បញ្ហាប្រព័ន្ធទឹក
មានពេលមួយ ពួកជំនុំរបស់ខ្ញុំមានចិត្តរំភើបរីករាយយ៉ាងខ្លាំង នៅពេលបានឃើញថា មានការសាងសង់ នៅក្នុងព្រះវិហារថ្មីរបស់យើង។ ជារៀងរាល់ថ្ងៃអាទិត្យ យើងមានចិត្តអន្ទះសារ ចង់ឃើញទឹកបាញ់ចេញពីក្នុងអាងទឹកដ៏ធំ ក្នុងសួនច្បារព្រះវិហាររបស់យើង។ ប៉ុន្តែ ដំណើរការនៃការសាងសង់ ហាក់ដូចជាមានភាពយឺតយ៉ាវ។ បញ្ហាគឺដោយសារការរៀបចំប្រព័ន្ធទឹកក្រោមដីមិនបានល្អ។ ទឹកមិនបានបាញ់ចេញខ្លាំងពេក តាមរន្ធខ្លះ ធ្វើឲ្យរន្ធផ្សេងទៀតខ្វះទឹក។ ការសាងសង់មិនអាចដំណើរការបានឡើយ ដរាបណាអ្នកត្រួតពិនិត្យ មិនឃើញទឹកបាញ់ចេញបានល្អទេនោះ។ ទន្ទឹមនឹងនោះ មន្ត្រីសាលាក្រុង បានប្រាប់យើងថា ទឹកដែលផ្គត់ផ្គង់អគារព្រះវិហាររបស់យើង មិនមានកម្លាំងល្មមនឹងអាចឲ្យយើងសាងសង់ទឹកបាញ់ ក្នុងសួនច្បារនោះបានឡើយ ដូចនេះ គេត្រូវតប្រព័ន្ធទឹកមួយខ្សែទៀត ដើម្បីឲ្យមានកម្លាំងទឹកកាន់តែខ្លាំង។ យើងមិនចង់ឲ្យគម្រោងសាងសង់នេះមានភាពយឺតយ៉ាវ ដោយសារបទបញ្ជានេះឡើយ ប៉ុន្តែ យើងក៏ដឹងផងដែរថា បើយើងមិនធ្វើតាមការរៀបចំនេះទេ នោះយើងនឹងជួបប្រទះបញ្ហាធ្ងន់ធ្ងរ ក្នុងពេលអនាគតជាមិនខានឡើយ។ ជួនកាលយើងមានការរអ៊ូរទាំ ចំពោះរដ្ឋាភិបាល និងមន្ត្រីរាជការដទៃទៀត។ ប៉ុន្តែ ការគោរពរដ្ឋអំណាចឲ្យបានត្រឹមត្រូវ គឺជាការថ្វាយព្រះកិត្តនាមដល់ព្រះ។ សាវ័កប៉ុលក៏មានបញ្ហាជាមួយរដ្ឋអំណាចផងដែរ បានជាគាត់មានប្រសាសន៍ថា “ចូរឲ្យគ្រប់ទាំងមនុស្សចុះចូលនឹងរាជការ”(រ៉ូម ១៣:១)។ គាត់បានមានប្រសាសន៍ទៀតថា “ចូរប្រព្រឹត្តល្អចុះ នោះលោក(ពួករដ្ឋអំណាច)នឹងពោលសរសើរដល់អ្នកហើយ”(ខ.៣)។ កាលណាព្រះវិញ្ញាណទ្រង់បង្រៀនយើង នោះយើងអាចមានអាកប្បកិរិយ៉ាល្អ ចំពោះរដ្ឋាភិបាល។ ការនេះគឺដើម្បីជាប្រយោជន៍យើង និងជាបន្ទាល់នៃសេចក្តីជំនឿ ហើយដែលសំខាន់បំផុតនោះ គឺយើងបានថ្វាយព្រះកិត្តិនាមដល់ព្រះ។–Dave…
Read articleគ្មានអ្វីទ្រទេ
មានផែនទីពិភពលោកមួយ ត្រូវបានបោះពុម្ភផ្សាយ ដោយសមាគមន៍ភូមិសាស្រ្តជាតិ ដោយចេញទ្រឹស្តីថា “ផែនដីមានទម្ងន់ ៦,៦ ពាន់លាន…តោន” តើមានរបស់អ្វី ដែលបានទ្រទម្ងន់ផែនដី? គឺគ្មានទេ។ ភពផែនដីដែលយើងកំពុងរស់នៅ បានធ្វើដំណើរជំវិញខ្លួនឯង ដោយល្បឿន ១៦០៩ គឺឡូម៉ែត្រក្នុង១ម៉ោង ហើយវិលជុំវិញព្រះអាទិត្យតាមគន្លងក្នុងអវកាល។ ប៉ុន្តែ យើងងាយនឹងមិនចាប់អារម្មណ៍អំពីរឿងនេះ ក្នុងការរស់នៅជារៀងរាល់ថ្ងៃ ដែលមានទៅដោយការព្រួយបារម្ភ អំពីបញ្ហាសុខភាព ទំនាក់ទំនង និងការចំណាយឥតឈប់។ ទោះជាយ៉ាងណាក៏ដោយ លោកយ៉ូប ដែលជាតួរអង្គម្នាក់ ក្នុងព្រះគម្ពីរសញ្ញាចាស់ បានពិចារណាម្តងហើយម្តងទៀត អំពីស្នារព្រះហស្តរបស់ព្រះ ដើម្បីទទួលបាននូវការកម្សាន្តចិត្ត ក្នុងពេលដែលគាត់កំពុងមានទុក្ខវេទនា ដោយសារការមានសុខភាពចុះខ្សោយយ៉ាងខ្លាំង ព្រមទាំងការបាត់បង់ទ្រព្យសម្បត្តិ និងកូនស្លាប់ចោលអស់។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ទ្រង់ត្រដាងទិសខាងជើងពីលើទីល្ហល្ហេវ ហើយក៏ព្យួរផែនដីនៅទទេធេង”(យ៉ូប ២៦:៧)។ លោកយ៉ូបបានស្ងើចសរសើរព្រះ ដែលឲ្យពពកផ្ទុកនូវទឹកជាច្រើន មិនឲ្យធ្លាយពីក្រោមឡើយ(ខ.៨) ហើយបានធ្វើរបងព័ទ្ធជុំវិញទឹក ដរាបដល់ពន្លឺ ហើយនឹងងងឹតផុតទៅហើយ (ខ.១០) ប៉ុន្តែ គាត់បានមានប្រសាសន៍ទៀតថា “ការទាំងនេះគ្រាន់តែជាកិច្ចខាងក្រៅរបស់ទ្រង់ទេ” (ខ.១៤)។ ស្នាព្រះហស្តរបស់ព្រះមិនបានឆ្លើយតបចំពោះសំណួរបស់លោកយ៉ូបទេ ប៉ុន្តែ ផ្ទែមេឃ និងផែនដីបានបង្អុលបង្ហាញគាត់ ឲ្យងាកបែរទៅរកព្រះអាទិករ ដែលមានតែទ្រង់ប៉ុណ្ណោះ…
Read articleភាពខ្លាំងក្នុង នាមជាបុរស
កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានជិះជណ្តើរយន្ត ជាមួយប្រុសៗបួនប្រាំនាក់។ កាលនោះ យប់ជ្រៅណាស់ហើយ យើងក៏មានការនឿយហត់ណាស់ដែរ។ ជណ្តើរយន្តក៏បានជាប់គាំង ហើយឃើញមានបុរសម្នាក់បានចុះមកជួយយើង។ គាត់មានមាឌធំជាងអ្នកគង្វាលគោ មួកដែលនៅលើក្បាលគាត់កញ្ចាស់ និងអាវស្បែកសត្វ ហើយមានពាក់ស្បែកជើងកវែងកណ្តាចផង។ គាត់ក៏មើលយើងចុះឡើងៗ ហើយមើលមុខយើងចំ រួចនិយាយដោយសម្លេងគ្រលថា “សួរស្តី ក្រុមបុរស”។ ពេលឮគាត់និយាយដូចនេះ យើងទាំងអស់គ្នាក៏តម្រង់ខ្លួនឲ្យត្រង់ ដើម្បីខំបង្ហាញភាពរឹងប៉ឹង ក្នុងនាមជាបុរស។ កាលពីថ្ងៃនោះ គាត់បានឲ្យតម្លៃពួកខ្ញុំដែលជាបុរស ឥឡូវនេះ សូមយើងនិយាយអំពីការរស់នៅឲ្យសមជាបុរស។ តាមធម្មតា មនុស្សប្រុសបានព្យាយាមធ្វើខ្លួនឲ្យមានភាពរឹងមាំ ក្នុងនាមជាបុរស ប៉ុន្តែ ជាញឹកញាប់ យើងមានភាពរឹងប៉ឹងតែសម្បកក្រៅប៉ុណ្ណោះ។ ទោះបីជាយើងខិតខំយ៉ាងណាក៏ដោយ ក៏យើងនៅតែដឹងខ្លួនថា យើងមិនមានភាពរឹងមាំដូចការរំពឹងទុកឡើយ។ នៅពីក្រោយភាពក្លៀវក្លារបស់យើង យើងបានលាក់ទុកការភ័យខ្លាច ការគ្មានទំនុកចិត្ត និងការខ្វះខាត។ ភាគច្រើននៃភាពជាបុរស គ្រាន់តែជាការបន្លំភ្នែកប៉ុណ្ណោះ។ យ៉ាងណាមិញ សាវ័កប៉ុលមានភាពជាបុរស ដែលរឹងមាំល្មមនឹងទទួលស្គាល់ភាពកម្សោយរបស់ខ្លួន បានជាគាត់មានប្រសាសន៍ថា “យើងខ្ញុំក៏ខ្សោយដែរ”(២កូរិនថូស ១៣:៤)។ ត្រង់ចំណុចនេះ គាត់មិនបាននិយាយតាមបែបមនុស្សមានពុតឡើយ តែបាននិយាយអំពីការពិត ដោយការបន្ទាបខ្លួន។ ទោះជាយ៉ាងណាក៏ដោយ សាវ័កប៉ុលបានលើកទឹកចិត្តយើងថា យើងត្រូវ “ប្រព្រឹត្តឲ្យពេញជាភាពបុរស ចូរឲ្យមានកំឡាំងចុះ”(១កូរិនថូស…
Read articleថ្មដាជាទីជ្រកកោន
ក្នុងពេលសម្រាកលំហែកាយ នៅឆ្នាំមួយ ខ្ញុំបានដើរតាមបណ្តោយឆ្នេរនៃបឹងដ៏ធំមួយ។ ពេលដែលខ្ញុំដើរទៅរកដុំថ្មធំៗដែលគរលើគ្នា ខ្ញុំក៏កត់សំគាល់ឃើញថា មានរន្ធដ៏តូចមួយ នៅចន្លោះថ្ម ហើយសង្កេតឃើញថា មានរុក្ខជាតិដ៏តូចមួយ បានចាក់ឫសនៅក្នុងរន្ធតូចនោះ។ រុក្ខជាតិនោះហាក់ដូចជាកំពុងស្រូបយកពន្លឺថ្ងៃ និងទឹកឲ្យបានគ្រប់គ្រាន់ ហើយទន្ទឹមនឹងនោះ វាកំពុងតែរកជម្រកសម្រាប់ការពារខ្លួន ដើម្បីកាលណាមានភ្លៀងធ្លាក់ខ្លាំង ឬមានខ្យល់ព្យុះបក់បោកមក នោះស្លឹកដ៏ទន់ជ្រាយរបស់វា នឹងមិនជ្រុះឡើយ។ ជម្រកដ៏មានសុវត្ថិភាពរបស់រុក្ខជាតិនោះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទទំនុកបរិសុទ្ធ ដែលខ្ញុំធ្លាប់ច្រៀងថា “ឱថ្មដាដ៏អស់កល្ប ជាជម្រកនៃទូលបង្គំ សូមឲ្យទូលបង្គំលាក់ខ្លួន នៅក្នុងទ្រង់”។ ពាក្យពេចន៍មួយឃ្លានេះ បានឆ្លុះបញ្ចាំងអំពីការអ្វី ដែលមនុស្សជាច្រើនចង់បាន ពេលដែលយើងមានបញ្ហាជាមួយមនុស្ស ដែលមានបំណងអាក្រក់ គឺមនុស្សដែលមានអត្តចរិកអួតអាង សាហាវ ហើយគ្មានការកោតខ្លាចព្រះ(ទំនុកដំកើង ៩៤:៤-៧)។ ពេលដែលយើងក្លាយជាជនរងគ្រោះ នៃទង្វើរបស់អ្នកដទៃ យើងអាចនឹកចាំអំពីទីបន្ទាល់របស់អ្នកនិពន្ធទំនុកដំកើង ដែលបានមានប្រសាសន៍ថា “ព្រះយេហូវ៉ាទ្រង់ជាទីពឹងយ៉ាងខ្ពស់នៃទូលបង្គំ គឺព្រះនៃទូលបង្គំ ទ្រង់ជាថ្មដា ដែលទូលបង្គំពឹងពាក់បាន”(ខ.២២)។ ព្រះទ្រង់ជាថ្មដារបស់យើង យើងអាចពឹងផ្អែកទៅលើទ្រង់ ហើយមានភាពរឹងមាំឡើង។ ទ្រង់ជាទីជ្រកកោនរបស់យើង ដូចនេះ ទ្រង់អាចផ្តល់ឲ្យនូវសុវត្ថិភាព ទាល់តែបញ្ហាបានកន្លងផុតទៅ។ អ្នកនិពន្ធទំនុកដំកើងបានរំឭកយើងថា “ឯងនឹងជ្រកនៅក្រោមចំអេងស្លាបរបស់ទ្រង់”(ទំនុកដំកើង ៩១:៤)។ ដោយសារយើងមានព្រះជាអ្នកការពារយើង នោះយើងមិនចាំបាច់ត្រូវខ្លាចនរណាម្នាក់ធ្វើអ្វី…
Read articleប្រកួតទាំងមាន ការឈឺចាប់
លោកហ្ការី ខាធ័រ ជាអ្នកចាប់បាល់ដ៏ល្បីឈ្មោះនៅក្នុងការប្រកួតវាលកូនបាល់បេសប៊ល។ គាត់ក៏ជាអ្នកដើរតាមព្រះយេស៊ូវផងដែរ។ គាត់ជាកីឡាករអាជីពអស់រយៈពេល១៩ឆ្នាំ ហើយក្នុងរយៈពេលនេះ គាត់បានទទួលកម្លាំង និងការអត់ធន់ ពីសេចក្តីជំនឿលើព្រះ ដើម្បីប្រកួតជារៀងរាល់ថ្ងៃ។ បន្ទាប់ពីលោកខាតធ័រទើបតែទទួលមរណៈភាព ដោយសារជម្ងឺមហារីកខួរក្បាល ក្នុងអាយុ៥៧ឆ្នាំ កាសែត វល ស្រ្ទ៊ីត ជ័រនល(Wall Street Journal) បានចេញផ្សាយអត្ថបទមួយ ដែលក្នុងនោះ លោកអេឌ្រូ ក្លាវិន(Andrew Klavan) ដែលជាអ្នកនិពន្ធ បានមានប្រសាសន៍ថា ជីវិតរបស់គាត់ បានទទួលឥទ្ធិពលមកពីលោកខាតធ័រ។ ក្នុងចុងទសវត្សរ៍ឆ្នាំ ១៩៨០ ជីវិតរបស់លោកក្លាវិន មានការធ្លាក់ចុះយ៉ាងខ្លាំង បានជាគាត់ចង់ធ្វើអត្តឃាត ដើម្បីបញ្ចប់ជីវិត។ តែក្រោយមក គាត់ក៏បានស្តាប់គេសម្ភាសលោកខាតធ័រ បន្ទាប់ពីការប្រកួតមួយ។ ក្រុមរបស់លោកខាតធ័រ គឺក្រុមញូយ៉កមេតស៍(New York Mets) បានប្រកួតឈ្នះ ហើយក្នុងនាមជាអ្នកចាប់បាល់ដែលមានវ័យចំណាស់ គាត់បានជួយដល់ក្រុម ដោយខំរត់យ៉ាងខ្លាំង នៅក្នុងចំណុចសំខាន់ នៃការប្រកួត។ គេបានសួរលោកខាតធ័រថា តើគាត់អាចរត់ខ្លាំងយ៉ាងនេះ ដោយរបៀបណា ពេលដែលគាត់ឈឺក្បាលជង្គង់ដូចនេះ។ គាត់ក៏បានប្រាប់គេថា “ជួនកាលអ្នកចាំបាច់ត្រូវប្រកួត ទាំងមានការឈឺចាប់”។ ពាក្យដ៏សាមញ្ញមួយឃ្លានេះ…
Read articleពាក្យគ្រប់ម៉ាត់សុទ្ធ តែសំខាន់
លោកគីម ភីគ(Kim Peek) គឺជាមនុស្សដែលមានសមត្ថភាពចងចាំដ៏អស្ចារ្យ។ គាត់បានចាំរឿងល្ខោនរបស់លោកសេកស្ពៀរគ្មានកន្លែងចន្លោះ។ ក្នុងអំឡុងពេលនៃការសម្តែង រឿងយប់ពី១២ លោកភីគក៏បានកត់សំគាល់ឃើញថា តួរសម្តែងបានរំលងពាក្យមួយម៉ាត់ នៅក្នុងឃ្លាមួយ នៅក្នុងការសម្តែង។ លោកភីគក៏បានក្រោកឈរឡើងភ្លាម ហើយស្រែកថា “ឈប់សិន!” សិល្បៈកររូបនោះ ក៏បានសូមអភ័យទោស ហើយនិយាយថា គាត់មិននឹកស្មានថា នឹងមានអ្នកប្រកាន់ ចំពោះការរំលងពាក្យមួយម៉ាត់នោះទេ។ លោកភីគក៏ឆ្លើយតបថា “ប៉ុន្តែ បើលោក សេកស្ពៀរនៅទីនេះដែរ គាត់មុខជាប្រកាន់ហើយ”។ ពាក្យសម្តីសំខាន់ណាស់ ជាពិសេសនៅពេលដែលពាក្យសម្តីនោះ ជាព្រះបន្ទូលដែលបានចេញពីព្រះឱសព្រះមក។ លោកម៉ូសេបានដាស់តឿនពួកអ៊ីស្រាអែលថា “មិនត្រូវឲ្យឯងរាល់គ្នាបន្ថែមបញ្ចូលអ្វីៗ ក្នុងសេចក្តីទាំងប៉ុន្មាន ដែលអញបង្គាប់ដល់ឯង ឬកាត់ចោលអ្វីណាមួយឡើយ ដើម្បីឲ្យឯងរាល់គ្នាបានកាន់តាមអស់ទាំងបញ្ញត្តផងព្រះយេហូវ៉ា ជាព្រះនៃឯង ដែលអញបង្គាប់មកឯងនេះ”(ចោទិយកថា ៤:២)។ ជាញឹកញាប់ លោកម៉ូសេបានរំឭកពួកអ៊ីស្រាអែល ឲ្យនឹកចាំអំពីសេចក្តីមេត្តាករុណា និងសេចក្តីស្មោះត្រង់របស់ព្រះ ដែលទ្រង់មានចំពោះពួកគេកាលពីមុន។ ប៉ុន្តែ ទន្ទឹមនឹងនោះ គាត់ក៏បាននិយាយសង្កត់ធ្ងន់ អំពីសារៈសំខាន់នៃការស្តាប់បង្គាប់ តាមព្រះរាជបញ្ជារបស់ព្រះផងដែរ នៅពេលដែលពួកគេត្រៀមខ្លួន ចូលទឹកដីសន្យា។ ទ្រង់បានប្រាប់ពួកគេថា ការស្តាប់បង្គាប់ នាំមកនូវព្រះពរក្នុងការរស់នៅ ហើយនាំឲ្យបានមរតកជាបរិបូរ(ខ.៣៩-៤០)។ ព្រះរាជបញ្ចា និងក្រឹត្យវិន័យរបស់ព្រះ…
Read article