អំណររបស់ព្រះដ៏សប្បុរស
ថ្មីៗនេះ ខ្ញុំបានដើរចូលកន្លែងទទូលភ្ញៀវរបស់សណ្ឋាគារមួយ ដែលមានការតម្រៀបផ្កាស្រស់ សម្រាប់ធ្វើការតាំងលម្អរដ៏ធំបំផុត ដែលខ្ញុំមិនធ្លាប់ឃើញពីមុនមក។ ការតាំងលម្អរនេះរំលេចទៅដោយពណ៌ចម្រុះ ដែលមានការរៀបចំយ៉ាងល្អឥតខ្ចោះ ហើយក៏បង្ហើរក្លិនដ៏ក្រអូបអស្ចារ្យផង។ សម្រស់របស់វាបានធ្វើឲ្យខ្ញុំមិនអាចឈានជើងដើរទៅមុខទៀត ហើយខ្ញុំក៏បន្តគយគន់ទាំងស្ងើចវា អស់មួយរយៈពេល។ ការនេះបានធ្វើឲ្យខ្ញុំដឹងថា ខ្ញុំកំពុងតែជាប់ចិត្តនឹងរបស់អ្វីដែលមានភាពពេញបរិបូរ។ សូមយើងគិតអំពីសម្រស់ដ៏ទាក់ទាញនៃចានដ៏ធំមួយ ដែលមានពេញដោយផ្លែឈើចម្រុះពណ៌ ឬគិតអំពីតុបាយ ដែលមានដាក់នុំបួនប្រាំដុំ សម្រាប់ញាំលាងមាត់យ៉ាងសប្បាយរីករាយ បន្ទាប់ពីបានញាំអាហារដ៏បរិបូណ៍ នៅថ្ងៃបុណ្យអរព្រះគុណ។ ពេលដែលខ្ញុំគិតអំពីអំណរដែលកើតចេញពីភាពពេញបរិបូរ ខ្ញុំក៏បាននឹកចាំអំពីសេចក្តីសប្បុរសរបស់ព្រះ។ ទ្រង់បានធ្វើឲ្យពែងរបស់យើងហូរហៀរ(ទំនុកដំកើង ២៣:៥)។ ទ្រង់“អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្តីដែលយើងសូម ឬគិតក្តី”(អេភេសូរ ៣:២០)។ ព្រះគុណរបស់ទ្រង់មានភាពគ្រប់គ្រាន់ជានិច្ច សម្រាប់ការលំបាកគ្រប់យ៉ាង ដែលមានក្នុងជីវិត(២កូរិនថូស ១២:៩) ហើយទ្រង់ជាឪពុកដែលឲ្យពួកបាវសម្លាប់កូនចៀមធាត់ល្អ ហើយយកអាវដែលល្អបំផុតចេញមក ដើម្បីជប់លៀងឲ្យកូនពៅវង្វេង ដែលបានត្រលប់មកផ្ទះវិញ(មើលលូកា ១៥:២០-២៤ )។ ហេតុនេះហើយបានជាអ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានថ្លែងដោយអំណរថា “ឱព្រះអង្គអើយ សេចក្តីសប្បុរសនៃទ្រង់ថ្លៃវិសេស យ៉ាងណាហ្ន៎ ពួកមនុស្សលោកក៏ជ្រកនៅម្លប់នៃស្លាបទ្រង់ គេនឹងបានឆ្អែត ដោយរបស់ដ៏បរិបូរក្នុងដំណាក់ទ្រង់ ហើយទ្រង់នឹងឲ្យគេផឹកពីទន្លេនៃសេចក្តីអំណររបស់ទ្រង់”(ទំនុកដំកើង ៣៦:៧-៨)។ ព្រះនៃយើងមានសេចក្តីសប្បុរសជាបរិបូរ។ សូមឲ្យយើងពោលសរសើរទ្រង់ សម្រាប់សេចក្តីមេត្តាដ៏លើសលប់របស់ទ្រង់។–Joe Stowell
Read articleមនុស្សថ្លង់ស្តាប់ឮ
ពេលដែលលោកថូម៉ាស ហ្គាលិនដេត(Thomas Gallandet) បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យព្រះគម្ពីរ ក្នុងឆ្នាំ១៩១៤ គាត់ក៏មានផែនការចង់ធ្វើជាគ្រូអធិប្បាយ។ ទោះបីយ៉ាងណាក៏ដោយ ក្រោយមក គាត់ក៏បានទទួលការត្រាស់ហៅឲ្យបម្រើព្រះ តាមរបៀបផ្សេងវិញ នៅពេលដែលគាត់បានជួបក្មេងស្រីអាយុ៩ឆ្នាំម្នាក់ឈ្មោះអាលីស(Alice) ដែលពិការត្រចៀក និងជាអ្នកជិតខាងរបស់គាត់។ លោកហ្កាលិនដេតបានចាប់ផ្តើមទំនាក់ទំនងជាមួយនាង ដោយប្រើឈើសរសេរអក្សរ នៅលើដី។ គាត់បានជួយក្មេងស្រីអាលីស ហើយការនេះក៏បានបណ្តាលចិត្តគាត់ឲ្យជួយអ្នកដទៃផងដែរ។ បន្ទាប់ពីបានប្រឹក្សាយោបលជាមួយអ្នកជំនាញមកពីទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក ក្នុងផ្នែកអប់រំអ្នកគថ្លង់ លោកក៏បានបង្កើតប្រព័ន្ធភាសាមួយបែប ដែលគេបានស្គាល់ជាទូទៅថា “ភាសាសញ្ញា”(គឺមនុស្សគរថ្លង់ប្រើដៃរបស់ខ្លួន ជាសញ្ញាសម្រាប់ទំនាក់ទំនង)។ ទីបំផុត គាត់ក៏បានបង្កើតសាលារៀនអាមេរិក សម្រាប់មនុស្សគថ្លង់។ សាលារៀនសម្រាប់មនុស្សគថ្លង់ ដែលលោកហ្កាលិនដេត(Gallandet) បានបង្កើត មានកម្មវិធីសិក្សារបស់គ្រីស្ទបរិស័ទ ដែលចែកចាយដំណឹងល្អ និងបង្រៀនព្រះគម្ពីរ។ គាត់បានឆ្លើយតបនឹងការត្រាស់ហៅឲ្យធ្វើជាគ្រូអធិប្បាយ ប៉ុន្តែ គឺអធិប្បាយដល់មនុស្សដ៏ពិសេសមួយក្រុម ដែលជាមនុស្សគរថ្លង់។ ចាប់តាំងពីពេលនោះមក ភាសាសញ្ញាក៏បានក្លាយជាមធ្យោបាយ ដែលគាត់ប្រើ ដើម្បីចែកចាយដំណឹងល្អដល់មនុស្សគរថ្លង់។ យើងក៏អាចចែកចាយព្រះបន្ទូលព្រះ ដល់អ្នកដទៃ តាមរបៀបដែលពួកគេអាចយល់ផងដែរ គឺមិនខុសពីលោកហ្កាលិនដេតឡើយ។ ពុំនោះទេ “បើគេមិនបានឮនិយាយ នោះធ្វើដូចម្តេចឲ្យគេជឿដល់ព្រះបាន?”(រ៉ូម ១០:១៤)។ តើព្រះសព្វព្រះទ័យឲ្យយើងឈោងចាប់មនុស្សនៅជុំវិញយើង យ៉ាងដូចម្តេចខ្លះ?–Dennis Fisher
Read articleទ្រង់មិនបានបោះបង់ចោល
មានពេលមួយ អ្នកស្រីខារីសា ស្ម៊ីត(Karissa Smith) បានដើររកមើលសៀវភៅ នៅក្នុងបណ្ណាល័យប្រចាំតំបន់មួយ ដោយយកកូនស្រីអាយុ៤ខែរបស់នាងទៅជាមួយផង។ ពេលនោះ មានបុរសចំណាស់ម្នាក់បានប្រាប់នាង ឲ្យលួងកូនឲ្យស្ងាត់ម៉ាត់ ពុំនោះទេ គាត់នឹងធ្វើឲ្យវាស្ងាត់មាត់ ដោយខ្លួនគាត់ផ្ទាល់មិនខាន។ បុរសចំណាស់នេះពិតជាគំរោះគំរើយខ្លាំងណាស់ តែអ្នកស្រីស្ម៊ីតបានឆ្លើយតបវិញថា “ខ្ញុំមានការសោកស្តាយណាស់ ដែលលោកបានជួបបញ្ហាក្នុងជីវិត ដែលធ្វើឲ្យលោកទៅជាមានអារម្មណ៍រំខានយ៉ាងខ្លាំង ដោយសារកូនង៉ែត ដែលកំពុងបញ្ចេញសម្លេងដ៏សប្បាយរីករាយយ៉ាងនេះ តែខ្ញុំនឹងមិន ប្រាប់កូនរបស់ខ្ញុំឲ្យស្ងាត់ម៉ាត់ឡើយ ហើយខ្ញុំក៏មិនអនុញ្ញាតឲ្យអ្នក ធ្វើឲ្យវាស្ងាត់មាត់ដែរ”។ បុរសនោះក៏បានឈ្ងោកមុខចុះ ហើយសុំទោសនាង។ គាត់ក៏បានប្រាប់នាងថា កាលពី៥០ឆ្នាំមុន កូនប្រុសរបស់គាត់បានគេងស្លាប់ដោយមិនដឹងមូលហេតុ ពេលវាមានអាយុមិនទាន់បាន១ឆ្នាំផង។ ហេតុនេះហើយ បានជាគាត់ចេះតែមានអារម្មណ៍សោកសៅ និងឆេវឆាវ ចាប់តាំងពីពេលនោះមក។ ក្នុងបទគម្ពីរទំនុកដំកើងជំពូក១៣ ស្តេចដាវីឌបានបង្ហាញពីអារម្មណ៍សោកសៅផងដែរ។ ទ្រង់បានអធិស្ឋាន ដោយត្រង់ៗថា “ឱព្រះយេហូវ៉ាអើយ តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត តើដល់អស់កល្បឬអី តើនឹងលាក់ព្រះភក្ត្រទ្រង់ចំពោះទូលបង្គំដល់កាលណា”(ខ.១)។ សំណួរទាំងនេះ បានឆ្លុះបញ្ចាំងឲ្យយើងដឹងថា ទ្រង់កំពុងខ្លាចព្រះបោះបង់ទ្រង់ចោល។ ការទូលដល់ព្រះអំពីទុក្ខព្រួយ បានបណ្តាលចិត្តទ្រង់ ឲ្យទូលអង្វរសូមជំនួយពីព្រះ ហើយបញ្ជាក់ឡើងវិញថា ទ្រង់មានការជឿជាក់លើសេចក្តីស្រឡាញ់របស់ព្រះ(ខ.៣-៦)។ ដូចនេះ ជំនឿ និងការប្តេជ្ញាចិត្តកើតមានឡើងវិញ ពេលដែលយើងទូលថ្វាយព្រះ អំពីទុក្ខព្រួយរបស់យើង។…
Read articleទៅមិនដល់
មានព្រឹត្តិការណ៍ដ៏ល្បីមួយ ក្នុងទសវត្សរ៍ ឆ្នាំ១៩៧០ នៅសហរដ្ឋអាមេរិក គឺព្រឹត្តិការណ៍បង្ហោះម៉ូតូផ្លោងជ្រលងភ្នំពីចុងម្ខាងទៅចុងម្ខាង។ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៩៧៤ ព្រឹត្តិការណ៍ដ៏ល្បីល្បាញនេះ បានឈានដល់ចំណុចខ្ពស់(និងទាប)របស់ខ្លួន។ មានទស្សនិកជនរាប់ពាន់នាក់បានមកជួបជុំគ្នាជុំវិញជ្រលងទន្លេពស់ នៅរដ្ឋអ៊ីដាហូ(Idaho) ដើម្បីមើល ថាតើលោកអ៊ីវែល នីវែល(Evel Knievel) អាចបើកម៉ូតូរ៉ុកកែតផ្លោះជ្រលងទន្លេនោះឬទេ ដែលកាលនោះ គាត់បានបើកឡើងតាមផ្លូវចោទ ដែលគេបានរៀបចំជាពិសេសសម្រាប់ឲ្យគាត់បើក “ផ្លោងទៅលើមេឃ”។ ចុងបញ្ចប់គាត់មិនទទួលបានជោគជ័យឡើយ។ លោកអ៊ីវែលអាចបង្ហោះម៉ូតូឆ្លងជ្រលងនោះ បានតែមួយផ្នែកប៉ុណ្ណោះ ហើយគាត់ក៏ទម្លាក់ខ្លួនតាមឆ័ត្រយោងរបស់គាត់ រហូតដល់បាតជ្រលងដ៏ជ្រៅ។ អ្នកទស្សនាខ្លះបានសួរថា “តើគាត់បានឆ្លងកាត់ជ្រលងទន្លេនោះ បានចម្ងាយប៉ុន្មាន?” ប៉ុន្តែ ដែលគាត់ឆ្លងបានចម្ងាយប៉ុន្មាននោះ គឺមិនសំខាន់ទេ។ អ្វីដែលសំខាន់នោះ គឺគាត់មិនបានឆ្លងផុត ទៅដល់ត្រើយម្ខាងទៀតឡើយ ដូច្នោះ គាត់មិនបានទៅដល់គោលដៅរបស់គាត់ទេ។ យ៉ាងណាមិញ យើងអាចប្រៀបប្រដូចរឿងនេះ ទៅនឹងការខំប្រឹងឆ្លងឲ្យផុតជ្រលងនៃអំពើបាប ដោយខ្លួនឯង។ ព្រះគម្ពីរបានចែងអំពីអំពើបាប ក្នុងបទគម្ពីរ រ៉ូម ៣:២៣ ដែលក្នុងនោះលោកប៉ុលបានប្រកាសថា “ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ”។ គ្មាននរណាម្នាក់អាចឆ្លងទៅដល់ព្រះ ដោយពឹងផ្អែកលើកម្លាំងខ្លួនឯងបានឡើយ ហេតុនេះហើយបានជាព្រះសង្រ្គោះបានយាងមកសុគតជំនួសយើង ដើម្បីធ្វើជាស្ពានឲ្យយើងឆ្លងទៅឯព្រះវរបិតា។ ព្រះគ្រីស្ទបានយាងមកប្រសូត្រជាមនុស្សដែលគ្មានបាប ហើយគ្រប់លក្ខណ៍តាមខ្នាតគំរូរបស់ព្រះ បន្ទាប់មក…
Read articleស្លាកសញ្ញាដាស់តឿន
សព្វថ្ងៃនេះ គេឃើញមានស្លាកសញ្ញាដាស់តឿន នៅគ្រប់កន្លែង គឺរាប់ចាប់ពីស្លាកសញ្ញាដាស់តឿននៅលើឧបករណ៍ប្រើប្រាស់ រហូតដល់គ្រឿងលេងរបស់ក្មេងៗ។ សូម្បីតែនៅក្នុងប្រអប់ថ្នាំពេទ្យ ក៏មានក្រដាស់តូចៗមួយសន្លឹក សម្រាប់ដាស់តឿនអំពីគ្រោះថ្នាក់ ដែលអាចកើតមានចំពោះសុខភាពរបស់យើងផងដែរ។ យ៉ាងណាមិញ ព្រះបន្ទូលព្រះមានពេញទៅដោយការដាស់តឿនជាច្រើន សម្រាប់ដាស់តឿនយើង អំពីគ្រោះថ្នាក់ ដែលនឹងកើតមានចំពោះសុខភាពខាងព្រលឹងវិញ្ញាណរបស់យើង។ មានបទគម្ពីរមួយចែងថា “មាន៦មុខ ដែលព្រះយេហូវ៉ាទ្រង់ស្អប់ មាន៧ផង ដែលទ្រង់ខ្ពើមឆ្អើម”(សុភាសិត ៦:១៦)។ បទគម្ពីរនេះបានទាញចំណាប់អារម្មណ៍របស់យើង ដូចជាភ្លើងសញ្ញាដាស់តឿន។ បទគម្ពីរបន្ទាប់(ខ.១៧-១៩) បានដាស់តឿន អំពីការដែលអាចនាំមកនូវសេចក្តីហិនវិនាស ដែលមានដូចជា អំណួត និងភាពមិនស្មោះត្រង់ ដែលជាបាប ដែលបំផ្លាញទំនាក់ទំនង នៅលើផែនដី ហើយធ្វើឲ្យព្រះវបិតាដែលគង់នៅស្ថានសួគ៌ មានព្រះទ័យព្រួយ។ បទគម្ពីរបន្ទាប់ទៀត បានចែងថា “សេចក្តីបន្ទោសនៃពាក្យប្រៀនប្រដៅ នោះជាផ្លូវជីវិតហើយ”(ខ.២៣)។ គឺអាចនិយាយបានម្យ៉ាងទៀតថា ការដាស់តឿនរបស់ព្រះមិនមែន ដើម្បីដកការសប្បាយចេញពីជីវិតយើងនោះទេ ប៉ុន្តែ គឺដើម្បីជួយការពារ និងរក្សាជីវិតរបស់យើង។ ត្រង់ចំណុចនេះ ខ្ញុំនឹកចាំអំពីក្មេងម្នាក់ ដែលឈរនៅជិតមិត្តភ័ក្ររបស់ខ្ញុំ ឈ្មោះបប់ប៊ី(Bobby) នៅខាងក្រៅព្រះវិហារ បន្ទាប់ពីកម្មវិធីថ្វាយបង្គំចប់ ហើយខ្ញុំក៏ឃើញវារត់ ទៅចូលផ្លូវថ្នល់ដែលកំពុងមានឡានបើកទៅមកយ៉ាងមមាញឹក។ ខ្ញុំក៏បានឮម្តាយរបស់វាស្រែកថា “ឈប់!” ពាក្យនេះជាការដាស់តឿន ដើម្បីការពារវា…
Read articleភ្នែកនៅលើមេឃ
គេបានបង្កើតនូវប្រព័ន្ធដ៏ស្មុគស្មាញមួយ ដែលគេបានហៅថា “ភ្នែកនៅលើមេឃ” ដែលអាចជួយនាំផ្លូវឡាន យន្តហោះ និងនាវាទៅកាន់ទិសដៅ គ្រប់ពេលវេលា។ ឧទាហរណ៍ប្រព័ន្ធកំណត់ទីតាំងពិភពលោក ដែលហៅកាត់ថា ជីភីអេស(GPS) ជាប្រព័ន្ធដែលមនុស្សជាច្រើនបានស្គាល់ ហើយវាដំណើរការ ដោយសារមានផ្កាយរណបពី២៤ទៅ៣២គ្រឿង ក្នុងលំហរអាកាស ដោយធ្វើដំណើរវិលជុំវិញផែនដី ក្នុងរយៈកម្ពស់ ២០១១២.៥ គឺឡូម៉ែត្រ។ ផ្កាយរណបទាំងនេះត្រូវតែរក្សាល្បឿន និងរយៈកម្ពស់ឲ្យនៅថេរជានិច្ច ដើម្បីនាំផ្លូវឲ្យបានត្រឹមត្រូវ។ សព្វថ្ងៃនេះ យើងអាចយកភាពស្មុគ្រស្មាញនៃប្រព័ន្ធនាំផ្លូវជីភីអេសនេះ មកធ្វើការប្រៀបធៀបដ៏តូច ទៅនឹងការអ្វីដែលព្រះអាចធ្វើបាន។ ព្រះបានសន្យាដល់រាស្រ្តអ៊ីស្រាអែលថា ទ្រង់នឹងនាំផ្លូវពួកគេជានិច្ច”(អេសាយ ៥៨:១១)។ អ្នកនិពន្ធទំនុកដំកើងបានដឹងថា ទោះគាត់ទៅទីណាក៏ដោយ ក៏ព្រះទ្រង់ជ្រាបដែរ(ទំនុកដំកើង ១៣៩:៧-៨)។ មុនពេលគេបង្កើតប្រព័ន្ធនាំផ្លូវជីភីអេស ព្រះទ្រង់ “បានគង់ពីលើរង្វង់ផែនដី”(អេសាយ ៤០:២២)ហើយទ្រង់បានទតឃើញអ្វីៗគ្រប់យ៉ាង។ ពេលដែលយើងដឹងថា មាននរណាម្នាក់តាមដានយើង គ្រប់ទីកន្លែងទាំងអស់ នោះយើងអាចមានការភ័យខ្លាច បើសិនជាយើងចង់គេចខ្លួនចេញពីអ្នកនោះ។ តែសម្រាប់គ្រីស្ទបរិស័ទ វិញ យើងមានអំណរ និងទំនុកចិត្ត ពេលដែលយើងដឹងថា ព្រះតាមមើលយើងជានិច្ច។ ហេតុនេះហើយបានជាអ្នកនិពន្ធទំនុកដំកើងទុកចិត្តថា ព្រះហស្តនៃព្រះដឹកនាំគាត់ជានិច្ច ទោះគាត់នៅកន្លែងណាក៏ដោយ(ទំនុកដំកើង ១៣៩:១០)។ ព្រះបានសន្យាថា ទ្រង់នឹងណែនាំ ហើយដឹកនាំអ្នក នៅថ្ងៃនេះ។…
Read article