ចូរស្កប់ចិត្តចុះ
សេចក្តីសណ្តោស ឬការស្កប់ចិត្ត មិនមែនជាអ្វីដែលយើងងាយរកបានឡើយ។ សូម្បីតែលោកសាវ័កប៉ុល ដែលជាវិរៈបុរសនៃសេចក្តីជំនឿ ក៏ត្រូវតែ30រៀនស្កប់ចិត្តផងដែរ(ភីលីព ៤:១១) ព្រោះការស្តប់ចិត្តមិនមែនជាបុគ្គលិកលក្ខណៈដែលគាត់មានពីកំណើតឡើយ។ សម្រាប់សាវ័កប៉ុល ការដែលគាត់អាចសរសេរថា គាត់មានសេចក្តីស្កប់ចិត្តក្នុងសណ្ឋានគ្រប់យ៉ាង គឺពិតជាអស្ចារ្យណាស់ ព្រោះកាលនោះ គាត់កំពុងសរសេរសំបុត្រនេះ នៅក្នុងមន្ទីឃុំឃាំង នៅទីក្រុងរ៉ូម។ ដោយសារគេបានចោទគាត់ ពីបទនាំបំបះបំបោរ ពីបទក្បត់ជាតិ និងបទឧក្រិដ្ឋកំរិតធ្ងន់ផ្សេងៗទៀត នោះគាត់ក៏បានប្តឹងបន្តដល់តុលាការកំពូល គឺដល់ស្តេចសេសារតែម្តង។ ពេលនោះ គាត់មិនមានជំនួយផ្នែកច្បាប់ ឬមិត្តភក្តិដែលមានតំណែងខ្ពស់ទេ ដូចនេះ គាត់ត្រូវនៅរង់ចាំក្នុងគុក រហូតដល់ពេលជំនុំជម្រះរឿងក្តី។ ត្រង់ចំណុចនេះ តាមធម្មតា មនុស្សមានចិត្តអន្ទៈសារ ឬមិនសប្បាយចិត្ត ពេលជួបស្ថានភាពដូចគាត់។ តែផ្ទុយទៅវិញ គាត់បានសរសេរសំបុត្រទៅកាន់ពួកជំនុំ នៅក្រុងភីលីព ដើម្បីប្រាប់ពួកគេថា គាត់បានរៀនឲ្យមានការស្កប់ចិត្ត(ឬសេចក្តីសណ្តោស)។ តើគាត់បានរៀនឲ្យមានការស្កប់ចិត្ត ដោយរបៀបណា? តាមពិត គាត់បានរៀនមួយជំហានម្តងៗ រហូតដល់ពេលដែលគាត់អាចមានការស្កប់ចិត្ត ទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ គាត់បានរៀនទទួលយកអ្វីក៏ដោយ ដែលកើតមានចំពោះគាត់(ខ.១២) ព្រមទាំងរៀនទទួលដោយអរព្រះគុណ នូវរាល់អ្វីៗដែលពួកគ្រីស្ទបរិស័ទឯទៀត អាចផ្តល់ឲ្យ(ខ.១៤-១៨)។ ហើយអ្វីដែលសំខាន់បំផុតនោះ គឺគាត់បានទទួលស្គាល់ថា ព្រះទ្រង់បានបំពេញសេចក្តីត្រូវការគ្រប់យ៉ាងរបស់គាត់(ខ.១៩)។ ការស្កប់ចិត្តមិនកើតមាន ដោយឯកឯងឡើយ។ វិញ្ញាណដែលចូលចិត្តប្រកួតប្រជែងក្នុងខ្លួនយើងរាល់គ្នា…
Read articleដើមស្លឹករញ្ជួយ
ខណៈដែលខ្ញុំកំពុងធ្វើដំណើរទៅលេង នៅឧបទ្វីបខាងលើនៃរដ្ឋមីឈីហ្គិន(Michigan) ខ្ញុំក៏បានចាប់អារម្មណ៍លើដើមឈើពីរដើម។ ថ្វីបើស្លឹកឈើនៃដើមដទៃទៀតដែលនៅជុំវិញមិនកំរើកក៏ដោយ ក៏ស្លឹកនៃដើមឈើទាំងនេះបែរជាបក់រវិចៗ ដោយគ្រាន់តែមានខ្យល់បក់តិចៗប៉ុណ្ណោះ។ ខ្ញុំក៏ចង្អុលប្រាប់ភរិយារបស់ខ្ញុំ ហើយនាងប្រាប់ខ្ញុំថា ដើមឈើនោះ ឈ្មោះដើមស្លឹករញ្ជួយ។ ខ្ញុំមានការភ្ញាក់ផ្អើល ចំពោះទិដ្ឋភាពនៃស្លឹកឈើ ដែលកំពុងតែញ័របែបនោះ។ ខណៈដែលដើមឈើដទៃទៀត មើលទៅហាក់ដូចជានៅស្ងៀម ហើយនៅទ្រឹង ស្លឹកឈើទាំងនោះបែរជាកម្រើក ទោះខ្យល់គ្រាន់តែបក់រហៀកៗតិចៗប៉ុណ្ណោះ។ ពេលខ្លះ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងដូចជាដើមស្លឹករញ្ជួយនោះដែរ។ មនុស្សដែលនៅជុំវិញខ្ញុំ ហាក់ដូចជារស់នៅក្នុងជីវិត ដោយគ្មានបញ្ហា និងឥតក្តីបារម្ភសោះ មើលទៅដូចជានឹងនរ ហើយសុខស្រួល ខណៈពេលដែលខ្ញុំគ្មានចិត្តស្ងប់ ដោយសារបញ្ហាដ៏តូចបំផុត។ ខ្ញុំមើលទៅអ្នកដទៃ ហើយស្ងើចសរសើរ ចំពោះភាពស្ងប់សុខរបស់ពួកគេ ហើយទន្ទឹមនឹងនោះ ខ្ញុំក៏ឆ្ងល់ផងដែរ ថាហេតុអ្វីបានជាជីវិតរបស់ខ្ញុំងាយនឹងរញ្ជួយម្ល៉េះ។ តែខ្ញុំអរព្រះគុណព្រះអម្ចាស់ ដែលបានរំឭកខ្ញុំតាមរយៈបទគម្ពីរថា យើងអាចរកឃើញភាពស្ងប់សុខដ៏ពិត និងថិតថេរ នៅក្នុងព្រះវត្តមាននៃព្រះ។ សាវ័កប៉ុលបានមានប្រសាសន៍ថា “សូមឲ្យព្រះអម្ចាស់ ដែលទ្រង់ផ្ដល់សេចក្តីសុខសាន្ត ទ្រង់ប្រទានឲ្យអ្នករាល់គ្នាមានសេចក្តីសុខសាន្តជានិច្ច។ សូមឲ្យព្រះអម្ចាស់ទ្រង់គង់ជាមួយនឹងអ្នករាល់គ្នាទាំងអស់”(២ថែស្សាឡូនីច ៣:១៦)។ ព្រះទ្រង់មិនត្រឹមតែប្រទានមកនូវសេចក្តីសុខសាន្តប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គទ្រង់ផ្ទាល់គឺជាព្រះអម្ចាស់នៃសេចក្តីសុខសាន្តតែម្តង។ នៅពេលយើងជួបការរំខាន និងភាពមិនស្ងប់សុខនៅក្នុងជីវិត នោះយើងចាំបាច់ត្រូវដឹងថា សេចក្តីសុខសាន្តដ៏ពិត គឺមាននៅក្នុងព្រះនៃសេចក្តីសុខសាន្ត។ — …
Read articleចំណុចចាប់ផ្តើម
បើអ្នកបានបើកបរ តាមភាគខាងជើងនៃផ្ទះរបស់ខ្ញុំ នៅក្រុងប៊ស(Boise) រដ្ឋអ៊ីដាហូ(Idaho) អ្នកនឹងឃើញកូនភ្នំភ្លើងមួយ ដែលបានបង្ហាញខ្លួននៅកណ្តាលកូនព្រៃ ដែលនៅខាងកើតផ្លូវ។ គេបានប្រើទីតាំងនេះ ជាចំណុចចាប់ផ្តើមនៃការវាស់វែងដី នៅក្នុងរដ្ឋអ៊ីដាហូ។ នៅឆ្នាំ១៨៦៧ ពេលដែលទឹកដីអ៊ីដាហូត្រូវបានគេកាត់បញ្ចូលទៅក្នុងសហរដ្ឋអាមេរិកបានបួនឆ្នាំ លោកឡាហ្វាយេត ខាទី(Lafayette Cartee) ដែលជានាយកផ្នែកវាស់វែងដី នៃសហរដ្ឋអាមេរិក បានចាត់លោកភីទ័រ ប៊ែល(Peter Bell) ឲ្យទៅវាស់វែងទឹកដីថ្មីមួយនេះ។ លោកប៊ែលបានជិះរទេះ ចូលទៅរកកូនភ្នំតូចមួយ ហើយក៏បានឡើងទៅដល់កំពូលកូនភ្នំនោះ ហើយក៏បានកំណត់យក កន្លែងនោះជាចំណុចចាប់ផ្តើម នៃការវាស់វែងដីរបស់គាត់។ ការវ៉ាសវែងដីនោះ ត្រូវបានគេពិពណ៌នាជាភាសាប្រចាំរដ្នអ៊ីដាហូថា : គេត្រូវរៀបចំឲ្យមានបណ្តាទីក្រុង នៅខាងជើង និងខាងត្បូង នៃចំណុចចាប់ផ្តើមនៃការវាស់វែងដីនេះ ហើយឲ្យមានវាលទំនាប គឺនៅខាងកើត និងខាងលិចនៃចំណុចចាប់ផ្តើមនេះ។ ពេលដែលអ្នកបានមកដល់រដ្ឋនេះ អ្នកអាចដឹងពីទីតាំងពិតប្រាកដរបស់ខ្លួន តាមការពិពណ៌នានេះឯង។ យើងប្រហែលជាបានអានសៀវភៅជាច្រើនក្បាល ប៉ុន្តែ ព្រះបន្ទូលព្រះ គឺជា “ចំណុចចាប់ផ្តើម” របស់យើង ជាចំណុចយោងដែលមិនប្រែប្រួល។ លោកចន វេសលី(John Wesley) បានអានសៀវភៅជាច្រើនក្បាល ប៉ុន្តែ គាត់តែងតែហៅខ្លួនឯងថា “បុរសដែលមានសៀវភៅតែមួយក្បាល”។ គ្មានអ្វីអាចប្រៀបផ្ទឹមនឹងព្រះគម្ពីរ…
Read articleសេចក្តីពិត ក្នុងឡានតាក់ស៊ី
ថ្ងៃមួយ ពេលដែលខ្ញុំកំពុងនៅទីប្រជុំជន នៅទីក្រុងឈីកាហ្កូ ខ្ញុំបានស្រែកហៅឡានតាក់ស៊ី។ ពេលខ្ញុំបានចូលក្នុងឡានតាក់ស៊ីនោះ ខ្ញុំកត់សំគាល់ឃើញថា នៅខាងមុខកៅអីអង្គុយរបស់ខ្ញុំ មានបិទផ្សាយពាណិជ្ជកម្មមួយចំនួន អំពីគ្រូបង្រៀននៃសាសនាហិណ្ឌូសម័យថ្មី។ អ្នកបើកបរនោះបានអះអាងថា អ្នកដឹកនាំសាសនារូបនោះ គឺជា “អ្នកដែលចុះមកពីស្ថានសួគ៌” សម្រាប់សម័យរបស់យើង។ គាត់ជឿថា ព្រះបានរើសតាំងអ្នកដឹកនាំផ្សេងៗ សម្រាប់សម័យខុសៗគ្នា ហើយទ្រង់បានជ្រើសតាំងព្រះយេស៊ូវ សម្រាប់តែសម័យដែលទ្រង់ប្រសូត្រប៉ុណ្ណោះ។ ប៉ុន្តែ ខ្ញុំមិនយល់ស្របតាមទស្សនៈរបស់គាត់ឡើយ។ ពេលដែលយើងកំពុងជជែកគ្នា ខ្ញុំក៏បានដកស្រង់ព្រះបន្ទូល ដែលព្រះយេស៊ូវបានថ្លែងថា “ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ”(យ៉ូហាន ១៤:៦)។ ព្រះយេស៊ូវមិនមែនជាអ្នកដឹកនាំសាសនា ក្នុងចំណោមអ្នកដឹកនាំសាសនាដែលបានត្រាសដឹង ជាបន្តបន្ទាប់នោះឡើយ តែទ្រង់ជា ផ្លូវតែមួយ ទៅកាន់ព្រះ ហើយមានតែទៅតាមទ្រង់ប៉ុណ្ណោះ ទើបយើងអាចទៅនគរស្ថានសួគ៌បាន គឺមិនដូចជាអ្វីដែលអ្នកបើកបរតាក់ស៊ីរូបនោះបានជឿឡើយ។ ការសុគត និងការមានព្រះជន្មឡើងវិញរបស់ទ្រង់ គឺបានបញ្ជាក់ថា ទ្រង់ពិតជាផ្លូវតែមួយមែន។ ព្រះគ្រីស្ទ “បានថ្វាយយញ្ញបូជាតែ១ ដើម្បីលោះបាបជារៀងរហូត”(ហេព្រើរ ១០:១២)។ ព្រះយេស៊ូវមានបន្ទូលថា “ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាក៏គង់ក្នុងខ្ញុំ”(យ៉ូហាន ១៤:១១)។ ដូចនេះ យើងមិនចាំបាច់ខំស្វែងរកផ្លូវ “ថ្មី” មួយទៀត…
Read articleថ្ងៃដែលគេមិនដឹង
នៅឆ្នាំ១៦៦៦ មានមនុស្សជាច្រើននៅទីក្រុងឡុង បានយល់ថា ឆ្នាំនោះជាឆ្នាំដែលព្រះយេស៊ូវនឹងយាងមកវិញ ជាលើកទីពីរ។ អ្នកដែលងប់ចិត្តនឹងការថ្លែងទំនាយ បានបូករយៈពេល១០០០ឆ្នាំ ចាប់តាំងពីពេលដែលព្រះគ្រីស្ទបានប្រសូត្រ បន្ថែមពីលើរយៈពេល៦៦៦ឆ្នាំ (ដែលលេខ៦៦៦ជាលេខរបស់អាទទឹងព្រះគ្រីស្ទ) ហើយពួកគេក៏រកបានលេខឆ្នាំ១៦៦៦ថា ជាឆ្នាំដែលទ្រងនឹងយាងមកវិញម្តងទៀត។ អ្នកនៅទីក្រុងឡុងយល់ថា ពិភពលោកហាក់ដូចជាជិតរលាយមែន ពេលដែលក្នុងឆ្នាំ១៦៦៥ មានជម្ងឺរាតត្បាតមួយ បានលេបត្របាក់ជីវិតមនុស្សមួយសែននាក់ នៅទីក្រុងឡុង។ បន្ទាប់មក នៅខែកញ្ញាឆ្នាំ ១៦៦៦ មានអគ្គីភ័យឆាបឆេះផ្ទះរាប់ម៉ឺនខ្នង។ ពេលនោះ អ្នកខ្លះឆ្ងល់ថា តើពេលនេះ មិនមែនជាពេលចុងបញ្ចប់នៃលោកិយ តាមបទទំនាយនៃព្រះគម្ពីរទេឬ? (មើល ម៉ាថាយ ២៤:១-៨)។ ប៉ុន្តែ ឆ្នាំ១៦៦៦ ក៏បានកន្លងផុតទៅ ហើយមនុស្សក៏បន្តរស់នៅជាធម្មតា នៅលើផែនដីដូចកាលពីមុនទៀត។ សូម្បីតែនៅសម័យយើងនេះ ក៏មានអ្នកដែលថ្លែងទំនាយ អំពីថ្ងៃដែលផែនដីត្រូវបញ្ចប់ផងដែរ។ ពេលដែលគេថ្លែងទំនាយ អំពីកាលបរិច្ឆេទនោះម្តងៗ សារពត៌មានបានផ្សព្វផ្សាយអំពីភាពរំជើបរំជួល ប៉ុន្តែ នៅទីបំផុត កាលបរិច្ឆេទដែលគេបានទាយទុកនោះ ក៏បានកន្លងផុតទៅ។ តាមប្រាជ្ញារបស់ព្រះ ទ្រង់បានលាក់ទុកពេលកំណត់នៃការយាងមកវិញនៃព្រះគ្រីស្ទ មិនឲ្យយើងដឹងឡើយ ព្រោះព្រះយេស៊ូវបានមានបន្ទូលហើយថា “ឯត្រង់ថ្ងៃ និងពេលកំណត់ នោះគ្មានអ្នកណាដឹងទេ ទោះទាំងពួកទេវតាដែលនៅលើស្ថានសួគ៌ក៏មិនដឹងដែរ ជ្រាបតែព្រះវរបិតានៃខ្ញុំប៉ុណ្ណោះ”(ម៉ាថាយ ២៤:៣៦)។…
Read articleទៅដល់ចុងបំផុត
មានពេលមួយ ខ្ញុំបានទៅបង្រៀនគ្រូគង្វាលជនជាតិរូស្ស៊ី នៅវិទ្យាស្ថានព្រះគម្ពីរម៉ូស្កូ។ នៅថ្ងៃទីមួយ ខ្ញុំបានចាប់ផ្តើមការបង្រៀន ដោយសុំឲ្យនិស្សិតម្នាក់ៗប្រាប់ឈ្មោះ និងកន្លែងដែលខ្លួនកំពុងធ្វើការបម្រើព្រះ ប៉ុន្តែ ក្នុងចំណោមនោះ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលមាននិស្សិតម្នាក់ហ៊ានប្រកាស់ថា “ក្នុងចំណោមគ្រូគង្វាលទាំងអស់ ខ្ញុំជាគ្រូគង្វាលដែលមានចិត្តស្មោះត្រង់បំផុត ចំពោះមហាព្រះរាជបញ្ជារបស់ព្រះគ្រីស្ទ!” ពេលនោះ ខ្ញុំគ្រាន់តែញញឹមដាក់គាត់ ដោយរកពាក្យនិយាយមិនចេញ ហើយគាត់ក៏និយាយទៀតថា “មហាព្រះរាជបញ្ជារបស់ព្រះ បានបង្គាប់ឲ្យយើងយកដំណឹងល្អ ទៅផ្សាយដល់ចុងបំផុតនៃផែនដី។ ហើយខ្ញុំជាគ្រូគង្វាល នៅភាគខាងជើងនៃតំបន់អាកទិកសឺឃល(Arctic Circle) គឺនៅក្នុងភូមិមួយ ដែលមានឈ្មោះហៅកាត់ថា ‘ចុងបំផុតនៃផែនដី!’” ពេលនោះ យើងក៏ផ្ទុះសំណើចទាំងអស់គ្នា ហើយបន្តចូលមេរៀន។ ថ្វីដ្បិតតែគ្រូគង្វាលរូបនេះ បាននិយាយកំប្លែងលេងមែន ប៉ុន្តែ ខ្ញុំបានចាប់អារម្មណ៍ ចំពោះឈ្មោះឧបទ្វីបយ៉ាម៉ល(Yamal ដែលមានន័យថា “ចុងបំផុតនៃផែនដី”) ដែលជាកន្លែងដែលគាត់ធ្វើការបម្រើព្រះ។ នៅក្នុងព្រះបន្ទូលផ្តាំផ្ញើរចុងក្រោយ ទៅកាន់ពួកសិស្ស ព្រះយេស៊ូវបានមានបន្ទូលថា “អ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង”(កិច្ចការ ១:៨)។ គ្រីស្ទបរិស័ទមានភារៈកិច្ចនាំដំណឹងល្អនៃឈើឆ្កាង ទៅដល់ចុងបំផុតនៃផែនដី ទោះជានៅឆ្ងាយដល់ណាក៏ដោយ។ ព្រះសង្គ្រោះបានសុគត ដើម្បីសង្រ្គោះមនុស្សក្នុងលោកិយ គឺរាប់បញ្ចូលមនុស្សដែលនៅទីជិត និងទីឆ្ងាយ។…
Read article