ព្រះដ៏ជាជីវិតបានលេចមកហើយ
១យ៉ូហាន ១:១-១០ ដ្បិតព្រះដ៏ជាជីវិត ទ្រង់បានលេចមកហើយ យើងខ្ញុំបានឃើញទ្រង់ ក៏ធ្វើជាទីបន្ទាល់ ប្រាប់ដល់អ្នករាល់គ្នា ពីជីវិតនោះ។ ១យ៉ូហាន ១:២ កាលពីឆ្នាំ១៩៨៦ គ្រោះមហន្តរាយរបស់រោងចក្រអគ្គិសនីនុយក្លេអ៊ែរ នៅទីក្រុងឆឺណូប៊ីល ប្រទេសអ៊ុយក្រែន បានទទួលការចាប់អារម្មណ៍នៅទូទាំងពិភពលោក។ បន្ទាប់ពីគេបានដឹងច្បាស់អំពីភាពធ្ងន់ធ្ងរនៃគ្រោះមហន្តរាយនេះ អាជ្ញាធរក្នុងតំបន់បានប្រមូលផ្តុំគ្នាធ្វើកិច្ចការដ៏សំខាន់មួយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជាតិវិទ្យុសកម្ម។ កាំរស្មីហ្គាម៉ាដែលអាចគ្រោះថ្នាក់ដល់ជីវិតមនុស្ស បានសាយភាយចេញពីសំណល់បាក់បែកដែលមានជាតិវិទ្យុសកម្មខ្ពស់ បានបន្តបំផ្លាញរ៉ូបូត ដែលគេបានបញ្ជា ឲ្យចូលទៅសម្អាតតំបន់រោងចក្រអគ្គិសនីនុយក្លេអ៊ែរនោះ។ ដូចនេះ ពួកគេត្រូវប្រើមនុស្សឲ្យចូលសម្អាត ដោយបំពាក់ឧបករណ៍ការពារវិទ្យុសកម្ម។ មានអ្នកស្ម័គ្រចិត្តដ៏ក្លាហានរាប់ពាន់នាក់ បានក្លាយជា “អ្នកបោសសម្អាត នៅទីក្រុងឆឺណូប៊ីល” ដោយបានប្រមូលវត្ថុដែលមានជាតិវិទ្យុសកម្ម ដោយម្នាក់ៗអាចចំណាយពេលក្នុងតំបន់នោះ បានយ៉ាងច្រើន៩០វិនាទីប៉ុណ្ណោះ នៅក្នុងវេននីមួយៗ ។ ដូចនេះ មនុស្សបានធ្វើនូវកិច្ចការដែលបច្ចេកវិទ្យាមិនអាចធ្វើបាន ដោយការប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត។ តាំងពីយូរមកហើយ ការបះបោររបស់មនុស្សជាតិទាស់នឹងព្រះ បាននាំមកនូវគ្រោះមហន្តរាយ ដែលរីករាលដាលបង្កើតជាគ្រោះមហន្តរាយគ្រប់យ៉ាង(មើលលោកុប្បត្តិ ៣)។ តាមរយៈលោកអ័ដាម និងនាងអេវ៉ា មនុស្សជាតិបានជ្រើសរើសយកការបែកផ្លូវ ចេញពីព្រះអាទិកររបស់ខ្លួន ហើយយើងបានធ្វើឲ្យពិភពលោកមានពេញដោយភាពរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់ ដែលយើងមិនអាចសម្អាតឲ្យមានរបៀបរៀបរយឡើងវិញ ដោយខ្លួនឯងបានទេ។ នេះជាមូលហេតុដែលព្រះយេស៊ូវបានយាងមកចាប់កំណើតជាមនុស្ស នៅថ្ងៃណូអែលមុនបង្អស់។ សាវ័កយ៉ូហានបានពិពណ៌នាអំពីព្រះយេស៊ូវយ៉ាងដូចនេះថា “ដ្បិតព្រះដ៏ជាជីវិត ទ្រង់បានលេចមកហើយ…
Read articleព្រះស្គាល់ខ្ញុំច្បាស់
ទំនុកដំកើង ១៣៩:១-១០ ឱព្រះយេហូវ៉ាអើយ ទ្រង់បានពិនិត្យមើល ហើយបានស្គាល់ទូលបង្គំផង។ ទំនុកដំកើង ១៣៩:១ កាលប្អូនស្រីរបស់ខ្ញុំរកឃើញសៀវភៅរឿងមួយក្បាល ដែលយើងធ្លាប់អានកាលពីក្មេង ម្តាយរបស់ខ្ញុំមានចិត្តរីករាយណាស់។ សព្វថ្ងៃនេះ គាត់ស្ថិតក្នុងវ័យ៧០ឆ្នាំហើយ។ គាត់នៅចាំជាលម្អិត អំពីរឿងសត្វខ្លាឃ្មុំ ដែលបានលួចសំណុំទឹកឃ្មុំ ហើយត្រូវសត្វឃ្មុំទាំងហ្វូងដេញទិចវា ទាំងកំហឹង។ គាត់ក៏បានចាំថា ខ្ញុំនិងប្អូនស្រីខ្ញុំបានអស់សំណើច នៅពេលដែលយើងរំពឹងថា សត្វខ្លាឃ្មុំនោះនឹងរត់គេច។ ខ្ញុំក៏បានប្រាប់ម្តាយខ្ញុំថា “កូនអរគុណម៉ាក់ ដែលបាននិទានរឿងឲ្យកូនៗស្តាប់ កាលពីក្មេង”។ គាត់បានដឹងអំពីរឿងរបស់ខ្ញុំទាំងស្រុង ដែលរាប់បញ្ចូលទាំងលក្ខណៈសម្បត្តិរបស់ខ្ញុំ កាលខ្ញុំនៅក្មេង។ សព្វថ្ងៃនេះ ខ្ញុំជាមនុស្សពេញវ័យហើយ តែគាត់នៅតែដឹង ហើយយល់ចិត្តខ្ញុំ។ ព្រះអម្ចាស់ក៏ស្គាល់យើងដែរ ហើយគ្មានមនុស្សណាម្នាក់ស្គាល់យើងច្បាស់ជាងព្រះអង្គឡើយ សូម្បីតែយើងក៏មិនស្គាល់ខ្លួនឯងច្បាស់ជាងព្រះអង្គដែរ។ ស្តេចដាវីឌមានបន្ទូលថា “ឱព្រះយេហូវ៉ាអើយ ទ្រង់បានពិនិត្យមើល ហើយបានស្គាល់ទូលបង្គំផង” (ទំនុកដំកើង ១៣៩:១)។ ព្រះអង្គបានពិនិត្យមើល និងយល់អំពីយើងគ្មានកន្លែងចន្លោះ ដោយសេចក្តីស្រឡាញ់។ ព្រះអង្គជ្រាបអំពីគំនិតយើង ដោយយល់អំពីហេតុផល នៅពីក្រោយពាក្យសម្តី និងអត្ថន័យនៃពាក្យសម្តីដែលយើងបាននិយាយ(ខ.២,៤)។ ព្រះអង្គជ្រាបជាលម្អិតថា យើងជានរណា ហេតុនេះហើយព្រះអង្គអាចជួយយើងបាន(ខ.២-៥)។ គ្មាននរណាស្គាល់យើងច្បាស់ជាងព្រះអង្គស្គាល់យើងឡើយ តែព្រះអង្គមិនបានបណ្តេញយើងដោយសេចក្តីសម្អប់ តែបានឈោងមករកយើង ដោយសេចក្តីស្រឡាញ់…
Read articleមនុស្សដែលលើកទឹកចិត្ត
កិច្ចការ ១១:១៩-២៦ គាត់មានសេចក្តីអំណរ ក៏ទូន្មានគេគ្រប់គ្នា ឲ្យសំរេចចិត្តនឹងនៅជាប់ក្នុងព្រះអម្ចាស់។ កិច្ចការ ១១:២៣ កាលលោកចេ អរ អរ ថូលគិន(J. R. R. Tolkien) បានទទួល “ការលើកទឹកចិត្តដ៏លើសលប់” ពីលោកស៊ីអេស លូអ៊ីស(C. S. Lewis) ជាមិត្តសំឡាញ់ និងមិត្តរួមការងារ ខណៈពេលដែលគាត់និពន្ធសៀវភៅរឿងប្រលោមលោកដ៏ល្បីល្បាញមានចំណងជើងថា ម្ចាស់ចិញ្ចៀន។ លោកថូលគិនបាននិពន្ធសៀវភៅរឿងភាគនេះ ដោយការប្រឹងប្រែង និងអត់ធ្មត់យ៉ាងខ្លាំង ហើយគាត់ជាអ្នកវាយអត្ថបទដ៏វែងដោយផ្ទាល់ដៃ មិនតិចជាង២ដងទេ។ នៅពេលដែលគាត់ផ្ញើអត្ថបទដែលគាត់បានវាយនោះ ទៅលោកលូអ៊ីស លោកលូអ៊ីសក៏បានឆ្លើយតបថា “រយៈពេលជាច្រើនឆ្នាំ ដែលលោកបាននិពន្ធសៀវភៅរឿងនេះ គឺពិតជាមានតម្លៃណាស់”។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី លោកយ៉ូសែប មកពីកោះគីប្រុស ប្រហែលមានឈ្មោះល្បីបំផុត ជាអ្នកលើកទឹកចិត្ត ហើយក្រោយមក ពួកសាវ័កក៏បានដាក់ឈ្មោះឲ្យគាត់ថា បាណាបាស(មានន័យថា “កូននៃការលើកទឹកចិត្ត” កិច្ចការ ៤:៣៦)។ លោកបាណាបាសក៏ជាអ្នកនាំពួកសាវ័ក ឲ្យទទួលស្គាល់សាវ័កប៉ុលផងដែរ(៩:២៧)។ ក្រោយមក បន្ទាប់សាសន៍ដទៃជាច្រើនបានទទួលជឿព្រះគ្រីស្ទ “គាត់ក៏មានសេចក្តីអំណរ ក៏ទូន្មានគេគ្រប់គ្នា ឲ្យសំរេចចិត្តនឹងនៅជាប់ក្នុងព្រះអម្ចាស់”(១១:២៣)។ លោកលូកាបានពិពណ៌នាថា “គាត់ជាមនុស្សល្អ…
Read articleមានកេរ្តិ៍ឈ្មោះល្អថ្វាយព្រះគ្រីស្ទ
ទីតុស ២:៦-៨ ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។ ម៉ាថាយ ៥:១៦ កាលលោកឆាលី វ៉ដ(Charlie Ward) រៀននៅសកលវិទ្យាល័យរដ្ឋផ្លូរីដា គាត់គឺជាកីឡាករពីរប្រភេទប្រចាំសាលា។ នៅឆ្នាំ១៩៩៣ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះទទួលបានពានរង្វាន់ ហេសមែន សម្រាប់កីឡាករបាល់ទាត់មហាវិទ្យាល័យអាមេរិកដែលល្អជាងគេ ហើយគាត់ក៏ជាតារាបាល់បោះដ៏ឆ្នើម ក្នុងក្រុមរបស់គាត់ផងដែរ។ ថ្ងៃមួយ នៅក្នុងការជជែកគ្នាមុនពេលការប្រកួត គ្រូបង្វឹករបស់គាត់បានប្រើភាសាអសុរោះ ទៅកាន់ក្រុមរបស់គាត់។ គ្រូបង្វឹករូបនោះក៏បានកត់សំគាល់ឃើញថា ឆាលី មានទឹកមុខមិនស្រួល ហើយក៏បានសួរគាត់ថា “ឆាលី មានរឿងអី?” ឆាលីក៏បានប្រាប់គាត់ថា “លោកគ្រូដឹងទេ លោកគ្រូ បូឌិន(Bowden) ជាគ្រូបង្វឹករបស់ក្រុមកីឡាករបាល់ទាត់ មិនបានប្រើភាសាប្រភេទនេះទេ តែគាត់អាចលើកទឹកចិត្តយើងឲ្យប្រឹងប្រែងប្រកួតអត់ពីសមត្ថភាព”។ ដោយសារឆាលី មានចរិតលក្ខណៈដូចព្រះយេស៊ូវ នោះគាត់អាចនិយាយដោយសុភាពទៅកាន់គ្រូបង្វឹករូបនោះ អំពីបញ្ហានេះ។ តាមពិត ក្រោយមក គ្រូបង្វឹកនោះក៏បានប្រាប់អ្នកយកព័ត៌មានថា គាត់មានអារម្មណ៍ហាក់ដូចជាមានទេវតាមួយអង្គ មើលទៅគាត់ ពេលគាត់កំពុងជជែកជាមួយឆាលី។ ការបន្តមានកេរ្តិ៍ឈ្មោះល្អ ក្នុងចំណោមអ្នកមិនជឿព្រះ និងការធ្វើបន្ទាល់ដ៏ស្មោះត្រង់ថ្វាយព្រះគ្រីស្ទ មិនមែនជាការងាយទេ។ ប៉ុន្តែ ទន្ទឹមនឹងនោះ…
Read articleការឆ្លើយតប ដោយការដឹងគុណ
ដានីយ៉ែល ៦:១-១០ លោកលុតជង្គង់ចុះអធិស្ឋាន ហើយអរព្រះគុណដល់ព្រះរបស់លោក១ថ្ងៃ៣ដង ដូចជាកាលពីមុន។ ដានីយ៉ែល ៦:១០ លោកធីម៉ូថេ(Timothy) ជានាវិកជនជាតិអូស្ត្រាលី ដែលបានរស់ដោយសារសាច់ត្រីឆៅ និងទឹកភ្លៀងតែម្នាក់ឯង អស់រយៈពេល៣ខែ។ ទូកក្តោងរបស់គាត់បានខូចដោយសារខ្យល់ព្យុះ ហើយបានរសាត់អណ្ដែតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ចម្ងាយជិត២ពាន់គីឡូម៉ែត្រពីឆ្នេរសមុទ្រ។ ប៉ុន្តែ ក្រោយមក ពួកនាវិកនៅលើទូកនេសាទរបស់ជនជាតិម៉ិចស៊ីកូ ដែលកំពុងនេសាទត្រីធូណា បានប្រទះឃើញទូកក្តោងរបស់គាត់ ដែលបានខូចនោះ ហើយក៏ជួយសង្គ្រោះគាត់។ ក្រោយមក បុរសស្គមស្គាំង និងទ្រោមខ្លួនដោយសារអាកាសធាតុដ៏កាចសាហាវ ក៏បានប្រកាសថា “ខ្ញុំពិតជាចង់ថ្លែងអំណរគុណក្រៃលែង ចំពោះកាពីទែនរបស់ទូកនេសាទ និងក្រុមហ៊ុននេសាទ ដែលបានសង្គ្រោះជីវិតខ្ញុំ”។ លោកធីម៉ូថេ បានថ្លែងអំណរគុណ បន្ទាប់ពីគាត់បានឆ្លងកាត់ទុក្ខវេទនានៅកណ្តាលមហាសមុទ្រ ប៉ុន្តែ ហោរាដានីយ៉ែលបានបង្ហាញចេញនូវចិត្តដែលដឹងគុណព្រះអម្ចាស់ នៅមុនពេល នៅក្នុងពេល និងនៅក្រោយពេលដែលគាត់ជួបរឿងវិបត្តិ។ គាត់ត្រូវគេនិរទេស ទៅទីក្រុងបាប៊ីឡូនពីនគរយូដា ជាមួយពូជអំបូរយូដាដទៃទៀត(ដានីយ៉ែល ១:១-៦)។ ប៉ុន្តែ ក្រោយមក គាត់ក៏បានឡើងកាន់មុខតំណែងធំ ដែលធ្វើឲ្យពួកនាម៉ឺនដទៃទៀតច្រណែនឈ្នានីស ហើយចង់ឲ្យគេសម្លាប់គាត់(៦:១-៧)។ ពួកសត្រូវរបស់គាត់ ក៏បានទៅគាល់អធិរាជនៃចក្រភពបាប៊ីឡូន ដើម្បីសូមឲ្យទ្រង់ចេញច្បាប់ ដែលចែងថា នរណាក៏ដោយដែលអធិស្ឋានទៅរកព្រះណាមួយ នឹងត្រូវគេកាត់ទោស ដោយបោះចូលទៅក្នុងរូងសឹង(ខ.៧)។ នៅពេលនោះ…
Read articleការតវ៉ានឹងព្រះអម្ចាស់
យ៉ូប ១៣:១-១២ តែខ្ញុំចង់ទូលដល់ព្រះដ៏មានគ្រប់ព្រះចេស្តាវិញ ខ្ញុំប៉ងនឹងតតបនឹងព្រះតែម្តង។ យ៉ូប ១៣:៣ បុរសម្នាក់បានទៅតុលាការ ដើម្បីដាក់ពាក្យបណ្តឹងទាស់នឹងព្រះ។ គាត់បានអះអាងថា ព្រះទ្រង់ “គ្មានសេចក្តីមេត្តា” ចំពោះគាត់ ហើយព្រះអង្គមាន “អាកប្បកិរិយាអវិជ្ជមានយ៉ាងធ្ងន់ធ្ងរ”។ ចៅក្រមក៏បានបដិសេធន៍មិនទទួលពាក្យបណ្ដឹងមួយនេះ ដោយនិយាយថា បុរសនោះមិនត្រូវការជំនួយផ្នែកច្បាប់ទេ តែគាត់ត្រូវការជំនួយពីពេទ្យផ្លូវចិត្ត។ នេះជារឿងពិត ដែលគួរឲ្យអស់សំណើច តែក៏គួរឲ្យសោកស្តាយផងដែរ។ ប៉ុន្តែ តើយើងមានគំនិតខុសពីគាត់ទេ? នៅពេលខ្លះ តើយើងចង់និយាយទៅកាន់ព្រះអម្ចាស់ដែរឬទេថា “ព្រះអង្គអើយ ប៉ុណ្ណឹងបានហើយ ទូលបង្គំលំបាកគ្រប់គ្រាន់ហើយ!” តើលោកយ៉ូបបានធ្វើដូចនេះទេ? ជាក់ស្តែង គាត់បានតវ៉ានឹងព្រះអង្គ។ បន្ទាប់ពីគាត់បានស៊ូទ្រាំនឹងសោកនាដកម្មដែលមិនអាចពិពណ៌នាបាន គាត់ក៏បាននិយាយថា គាត់ចង់តវ៉ានឹងព្រះអម្ចាស់(យ៉ូប ១៣:៣)។ ចូរយើងស្រមៃ អំពីការតវ៉ានឹងព្រះអង្គនៅក្នុងតុលាការ (៩:៣)។ គាត់ថែមទាំងបានទូលសូមព្រះអង្គថា “សូមទ្រង់ដកព្រះហស្តឲ្យឆ្ងាយពីទូលបង្គំចេញ ហើយសូមកុំឲ្យសេចក្តីស្ញែងខ្លាចរបស់ទ្រង់ មកបំភ័យទូលបង្គំទៀត”(១៣:២១)។ គាត់បានតវ៉ានឹងព្រះអង្គ មិនមែនដោយសារភាពស្អាតស្អំរបស់គាត់ទេ ប៉ុន្តែ ដោយសារគាត់ចង់ចោទសួរអំពីអារម្មណ៍របស់ព្រះអម្ចាស់ នៅក្នុងការទម្លាក់សេចក្តីវេទនាមកលើគាត់។ គឺដូចដែលគាត់បានសួរព្រះអង្គថា “ដែលសង្កត់សង្កិនដូច្នេះ តើមានប្រយោជន៍ដល់ទ្រង់ឬ?”(១០:៣)។ ជួនកាល យើងមានអារម្មណ៍ថា ព្រះអង្គប្រព្រឹត្តចំពោះយើង ដោយអយុត្តិធម៌ ឬមិនសមហេតុផល។…
Read article