អំណាចនៃចិត្តមេត្តា
លោកហ្រ្វង់ស៊ីស ស្កេហ្វឺរ(Francis Schaeffer) ជាអ្នកនិពន្ធ និងជាអ្នកជំនាញខាងឆ្លើយសំណួររបស់អ្នកមិនជឿព្រះ។ កាលគាត់នៅរៀន នៅសកលវិទ្យាល័យ គាត់មានការពិបាកនៅក្នុងការប្រកបពាក្យឲ្យបានត្រឹមត្រូវ ដោយសារគាត់មានជម្ងឺដែលធ្វើឲ្យគាត់ពិបាករៀនពាក្យ។ ដោយសារគាត់សរសេរពាក្យខុសច្រើន នោះពន្ទុះគាត់បានធ្លាក់ចុះ ក្នុងកិច្ចការសាលាដែលគ្រូបានដាក់ឲ្យ។ ក្នុងអំឡុងពេលឆ្នាំទីមួយ មានសាស្រ្តាចារ្យម្នាក់បានប្រាប់គាត់ថា “ខ្ញុំមិនដែលឃើញសិស្សណា សរសេរអំពីទស្សនវិជ្ជាបានល្អដូចអ្នកទេ តែខ្ញុំក៏មិនដែលឃើញនរណាសរសេរពាក្យខុសច្រើនដូចអ្នកដែរ។ តើខ្ញុំត្រូវឲ្យពន្ទុះអ្នកដូចម្តេច? ខ្ញុំមិនអាចឲ្យអ្នកជាប់បានទេ”។ លោកហ្វ្រង់ស៊ីសក៏បានឆ្លើយថា “លោកគ្រូ ទោះខ្ញុំខំរៀនប្រកបពាក្យយ៉ាងណា ក៏នៅតែប្រកបខុស។ តើលោកគ្រូគ្រាន់តែអាចគិតអំពីអ្វីដែលខ្ញុំបានសរសេរ ដោយមិនគិតអំពីការប្រកបពាក្យរបស់ខ្ញុំបានទេ?” បន្ទាប់ពីស្ងាត់មាត់មួយសន្ទុះធំ លោកសាស្រ្តាក៏បានឆ្លើយថា “មិនអីទេ ខ្ញុំនឹងឲ្យអ្នកជាប់ ដោយមិនគិតអំពីការប្រកបពាក្យខុសរបស់អ្នក”។ ការឆ្លើយតបដ៏ឈ្លាសវៃ ប្រកបដោយចិត្តមេត្តារបស់លោកសាស្រ្តចារ្យ នៅថ្ងៃនោះ បានលើកទឹកចិត្តយុវជនម្នាក់នេះ ដែលមានអំណោយទានក្នុងការនិពន្ធ ហើយក្រោយមក គាត់ក៏បានជួយត្រួសត្រាយផ្លូវ សម្រាប់មនុស្សជំនាន់ក្រោយ ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ និង ១៩៧០ ដែលកំពុងស្វែងរកព្រះ ធ្វើឲ្យពួកគេរកឃើញផ្លូវទទួលជឿព្រះគ្រីស្ទ។ ហោរាអេសាយបានមានប្រសាសន៍ អំពីព្រះមែស៊ីដែលនឹងយាងមកតាមសន្យា យ៉ាងដូចនេះថា “ទ្រង់នឹងមិនផ្តាច់ដើមត្រែងដែលបាក់ទេ ក៏មិនលត់ប្រឆេះដែលនៅហុយដែរ ទ្រង់នឹងសំដែងចេញនូវសេចក្តីយុត្តិធម៌ ដោយសេចក្តីពិត”(អេសាយ ៤២:៣)។ បទគម្ពីរនេះ និយាយឆ្លុះបញ្ចាំង អំពីអង្គបុគ្គលម្នាក់…
Read articleការមានចំណែក
ឪពុករបស់ខ្ញុំមានអនុស្សាវរីយ៍ជាច្រើន កាលគាត់នៅក្មេង ក្នុងស្រុកកំណើតរបស់គាត់។ ដូចនេះ អ្នកអាចស្រមៃថា ខ្ញុំមានចិត្តរំភើបរីករាយយ៉ាងណា កាលនៅក្មេង ពេលដែលគាត់នាំក្រុមគ្រួសារ ទៅស្រុកកំណើតរបស់គាត់ ក្នុងរដូវក្តៅជារៀងរាល់ឆ្នាំ។ នៅទីនោះ យើងបាននាំគ្នាស្ទូចត្រី ក្នុងទន្លេសង់យ៉ូសែប ហើយទៅលេងកសិដ្ឋាន ជាកន្លែងដែលគាត់មានអនុស្សាវរីយ៍ក្នុងវ័យកុមារ។ ក្រុងនោះ មិនមែនជាស្រុកកំណើតរបស់ខ្ញុំ ទេ ប៉ុន្តែ ពេលដែលខ្ញុំបានទៅលេងកន្លែងនោះម្តងៗ ជាមួយកូន និងចៅរបស់ខ្ញុំ ខ្ញុំតែងតែមានអារម្មណ៍ថា កក់ក្តៅ ដូចជាផ្ទះរបស់ខ្ញុំដែរ។ ព្រះយេស៊ូវបានមានបន្ទូល ទៅកាន់ពួកសិស្សព្រះអង្គ អំពីផ្ទះរបស់ព្រះអង្គ ក្នុងនគរស្ថានសួគ៌ ដែលព្រះអង្គបានចាកចោល ដើម្បីយាងចុះមកមានព្រះជន្មរស់ នៅក្នុងចំណោមយើង។ ព្រះអង្គប្រាកដជាមានអំណរណាស់ ពេលដែលព្រះអង្គមានបន្ទូលប្រាប់ពួកសិស្សថា “នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន… ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា… ប្រយោជន៍ឲ្យអ្នករាល់គ្នា បាននៅកន្លែងដែលខ្ញុំនៅនោះដែរ”(យ៉ូហាន ១៤:២-៣)។ ជាការពិតណាស់ ព្រះយេស៊ូវ “បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្តីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់”(ហេព្រើ ១២:២) ហើយបានវិលត្រឡប់ទៅផ្ទះរបស់ព្រះអង្គ ក្នុងនគរស្ថានសួគ៌វិញ ហើយនឹងយាងត្រឡប់មកយកកូនប្រុសស្រីរបស់ព្រះអង្គ ទៅនៅជាមួយអស់កល្បជានិច្ច។ ពេលដែលយើងគិតអំពីកន្លែងដែលព្រះយេស៊ូវបានរៀបចំទុកឲ្យយើង ក្នុងផ្ទះរបស់ព្រះវរបិតា យើងអាចរំពឹងគិតដល់ថ្ងៃដែលយើងនឹងបានទៅនៅទីនោះ ហើយការនេះបណ្តាលចិត្តយើង ឲ្យចង់ទៅប្រាប់អ្នកដទៃ…
Read articleរូបភាពតាមបង្អូចកញ្ចក់
ក្នុងអំឡុងពេលវិស្សមកាល ក្នុងរដ្ឋអាឡាស្កា ខ្ញុំបានទស្សនាទេសភាពដ៏ស្រស់ត្រកាលជាច្រើន តាមបង្អួចកញ្ចក់ឡាន ដែលកំពុងធ្វើដំណើរ នៅតាមដងផ្លូវ។ អាកាសធាតុនៅ រដ្ឋអាឡាស្កា មានសភាពត្រជាក់ ហើយសើម តែខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលបានឲ្យកញ្ចក់បង្អូចឡានជួយការពារឲ្យខ្ញុំមានភាពកក់ក្តៅ និងមិនឲ្យសើមខ្លួន។ ទោះជាយ៉ាងណាក៏ដោយ កញ្ចក់បង្អួចឡាន ក៏បាននាំឲ្យមានការពិបាកខ្លះៗដែរ។ ពេលដែលមានភ្លៀងធ្លាក់នៅតាមផ្លូវម្តងៗ ដំណក់ទឹកភ្លៀងបានហូរចុះតាមកញ្ចក់នោះ ធ្វើឲ្យបាំងទេសភាពដែលនៅខាងក្រៅឡាន។ ម្យ៉ាងទៀត ពេលដែលស៊ីតុណ្ហភាពផ្លាស់ប្តូរ នៅខាងក្រៅ សំណើមនៅខាងក្នុងក៏បានប្រែក្លាយជាអ័ភ នៅក្នុងឡាន។ បញ្ហានេះបានជួយឲ្យខ្ញុំយល់ ពីមូលហេតុដែលយើងមិនអាចមើលឃើញជីវិតខ្លួនឯងឲ្យបានច្បាស់ តាមបំណងព្រះទ័យព្រះ។ អំពើបាបបានធ្វើឲ្យយើងមិនអាចមើលឃើញសម្រស់នៃជីវិត ដែលព្រះសព្វព្រះទ័យនឹងឲ្យយើងមើលឃើញ ដោយអំណរ។ ជួនកាល នៅក្នុងចិត្តយើង មានអំពើបាប ដែលជាភាពអាត្មានិយម ដែលបង្កើតឲ្យមានអ័ភ ដែលធ្វើឲ្យយើងយល់ថា ខ្លួនឯងសំខាន់ហួស ខុសពីការពិត ហើយនាំឲ្យយើងភ្លេចគិតពីប្រយោជន៍របស់អ្នកដទៃ។ ជួនកាល អំពើបាបដែលនៅខាងក្រៅ ដែលមានដូច ជា ភាពអយុត្តិធម៌ជាដើម ដែលអ្នកដទៃបានធ្វើមកលើយើង ដែលធ្វើឲ្យយើងស្រក់ទឹកភ្នែក ដូចទឹកភ្លៀង បានជាយើងមិនអាចមើលឃើញសេចក្តីល្អរបស់ព្រះ។ អំពើបាបប្រភេទណាក៏ដោយ គឺសុទ្ធតែរារាំងមិនឲ្យយើងមើលឃើញភាពអស្ចារ្យ និងសិរីល្អនៃជីវិត ដែលព្រះបានរៀបចំមក។ដ្បិតឥឡូវនេះ “យើងមើលឃើញបែបស្រអាប់ ដូចជាការមើលដោយសារកញ្ចក់”(១កូរិនថូស ១៣:១២)…
Read articleការចាប់ផ្តើម ក្នុងវ័យក្មេង
កាលពីរដូវក្តៅឆ្នាំទៅ ពួកជំនុំរបស់យើងបានអញ្ជើញបុរសវ័យក្មេងម្នាក់ ឈ្មោះខេលិប(Caleb) ឲ្យចូលរួមជាមួយបុគ្គលិករបស់យើង។ ខេលិបក៏បានចែកចាយ អំពីការរស់នៅរបស់គាត់ ក្នុងប្រទេសខូស្តារីកា តាំងពីក្មេងមក ខណៈពេលដែលឪពុកម្តាយរបស់គាត់ កំពុងបម្រើព្រះគ្រីស្ទ នៅទីនោះ។ គាត់ក៏បានយកព្រះបន្ទូលមកឆ្លុះបញ្ចាំងក្នុងជីវិតគាត់ គឺបទគម្ពីរ ២ធីម៉ូថេ ៣:១៤-១៧។ គាត់បានរំឭករឿងដើមថា កាលពីក្មេង គាត់ចេះព្រះបន្ទូលច្រើន។ ឪពុកម្តាយរបស់គាត់ បានបង្រៀនគាត់ ឲ្យស្គាល់សេចក្តីពិតក្នុងព្រះគម្ពីរ ដែល “អាចនឹងនាំឲ្យគាត់មានប្រាជ្ញា ដល់ទីសង្គ្រោះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទ យេស៊ូវផង”(ខ.១៥)។ គាត់បានទទួលស្គាល់ថា គាត់បានត្រៀមខ្លួន ធ្វើជាគ្រូគង្វាល ចាប់តាំងពីពេល ដែលគាត់នៅក្មេង។ ពួកជំនុំរបស់យើងបានមានឱកាស “ជួប” ក្រុមគ្រួសាររបស់គាត់ ក្នុងប្រទេសខូស្តារីកា តាមរយៈទូរស័ព្ទដែលមើលមុខគ្នាឃើញជាក្រុម។ ឪពុករបស់លោកខេលិបបានលើកទឹកចិត្តគាត់ ឲ្យប្រើព្រះបន្ទូលព្រះយេស៊ូវ ដែលមានចែងក្នុង ព្រះគម្ពីរម៉ាកុស ១០:៤៥។ គាត់បានផ្តាំខេលិបថា “ខេលិប កូនត្រូវចាំបាវចនារបស់គ្រួសារយើង ដែលចែងថា ‘យើងរស់នៅដើម្បីបម្រើ មិនមែនដើម្បីឲ្យគេបម្រើយើងទេ’”។ ត្រង់ចំណុចនេះ យើងងាយនឹងយល់ អំពីរបៀបដែលបុរសវ័យក្មេងម្នាក់នេះ មានការលូតលាស់ភាពពេញវ័យខាងជំនឿ។ កូនដែលព្រះបានផ្ញើនឹងយើងរាល់គ្នា សុទ្ធតែជាអំណោយដ៏ថ្លៃថ្លា។ មូលដ្ឋានគ្រឹះដ៏ល្អ ដែលពួកគេមានតាំងពីក្មេង…
Read articleប្រៀបធៀបអំណាច
មានពេលមួយនោះ ខ្ញុំបានកត់សំគាល់ឃើញថា ក្នុងតំបន់ដែលខ្ញុំរស់នៅ គេបានយកសៀវភៅដែលនិយាយទាក់ទងនឹងមន្តអាគមន៍ មកលក់កាន់តែច្រើន ក្នុងបណ្តាគាមួយកន្លែង ពេលដែលគេរៀបចំធ្នើសៀវភៅឡើងវិញ។ គេបានដាក់សៀវភៅរបស់គ្រីស្ទបរិស័ទ ក្នុងធ្នើសៀវភៅដែលនៅចុងម្ខាង ហើយដាក់សៀវភៅអបិយជំនឿ ក្នុងចំនួនដូចគ្នា ក្នុងធ្នើនៅចុងម្ខាងទៀត។ ដូចនេះ អំណាចនៃពន្លឺហាក់ដូចជា មានកម្លាំងស្មើនឹងអំណាចនៃភាពងងឹត នៅក្នុងបណ្ណាគាមួយនេះ។ ជួនកាល មនុស្សប្រហែលជាគិតថា ព្រះ និងសាតាំងមានអំណាចស្មើគ្នា។ គេយល់ថា ព្រះ និងសាតាំងមានភាពផ្ទុយគ្នា តែមានកម្លាំងស្មើគ្នា ដោយអំណាចដែលគ្មានព្រំដែន។ ទោះបីជាយ៉ាងណាក៏ដោយ ព្រះទ្រង់ជាព្រះ តែសាតាំងមិនមែនជាព្រះទេ។ ព្រះទ្រង់មានអំណាចខ្លាំងជាងអំណាចនៃភាពងងឹត។ ព្រះអង្គធ្វើការអ្វី តាមបំណងព្រះទ័យព្រះអង្គ ដោយគ្មានអ្វីអាចរារាំងព្រះអង្គបានឡើយ(ទំនុកដំកើង ១៣៥:៦) ចំណែកឯសាតាំងវិញ អំណាចរបស់វាមានកំណត់ គឺអាចធ្វើអ្វីដែលព្រះអនុញ្ញាតឲ្យធ្វើប៉ុណ្ណោះ។ ពេលដែលសាតាំងសន្និដ្ឋានថា លោកយ៉ូប នឹងជេរព្រះ ពេលគាត់ជួបទុក្ខលំបាក់ខ្លាំង ព្រះអង្គក៏បានប្រាប់វាថា “មើល អញប្រគល់របស់ដែលគាត់មានទាំងប៉ុន្មាន ទៅក្នុងអំណាចឯងហើយ កុំឲ្យតែដាក់ដៃលើខ្លួនគាត់ឡើយ”(យ៉ូប ១:១២)។ ដូចនេះ សាតាំងមិនអាចធ្វើអ្វីលើសពីដែនកំណត់ ដែលព្រះបានដាក់ឡើយ។ ដោយសារព្រះទ្រង់មានអំណាចគ្រប់គ្រងលើអ្វីៗទាំងអស់ នោះក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងមិនចាំបាច់រាថយ ដោយខ្លាចអំណាច ដែលសាតាំងមានមកលើជីវិតយើង និងមកលើជីវិតរបស់គ្រីស្ទបរិស័ទដែលនៅជុំវិញយើងឡើយ។…
Read article៨០ភាគរយទៀត
ថ្មីៗនេះ ខ្ញុំឃើញគេសរសេរនៅលើផ្ទាំងប្រកាសដ៏ធំមួយថា ៨០ភាគរយនៃជីវិតទាំងអស់ នៅលើផែនដីនេះ គឺមាននៅក្នុងសមុទ្រ។ តួរលេខដ៏ច្រើនលើសលប់បែបនេះ គឺពិបាកនឹងឲ្យយើងស្វែងយល់បាន ព្រោះភាគច្រើននៃជីវិតនៅលើផែនដីនេះ មិនមែនជាអ្វីដែលយើងមើលឃើញនឹងភ្នែកទទេ។ ពេលដែលខ្ញុំពិចារណាអំពីរឿងនេះ ខ្ញុំក៏បាននឹកចាំថា ព្រះបានបង្កើតរបស់សព្វសារពើ ក្នុងចំនួនដ៏ច្រើន លើសពីការរំពឹងគិតរបស់យើង។ យើងងាយនឹងមានការរំភើបចិត្ត ចំពោះទេសភាពដ៏ស្រស់ត្រកាលនៃជួរភ្នំ ឬចំពោះទិដ្ឋភាពថ្ងៃលិច ប៉ុន្តែ ទន្ទឹមនឹងនោះ មានពេលខ្លះ យើងមិនបានឃើញភាពលម្អិតនៃស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គទេ ព្រោះយើងមិនបានធ្វើការសិក្សា និងពិនិត្យឲ្យកាន់តែល្អិតល្អន់។ មានស្នាព្រះហស្តរបស់ព្រះជាច្រើន ក្នុងមហាសមុទ្រ ដែលកំបាំងពីភ្នែកយើង ប៉ុន្តែ នៅមានស្នាព្រះហស្តជាច្រើនទៀត ដែលមានរូបរាង្គតូចពេក មិនអាចឲ្យយើងមើលឃើញនឹងភ្នែកទទេបាន។ របស់សព្វសារពើ ដែលរាប់ចាប់តាំងពីវត្ថុដែលមានទំហំតូចល្អិត រហូតដល់វត្ថុដែលយើងមិនទាន់ទៅដល់ ក៏ដូចជាមិនទាន់ស្រាវជ្រាវ ក្នុងចក្រវាល សុទ្ធតែជាស្នាព្រះហស្តនៃព្រះអាទិកររបស់យើង។ សិរីល្អនៃការបង្កើតរបស់ព្រះ បានសម្តែងឡើង ក្នុងរចនាសម្ព័ន្ធដ៏អស្ចារ្យទាំងនោះ ទោះជាយើងមើលឃើញ ឬមើលមិនឃើញក្តី(រ៉ូម ១:២០)។ ពេលដែលយើងមានការយល់ដឹងកាន់តែច្រើន អំពីភាពអស្ចារ្យនៃការបង្កើតរបស់ព្រះអាទិករ នោះការយល់ដឹងនេះ តែងតែនាំយើងឲ្យងាកបែរមករកព្រះអង្គ ហើយបណ្តាលចិត្តយើងឲ្យចង់ថ្វាយបង្គំព្រះអង្គ។ គឺដូចដែលអ្នកនិពន្ធទំនុកដំកើងមានប្រសាសន៍ថា “ចូរឲ្យផ្ទៃមេឃ និងផែនដី ព្រមទាំងសមុទ្រ ហើយសត្វទាំងប៉ុន្មាន ដែលរវើកនៅក្នុងនោះ បានសរសើរដល់ទ្រង់ចុះ”(ទំនុកដំកើង ៦៩:៣៤)។…
Read article