មេរៀនដែលទទួលបានពីរបងផ្ទះ
នៅពេលខ្យល់បក់គំហុកក្នុងខែមិនា បានធ្វើឲ្យរបងព័ទ្ធជុំវិញផ្ទះរបស់យើងដួលរលំខូចអស់មួយផ្នែក ប្រតិកម្មដំបូងបំផុត ដែលខ្ញុំមាននៅពេលនោះ គឺខ្ញុំចង់ស្តីបន្ទោសឲ្យជាងដែលទើបតែបានសង់របងនោះឲ្យខ្ញុំ កាលពីរបីខែមុន។ គិតយូរៗទៅ ទើបខ្ញុំដឹងថា កំហុសគឺមកពីខ្ញុំទេ។ ព្រោះនៅពេលដែលគាត់ធ្វើរបងជិតរួចរាល់ ខ្ញុំបានឃាត់មិនឲ្យគាត់ដកបង្គោលចាស់បួនដើមចោល ដើម្បីយកបង្គោលថ្មីមកដាំជំនួស ដោយចាក់បេតុងនៅជើងបង្គោលទាំងនោះឡើយ។ កាលនោះ ខ្ញុំបានប្រាប់គាត់ថា “សូមគ្រាន់តែសង់របងពីលើបង្គោលចាស់ទាំងនោះបានហើយ។ វានឹងមិនអីទេ។” វាមិនអីមែន តែនៅពេលខ្យល់ខ្លាំងបក់មក ទើបវាមានបញ្ហា។ យ៉ាងណាមិញ ពេលដែលព្រះយេស៊ូវមានបន្ទូលអំពីរឿងអ្នកសង់ផ្ទះពីរនាក់ ទ្រង់បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការសង់ជីវិតរបស់យើងលើគ្រឹះដ៏រឹងមាំ ដោយការស្តាប់បង្គាប់តាមព្រះបន្ទូលទ្រង់។ គឺដូចដែលទ្រង់បានមានបន្ទូលថា “ដូច្នេះ អស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម ខ្ញុំនឹងប្រៀបធៀបអ្នកនោះដូចជាមនុស្សប៉ិនប្រយ័ត្ន ដែលសង់ផ្ទះខ្លួននៅលើថ្ម។ រួចភ្លៀងធ្លាក់មក ទឹកក៏ជន់ ហើយខ្យល់ក៏បក់ប៉ះនឹងផ្ទះនោះ តែមិនបានរលំទេ ពីព្រោះបានសង់លើថ្ម។ ឯអស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ តែមិនប្រព្រឹត្តតាម អ្នកនោះធៀបដូចជាមនុស្សល្ងង់ ដែលសង់ផ្ទះរបស់ខ្លួននៅលើខ្សាច់វិញ” (ម៉ាថាយ ៧:២៤-២៦)។ កាលណាខ្យល់ និងភ្លៀងបក់ប៉ះនឹងផ្ទះទាំងនេះ គឺមានតែផ្ទះមួយដែលបានសង់នៅលើថ្មប៉ុណ្ណោះ ដែលនៅឈរមាំ។ ការស្តាប់ព្រះបន្ទូលរបស់ព្រះគឺសំខាន់ណាស់ ប៉ុន្តែ ការប្រព្រឹត្តតាមអ្វីដែលទ្រង់មានបន្ទូល នោះទើបជាគន្លឹះសំខាន់បំផុត ដើម្បីធន់នៅក្នុងព្យុះនៃជីវិតបាន។ ដរាបណាអ្នកនៅមានជីវិត នៅឡើយ សូមចាប់ផ្តើមសង់ផ្ទះនៅលើថ្មដាចុះ។ —David McCasland
Read articleវិមានពោត
គេបានដាក់តាំងពិពណ៌ផ្ទាំងគំនូរដ៏ស្រស់ស្អាត នៅលើជញ្ជាំងនៃវិមានពោត មីឆែល(Mitchell) ជារៀងរាល់ឆ្នាំ។ រូបភាពដ៏ស្រស់ស្អាតមានដូចជា រូបសត្វស្លាបដែលហើរលើអាកាស រូបរទេះខន់នេសស្តូហ្កា(Conesto-ga) ដែលមានកង់បួនដែលកំពុងឆ្ពោះទៅទិសខាងលិច រូបត្រសាលនៃជនជាតិដើមរបស់អាមេរិក និងរូបភាពជនបទផ្សេងៗទៀត។ ផ្ទាំងគំនូរទាំងនេះ មានលក្ខណៈពិសេសម្យ៉ាង ទោះជាវាបានកើតឡើងពីការយកផ្លែពោត គ្រាប់ធញ្ញជាតិ និងស្មៅ មកតម្រៀបចូលគ្នាក៏ដោយ។ រៀងរាល់មួយឆ្នាំម្តង គេបានយកផ្ទាំងរូបភាពផ្សេងមកជំនួសរូបទាំងនោះ ស្របតាមប្រធានបទថ្មី ដោយសារហេតុផលផ្សេងៗ ហើយក៏ដោយសារសត្វស្លាបដែលឃ្លាន បានមកចឹកស៊ីគ្រាប់ពោត និងគ្រាប់ធញ្ញជាតិក្នុងផ្ទាំងរូបទាំងនោះផងដែរ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹងចាំពី ព្រះបន្ទូលរបស់ព្រះយេស៊ូវ ជាពាក្យប្រៀបប្រដូច អំពីរឿងសត្វហើរលើអាកាស និងគ្រាប់ពូជ យ៉ាងដូចនេះថា “ចូរស្តាប់ចុះ! មើល មានអ្នកព្រោះពូជម្នាក់ព្រោះ។ កំពុងដែលព្រោះ មានខ្លះធ្លាក់ចុះតាមផ្លូវ ហើយសត្វហើរលើអាកាសក៏មកចឹកស៊ី”(ម៉ាកុស ៤:៣-៤)។ គ្រាប់ពូជខ្លះទៀតធ្លាក់ទៅក្នុងកន្លែងមានថ្ម និងក្នុងបន្លា ធ្វើឲ្យវាមិនកើតផលសោះ(ខ.៥-៧)។ តែខ្លះទៀតធ្លាក់ទៅក្នុងដីល្អ ក៏កើតផលចម្រើនកាន់តែច្រើនឡើង (ខ.៨)។ ព្រះយេស៊ូវបានពន្យល់ថា ពួកអ្នកតាមដើរផ្លូវ កាលគេឮព្រះបន្ទូលព្រះ “នោះអារក្សសាតាំងក៏មកលួចឆក់យកព្រះបន្ទូល ដែលព្រោះក្នុងចិត្តគេទៅភ្លាម”(ខ.១៥)។ អារក្សស្អប់ដំណឹងល្អ ហើយក៏ខំរកវិធីធ្វើយ៉ាងណា កុំឲ្យមនុស្សបានជឿដំណឹងល្អ។ ចំពោះអ្នកដែលបានឮដំណឹងល្អហើយ ជាញឹកញាប់ វាធ្វើឲ្យពួកគេពន្យារពេល មិនព្រមសម្រេចចិត្ត រួចក៏ភ្លេចអ្វីដែលពួកគេបានឮនោះ។…
Read articleពួកជំនុំដែលធ្វើការ
ខ្ញុំ និងភរិយារបស់ខ្ញុំ ឈ្មោះស៊័រលី(Shirley) ចូលចិត្តធ្វើដំណើរតាមនាវា កាត់តាមដៃនសមុទ្រ ដែលមានជួរភ្នំអមសងខាង នៅប្រទេសនរវេយ ក្នុងឱកាសខួបអាពាហ៍ពិពាហ៍លើកទី៥០របស់យើង។ នៅពេលយើងធ្វើដំណើរឆ្ពោះទៅទិសខាងជើង យើងបានឈប់សំចតនៅតាមបណ្តាទីក្រុង និងភូមិជាច្រើន ហើយជាញឹកញាប់ យើងបានទៅមើលព្រះវិហារមួយចំនួន។ នៅក្នុងចំណោមព្រះវិហារទាំងនោះ មានព្រះវិហារមួយ ដែលគេបានសង់នៅសតវត្សរ៍ទី១២។ អ្នកនាំភ្ញៀវទេសចរណ៍បានប្រាប់យើង ដោយមោទនភាពថា “ព្រះវិហារនេះ នៅតែមានដំណើរការ”។ ខ្ញុំក៏បានសួរថា “តើអ្នកចង់មានន័យថាម៉េច?” នាងក៏បានបកស្រាយថា នៅតាមបណ្តាព្រះវិហាររបស់រដ្ឋ គ្រូគង្វាលទទួលការរើសតាំងពីរដ្ឋ ហើយធ្វើការគ្រាន់តែដើម្បីប្រាក់ខែទេ តែគ្មាននរណាមកចូលរួមកម្មវិធីថ្វាយបង្គំរបស់ពួកគេឡើយ។ ប៉ុន្តែព្រះវិហារមួយនេះ នៅតែមានកម្មវិធីថ្វាយបង្គំ ដែលដំណើរការយ៉ាងស្មោះត្រង់ ហើយបានបម្រើព្រះអម្ចាស់យ៉ាងសកម្ម អស់រយៈពេលជិត១០០០ឆ្នាំហើយ! ភ្លាមនោះ ខ្ញុំក៏បាននឹកឃើញពួកជំនុំទាំងប្រាំពីរ ដែលមានចែងក្នុងព្រះគម្ពីរ វិវរណៈជំពូក២ និងជំពូក៣ ដែលក្នុងនោះ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់ពួកគេថា “អញដឹងពីការដែលឯងរាល់គ្នាធ្វើ” (២:២,៩,១៣,១៩ ៣:១,៨,១៥)។ ជាងនេះទៅទៀត ពួកជំនុំក្រុងថែស្សាឡូនីចក៏បានទទួលការសរសើរពីសាវ័កប៉ុល ដោយសារ “ការដែលធ្វើដោយសេចក្តីជំនឿ ការនឿយហត់ ដោយសេចក្តីស្រឡាញ់ និងសេចក្តីសង្ឃឹមយ៉ាងមាំមួន ដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា”(១ថែស្សាឡូនីច ១:៣)។ ទន្ទឹមនឹងនោះ ខ្ញុំក៏បានគិតផងដែរ អំពីពួកជំនុំរបស់ខ្ញុំ…
Read articleតក់ស្លត់ ឬអធិស្ឋាន
មានស្រ្តីអាយុ៨៥ឆ្នាំម្នាក់ រស់នៅក្នុងមជ្ឈមណ្ឌលមួយតែម្នាក់ឯង។ ថ្ងៃមួយ គាត់បានជាប់នៅក្នុងជណ្តើរយន្តតែម្នាក់ឯង អស់រយៈពេល៤យប់ ៣ថ្ងៃ។ ជាការប្រសើរណាស់ ដែលគាត់មានទឹកមួយថូ បន្លែស៊ីលើរីខ្លះៗ និងថ្នាំក្អកបន្តិចបន្តួច។ គាត់បានព្យាយាមបើកទ្វារជណ្តើរ យន្ត តែបើកមិនចេញសោះ ហើយទូរស័ព្ទក៏គ្មានសេវ៉ាទៀត បន្ទាប់មក គាត់ក៏បានសម្រេចចិត្តងាកមករកព្រះ ដោយការអធិស្ឋាន។ ក្រោយមក គាត់បានប្រាប់បណ្តាញទូរទស្សន៍ស៊ីអិនអិន(CNN)ថា “ពេលនោះ ខ្ញុំត្រូវសម្រេចចិត្តថា ត្រូវតក់ស្លត់ ឬក៏អធិស្ឋាន”។ ពេលមានគ្រោះអាសន្ន គាត់បានពឹងផ្អែកលើព្រះ ហើយបានរង់ចាំរហូតដល់ពេលគេមកជួយ។ យ៉ាងណាមិញ ស្តេចអេសាក៏បានប្រឈមមុខនឹងការសម្រេចចិត្តដូចនេះដែរ គឺថាតើត្រូវភ័យស្លុត ឬក៏អធិស្ឋាន(២របាក្សត្រ ១៤)។ កាលនោះ នគរទ្រង់កំពុងទទួលរងការវាយលុកពីកងទ័ពអេធីយ៉ូពី ដែលមានគ្នាប្រមាណជា១លាននាក់។ ប៉ុន្តែ នៅពេលទ្រង់ប្រឈមមុខនឹងកងទ័ពដ៏ធំបែបនេះ ទ្រង់មិនបានពឹងផ្អែកលើយុទ្ធសាស្រ្តយោធា ឬក្រាបពួន ដោយការភ័យខ្លាចឡើយ ផ្ទុយទៅវិញ ទ្រង់បានបែរមករកព្រះ ដោយការអធិស្ឋានជាបន្ទាន់។ ក្នុងការអធិស្ឋានដ៏មានអំណាច និងដោយការបន្ទាបខ្លួននេះ សេ្តចអេសាពឹងផ្អែកលើព្រះទាំងស្រុង ទ្រង់ទូលសូមជំនួយ ហើយបានទូលអង្វរឲ្យព្រះអម្ចាស់ទ្រង់ ការពារព្រះនាមរបស់ទ្រង់ “សូមជួយយើងខ្ញុំផង ដ្បិតយើងខ្ញុំផ្អែកលើទ្រង់ជាទីពឹង គឺដោយនៅតែព្រះនាមទ្រង់ប៉ុណ្ណោះ ដែលយើងរាល់គ្នាបានមកទាស់ នឹងពួកមានគ្នាច្រើនទាំងនេះ”(ខ.១១)។ ព្រះអម្ចាស់បានឆ្លើយតបនឹងសេចក្តីអធិស្ឋានរបស់ស្តេចអេសា ហើយស្តេចអង្គនេះ…
Read articleព្រះយេស៊ូវគង់នៅជិត
មានក្មេងអាយុបួនឆ្នាំម្នាក់ ឈ្មោះសាំយូអែល បានសុំម៉ាក់វាចេញទៅលេងខាងក្រៅ បន្ទាប់ពីវាបានញាំអាហារពេលល្ងាចហើយ។ ប៉ុន្តែ កាលនោះ វានៅក្មេងពេក មិនអាចលេងនៅខាងក្រៅម្នាក់ឯងបានទេ ដូច្នេះម្ដាយរបស់វាក៏បាននិយាយថា “ទេ កូនមិនអាចចេញទៅក្រៅតែម្នាក់ឯងបានទេ។ កូនត្រូវចាំម៉ាក់ញ៉ាំរួចសិន ម៉ាក់នឹងទៅជាមួយកូនដែរ”។ វាក៏ឆ្លើយយ៉ាងលឿនថា “ប៉ុន្តែ ម៉ាក់ ព្រះយេស៊ូវគង់នៅជាមួយកូន!” ត្រង់ចំណុចនេះ សាំយូអែលបានទទួលការបង្រៀនដ៏ល្អពីឪពុកម្តាយរបស់វា បានជាវាដឹងថា ព្រះអម្ចាស់តែងតែគង់នៅក្បែរវាជានិច្ច។ យ៉ាងណាមិញ តាមព្រះគម្ពីរ យើងអាចដឹងថា លោកយ៉ាកុបក៏បានទទួលការបង្រៀនដូចនេះផងដែរ។ លោកអ៊ីសាក់ ដែលជាឪពុករបស់គាត់បានឲ្យពរដល់គាត់ ហើយបានប្រាប់គាត់ ឲ្យទៅរកប្រពន្ធម្នាក់ ពីក្នុងចំណោមញាតិសន្តានខាងម្តាយគាត់(លោកុប្បត្តិ ២៨:១-៤)។ គាត់ក៏បានធ្វើដំណើរទៅស្រុកហារ៉ាន តាមបណ្តាំរបស់ឪពុកគាត់។ នៅពេលលោកយ៉ាកុបគេងលក់ ព្រះអម្ចាស់ទ្រង់ក៏បានយាងមកជួបគាត់ ក្នុងសុបិន ហើយមានបន្ទូលថា “មើល អញនៅជាមួយនឹងឯង អញនឹងថែរក្សាឯងនៅកន្លែងណាដែលឯងទៅ . . . អញមិនចោលឯងឡើយ”(ខ.១៥)។ ពេលគាត់ភ្ញាក់ឡើង គាត់ដឹងថា ព្រះបានមានបន្ទូលមកកាន់គាត់ហើយ ហើយគាត់ក៏បាននិយាយថា “ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់គង់នៅទីនេះហើយ”(ខ.១៦)។ គាត់មានទំនុកចិត្ត ចំពោះព្រះវត្តមានរបស់ព្រះ ហេតុនោះហើយ គាត់ប្តេជ្ញាចិត្តថ្វាយខ្លួន ដើរតាមទ្រង់អស់មួយជីវិតរបស់គាត់(ខ.២០-២១)។ បើយើងបានទទួលព្រះយេស៊ូវ…
Read articleនៅក្នុងព្រះហស្តព្រះជានិច្ច
ក្នុងអំឡុងរយៈពេលនៃការសិក្សាឆ្នាំទី១របស់ខ្ញុំ នៅសា លាព្រះគម្ពីរ មានមិត្តភក្តិថ្មីរបស់ខ្ញុំម្នាក់ បានរៀបរាប់អំពីជីវិតរបស់នាងឲ្យខ្ញុំស្តាប់។ ពេលប្តីរបស់នាងបោះបង់ នាងចោល នាងត្រូវចិញ្ចឹមកូនតូចៗពីរនាក់តែម្នាក់ឯង។ នាងអាចរកចំណូលបានតែបន្តិចបន្តួចប៉ុណ្ណោះ ដូច្នេះ នាងមានឱកាសតិចណាស់ នៅក្នុងការគេចចេញពីភាពក្រីក្រ និងគ្រោះថ្នាក់ទាំងឡាយ នៅក្នុងតំបន់ដែលនាងរស់នៅ។ ក្នុងនាមជាឪពុកម្នាក់ ខ្ញុំមានការប៉ះពាល់ចិត្ត ពេលបានឮនាងនិយាយអំពីក្តីបារម្ភ ដែលនាងមានចំពោះកូនៗរបស់នាង បានជាខ្ញុំសួរនាងថា “តើអ្នកអាចរ៉ាប់រងការទាំងអស់នេះដោយរបៀបណា?” នាងហាក់ដូចជាភ្ញាក់ផ្អើល ចំពោះសំណួរនេះ ហើយក៏បានឆ្លើយថា “យើងធ្វើអ្វីដែលយើងអាចធ្វើបាន ហើយខ្ញុំត្រូវថ្វាយពួកគេ ទៅក្នុងព្រះហស្តព្រះ។” ទំនុកចិត្តដែលនាងមានចំពោះព្រះ ក្នុងគ្រាមានទុក្ខលំបាក បានធ្វើឲ្យខ្ញុំនឹកចាំពីទំនុកចិត្តដែលលោកយ៉ូបមានចំពោះព្រះ(១:៦-២២)។ មួយឆ្នាំក្រោយមក នាងបានទូរស័ព្ទមកខ្ញុំ ដើម្បីអញ្ជើញឲ្យខ្ញុំទៅចូលរួមពិធីបុណ្យសព នៅផ្ទះរបស់នាង បន្ទាប់ពីកូនប្រុសរបស់នាងបានបាត់បង់ជីវិត ក្នុងការបាញ់សម្លាប់ពីក្នុងឡាន នៅតាមផ្លូវ។ ខ្ញុំក៏បានអធិស្ឋានសូមឲ្យខ្ញុំមានពាក្យ សម្រាប់កំសាន្តចិត្តនាង និងសូមឲ្យខ្ញុំមានប្រាជ្ញា ដើម្បីកុំឲ្យព្យាយាមពន្យល់អំពីរឿងដែលមិនអាចពន្យល់បាននោះ។ ទោះបីជាយ៉ាងណាក៏ដោយ ពេលខ្ញុំនៅជួយរំលែកទុក្ខនាងនៅថ្ងៃនោះ ខ្ញុំមានសេចក្តីស្ញប់ស្ញែង ពេលបានឃើញនាងនៅតែបន្តកំសាន្តចិត្តអ្នកឯទៀត ដូចកាលពីមុន ដូចនេះ ទំនុកចិត្តដែលនាងមានចំពោះព្រះ មិនបានរង្គោះរង្គើ ដោយសារព្យុះដ៏អាក្រក់ ដែលបានបក់បោកមកនោះឡើយ។ ដល់ពេលដែលខ្ញុំត្រូវលានាង នាងក៏បាននិយាយប្រាប់ខ្ញុំថា “កូនប្រុសរបស់ខ្ញុំនៅតែស្ថិតក្នុងព្រះហស្តព្រះជានិច្ច”។ ពាក្យនេះបានបង្ហាញអំពីជម្រៅនៃសេចក្តីជំនឿរបស់នាង ក្នុងពេលដ៏សោកសៅ។…
Read article