ការសម្រេចចិត្តដោយប្រាជ្ញា
ទំនុកដំកើង ១១៩:១០១-១០៦ ព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវទូលបង្គំផង។ ទំនុកដំកើង ១១៩:១០៥ មានពេលមួយ ខ្ញុំត្រូវសម្រេចចិត្តលក់ផ្ទះរបស់ម្តាយខ្ញុំ ដែលបានលាកចាកលោកហើយ។ នេះជាការសម្រេចចិត្តដែលបានក្លាយជាបន្ទុកដ៏ធ្ងន់ក្នុងចិត្តខ្ញុំ បន្ទាប់ពីម្តាយជាទីស្រឡាញ់ ជាស្ត្រីមេម៉ាយ បានទទួលមរណៈភាព។ ខ្ញុំមានមនោសញ្ចេតនាដិតជាប់នឹងទីកន្លែងដែលគាត់ធ្លាប់រស់នៅ ធ្វើឲ្យខ្ញុំពិបាកគ្រប់គ្រងអារម្មណ៍។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំ និងប្អូនស្រីរបស់ខ្ញុំបាននាំគ្នាសម្អាត និងជួសជុលផ្ទះដែលគ្មានមនុស្សនៅនោះ អស់រយៈពេល២ឆ្នាំ ហើយក៏បានសម្រេចចិត្តលក់វា។ ដោយសារយើងបានដាក់លក់ផ្ទះនោះ ក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ច កាលពីឆ្នាំ២០០៨ គ្មាននរណាទិញផ្ទះនោះទេ។ យើងក៏បានទម្លាក់តម្លៃលក់ផ្ទះនោះ នៅតែគ្មានគេទិញ។ បន្ទាប់មក ខណៈពេលដែលខ្ញុំកំពុងអានព្រះគម្ពីរប៊ីប នៅពេលព្រឹកថ្ងៃមួយនោះ ខ្ញុំមានការប៉ះពាល់ចិត្តនឹងបទគម្ពីរមួយ ដែលបានចែងថា “ផ្ទះណាគ្មានគោ នោះក្រោលរមែងស្អាតល្អ តែគឺដោយកំឡាំងគោនោះឯង ដែលនឹងចំរើនកើនឡើងបាន”(សុភាសិត ១៤:៤)។ បទគម្ពីរសុភាសិតនេះកំពុងនិយាយអំពីការចិញ្ចឹមសត្វ ប៉ុន្តែ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះខ្លឹមសារនៃបទគម្ពីរនេះ។ ផ្ទះរបស់ម្តាយខ្ញុំនៅតែមានរបៀបរៀបរយ ដោយសារមិនមានមនុស្សរស់នៅ ប៉ុន្តែ ទាល់តែផ្ទះនោះមាន “ភាពរញ៉េរញ៉ៃ” ដោយសារមានមនុស្សស្នាក់នៅ ទើបវាអាចបង្កើតផលផ្លែដែលមានប្រយោជន៍។ ឬមានប្រយោជន៍ចំពោះយើង ក្នុងលក្ខណៈជាកេរដំណែលប្រចាំគ្រួសារ។ ខ្ញុំក៏បានទូរស័ព្ទសួរប្អូនខ្ញុំ ដើម្បីឲ្យយើងអាចដាក់ជួលផ្ទះនោះវិញ។ ការសម្រេចចិត្តនេះបានធ្វើឲ្យយើងភ្ញាក់ផ្អើល។ យើងមិនមានគម្រោងកែប្រែផ្ទះរបស់ម្តាយខ្ញុំ ឲ្យក្លាយជាការវិនិយោគនោះទេ។…
Read articleការណាត់ជួបជាមួយសេចក្តីស្លាប់
ហេព្រើរ ៩:២៣-២៨ ដោយព្រោះបានតម្រូវឲ្យមនុស្សទាំងអស់ស្លាប់១ដង រួចសឹមជាប់សេចក្តីជំនុំជំរះ។ ហេព្រើរ ៩:២៧ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៦៣ លោក ចន អ៊ែហ្វ ខេនេឌី(John F. Kennedy) ជាប្រធានាធិបតីអាមេរិក លោកអាល់ដូស ហាក់លេយ(Aldous Huxley) ជាអ្នកនិពន្ធ និងទស្សនវិទូ និងលោកស៊ី អ៊ែស លូអីស(C. S. Lewis) ជាអ្នកការពារជំនឿគ្រីស្ទាន សុទ្ធតែបានលាចាកលោកក្នុងថ្ងៃតែមួយ។ បុរសដ៏ល្បីល្បាញទាំង៣នាក់នេះ បានប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាខុសគ្នាយ៉ាងខ្លាំង ក្នុងការរស់នៅ។ លោកហាក់លេយ ជាអ្នកមិនជឿ ហើយក៏មិនបដិសេធថា ព្រះមានពិតមែន ហើយជាអ្នកនិយមទស្សនវិជ្ជារបស់អាស៊ី។ ចំណែកលោក ខេនេឌីវិញ គឺជាសាសនិករ៉ូម៉ាំងកាតូលិក ប៉ុន្តែ គាត់បានប្រកាន់ខ្ជាប់តាមទស្សនវិជ្ជាបែបមនុស្សជាតិនិយម។ រីឯលោកលូអ៊ីសវិញ គាត់គឺជាអតីតអ្នកបដិសេធថាព្រះមានពិតមែន ប៉ុន្តែ ក្រោយមក គាត់បានក្លាយជាអ្នកជឿព្រះក្នុងនិកាយអ៊ែងគ្លិខិន ហើយក៏ក្លាយជាអ្នកការពារសេចក្តីជំនឿគ្រីស្ទាន ដោយមិនខ្លាចរអែងចិត្តនរណាឡើយ។ សេចក្តីស្លាប់មិនរើសមុខមនុស្សឡើយ ខណៈពេលបុរសដ៏ល្បីល្បាញទាំងបីបានជួបសេចក្តីស្លាប់ នៅថ្ងៃខែតែមួយ នៅទីកន្លែងផ្សេងគ្នា។ ព្រះគម្ពីរប៊ីបបានចែងថា សេចក្តីស្លាប់បានចាប់ផ្តើមកើតមានចំពោះមនុស្សជាតិ នៅពេលដែលលោកអ័ដាម…
Read articleឱកាសចែកចាយអំពីព្រះយេស៊ូវ
កិច្ចការ ២១:២៧-២២:១ សូមលោកបើកឲ្យខ្ញុំនិយាយទៅជនទាំងឡាយបន្តិចសិន។ កិច្ចការ ២១:៣៩ សាវ័កប៉ុលបានទៅព្រះវិហារទីក្រុងយេរូសាឡិម ដើម្បីចូលរួមពិធីញែកជាបរិសុទ្ធរបស់សាសន៍យូដា(កិច្ចការ ២១:២៦)។ ពួកញុះញង់មួយចំនួនគិតស្មានថា គាត់កំពុងបង្រៀនគេឲ្យប្រឆាំងនឹងក្រឹត្យវិន័យ ហើយក៏បានព្យាយាមសម្លាប់គាត់(ខ.៣១)។ ពួកទាហានរ៉ូម៉ាំងក៏បានប្រញាប់ទៅធ្វើអន្តរាគមន៍ ហើយក៏បានចាប់ចងសាវ័កប៉ុល នាំគាត់ចេញពីតំបន់ព្រះវិហារ ខណៈពេលដែលហ្វូងមនុស្សបានស្រែកឲ្យគេសម្លាប់គាត់(ខ.៣៦)។ តើសាវ័កប៉ុលបានឆ្លើយតប ចំពោះការគំរាមកំហែងនេះ យ៉ាងដូចម្តេចខ្លះ? គឺគាត់បានសុំមេទ័ពអនុញ្ញាតឲ្យគាត់និយាយទៅកាន់ពួកបណ្តាជន(ខ.៣៩)។ នៅពេលដែលមេទ័ពរ៉ូម៉ាំងបានអនុញ្ញាតឲ្យគាត់និយាយ ទាំងខ្លួនគាត់កំពុងហូរឈាម និងមានស្នាមជាំពេញខ្លួន គាត់ក៏បានងាកទៅរកហ្វូងមនុស្សដែលកំពុងតែខឹងសម្បា ហើយក៏បានចែកចាយសេចក្តីជំនឿ ដែលគាត់មានចំពោះព្រះយេស៊ូវ ឲ្យពួកគេស្តាប់(២២:១-១៦)។ នេះជារឿងដែលបានកើតឡើងជាងពីរពាន់ឆ្នាំហើយ ជារឿងចាស់ក្នុងព្រះគម្ពីរប៊ីប ដែលយើងប្រហែលមិនងាយជួបរឿងនេះទេ។ កាលពីពេលថ្មីៗនេះ មានបុរសម្នាក់ឈ្មោះ ភីធ័រ(Peter) ត្រូវគេចាប់ខ្លួន ខណៈពេលដែលគាត់ទៅសួរសុខទុក្ខមិត្តភក្តិម្នាក់ ដែលកំពុងជាប់គុក។ មិត្តភក្តិគាត់ជាអ្នកជឿព្រះយេស៊ូវ ក្នុងប្រទេសដែលគ្រីស្ទបរិស័ទបានទទួលរងការបៀតបៀនជាប្រចាំ។ លោកភីធ័រត្រូវគេបោះចូលទៅក្នុងគុកងងឹត ហើយត្រូវគេរុំភ្នែក ក្នុងពេលដែលគេសួរចម្លើយគាត់។ នៅពេលដែលគេដកក្រណាត់រុំភ្នែកចេញ គាត់ក៏បានឃើញទាហានបួននាក់ កំពុងភ្ជង់កាំភ្លើងដាក់គាត់។ តើលោកភីធ័រគួរឆ្លើយតបដូចម្តេចខ្លះ? គាត់បានមើលឃើញឱកាសដ៏ល្អឥតខ្ចោះ សម្រាប់ចែកចាយសេចក្តីជំនឿរបស់គាត់ ដល់ពួកគេ។ សាវ័កប៉ុល និងលោកភីធ័របានចង្អុលបង្ហាញប្រាប់គេ អំពីសេចក្តីពិតដ៏សំខាន់ ទោះគេពិបាកទទួលយកយ៉ាងណាក៏ដោយ។ ទោះព្រះអម្ចាស់អនុញ្ញាតឲ្យយើងឆ្លងកាត់ពេលវេលាដ៏ពិបាក ឬទទួលរងការបៀតបៀនយ៉ាងក៏ដោយ ក៏យើងនៅតែមានភារកិច្ច “ផ្សាយដំណឹងល្អ”(ម៉ាកុស…
Read articleការគាំទ្រដ៏រឹងមាំក្នុងព្រះគ្រីស្ទ
សាស្តា ៤:៩-១២ មានគ្នា២នាក់ នោះវិសេសជាងនៅតែឯង ពីព្រោះគេមានរង្វាន់យ៉ាងល្អកើតពីការនឿយហត់របស់ខ្លួន។ សាស្តា ៤:៩ កីឡាករម្នាក់ ក្នុងការប្រកួតរត់ប្រណាំងម៉ារ៉ាតុន នៅទីក្រុងឡុងដ៍ បានដកពិសោធន៍ និងដឹងអំពីមូលហេតុដែលគាត់មិនត្រូវរត់តែម្នាក់ឯង ក្នុងការរត់ប្រណាំងធំៗ។ បន្ទាប់ពីគាត់បានត្រៀមខ្លួនដោយការហ្វឹកហាត់ដ៏ពិបាកបានប៉ុន្មានខែ គាត់ចង់រត់ឲ្យដល់ទី ដោយភាពរឹងមាំ។ ប៉ុន្តែ នៅពេលដែលគាត់រត់ត្រហេបត្រហប ឆ្ពោះទៅរកខ្សែព្រាត់ គាត់ដឹងថា ខ្លួនគាត់កំពុងតែខ្សោះអស់កម្លាំង ហើយហៀបនឹងដួល។ មុនពេលគាត់ដួលនៅលើដី កីឡាករពីរនាក់ទៀតបានចាប់ដៃគាត់ទាំងសង្ខាងជាប់ ហើយក៏បានជួយកីឡាករដ៏ហត់នឿយម្នាក់នេះបន្តដំណើរទៅមុខរហូតដល់ទី។ អ្នកនិពន្ធបទគម្ពីរសាស្តាបានរំឭកយើង អំពីអត្ថប្រយោជន៍មួយចំនួន ដែលយើងទទួលបានពីការរត់ប្រណាំង នៅលើវិថីជីវិត ដោយមានអ្នកដទៃរួមដំណើរជាមួយយើង។ ស្តេចសាឡូម៉ូនដែលជាអ្នកនិពន្ធនៃកណ្ឌគម្ពីរនេះបានបង្ហាញគោលការណ៍ដែលថា “មានគ្នា២នាក់ នោះវិសេសជាងនៅតែឯង”(សាស្តា ៤:៩)។ ទ្រង់បានបង្ហាញអំពីអត្ថប្រយោជន៍នៃការប្រឹងប្រែងដែលមានការរួបរួមគ្នា។ ទ្រង់ក៏បានបង្រៀនផងដែរថា ការធ្វើការជាដៃគូ អាចនាំឲ្យមានរង្វាន់ដ៏ល្អកើតពីការនឿយហត់(ខ.៩)។ ក្នុងអំឡុងពេលដ៏ពិបាក អ្នករួមដំណើរជាមួយយើង អាចជួយជ្រោងយើងឡើង(ខ.១០)។ នៅពេលយប់ងងឹត និងរងា មិត្តភក្តិក៏អាចផ្តុំគ្នាឲ្យមានភាពកក់ក្តៅបានដែរ(ខ.១១)។ ហើយក្នុងពេលដែលមានគ្រោះថ្នាក់ មនុស្សពីរនាក់អាចរួមគ្នាការពារខ្លួន ឲ្យរួចផុតពីការវាយប្រហារ(ខ.១២)។ មនុស្សដែលមានការរួមចិត្តរួមគំនិត អាចបង្កើតឲ្យមានកម្លាំងដ៏ប្រសើរ។ ដោយសារយើងមានភាពកម្សោយ និងភាពផុយស្រួយ យើងត្រូវការសុវត្ថិភាព និងការគាំទ្រដ៏រឹងមាំ ពីសហគមន៍នៃអ្នកជឿព្រះយេស៊ូវ។ ចូរយើងបន្តធ្វើដំណើរទៅមុខទាំងអស់គ្នា…
Read articleការស្តាប់បង្គាប់គឺជាការសម្រេចចិត្ត
យ៉ូហាន ១៤:១៥-២៤ បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ។ យ៉ូហាន ១៤:២៣ រដូវរងាក្នុងប្រទេសហូឡង់ កម្រមានព្រឹលធ្លាក់ច្រើន ប៉ុន្តែ អាកាសធាតុអាចត្រជាក់ខ្លាំង ល្មមនឹងធ្វើឲ្យទឹកក្នុងព្រែកប្រែក្លាយជាទឹកកក។ កាលស្វាមីខ្ញុំ កំពុងចម្រើនវ័យធំឡើង នៅទីនោះ ឪពុកម្តាយគាត់មានច្បាប់គ្រួសារមួយ គឺ “មិនត្រូវដើរលើទឹកកក នៅក្នុងព្រែក ទាល់តែទឹកកកនោះមានកម្រាស់ក្រាស់ល្មមនឹងអាចទ្រទម្ងន់សត្វសេះ”។ ដោយសារសត្វសេះបន្សល់ទុកដានរបស់វា នៅកន្លែងដែលពួកវាបានទៅដល់ គាត់ និងមិត្តភក្តិរបស់គាត់ក៏បាននាំគ្នាទៅប្រមូលលាមកសត្វសេះនៅតាមផ្លូវ យកទៅបោះពីលើទឹកកក ក្នុងព្រែកដែលមានកំរាស់ស្តើងនៅឡើយ ហើយក៏បាននាំគ្នាលេងនៅលើផ្ទៃទឹកកក ក្នុងព្រែកនោះ។ ពួកគេមិនមានគ្រោះថ្នាក់ទេនៅពេលនោះ ហើយក៏គ្មាននរណាដឹងថា ពួកគេបានប្រើល្បិចនេះដែរ ប៉ុន្តែ ក្នុងជម្រៅចិត្ត ពួកគេបានដឹងថា ពួកគេមិនបានស្តាប់បង្គាប់ឪពុកម្តាយទេ។ ការស្តាប់បង្គាប់មិនកើតមានដោយឯកឯងឡើង។ ការសម្រេចចិត្តស្តាប់បង្គាប់ ឬមិនស្តាប់បង្គាប់ អាចកើតចេញពីចិត្តដែលដឹងថា ខ្លួនមានកាតព្វកិច្ច ឬខ្លាចការដាក់ទោស។ ប៉ុន្តែ យើងក៏អាចសម្រេចចិត្តស្តាប់បង្គាប់ ដោយសេចក្តីស្រឡាញ់ និងការគោរពចំពោះអ្នក ដែលមានអំណាចមកលើយើង។ ក្នុងបទគម្ពីរយ៉ូហាន ជំពូក១៤ ព្រះយេស៊ូវបានបង្រៀនពួកសាវ័កព្រះអង្គថា “បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ … អ្នកណាដែលមិនស្រឡាញ់ខ្ញុំ នោះមិនកាន់តាមពាក្យខ្ញុំទេ”(ខ.២៣-២៤)។ ការសម្រេចចិត្តស្តាប់បង្គាប់ព្រះ មិនតែងតែមានភាពងាយស្រួលជានិច្ចឡើយ…
Read articleការហ្វឹកហាត់ខាងវិញ្ញាណ
១ធីម៉ូថេ ៤:៦-១០ ចូរបង្ហាត់ខ្លួនខាងឯសេចក្តីគោរពប្រតិបត្តិដល់ព្រះវិញ។ ១ធីម៉ូថេ ៤:៧ លោកត្រេ(Tre) ជាអ្នកហាត់ប្រាណជាទៀងទាត់ នៅកន្លែងហាត់ប្រាណ ហើយបើយើងគ្រាន់តែមើលឃើញគាត់ យើងក៏អាចដឹងដែរ។ គាត់មានស្មាធំទូលាយ សាច់ដុំក៏ធំ ហើយគ្រាន់តែដើមដៃរបស់គាត់មានទំហំធំជិតស្មើភ្លៅរបស់ខ្ញុំ។ ពេលខ្ញុំឃើញគាត់មានរាងកាយរឹងមាំដូចនេះ ខ្ញុំមានចិត្តចង់ទៅជជែកជាមួយគាត់អំពីរឿងខាងវិញ្ញាណ។ ខ្ញុំក៏បានសួរគាត់ថា តើការប្ដេជ្ញាចិត្តរបស់គាត់ក្នុងការលើកសាច់ដុំ បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងល្អ ដែលគាត់មានជាមួយព្រះដែរឬទេ? យើងមិនបានជជែកគ្នាឲ្យបានស៊ីជម្រៅទេ នៅថ្ងៃនោះ តែលោកត្រេពិតជាបានទទួលស្គាល់ “ព្រះវត្តមានរបស់ព្រះនៅក្នុងជីវិតគាត់”។ យើងជជែកគ្នាបានរយៈពេលយូរល្មមនឹងឲ្យគាត់បង្ហាញរូបថតរបស់គាត់ កាលគាត់មានទម្ងន់ជិត២០០គីឡូ មិនរឹងមាំ និងមិនមានសុខភាពល្អ។ ការផ្លាស់ប្តូរក្នុងរបៀបរបបនៃការរស់នៅរបស់គាត់ បាននាំឲ្យគាត់មានការផ្លាស់ប្តូរខាងរូបកាយ ដែលគួរឲ្យភ្ញាក់ផ្អើល។ ក្នុងបទគម្ពីរ១ធីម៉ូថេ ៤:៦-១០ សាវ័កប៉ុលបាននិយាយផ្ដោតទៅលើការហ្វឹកហាក់ខាងរូបកាយ និងខាងវិញ្ញាណ។ គឺដូចដែលគាត់បានបង្រៀនថា “ចូរបង្ហាត់ខ្លួនខាងឯសេចក្តីគោរពប្រតិបត្តិដល់ព្រះវិញ ដ្បិតការបង្ហាត់ខ្លួនប្រាណ នោះមានប្រយោជន៍តែបន្តិចទេ តែសេចក្តីគោរពប្រតិបត្តិដល់ព្រះ នោះទើបមានប្រយោជន៍គ្រប់ជំពូកវិញ ក៏មានសេចក្តីសន្យាឲ្យបានជីវិតនៅជាន់ឥឡូវនេះ ហើយទៅខាងនាយផង”(ខ.៧-៨)។ យើងមិនអាចវាយតម្លៃទំនាក់ទំនងដែលនរណាម្នាក់មានជាមួយព្រះ ផ្អែកទៅលើរូបសម្បត្តិខាងក្រៅរបស់គាត់ឡើយ។ សុខភាពខាងវិញ្ញាណរបស់យើង គឺអាស្រ័យទៅលើចិត្តរបស់យើង។ ជីវិតខាងវិញ្ញាណរបស់យើងចាប់ផ្តើម នៅពេលដែលយើងសម្រេចចិត្តទទួលជឿព្រះយេស៊ូវ ដែលតាមរយៈព្រះអង្គ យើងទទួលបានការអត់ទោសបាប។ ចាប់តាំងពីពេលនោះមក យើងត្រូវចាប់ផ្តើមមានការហ្វឹកហាត់ខាងវិញ្ញាណ។ ការនេះគឺរាប់បញ្ចូលការចិញ្ចឹម ដោយសេចក្តីពិតនៃសេចក្តីជំនឿ និងការបង្រៀនដ៏ល្អ”(ខ.៦)…
Read article