គ្រាន់តែជាក្មេង
បន្ទាប់ពីបានបញ្ចប់ការសិក្សា នៅឯវិទ្យាល័យ លោកដារែល ប្លីហ្សាត(Darrell Blizzard) បានចាកចេញពីមណ្ឌលកុមារកំព្រា ដែលជាកន្លែងដែលខ្លួនបានធំធាត់ ដើម្បីទៅចូលបម្រើ ក្នុងជួរទ័ពអាកាសរបស់សហរដ្ឋអាមេរិកនៅសម័យសង្គ្រាម។ ពេលដែលសង្គ្រាមលោកលើកទី២ឈានចូលដល់ដំណាក់កាលធ្ងន់ធ្ងរ មិនយូរប៉ុន្មាន គេក៏បានឲ្យគាត់ទទួលបន្ទុក ដែលតាមធម្មតា ជាភារៈកិច្ចរបស់មនុស្ស ដែលមានវ័យចំណាស់ជាងគាត់ និងមានបទពិសោធន៍ច្រើនជាង។ នៅឆ្នាំបន្ទាប់ គាត់ក៏បាននិយាយទៅកាន់អ្នកយកពត៌មានថា ការភ្ជួរដីដោយប្រើសត្វលាម្តងបួន ឲ្យអូសនង្គ័ល គឺជាការភ្ជួរដីដ៏ពិបាកបំផុតដែលខ្ញុំមិនធ្លាប់ជួបពីមុន តែការបើកបរយន្តហោះ B-17 មានការពិបាកជាងនោះទៅទៀត ព្រោះ “យើងរាល់គ្នា គ្រាន់តែជាក្មេង ដែលបើកយន្តហោះនោះប៉ុណ្ណោះ”។ យ៉ាងណាមិញ ព្រះគម្ពីរបានចែងអំពីមនុស្សជាច្រើន ដែលបានដើរតាមព្រះ ដោយចិត្តក្លាហាន ក្នុងកាលដែលខ្លួននៅមានវ័យក្មេងនៅឡើយ។ ពេលដែលអ្នកដឹកនាំខាងវិញ្ញាណកំពុងមានបញ្ហាពុករលួយ “សាំយូអែល ជាក្មេងតូចនោះ ក៏តែងពាក់អេផូឌធ្វើពីសំពត់ខ្លូតទេស ដើម្បីសំរេចការងារនៅចំពោះព្រះយេហូវ៉ា”(១សាំយ៉ូអែល ២:១៨) ចំណែកឯដាវីឌវិញ គាត់បានទៅតតាំងនឹងកូលីយ៉ាត ទោះបីជាស្តេចសូលមានបន្ទូលថា “ឯងនឹងចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះមិនបានទេ ដ្បិតឯងនៅក្មេងណាស់”(១៧:៣៣) ម្យ៉ាងវិញទៀត នាងម៉ារា ដែលជាមាតានៃព្រះយេស៊ូវ នាងក៏មានវ័យក្មេងដែរ ពេលដែលទេវតាមកប្រាប់ថា នាងនឹងប្រសូត្របានព្រះរាជបុត្រានៃព្រះ។ នាងបានឆ្លើយតបទៅការប្រកាស របស់ទេវតា ដោយពាក្យថា “សូមឲ្យបានសម្រេចដូចពាក្យលោកចុះ”(លូកា ១:៣៨)។…
Read articleការលើកទឹកចិត្ត ដែលគេមិននឹកស្មានដល់
តើអ្នកកំពុងស្វែងរក ការលើកទឹកចិត្តឬ? តើអ្នកត្រូវការកម្លាំងជាបន្ថែម នៅថ្ងៃនេះទេ បន្ទាប់ពីបានទទួលដំណឹងអាក្រក់ហើយនោះ? បទទំនុកដំកើង ដែលស្តេចដាវីឌទ្រង់បាននិពន្ធ អាចលើកវិញ្ញាណរបស់អ្នកឡើង តាមរបៀបដែលអ្នកមិននឹកស្មានដល់ តាមរយៈពាក្យពេចន៍ ដែលយើងច្រើនតែគិតថា ជាពាក្យអវិជ្ជមាននោះ។ ពេលយើងអានបទគម្ពីរទំនុកដំកើង ជំពូក១៩ យើងសង្កេតឃើញថា ព្រះអម្ចាស់បានបកស្រាយយ៉ាងច្បាស់ អំពី“ក្បួនច្បាប់” ឬខ្នាតគំរូសម្រាប់ការរស់នៅ ដែលអាចនាំមកនូវលទ្ធផលជាវិជ្ជមាន។ អ្នកខ្លះមិនបានយល់ថា នេះជាការលើកទឹកចិត្តឡើយ ព្រោះពួកគេយល់ថា ខ្នាតគំរូដែលព្រះប្រទាន មានភាពតឹងរឹងពេក ជាហេតុធ្វើឲ្យពួកគេបាត់បង់សុភមង្គល។ នៅក្នុងការបកស្រាយអំពីខ្នាតគំរូរបស់ព្រះ អ្នកនិពន្ធទំនុកដំកើងបានប្រើពាក្យដូចជា “ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា”(ខ.៧)“សេចក្តីបន្ទាល់”(ខ.៧) “សេចក្តីបញ្ញត្ត”(ខ.៨) “ក្រឹត្យក្រម”(ខ.៨) “សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា”(ខ.៩) “ខច្បាប់របស់ព្រះយេហូវ៉ា”(ខ.៩)។ មានមនុស្សជាច្រើនមានការភ័យខ្លាច ពេលបានឮពាក្យទាំងអស់នេះ បានជាពួកគេខំជៀសវាង ឬបដិសេធខ្នាតគំរូរបស់ព្រះ។ ប៉ុន្តែ សូមកត់សំគាល់ថា ចំពោះអ្នកណាដែលមានចិត្តជឿ និងស្តាប់បង្គាប់ព្រះ ខ្នាតគំរូទាំងអស់នេះ នឹងនាំឲ្យអ្នកនោះទទួលបាននូវការផ្លាស់ប្រែនៃវិញ្ញាណ ប្រាជ្ញា សេចក្តីអំណរក្នុងចិត្ត ភាពបរិសុទ្ធនៃជីវិត ភ្នែកដែលភ្លឺច្បាស់ ការអត់ធ្មត់ សេចក្តីពិត និងសេចក្តីសុចរិត(ខ.៧-៩)។ ទាំងនេះសុទ្ធតែជាការលើកទឹកចិត្តដ៏អស្ចារ្យដល់យើងរាល់គ្នា។ ហេតុនេះហើយបានជាស្តេចដាវីឌ បានមានបន្ទូលថា ក្រឹត្យវិន័យដែលព្រះប្រទាន “គួរចង់បានលើសជាងមាស អើ…
Read articleជញ្ជាំង និងព្រះពរ
តើព្រះយេស៊ូវបានទតឃើញអ្វី ពេលទ្រង់ទតមើលទៅស្ត្រីដែលនៅមាត់អណ្តូង ក្នុងបទគម្ពីរយ៉ូហាន ជំពូក៤? កាលនោះ ទ្រង់បានឃើញមនុស្សម្នាក់ ដែលចង់បានការទទួលស្គាល់ពីអ្នកដទៃ និងមានចិត្តស្រេកឃ្លានចង់ទទួលសេចក្តីស្រឡាញ់ពីអ្នកដទៃ។ ជាងនេះទៅទៀត ទ្រង់បានទតឃើញមនុស្សម្នាក់ ដែលកំពុងត្រូវការរបស់ម្យ៉ាង ដែលមានតែទ្រង់ទេ ដែលអាចបំពេញឲ្យបាន គឺការត្រូវការចិត្តថ្មី។ ពេលនោះពួកសិស្សរបស់ទ្រង់ បានទៅទិញអាហារ នៅឯក្រុងទាំងអស់គ្នា តែនោះមិនមែនជារឿងចៃដន្យទេ។ បើពួកគេបាននៅទីនោះជាមួយទ្រង់ដែរ ពួកគេមុខជាព្យាយាមទូលសូមព្រះយេស៊ូវ មិនឲ្យទៅមានបន្ទូលជាមួយនឹងមនុស្សម្នាក់នោះ ដែលជាស្រ្តីសាសន៍សាម៉ារី ហើយជាមនុស្សដែលមានកេរ្តិ៍ឈ្មោះអាក្រក់។ ទោះបីជាយ៉ាងណាក៏ដោយ ព្រះយេស៊ូវមិនមែនជាអ្នកធ្វើតាមទំនៀមរបស់មនុស្សទេ ផ្ទុយទៅវិញ ទ្រង់បានប្រើពេលនោះជាឱកាស ដើម្បីប្រទានពរឲ្យនាងមាន“ទឹកដ៏រស់”(យ៉ូហាន ៤:១០)។ ក្នុងការសន្ទនាមួយលើកនោះ ទ្រង់បានផ្តួលរំលំជញ្ជាំងនៃជម្លោះដែលមានតាំងពីរដើម ជញ្ជាំងនៃភាពលម្អៀងនៃសិទ្ធិបុរសស្រ្តី និងជញ្ជាំងនៃការរើសអើងពូជសាសន៍។ ហើយស្ត្រីម្នាក់នេះក៏បានក្លាយជាជនជាតិសាម៉ារីទីមួយ ក្នុងចំណោមជនជាតិសាម៉ារីជាច្រើនទៀត ដែលបានប្រកាសថា ព្រះយេស៊ូវជាព្រះមែស៊ី(ខ.៣៩-៤២)។ ពេលនាងទៅប្រាប់អ្នកដទៃទៀតថា នាងបានជួបបុរសម្នាក់ ដែលបានដឹងអំពី “ការគ្រប់យ៉ាងដែលនាងបានប្រព្រឹត្ត” នោះនាងក៏កំពុងតែអនុវត្តតាមគោលការណ៍នៃ “ការសាបព្រោះ និងការទទួលផល” ដែលព្រះយេស៊ូវបានបង្រៀនពួកសិស្សទ្រង់ផងដែរ(យ៉ូហាន ៤:៣៥-៣៨)។ ថ្ងៃនោះ មានមនុស្សជាច្រើនបានទទួលជឿទ្រង់ ហើយក្រោយមកទៀត សាវ័កភីលីព ពេត្រុស យ៉ូហាន និងអ្នកដទៃទៀត ក៏បានទៅផ្សាយដំណឹងល្អ នៅស្រុកសាម៉ារី…
Read articleការលាដៃជួយអ្នកដទៃ
មានបុរសអនាថាម្នាក់ បានចូលមកចំណាយពេល នៅក្នុងបណ្ណាល័យប្រចាំតំបន់របស់យើង។ នៅពេលរសៀលថ្ងៃមួយ ខ្ញុំក៏បានទៅអង្គុយនិពន្ធសៀវភៅ ក្នុងបណ្ណាល័យនោះដែរ។ ដល់ពេលសម្រាកញាំអាហារថ្ងៃត្រង់ ខ្ញុំក៏បានយកនំប៉័ងសាំងវិច ដាក់សាច់មាន់ទ័រគី លាងនឹងប្រូម៉ាស្វីសមកញាំ។ បន្ទាប់ពីញាំអស់កំណាត់ទីមួយហើយ ខ្ញុំក៏បានស្រម៉ៃឃើញទឹកមុខរបស់បុរសកំសត់នោះ។ ពីរបីនាទីក្រោយមក ខ្ញុំក៏បានយកចំណែកមួយកំណាត់ទៀត នៃអាហារថ្ងៃត្រង់របស់ខ្ញុំ ដែលខ្ញុំមិនទាន់បានប៉ះពាល់ ទៅចែកឲ្យគាត់។ គាត់ក៏បានទទួលយក ដោយអំណរ។ ការជួបគ្នាដ៏ខ្លីនេះ បានធ្វើឲ្យខ្ញុំដឹងថា យើងចាំបាច់ត្រូវធ្វើកិច្ចការបន្ថែមទៀត ដើម្បីជួយអ្នកដែលមានការលំបាកជាងយើង ដោយប្រើអ្វីៗដែលព្រះទ្រង់បានប្រទានយើង។ ក្រោយមក ពេលខ្ញុំកំពុងគិតអំពីការនេះ ខ្ញុំក៏បានអានសេចក្តីបង្រៀនរបស់លោកម៉ូសេ អំពីការជួយផ្គត់ផ្គង់ដល់អ្នកក្រ។ គាត់បានប្រាប់ពួកអ៊ីស្រាអែលថា “មិនត្រូវឲ្យឯងតាំងចិត្តរបឹង ឬក្តាប់ដៃនឹងបងប្អូនជាអ្នកក្រនោះឡើយ គឺត្រូវឲ្យលាដៃដល់គេវិញជាកុំខាន”(ចោទិយកថា ១៥:៧-៨)។ ការលាដៃ ជានិមិត្តរូបតំណាងឲ្យការផ្គត់ផ្គង់ការខ្វះខាតរបស់អ្នកក្រ ដោយស្ម័គ្រពីចិត្ត និងដោយចិត្តជ្រះថ្លា តាមបំណងព្រះទ័យព្រះ។ ត្រង់ចំណុចនេះ យើងមិនត្រូវយកលេស ឬមានការស្ទាក់ស្ទើរឡើយ(ខ.៩)។ ព្រះទ្រង់បានប្រទានដល់ពួកគេ ហើយទ្រង់សព្វព្រះទ័យឲ្យពួកគេមានចិត្តសប្បុរស ល្មមនឹងអាចផ្គត់ផ្គង់ឲ្យ “ល្មម” ដល់គ្រាទាល់ក្រ(ខ.៨)។ ពេលយើងលាដៃជួយអ្នកក្រ ព្រះទ្រង់នឹងប្រទានពរយើង សម្រាប់សេចក្តីសប្បុរសរបស់យើង(ទំនុកដំកើង ៤១:១-៣ សុភាសិត ១៩:១៧)។ ចូរយើងពិចារណាអំពីរបៀបដែលយើងគួរ “ចម្អែតចិត្តនៃអ្នកដែលមានទុក្ខវេទនា”(អេសាយ ៥៨:១០)…
Read articleព្រលឹងនៃសម័យនេះ
ក្នុងសម័យកាលនីមួយៗ មានទស្សនវិជ្ជា គោលគំនិតនិងគោលតម្លៃរបស់ខ្លួន ដែលជះឥទ្ធិពលមកលើវប្បធម៌ ដែលជា “ព្រលឹងនៃសម័យកាលនោះ”។ ទន្ទឹមនឹងនោះ មានមនុស្សកាន់តែច្រើនឡើងៗ ទទួលយកនូវទស្សនវិជ្ជា គោលគំនិត និងគោលតម្លៃនៃសម័យកាលនោះ ហើយវាក៏បានបំពេរឲ្យយើងលង់លក់ ជាមួយពួកគេ តាមផ្លូវសីលធម៌ ជាហេតុបណ្តាលឲ្យយើងទទួលយកគោលតម្លៃរបស់សង្គមនោះ បន្តិចម្តងៗ។ សាវ័កប៉ុលបានហៅបរិយាកាសសង្គមដែលពុករលួយនេះថា “របៀបរបស់លោកិយ”។ ក្នុងការបកស្រាយអំពីជីវិត ដែលគ្រីស្ទបរិស័ទនៅក្រុងអេភេសូរមាន មុនពេលពួកគេទទួលជឿព្រះគ្រីស្ទ សាវ័កប៉ុលសរសេរថា ពីដើម ពួកគេ “ក៏ស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាបដែរ” ជាការដែលពួកគេ “បានប្រព្រឹត្ត តាមរបៀបលោកិយនេះ”(អេភេសូរ ២:១-២)។ ការប្រព្រឹត្តតាមរបៀបលោកិយ ជាការប្រព្រឹត្តតាមការលួងលោម ឬតាមគំនាបរបស់លោកិយ ដែលជាប្រព័ន្ធនៃគោលតម្លៃ និងគោលគំនិត ដែលអារក្សសាតាំងបានបណ្តាចិត្ត ដើម្បីកុំឲ្យមនុស្សរស់នៅ ដោយពឹងផ្អែកទៅលើព្រះ។ ព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងរស់នៅក្នុងលោកិយ(យ៉ូហាន ១៧:១៥) ដូចនេះ យើងស្ទើរតែមិនអាចគេចចេញពីឥទ្ធិពលរបស់លោកិយបានឡើយ។ តែទ្រង់បានប្រទាននូវព្រះបន្ទូលទ្រង់ ដល់យើងរាល់គ្នា ដើម្បីឲ្យបានជ្រួតជ្រាបចូល ក្នុងផ្នត់គំនិតរបស់យើង ប្រយោជន៍កុំឲ្យយើងត្រាប់តាមលោកិយឡើយ(រ៉ូម ១២:១-២)។ ផ្ទុយទៅវិញ ព្រះទ្រង់ជួយឲ្យយើងដើរក្នុងពន្លឺទ្រង់(អេភេសូរ ៥:៨) ក្នុងព្រះវិញ្ញាណ(កាឡាទី ៥:២៥) ក្នុងសេចក្តីស្រឡាញ់(អេភេសូរ ៥:២)…
Read articleយើងត្រូវការសេចក្តីសង្ឃឹម
កាលពីដើមឡើយ អ័ដាំម និងនាងអេវ៉ា មិនត្រូវការសេចក្តីសង្ឃឹមទេ ព្រោះពួកគេមិនមានការខ្វះខាតអ្វីទាំងអស់។ ហើយពួកគេមានហេតុនឹងគិតថា ជីវិតនឹងបន្តទៅមុខទៀត យ៉ាងមានសុភមង្គល ដូចពេលកាលពីដើមដោយសារព្រះទ្រង់ប្រទាននូវរបស់ល្អគ្រប់យ៉ាង សម្រាប់ឲ្យពួកគេអរសប្បាយ។ ប៉ុន្តែ ក្រោយមក សត្វពស់ក៏បានមកប្រាប់ពួកគេថា មានរបស់មួយដែលព្រះបានបង្ខាំងទុកមិនឲ្យពួកគេមានគឺ “ការដឹងខុសត្រូវ”។ ពេលនោះពួកគេក៏ហ៊ានប្រថុយនឹងការបាត់បង់អ្វីៗគ្រប់យ៉ាង ដើម្បីឲ្យបានដឹងខុសត្រូវ(លោកុប្បត្តិ ២:១៧ ៣:៥)។ ដូចនេះ គ្រាន់តែបានស្តាប់ឮសត្វពស់និយាយដូចនេះ នាងអេវ៉ាក៏មានចិត្តចង់បានញាំផ្លែដឹងខុសត្រូវនោះភ្លាម ហើយអ័ដាំមក៏ឆាប់ធ្វើតាមនាងដែរ(៣:៦)។ ពួកគេក៏បានទទួលបាននូវការដឹងខុសត្រូវ ដូចចិត្តប៉ង តែពួកគេបានបាត់បង់ភាពស្អាតស្អំដែលខ្លួនមានពីមុន។ ដោយសារពួកគេបាត់បង់ភាពស្អាតស្អំ នោះពួកគេត្រូវការសេចក្តីសង្ឃឹម គឺសង្ឃឹមថា ពួកគេនឹងអាចដកសេចក្តីកំហុស និងភាពអាម៉ាស់ចេញ ហើយស្អាងខ្លួនឲ្យមានភាពត្រឹមត្រូវឡើងវិញ។ រដូវកាលនៃពិធីបុណ្យណូអែល ជារដូវកាលនៃសេចក្តីសង្ឃឹម។ វាជាពេលដែលក្មេងៗសង្ឃឹមថា នឹងទទួលបាននូវគ្រឿងលេង ឬល្បែងកម្សាន្តដែលកំពុងពេញនិយម។ ក្រុមគ្រួសារទាំងឡាយសង្ឃឹមថា សមាជិកម្នាក់ៗក្នុងគ្រួសារនឹងមកជួបជុំគ្នាក្នុងផ្ទះ ក្នុងថ្ងៃឈប់សម្រាកនោះ។ ប៉ុន្តែ ពិធីបុណ្យណូអែលបាននាំមកនូវសេចក្តីសង្ឃឹម លើសពីអ្វីដែលយើងចង់បាន នៅថ្ងៃឈប់សម្រាកទៅទៀត។ ព្រះយេស៊ូវទ្រង់ជា “ទីគាប់ចិត្តរបស់ជាតិសាសន៍ទាំងអស់”(ហាកាយ ២:៧) ហើយទ្រង់បានយាងមកហើយ! ទ្រង់បាន “រំដោះយើង ឲ្យរួចពីអំណាចនៃភាពងងឹត” ទ្រង់បានសងថ្លៃលោះបាបយើង ហើយបានអត់ទោសបាបឲ្យយើង(កូល៉ុស ១:១៣-១៤)។ ទ្រង់ថែមទាំងបានធ្វើឲ្យយើងមានប្រាជ្ញាខាងឯសេចក្តីល្អ…
Read article