ស្រឡាញ់ព្រះដោយស្រឡាញ់អ្នកដទៃ
ម៉ាថាយ ២៥:៣១-៤០ យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ។ ម៉ាថាយ ២៥:៤០ គ្រួសាររបស់លោកអាល់បា(Alba) បានជួបរឿងដ៏កម្រ។ បន្ទាប់ពីកូនភ្លោះមួយគូរបានចាប់កំណើតបាន១៣ខែ កូនភ្លោះមួយគូរទៀតក៏បានចាប់កំណើតក្នុងគ្រួសារគាត់។ តើពួកគេអាចមានការទទួលខុសត្រូវនៅក្នុងការចិញ្ចឹមកូន ក៏ដូចជានៅក្នុងការធ្វើការងារ ដោយរបៀបណា? ពេលនោះមិត្តភក្តិ និងសាច់ញាតិរបស់ពួកគេក៏បានជួយយកអសារពួកគេ។ តាយាយទាំងសង្ខាងក៏បានជួយមើលកូនភ្លោះរបស់ពួកគេ នៅពេលថ្ងៃ ដើម្បីឲ្យពួកគេអាចធ្វើការ និងរកប្រាក់បង់ថ្លៃពេទ្យ។ ក្រុមហ៊ុនមួយបានឧបត្ថម្ភកន្ទបសម្រាប់ទារកដល់ពួកគេ ពេញមួយឆ្នាំ។ មិត្តរួមការងាររបស់ពួកគេក៏បានលះបង់ថ្ងៃឈប់សម្រាកផ្ទាល់ខ្លួន សម្រាប់ពួកគេ។ ពួកគេក៏បានយល់ស្របថា បើគ្មានជំនួយពីសហគមន៍របស់ពួកគេទេ នោះពួកគេមុខជាជួបការលំបាកយ៉ាងខ្លាំង។ តាមពិត ក្នុងពេលសម្ភាសតាមទូរទស្សន៍ ក្នុងការផ្សាយផ្ទាល់ ពិធីករម្នាក់បានទុកក្បាលមេក្រូរបស់ខ្លួនចោល ដើម្បីរត់ទៅចាប់កូនរបស់ពួកគេម្នាក់ ដែលកំពុងដើរតេសតាស់ ព្រោះតែចង់ជួយមើលថែកូនរបស់ពួកគេ។ ក្នុងបទគម្ពីរម៉ាថាយ ២៥:៣១-៤៦ ព្រះយេស៊ូវបានមានបន្ទូលជាពាក្យប្រៀបប្រដូច ដើម្បីចង្អុលបង្ហាញថា ពេលណាយើងបម្រើអ្នកដទៃ នោះយើងក៏បម្រើព្រះផងដែរ។ ការបម្រើនោះរួមមានការចែកអាហារ និងទឹកដល់អ្នកស្រេកឃ្លាន ការផ្តល់កន្លែងស្នាក់នៅដល់ជនអនាថា ការចែកសំលៀកបំពាក់ដល់អ្នកដែលគ្មានសំលៀកបំពាក់ និងមើលថែអ្នកមានជំងឺជាដើម(ខ.៣៥-៣៦)។ ព្រះអង្គក៏បានមានបន្ទូលសរុបថា “យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ”(ខ.៤០)។ ការបង្រៀនថា ការបម្រើអ្នកដទៃគឺជាការបម្រើព្រះយេស៊ូវ…
Read articleព្រះទ្រង់បំពេញតម្រូវការ ពេលយើងបម្រើអ្នកដទៃ
នោះទ្រង់មានព្រះបន្ទូលថា ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតថា ពីព្រោះគ្មាននំបុ័ងដូច្នេះ តើអ្នករាល់គ្នានឹកមិនទាន់ឃើញ ឬមិនយល់ទេឬអី តើមានចិត្តរឹងរូសឬអី? ម៉ាកុស ៨:១៧ បន្ទាប់ពីព្រះយេស៊ូវបានប្រទានអាហារដល់មនុស្ស ៥ពាន់នាក់ និងមនុស្ស៤ពាន់នាក់ ដោយប្រើតែនំប៉័ង និងត្រីតែពីរបីកន្ទុយ ពួកសាវ័កក៏បានឡើងទូក ដោយគ្មាននំប៉័ងគ្រប់គ្រាន់ សម្រាប់ខ្លួនឯង។ ពេលដែលពួកគេចាប់ផ្តើមជជែកគ្នា អំពីការលំបាកនេះ ព្រះយេស៊ូវក៏បានមានបន្ទូលថា “ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតថា ពីព្រោះគ្មាននំបុ័ងដូច្នេះ តើអ្នករាល់គ្នានឹកមិនទាន់ឃើញ ឬមិនយល់ទេឬអី តើមានចិត្តរឹងរូសឬអី?”(ម៉ាកុស ៨:១៧)។ តើមានអ្វីដែលពួកគេមិនយល់? ពួកគេមិនយល់ អំពីអត្ថន័យនៃនំប៉័ងដែលនៅសល់ ពោលគឺមិនយល់ថា ព្រះយេស៊ូវនឹងមើលថែពួកគេ នៅពេលដែលពួកគេមើលថែអ្នកដទៃ។ ព្រះយេស៊ូវមានបន្ទូលថា ៖ “ពីកាលខ្ញុំបានកាច់នំបុ័ង៥ឲ្យដល់៥ពាន់នាក់ នោះតើប្រមូលចំណិត ដែលសល់ ដាក់ពេញបានប៉ុន្មានកន្ត្រក គេទូលឆ្លើយថា បាន១២ ហើយកាលកាច់នំបុ័ង៧ឲ្យដល់៤ពាន់នាក់ នោះបានប្រមូលចំណិត ដែលសល់ ដាក់ពេញបានប៉ុន្មានកំប្រោង គេទូលឆ្លើយថា បាន៧។ នោះទ្រង់សួរថា ម្តេចក៏អ្នករាល់គ្នានៅតែមិនយល់ទៀត?” (ម៉ាកុស ៨:១៩-២១)។ តើពួកគេត្រូវយល់អំពីអ្វី? គឺត្រូវយល់អំពីនំប៉័ងដែលនៅសល់។ នំប៉័ងនៅសល់ គឺសម្រាប់អ្នកបម្រើព្រះ។ តាមពិត ពីដំបូង…
Read articleការកើតជាថ្មីក្នុងព្រះយេស៊ូវ
យ៉ូហាន ១២:២៣-២៦ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេ នោះក៏នៅតែ១ដដែល តែបើងាប់វិញ នោះក៏បង្កើតផលជាច្រើនឡើង។ យ៉ូហាន ១២:២៤ គេបានឮល្បីថា លោកលីអូណាដូ ដា វីនស៊ី(Leonardo da Vinci) គឺជាបុរសដែលនាំឲ្យមានការរស់ឡើងវិញនៃវិស័យសិល្បៈ និងវិទ្យាសាស្ត្រជាច្រើនមុខនៅអឺរ៉ុប។ កំរិតប្រាជ្ញាដ៏ខ្ពង់ខ្ពស់របស់គាត់ បាននាំឲ្យមានភាពជឿនលឿន នៅក្នុងមុខវិជ្ជាសិក្សា និងសិល្បៈជាច្រើន។ ប៉ុន្តែ លោកលីអូណាដូបានកត់ត្រា ក្នុងសៀវភៅកំណត់ហេតុរបស់គាត់អំពី “គ្រាវេទនារបស់យើង” និងបានពោលទំនួញថា មនុស្សក្នុងពេលបច្ចុប្បន្ន កំពុងតែស្លាប់ “ដោយមិនបានបន្សល់ទុកកេរដំណែល ដែលគេនឹងនៅតែនឹកចាំ”។ គាត់មានប្រសាសន៍ថា “ខ្ញុំគិតថា ខ្ញុំកំពុងរៀនអំពីរបៀបរស់នៅ។ ខ្ញុំក៏កំពុងរៀនអំពីរបៀបស្លាប់”។ គាត់ប្រហែលមិនបានដឹងទេថា គាត់ហៀបនឹងរកឃើញសេចក្តីពិត។ ការរៀនស្លាប់ គឺជាផ្លូវឆ្ពោះទៅរកជីវិត។ បន្ទាប់ពីព្រះយេស៊ូវយាងចូលទីក្រុងយេរូសាឡិម ដោយក្បួនដង្ហែនៃជ័យជម្នះ(យ៉ូហាន ១២:១២-១៩) ព្រះអង្គមានបន្ទូលថា “បើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេ នោះក៏នៅតែ១ដដែល តែបើងាប់វិញ នោះក៏បង្កើតផលជាច្រើនឡើង”(ខ.២៤)។ ត្រង់ចំណុចនេះ ព្រះអង្គកំពុងមានបន្ទូលអំពីការសុគតរបស់ព្រះអង្គ ហើយក៏បានរាប់បញ្ចូលការស្លាប់របស់យើងផងដែរ : “អ្នកណាដែលស្រឡាញ់ជីវិតខ្លួន នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលស្អប់ជីវិតខ្លួន នៅលោកីយ៍នេះវិញ…
Read articleចូរយើងចូលទៅរកព្រះ ដោយផ្ទាល់
នៅថ្ងៃនោះ អ្នករាល់គ្នានឹងសូមដោយនូវឈ្មោះខ្ញុំ ហើយខ្ញុំមិនថា ខ្ញុំនឹងទូលអង្វរដល់ព្រះវរបិតា ជំនួសអ្នករាល់គ្នានោះទេ ដ្បិតព្រះវរបិតា ទ្រង់ក៏ស្រឡាញ់អ្នករាល់គ្នាដែរ ដោយព្រោះអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ហើយក៏ជឿថា ខ្ញុំបានចេញពីព្រះមក។ យ៉ូហាន ១៦:២៦-២៧ ចូរយើងកុំរំពឹងចង់ឲ្យព្រះរាជបុត្រានៃព្រះ ធ្វើលើសពីភារកិច្ចរបស់ព្រះអង្គ ជាអង្គបុគ្គលដែលនៅកណ្តាលយើង និងព្រះនោះឡើយ។ ព្រះយេស៊ូវមានបន្ទូលថា “ខ្ញុំមិនថា ខ្ញុំនឹងទូលអង្វរដល់ព្រះវរបិតា ជំនួសអ្នករាល់គ្នានោះទេ”។ បានសេចក្តីថា ព្រះអង្គនឹងមិននៅកណ្តាលយើង និងព្រះវរបិតា ដោយហាក់ដូចជា យើងមិនអាចចូលទៅរកព្រះ ដោយផ្ទាល់នោះឡើយ។ តើហេតុអ្វី? ព្រោះព្រះវរបិតាស្រឡាញ់យើងរាល់គ្នា។ នេះជារឿងដែលគួរឲ្យភ្ញាក់ផ្អើលណាស់។ ត្រង់ចំណុចនេះ ព្រះយេស៊ូវកំពុងដាស់តឿនយើង កុំឲ្យគិតថា ព្រះដ៏មានគ្រប់ចេស្ដា មិនសព្វព្រះទ័យនឹងទទួលយើងដោយផ្ទាល់ ចូលក្នុងព្រះវត្តមានព្រះអង្គនោះឡើយ។ ខ្ញុំប្រើពាក្យ “ដោយផ្ទាល់” សំដៅទៅលើអ្វីដែលព្រះយេស៊ូវចង់មានន័យ ពេលព្រះអង្គមានបន្ទូលថា “ខ្ញុំមិនថា ខ្ញុំនឹងទូលអង្វរដល់ព្រះវរបិតា ជំនួសអ្នករាល់គ្នានោះទេ ដ្បិតព្រះវរបិតា ទ្រង់ក៏ស្រឡាញ់អ្នករាល់គ្នាដែរ ដោយព្រោះអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ហើយក៏ជឿថា ខ្ញុំបានចេញពីព្រះមក”។ ជាការពិតណាស់ គ្មានមនុស្សមានបាបណា ដែលអាចចូលទៅរកព្រះវរបិតាបានឡើយ បើមិនពឹងព្រះលោហិតព្រះយេស៊ូវទេនោះ(ហេព្រើរ ១០:១៩-២០)។ ព្រះអង្គទូលអង្វរជំនួសយើង នៅពេលសព្វថ្ងៃនេះ(រ៉ូម ៨:៣៤…
Read articleសេចក្តីស្រឡាញ់ ដែលនាំឲ្យគេសរសើរដំកើងព្រះ
១ពេត្រុស ២:១១-១២ ទាំងប្រព្រឹត្តដោយទៀងត្រង់ នៅក្នុងពួកសាសន៍ដទៃ … នោះឲ្យគេបានសរសើរដល់ព្រះ នៅថ្ងៃដែលទ្រង់យាងមកប្រោស ដោយគេឃើញការល្អរបស់អ្នករាល់គ្នាវិញ។ ១ពេត្រុស ២:១២ ស្ត្រីម្នាក់ដែលអង្គុយនៅលើកៅអីជាប់ខ្ញុំ ក្នុងយន្តហោះ បានប្រាប់ខ្ញុំថា នាងមិនជឿព្រះ ហើយគាត់ក៏គ្មានជំនឿសាសនាដែរ។ គាត់បានផ្លាស់ទីលំនៅទៅទីក្រុងមួយ ដែលមានគ្រីស្ទបរិស័ទជាច្រើនរស់នៅ។ នៅពេលដែលគាត់បានលើកឡើងថា ភាគច្រើននៃអ្នកជិតខាងរបស់គាត់ទៅព្រះវិហារនៅថ្ងៃអាទិត្យ ខ្ញុំក៏បានសួរគាត់អំពីបទពិសោធន៍របស់គាត់ នៅក្នុងការរស់នៅទីនោះ។ គាត់ថា គាត់មិនដឹងថា គាត់អាចសងគុណពួកគេវិញដោយរបៀបណាទេ។ នៅពេលដែលគាត់នាំឪពុករបស់គាត់ជាជនពិការ ទៅរស់នៅជាមួយគាត់ ក្នុងប្រទេសនោះ អ្នកជិតខាងរបស់គាត់បានសង់ផ្លូវសម្រាប់ឲ្យឪពុកគាត់អាចជិះរទេះរុញចេញចូលផ្ទះរបស់គាត់ ហើយក៏បានបរិច្ចាគគ្រែពេទ្យមួយគ្រឿង និងថ្នាំពេទ្យដល់ឪពុកគាត់។ គាត់ក៏បាននិយាយថា “បើសិនជាការរស់នៅជាគ្រីស្ទបរិស័ទធ្វើឲ្យមនុស្សមានចិត្តសប្បុរស នោះមនុស្សគ្រប់គ្នាគួរតែក្លាយជាគ្រីស្ទបរិស័ទ”។ នេះជាអ្វីដែលព្រះយេស៊ូវសព្វព្រះទ័យឲ្យគាត់និយាយ! ព្រោះព្រះអង្គបានប្រាប់សិស្សព្រះអង្គថា “ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌”(ម៉ាថាយ ៥:១៦)។ លោកពេត្រុសបានឮព្រះរាជបញ្ជារបស់ព្រះគ្រីស្ទ បានជាគាត់បង្រៀនគ្រីស្ទបរិស័ទឲ្យ “ប្រព្រឹត្តដោយទៀងត្រង់ នៅក្នុងពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណា ដែលគេនិយាយដើមពីអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះឲ្យគេបានសរសើរដល់ព្រះ នៅថ្ងៃដែលទ្រង់យាងមកប្រោស ដោយគេឃើញការល្អរបស់អ្នករាល់គ្នាវិញ”(១ពេត្រុស ២:១២)។ អ្នកជិតខាងយើងដែលមិនជឿព្រះយេស៊ូវ ប្រហែលមិនយល់អំពីជំនឿ…
Read articleបង្ហាញសេចក្តីស្រឡាញ់តាមរយៈការប្រព្រឹត្ត
១យ៉ូហាន ៣:១៦-១៨ ពួកកូនតូចៗ អើយ យើងមិនត្រូវស្រឡាញ់ ដោយពាក្យសំដី ឬដោយបបូរមាត់ប៉ុណ្ណោះឡើយ គឺដោយការប្រព្រឹត្ត និងសេចក្តីពិតវិញ។ ១យ៉ូហាន ៣:១៨ តើមានកត្តាអ្វីដែលបណ្តាលឲ្យនរណាម្នាក់ ជួយគូរប្រជែងរបស់ខ្លួន? សម្រាប់ម្ចាស់ភោជនីយដ្ឋាន គឺលោកអាដូលហ្វូ(Adolfo) ក្នុងរដ្ឋវីនខុនស៊ីន គាត់បានឆក់ឱកាសលើកទឹកចិត្តម្ចាស់ភោជនីយដ្ឋានដទៃទៀត ក្នុងតំបន់ ឲ្យចេះសម្របខ្លួននឹងបទបញ្ជាអំពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ។ លោកអាដូលហ្វូបានដឹងជាមុន អំពីបញ្ហាប្រឈម ក្នុងការបន្តបើកភោជនីយដ្ឋាន ក្នុងសម័យជំងឺកូវីដកំពុងរីករាលដាល។ បន្ទាប់ពីគាត់បានទទួលការលើកទឹកចិត្តពីអំពើសប្បុរសធម៌របស់ម្ចាស់អាជីវកម្មដទៃទៀត គាត់ក៏បានចំណាយប្រាក់ផ្ទាល់ខ្លួន ដើម្បីទិញគូប៉ុនដែលមានតម្លៃសរុបជាង២ពាន់ដុល្លា ចែកឲ្យអតិថិជនរបស់គាត់ដោយឥតគិតថ្លៃ ដើម្បីឲ្យពួកគេប្រើគូប៉ុននោះ ទៅទិញអាហារនៅភោជនីយដ្ឋានដទៃទៀត ក្នុងតំបន់ដែលគាត់រស់នៅ។ នេះជាការបង្ហាញចេញនូវសេចក្តីស្រឡាញ់ ដែលមិនមែនតាមរយៈពាក្យសម្តីតែម្យ៉ាង តែតាមរយៈការប្រព្រឹត្តផងដែរ។ កណ្ឌគម្ពីរយ៉ូហានបានលើកទឹកចិត្តគ្រីស្ទបរិស័ទទាំងអស់ឲ្យបង្ហាញចេញនូវសេចក្តីស្រឡាញ់ ក្នុងការប្រព្រឹត្ត ផ្អែកទៅលើគំរូនៃសេចក្តីស្រឡាញ់ ដែលព្រះយេស៊ូវបានបង្ហាញ ដោយស្ម័គ្រព្រះទ័យលះបង់ព្រះជន្ម ដើម្បីសង្គ្រោះមនុស្សជាតិ(១យ៉ូហាន ៣:១៦)។ តាមបទគម្ពីរនេះ ការលះបង់ជីវិតដើម្បីបងប្អូនខ្លួន(ខ.១៦) គឺជាការបង្ហាញចេញនូវសេចក្តីស្រឡាញ់ តាមគំរូព្រះយេស៊ូវ ដែលរាប់បញ្ចូលការប្រព្រឹត្តជាក់ស្តែងជារៀងរាល់ថ្ងៃ ដែលមានដូចជាការចែករំលែករបស់ទ្រព្យជាដើម។ ការស្រឡាញ់តែពាក្យសម្តីមិនទាន់គ្រប់គ្រាន់ទេ សេចក្តីស្រឡាញ់តម្រូវឲ្យមានការប្រព្រឹត្តដោយចិត្តស្មោះត្រង់ និងមានន័យ(ខ.១៨)។ ការបង្ហាញសេចក្តីស្រឡាញ់ក្នុងការប្រព្រឹត្តអាចមានការពិបាក ព្រោះវាច្រើនតែតម្រូវឲ្យមានការលះបង់ផ្ទាល់ខ្លួន ឬការលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីប្រយោជន៍អ្នកដទៃ។ យើងអាចបោះជំហានទៅមុខ ដោយសេចក្តីស្រឡាញ់…
Read article