គ្រោះថ្នាក់ដែលមើលមិនឃើញ
កាលខ្ញុំនៅជាក្មេងតូច គ្រួសាររបស់ខ្ញុំស្ទើរតែជួបសោកនាដកម្មមួយ។ ភាគច្រើននៃឧបករណ៍ប្រើប្រាស់សំខាន់ៗក្នុងផ្ទះ ក៏ដូចជាឡកម្តៅ សុទ្ធតែប្រើឧស្ម័នធម្មជាតិ ប៉ុន្តែ មានកន្លែងលិចដ៏តូចមួយ នៅក្នុងទុយោហ្កាសមួយខ្សែ ដែលអាចធ្វើឲ្យយើងមានគ្រោះថ្នាក់ដល់ជីវិតបាន។ ពេលដែលហ្កាសសាយភាយក្នុងផ្ទះដ៏តូចរបស់យើង ចំហាយឧស្ម័នដែលអាចគ្រោះថ្នាក់ដល់ជីវិតនេះ បានធ្វើឲ្យក្រុមគ្រូសាររបស់យើងសន្លប់បាត់ស្មារតី។ កាលនោះ បើសិនជាអ្នកជិតខាងរបស់យើង មិនបានចូលលេងផ្ទះយើងទេ នោះក្រុមគ្រួសាររបស់យើងទាំងមូល មុខជាអាចត្រូវស្លាប់ដោយសារឧស្ម័នពល់ ដែលជាខ្មាំងសត្រូវដ៏គ្រោះថ្នាក់ ដែលយើងមើលមិនឃើញនោះ។ យ៉ាងណាមិញ ក្នុងនាមយើងជាអ្នកដើរតាមព្រះគ្រីស្ទ យើងក៏អាចដឹងថា យើងម្នាក់ៗក៏សុទ្ធតែកំពុងហ៊ំព័ទដោយគ្រោះថា្នក់ជាច្រើន ដែលយើងមើលមិនឃើញ។ ភាពពិតដ៏ពិសពុលនៃការល្បួង និងភាពកម្សោយនៃសារជាតិរបស់យើង ដែលជាមនុស្ស អាចធ្វើឲ្យជីវិតយើង និងទំនាក់ទំនងយើងមានគ្រោះថ្នាក់។ ទោះបីជាយ៉ាងណាក៏ដោយ ហ្កាស់ធម្មជាតិចេញមកពីប្រភពដែលនៅខាងក្រៅខ្លួនយើង តែគ្រោះថ្នាក់ខាងវិញ្ញាណដែលយើងមើលមិនឃើញនោះ មិនដូច្នោះទេ គឺវាបានសង្ងំនៅក្នុងវិញ្ញាណយើងម្នាក់ៗ។ គឺដូចដែលសាវ័កយ៉ាកុបបានមានប្រសាសន៍ថា “ដែលគ្រប់គ្នាកើតមានសេចក្តីល្បួង នោះគឺដោយសារតែសេចក្តីប៉ងប្រាថ្នារបស់ខ្លួន នាំប្រទាញ ហើយលួងលោមទេ”(យ៉ាកុប ១:១៤)។ តាមធម្មតា យើងមានទំនោទៅរកអំពើបាប ដែលរួមផ្សំជាមួយនឹងភាពងងឹតងងល់ ដែលរារាំងមិនឲ្យយើងមើលឃើញភាពកម្សោយរបស់យើង ហើយការនេះអាចនាំឲ្យយើងធ្វើការសម្រេចចិត្តដ៏គ្រោះថ្នាក់ ដែលអាចបំផ្លាញខ្លួនឯង។ មានតែការចុះចូល និងទុកចិត្តលើព្រះដ៏ជាម្ចាស់ប៉ុណ្ណោះ ដែលយើងអាចធ្វើឲ្យទ្រង់សព្វព្រះទ័យបាន ដ្បិតទ្រង់បង្ហាញឲ្យយើងស្គាល់ចិត្តខ្លួនឯង តាមរយៈព្រះបន្ទូលទ្រង់ (ខ.២៣-២៥)។–Bill Crowder
Read articleលុតជង្គុងក្នុងគុម្ពផ្កាដាហ្វូឌីល
ពេលដែលផ្កានៃរដូវផ្ការីក បានចាប់ផ្តើមរីកជាលើកដំបូង ក្នុងទីធ្លាផ្ទះយើង កូនប្រុសរបស់ខ្ញុំ ដែលមានអាយុ៥ឆ្នាំ បានវែកមើលគុម្ពផ្កាដាហ្វូឌីល។ វាបានកត់សំគាល់ឃើញថា ស្រទាប់ដែលបានដាច់ធ្លាក់ចេញពីដើមផ្កាទំាងនោះមក បានងាប់ពីរបីខែមកហើយ ហើយវាក៏ប្រាប់ខ្ញុំថា “ម៉ាក់ ពេលដែលកូនឃើញអ្វីមួយស្លាប់ កូនក៏នឹកឃើញបុណ្យព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ ព្រោះព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង”។ ខ្ញុំក៏តបថា “ពេលដែលម៉ាក់ឃើញអ្វីមួយមានជីវិតរស់ ដូចផ្កាដាហ្វូឌីល នោះម៉ាក់ក៏នឹកឃើញព្រះយេស៊ូវ ដែលមានព្រះជន្មរស់ឡើងវិញ”។ យើងដឹងថា ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ដោយផ្អែកទៅលើហេតុផលដូចតទៅ : តាមកណ្ឌគម្ពីរដំណឹងល្អលូកា បានឲ្យដឹងថា ព្រះយេស៊ូវបានយាងជាមួយពួកសិស្សពីរនាក់ ដែលកំពុងដើរទៅភូមិអេម៉ោស បន្ទាប់ពីទ្រង់បានសុគតនៅលើឈើឆ្កាងបានបីថ្ងៃ។ ព្រះយេស៊ូវបានដើរជាមួយពួកគេ ទ្រង់បានសោយអាហារជាមួយពួកគេ ទ្រង់ថែមទាំងបានបង្រៀនពួកគេ អំពីបទទំនាយក្នុងព្រះគម្ពីរសញ្ញាចាស់ទៀតផង (២៤:១៥-២៧)។ ការជួបគ្នាលើកនោះ បានបង្ហាញអ្នកដំណើរទាំងពីរនាក់ថា ព្រះយេស៊ូវបានឈ្នះអំពើបាបហើយ ព្រោះទ្រង់បានមានព្រះជន្មរស់ឡើងវិញ។ ដូចនេះ អ្នកទាំងពីរក៏បានត្រឡប់ទៅក្រុងយេរូសាឡិមវិញ ហើយបានប្រាប់ពួកសិស្សថា “ព្រះអម្ចាស់បានមានព្រះជន្មរស់ឡើងវិញហើយ!”(ខ.៣៤)។ បើព្រះយេស៊ូវមិនបានមានព្រះជន្មរស់ឡើងវិញទេ នោះជំនឿដែលយើងមាន ក្នុងនាមជាគ្រីស្ទបរិស័ទ គឺគ្មានប្រយោជន៍អ្វីទាំងអស់ ហើយយើងនៅតែស្ថិតនៅក្រោមទោសនៃអំពើបាបដដែល(១កូរិនថូស ១៥:១៧)។ ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរបានប្រាប់យើងថា ព្រះ “បានប្រោសទ្រង់ឲ្យមានព្រះជន្មរស់ឡើងវិញ ប្រយោជន៍ឲ្យយើងរាល់គ្នាបានរាប់ជាសុចរិត”(រ៉ូម ៤:២៥)។ នៅថ្ងៃនេះ យើងអាចជានឹងព្រះ…
Read articleអ្នកអាចឈ្នះវាបាន
ពេលដែលខ្ញុំស្តាប់ការផ្សាយពាណិជ្ជកម្មតាមវិទ្យុ អំពីសិក្ខាសាលា ដែលនឹងមកដល់ក្នុងពេលខាងមុខ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ អ្នកប្រកាស់អំពីសិក្ខាសាលានោះ បានមានប្រសាសន៍ថា “អ្នកអាចឈ្នះសេចក្តីស្លាប់ ជារៀងរហូត! សូមចូលរួមសិក្ខាសាលាយើងខ្ញុំ នោះខ្ញុំនឹងបង្ហាញអ្នកពីរបៀបឈ្នះសេចក្តីស្លាប់”។ ពេលនោះ ខ្ញុំក៏មានចម្ងល់មួយសន្ទុះ អំពីការដែលអ្នកប្រកាស់នោះអះអាងថា គាត់អាចឈ្នះសេចក្តីស្លាប់ ដូចនេះ ខ្ញុំចង់ដឹងថា គាត់ឈ្នះដោយរបៀបណា។ ខ្ញុំគិតថា ដំណោះស្រាយរបស់គាត់ គឺប្រហែលជាការតមអាហារ ឬហាត់ប្រាណ ឬមួយយករូបកាយរបស់យើងទៅក្លាសសេឲ្យកកទេដឹង។ តែបន្ទាប់ពីខ្ញុំស្តាប់បានយូរបន្តិច ខ្ញុំក៏បានដឹងថា តាមពិតគាត់និយាយថា “អ្នកអាចឈ្នះការជាប់បំណល់ ជារៀងរហូត!”សោះ។ ទោះជាយ៉ាងណាក៏ដោយ យើងមានដំណឹងដ៏អស្ចារ្យបំផុតមួយ ដែលថា យើងអាច ឈ្នះសេចក្តីស្លាប់ ព្រោះព្រះយេស៊ូវបានសងបំណុលនៃអំពើបាបយើងហើយ!(១កូរិនថូស ១៥:៥៥-៥៧)។ បំណុលនៃអំពើបាបរបស់យើង បានកាត់ផ្តាច់យើងចេញពីព្រះ តែព្រះយេស៊ូវបានព្រមលះបង់ព្រះជន្មទ្រង់ ដោយសុគតនៅលើឈើឆ្កាង ដើម្បីបង់ថ្លៃ សម្រាប់ការអ្វីដែលយើងបានជំពាក់នោះ។ ពេលដែលនាងម៉ារា អ្នកស្រុកម៉ាក់ដាឡា និងនាងម៉ារា១ទៀត បានទៅមើលផ្នូរ នៅថ្ងៃទីបី ដើម្បីចាក់ប្រេងក្រអូបពីលើព្រះសពទ្រង់ ស្រាប់តែមានទេវតាមួយអង្គបានប្រាប់ពួកគេថា “ទ្រង់មិនគង់នៅទីនេះទេ ដ្បិតទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ដូចជាទ្រង់បានមានព្រះបន្ទូលទុក”(ម៉ាថាយ ២៨:៦)។ ពួកគេមានសេចក្តីអំណរជាខ្លាំង ក៏រត់ទៅប្រាប់ដល់ពួកសិស្សទ្រង់។ តែកាលនាងកំពុងតែទៅ នោះព្រះយេស៊ូវទ្រង់យាងមកជួបនាង…
Read articleសម្លេងស្រែកនៃជ័យជម្នះ
ថ្មីៗនេះ ខ្ញុំបានអានអត្ថបទមួយ ដែលនិយាយអំពីលោក អើរ៉ុន រ៉ាលស្តុន(Aron Ralston) ដែលជាអ្នកដើរព្រៃម្នាក់ ដែលបានជាប់ខ្លួនក្នុងបាតជ្រលងភ្នំ ដែលនៅដាច់ស្រយ៉ាល ដោយសារថ្មមួយដុំធំ បានធ្លាក់គៀបដៃគាត់ជាប់។ គាត់មិនសូវមានសង្ឃឹមថា គេនឹងរកគាត់ឃើញឡើយ ហើយកម្លាំងរបស់គាត់ក៏កំពុងចុះខ្សោយទៅដែរ ដូចនេះ គាត់ក៏បានសម្រេចចិត្តកាត់ដៃរបស់គាត់ ដើម្បីសង្គ្រោះជីវិតខ្លួនឯង។ ក្នុងអំឡុងពេល ដែលគាត់មានការឈឺចាប់ជាពន់ពេកនោះ គាត់បានស្រែកដោយទុក្ខវេទនា និងជ័យជម្នះ ព្រោះគាត់បានរំដោះខ្លួនឯងឲ្យមានសេរីភាព ហើយមានឱកាសចេញពីជ្រលងភ្នំនោះ ហើយបន្តរស់នៅទៀត។ អ្នកដែលជាស្មរបន្ទាល់ នៃការជាប់ឆ្កាងរបស់ព្រះយេស៊ូវ បានឃើញព្រះយេស៊ូវរងទុក្ខវេទនាអស់ជាច្រើនម៉ោង ក៏បានឮទ្រង់ស្រែកដោយសម្លេងដ៏ឮថា “ការចប់ហើយ!” គឺនៅពេលដែលទ្រង់បានថ្វាយវិញ្ញាណទ្រង់ (យ៉ូហាន ១៩:៣០)។ ព្រះបន្ទូលចុងក្រោយ ដែលទ្រង់ប្រកាស់ នៅលើឈើឆ្កាង មិនមែនជាសម្លេងស្រែក នៃបរាជ័យដ៏ឈឺចាប់នោះទេ តែជាសម្លេងស្រែកនៃជ័យជម្នះ ព្រោះទ្រង់បានសម្រេចការគ្រប់យ៉ាង ដែលព្រះវរបិតាបានចាត់ទ្រង់ឲ្យធ្វើហើយ។ ពេលដែលព្រះយេស៊ូវសុគត ទ្រង់បានទទួលរងនូវរាល់ទុក្ខវេទនា ដែលយើងរាល់គ្នាត្រូវឆ្លងកាត់ក្នុងការរស់នៅ។ តែដែលលើសពីនេះទៅទៀតនោះ គឺទ្រង់បានធ្វើនូវការអ្វី ដែលគ្មាននរណាម្នាក់អាចធ្វើបាន។ ទ្រង់បានបង់ថ្លៃលោះបាបយើង ដើម្បីឲ្យយើងបានទទួលការអត់ទោសបាប ហើយមានជីវិតអស់កល្បជានិច្ច តាមរយៈសេចក្តីជំនឿលើទ្រង់។ “ការចប់ហើយ!” គឺដូចដែលព្រះអម្ចាស់បានស្រែកប្រកាស់ជ័យជម្នះ ព្រោះតាមរយៈទ្រង់ នោះនៅពេលនេះ យើងអាចគេចផុតពីអំណាចនៃអំពើបាប…
Read article“ពេលនោះ យប់ ហើយ”
ក្នុងអំឡុងពេលដែលខ្ញុំធ្វើដំណើរសម្រាប់មុខជំនួញរបស់ខ្ញុំ ទៅកាន់ទីក្រុងភីឡាដេលភា(Philadelphia) ខ្ញុំបានចូលរួមកម្មវិធីមួយ នៅពេលល្ងាចថ្ងៃព្រហស្បត្តិ មុនពេលបុណ្យព្រះគ្រីស្ទមានព្រះជន្មឡើងវិញមកដល់។ កម្មវិធីនោះជាកម្មវិធីលាងព្រះអម្ចាស់ និងកម្មវិធីធេនេប្រេ(ដែលប្រែមកថាភាពងងឹត) ដែលគេបានប្រាព្ធធ្វើ នៅក្នុងព្រះវិហារតូចមួយ ដែលមានការដុតទៀនបំភ្លឺខាងក្នុង។ បន្ទាប់ពីគេបានចែកនំប៉័ង និងទឹកទំពាំងបាយជូរហើយ គេក៏បានអានបទគម្ពីរមួយ ក្នុងកណ្ឌដំណឹងល្អយ៉ូហានយ៉ាងរំពង គេក៏បានពន្លត់ទៀនអស់មួយដើម ហើយយើងក៏ច្រៀងទំនុកបរិសុទ្ធមួយល្បះ ដែលនិយាយអំពីដំណើររបស់ព្រះយេស៊ូវឆ្ពោះទៅរកឈើឆ្កាង។ គេក៏បានអនុវត្តយ៉ាងដូចនេះ ១៤លើកទៀត ដោយពន្លត់ទៀនម្តងមួយៗរហូតទាល់តែព្រះវិហារទាំងមូលស្ថិតក្នុងភាពងងឹតទាំងស្រុង។ យើងក៏បានលុតជង្គង់ចុះយ៉ាងស្ងៀមស្ងាត់ អធិស្ឋាន ហើយយើងក៏ដើរចេញពីព្រះវិហារម្តងម្នាក់ៗ យ៉ាងស្ងៀមស្ងាត់។ ភាពងងឹត ដែលមានក្នុងកម្មវិធីថ្វាយបង្គំប្រភេទនេះ អាចធ្វើឲ្យយើងនឹកចាំអំពីភាពងងឹត ដែលនៅព័ទ្ធជំវិញការសុគតរបស់ព្រះយេស៊ូវ។ សូមយើងគិតអំពីការដែលទ្រង់សោយអាហារជាលើកចុងក្រោយ ជាមួយពួកសិស្សរបស់ទ្រង់ (យ៉ូហាន ១៣:២១-៣០) ដែលពេលនោះ ទ្រង់បានមានបន្ទូល អំពីអ្នកដែលនឹងក្បត់ទ្រង់។ កាលនោះ មានតែព្រះយេស៊ូវប៉ុណ្ណោះ ដែលជ្រាបថា យូដាស ជាអ្នកដែលនឹងក្បត់ទ្រង់។ គឺដូចដែលមានសេចក្តីចែងថា “កាលវាបានទទួលចំណិតនំនោះ វាក៏ចេញទៅជា១រំពេច ពេលនោះ យប់ហើយ”(ខ.៣០)។ នៅក្នុងពេលល្ងាចដ៏ខ្មៅងងឹតបំផុត នៃព្រះជន្មរបស់ព្រះយេស៊ូវ ទ្រង់មានសេចក្តីទុក្ខជាខ្លាំង ពេលទ្រង់អធិស្ឋាននៅក្នុងសួនច្បារ ហើយទ្រង់ក៏ត្រូវគេចាប់ខ្លួន ដោយការចោទបង្ខុស ទ្រង់បានទទួលរងការបន្ទាបបន្ថោក ពីពួកអ្នកដឹកនាំសាសនា ហើយក៏បានទតឃើញលោកពេត្រុសបដិសេធមិនទទួលស្គាល់ទ្រង់ទៀត។ តែទ្រង់នៅតែបន្តដំណើរយ៉ាងស្មោះត្រង់…
Read articleមិនត្រូវការអ្នកជំនួស
ពេលដែលខ្ញុំទៅលេងស្ទីវ(Steve) កូនរបស់ខ្ញុំ នៅក្រុងសាន ឌីអេហ្គោ(San Diego) យើងបានឈ្លាតឱកាសទៅព្រះវិហារសាដូ ម៉ោនធីន(Shadow Mountain) ដើម្បីស្តាប់បណ្ឌិត ដាវីឌ ចេរេមាអធិប្បាយព្រះបន្ទូល។ កាលនោះ ខ្ញុំនឹងកូនប្រុសខ្ញុំបានក្រោកពីព្រលឹម នៅពេលព្រឹកថ្ងៃអាទិត្យ ហើយបានបើកឡានអស់មួយម៉ោង ទៅកាន់ព្រះវិហារនោះ។ តែការរំពឹងគិតរបស់យើង ក៏បានប្រែក្លាយជាការខកចិត្តទៅវិញ ពេលដែលយើងដឹងថា បណ្ឌិតដាវីឌ មិនមានវត្តមាននៅព្រះវិហារនោះទេ ហើយមាន “អ្នកផ្សេង” អធិប្បាយព្រះបន្ទូលជំនួសគាត់។ ពីរបីសប្តាហ៍ក្រោយមក គេបានឲ្យខ្ញុំរៀបចំពេល ដើម្បីទៅអធិប្បាយព្រះបន្ទូលព្រះ ក្នុងព្រះវិហារមួយ នៅក្រុងហ្គ្រែន រេភីត(Grand Rapids) ជាព្រះវិហារដែលខ្ញុំធ្លាប់ទៅចូលរួមជាមួយភរិយារបស់ខ្ញុំ។ ពេលដែលខ្ញុំឡើងទីឈរ នៅពីមុខពួកជំនុំ ខ្ញុំក៏បានដឹងថា ពេលនោះខ្ញុំគ្រាន់តែជា “អ្នកផ្សេង” ដែលមកអធិប្បាយជំនួសគ្រូគង្វាលនៃព្រះវិហារនោះ ហើយពួកគេប្រហែលជាខកចិត្ត ព្រោះពួកគេបានមកដើម្បីស្តាប់គ្រូគង្វាលអធិប្បាយ គឺមិនមែនមកស្តាប់ខ្ញុំអធិប្បាយទេ។ ការនេះបានបង្រៀនខ្ញុំថា ពេលដែលយើងស្វែងរកការកម្សាន្តចិត្តពីមនុស្ស ដែលយើងធ្លាប់តែពឹងផ្អែក នោះនឹងមានពេលដែលអ្នកនោះនឹងអវត្តមាន ហើយត្រូវមានអ្នកដទៃទៀតមកជំនួសគាត់វិញ។ តែព្រះមួយអង្គដែលយើងត្រូវការជាទីបំផុត គឺជាព្រះដែលយើងពឹងផ្អែកពេញមួយជីវិត ដែលទ្រង់តែងតែគង់នៅជាមួយយើងមិនដែលខានឡើយ(ទំនុកដំកើង ១៣៩:៧-៨)។ ពេលដែលយើងមានបំណងចង់ ចូលក្នុងព្រះវត្តមានព្រះ ដោយការអធិស្ឋាន នោះទ្រង់តែងត្រៀមខ្លួនជាស្រេចសម្រាប់យើង គឺដូចដែលមានសេចក្តីចែងថា…
Read article