ការឆ្លើយតបចំពោះការអត់ទោសរបស់ព្រះអង្គ
មីកា ៧:១៨-២០ តើមានអ្នកណាជាព្រះឲ្យដូចទ្រង់ ដែលទ្រង់អត់ទោសចំពោះអំពើទុច្ចរិត…? មីកា ៧:១៨ នៅក្នុងទិវាអរព្រះគុណព្រះ ជាថ្ងៃបុណ្យជាតិរបស់អាមេរិក ប្រធានាធិបតីអាមេរិកតែងតែស្វាគមន៍សត្វមាន់ទើគីពីរក្បាល ចូលទៅក្នុងសេតវិមាន មុនពេលពួកវាទទួលការលើកលែងទោសពីប្រធានាធិបតី។ គេមិនយកពួកវាទៅសម្លាប់ធ្វើម្ហូប សម្រាប់បរិភោគជាប្រពៃណី ក្នុងទិវាអរព្រះគុណព្រះ ដូចសត្វមាន់ទើគីដទៃទៀតទេ តែផ្ទុយទៅវិញ ពួកវាបានរស់នៅដោយសុវត្ថិភាពអស់មួយជីវិត ក្នុងកសិដ្ឋានមួយ។ ទោះសត្វមាន់ទើគីមិនអាចយល់អត្ថន័យនៃសេរីភាព ដែលគេបានផ្តល់ឲ្យពួកវាក៏ដោយ ក៏ប្រពៃណីប្រចាំឆ្នាំដ៏ចម្លែកនេះ បានឆ្លុះបញ្ចាំងអំពីអំណាចនៃការអត់ឱនទោស ដែលផ្តល់ឲ្យនូវជីវិតដល់មនុស្ស។ ហោរាមីកាបានយល់អំពីសារៈសំខាន់នៃការអត់ទោស កាលគាត់ថ្លែងទៅកាន់ប្រជាជននៅទីក្រុងយេរូសាឡិម ដោយការព្រមានធ្ងន់ៗ មកពីព្រះអម្ចាស់។ ការពិពណ៌នារបស់គាត់ មានទម្រង់ស្រដៀងនឹងពាក្យបណ្ដឹងតាមផ្លូវច្បាប់ ដោយគាត់បានកត់ត្រាអំពីការដែលព្រះអម្ចាស់បានធ្វើបន្ទាល់ ទាស់នឹងប្រជាជាតិមួយនេះ(មីកា ១:២) ដោយសារពួកគេចូលចិត្តធ្វើការអាក្រក់ មានភាពលោភលន់ មិនស្មោះត្រង់ ហើយមានហឹង្សា(៦:១០-១៥)។ ទោះពួកគេបានបះបោរប្រឆាំងព្រះអង្គយ៉ាងដូចនេះក៏ដោយ ក៏នៅចុងបញ្ចប់ ហោរាមីកាក៏បានថ្លែងអំពីសេចក្តីសង្ឃឹម ដែលបានចាក់ឫស ក្នុងព្រះបន្ទូលដែលបានសន្យាថា ព្រះអង្គមិនមានសេចក្តីក្រោធចំពោះពួកគេជារៀងរហូតទេ តែផ្ទុយទៅវិញ ព្រះអង្គសព្វព្រះទ័យនឹងអត់ទោសឲ្យបាបរបស់ពួកគេវិញ(៧:១៨)។ ក្នុងនាមព្រះអង្គជាព្រះអាទិករ និងចៅក្រមមកលើមនុស្សទាំងអស់ ព្រះអង្គប្រកាសដោយអំណាចថា ព្រះអង្គនឹងមិនប្រកាន់ទោសយើងជារៀងរហូតទេ គឺដោយសារព្រះបន្ទូលសន្យាដែលព្រះអង្គមានចំពោះលោកអ័ប្រាហាំ(ខ.២០) ដែលបានសម្រេចក្នុងការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ។ ព្រះអង្គបានលើកលែងទោសឲ្យយើង ដែលមិនអាចប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ព្រះអង្គមួយរយភាគរយ។ នេះជាអំណោយដែលយើងមិនសមនឹងទទួល ហើយក៏ជាព្រះពរដ៏លើសលប់។…
Read articleពន្លឺរបស់ព្រះគ្រីស្ទភ្លឺចែងចាំង
១យ៉ូហាន ១:៥-៧ ព្រះទ្រង់ជាពន្លឺភ្លឺ គ្មានសេចក្តីងងឹតណា នៅក្នុងទ្រង់សោះ។ ១យ៉ូហាន ១:៥ កាលភ្លើងបានដាច់ នៅតាមដងផ្លូវ ក្នុងទីក្រុងហាយលែនផាក រដ្ឋមីឈីហ្គិន ប្រជាជនក៏បានកើតមានចិត្តចង់ប្រើអគ្គិសនី ចេញពីប្រភពថាមពលមួយទៀត គឺព្រះអាទិត្យ។ ទីក្រុងនេះខ្វះថវិកា ដើម្បីបង់ប្រាក់ឲ្យក្រុមហ៊ុនអគ្គិសនី។ ក្រុមហ៊ុនអគ្គិសនីក៏បានបិទភ្លើង នៅតាមផ្លូវ ហើយក៏បានដោះអំពូលភ្លើង ចេញពីបង្គោលភ្លើង១៤០០ដើម។ ការនេះបានបណ្តាលឲ្យប្រជាពលរដ្ឋមានអារម្មណ៍ថា មិនមានសុវត្ថិភាព នៅក្នុងពេលងងឹត នៅពេលយប់។ មានពលរដ្ឋម្នាក់បានប្រាប់អ្នកយកព័ត៌មានថា សព្វថ្ងៃនេះ “នៅពេលទៀបភ្លឺ មានក្មេងៗពីរបីនាក់ដើរតាមផ្លូវទៅរៀន នៅពេលដែលមេឃនៅងងឹតនៅឡើយ។ គ្មានភ្លើងអគ្គិសនីបំភ្លឺផ្លូវទេ ដូចនេះ ពួកគេត្រូវដើរទៅរៀន ដោយការប្រថុយប្រថាន”។ រឿងនេះមានការផ្លាស់ប្តូរ នៅពេលដែលក្រុមការងារមួយ ដែលមិនរកប្រាក់ចំណេញ ត្រូវបានគេបង្កើតឡើង ដើម្បីដំឡើងភ្លើងបំភ្លឺផ្លូវ ក្នុងទីក្រុងនេះ។ អង្គការមនុស្សធម៌មួយនេះបានរួបរួមគ្នា ដើម្បីជួយទីក្រុងនេះកាត់បន្ថយចំណាយ ទៅលើការបង់ថ្លៃភ្លើង ខណៈពេលដែលពួកគេអាចប្រើប្រភពភ្លើងអគ្គិសនី ដែលជួយបំពេញតម្រូវការរបស់ប្រជាជន។ ក្នុងការរស់នៅរបស់យើងក្នុងព្រះគ្រីស្ទ ព្រះអង្គជាព្រះរាជបុត្រានៃព្រះ និងប្រភពនៃពន្លឺ។ គឺដូចដែលកណ្ឌគម្ពីរយ៉ូហានបានចែងថា “ព្រះទ្រង់ជាពន្លឺភ្លឺ គ្មានសេចក្តីងងឹតណា នៅក្នុងទ្រង់សោះ”(១យ៉ូហាន ១:៥)។ កណ្ឌគម្ពីរយ៉ូហានក៏បានកត់សម្គាល់ផងដែរថា “តែបើយើងរាល់គ្នាដើរក្នុងពន្លឺវិញ ដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរ…
Read articleការធ្វើការជាដៃគូជាមួយព្រះ
ម៉ាកុស ៦:៣៥-៤៤ តែទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ។ ម៉ាកុស ៦:៣៧ កាលមិត្តភក្តិខ្ញុំ និងស្វាមីរបស់គាត់ មិនអាចមានផ្ទៃពោះ វេជ្ជបណ្ឌិតក៏បានណែនាំគាត់ ឲ្យទទួលការព្យាបាលបែបវេជ្ជសាស្រ្ត ដើម្បីឲ្យអាចមានកូន។ មិត្តភក្តិខ្ញុំមានការស្ទាក់ស្ទើរ។ គាត់បានសួរខ្លួនឯងថា “តើការអធិស្ឋានមិនមានអំណាចគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហារបស់យើងទេឬ?” “តើខ្ញុំពិតជាចាំបាច់ត្រូវទទួលការព្យាបាលបែបវេជ្ជសាស្រ្តនេះមែនទេ?” មិត្តភក្តិរបស់ខ្ញុំកំពុងព្យាយាមស្វែងយល់ អំពីរបៀបដែលព្រះអម្ចាស់ អាចធ្វើការ តាមរយៈការងាររបស់មនុស្ស។ រឿងព្រះយេស៊ូវប្រទានអាហារដល់ហ្វូងមនុស្ស អាចជួយបកស្រាយចម្ងល់នេះបាន(ម៉ាកុស ៦:៣៥-៤៤)។ យើងប្រហែលបានដឹងថា រឿងនេះបានបញ្ចប់យ៉ាងដូចម្តេច គឺដោយសារមនុស្សរាប់ពាន់នាក់បានទទួលអាហារ ដោយការអស្ចារ្យ ដែលព្រះយេស៊ូវបានធ្វើ ដោយប្រើនំប៉័ង និងត្រីតែបន្តិចបន្តួច(ខ.៤២)។ ប៉ុន្តែ ចូរយើងកត់សំគាល់ថា តើនរណាជាអ្នកចែកអាហារដល់ហ្វូងមនុស្ស? គឺពួកសាវ័ក(ខ.៣៧)។ ចុះក្រោយមកទៀត? គឺពួកសាវ័កដដែល(ខ.៣៩-៤៣)។ គឺដូចដែលព្រះយេស៊ូវបង្គាប់ពួកគេថា “ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ”(ខ.៣៧)។ ព្រះយេស៊ូវបានធ្វើការអស្ចារ្យ ប៉ុន្តែ ការអស្ចារ្យនោះកើតឡើង នៅពេលដែលពួកសាវ័កធ្វើតាមបង្គាប់ព្រះអង្គ។ ភោគផលល្អ គឺជាអំណោយមកព្រះ(ទំនុកដំកើង ៦៥:៩-១០) ប៉ុន្តែ កសិករត្រូវតែធ្វើការដាំដុះ។ ព្រះយេស៊ូវបានសន្យាលោកពេត្រុសថា គាត់នឹងចាប់ត្រីបានច្រើន តែអ្នកនេសាទរូបនេះ ត្រូវតែទម្លាក់សំណាញ់ចូលទៅក្នុងទឹក(លូកា ៥:៤-៦)។ ព្រះអម្ចាស់អាចថែរក្សាភពផែនដី និងធ្វើការអស្ចារ្យ…
Read articleអរព្រះគុណព្រះអង្គ ក្នុងពេលមានទុក្ខលំបាក
ទំនុកដំកើង ១០០ ចូរនាំគ្នាចូលតាមទ្វារទ្រង់ ដោយពោលពាក្យអរព្រះគុណ ហើយចូលទៅក្នុងទីលានទ្រង់ ដោយបទសរសើរ ចូរអរព្រះគុណដល់ទ្រង់ ហើយសរសើរព្រះនាមទ្រង់ចុះ។ ទំនុកដំកើង ១០០:៤ ខ្ញុំបានយកចិត្តទុកដាក់ និងអធិស្ឋានឲ្យមិត្តរួមអាជីពជាអ្នកនិពន្ធម្នាក់ ដែលបានបង្ហោះសារក្នុងបណ្ដាញសង្គម ដែលនិយាយអំពីការធ្វើដំណើររបស់គាត់ឆ្លងកាត់ជំងឺមហារីក។ ពេលខ្លះគាត់បានចែកចាយអំពីការឈឺចាប់ផ្លូវកាយ និងបញ្ហាប្រឈមដែលគាត់បានជួប ដោយសារជំងឺដ៏កាចសាហាវនេះ ហើយពេលខ្លះទៀត គាត់ក៏បានចែកចាយសំណូមពរអធិស្ឋាន អមដោយខគម្ពីរលើកទឹកចិត្ត និងការសរសើរដំកើងព្រះ។ ខ្ញុំទទួលបានការលើកទឹកចិត្ត នៅពេលដែលបានឃើញគាត់មានទឹកមុខញញឹម ដោយចិត្តក្លាហាន ទោះគាត់កំពុងរង់ចាំការព្យាបាល នៅមន្ទីរពេទ្យ ឬកំពុងនៅផ្ទះ ដោយមានក្បាលរុំកន្សែង ដោយសារសក់គាត់បានជ្រុះអស់។ ទោះគាត់ជួបបញ្ហាប្រឈមយ៉ាងណាក៏ដោយ ក៏គាត់មិនដែលភ្លេចលើកទឹកចិត្តអ្នកដទៃ ឲ្យទុកចិត្តព្រះអង្គ ក្នុងអំឡុងពេលដែលពួកគេមានទុក្ខលំបាក។ ពេលណាយើងឆ្លងកាត់ទុក្ខលំបាក យើងប្រហែលពិបាកស្វែងរកហេតុផល ដើម្បីអរព្រះគុណ និងសរសើរដំកើងព្រះ។ ទោះជាយ៉ាងណាក៏ដោយ បទគម្ពីរទំនុកដំកើង ជំពូក១០០ បានផ្តល់ឲ្យយើងនូវហេតុផល ដែលត្រូវអរសប្បាយ ហើយថ្វាយការសរសើរដល់ព្រះអង្គ ទោះយើងស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ គឺដូចដែលអ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានបន្លឺសម្លេងថា “ត្រូវឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ជាព្រះ គឺទ្រង់ដែលបានបង្កើតយើងខ្ញុំ យើងខ្ញុំជារបស់ផងទ្រង់ យើងខ្ញុំជារាស្ត្ររបស់ទ្រង់ ហើយជាហ្វូងចៀម នៅទីគង្វាលរបស់ទ្រង់”(ខ.៣)។ គាត់ក៏បានបន្ថែមទៀតថា “ពីព្រោះព្រះយេហូវ៉ាទ្រង់ល្អ សេចក្តីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ច…
Read articleចរិតលក្ខណៈដែលត្រូវផ្លាស់ប្តូរ
២ពេត្រុស ១:៣-១១ ដោយហេតុនោះបានជាត្រូវឲ្យអ្នករាល់គ្នា បន្ថែមឲ្យមានសេចក្តីឧស្សាហ៍ដែរ ដើម្បីឲ្យសេចក្តីជំនឿបានទៀងត្រង់។ ២ពេត្រុស ១:៥ លោកដូមីនិក បួស៍(Dominique Bouhours) ជាគ្រូបង្រៀនវេយ្យាករណ៍ នៅសតវត្សរ៍ទី១៧។ នៅថ្ងៃគាត់លាចាកលោក ក្រុមគ្រួសារបានជួបជុំគ្នា នៅជុំវិញគាត់ ដែលកំពុងគេងនៅលើគ្រែ។ គេឮល្បីថា មុនពេលគាត់ផុតដង្ហើម គាត់បាននិយាយពាក្យចុងក្រោយថា “ឃ្លា ខ្ញុំជិតស្លាប់ហើយ និងឃ្លា ខ្ញុំនឹងស្លាប់ក្នុងពេលដ៏ខ្លីខាងមុខ សុទ្ធតែត្រូវតាមវេយ្យាករណ៍ដូចគ្នា”។ តើមាននរណាខ្វល់អំពីវេយ្យាករណ៍ នៅពេលដែលខ្លួនហៀបនឹងផុតដង្ហើមនៅលើគ្រែ? គឺមានតែអ្នកដែលខ្វល់អំពីវេយ្យាករណ៍ពេញមួយជីវិតទេ ដែលមានការផ្ដោតចិត្តយ៉ាងដូចនេះ។ នៅពេលដែលយើងឈានដល់វ័យចាស់ យើងពិបាកលះបង់ទម្លាប់ចាស់របស់យើង។ ការសម្រេចចិត្តជាច្រើន ដែលយើងមានពេញមួយជីវិត ប្រែក្លាយជាទម្លាប់ក្នុងការរស់នៅ ហើយទម្លាប់នោះបង្កើតឲ្យមានចរិតលក្ខណៈល្អ ឬអាក្រក់ ក្នុងជីវិតយើង។ អត្តសញ្ញាណរបស់យើង ដែលបង្ហាញថា យើងជានរណា មានការផ្លាស់ប្តូរ ដោយសារការសម្រេចចិត្តរបស់យើងនោះឯង។ ការបង្កើតទម្លាប់ដែលគោរពប្រតិបត្តិព្រះ មានភាពងាយស្រួលជាង នៅពេលដែលចរិតលក្ខណៈរបស់យើងនៅក្មេងខ្ចី ហើយងាយបត់បែន។ ហេតុនេះហើយសាវ័កពេត្រុសបានជំរុញយើងថា “ហើយដោយហេតុនោះបានជាត្រូវឲ្យអ្នករាល់គ្នា បន្ថែមឲ្យមានសេចក្តីឧស្សាហ៍ដែរ ដើម្បីឲ្យសេចក្តីជំនឿបានទៀងត្រង់ ឲ្យសេចក្តីទៀងត្រង់បានដំរិះ ឲ្យដំរិះបានចេះអត់សង្កត់ ឲ្យសេចក្តីអត់សង្កត់បានខ្ជាប់ខ្ជួន ឲ្យសេចក្តីខ្ជាប់ខ្ជួនបានចេះគោរពប្រតិបត្តិដល់ព្រះ ឲ្យសេចក្តីគោរពប្រតិបត្តិ បានចេះរាប់អានគ្នាជាបងប្អូន…
Read articleធ្វើជាភ្នាក់ងារនៃសេចក្តីសុខសាន្ត
យេរេមា ២៩:១-៧ ចូរខំប្រឹងធ្វើឲ្យទីក្រុង ដែលអញបានឲ្យគេដឹកនាំឯងទៅនៅជាឈ្លើយនោះ បានសេចក្តីសុខ? យេរេមា ២៩:៧ កាលពីឆ្នាំ២០១៥ អង្គការ និងសមាគមន៍គ្រីស្ទបរិស័ទ ក្នុងទីក្រុងខូឡូរ៉ាដូ ស្ព្រីង រដ្ឋខូឡូរ៉ាដូ បានរួបរួមគ្នា ដើម្បីធ្វើការបម្រើប្រជាជននៅទីក្រុងនេះ ហើយក្រុមការងារមានឈ្មោះថា ព្រោះតែខ្ញុំស្រឡាញ់អ្នក ក៏បានចាប់កំណើតឡើង។ រៀងរាល់ពេលរដូវស្លឹកឈើជ្រុះមកដល់ ក្រុមការងារមួយនេះតែងតែបញ្ជូនអ្នកជឿព្រះ ឲ្យចេញទៅបម្រើ ដល់សហគមន៍ ក្នុងកម្មវិធីបម្រើទីក្រុង។ កាលប៉ុន្មានឆ្នាំមុន ខ្ញុំនិងកូនៗរបស់ខ្ញុំ បានទទួលភារកិច្ច ទៅធ្វើការបម្រើ ក្នុងសាលាបឋមសិក្សាមួយ ក្នុងទីប្រជុំជន នៅទីក្រុង ក្នុងអំឡុងពេលយើងធ្វើកម្មវិធីបម្រើទីក្រុងនោះ។ យើងបានធ្វើការបោសសម្អាត និងដករុក្ខជាតិចង្រៃ នៅក្នុងបរិវេណសាលា ហើយយើងក៏បានធ្វើការកែលំអសាលារៀន ដោយយកខ្សែសំប៉ែតធ្វើពីជ័រ មានពណ៌ចម្រុះ មកចងនឹងច្រវាក់នៅជាប់បង្គោលរបងសាលារៀន បង្កើតបានជារូបភាពស្រដៀងនឹងភ្នំ។ នេះជាការស្នាដៃសិល្បៈដ៏សាមញ្ញ តែមានភាពស្រស់ស្អាតដែលគួរឲ្យភ្ញាក់ផ្អើល។ ពេលណាខ្ញុំបើកឡានកាត់សាលាបឋមនោះ ស្នាដៃសិល្បៈដ៏សាមញ្ញរបស់យើង បានធ្វើឲ្យខ្ញុំនឹកចាំបទគម្ពីរយេរេមា ជំពូក២៩។ ក្នុងបទគម្ពីរនេះ ព្រះអម្ចាស់បានបង្គាប់រាស្រ្តព្រះអង្គឲ្យតាំងទីលំនៅ និងធ្វើការបម្រើដល់ទីក្រុង ដែលពួកគេកំពុងរស់នៅ។ ព្រះអង្គបានបង្គាប់ឲ្យពួកគេអនុវត្តដូចនេះ ទោះពួកគេកំពុងរស់នៅក្នុងការនិរទេស ហើយមិនចង់រស់នៅទីនោះក៏ដោយ។ គឺដូចដែលព្រះអម្ចាស់បានមានបន្ទូលមកពួកគេ តាមរយៈហោរាយេរេមាថា “ចូរខំប្រឹងធ្វើឲ្យទីក្រុង…
Read article