មិនអាចរារាំងខ្ញុំបាន
មនុស្សខ្លះ ពេលដែលពួកគេមានគំនិត ឬមើលឃើញឱកាស ដែលហាក់ដូចជាល្អ ឬនាំឲ្យមានផលចំណេញ ជាញឹកញាប់ ពួកគេច្រើនតែតាំងចិត្តថា “ទោះខ្ញុំត្រូវរត់ ត្រូវដើរ ឬត្រូវលូនវា ក៏គ្មានអ្វីអាចរារាំងខ្ញុំបានឡើយ”។ ពោលគឺ ពួកគេបានខិតខំអស់ពីសមត្ថភាព ដើម្បីឲ្យបានសម្រេចដូចបំណង។ ទោះជាយ៉ាងណាក៏ដោយ មានភស្តុតាងបញ្ជាក់ថា ការមានគំនិតដូចនេះ មិនមែនជាការត្រឹមត្រូវជានិច្ចឡើយ។ ខ្ញុំសូមលើកឡើងអំពីរឿងរបស់សត្វលា ដែលជាកម្មសិទ្ធិរបស់បុរសម្នាក់ ឈ្មោះបាឡាម។ ស្តេចរបស់នគរជិតខាង បានឲ្យលោកបាឡាមធ្វើកិច្ចការអាក្រក់មួយ ដែលនឹងនាំឲ្យគាត់ទទួលផលចំណេញជាច្រើន ហើយគាត់ក៏បានសូមឲ្យព្រះបើកឲ្យគាត់ ធ្វើកិច្ចការនេះ(ជនគណនា ២២)។ ពេលដែលព្រះបដិសេធនឹងគាត់ អ្នកតំណាងរបស់ស្តេចនោះ ក៏បានមកសន្យាថា នឹងផ្តល់ឲ្យនូវផលប្រយោជន៍ ដល់គាត់ កាន់តែច្រើនថែមទៀត។ លោកប៉ាឡាមស្មានថា ព្រះនឹងផ្លាស់ប្តូរព្រះទ័យហើយ បានជាគាត់ទូលសូមទ្រង់ម្តងទៀត។ ព្រះទ្រង់ក៏បានអនុញ្ញាតឲ្យលោកបាឡាម ទៅជាមួយពួកសាសន៍នោះ ប៉ុន្តែ ទ្រង់បានដាក់លក្ខខ័ណ្ឌដ៏តឹងរឹង។ ព្រះទ្រង់ជ្រាបអំពីបំណងចិត្តរបស់លោកបាឡាម ហើយមិនសព្វព្រះទ័យនឹងគាត់ទេ ដូចនេះ ទ្រង់ក៏បានឲ្យទេវតាទ្រង់ទៅឈរពាំងផ្លូវគាត់។ លោកបាឡាមមិនអាចមើលឃើញទេវតាឡើយ ប៉ុន្តែ សត្វលារបស់គាត់បានមើលឃើញ។ ពេលដែលសត្វលាមិនព្រមដើរទៅមុខទៀត លោកបាឡាមក៏ខឹងនឹងសត្វលានោះ ដែលរារាំងដំណើររបស់គាត់។ រឿងរបស់លោកបាឡាម បានបង្រៀនយើងថា ឧបស័គ្គទាំងអស់ មិនមែនសុទ្ធតែសម្រាប់ឲ្យយើងជម្នះនោះឡើយ។ ព្រះបានដាក់ឧបស័គ្គខ្លះ…
Read articleការិយ៉ាល័យធិប្បតេយ្យហួសហេតុ
គេប្រើពាក្យ “ការិយ៉ាល័យធិប្បតេយ្យហួសហេតុ” សំដៅទៅលើដំណើរការដ៏គួរឲ្យធុញទ្រាន់ នៃការងារការិយ៉ាល័យ ដែលធ្វើឲ្យមានភាពរាំងស្ទះដល់ការងារផ្សេងៗ។ ពីដើមឡើយ នៅសង្គមលោកខាងលិច គេប្រើពាក្យនេះ សំដៅទៅលើការចងភ្ជាប់ឯកសារផ្លូវការ ដោយបូពណ៌ក្រហម។ ក្នុងដើមទសវត្សរ៍ឆ្នាំ ១៨០០ ពាក្យនេះមានភាពល្បីល្បាញ ដោយសារស្នាដៃនិពន្ធរបស់ប្រវត្តិវិទូស្កត់ឡង់ ឈ្មោះ ថូម៉ាស ខាលឡាយ(Thomas Carlyle) ដែលបានតវ៉ាប្រឆាំងនឹងភាពយឺតយ៉ាវរបស់រដ្ឋាភិបាល។ បន្ទាប់ពីសង្រ្គាមស៊ីវិលអាមេរិកបានបញ្ចប់ “បញ្ហាការិយ៉ាល័យធិប្បតេយ្យហួសហេតុ” បានកើតមានឡើងជាថ្មី នៅពេលដែលអតីតយុទ្ធជន បានទាមទាប្រាក់ឧបត្ថម្ភ។ពាក្យនេះបង្ហាញពីការនឿយណាយ និងការខកចិត្ត ដោយសារឧបស័គ្គដែលកើតឡើងជាបន្តបន្ទាប់ នៅតាមការិយ៉ាល័យរដ្ឋ ដែលរារាំងមិនឲ្យសម្រេចគោលដៅ។ ការិយ៉ាល័យធិប្បតេយ្យហួសហេតុ ស្ទើរតែក្លាយជាបញ្ហាដ៏ល្បីល្បាញខ្លាំង ប៉ុន្តែ នៅក្នុងសកលលោកនេះ មានកន្លែងមួយ ដែលគ្មានបញ្ហានេះទេ គឺនៅចំពោះបល្ល័ង្កព្រះ។ ក្នុងបទគម្ពីរ រ៉ូម ៥:២ សាវ័កប៉ុលបានមានប្រសាសន៍ថា “ក៏ដោយសារព្រះគ្រីស្ទ យើងមានផ្លូវចូលក្នុងព្រះគុណនេះ ជាទីដែលយើងកំពុងឈរនៅដោយសេចក្តីជំនឿ ហើយយើងអួតពីសេចក្តីសង្ឃឹមដល់សិរីល្អនៃព្រះផង”។ ពេលដែលចិត្តរបស់យើងត្រូវខ្ទេចខ្ទាំ ឬជីវិតរបស់យើងមានបញ្ហា យើងអាចចូលទៅចំពោះព្រះយ៉ាងងាយបំផុត ដោយគ្មានការរារាំងរបស់ការិយ៉ាល័យធិប្បតេយ្យហួសហេតុឡើយ។ ព្រះយេស៊ូវបានរៀបចំផ្លូវឲ្យយើង ដើម្បីឲ្យយើងអាចមានផ្លូវចូលទៅក្នុងព្រះវត្តមាននៃនគរស្ថានសួគ៌ ដោយចិត្តក្លាហាន (ហេព្រើ ៤:១៦)។ សូមចាំថា ពេលដែលចិត្តរបស់អ្នកមានការឈឺចាប់…
Read articleថ្ងៃដ៏ល្អ កាលពីមុន
ជួនកាលគំនិតរបស់យើង ចេះតែនឹកពេលអតីតកាល ហើយចង់ត្រឡប់ទៅរកពេល និងទីកន្លែងដ៏ល្អនោះវិញ និយាយរួម យើងចង់បាន “ថ្ងៃដ៏ល្អកាលពីមុន”។ ប៉ុន្តែ សម្រាប់អ្នកខ្លះ អតីតកាលមានតែអនុស្សាវរីយដ៏ជូរចត់។ ពួកគេសញ្ជឹងគិតអំពីបរាជ័យ ការខកចិត្ត និងការរវើរវាយ ហើយគិតអំពីភាពឃោរឃៅ ដែលកើតមានក្នុងជីវិត។ យកល្អយើងគួរតែនឹកចាំពីពេលអតីតកាល តាមគំរូរបស់ស្តេចដាវីឌ ដោយពិចារណាអំពីការល្អដែលព្រះបានធ្វើ “ក៏រំពឹងគិតពីអស់ទាំងកិច្ចការរបស់ទ្រង់ ហើយជញ្ជឹងពីអស់ទាំងស្នាដៃ នៃព្រះហស្តទ្រង់ដែរ”(ទំនុកដំកើង ១៤៣:៥)។ ពេលដែលយើងរំឭកខ្លួនឯង អំពីភាពសប្បុរស ដែលទ្រង់បង្ហាញមកយើង ដោយសេចក្តីស្រឡាញ់ យើងអាចនឹកចាំអំពីព្រះពរដែលទ្រង់បានប្រទាន ជាច្រើនឆ្នាំកន្លងមក។ ការនឹកចាំដូចនេះ មានប្រយោជន៍ចំពោះយើងណាស់ ដោយបណ្តាលចិត្តយើង ឲ្យត្រូវការព្រះ និងត្រូវការការថែរក្សាដ៏ស្រទន់របស់ទ្រង់កាន់តែខ្លាំង ព្រមទាំងកែប្រែអតីតកាល ឲ្យក្លាយជាកន្លែងដែលយើងស្គាល់ និងប្រកបស្និទ្ធស្នាលជាមួយព្រះអម្ចាស់នៃយើង។ ខ្ញុំធ្លាប់ឮគេនិយាយអំពីរឿងរបស់ដូនចាស់ម្នាក់ ដែលមានទម្លាប់អង្គុយស្ងាត់ស្ងៀមជាច្រើនម៉ោង នៅលើកៅអីបាស់បើករបស់គាត់ ដោយសង្រួមដៃចូលគ្នា ដាក់នៅលើភ្លៅរបស់គាត់ ហើយភ្នែករបស់គាត់សម្លឹងមើលទៅឆ្ងាយ។ ថ្ងៃមួយ កូនស្រីរបស់គាត់ក៏បានសួរថា “ម៉ែ តើម៉ែកំពុងគិតអំពីអ្វី ពេលដែលម៉ែអង្គុយយ៉ាងស្ងាត់ស្ងៀមដូចនេះ?” គាត់ក៏ឆ្លើយតបដោយសម្លេងស្រទន់ ដោយព្រិចភ្នែកយ៉ាងញាប់ថា “ម៉ែកំពុងប្រកបជាមួយព្រះយេស៊ូវ”។ ខ្ញុំសូមអធិស្ឋាន សូមឲ្យការនឹកចាំ និងការជញ្ជឹកគិតព្រះបន្ទូល នាំឲ្យយើងចូលទៅជិតព្រះវត្តមានទ្រង់។–David Roper…
Read articleសញ្ញាសំគាល់នៃអ្នកដឹកនាំ
ក្នុងអំឡុងពេលដែលខ្ញុំទៅលេងទីធ្លាសកលវិទ្យាល័យព័រឌូ(Purdue) នៅថ្ងៃដែលមានអាកាសធាតុត្រជាក់ខ្លាំង ក្នុងរដូវរងា ខ្ញុំក៏បានឃើញយុវជនពីរនាក់ កំពុងជោកទឹកកកក្រាស់ៗ នៅតាមផ្លូវដើរ នៅក្បែរគេហដ្ឋានសមាគមន៍បុរស។ ខ្ញុំគិតថា ពួកគេប្រាកដជាសមាជិកជាន់ទាបហើយ បានជាពួកបងប្រុសក្នុងសមគមន៍ ឲ្យពួកគេធ្វើការងារពិបាកៗដូចនេះ។ ខ្ញុំសួរពួកគេថា “មុនពេលអ្នកចូលរួមក្នុងសមាគមន៍នេះ តើគេមិនបានប្រាប់អ្នក អំពីការងារដ៏ពិបាកនេះទេឬ?” ភ្លាមនោះ ក្នុងចំណោមអ្នកទាំងពីរ មានម្នាក់បានងើបមុខឡើង ញញឹមដាក់ខ្ញុំ ហើយនិយាយថា “បាទ យើងទាំងពីរនាក់គឺជាសមាជិកជាន់ខ្ពស់។ ខ្ញុំជាអនុប្រធានសមាគន៍ ហើយមិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ ជាប្រធាន។” ខ្ញុំក៏បានអរគុណពួកគេ សម្រាប់ការខិតខំធ្វើការងារ ហើយក៏បានបន្តដំណើរទៅមុខទៀត ដោយនឹកចាំថា ការបម្រើអ្នកដទៃ គឺជាសញ្ញាសំគាល់ នៃអ្នកដឹកនាំដ៏ពិត។ មានពេលមួយសិស្សរបស់ព្រះយេស៊ូវពីរនាក់ បានសួរទ្រង់ អំពីមុខតំណែងកិត្តិយស ដែលពួកគេនឹងទទួល នៅពេលដែលនគរព្រះបានមកដល់។ ពេលនោះព្រះអម្ចាស់បានប្រមូលពួកសិស្សទាំង១២នាក់ឲ្យមកជុំគ្នា ហើយប្រាប់ពួកគេថា “អ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់ធ្វើធំ នោះនឹងត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ ឯអ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នកទាំងអស់វិញ”(ម៉ាកុស ១០:៤៣-៤៤)។ ទ្រង់បានបញ្ជាក់ឲ្យកាន់តែច្បាស់ទៀតថា ទ្រង់មិនបានមកដើម្បីឲ្យគេបម្រើទ្រង់ឡើយ តែដើម្បីបម្រើគេ ហើយលះបង់ព្រះជន្មទ្រង់ ដើម្បីលោះពួកគេឲ្យរួចពីអំណាចបាប(ខ.៤៥)។ សញ្ញាសំគាល់នៃអ្នកដឹកនាំដ៏ពិត និងកោតខ្លាចព្រះ គឺមិនមែនជាអំណាច និងអភ័យឯកសិទ្ធិនៃមុខតំណែងឡើយ តែជាការបម្រើដោយបន្ទាបខ្លួន។ ព្រះប្រទានឲ្យយើងមានកម្លាំង…
Read articleពេលនិទានរឿង
កាលនៅពីក្មេង ខ្ញុំចូលចិត្តស្តាប់ម្តាយខ្ញុំអានរឿងនិទាន។ តាមធម្មតា ខ្ញុំឡើងអង្គុយនៅលើភ្លៅគាត់ ហើយស្តាប់ពាក្យគាត់អានគ្រប់ម៉ាត់។ ពេលដែលគាត់អាន ខ្ញុំតែងពិនិត្យមើលរូបភាពនីមួយៗ ក្នុងទំព័រសៀវភៅ ដោយចិត្តអន្ទះសារចង់ដឹងថា ទំព័របន្ទាប់និយាយអំពីអ្វីទៀត។ តើអ្នកធ្លាប់គិតថា ដំណើរជីវិតរបស់យើង គឺជារឿង និទានដែលអ្នកដទៃកំពុងតែស្តាប់ឬទេ? មនុស្សនៅជុំវិញខ្លួនយើងកំពុងទស្សនា និងស្តាប់រឿងនៃជីវិតយើង ដែលយើងកំពុងតែនិទាន នៅក្នុងស្ថានភាពនីមួយៗ ដែលរាប់បញ្ចូលទាំងស្ថានភាពល្អ អាក្រក់ ឬស្ថានភាពដែលគេមិនចាប់អារម្មណ៍។ យើងមិនគ្រាន់តែនិទានរឿងរបស់យើង តាមរយៈពាក្យសម្តីរបស់យើងប៉ុណ្ណោះទេ តែថែមទាំងតាមរយៈអាកប្បកិរិយ៉ា និងទង្វើររបស់យើងផងដែរ គឺនៅពេលដែលយើងឆ្លើយតប ចំពោះការលំបាក និងព្រះពរក្នុងជីវិត។ កូនចៅ ប្តីប្រពន្ធ អ្នកជិតខាង និងមិត្តរួមការងាររបស់យើង សុទ្ធតែអាចសង្កេតមើលរឿង ដែលយើងកំពុងតែនិទានប្រាប់ពួកគេនោះ។ សាវ័កប៉ុលបានរំឭកយើងថា ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ ដំណើរជីវិតយើង “ជាសំបុត្រ ដែលមនុស្សទាំងអស់ក៏ដឹង ហើយអានមើលដែរ … អ្នករាល់គ្នាជាសំបុត្ររបស់ព្រះគ្រីស្ទ …មិនមែនសរសេរនឹងទឹកខ្មៅទេ គឺនឹងព្រះវិញ្ញាណនៃព្រះដ៏មានព្រះជន្មរស់”(២កូរិនថូស ៣:២-៣)។ តើអ្នកដទៃកំពុងតែអានរឿងអ្វី នៅក្នុងសំបុត្រនៃជីវិតយើង? តើគេកំពុងអាចរឿងនៃការអត់ទោស? ការមានចិត្តអាណិតមេត្តា? ការមានចិត្តសប្បុរស? ការមានភាពអត់ធ្មត់? ឬការមានសេចក្តីស្រឡាញ់? បើសិនជាអ្នកធ្លាប់បានពិសោធនឹងក្តីអំណរ នៅក្នុងជីវិតដែលពេញដោយព្រះគុណ ដែលកើតចេញពីព្រះវិញ្ញាណបរិសុទ្ធដែលគង់ក្នុងជីវិតអ្នក…
Read articleការអញ្ជើញភ្ញៀវ
សហគមន៍គុមរ៉ាន ជាសហគមន៍មួយ របស់សាសន៍យូដា នៅសតវត្សរ៍ទី១ ដែលបានកាត់ផ្តាច់ខ្លួន ចេញពីឥទ្ធិពលខាងក្រៅ ដើម្បីត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទី១នៃព្រះមែស៊ី។ ពួកគេមានការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងការថ្វាយបង្គំផ្ទាល់ខ្លួន ការប្រារព្ធពិធីលៀងសម្អាតបាប និងកាន់តាមក្រឹត្យវិន័យយ៉ាងតឹងរឹង។ តាមឯកសារដែលនៅសេសសល់ បានបង្ហាញថា ពួកគេមិនអនុញ្ញាតឲ្យមនុស្សស្លាប់ដៃជើង ជនពិការភ្នែកចូលក្នុងសហគមន៍របស់ពួកគេឡើយ។ ពួកគេបានប្រព្រឹត្តដូចនេះ ដោយផ្អែកទៅលើការបង្រៀនថា អ្នកដែលមាន “ភាពពិការ” ខាងរូបកាយ គឺត្រូវរាប់ជាមិនស្អាតតាមក្រឹត្យវិន័យ។ ដូចនេះ នៅក្នុងការប្រកបគ្នាម្តងៗ ពួកគេមិនដែលអញ្ជើញជនពិការឲ្យចូលរួមឡើយ។ នៅសម័យនោះ ព្រះមែស៊ីនៃសាសន៍អ៊ីស្រាអែលកំពុងតែបំពេញព្រះរាជកិច្ចទ្រង់ នៅតាមទីក្រុង និងភូមិ នៅស្រុកយូដា និងកាលីឡេ។ ព្រះយេស៊ូវបានប្រកាស់អំពីនគររបស់ព្រះវរបិតាទ្រង់ បាននាំមកនូវការបង្រៀន និងការកម្សាន្តចិត្ត ហើយបានធ្វើការអស្ចារ្យជាច្រើនផង។ គួរឲ្យកត់សំគាល់ណាស់ ទ្រង់បានប្រកាសថា “បើកាលណាអ្នករៀបលៀងភ្ញៀវនោះ ចូរអញ្ជើញពួកអ្នកក្រ អ្នកពិការ អ្នកខ្ញើច និងអ្នកខ្វាក់វិញ យ៉ាងនោះ អ្នកនឹងបានពរពិត ដ្បិតមនុស្សទាំងនោះគ្មានអ្វីនឹងសងអ្នកវិញទេ លុះកាលណាពួកមនុស្សសុចរិតរស់ឡើងវិញ នោះអ្នកនឹងបានរង្វាន់ហើយ”(លូកា ១៤:១៣-១៤)។ ភាពខុសគ្នារវាងព្រះបន្ទូលព្រះយេស៊ូវ និងរបៀបអញ្ជើញភ្ញៀវរបស់សហគមន៍គុមរ៉ាន បានផ្តល់នូវការបង្រៀនជាច្រើន សម្រាប់យើងរាល់គ្នា។ ជាញឹកញាប់ យើងចូលចិត្តប្រកបជាមួយមនុស្ស ដែលមានសម្បកក្រៅ គំនិត…
Read article