និង​ចំពោះ​ជន​ទុរគត។ គាត់បា​នចំ​ណាយ​ពេល​៥​០ឆ្នាំ នៅក្នុ​ង​ការ​បម្រើ​ដល់​អ្នក​ក្រ អ្នក​ជម្ងឺ ក្មេង​កំព្រា និង​អ្នក​ដែល​ជិត​ស្លាប់ តាម​រយៈ​បេសកកម្ម​​មនុស្ស​ធម៌ ក្នុង​ក្រុង​កាល់​គូកាត់តា ប្រទេស​ឥណ្ឌា។ បន្ទាប់​ពី​អ្នក​កាសែត​ជន​ជាតិ​អង់​គ្លេស​ឈ្មោះ ម៉ាលខម មូហ្គ័ររីច(Malcolm Muggeridge)បាន​សម្ភាស​គាត់ យ៉ាង​​ល្អិត​ល្អន់​ហើយ ​គាត់បាន​ស​រសេរ​ក្នុង​អត្ថប​ទ​​កាសែត​​ថា “ថ្ងៃ​នេះ ខ្ញុំ​បាន​ធ្វើកា​រ​សម្ភាសជាច្រើ​ន ដើម្បី​ស្វែង​យល់​អំពី​អត្ត​សញ្ញាណ​របស់​បុគ្គល​ម្នាក់ គឺ​ហាក់​ដូច​ជា​ការ​ស្វែង​រក​របស់អ្វី​​ម្យ៉ាង ដែល​ដូច​ជា​ការ​ស្វែង​រក​លេខ​ឆ្នោត​រង្វាន់​ធំ​ជាដើ​ម បន្ទាប់​មក ខ្ញុំ​ក៏​បាន​រក​ឃើញ​អត្ត​សញ្ញាណ ដែល​គួ​រ​ឲ្យច​ង់​បាន ​និង​រក្សាទុ​ក។ ជាកា​រពិ​ត​ណាស់… កាល​ណាគេ​ប្រើ​វាកា​ន់​តែច្រើ​ន​ប៉ុណ្ណា គេ​ទទួល​បា​នផ​លល្អ​កា​​ន់​​​តែច្រើន​ប៉ុ​ណ្ណោះដែរ។ ដូច​នេះ អ្នក​ម្តាយ​ថេរីសា ដែលបាន​លះប​ង់សេ​ចក្តីសុ​ខផ្ទាល់​ខ្លួន គាត់​បាន​ក្លាយ​ជាមនុស្ស​មាន​ប្រយោជន៍ ចំពោះម​នុ​ស្សជា​តិ។​ ខ្ញុំ​មិន​ដែល​បាន​ជួប​មនុស្ស​ណា​ម្នាក់ ដែល​គួ​រ​ឲ្យច​ង់ចាំ​ទុ​កក្នុង​ចិ​ត្ត ដូ​ចគាត់​​ឡើយ”។ ខ្ញុំ​ជឿ​ថា មាន​មនុស្ស​ជា​ច្រើន​មានកា​រ​ភ័យ​ខ្លាច ចំពោះ​ការ​អ្វី​ដែលនឹ​ង​កើត​ឡើង នៅពេ​លដែ​ល​ខ្លួន​ស្តាប់​បង្គាប់​ តាម​ព្រះ​បន្ទូល​របស់​យេស៊ូវ ដែល​បាន​បង្គាប់​យើង​ថា “បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​រាល់​តែ​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ចុះ ដ្បិត​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ…

Read article
យុទ្ធនាការ

ជា​រៀង​រាល់​ឆ្នាំ យុវជន ក្នុង​សហគមន៍​របស់​យើង បាន​ចូល​រួម នៅ​ក្នុង​យុទ្ធ​នាការ “ធ្វើខ្លួ​ន​ជា​មនុស្ស​ល្អ” ដែល​បង្កើត​ឡើង ដោយ​អង្គការ​សុខ​ភាព​ផ្លូវ​ចិត្ត​មួយ។ ក្នុង​កម្មវិ​​ធី​មួយ ក្នុង​ចំណោម​កម្មវិ​ធី​ដែល​គេបា​ន​ធ្វើ​ឡើង ក្នុង​ឆ្នាំ២​០១២ មាន​សិស្ស​៦​ពាន់​នាក់ បាន​ឈរ​តម្រៀប​គ្នា​បង្កើត​ជាអក្ស​ ក្នុង​ទី​លាន​កីឡា​របស់​សាលា​របស់​ពួក​គេ ដែល​ផ្គុំ​គ្នា​ជា​ពាក្យ ប្រែ​មក​ថា “ចូរ​ធ្វើ​ជា​មនុស្ស​ល្អ”។ មាន​នាយក​សាលា​ម្នាក់​បាន​មាន​ប្រសាសន៍​ថា “យើង​ចង់​ឲ្យ​សិស្ស​មករៀ​ន ហើយទ​ទួល​ចំណេះ​ដឹង ដោយ​គ្មាន​ការរំខាន ពី​ការ​ភ័យ​ខ្លាច ឬ​ទុក្ខ​ព្រួយ ឬ​​​មាន​អារម្មណ៍​ពិបាក ពេល​​នៅ​​ក្បែរ​​មិ​ត្តភ័ក្ររបស់​ខ្លួន​ឡើយ។ យើង​កំពុង​ខិត​ខំ​ធ្វើយ៉ា​ងណា​ ឲ្យសិ​ស្សទាំ​ង​ឡាយ​ស្អាង​គ្នា​ទៅ​វិញ​ទៅ​មក ជា​ជាង​​រុញ​ច្រាន​​គ្នា​ទម្លាក់”។ សាវ័ក​ប៉ុល​ចង់​ឲ្យពួ​កជំ​នុំ នៅ​ក្រុង​រ៉ូម មាន​សេចក្តី​ស្រឡាញ់ឲ្យ​​បាន​មួយ​កំរិ​ត​ទៀត។ នៅស​ម័យ​នោះ អ្ន​ក​ដែល​មានជំ​នឿ​ខ្លាំង និង​អ្នកមាន​ជំនឿ​ខ្សោយ បាន​ថ្កោល​ទោស​គ្នា ហើយ​​បង្ហា​ញចេ​ញនូ​វសេ​ចក្តី​សម្អប់​ ចំពោះគ្នា​ទៅ​វិញ​ទៅ​​មក(រ៉ូម ១៤:១-១២)។ ពួក​គេ​ស្អប់​គ្នា​ទៅ​វិញ​ទៅម​ក ពេល​ដែល​ពួក​គេ​ប្រកែ​កគ្នា​ អំ​ពីម្ហូ​បអាហារ ដែល​ត្រូវឬ​មិ​នត្រូ​វ​បរិភោគ(ខ.២-៣) និង​អំពី​ពិធី​បុណ្យ ដែល​ពួក​គេ​គួរ​តែ​ប្រារព្ធ​ធ្វើ​(ខ.៥-៦)។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួកគេ​ថា​ “ហេតុ​​ដូច្នេះ ត្រូវ​​​ឲ្យ​យើង​ដេញ​តាម​អស់​ទាំង​សេចក្តី ដែល​នាំ​ឲ្យ​មេត្រី​គ្នា និង​សេចក្តី​ទាំង​ប៉ុន្មាន ដែល​ជួយ​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​វិញ”(ខ.១៩)។ ពេល​នោះ គាត់​បាន​រំឭ​កពួ​ក​គេថា​ ពួក​គេគួ​រ​មាន​ចិត្ត ដែល​ចង់​ផ្គាប់​ចិត្ត​អ្នក​ដទៃ ​មិនមែ​ន​ខំ​ផ្គាប់​ចិត្ត​ខ្លួនឯ​ងទេ​។…

Read article