ភ្នែកថ្មី
និសិ្សតមហាវិទ្យាល័យ ដែលខ្ញុំបានជួបកាលពីពេលថ្មីៗនេះ បានជឿទុកចិត្តលើព្រះគ្រីស្ទ។ គាត់បានពិពណ៌នា អំពីដំណើរនៃការផ្លាស់ប្រែជីវិតរបស់គាត់យ៉ាងដូចនេះថា “ពេលដែលខ្ញុំទទួលជឿព្រះគ្រីស្ទ ដើម្បីទទួលសេចក្តីសង្រ្គោះ ខ្ញុំមានអារម្មណ៍ថា ព្រះទ្រង់ហាក់ដូចជាបានដាក់ព្រះហស្តទ្រង់ចុះពីលើស្ថានសួគ៌មក ហើយបានដាក់ភ្នែកថ្មី ជំនួសឲ្យភ្នែកចាស់របស់ខ្ញុំ ដែលជួយឲ្យខ្ញុំអាចយល់ អំពីសេចក្តីពិតខាងវិញ្ញាណ!” ខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលដែលបានដឹងថា ការដែលគាត់ទទួលជឿព្រះសង្រ្គោះ បាននាំឲ្យគាត់មានគំនិតថ្មីខាងវិញ្ញាណ។ ប៉ុន្តែ គ្រីស្ទបរិស័ទដទៃទៀត ក៏អាចមានបទពិសោធន៍ដ៏ពិសេសនេះផងដែរ។ មនុស្សម្នាក់ៗត្រូវបានប្រទានឲ្យមានភ្នែកខាងវិញ្ញាណ ពេលដែលពួកគេទទួលជឿព្រះគ្រីស្ទ ជាព្រះសង្រ្គោះ។ ប៉ុន្តែ មានពេលខ្លះ “អ័ព្ទ” ខាងវិញ្ញាណ ក៏បានគ្របដណ្តប់ស្ថានភាពរបស់យើង ធ្វើឲ្យភ្នែកខាងវិញ្ញាណរបស់យើង ជួបភាពអាប់អួរ មើលអ្វីមិនច្បាស់។ ការនេះកើតមាន ពេលដែលយើងមិនអើពើរ ចំពោះទំនាក់ទំនងដែលយើងមានជាមួយទ្រង់។ សេចក្តីអធិស្ឋានដ៏អស់ពីចិត្តរបស់សាវ័កប៉ុល អំពីភ្នែកខាងវិញ្ញាណរបស់គ្រីស្ទបរិស័ទ បានបង្រៀនយើង អំពីសារៈសំខាន់នៃការដែលយើងឲ្យតម្លៃទាំងស្រុង ចំពោះការអ្វីដែលព្រះបានធ្វើ និងការដែលទ្រង់នឹងធ្វើសម្រាប់យើង តាមរយៈព្រះគ្រីស្ទ។ គាត់បានអធិស្ឋាន សូមឲ្យភ្នែកខាងវិញ្ញាណរបស់យើងរាល់គ្នា បានភ្លឺឡើង “ប្រយោជន៍ឲ្យបានដឹងថា ដែលទ្រង់ហៅយើងរាល់គ្នា នោះមានសេចក្តីសង្ឃឹមជាយ៉ាងណា ហើយថា សិរីល្អដ៏ប្រសើរក្រៃលែងនៃមរដកទ្រង់ ក្នុងពួកបរិសុទ្ធជាយ៉ាងណាផង”(អេភេសូរ ១:១៨)។ ព្រះអម្ចាស់បានប្រទានភ្នែកថ្មីខាងវិញ្ញាណ ដល់អ្នកជឿព្រះម្នាក់ៗ ដើម្បីឲ្យយើងអាចស្គាល់សេចក្តីពិតខាងវិញ្ញាណ។ ពេលដែលយើងបើកចំហរចិត្តសម្រាប់ព្រះ…
Read articleទឹកចិត្ត
ខ្ញុំចូលចិត្តទស្សនាកីឡាករដ៏អស្ចារ្យ ដែលបញ្ចេញជំនាញ និងចិត្តឆេះឆួលរបស់ខ្លួន ដោយការប្រឹងប្រែងអស់សមត្ថភាព នៅទីលានប្រកួត។ ការនេះបានបង្ហាញថា ពួកគេស្រឡាញ់ការប្រកួតនោះណាស់។ ផ្ទុយទៅវិញ ពេលដែលរដូវកាលនៃការប្រកួតដ៏វែង កំពុងតែឈានទៅរកវគ្គផ្តាច់ព្រាត់ ហើយមានក្រុមណាមួយប្រកួតចាញ់ ដែលជាហេតុបណ្តាលឲ្យបាត់បង់ឱកាស ដណ្តើមយកដំណែងជើងឯក ឬប្រកួតវគ្គផ្តាច់ព្រាត់ នោះជួនកាល កីឡាករមួយក្រុមនោះហាក់ដូចជា “គ្មានចិត្តឆេះឆួល” ក្នុងការប្រកួតទេ។ ការខ្វះភាពឆេះឆួលនេះ អាចធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនមានការខកចិត្ត ខណៈពេលដែលពួកគេបានចំណាយលុយទិញសំបុត្រ ចូលទស្សនាការប្រកួតដ៏ល្អនោះ។ យ៉ាងណាមិញ ភាពឆេះឆួលក៏ជាគន្លឹះដ៏សំខាន់ នៃជីវិតផ្ទាល់ខ្លួនរបស់យើងផងដែរ។ ទឹកចិត្តដែលយើងមានចំពោះព្រះអម្ចាស់ ត្រូវបានបង្ហាញចេញមក តាមរយៈរបៀបដែលយើងធ្វើការបម្រើទ្រង់។ សាវ័កប៉ុលមានប្រសាសន៍ថា ការងារដែលយើងធ្វើបម្រើព្រះ គឺរាប់បញ្ចូលទឹកចិត្តដែលយើងមាន នៅក្នុងការធ្វើការងារជាប្រចាំថ្ងៃផងដែរ។ តាមបទគម្ពីរអេភេសូរ ៦:៦-៧ យើងមិនត្រូវ “បម្រើតែក្នុងកាលដែលគេមើលឃើញ ដូចជាចង់បំពេញដល់ចិត្តមនុស្សនោះឡើយ ចូរបំរើដូចជាបាវបំរើរបស់ព្រះគ្រីស្ទវិញ ទាំងធ្វើតាមព្រះហឫទ័យព្រះឲ្យអស់ពីចិត្ត ទាំងបំរើដោយអំណរ ដូចជាបំរើដល់ព្រះអម្ចាស់ផង មិនមែនដូចជាបំរើមនុស្សឡើយ”។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ចំណុចសំខាន់នៃបទគម្ពីរនេះ គឺបានបង្រៀនយើង ឲ្យធ្វើការងារ “ចេញពីចិត្ត”។ ខ្ញុំមានព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដែលទ្រង់ស្រឡាញ់ខ្ញុំយ៉ាងខ្លាំង ហើយបានលះបង់ព្រះរាជបុត្រាទ្រង់ ដើម្បីជួយសង្រ្គោះខ្ញុំ។ នេះហើយជាមូលហេតុ ដែលខ្ញុំត្រូវធ្វើការបម្រើទ្រង់ ឲ្យអស់ពីចិត្ត។ ភាពឆេះឆួល…
Read articleបានទទួលការសង្រ្គោះ
នៅឆ្នាំ២០១០ លោកម៉ាញូអែល ហ្កន់ហ្សាលេហ្ស(Manuel Gonzalez) ជាភ្នាក់ងារជួយសង្រ្គោះទីមួយ ដែលបានចុះទៅក្រោមដី ដើម្បីជួយសង្រ្គោះកម្មករ ៣៣នាក់ ដែលបានជាប់នៅក្នុងអណ្តូងរ៉ែអស់៦៩ថ្ងៃ បន្ទាប់ពីមានបន្ទុះក្នុងអណ្តូងរ៉ែនោះ។ គាត់បានហ៊ានប្រថុយជីវិតរបស់គាត់ ដោយចុះទៅក្រោមដី ជម្រៅជាង៦០០ម៉ែត្រ ដើម្បីនាំពួកកម្មករទាំងនោះ ឡើងមកខាងលើ។ ប្រជាជនទូទាំងពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញកម្មករ ត្រូវបានគេជួយសង្រ្គោះម្តងមួយៗ ឲ្យមានសេរីភាពឡើងវិញ។ យ៉ាងណាមិញ ព្រះគម្ពីរបានចែងអំពីរឿងជួយសង្រ្គោះដែលកាន់តែអស្ចារ្យជាងនេះទៅទៀត។ ដោយសារអ័ដាំម និងនាងអេវ៉ាមិនស្តាប់បង្គាប់ព្រះ មនុស្សទាំងអស់បានធ្លាក់ចូលក្នុងអំពើបាប (លោកុប្បត្តិ ២:១៧ ៣:៦,១៩ រ៉ូម ៥:១២)។ ដោយសារមនុស្សយើងមិនអាចរំដោះខ្លួនឯងឲ្យមានសេរីភាពបាន នោះយើងម្នាក់ៗត្រូវជួបសេចក្តីស្លាប់ ខាងសាច់ឈាម និងដ៏នៅអស់កល្បជានិច្ច។ ប៉ុន្តែ ព្រះបានប្រទានព្រះសង្រ្គោះមួយអង្គ គឺព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះរាជបុត្រានៃព្រះ។ ព្រះយេស៊ូវបានសុគត និងមានព្រះជន្មឡើងវិញ ដើម្បីលោះបាបយើង។ អស់អ្នកណាដែលទទួលអំណោយនៃសេចក្តីសង្រ្គោះរបស់ទ្រង់ នឹងបានរួចពីចំណងនៃអំពើបាប និងសេចក្តីស្លាប់ខាងវិញ្ញាណ(រ៉ូម ៥:៨-១១ ១០:៩-១១ អេភេសូរ ២:១-១០)។ ព្រះយេស៊ូវគ្រីស្ទ ជា“ផលដំបូង ពីពួកអ្នកដែលបានដេកលក់ហើយ”(១កូរិនថូស ១៥:២០)។ ទ្រង់ជាបុគ្គលទីមួយ ដែលបានរស់ឡើងវិញ ហើយមិនស្លាប់ជារៀងរហូត។ យ៉ាងណាមិញ…
Read articleមិនអាចរារាំងខ្ញុំបាន
មនុស្សខ្លះ ពេលដែលពួកគេមានគំនិត ឬមើលឃើញឱកាស ដែលហាក់ដូចជាល្អ ឬនាំឲ្យមានផលចំណេញ ជាញឹកញាប់ ពួកគេច្រើនតែតាំងចិត្តថា “ទោះខ្ញុំត្រូវរត់ ត្រូវដើរ ឬត្រូវលូនវា ក៏គ្មានអ្វីអាចរារាំងខ្ញុំបានឡើយ”។ ពោលគឺ ពួកគេបានខិតខំអស់ពីសមត្ថភាព ដើម្បីឲ្យបានសម្រេចដូចបំណង។ ទោះជាយ៉ាងណាក៏ដោយ មានភស្តុតាងបញ្ជាក់ថា ការមានគំនិតដូចនេះ មិនមែនជាការត្រឹមត្រូវជានិច្ចឡើយ។ ខ្ញុំសូមលើកឡើងអំពីរឿងរបស់សត្វលា ដែលជាកម្មសិទ្ធិរបស់បុរសម្នាក់ ឈ្មោះបាឡាម។ ស្តេចរបស់នគរជិតខាង បានឲ្យលោកបាឡាមធ្វើកិច្ចការអាក្រក់មួយ ដែលនឹងនាំឲ្យគាត់ទទួលផលចំណេញជាច្រើន ហើយគាត់ក៏បានសូមឲ្យព្រះបើកឲ្យគាត់ ធ្វើកិច្ចការនេះ(ជនគណនា ២២)។ ពេលដែលព្រះបដិសេធនឹងគាត់ អ្នកតំណាងរបស់ស្តេចនោះ ក៏បានមកសន្យាថា នឹងផ្តល់ឲ្យនូវផលប្រយោជន៍ ដល់គាត់ កាន់តែច្រើនថែមទៀត។ លោកប៉ាឡាមស្មានថា ព្រះនឹងផ្លាស់ប្តូរព្រះទ័យហើយ បានជាគាត់ទូលសូមទ្រង់ម្តងទៀត។ ព្រះទ្រង់ក៏បានអនុញ្ញាតឲ្យលោកបាឡាម ទៅជាមួយពួកសាសន៍នោះ ប៉ុន្តែ ទ្រង់បានដាក់លក្ខខ័ណ្ឌដ៏តឹងរឹង។ ព្រះទ្រង់ជ្រាបអំពីបំណងចិត្តរបស់លោកបាឡាម ហើយមិនសព្វព្រះទ័យនឹងគាត់ទេ ដូចនេះ ទ្រង់ក៏បានឲ្យទេវតាទ្រង់ទៅឈរពាំងផ្លូវគាត់។ លោកបាឡាមមិនអាចមើលឃើញទេវតាឡើយ ប៉ុន្តែ សត្វលារបស់គាត់បានមើលឃើញ។ ពេលដែលសត្វលាមិនព្រមដើរទៅមុខទៀត លោកបាឡាមក៏ខឹងនឹងសត្វលានោះ ដែលរារាំងដំណើររបស់គាត់។ រឿងរបស់លោកបាឡាម បានបង្រៀនយើងថា ឧបស័គ្គទាំងអស់ មិនមែនសុទ្ធតែសម្រាប់ឲ្យយើងជម្នះនោះឡើយ។ ព្រះបានដាក់ឧបស័គ្គខ្លះ…
Read articleការិយ៉ាល័យធិប្បតេយ្យហួសហេតុ
គេប្រើពាក្យ “ការិយ៉ាល័យធិប្បតេយ្យហួសហេតុ” សំដៅទៅលើដំណើរការដ៏គួរឲ្យធុញទ្រាន់ នៃការងារការិយ៉ាល័យ ដែលធ្វើឲ្យមានភាពរាំងស្ទះដល់ការងារផ្សេងៗ។ ពីដើមឡើយ នៅសង្គមលោកខាងលិច គេប្រើពាក្យនេះ សំដៅទៅលើការចងភ្ជាប់ឯកសារផ្លូវការ ដោយបូពណ៌ក្រហម។ ក្នុងដើមទសវត្សរ៍ឆ្នាំ ១៨០០ ពាក្យនេះមានភាពល្បីល្បាញ ដោយសារស្នាដៃនិពន្ធរបស់ប្រវត្តិវិទូស្កត់ឡង់ ឈ្មោះ ថូម៉ាស ខាលឡាយ(Thomas Carlyle) ដែលបានតវ៉ាប្រឆាំងនឹងភាពយឺតយ៉ាវរបស់រដ្ឋាភិបាល។ បន្ទាប់ពីសង្រ្គាមស៊ីវិលអាមេរិកបានបញ្ចប់ “បញ្ហាការិយ៉ាល័យធិប្បតេយ្យហួសហេតុ” បានកើតមានឡើងជាថ្មី នៅពេលដែលអតីតយុទ្ធជន បានទាមទាប្រាក់ឧបត្ថម្ភ។ពាក្យនេះបង្ហាញពីការនឿយណាយ និងការខកចិត្ត ដោយសារឧបស័គ្គដែលកើតឡើងជាបន្តបន្ទាប់ នៅតាមការិយ៉ាល័យរដ្ឋ ដែលរារាំងមិនឲ្យសម្រេចគោលដៅ។ ការិយ៉ាល័យធិប្បតេយ្យហួសហេតុ ស្ទើរតែក្លាយជាបញ្ហាដ៏ល្បីល្បាញខ្លាំង ប៉ុន្តែ នៅក្នុងសកលលោកនេះ មានកន្លែងមួយ ដែលគ្មានបញ្ហានេះទេ គឺនៅចំពោះបល្ល័ង្កព្រះ។ ក្នុងបទគម្ពីរ រ៉ូម ៥:២ សាវ័កប៉ុលបានមានប្រសាសន៍ថា “ក៏ដោយសារព្រះគ្រីស្ទ យើងមានផ្លូវចូលក្នុងព្រះគុណនេះ ជាទីដែលយើងកំពុងឈរនៅដោយសេចក្តីជំនឿ ហើយយើងអួតពីសេចក្តីសង្ឃឹមដល់សិរីល្អនៃព្រះផង”។ ពេលដែលចិត្តរបស់យើងត្រូវខ្ទេចខ្ទាំ ឬជីវិតរបស់យើងមានបញ្ហា យើងអាចចូលទៅចំពោះព្រះយ៉ាងងាយបំផុត ដោយគ្មានការរារាំងរបស់ការិយ៉ាល័យធិប្បតេយ្យហួសហេតុឡើយ។ ព្រះយេស៊ូវបានរៀបចំផ្លូវឲ្យយើង ដើម្បីឲ្យយើងអាចមានផ្លូវចូលទៅក្នុងព្រះវត្តមាននៃនគរស្ថានសួគ៌ ដោយចិត្តក្លាហាន (ហេព្រើ ៤:១៦)។ សូមចាំថា ពេលដែលចិត្តរបស់អ្នកមានការឈឺចាប់…
Read articleថ្ងៃដ៏ល្អ កាលពីមុន
ជួនកាលគំនិតរបស់យើង ចេះតែនឹកពេលអតីតកាល ហើយចង់ត្រឡប់ទៅរកពេល និងទីកន្លែងដ៏ល្អនោះវិញ និយាយរួម យើងចង់បាន “ថ្ងៃដ៏ល្អកាលពីមុន”។ ប៉ុន្តែ សម្រាប់អ្នកខ្លះ អតីតកាលមានតែអនុស្សាវរីយដ៏ជូរចត់។ ពួកគេសញ្ជឹងគិតអំពីបរាជ័យ ការខកចិត្ត និងការរវើរវាយ ហើយគិតអំពីភាពឃោរឃៅ ដែលកើតមានក្នុងជីវិត។ យកល្អយើងគួរតែនឹកចាំពីពេលអតីតកាល តាមគំរូរបស់ស្តេចដាវីឌ ដោយពិចារណាអំពីការល្អដែលព្រះបានធ្វើ “ក៏រំពឹងគិតពីអស់ទាំងកិច្ចការរបស់ទ្រង់ ហើយជញ្ជឹងពីអស់ទាំងស្នាដៃ នៃព្រះហស្តទ្រង់ដែរ”(ទំនុកដំកើង ១៤៣:៥)។ ពេលដែលយើងរំឭកខ្លួនឯង អំពីភាពសប្បុរស ដែលទ្រង់បង្ហាញមកយើង ដោយសេចក្តីស្រឡាញ់ យើងអាចនឹកចាំអំពីព្រះពរដែលទ្រង់បានប្រទាន ជាច្រើនឆ្នាំកន្លងមក។ ការនឹកចាំដូចនេះ មានប្រយោជន៍ចំពោះយើងណាស់ ដោយបណ្តាលចិត្តយើង ឲ្យត្រូវការព្រះ និងត្រូវការការថែរក្សាដ៏ស្រទន់របស់ទ្រង់កាន់តែខ្លាំង ព្រមទាំងកែប្រែអតីតកាល ឲ្យក្លាយជាកន្លែងដែលយើងស្គាល់ និងប្រកបស្និទ្ធស្នាលជាមួយព្រះអម្ចាស់នៃយើង។ ខ្ញុំធ្លាប់ឮគេនិយាយអំពីរឿងរបស់ដូនចាស់ម្នាក់ ដែលមានទម្លាប់អង្គុយស្ងាត់ស្ងៀមជាច្រើនម៉ោង នៅលើកៅអីបាស់បើករបស់គាត់ ដោយសង្រួមដៃចូលគ្នា ដាក់នៅលើភ្លៅរបស់គាត់ ហើយភ្នែករបស់គាត់សម្លឹងមើលទៅឆ្ងាយ។ ថ្ងៃមួយ កូនស្រីរបស់គាត់ក៏បានសួរថា “ម៉ែ តើម៉ែកំពុងគិតអំពីអ្វី ពេលដែលម៉ែអង្គុយយ៉ាងស្ងាត់ស្ងៀមដូចនេះ?” គាត់ក៏ឆ្លើយតបដោយសម្លេងស្រទន់ ដោយព្រិចភ្នែកយ៉ាងញាប់ថា “ម៉ែកំពុងប្រកបជាមួយព្រះយេស៊ូវ”។ ខ្ញុំសូមអធិស្ឋាន សូមឲ្យការនឹកចាំ និងការជញ្ជឹកគិតព្រះបន្ទូល នាំឲ្យយើងចូលទៅជិតព្រះវត្តមានទ្រង់។–David Roper…
Read article