ទៅមិនដល់
មានព្រឹត្តិការណ៍ដ៏ល្បីមួយ ក្នុងទសវត្សរ៍ ឆ្នាំ១៩៧០ នៅសហរដ្ឋអាមេរិក គឺព្រឹត្តិការណ៍បង្ហោះម៉ូតូផ្លោងជ្រលងភ្នំពីចុងម្ខាងទៅចុងម្ខាង។ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៩៧៤ ព្រឹត្តិការណ៍ដ៏ល្បីល្បាញនេះ បានឈានដល់ចំណុចខ្ពស់(និងទាប)របស់ខ្លួន។ មានទស្សនិកជនរាប់ពាន់នាក់បានមកជួបជុំគ្នាជុំវិញជ្រលងទន្លេពស់ នៅរដ្ឋអ៊ីដាហូ(Idaho) ដើម្បីមើល ថាតើលោកអ៊ីវែល នីវែល(Evel Knievel) អាចបើកម៉ូតូរ៉ុកកែតផ្លោះជ្រលងទន្លេនោះឬទេ ដែលកាលនោះ គាត់បានបើកឡើងតាមផ្លូវចោទ ដែលគេបានរៀបចំជាពិសេសសម្រាប់ឲ្យគាត់បើក “ផ្លោងទៅលើមេឃ”។ ចុងបញ្ចប់គាត់មិនទទួលបានជោគជ័យឡើយ។ លោកអ៊ីវែលអាចបង្ហោះម៉ូតូឆ្លងជ្រលងនោះ បានតែមួយផ្នែកប៉ុណ្ណោះ ហើយគាត់ក៏ទម្លាក់ខ្លួនតាមឆ័ត្រយោងរបស់គាត់ រហូតដល់បាតជ្រលងដ៏ជ្រៅ។ អ្នកទស្សនាខ្លះបានសួរថា “តើគាត់បានឆ្លងកាត់ជ្រលងទន្លេនោះ បានចម្ងាយប៉ុន្មាន?” ប៉ុន្តែ ដែលគាត់ឆ្លងបានចម្ងាយប៉ុន្មាននោះ គឺមិនសំខាន់ទេ។ អ្វីដែលសំខាន់នោះ គឺគាត់មិនបានឆ្លងផុត ទៅដល់ត្រើយម្ខាងទៀតឡើយ ដូច្នោះ គាត់មិនបានទៅដល់គោលដៅរបស់គាត់ទេ។ យ៉ាងណាមិញ យើងអាចប្រៀបប្រដូចរឿងនេះ ទៅនឹងការខំប្រឹងឆ្លងឲ្យផុតជ្រលងនៃអំពើបាប ដោយខ្លួនឯង។ ព្រះគម្ពីរបានចែងអំពីអំពើបាប ក្នុងបទគម្ពីរ រ៉ូម ៣:២៣ ដែលក្នុងនោះលោកប៉ុលបានប្រកាសថា “ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ”។ គ្មាននរណាម្នាក់អាចឆ្លងទៅដល់ព្រះ ដោយពឹងផ្អែកលើកម្លាំងខ្លួនឯងបានឡើយ ហេតុនេះហើយបានជាព្រះសង្រ្គោះបានយាងមកសុគតជំនួសយើង ដើម្បីធ្វើជាស្ពានឲ្យយើងឆ្លងទៅឯព្រះវរបិតា។ ព្រះគ្រីស្ទបានយាងមកប្រសូត្រជាមនុស្សដែលគ្មានបាប ហើយគ្រប់លក្ខណ៍តាមខ្នាតគំរូរបស់ព្រះ បន្ទាប់មក…
Read articleស្លាកសញ្ញាដាស់តឿន
សព្វថ្ងៃនេះ គេឃើញមានស្លាកសញ្ញាដាស់តឿន នៅគ្រប់កន្លែង គឺរាប់ចាប់ពីស្លាកសញ្ញាដាស់តឿននៅលើឧបករណ៍ប្រើប្រាស់ រហូតដល់គ្រឿងលេងរបស់ក្មេងៗ។ សូម្បីតែនៅក្នុងប្រអប់ថ្នាំពេទ្យ ក៏មានក្រដាស់តូចៗមួយសន្លឹក សម្រាប់ដាស់តឿនអំពីគ្រោះថ្នាក់ ដែលអាចកើតមានចំពោះសុខភាពរបស់យើងផងដែរ។ យ៉ាងណាមិញ ព្រះបន្ទូលព្រះមានពេញទៅដោយការដាស់តឿនជាច្រើន សម្រាប់ដាស់តឿនយើង អំពីគ្រោះថ្នាក់ ដែលនឹងកើតមានចំពោះសុខភាពខាងព្រលឹងវិញ្ញាណរបស់យើង។ មានបទគម្ពីរមួយចែងថា “មាន៦មុខ ដែលព្រះយេហូវ៉ាទ្រង់ស្អប់ មាន៧ផង ដែលទ្រង់ខ្ពើមឆ្អើម”(សុភាសិត ៦:១៦)។ បទគម្ពីរនេះបានទាញចំណាប់អារម្មណ៍របស់យើង ដូចជាភ្លើងសញ្ញាដាស់តឿន។ បទគម្ពីរបន្ទាប់(ខ.១៧-១៩) បានដាស់តឿន អំពីការដែលអាចនាំមកនូវសេចក្តីហិនវិនាស ដែលមានដូចជា អំណួត និងភាពមិនស្មោះត្រង់ ដែលជាបាប ដែលបំផ្លាញទំនាក់ទំនង នៅលើផែនដី ហើយធ្វើឲ្យព្រះវបិតាដែលគង់នៅស្ថានសួគ៌ មានព្រះទ័យព្រួយ។ បទគម្ពីរបន្ទាប់ទៀត បានចែងថា “សេចក្តីបន្ទោសនៃពាក្យប្រៀនប្រដៅ នោះជាផ្លូវជីវិតហើយ”(ខ.២៣)។ គឺអាចនិយាយបានម្យ៉ាងទៀតថា ការដាស់តឿនរបស់ព្រះមិនមែន ដើម្បីដកការសប្បាយចេញពីជីវិតយើងនោះទេ ប៉ុន្តែ គឺដើម្បីជួយការពារ និងរក្សាជីវិតរបស់យើង។ ត្រង់ចំណុចនេះ ខ្ញុំនឹកចាំអំពីក្មេងម្នាក់ ដែលឈរនៅជិតមិត្តភ័ក្ររបស់ខ្ញុំ ឈ្មោះបប់ប៊ី(Bobby) នៅខាងក្រៅព្រះវិហារ បន្ទាប់ពីកម្មវិធីថ្វាយបង្គំចប់ ហើយខ្ញុំក៏ឃើញវារត់ ទៅចូលផ្លូវថ្នល់ដែលកំពុងមានឡានបើកទៅមកយ៉ាងមមាញឹក។ ខ្ញុំក៏បានឮម្តាយរបស់វាស្រែកថា “ឈប់!” ពាក្យនេះជាការដាស់តឿន ដើម្បីការពារវា…
Read articleភ្នែកនៅលើមេឃ
គេបានបង្កើតនូវប្រព័ន្ធដ៏ស្មុគស្មាញមួយ ដែលគេបានហៅថា “ភ្នែកនៅលើមេឃ” ដែលអាចជួយនាំផ្លូវឡាន យន្តហោះ និងនាវាទៅកាន់ទិសដៅ គ្រប់ពេលវេលា។ ឧទាហរណ៍ប្រព័ន្ធកំណត់ទីតាំងពិភពលោក ដែលហៅកាត់ថា ជីភីអេស(GPS) ជាប្រព័ន្ធដែលមនុស្សជាច្រើនបានស្គាល់ ហើយវាដំណើរការ ដោយសារមានផ្កាយរណបពី២៤ទៅ៣២គ្រឿង ក្នុងលំហរអាកាស ដោយធ្វើដំណើរវិលជុំវិញផែនដី ក្នុងរយៈកម្ពស់ ២០១១២.៥ គឺឡូម៉ែត្រ។ ផ្កាយរណបទាំងនេះត្រូវតែរក្សាល្បឿន និងរយៈកម្ពស់ឲ្យនៅថេរជានិច្ច ដើម្បីនាំផ្លូវឲ្យបានត្រឹមត្រូវ។ សព្វថ្ងៃនេះ យើងអាចយកភាពស្មុគ្រស្មាញនៃប្រព័ន្ធនាំផ្លូវជីភីអេសនេះ មកធ្វើការប្រៀបធៀបដ៏តូច ទៅនឹងការអ្វីដែលព្រះអាចធ្វើបាន។ ព្រះបានសន្យាដល់រាស្រ្តអ៊ីស្រាអែលថា ទ្រង់នឹងនាំផ្លូវពួកគេជានិច្ច”(អេសាយ ៥៨:១១)។ អ្នកនិពន្ធទំនុកដំកើងបានដឹងថា ទោះគាត់ទៅទីណាក៏ដោយ ក៏ព្រះទ្រង់ជ្រាបដែរ(ទំនុកដំកើង ១៣៩:៧-៨)។ មុនពេលគេបង្កើតប្រព័ន្ធនាំផ្លូវជីភីអេស ព្រះទ្រង់ “បានគង់ពីលើរង្វង់ផែនដី”(អេសាយ ៤០:២២)ហើយទ្រង់បានទតឃើញអ្វីៗគ្រប់យ៉ាង។ ពេលដែលយើងដឹងថា មាននរណាម្នាក់តាមដានយើង គ្រប់ទីកន្លែងទាំងអស់ នោះយើងអាចមានការភ័យខ្លាច បើសិនជាយើងចង់គេចខ្លួនចេញពីអ្នកនោះ។ តែសម្រាប់គ្រីស្ទបរិស័ទ វិញ យើងមានអំណរ និងទំនុកចិត្ត ពេលដែលយើងដឹងថា ព្រះតាមមើលយើងជានិច្ច។ ហេតុនេះហើយបានជាអ្នកនិពន្ធទំនុកដំកើងទុកចិត្តថា ព្រះហស្តនៃព្រះដឹកនាំគាត់ជានិច្ច ទោះគាត់នៅកន្លែងណាក៏ដោយ(ទំនុកដំកើង ១៣៩:១០)។ ព្រះបានសន្យាថា ទ្រង់នឹងណែនាំ ហើយដឹកនាំអ្នក នៅថ្ងៃនេះ។…
Read articleជារៀងរាល់ថ្ងៃ
ក្នុងឆ្នាំ១៩២៤ ចននី(Johnny) ជាក្មេងប្រុសដែលចូលចិត្តលេងបាល់បោះណាស់ ហើយវាបានបញ្ចប់ថ្នាក់ទី៨ នៅក្នុងសាលាជនបទដ៏តូចមួយ។ ឪពុកវាមានសេចក្តីស្រឡាញ់ច្រើន តែគាត់ខ្វះលុយទិញអំណោយសម្រាប់អបអរការបញ្ចប់ថ្នាក់របស់វា ដូចនេះ គាត់បានឲ្យកាតទៅវាមួយសន្លឹក ដែលក្នុងនោះ គាត់បានសរសេរអំពីគោលការណ៍ទាំង៧ចំណុចនៃសេចក្តីជំនឿរបស់គាត់។ គាត់ក៏បានលើកទឹកចិត្តវា ឲ្យអនុវត្តតាមគោលការណ៍ទាំងនោះផងដែរ។ ខ្ញុំសូមលើកយកតែគោលការណ៍៣ចំណុច មកនិយាយ ដែលមានដូចតទៅ: ចូរក្រេបជញ្ជក់ចំណេះដឹងពីសៀវភៅល្អៗ ជាពិសេសគឺព្រះគម្ពីរ។ ចូររស់នៅជារៀងរាល់ថ្ងៃឲ្យបានល្អបំផុត។ ចូរអធិស្ឋានសូមការដឹកនាំពីព្រះ និងអរព្រះគុណទ្រង់ សម្រាប់ព្រះពរដែលបានទទួលរាល់ថ្ងៃ។ នៅក្នុងការអធិស្ថានរបស់ព្រះអម្ចាស់(ម៉ាថាយ ៦:៩-១៣) ព្រះយេស៊ូវបានបង្រៀនយើង ឲ្យចូលទៅឯព្រះវបិតា ដែលគង់នៅស្ថានសួគ៌ ជារៀងរាល់ថ្ងៃ គឺមិនគ្រាន់តែអធិស្ឋានបានម្តង ហើយបំភ្លេចចោលនោះឡើយ។ តាមរយៈការអធិស្ឋាននេះ យើងថ្វាយព្រះអម្ចាស់ នូវការសរសើរ(ខ.៩) យើងស្វែងរកនគរ និងព្រះហឫទ័យទ្រង់(ខ.១០) ទុកចិត្តលើការផ្គត់ផ្គង់របស់ទ្រង់(ខ.១១) ហើយទូលសូមការអត់ទោសបាប អំណាចចេស្តា និងការរំដោះ(ខ.១២-១៣)។ ក្នុងមួយជីវិតរបស់លោកចននី ឬចន វូឌិន(John Wooden) គាត់តែងតែស្វែងរកកម្លាំងមកពីព្រះ ដើម្បីរស់នៅថ្វាយទ្រង់ ពីមួយថ្ងៃទៅមួយថ្ងៃ។ គាត់បានក្លាយជាកីឡាករបាល់បោះអាមេរិក ដែលទទួលជ័យជម្នះ ៣ដងជាប់គ្នា នៅសកលវិទ្យាល័យភួរឌូ(Purdue) ហើយស្ថិតក្នុងចំណោមគ្រូបង្វឹកដ៏អស្ចារ្យបំផុត នៃក្រុមកីឡាករមហាវិទ្យាល័យ។ នៅពេលដែលគាត់បានលាចាកលោក ក្នុងអាយុ៩៩ឆ្នាំ គេបានផ្តល់កិត្តិយសឲ្យគាត់…
Read articleការពិពណ៌នារបស់ព្រះ
ពេលខ្ញុំអានសេចក្តីអធិស្ឋានរបស់ក្មេងៗ ខ្ញុំអាចដឹងថា ពួកគេគិតអ្វីខ្លះអំពីព្រះ។ កាលពីពេលថ្មីៗនេះ ខ្ញុំបានអានសេចក្តីអធិស្ឋានពីរ ដែលមានដូចតទៅ: “ឱព្រះអង្គអើយ តើការដែលទ្រង់ជាព្រះដែល “ច្រ ណែន” មានន័យយ៉ាងដូចម្តេច? ទូលបង្គំគិតថាទ្រង់មានអ្វីៗទាំងអស់ហើយ ហេតុអ្វីបានជាទ្រង់ច្រណែន? “ទូលបង្គំមិនដែលគិតថា ពណ៌លឿងគូនឹងពណ៌ស្វាយឡើយ តែពេលទូលបង្គំឃើញថ្ងៃលិច ដែលទ្រង់បានបង្កើត កាលពីថ្ងៃអង្គារ ទើបទូលបង្គំដឹងថា ពេលពណ៌ទាំងពីរនៅទន្ទឹមគ្នា ពិតជាបង្កើតឲ្យមានទេសភាពស្អាតណាស់។ វាជាការត្រឹមត្រូវណាស់ ដែលក្មេងៗទាំងនេះបានគិតថា ព្រះទ្រង់ជាម្ចាស់ និងជាអ្នកបង្កើតរបស់សព្វសារពើរ ជាអ្នកដែលអាចគូររូបថ្ងៃលិចយ៉ាងស្រស់ស្អាត។ ប៉ុន្តែ តើព្រះទ្រង់បានពិពណ៌នាយ៉ាងដូចម្តេចខ្លះ អំពីអង្គទ្រង់? នេះក៏ជាសំណួរដែលលោកម៉ូសេមានផងដែរ ខណៈពេលដែលគាត់រៀបនឹងចាប់ផ្តើមដឹកនាំរាស្រ្តអ៊ីស្រាអែល ចូលទៅក្នុងវាលរហោស្ថាន។ គាត់ចង់ដឹងច្បាស់ អំពីព្រះវត្តមាន និងការដឹកនាំរបស់ទ្រង់ បានជាគាត់សូមឲ្យទ្រង់បើកសម្តែងអង្គទ្រង់(និក្ខមនំ ៣៣:១៣,១៨)។ ព្រះទ្រង់ក៏បានឆ្លើយតប ដោយយាងចុះមកក្នុងពពក ហើយមានបន្ទូលថា “យេហូវ៉ា គឺយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្តោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរស និងសេចក្តីទៀងត្រង់ ជាបរិបូរ … ក៏អត់ទោសចំពោះសេចក្តីទុច្ចរិត”(៣៤:៥-៧)។ ដូចនេះ ព្រះទ្រង់ល្អ ហើយយុត្តិធម៌។ យើងក៏អាចស្គាល់ទ្រង់ផងដែរ ហើយអាចដឹងច្បាស់ពីវត្តមានរបស់ទ្រង់។…
Read articleគ្មានកន្លែងលាក់បាំង
មានពេលមួយ ខ្ញុំបានធុំក្លិនខ្លោចអ្វីម្យ៉ាង ខ្ញុំក៏ប្រញាប់រត់ទៅមើល នៅចង្រ្កានបាយ។ តែខ្ញុំមិនឃើញមានអ្វីលើចង្រ្កាន ឬក្នុងម៉ាស៊ីនដុតនំទេ។ ខ្ញុំក៏ដើរហិតក្លិនពេញក្នុងផ្ទះ ដើម្បីរកមើលប្រភពរបស់វា។ ខ្ញុំរកមើលពីបន្ទប់មួយទៅបន្ទប់មួយទៀត ទីបំផុត ខ្ញុំក៏បានរកឃើញប្រភពក្លិន នៅជាន់ខាងក្រោម។ ច្រមុះរបស់ខ្ញុំបាននាំខ្ញុំ ទៅការិយាល័យក្នុងផ្ទះរបស់ខ្ញុំ ហើយបន្ទាប់មក ក៏នាំទៅរកតុការិយាល័យរបស់ខ្ញុំ។ ខ្ញុំក៏រកមើលចុះឡើងៗ នៅពីក្រោមតុនោះ ខ្ញុំក៏ឃើញមែគី(Maggie)ឆ្កែរបស់ខ្ញុំ កំពុងសម្លឹងមកខ្ញុំ ដោយកែវភ្នែកដែលកំពុងអង្វរឲ្យខ្ញុំជួយវា។ តាមពិតក្លិនឈ្ងៀម ដែលសាយភាយដល់ជាន់ខាងលើ គឺជាក្លិនដែលសត្វសំពោចផោម បានបាញ់ជាប់ខ្លួនមែគីសោះ។ មែគីបានរត់ទៅដល់គៀនជ្រុងផ្ទះ ដើម្បីគេចចេញក្លិនដ៏ស្អុយ ដែលសត្វនោះបានបាញ់ដាក់វា ប៉ុន្តែ វាមិនដឹងថា ត្រូវគេចទៅណាទៀត ពេលដែលក្លិននោះបានជាប់ខ្លួនវាហើយនោះ។ ខ្ញុំបាននឹកចាំរឿងរបស់សត្វឆ្កែមែគី ជាច្រើនដង នៅពេលដែលដែលខ្ញុំព្យាយាមគេចចេញពីការលៈទេសៈដែលខ្ញុំមិនចូលចិត្ត តែក្រោយមក ទើបដឹងថា កាលៈទេសៈនោះមិនមែនជាបញ្ហាទេ ប៉ុន្តែ ខ្លួនខ្ញុំទេដែលជាបញ្ហានោះ។ ចាប់តាំងពីពេលដែលអ័ដាម និងនាងអេវ៉ាបានលាក់ខ្លួន ក្រោយពីបានប្រព្រឹត្តអំពើបាបមក(លោកុប្បត្តិ ៣:៨) យើងទាំងអស់គ្នាក៏បានយកគំរូតាមពួកគេដែរ។ ពោលគឺយើងព្យាយាមរត់គេច ចេញពីហេតុការណ៍ផ្សេងៗ ដោយគិតថា យើងអាចគេចចេញពីការអ្វីដែលយើងមិនចូលចិត្តនោះ ហើយទីបំផុតយើងក៏រកឃើញថា គឺខ្លួនយើងហ្នឹងហើយ ដែលជាការដែលមិនគួរឲ្យគាប់ចិត្តនោះ។ មានវិធីតែមួយគត់ ដែលអាចជួយឲ្យយើងគេចចេញពីខ្លួនឯងបាន គឺយើងត្រូវឈប់លាក់បាំងអំពើបាបរបស់យើង…
Read article