ការកម្សាន្តចិត្ត ក្នុងពេលជាប់ជាឈ្លើយ
នៅថ្ងៃទី ១០ កុម្ភះ ឆ្នាំ ១៦៧៥ អ្នកតាំងទីលំនៅប្រហែល៥០ក្រុមគ្រួសារ នៅក្នុងភូមិមួយ នៅក្រុងលេនខាស់ស្ទ័រ រដ្ឋម៉ាសាឈូសេត កំពុងខ្លាចជនជាតិដើម នៅអាមេរិក វាយលុកចូលកន្លែងរស់នៅរបស់ពួកគេ។ លោកយ៉ូសែប រ៉លែនសិន(Joseph Rowlandson) ដែលជាអ្នកបម្រើព្រះនិកាយភួរីទិន(Puritan) នៅក្នុងភូមិនោះ កំពុងសុំការការពារពីរដ្ឋាភិបាល នៅក្រុងបូស្តុន(Boston) ពេលដែលអ្នកស្រីម៉ារី(Mary) ដែលជាភរិយារបស់គាត់ កំពុងនៅជាមួយកូនៗ ក្នុងភូមិនោះ។ ពេលថ្ងៃរះឡើង ពួកជនជាតិដើមទាំងនោះ ក៏បានវាយលុកចូលក្នុងភូមិ។ ពួកនោះសម្លាប់ប្រជាជនមួយចំនួន ហើយបានចាប់អ្នកស្រីម៉ារី និងអ្នកដែលរួចជីវិតដទៃទៀត យកទៅជាមួយ។ អ្នកស្រីម៉ារីបានពិសោធនឹងភាពសប្បុរស ក៏ដូចជាភាពសាហាវព្រៃផ្សៃរបស់ពួកនោះ។ ពួកជនជាតិដើមអាមេរិក បានដឹងលក្ខណៈនៃជំនឿសាសនារបស់ប្រជាជនទាំងនោះ បានជាពួកគេប្រគល់ព្រះគម្ពីរមួយក្បាលឲ្យនាង គឺព្រះគម្ពីរដែលពួកគេបានរឹបអូសយកកាលនោះ។ ក្រោយមក នាងក៏បានសរសេរក្នុងសៀវភៅកំណត់ហេតុរបស់នាង អំពីការនឹកចាំអំពី “សេចក្តីសប្បុរសរបស់ព្រះ ដែលបានប្រទាននូវបទគម្ពីរជាច្រើន ដើម្បីលើកទឹកចិត្តនាង ត្រូវនឹងស្ថានភាពដ៏លំបាក ក្នុងពេលនោះ”។ ព្រះបន្ទូលព្រះបានផ្តល់ឲ្យនាង នូវការកម្សាន្តចិត្តដ៏អស្ចារ្យ មុនពេលគេលោះនាង នៅថ្ងៃទី២ ខែសីហា។ ពេលដែលពួកសាសន៍យូដាបានដឹងថា ចក្រភពបាប៊ីឡូន នឹងលើកទ័ពចូលមកចាប់ពួកគេជាឈ្លើយ(អេសាយ ៣៩:៥-៧) ពួកគេប្រាកដជាមានទុក្ខព្រួយជាខ្លាំង។ ប៉ុន្តែ…
Read articleអ្នកឈ្នះ និងអ្នកចាញ់
ពេលដែលការប្រកួតកីឡាបាល់ឱប អិនអេហ្វអ៊ែល(NFL)បានបញ្ចប់ ក្រុមឆ្នេរបៃតង ភែកឃ័រ(Green Bay Packers) បានអបអរសាទរជ័យជម្នះ ដែលខ្លួនដណ្តើមបានពីក្រុមខ្លាឃ្មំឈីកាហ្កូ(Chicago Bears)។ ពេលនោះ លីសា(Lisa)កូនស្រីរបស់ខ្ញុំ បានកត់សំគាល់ឃើញថា អេលីណា(Eliana)កូនស្រីរបស់នាង ដែលមានអាយុ៤ឆ្នាំកំពុងតែយំ ក្នុងព្រឹត្តិការណ៍នោះ។ ការនេះដូចជាចម្លែក ព្រោះឪពុកម្តាយរនាងមិនបានខ្វល់ថា ក្រុមណាឈ្នះឬចាញ់ឡើយ។ ពេលដែលលីសាសួរអេលីណាថា ហេតុអ្វីបានជានាងយំ នាងក៏ឆ្លើយថា “ព្រោះខ្ញុំអាណិតក្រុមខ្លាឃ្មំ។ មើលទៅពួកគេ ដូចជាស្រងូតស្រង៉ាត់ណាស់”។ ត្រង់ចំណុចនេះ តើក្មេងតូចដែលមិនទាន់បានចូលរៀននេះសាលាមេត្តេយ្យនេះ បានបង្រៀនយើងអ្វីខ្លះ អំពីការអាណិតអាសូរ? ក្នុងពិភពលោកនេះ គេឲ្យតម្លៃយ៉ាងខ្លាំងទៅលើអ្នកឈ្នះ ខណៈពេលដែលអ្នកចាញ់ត្រូវគេបដិសេធ បំភ្លេច និងត្រូវគេនិយាយអាក្រក់ តែទន្ទឹមនឹងនោះ យើងចាំបាច់ត្រូវចាំថា មនុស្សត្រូវការការអាណិតអាសូរ។ ពេលដែលយើងឃើញអ្នកដទៃ កំពុងបាត់បង់អ្វីមួយ តើយើងនឹងស្ម័គ្រចិត្តសម្រក់ទឹកភ្នែកជាមួយពួកគេ និងឱបពួកគេ ហើយជួយពួកគេឬទេ? មានបទគម្ពីរជាច្រើន ដែលបានលើកទឹកចិត្តយើង ឲ្យប្រព្រឹត្តចំពោះអ្នកដទៃ ដោយចិត្តក្តួលអាណិត។ បទគម្ពីរភីលីព ២:១-៣ បានប្រាប់យើង ឲ្យគិតអំពីប្រយោជន៍អ្នកដទៃ ឲ្យលើសជាងខ្លួនឯង គឺមិនត្រូវគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ បទគម្ពីរ ១ពេត្រុស ៣:៨-១២ បានរំឭកយើងថា…
Read articleសញ្ញាឧទាន ក្នុងលំហរអាកាស
កាលពីខែសីហា ឆ្នាំ២០១១ អង្គការណាសាបានចេញផ្សាយនូវរូបថតមួយសន្លឹក ដែលកែវយឺត ហាប់ប៊ល(Hubble) ថតបាន។ រូបថតដែលគេបានកែសម្រួលនេះ បានធ្វើឲ្យមានស្នាមញញឹម នៅលើផ្ទៃមុខមនុស្សជាច្រើន។ នៅក្នុងរូបថតនោះ គេឃើញមានកាឡាក់ស៊ីពីរ កំពុងចាប់ផ្តើមបុកគ្នា។ ពន្លឺដែលកើតចេញពីការបុកគ្នានេះ មានរាងដូចសញ្ញាឧទាន(!)នៅក្នុងលំហរអាកាស។ យោងតាមស្ថិតិចុងក្រោយ ដែលខ្ញុំបានអាន បានឲ្យដឹងថា នៅក្នុងសកលលោកទាំងមូល មានកាឡាក់ស៊ីចំនួនមួយម៉ឺនកោដ ដែលគេអាចសង្កេតមើល។ នៅក្នុងកាឡាក់ស៊ីនីមួយៗ មានផ្កាយរាប់ម៉ឺនកោដ ហើយជាងនេះទៅទៀត គេបានរកឃើញកាឡាក់ស៊ីកាន់តែច្រើនក្នុងលំហរអាកាស។ ពេលដែលខ្ញុំបានឃើញ ប៉ុស្តិ៍ស៊ីអិនអិន(CNN)ផ្សាយ អំពីពន្លឺភ្លើង ដែលមានរាងដូចសញ្ញាឧទាន នៅក្នុងលំហរអាកាសយ៉ាងដូចនេះ ខ្ញុំក៏បាននឹកចាំអំពីព្រះអទិករដ៏អស្ចារ្យនៃយើង។ ផ្ទៃមេឃសម្តែងពីសិរីល្អទ្រង់(ទំនុកដំកើង ១៩:១) ប៉ុន្តែ ទ្រង់ធំជាងផ្ទៃមេឃ ដែលជាស្នាព្រះហស្តទ្រង់ទៅទៀត។ បន្ទាប់ពីស្តេចសាឡូម៉ូនបានសាងសង់ព្រះវិហារ សម្រាប់ថ្វាយព្រះអម្ចាស់ចូលគង់សណ្ឋិត ទ្រង់បានអធិស្ឋានថា “តើព្រះនឹងគង់លើផែនដីជាប្រាកដឬ មើល ផ្ទៃមេឃ និងអស់ទាំងជាន់នៃផ្ទៃមេឃ នោះមិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអម្បាលម៉ានទៅទៀត”(១ពង្សាវតាក្សត្រ ៨:២៧)។ ទ្រង់ជ្រាបថា បើអស់ទាំងជាន់នៃផ្ទៃមេឃ មិនល្មមនឹងឲ្យព្រះគង់នៅផង ចុះទំរាំតែព្រះវិហារដែលទ្រង់បានសង់ ប្រាកដជាមិនអាចឲ្យព្រះទ្រង់គង់នៅចុះបានឡើយ។ ព្រះអម្ចាស់ទ្រង់ធំណាស់ គឺធំហួសការស្មានរបស់យើងទៅទៀត។ ប៉ុន្តែ ទ្រង់បានអនុញ្ញាតឲ្យយើងអាចស្គាល់ទ្រង់…
Read articleតែងតែ
ខ្ញុំចូលចិត្តប្រើពាក្យ តែងតែ និង មិនដែល ។ ខ្ញុំបានប្រើពាក្យទាំងពីរនេះ នៅក្នុងការនិយាយលើកទឹកចិត្តខ្លួនឯងឲ្យមានសង្ឃឹម។ ខ្ញុំចូលចិត្តគិតថា ខ្ញុំតែងតែ អាចមានចិត្តសប្បាយជានិច្ច ហើយការរស់នៅ នឹងមិនដែល មានការខកចិត្តឡើយ។ ប៉ុន្តែ តាមពិត ខ្ញុំមិនតែងតែ មានចិត្តសប្បាយជានិច្ចឡើយ ហើយការរស់នៅ មិនដែល សមតាមបំណងជានិច្ចដែរ។ ដូចនេះ ពាក្យនេះអាចនាំឲ្យយើងមានសង្ឃឹមបាន លុះណាតែយើងគិតអំពីព្រះបន្ទូលសន្យា របស់ព្រះយេស៊ូវ អំពីព្រះវត្តមានរបស់ទ្រង់។ ពេលដែលពួកសិស្សមានការបារម្ភថា ពួកគេនឹងត្រូវរស់នៅដោយខ្លួនឯង ទ្រង់បានមានបន្ទូលថា “ខ្ញុំនឹងគង់នៅជាមួយអ្នករាល់គ្នាជានិច្ច”(ម៉ាថាយ ២៨:២០)។ ព្រះគម្ពីរហេព្រើរក៏បានរំឭកយើងផងដែរថា ព្រះយេស៊ូវបានមានបន្ទូលថា “អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ” បានជាយើងរាល់គ្នាអាចនឹងនិយាយ ដោយក្លាហានថា “ខ្ញុំមិនព្រមខ្លាចឡើយ ព្រោះព្រះអម្ចាស់ទ្រង់ជាជំនួយខ្ញុំ តើមនុស្សនឹងធ្វើដល់ខ្ញុំ ជាយ៉ាងណាបាន”(ហេព្រើរ ១៣:៥-៦)។ ហើយសាវ័កប៉ុលបានបញ្ជាក់ដល់គ្រីស្ទបរិស័ទទាំងអស់ថា “យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ”(១ថែស្សាឡូនិច ៤:១៧)។ បទគម្ពីរទាំងនេះពិតជាលើកទឹកចិត្តយើងណាស់! ទោះបីជាដំណើរជីវិតរបស់យើង ហាក់ដូចជាមានលក្ខណៈ គួរឲ្យភ័យខ្លាចយ៉ាងណាក៏ដោយ ហើយទោះបីជាអនាគតរបស់យើង ហាក់ដូចជាអស់សង្ឃឹមយ៉ាងណាក៏ដោយ ក៏យើងនៅតែអាចមានចិត្តក្លាហាន និងការកម្សាន្តចិត្ត ដោយសារព្រះវត្តមាននៃព្រះ ដែលគង់ជាប់យើងជានិច្ច និងជួយឲ្យយើងអាចឆ្លងកាត់ការលំបាកទាំងអស់នោះ។…
Read articleបានជាស្អាតទាំងស្រុង
មិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានចែកចាយដល់ខ្ញុំ អំពីសុខទុក្ខរបស់គាត់ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដែលជារយៈពេលដែលគាត់ទទួលការព្យាបាលជម្ងឺមហារីក។ ស្នាមញញឹមនៅលើមុខរបស់គាត់បានលេចឡើង ខណៈពេលដែលគាត់បានចែកចាយអំពីដំណឹងល្អ ដែលគាត់ទើបតែបានទទួលពីវេជ្ជបណ្ឌិត។ គាត់បានប្រាប់ខ្ញុំថា នៅក្នុងការពិនិត្យសុខភាព អស់រយៈពេលមួយឆ្នាំនេះ វេជ្ជបណ្ឌិតបានប្រាប់គាត់ថា លទ្ធផលនៃការពិនិត្យបានរកឃើញថា គាត់បានជាស្អាតទាំងស្រុង។ ពាក្យនេះបានលើកទឹកចិត្តគាត់ណាស់។ សម្រាប់មិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ ពាក្យថា ជាស្អាតទាំងស្រុង គឺមានន័យថា ជម្ងឺដែលបានគំរាមឆក់យកជីវិតគាត់ កាលពីប៉ុន្មានខែមុន ឥឡូវនេះ មិនមាននៅក្នុងខ្លួនគាត់ទៀតទេ។ យើងមានចិត្តត្រេកអរណាស់ ពេលដែលបានដឹងថា គាត់បានជាស្អាតទាំងស្រុងហើយនោះ! បន្ទាប់ពីស្តេចដាវីឌបានប្រព្រឹត្តខុសសីលធម៌ ជាមួយនាងបាតសេបា ទ្រង់ក៏ចង់ឲ្យចិត្តរបស់ទ្រង់ បានជាស្អាតទាំងស្រុង ពីស្នាមប្រឡាក់នៃអំពើបាបផងដែរ បានជាទ្រង់ស្រែកអំពាវរកព្រះថា “ឱព្រះអង្គអើយ សូមបង្កើតចិត្តបរិសុទ្ធ នៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង”(ទំនុកដំកើង ៥១:១០)។ ព្រះទ្រង់មានដំណឹងល្អមួយសម្រាប់ស្តេចដាវីឌ ក៏ដូចជាសម្រាប់យើងរាល់គ្នា គឺថា ទ្រង់អាចលាងជម្រះអំពើបាបឲ្យយើងបាន។ ពេលយើងត្រូវការការលាងជម្រះ នោះចូរយើងមានសង្ឃឹមឡើង ដ្បិតសាវ័កយ៉ូហានបានបង្រៀនយើងថា “បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង”(១យ៉ូហាន ១:៩)។ យើងមិនអាចសម្អាតចិត្តរបស់យើង ដោយខ្លួនឯងបានឡើយ មានតែព្រះទេដែលអាចសម្អាតចិត្តយើងបាន។ បើយើងបានលន់តួបាប…
Read articleជម្រើសដែលផ្លាស់ ប្តូរជីវិត
លោកអេរិក លីដឌែល(Eric Liddell) គឺជាកីឡាករជើងឯក ដែលបានសម្រេចចិត្តថា គាត់នឹងមិនរត់ប្រណាំង នៅថ្ងៃអាទិត្យ ក្នុងការប្រកួតកីឡាអូឡាំពិក ឆ្នាំ១៩២៤ឡើយ។ គាត់មិនមានការស្ទាក់ស្ទើរ នៅក្នុងការសម្រេចចិត្តនេះឡើយ ព្រោះគាត់បានជឿអស់ពីចិត្តថា ថ្ងៃអាទិត្យជាថ្ងៃនៃព្រះអម្ចាស់ ដែលសម្រាប់ឲ្យយើងជួបជុំគ្នាថ្វាយបង្គំទ្រង់ និងសម្រាក។ មុនការប្រកួតនេះមួយឆ្នាំ លោកអេរិកបានជួបការពិបាកជាងនេះទៅទៀត ពេលដែលគេសុំឲ្យគាត់ចែកចាយអំពីសេចក្តីជំនឿរបស់គាត់ ទៅដល់កម្មករអណ្តូងរ៉ែធ្យូងថ្ម។ លោកអេរិកបានចែកចាយ អំពីការពុះពាររបស់គាត់ថា “ក្នុងមួយជីវិតខ្ញុំនេះ ខ្ញុំបានព្យាយាមគេចចេញពីការបំពេញតួនាទីនៅទីសាធារណៈ ប៉ុន្តែ ព្រះគ្រីស្ទហាក់ដូចជាបានដឹកនាំខ្ញុំ ឲ្យទៅតាមទិសដៅផ្ទុយពីចិត្តរបស់ខ្ញុំវិញ ហើយខ្ញុំក៏បោះជំហានទៅមុខ តាមទ្រង់។ នៅពេលនោះ ខ្ញុំក៏បានសម្រេចចិត្តថ្វាយទាំងអស់ ដាច់ដល់ព្រះគ្រីស្ទ។ និយាយរួម បើទ្រង់បានត្រាសហៅឲ្យខ្ញុំធ្វើការនោះ នោះទ្រង់ប្រាកដជាប្រទានឲ្យខ្ញុំមានអំណាចគ្រប់គ្រាន់ជាមិនខាន នៅពេលខ្ញុំបោះជំហានទៅមុខតាមទ្រង់”។ បន្ទាប់ពីលោកអេរិកយល់ព្រមចែកចាយ អំពីសេចក្តីជំនឿរបស់គាត់ ជាសាធារណៈ នៅថ្ងៃបន្ទាប់ គាត់ក៏បានទទួលសំបុត្រមួយច្បាប់ពីជែននី(Jenny) ដែលជាប្អូនស្រីរបស់គាត់ ដែលកំពុងរស់នៅប្រទេសចិន។ នាងបានសរសេរសំបុត្រនោះ កាលពីមួយសប្តាហ៍មុន ហើយនៅចុងបញ្ចប់នៃសំបុត្រនោះ នាងបានសរសេរខគម្ពីរថា “កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង អញនឹងចម្រើនកម្លាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯង…
Read article