ព្រះអង្គជ្រាបអំពីទុក្ខលំបាករបស់អ្នក
លោកុប្បត្តិ ១៦:៩-១៦ នាងក៏ហៅព្រះនាមព្រះយេហូវ៉ា ដែលកំពុងមានព្រះបន្ទូលនឹងនាងថា «ព្រះដ៏ទតឃើញ» ដ្បិតនាងគិតថា នៅទីនេះអញបានឃើញព្រះដែលទ្រង់ទតឃើញអញទេតើ។ លោកុប្បត្តិ ១៦:១៣ មានពេលមួយមិត្តភក្តិខ្ញុំបានស្រែកប្រាប់កូនប្រុសគាត់យ៉ាងម៉ឺងម៉ាត់ បន្ទាប់ពីកូនប្រុសគាត់ឡើងឈើនៅលើកៅអីក្នុងព្រះវិហារគ្រវីដៃដាក់លោកគ្រូគង្វាលដែលកំពុងអធិប្បាយព្រះបន្ទូល។ កូនប្រុសគាត់ក៏បាននិយាយត្រង់ៗថា “កូនចង់ឲ្យគ្រូគង្វាលមើលឃើញកូន។ បើកូនមិនឈរទេ គាត់មើលកូនមិនឃើញទេ”។ ព្រះវិហារភាគច្រើនមិនលើកទឹកចិត្ត ឲ្យក្មេងឡើងឈរនៅលើកៅអីក្នុងព្រះវិហារយ៉ាងដូចនេះទេ។ កូនប្រុសរបស់មិត្តភក្តិខ្ញុំ ខ្លាចគ្រូគង្វាលមិនយកចិត្តទុកដាក់ចំពោះគាត់ គឺដោយសារគាត់មិនយល់ប៉ុណ្ណោះ។ ពេលណាយើងព្យាយាមធ្វើឲ្យព្រះអម្ចាស់យកព្រះទ័យទុកដាក់ចំពោះយើង យើងមិនចាំបាច់ត្រូវព្រួយបារម្ភ ខ្លាចព្រះអង្គទតមើលយើងមិនឃើញនោះទេ។ ព្រះអង្គតែងតែមើលយើងឃើញជានិច្ច។ ព្រះអង្គជាព្រះដែលបានបង្ហាញអង្គទ្រង់ ដល់នាងហាកា កាលនាងកំពុងស្ថិតក្នុងពេលដែលឯកោបំផុត នឿយណាយបំផុត និងធ្លាក់ដល់ចំណុចសូន្យ ក្នុងជីវិតរបស់នាង។ គាត់ត្រូវនាងសារ៉ាយប្រើ ជាឧបករណ៍ ដើម្បីបង្កើតកូនប្រុសឲ្យលោកអាប់រ៉ាម(លោកុប្បត្តិ ១៦:៣)។ ហើយនៅពេលដែលនាងមានផ្ទៃពោះ លោកអាប់រ៉ាមបានបណ្តោយឲ្យភរិយាគាត់ធ្វើបាបនាង បានជានាងរត់គេចពីនាងសារ៉ាយ(ខ.៦)។ ស្រ្តីជាទាសកររូបនេះបានរត់គេចខ្លួន ស្ថិតក្នុងភាពឯកោ មានផ្ទៃពោះ និងរស់នៅយ៉ាងវេទនា។ ប៉ុន្តែ ក្នុងពេលដែលនាងកំពុងស្ថិតក្នុងភាពអស់សង្ឃឹម ក្នុងវាលរហោស្ថាន ព្រះអម្ចាស់បានចាត់ទេវតាមួយអង្គ ឲ្យមកជួបនាង។ ទេវតាក៏បានប្រាប់នាងថា ព្រះអម្ចាស់ជ្រាបពីសេចក្តីទុក្ខលំបាករបស់នាង(ខ.១១)។ នាងក៏បានឆ្លើយតបថា ព្រះអង្គជាព្រះដែលបានទតឃើញនាង(ខ.១៣)។ ការដឹងថា ព្រះអម្ចាស់ជ្រាប់អំពីទុក្ខលំបាករបស់យើង គឺពិតជាមានសារៈសំខាន់ចំពោះយើងណាស់ ជាពិសេសនៅពេលដែលយើងស្ថិតក្នុងវាលរហោស្ថាន។ ព្រះអម្ចាស់ទតឃើញនាងហាកា…
Read articleបម្រើដោយក្តីស្រឡាញ់
១ពេត្រុស ៤:៧-១១ គឺដោយខំបំរើគ្នាទៅវិញទៅមក តាមអំណោយទានដែលគ្រប់គ្នាបានទទួលមក។ ១ពេត្រុស ៤:១០ នៅពេលដែលគ្រីស្តាល់(Krystal) បានចាប់ផ្តើមធ្វើការលើកដំបូង នៅក្នុងហាងកាហ្វេ នៅរដ្ឋវើជីនា គាត់ក៏បានបម្រើភ្ញៀវម្នាក់ ឈ្មោះ អ៊ីបប៊ី(Ibby)។ ដោយសារអ៊ីបប៊ីជាជនពិការត្រចៀក គាត់ក៏បានធ្វើការកុម្ម៉ង់ ដោយសរសេរអក្សរនៅលើអេក្រង់ទូរស័ព្ទរបស់គាត់។ បន្ទាប់ពីគ្រីស្តាល់បានដឹងថា អ៊ីបប៊ី គឺជាភ្ញៀវដែលមកហាងនោះជាទៀងទាត់ នាងក៏បានប្ដេជ្ញាចិត្តថា នឹងបម្រើគាត់ឲ្យបានល្អជាងមុន ដោយរៀនភាសាកាយវិការសម្រាប់មនុស្សគរ ដើម្បីឲ្យគាត់អាចធ្វើការកុម្ម៉ង់បាន ដោយមិនចាំបាច់សរសេរអក្សរ។ តាមរយៈទង្វើដ៏តូចនេះ គ្រីស្តាល់បានបង្ហាញអ៊ីប៊ី អំពីប្រភេទនៃសេចក្តីស្រឡាញ់ និងការបម្រើ ដែលសាវ័កពេត្រុសបានលើកទឹកចិត្តយើង ឲ្យផ្តល់ឲ្យគ្នាទៅវិញទៅមក។ ក្នុងសំបុត្រដែលគាត់សរសើរផ្ញើទៅអ្នកជឿព្រះយេស៊ូវ ដែលបានខ្ចាត់ខ្ចាយ និងនិរទេសដោយសារការបៀតបៀន គាត់បានចង្អុលបង្ហាញថា ពួកគេត្រូវស្រឡាញ់គ្នា “ឲ្យអស់ពីចិត្ត” ហើយប្រើអំណោយទានរបស់ពួកគេ “ដើម្បីបម្រើគ្នាទៅវិញទៅមក”(១ពេត្រុស ៤:៨,១០)។ ជំនាញ ឬសមត្ថភាពអ្វីក៏ដោយដែលព្រះអង្គបានប្រទានយើង គឺសុទ្ធតែជាអំណោយដែលយើងអាចប្រើ ជាប្រយោជន៍ដល់អ្នកដទៃ។ ពេលណាយើងអនុវត្តន៍ដូចនេះ ពាក្យសម្តី និងសកម្មភាពរបស់យើង អាចថ្វាយព្រះកិត្តិនាមដល់ព្រះ។ ការបង្រៀនរបស់សាវ័កពេត្រុស ក្នុងបទគម្ពីរខាងលើនេះ មានសារៈសំខាន់ចំពោះអ្នកជឿទាំងអស់ ជាពិសេសអ្នកដែលកំពុងជួបរដូវកាលនៃការឈឺចាប់ និងភាពឯកោ។ គាត់បានលើកទឹកចិត្តពួកគេ ឲ្យបម្រើគ្នាទៅវិញទៅមក ក្នុងអំឡុងពេលដែលមានទុក្ខលំបាក…
Read articleតាមពេលវេលារបស់ព្រះអង្គ
លោកុប្បត្តិ ៨:១-៥,១៣-១៨ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានទុកចិត្តដល់ទ្រង់ … ឯថ្ងៃអាយុរបស់ទូលបង្គំ សុទ្ធតែនៅក្នុងព្រះហស្តទ្រង់។ ទំនុកដំកើង ៣១:១៤-១៥ អ្នកស្រីមែគ(Mag) បានទន្ទឹងរង់ចាំពេលដែលគាត់នឹងបានធ្វើដំណើរទៅបរទេស តាមការគ្រោងទុក។ ប៉ុន្តែ តាមធម្មតា គាត់តែងតែអធិស្ឋានជាមុនសិន។ មិត្តភក្តិរបស់គាត់ម្នាក់ក៏បានសួរគាត់ថា ការធ្វើដំណើរនោះ គ្រាន់តែជាការសម្រាកលំហែទេ ហេតុអ្វីគាត់ចាំបាច់ត្រូវទូលសូមប្រាជ្ញាពីព្រះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រីមែកជឿថា គាត់ត្រូវថ្វាយអ្វីៗទាំងអស់ដល់ព្រះអង្គ។ នៅពេលនោះ គាត់បានទទួលការបណ្តាលចិត្តពីព្រះអង្គ ឲ្យលុបគម្រោងធ្វើដំណើរនោះចោល។ គាត់ក៏បានលុបចោល ហើយក្រោយមក គាត់ក៏បានដឹងថា មានជំងឺរាតត្បាតមួយកំពុងរីករាលដាល ក្នុងប្រទេសនោះ ចំពេលដែលគាត់បានគ្រោងនឹងធ្វើដំណើរទៅទីនោះ។ គាត់ក៏បានដឹងថា ព្រះអម្ចាស់កំពុងការពារគាត់។ លោកណូអេ ក៏បានពឹងផ្អែកលើការការពាររបស់ព្រះ ខណៈពេលដែលគាត់ និងគ្រួសារគាត់ បានរង់ចាំ នៅក្នុងទូកធំអស់រយៈពេលជិត២ខែ បន្ទាប់ពីទឹកជំនន់បានស្រក។ បន្ទាប់ពីគាត់បានស្នាក់នៅក្នុងទូកធំមិនអាចទៅណារួច អស់រយៈពេលជាង១០ខែ គាត់ប្រាកដជាមានចិត្តអន្ទះសាចង់ចេញក្រៅ។ ទីបំផុត “ទឹកបានរីងស្ងួតពីផែនដីអស់ទៅ ណូអេក៏បើកដំបូលទូកមើល ឃើញថាទឹកបានស្ងួតពីដីហើយ”(លោកុប្បត្តិ ៨:១៣)។ ប៉ុន្តែ លោកណូអេ មិនបានពឹងផ្អែកទៅលើការអ្វីដែលគាត់មើលឃើញប៉ុណ្ណោះទេ ផ្ទុយទៅវិញ គាត់បានចេញពីទូក នៅពេលដែលព្រះអម្ចាស់អនុញ្ញាតឲ្យគាត់ចេញទៅក្រៅ(ខ.១៥-១៩)។ គាត់បានទុកចិត្តថា…
Read articleលូកដៃចូលក្នុងរឿងអ្នកដទៃ
ភីលីពីន ៤:១-៩ ខ្ញុំសូមទូន្មានដល់នាងអ៊ើរ៉ូឌា និងនាងស៊ុនទីចដែរ ឲ្យមូលគំនិតតែ១ក្នុងព្រះអម្ចាស់។ ភីលីពីន ៤:២ មានពេលមួយ ចៅរបស់ខ្ញុំ៤នាក់នាំគ្នាលេងរថភ្លើងផលិតពីប្លាស្ទិក សម្រាប់ក្មេងលេង ហើយចៅពីរនាក់ដែលក្មេងជាងគេ កំពុងប្រកែកគ្នា អំពីរឿងក្បាលរថភ្លើង។ នៅពេលដែលចៅប្រុសរបស់យើង មានអាយុ៨ឆ្នាំ ចាប់ផ្តើមជួយដោះស្រាយបញ្ហាជម្លោះរបស់ពួកគេ ប្អូនស្រីរបស់គាត់អាយុ៥ឆ្នាំក៏បានប្រាប់ កុំឲ្យខ្វល់អំពីរឿងរបស់ពួកគេ។ តាមធម្មតា នេះជាពាក្យសម្តីប្រកបដោយប្រាជ្ញា សម្រាប់យើងរាល់គ្នា។ ប៉ុន្តែ ពេលណាការប្រកែកគ្នាប្រែក្លាយជាការទួញយំ ជីដូនរបស់ពួកគេត្រូវចូលទៅឃាត់ ហើយលួងក្មេងដែលកំពុងឈ្លោះគ្នានោះ។ ការមិនលូកដៃចូលក្នុងរឿងអ្នកដទៃ ជាទង្វើដ៏ចាំបាច់ នៅពេលណាការលូកដៃនោះ អាចធ្វើឲ្យរឿងរបស់គេកាន់តែធ្ងន់ធ្ងរ។ ប៉ុន្តែ ជួនកាល យើងចាំបាច់ត្រូវចូលទៅជួយគេ ដោយអធិស្ឋានសូមការដឹកនាំពីព្រះអង្គ។ ក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅពួកជំនុំនៅទីក្រុងភីលីព គាត់បានផ្តល់ឲ្យយើងនូវឧទាហរណ៍មួយ ដើម្បីឲ្យយើងដឹងថា ពេលណាយើងត្រូវចូលជួយគេ។ ត្រង់ចំណុចនេះ គាត់បានជំរុញស្រ្តីពីរនាក់ គឺនាងអ៊ើរ៉ូឌា និងនាងស៊ុនទីច “ឲ្យមូលគំនិតតែ១ក្នុងព្រះអម្ចាស់”(៤:២)។ ជម្លោះរបស់អ្នកទាំងពីរប្រហែលជាមានភាពតានតឹងយ៉ាងខ្លាំង បានជាសាវ័កប៉ុលបានទទួលការជំរុញចិត្តឲ្យជួយផ្សះផ្សាពួកគេ(ខ.៣) ទោះគាត់កំពុងស្ថិតក្នុងមន្ទីរឃុំឃាំងក៏ដោយ(១:៧)។ សាវ័កប៉ុលបានដឹងថា ជម្លោះរបស់ស្រ្តីទាំងពីរកំពុងបណ្តាលឲ្យមានការបែកបាក់ក្នុងពួកជំនុំ ហើយនាំឲ្យគេបង្វែរអារម្មណ៍ចេញពីដំណឹងល្អ។ ហេតុនេះហើយគាត់ក៏បានចែកចាយសេចក្តីពិត ដោយចិត្តសុភាព ដោយរំឭកពួកគេថា ឈ្មោះរបស់ពួកគេ មានកត់ទុក “ក្នុងបញ្ជីជីវិត”(៤:៣)។ សាវ័កប៉ុលចង់ឲ្យស្រ្តីទាំងនេះ…
Read articleស្ទើរតែត្រឹមត្រូវ នៅតែជាការកុហក
សុភាសិត ១២:១៧-២០ បបូរមាត់ដែលបញ្ចេញសេចក្តីពិត នោះនឹងបានតាំងជាប់នៅជានិច្ច តែអណ្តាតភូតភរ នោះនៅតែ១ភ្លែតទេ។ សុភាសិត ១២:១៩ គេបានផលិតវីដេអូឯកសារមួយស្តីអំពីដើមឈើក្រហម ដែលគេបានចាក់បញ្ចូលសារធាតុម្យ៉ាង ដែលស្រដៀងនឹងថ្នាំប៉ូវកម្លាំង ដើម្បីឲ្យដើមឈើទាំងនោះបន្តមានការលូតលាស់ នៅក្នុងរដូវរងា។ ដើមឈើដែលគេបានចាក់ថ្នាំនោះក៏បានងាប់ ដោយសារគេមិនបានឲ្យវាឆ្លងកាត់វដ្តនៃរដូវរងា តាមធម្មជាតិ ជាពេលដែលដើមឈើផ្អាកការលូតលាស់។ ការផលិតវីដេអូឯកសារនេះ មានបច្ចេកទេសនៃការថតល្អណាស់។ សម្លេងភ្លេងដែលគេបញ្ចូលក្នុងវីដេអូក៏ត្រូវនឹងសាច់រឿង ហើយធ្វើឲ្យអ្នកស្តាប់មានការជក់ចិត្ត។ មាតិកានៃវីដេអូនេះទៀតសោត ក៏គួរឲ្យចាប់អារម្មណ៍ និងធ្វើទស្សនិកជនប៉ះពាល់ចិត្តផងដែរ។ គោលបំណងនៃវីដេអូនេះ គឺដើម្បីបង្រៀនយើងថា រឿងដែលបានកើតឡើងចំពោះដើមឈើទាំងនោះ ក៏អាចកើតឡើងចំពោះយើងផងដែរ បើសិនជាយើងមានការរវល់ជាប់ជានិច្ច ដោយគ្មានពេលសម្រាកទេនោះ។ រឿងនេះអាចកើតឡើងចំពោះយើងមែន ប៉ុន្តែ វីដេអូនេះមានភាពមិនត្រឹមត្រូវជាច្រើន។ តាមពិត គេមិនបានដែលធ្វើការសិក្សាលើដើមឈើក្រហមពិតប្រាកដទេ។ ដើមឈើក្រហមជាប្រភេទដើមឈើដែលមានស្លឹកគ្រប់រដូវ មិនដែលផ្អាកការលូតលាស់នៅរដូវរងាឡើយ។ ហើយដើមឈើនៅក្នុងវីដេអូនោះ គឺជាប្រភេទដើមឈើផ្សេង មិនមែនជាដើមឈើក្រហមដែលដុះនៅតំបន់ឆ្នេរសមុទ្រនោះទេ។ វីដេអូនេះបង្កប់នូវការអប់រំដ៏ល្អមួយ ប៉ុន្តែ គេបានផលិតវាឡើង ផ្អែកទៅលើការកុហក។ យើងកំពុងរស់នៅក្នុងយុគសម័យមួយ ដែលដោយសារបច្ចេកវិទ្យាកាន់តែទំនើប មនុស្សកាន់តែមានភាពងាយស្រួលក្នុងការកុហក ដល់ថ្នាក់អាចបញ្ចុះបញ្ចូលយើងឲ្យជឿថា ការកុហកទាំងនោះគឺជាការពិត។ កណ្ឌគម្ពីរសុភាសិតមានការប្រមូលផ្តុំទៅដោយប្រាជ្ញាដែលគោរពប្រតិបត្តិព្រះ ហើយបានចែងជាញឹកញាប់ អំពីភាពខុសគ្នា រវាងសេចក្តីពិត និងការកុហក។ គឺដូចមានសេចក្តីចែងថា…
Read articleមានចិត្តក្លាហាន ព្រោះព្រះអង្គជាអ្នកគង្វាលល្អ
ទំនុកដំកើង ២៣ ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះ។ ទំនុកដំកើង ២៣:១ មនុស្សជិត១សែន ៧ពាន់នាក់ បានឈមើលការប្រកួត នៅក្នុងពហុកីឡាដ្ឋានមួយ ដោយការរង់ចាំមើលលទ្ធផលផ្តាច់ព្រាត់ ខណៈពេលដែលលោកសេត ស្មល(Seth Small) ជាខ្សែប្រយុទ្ធនៃក្រុមកីឡាករបាល់ទាត់មហាវិទ្យាល័យ រដ្ឋតិចសាស់ A&M កំពុងកាន់កាប់ទីលានប្រកួត ដោយនៅសល់ពេលតែ២វិនាទីប៉ុណ្ណោះ។ ខណៈពេលដែលក្រុមA&Mរបស់គាត់ មានពិន្ទុស្មើគ្នា ៣៨ ទល់នឹង៣៨ ជាមួយនឹងក្រុមកីឡាករដែលល្អបំផុតប្រចាំប្រទេស ការទាត់បញ្ចូលទីដ៏ជោគជ័យ អាចជួយឲ្យក្រុមគាត់ទទួលបានជ័យជម្នះដែលគួរឲ្យស្ញប់ស្ញែង។ ពេលនោះ លោកស្មល ក៏បានទាត់បាល់ផ្លោតទៅមុខ ដោយទំនុកចិត្ត។ ពហុកីឡាដ្ឋានទាំងមូល ក៏បានផ្ទុះចេញជាសម្រែកអឺងកង បន្ទាប់ពីបាល់នោះបានហោះ តាមប្រឡោះបង្គោល ដែលនាំឲ្យក្រុមគាត់ឈ្នះការប្រកួត។ ពេលដែលអ្នកកាសែតសួរគាត់ថា តើគាត់បានត្រៀមខ្លួនយ៉ាងដូចម្តេច សម្រាប់ពេលដ៏តានតឹងនោះ គាត់ក៏បានឆ្លើយថា គាត់បានសូត្រខទី១ នៃបទគម្ពីរទំនុកដំកើង២៣ ម្តងហើយម្តងទៀតថា “ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះ”។ នៅពេលដែលលោកស្មលត្រូវការកម្លាំង និងការធានា ដើម្បីឲ្យគាត់មានជំនឿរឹងមាំ គាត់ក៏បានរំឭកខ្លួនឯងថា ព្រះអង្គគឺជាអ្នកគង្វាលល្អ។ បទគម្ពីរទំនុកដំកើងជំពូក២៣ ជាបទគម្ពីរទំនុកដំកើងដ៏ពេញនិយម ដោយសារបទគម្ពីរនេះបានធានាយើងថា យើងអាចមានសន្តិភាពក្នុងចិត្ត និងការកម្សាន្តចិត្ត ដោយសារយើងមានអ្នកគង្វាលដែលមានក្តីស្រឡាញ់…
Read article