ឈប់បង្អង់សិន ដើម្បីអធិស្ឋាន
ភីលីព ៤:៤-៩ កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ ភីលីព ៤:៦ អ្នកព្យាករណ៍ឧតុនិយមម្នាក់ នៅរដ្ឋមីស៊ីស៊ីពី មានឈ្មោះល្បីនៅតាមបណ្ដាញអ៊ីនធឺណិត ដោយសារគាត់និយាយចេញនូវពាក្យដ៏សាមញ្ញតែ៦ម៉ាត់ ក្នុងអំឡុងពេលដែលគាត់ឡើងអានព័ត៌មាន អំពីការព្យាករណ៍ធាតុអាកាស នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ លោកម៉ាត លួបហាន(Matt Laubhan) កំពុងតាមដានខ្យល់ព្យុះធំមួយ ហើយក៏បានដឹងថា មានខ្យល់កួចយក្សថូនេដូធំមួយហៀបនឹងបោះពួយទៅរកទីក្រុងអាម៉ូរី។ នៅពេលដែលលោកលួបហានកំពុងអានព័ត៌មាន ដែលកំពុងផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ គាត់ក៏បានឈប់បង្អង់សិន ដើម្បីបន្លឺសម្លេងអធិស្ឋានថា “ឱព្រះយេស៊ូវ សូមព្រះអង្គជួយពួកគេផង។ អាម៉ែន។” ទស្សនិកជននៅទូទាំងពិភពលោកក៏បានស្តាប់ឮសម្លេងគាត់អធិស្ឋាន នៅថ្ងៃនោះ។ ក្រោយមក ទស្សនិកជនខ្លះបាននិយាយថា ពាក្យដែលគាត់បានអធិស្ឋាននោះ បានជំរុញពួកគេឲ្យស្វែងរកកន្លែងសុវត្ថិភាព។ ការអធិស្ឋានដែលគាត់បានធ្វើឡើង ដោយអស់ពីចិត្តនៅពេលនោះ ប្រហែលជាបានជួយមនុស្សជាច្រើនរាប់មិនអស់ ឲ្យរួចផុតពីសេចក្តីស្លាប់។ ការអធិស្ឋានរបស់យើងក៏អាចនាំមកនូវការផ្លាស់ប្តូរផងដែរ។ យើងមិនចាំបាច់ត្រូវអធិស្ឋានវែងអន្លាយ។ យើងអាចអធិស្ឋានខ្លីៗ ដោយពាក្យដ៏ពីរោះ នៅពេលណាក៏បាន។ ទោះយើងនៅកន្លែងធ្វើការ កំពុងធ្វើការងារផ្ទះ ឬកំពុងសម្រាកលំហែក្តី យើងអាច “អធិស្ឋានឥតឈប់ឈរ”(១ថែស្សាឡូនិច ៥:១៧)។ ព្រះអម្ចាស់សព្វព្រះទ័យនឹងស្តាប់យើងអធិស្ឋាន ដោយមិនប្រកាន់ពេលវេលា។…
Read articleដោះបន្ទុកធ្ងន់ចេញ
លោកុប្បត្តិ ៣៣:១-១១ អេសាវក៏រត់មកទទួល ហើយឱបថើប រួចយំជាមួយគ្នាទាំង២នាក់។ លោកុប្បត្តិ ៣៣:៤ កាលខ្ញុំរៀននៅមហាវិទ្យាល័យ ខ្ញុំបានសិក្សាអំពីស្នាដៃនិពន្ធរបស់លោក លោកវីលៀម សេកស្ពៀរ(William Shakespeare) បានមួយឆមាស។ គ្រូបានតម្រូវឲ្យសិស្សម្នាក់មានសៀវភៅធំមួយក្បាល ដែលផ្ទុកទៅដោយសំណេរទាំងអស់ដែលលោកសេកស្ពៀរបាននិពន្ធ។ សៀវភៅនោះធំមានទម្ងន់បួនប្រាំគីឡូ ហើយខ្ញុំត្រូវស្ពាយវាក្នុងការបូបអស់ជាច្រើនម៉ោង រៀងរាល់ពេលខ្ញុំទៅរៀន។ ការស្ពាយកាបូបធ្ងន់យ៉ាងនេះជាប្រចាំ បានធ្វើឲ្យខ្ញុំឈឺខ្នង ហើយទីបំផុត ខ្សែកាបូបស្ពាយក៏បានដាច់។ របស់ខ្លះមានទម្ងន់ធ្ងន់ពេក មិនអាចឲ្យយើងស្ពាយ ឬលីសែងបាន។ ឧទាហរណ៍ បន្ទុកផ្លូវអារម្មណ៍ដ៏ឈឺចាប់ពីអតីតកាល អាចសង្កត់ពីលើយើង ដោយភាពល្វីងជូរចត់ និងសេចក្តីសម្អប់។ ប៉ុន្តែ ព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងមានសេរីភាពរួចផុតពីបន្ទុកនោះ តាមរយៈការអត់ទោសឲ្យអ្នកដទៃ ហើយផ្សះផ្សាជាមួយពួកគេ បើសិនជាអាច(កូល៉ុស ៣:១៣)។ ការឈឺចាប់បានចាក់ទំលុះចិត្តយើងកាន់តែជ្រៅប៉ុណ្ណា នោះយើងក៏ត្រូវចំណាយពេលកាន់តែច្រើន ទំរាំតែអាចរួចពីបន្ទុក។ តែយើងមិនគួរថប់បារម្ភពីរឿងនេះទេ។ លោកអេសាវ បានចំណាយពេលជាច្រើនឆ្នាំទំរាំតែអាចអត់ទោសឲ្យលោកយ៉ាកុប ដែលបានលួចសិទ្ធិ និងព្រះពរសម្រាប់បងច្បង(លោកុប្បត្តិ ២៧:៣៦)។ នៅពេលដែលអ្នកទាំងពីរជួបជុំគ្នា លោកអេសាវក៏បានអត់ឱនទោសឲ្យប្អូនប្រុសគាត់ ហើយថែមទាំងឱបប្អូនប្រុសគាត់ទៀតផង(៣៣:៤)។ ពួកគេបានស្រក់ទឹកភ្នែក មុននឹងនិយាយរកគ្នាឡើងវិញ។ លោកអេសាវបានចងគំនុំនឹងលោកយ៉ាកុបអស់ជាច្រើនឆ្នាំ ទំរាំតែអាចលះបង់ចោលសេចក្តីកំហឹង ដែលបានធ្វើឲ្យគាត់មានចិត្តចង់សម្លាប់ប្អូនខ្លួនឯង(២៧:៤១)។ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនោះ លោកយ៉ាកុបក៏មានឱកាសមើលឃើញទំហំនៃកំហុស…
Read articleតើអ្នកបានកើតជាថ្មីហើយឬនៅ?
យ៉ូហាន ៣:១-៩ ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ។ យ៉ូហាន ៣:៥ នៅថ្ងៃបុណ្យសព មេចុងភៅដែលមានតួនាទីចាត់ចែងម្ហូបអាហារ សម្រាប់កម្មវិធីបុណ្យសព បានឮគ្រូអធិប្បាយចែកចាយ អំពីការកើតជាថ្មី។ គាត់សួរគេថា តើការកើតជាថ្មី មានន័យដូចម្តេចខ្លះ? គាត់ថា គាត់មិនដែលឮពាក្យនេះពីមុនមកសោះ។ កូនប្រុសរបស់បុរសដែលបានទទួលមរណៈភាព ក៏បានឆ្លៀតឱកាសពន្យល់គាត់ អំពីអត្ថន័យនៃពាក្យនេះ តាមបទគម្ពីរយ៉ូហាន ជំពូក៣។ គាត់ថា “យើងម្នាក់ៗសុទ្ធតែកើតបានមួយដង នៅលើផែនដីនេះ។ ព្រះអម្ចាស់មិនប្រើជញ្ជីងវេទមន្តណាមួយ ដើម្បីថ្លឹងអំពើល្អ ជាមួយអំពើអាក្រក់របស់យើងនោះទេ។ តែដើម្បីឲ្យយើងរួចពីបាប ព្រះអង្គតម្រូវឲ្យយើងមានការកើតជាថ្មី ពីព្រះវិញ្ញាណបរិសុទ្ធ ជាការចាប់ផ្តើមជីវិតថ្មីក្នុងព្រះគ្រីស្ទ”។ គាត់និយាយបន្តទៀតថា “ហេតុនេះហើយ ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង។ ព្រះអង្គបានបង់ថ្លៃលោះយើង ហើយបើកផ្លូវឲ្យយើងអាចមានជីវិតអស់កល្ប សម្រាប់រស់នៅជាមួយព្រះអង្គ។ យើងមិនអាចជួយសង្គ្រោះខ្លួនឯងបានទេ”។ ក្នុងបទគម្ពីរយ៉ូហាន ជំពូក៣ លោកនីកូដេមបានឆ្ងល់អំពីរបៀបដែលគាត់អាចរួចពីបាប ហើយចូលនគរព្រះ។ ក្នុងនាមគាត់ជាគ្រូសាសន៍យូដាម្នាក់ ដែលមានការរៀនសូត្រជ្រៅជ្រះក្នុងព្រះគម្ពីរ(ខ.១) គាត់បានទទួលស្គាល់ថា ព្រះយេស៊ូវមានលក្ខណៈខុសគេ ហើយការបង្រៀនរបស់ព្រះអង្គទៀតសោត ក៏មានអំណាច(ខ.២)។ គាត់ចង់ស្វែងយល់ពីព្រះអង្គដោយផ្ទាល់ ដូចនេះ គាត់ក៏បានទៅជួបព្រះយេស៊ូវទាំងយប់ ដើម្បីបកស្រាយចម្ងល់របស់គាត់។…
Read articleមានក្តីសង្ឃឹមក្នុងព្រះ
២កូរិនថូស ៥:១-១០ ហេតុនោះបានជាយើងខ្ញុំសង្វាត ឲ្យបានគាប់ដល់ព្រះហឫទ័យទ្រង់ ទោះនៅក្នុងរូបកាយ ឬឃ្លាតពីរូបកាយក្តី។ ២កូរិនថូស ៥:៩ យេរេមី(Jeremy) មិនបានដឹងទេថា គាត់នឹងជួបរឿងអ្វីខ្លះ ពេលដែលគាត់ធ្វើដំណើរមកដល់សកលវិទ្យាល័យ ដើម្បីរៀនក្នុងវគ្គសិក្សាដែលមានរយៈពេល៣ឆ្នាំ ហើយសុំកន្លែងស្នាក់នៅសម្រាប់និស្សិត ដែលមានថ្លៃបន្ទប់ថោកបំផុត។ គាត់បាននឹកចាំថា កាលនោះ គាត់រកបានបន្ទប់ស្នាក់នៅមួយ ដែលមិនគួរឲ្យចង់ស្នាក់នៅ ហើយបន្ទប់ទឹកក៏មានសភាពគគ្រិចយ៉ាងខ្លាំង។ គាត់ថា អ្វីដែលគាត់អាចធ្វើបាននោះ គឺត្រូវគិតថា គាត់មានកន្លែងស្នាក់នៅដ៏ល្អមួយ ក្នុងអំឡុងពេលនៃការសិក្សារយៈពេល៣ឆ្នាំ ដូចនេះ គាត់នឹងបន្តរស់នៅទីនោះ ហើយប្រឹងប្រែងរៀនសូត្រអស់ពីលទ្ធភាព។ រឿងរបស់យេរេមី បានឆ្លុះបញ្ចាំងអំពីបញ្ហាប្រឈម ដែលយើងជួបប្រទះជារៀងរាល់ថ្ងៃ ក្នុង “ត្រសាលជាទីលំនៅរបស់យើង នៅលើផែនដី” ដែលជារូបកាយរបស់យើងម្នាក់ៗ ដែលនឹងស្លាប់នៅថ្ងៃណាមួយ(២កូរិនថូស ៥:១) ដែលកំពុងមានដំណើរទៅមុខ ក្នុងលោកិយដែលនឹងទៅដល់ចុងបញ្ចប់(១យ៉ូហាន ២:១៧)។ ដូចនេះ យើង “ថ្ងូរមែន ដោយមានបន្ទុកយ៉ាងធ្ងន់” (២កូរិនថូស ៥:៤) ខណៈពេលដែលយើងប្រឈមមុខដាក់ការលំបាកជាច្រើន ក្នុងការរស់នៅ។ យើងអាចបន្តដំណើរទៅមុខទៀតបាន ដោយសារយើងមានសង្ឃឹមថា ថ្ងៃណាមួយ យើងនឹងមានជីវិតអស់កល្ប ក្នុងរូបកាយដែលនឹងរស់ឡើងវិញ នៅស្ថានសួគ៌(ខ.៤) ហើយរស់នៅក្នុងផែនដីថ្មី…
Read articleរត់គេចពីព្រះ
យ៉ូណាស ២:១-១០ ទូលបង្គំបានអំពាវនាវ នៅក្នុងពោះនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយទ្រង់បានឮសំឡេងរបស់ទូលបង្គំ។ យ៉ូណាស ២:៣ មានពេលមួយជូលា(Julie) និងលីស(Liz) បានអុំទូកកាយ៉ាក ចេញពីឆ្នេរសមុទ្រនៅរដ្ឋកាលីហ្វូញ៉ា ដើម្បីរកមើលសត្វត្រីបាឡែនដែលមានបូកនៅលើខ្នង។ ពួកគេបានដឹងថា ត្រីបាឡែនទាំងនោះមានសកម្មភាពនៅលើផ្ទៃទឹកខាងលើ ដែលធ្វើឲ្យពួកគេងាយនឹងប្រទះឃើញពួកវា។ ស្រ្តីទាំងពីរក៏បានជួបរឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុតក្នុងជីវិតពួកគេ នៅពេលដែលមានត្រីបាឡែនមួយក្បាលបានងើបឡើងពីក្នុងទឹក ចំពីខាងក្រោមពួកគេ។ អ្នកដែលបានមើលឃើញហេតុការណ៍នេះ ក៏ថតបានវីដេអូ ដែលក្នុងនោះគេឃើញមាត់របស់ត្រីបាឡែន ដែលមានទំហំធំសម្បើម បានលេចឡើងពីខាងក្រោមស្រ្តីទាំងពីរ ដែលហាក់ដូចជាមានរូបរាងតូចល្អិត។ បន្ទាប់ពីពួកគេបានលិចចូលទៅក្នុងទឹកមួយរយៈពេលខ្លីមក ពួកគេក៏បានគេចខ្លួន ដោយសុវត្ថិភាព។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបង្រៀនក្នុងព្រះគម្ពីរ អំពីហោរាយ៉ូណាស ដែលត្រូវ “ត្រីធំ”មួយក្បាល លេបចូលក្នុងពោះ(យ៉ូណាស ១:១៧)។ ព្រះអម្ចាស់បានបង្គាប់គាត់ ឲ្យនាំព្រះរាជសាររបស់ព្រះអង្គ ទៅប្រកាសប្រាប់អ្នកក្រុងនីនីវេ ប៉ុន្តែ ហោរាយ៉ូណាសបានយល់ឃើញថា ពួកគេមិនសក្តិសមនឹងទទួលការអត់ទោសពីព្រះអម្ចាស់ទេ។ ដូចនេះ គាត់មិនបានស្តាប់បង្គាប់ព្រះអង្គឡើយ ផ្ទុយទៅវិញ គាត់បានរត់គេច ដោយជិះសំពៅទៅកន្លែងផ្សេង។ ព្រះអម្ចាស់ក៏បានធ្វើឲ្យមានខ្យល់ព្យុះយ៉ាងខ្លាំង ដែលបណ្តាលឲ្យគេបោះគាត់ពីលើសំពៅ ចូលទៅក្នុងទឹកសមុទ្រ។ ព្រះអម្ចាស់បានប្រទានផ្លូវមួយ ដើម្បីរក្សាជីវិតរបស់លោកយ៉ូណាស ឲ្យរួចផុតពីសេចក្តីស្លាប់ នៅក្នុងសមុទ្រទឹកជ្រៅ ដោយឲ្យសត្វត្រីធំមួយក្បាលលេបគាត់ចូលទៅក្នុងពោះ។ លោកយ៉ូណាសក៏បានអំពាវនាវដល់ព្រះអម្ចាស់ ហើយព្រះអង្គក៏បានស្តាប់ពាក្យដែលគាត់ទូលអង្វរ(២:៣)។…
Read articleអាហារសម្រាប់មនុស្សស្រេកឃ្លាន
អេសាយ ៥៨:៣-៩ តើមិនមែនឲ្យឯងបានចែកអាហារដល់អ្នកដែលឃ្លាន ហើយនាំមនុស្សក្រដែលត្រូវដេញពីផ្ទះគេមកឯផ្ទះឯងទេឬអី ? អេសាយ ៥៨:៧ តំបន់ខាងកើតនៃទ្វីបអាហ្វ្រិក បានរងគ្រោះដោយសារភាពរាំងស្ងួតដ៏កាចសាហាវ អស់ជាច្រើនឆ្នាំ ដែលបានបំផ្លាញដំណាំ ធ្វើឲ្យសត្វចិញ្ចឹមស្លាប់អស់ជាច្រើនក្បាល ហើយបណ្តាលឲ្យមនុស្សរាប់លាននាក់ស្ថិតនៅក្នុងគ្រោះថ្នាក់។ ក្នុងចំណោមប្រជាជនដែលងាយរងគ្រោះបំផុត ដែលមានដូចជាប្រជាជន នៅក្នុងជំរុំជនភៀសខ្លួន ដែលបានរត់គេចពីសង្គ្រាម និងការកៀបសង្កត់ ពួកគេកំពុងតែស្ថិតក្នុងស្ថានភាពដែលកាន់តែគួរឲ្យភ័យខ្លាច។ កាលពីពេលថ្មីៗនេះ មានរបាយការណ៍មួយបានពិពណ៌នា អំពីស្ត្រីជាម្តាយវ័យក្មេងម្នាក់ ដែលបាននាំកូនង៉ែតរបស់នាងចូលមកជួបមន្ត្រីអង្គការជនភៀសខ្លួន។ ទារកនោះមានបញ្ហាខ្វះជីវជាតិធ្ងន់ធ្ងរ ដែលបានបណ្តាលឲ្យសក់ និងស្បែករបស់នាង មានសភាពស្ងួត និងផុយស្រួយយ៉ាងខ្លាំង។ នាងមិនអាចញញឹម ហើយក៏មិនអាចបរិភោគអាហារបាន។ រាងកាយដ៏តូចល្អិតរបស់នាងស្ទើរតែលែងមានពន្លឺជីវិតទៅហើយ។ អ្នកជំនាញក៏បានប្រញាប់ជួយសង្គ្រោះនាង។ អរព្រះគុណព្រះអង្គ ទោះជំរុំជនភៀសខ្លួននោះបានជួបការខ្វះខាតយ៉ាងណាក៏ដោយ គេនៅតែអាចបង្កើតទីកន្លែង សម្រាប់ផ្តល់ឲ្យនូវការសង្គ្រោះបន្ទាន់ ដើម្បីស្រោចស្រង់ជីវិតមនុស្សជាច្រើន ឲ្យរួចផុតពីសេចក្តីស្លាប់។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីពេលដែលព្រះអម្ចាស់ត្រាស់ហៅរាស្រ្តព្រះអង្គ ឲ្យបញ្ចេញពន្លឺ និងសេចក្តីស្រឡាញ់របស់ព្រះអង្គ នៅកន្លែងដែលមានមនុស្សជាច្រើនកំពុងស្ថិតក្នុងភាពអស់សង្ឃឹម(អេសាយ ៥៨:៨)។ នៅកន្លែងណាដែលមានមនុស្សស្រេកឃ្លាន មានជំងឺ ឬជួបការគំរាមកំហែង ព្រះអម្ចាស់ត្រាស់ហៅរាស្រ្តព្រះអង្គ ឲ្យនាំមុខគេ នៅក្នុងការផ្តល់ឲ្យនូវអាហារ ថ្នាំពេទ្យ និងសុវត្ថិភាពដល់ពួកគេ ដោយនូវព្រះនាមព្រះយេស៊ូវ។ ហោរាអេសាយបានស្តីបន្ទោសប្រជាជនអ៊ីស្រាអែលនៅគ្រាសញ្ញាចាស់ ដោយសារពួកគេគិតស្មានថា…
Read article