សេចក្តីអំណរ
បន្ទាប់ពីអ័ដាំម និងនាងអេវ៉ាមិនស្តាប់បង្គាប់ព្រះ សេចក្តីអំណរក៏បានបាត់បង់។ ព្រះបានបណ្តេញពួកគេចេញពីសួនច្បារ ដែលជាទីលំនៅរបស់ពួកគេ ដើម្បីការពារមិនឲ្យមានហេតុការណ៍កាន់តែអាក្រក់ កើតឡើងនៅទីនោះ។ ព្រោះថា ពួកគេបានញាំផ្លែនៃដើមដឹងខុសត្រូវហើយ ដូចនេះបើពួកគេញាំផ្លែនៃដើមជីវិតទៀតនោះ នោះពួកគេនឹងត្រូវរស់នៅ ក្នុងសេចក្តីទុក្ខវេទនាជារៀងរហូត។ ការមានជីវិតរស់នៅ ខាងក្រៅសួនច្បារ គឺមិនមានភាពងាយស្រួលទេ ព្រោះអ័ដាំម និងនាងអេវ៉ាត្រូវខិតខំធ្វើការ ដើម្បីចិញ្ចឹមជីវិត។ ម្យ៉ាងទៀត សេចក្តីស្លាប់កើតមានគ្រប់ទីកន្លែង ហើយមានសត្វសាហាវដែលចាប់សត្វដទៃទៀតជាអាហារ។ ពួកគេជួបហេតុការណ៍កាន់តែអាក្រក់ ពេលដែលកូនប្រុសច្បងរបស់ខ្លួន បានសម្លាប់កូនប្រុសប្អូន។ តើមានអ្វីដែលអាក្រក់ជាងនេះទៀត? អំពើបាបបានចាក់ទំលុះជីវិតរបស់ពួកគេ ហើយអ្នកទាំងពីរមិនអាចឃាត់សេចក្តីអំណរមិនឲ្យរីងស្ងួតបានឡើយ។ ប៉ុន្តែ ព្រះទ្រង់បានរៀបផែនការ ដើម្បីស្អាងឲ្យមានសេចក្តីអំណរឡើងវិញ។ សេចក្តីអំណរបានបាត់បង់ នៅក្នុងសួនច្បារ ពេលដែលសេចក្តីស្លាប់បានចូលមក ប៉ុន្តែ សេចក្តីអំណរបានវិលត្រឡប់មកវិញ តាមរយៈការចាប់កំណើតនៃព្រះរាជបុត្រារបស់ព្រះ។ គឺដូចដែលមានសេចក្តីចែងថា “ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា”(លូកា ២:១០)។ ពេលព្រះយេស៊ូវទ្រង់ពេញវ័យ ទ្រង់បានប្រោសមនុស្សឈឺឲ្យជា និងមនុស្សខ្វាក់ឲ្យមើលឃើញ ហើយបានប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ប៉ុន្តែ នេះគ្រាន់តែជាដើមចមនៃការដែលត្រូវមកប៉ុណ្ណោះ។ ព្រះទ្រង់បានយាងចូលមក ក្នុងលោកិយនេះ ទ្រង់បានជ្រាបអំពីទុក្ខសោករបស់យើង ទ្រង់បានឈ្នះសេចក្តីស្លាប់ ទ្រង់បានប្រទានសេចក្តីសង្ឃឹមថា ទ្រង់នឹងបញ្ចប់ការឈឺចាប់ តាមបន្ទូលសន្យារបស់ទ្រង់ ហើយលប់បំបាត់ទុក្ខសោក…
Read article២៧ភាគរយ
មនុស្សមានអាកប្បកិរិយាខុសគ្នាយ៉ាងខ្លាំង ចំពោះបទទំនាយ ដែលមានចែងក្នុងព្រះគម្ពីរ។ គ្រីស្ទបរិស័ទខ្លះមានចិត្តងប់ងល់ នឹងបទទំនាយទាំងនោះខ្លាំងណាស់ បានជាពួកគេនិយាយម្តងហើយម្តងទៀត អំពីព្រឹត្តិការណ៍ថ្មីៗ ដែលកើតមាន ក្នុងពិភពលោក ដោយគិតថា ព្រឹត្តិការណ៍ទាំងនោះ ជាទីសំគាល់ដែលបង្ហាញថា ព្រះគ្រីស្ទទ្រង់អាចយាងមកក្នុងពេលដ៏ឆាប់។ រីឯអ្នកខ្លះទៀតមិនសូវខ្វល់អំពីបទទំនាយទាំងនោះទេ បានជាពួកគេហាក់ដូចជាមិនជឿថា បទទំនាយទាំងនោះ មានការទាក់ទងនឹងជីវិតរបស់គ្រីស្ទបរិស័ទឡើយ។ ដូចនេះ តើបទទំនាយមានសារៈសំខាន់ឬទេ? ដើម្បីឆ្លើយសំណួរនេះ សូមយើងក្រឡេចមកមើលការពិតមួយចំនួន ដែលមានក្នុងព្រះគម្ពីរ។ ព្រះគម្ពីរទាំងមូលមាន ៣១១២៤ខ ជាសរុប ដែលក្នុងចំណោមខទាំងនេះ មាន៨៣៥២ខ មានលក្ខណៈជាបទទំនាយផ្សេងៗ។ ចំនួនដ៏ច្រើននេះ គឺត្រូវជា២៧ភាគរយនៃខគម្ពីរសរុប! ដោយសារបទទំនាយបានគ្របដណ្តប់ អស់ជាង១ភាគ៤នៃព្រះគម្ពីរទាំងមូល នោះអ្នកជឿព្រះគួរតែទទួលស្គាល់ថា បទទំនាយមានតួនាទីសំខាន់ក្រៃលែង នៅក្នុងការបើកសម្តែងរបស់ព្រះ។ ប៉ុន្តែ ទន្ទឹមនឹងនោះ យើងគួរតែដឹងផងដែរ ថាហេតុអ្វីបានជាព្រះដាក់បទទំនាយ នៅក្នុងព្រះគម្ពីរ។ យ៉ាងណាមិញ បន្ទាប់ពីសាវ័កពេត្រុសបានបកស្រាយ អំពីរបៀបដែលពិភពលោកនឹងត្រូវបញ្ចប់ គាត់ក៏បានថ្លែងផងដែរថា “ដោយសាររបស់ទាំងនោះ នឹងត្រូវរលាយទៅ នោះតើគួរឲ្យអ្នករាល់គ្នាប្រព្រឹត្តបែបយ៉ាងណាវិញ ក្នុងកិរិយាបរិសុទ្ធ និងសេចក្តីគោរពប្រតិបត្តិ”(២ពេត្រុស ៣:១១)។ យើងអាចនិយាយបានម្យ៉ាងទៀតថា ជារៀងរាល់ថ្ងៃ យើងគួរតែធ្វើការសម្រេចចិត្តរស់នៅ ដោយគោរពប្រតិបត្តិព្រះ ព្រោះការរស់នៅបែបនេះ…
Read articleខ្ញុំជាអ្នកច្នៃបង្កើតវាមក
លោកវីឡាត អេសបូយល(Willard S. Boyle) ជាអ្នកដែលបានទទួលពានរង្វាន់ណូបែលសន្តិភាព ក្នុងផ្នែករូបវិទ្យា និងបានចូលរួម ក្នុងការឆ្នៃបង្កើត “ភ្នែកអេឡិចត្រូនិក” ដែលគេបានប្រើក្នុងកាមីរ៉ាឌីជីធល និងកែវយឺតអាវកាសហាប់ប៊ល(Hubble)។ មានពេលមួយ គាត់បានទៅផ្សា ដើម្បីរកមើលកាមីរ៉ាឌីជីធលថ្មីមួយគ្រឿង ហើយក៏បានទៅមើលនៅហាងមួយ នៅក្រុងហាលីហ្វាក(Halifax) ខេត្តណូវា ស្កូធា(Nova Scotia) ប្រទេសកាណាដា។ បុរសដែលជាភ្នាក់ងារលក់ បានព្យាយាមពន្យល់ ភាពសាំញ៉ាំនៃកាមីរ៉ាដល់លោកបូយល តែលោកបូយលបានឲ្យឈប់ពន្យល់វិញ ព្រោះគាត់មានអារម្មណ៍ថា វាហាក់ដូចជាសាំញ៉ាំពេកសម្រាប់គាត់។ បន្ទាប់មក លោកបូយលក៏បាននិយាយត្រង់ៗ ទៅកាន់បុរសនោះតែម្តងថា “អ្នកមិនចាំបាច់ពន្យល់ខ្ញុំទេ ព្រោះខ្ញុំជាអ្នកឆ្នៃបង្កើតវាមក”។ បន្ទាប់ពីព្រះបានអនុញ្ញាតឲ្យសាតាំងល្បងលលោកយ៉ូប ដោយដកយកក្រុមគ្រួសារ សុខភាព និងទ្រព្យសម្បត្តិចេញពីគាត់ហើយ(យ៉ូប ១-២) លោកយ៉ូបក៏បានទួញសោក ចំពោះថ្ងៃកំណើតរបស់គាត់(ជំពូក៣)។ ក្នុងជំពូកបន្ទាប់ លោកយ៉ូបក៏បានទូលសួរព្រះ ថាហេតុអ្វីបានជាទ្រង់អនុញ្ញាតឲ្យគាត់ ទទួលរងនូវការឈឺចាប់ដ៏ខ្លាំងយ៉ាងនេះ។ បន្ទាប់មក ព្រះទ្រង់ក៏បានមានបន្ទូលរំឭកគាត់ ដោយផ្ទាល់ថា ទ្រង់ “បានច្នៃបង្កើត” ជីវិត ហើយបានបង្កើតពិភពលោក(ជំពូក ៣៨-៤១)។ ទ្រង់បានឲ្យគាត់គិតឡើងវិញ អំពីអ្វីដែលគាត់បាននិយាយមុននោះ។ ព្រះទ្រង់ក៏បានបង្ហាញឲ្យលោកយ៉ូបដឹងថា គាត់មានភាពល្ងង់ខ្លៅប៉ុណ្ណា ដោយនាំឲ្យគាត់ពិចារណាអំពីអំណាចគ្រប់គ្រងរបស់ទ្រង់…
Read articleក្នុងចំណោមមនុស្សដែលមានប្រាជ្ញា
ខ្ញុំធ្លាប់បម្រើព្រះ នៅក្នុងក្រុមប្រឹក្សាពួកចាស់ទុំ នៃព្រះវិហារមួយ នៅរដ្ឋកាលីហ្វូញ៉ា។ លោកបប់ ស្ម៊ីត(Bob Smith) គឺជាចាស់ទុំម្នាក់ ដែលមានអាយុច្រើនជាងគេ ក្នុងចំណោមភាគច្រើននៃពួកចាស់ទុំ ហើយជាញឹកញាប់ គាត់បានដាស់តឿនយើង ឲ្យងាកមករកព្រះបន្ទូលព្រះ ដើម្បីទទួលការដឹកនាំពីទ្រង់។ មានពេលមួយ យើងបានពិភាក្សាគ្នា អំពីការខ្វះខាតអ្នកដឹកនាំ នៅក្នុងពួកជំនុំ ហើយបានចំណាយពេលយ៉ាងតិចមួយម៉ោង ដើម្បីនិយាយគ្នាអំពីបញ្ហាពាក់ព័ន្ធផ្សេងៗ។ តែ លោកបប់មិនបានមានយោបល់អ្វីទេ នៅពេលនោះ។ ទីបំផុត គាត់ក៏បានមានប្រសាសន៍យ៉ាងសុភាពថា “បងប្អួនអើយ យើងបានភ្លេចហើយថា ព្រះយេស៊ូវទ្រង់មានដំណោះស្រាយសម្រាប់បញ្ហានៃការដឹកនាំរបស់យើង។ មុនពេលយើងធ្វើអ្វីមួយ ជាដំបូង យើងត្រូវសូមឲ្យព្រះអម្ចាស់នៃចម្រូត …ចាត់អ្នកច្រូតមក”(លូកា ១០:២)។ ពេលនោះ យើងក៏បានបន្ទាបខ្លួន ហើយចំណាយពេលអធិស្ឋាន សូមឲ្យព្រះអម្ចាស់រើសតាំងអ្នកច្រូត ហើយចាត់ពួកគេឲ្យទៅវាលចម្រូត។ យ៉ាងណាមិញ លោកស៊ី អេស លូវីស(C.S.Lewis) បានមានប្រសាសន៍ថា “វិធីសាស្រ្តល្អបំផុតមួយទៀត ដើម្បីក្លាយជាមនុស្សមានប្រាជ្ញា គឺយើងត្រូវរស់នៅ ក្នុងចំណោមអ្នកដែលមានប្រាជ្ញា”។ គឺដូចដែលបទគម្ពីរសុភាសិត ១:៥ បានចែងថា “អ្នកណាដែលមានយោបល់ នឹងបានទទួលសេចក្តីទូន្មានមាំទាំ”។ ប្រសាសន៍របស់លោកបប់ គឺគ្រាន់តែជាឧទាហរណ៍មួយ ក្នុងចំណោមឧទាហរណ៍ដែលលើកឡើង…
Read articleផ្លូវនៃទឹកភ្នែក
មានសោកនាដកម្ម ដ៏ធ្ងន់ធ្ងរមួយបានកើតឡើង ក្នុងប្រវត្តិសាស្រ្តនៃសហរដ្ឋអាមេរិក ពេលដែលកុលសម្ព័ន្ធដើមរបស់អាមេរិករាប់ពាន់នាក់ ត្រូវបានរដ្ឋាភិបាលអាមេរិកបង្ខំឲ្យចាកចេញពីទីលំនៅក្នុងដើមសតវត្សរ៍ទី១៩។ កាលពីមុន ពួកកុលសម្ព័ន្ធដើមរបស់អាមេរិកទាំងនោះ បានចុះសន្ធិសញ្ញា និងបានជួយធ្វើសង្គ្រាមជាមួយពួកជនជាតិស្បែកសរ ដែលកំពុងមានចំនួនប្រជាជនកើនឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែ ក្រោយមក ពួកគេបែរជាត្រូវពួកស្បែកសរបណ្តេញចេញពីទឹកដីបុព្វបុរសរបស់ពួកគេទៅវិញ។ ក្នុងរដូវរងា នៃឆ្នាំ១៨៣៨ គេបានបង្ខំពួកកុលសម្ព័ន្ធ ចេរូគី(Cherokee) រាប់ពាន់នាក់ ឲ្យដើរជាក្រុម ក្នុងដំណើរដ៏សាហាវព្រៃផ្សៃ ដែលមានចម្ងាយជាង ១៦០០ គីឡូម៉ែត្រ ឆ្ពោះទៅទិសខាងលិច ដែលក្រោយមក គេក៏បានហៅព្រឹត្តិការណ៍នេះថា “ផ្លូវនៃទឹកភ្នែក”។ អំពើអយុត្តិធម៌នេះ បានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត ដែលក្នុងចំណោមនោះ មានពួកគេជាច្រើននាក់មានសម្លៀកបំពាក់ ស្បែកជើង ឬស្បៀងអាហារតែបន្តិចបន្តួច ឬពុំមានទាល់តែសោះ សម្រាប់ការធ្វើដំណើរក្នុងរដូវរងារដ៏វេទនាដូចនោះ។ ពិភពលោកយើងសព្វថ្ងៃ នៅតែបន្តមានពេញទៅដោយ ភាពអយុត្តិធម៌ ទុក្ខវេទនា និងការជាច្រើនទៀត ដែលធ្វើឲ្យយើងឈឺក្បាល។ ហើយមានមនុស្សជាច្រើន បានមានអារម្មណ៍ថា ជីវិតរបស់ខ្លួនប្រៀបបាននឹងការធ្វើដំណើរតាមផ្លូវនៃទឹកភ្នែក គឺទឹកភ្នែកដែលស្រក់ ដោយគ្មាននរណាដឹង ហើយការសោកសង្រេងដែលគ្មានការកម្សាន្តចិត្ត។ ប៉ុន្តែ សូមចាំថា ព្រះអម្ចាស់នៃយើងទ្រង់ទតឃើញយើងស្រក់ទឹកភ្នែក ហើយសព្វព្រះទ័យនឹងកម្សាន្តចិត្តដែលនឿយព្រួយរបស់យើង(២កូរិនថូស ១:៣-៥)។ ទ្រង់ក៏បានប្រកាសអំពីសេចក្តីសង្ឃឹម សម្រាប់ពេលអនាគត ដែលនឹងមិនប្រឡាក់ដោយអំពើបាប…
Read articleការក្បត់ខាងផ្លូវអារម្មណ៍
ពីរបីឆ្នាំមុន ខ្ញុំបានអានបទគម្ពីរម៉ាថាយ ជំពូក២៦ ជាមួយមិត្តភ័ក្រម្នាក់ ដែលបទគម្ពីរនេះនិយាយអំពីព្រះយេស៊ូវ ក្នុងសួនច្បារគែតសេម៉ានី។ ខណៈពេលយើងកំពុងអាន គាត់ក៏បាននិយាយប្រាប់ខ្ញុំថា បើគាត់បានទៅសួនច្បារគៃតសេម៉ានីជាមួយព្រះយេស៊ូវ នោះគាត់ច្បាស់ជានៅចាំយាមជាមួយទ្រង់។ គាត់នឹងមិនដេកលក់ជាដាច់ខាត! គាត់ក៏និយាយទាំងឈឺចិត្តថា “ហេតុអ្វីបានជាពួកសាវ័កនៅតែដេកលក់ បន្ទាប់ពីបានឮព្រះយេស៊ូវមានបន្ទូលថា ទ្រង់កំពុងមានចិត្តព្រួយជាពន់ពេក ស្ទើរតែនឹងស្លាប់ទៅហើយនោះ? តាមពិត ពេលនោះទ្រង់កំពុងតែទទូចដល់ពួកគេហើយ”(ខ.៣៨)។ បន្ទាប់មក ខ្ញុំក៏បានគិតអំពីការលំបាក ដែលក្រុមគ្រួសាររបស់យើងម្នាក់ៗបានជួបប្រទះ ពេលដែលយើងកំពុងជាប់រវល់នឹងការងារជាច្រើនម៉ោង បានជាខ្ញុំសួរគាត់ថា “តើមានពេលប៉ុន្មានដងហើយ ដែលកូនៗរបស់យើង បានខំរកមើលយើង ក្នុងចំណោមហ្វូងមនុស្ស ពេលសាលារៀនមានពិធីអ្វីមួយ ដោយសង្ឃឹមថា នឹងឃើញយើងនៅទីនោះដែរ? តើកូនៗរបស់យើងប្រឈមមុខនឹងបញ្ហាតែម្នាក់ឯង ដោយសារយើងកំពុងនៅឆ្ងាយ ឬមានការជាប់រវល់ឬ? ក្រុមគ្រួសារ និងមិត្តភ័ក្ររបស់យើង កំពុងត្រូវការការយកចិត្តទុកដាក់ពីយើងដោយផ្ទាល់។ សូម្បីតែព្រះយេស៊ូវ ទ្រង់ក៏បានប្រាប់ពួកសិស្សទ្រង់ ឲ្យនៅចាំយាម ហើយអធិស្ឋានជាមួយទ្រង់ផងដែរ”(មើល ខ.៤០-៤៥)។ ការព្យាយាមថ្លឹងថ្លែងសេចក្តីត្រូវការផ្ទាល់ខ្លួន ជាមួយនឹងសេចក្តីត្រូវការរបស់អ្នកដែលយើងស្រឡាញ់និងបម្រើ គឺមិនមែនជាការងាយទេ ប៉ុន្តែ បើយើងមិនបានថ្លឹងថ្លែងទេ នោះមានន័យថា យើងកំពុងតែមានការក្បត់ខាងផ្លូវអារម្មណ៍ហើយ។ ពេលដែលយើងគិតអំពីពួកសាវ័កដែលបានធ្វើឲ្យព្រះយេស៊ូវខកព្រះទ័យ នៅក្នុងសួនច្បា សូមយើងពិចារណាផងដែរ អំពីរបៀបដែលយើងអាចបង្ហាញការយកចិត្តទុកដាក់ ចំពោះអ្នកជាទីស្រលាញ់ និងគិតពីប្រយោជន៍របស់ពួកគេនៅថ្ងៃនេះ។ ឱព្រះអម្ចាស់អើយ…
Read article