ហ៊ុមព័ទ្ធដោយ ការអធិស្ឋាន
មិត្តភ័ក្ររបស់ខ្ញុំ មានកូនស្រីម្នាក់អាយុ៩ឆ្នាំឈ្មោះ ស៊ីដនី(Sydnie) ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយការចាក់ឆ្នាំគីមី និងកំពុងទទួលការផ្លាស់ខួរឆ្អឹងខ្នង។ មានពេលមួយ ខ្ញុំបានយល់សប្តិឃើញនាងកំពុងសម្រាក ជាមួយឪពុកម្តាយនាង ក្នុងបន្ទប់មួយ ស្ថិតនៅផ្នែកកណ្តាលគេ ក្នុងមន្ទីពេទ្យ។ នៅជុំវិញបន្ទប់នោះ មានបន្ទប់ជាច្រើនទៀត ដែលសាច់ញាតិ និងមិត្តភ័ក្ររបស់ពួកគេកំពុងស្នាក់នៅ និងអធិស្ឋានឲ្យនាងឥតឈប់ឈរ ក្នុងអំឡុងពេលនៃការព្យាបាលរបស់នាង។ ជាការពិតណាស់ តាមន័យសាច់ឈាម ស៊ីដនីមិនបានហ៊ុមព័ទ្ធដោយសាច់ញាតិ និងមិត្តភ័ក្រ នៅក្នុងបន្ទប់ដែលនៅជុំវិញបន្ទប់នាងឡើយ។ តែតាមន័យខាងវិញ្ញាណ នាងពិតជាកំពុងតែហ៊ុមព័ទ្ធ ដោយការអធិស្ឋាន និងសេចក្តីស្រឡាញ់។ លោកសាវ័កប៉ុលក៏មានសេចក្តីប្រាថ្នា ចង់ឲ្យខ្លួនគាត់ ត្រូវបានហុំព័ទ្ធដោយការអធិស្ឋានផងដែរ។ នៅក្នុងភាគច្រើននៃសំបុត្រ ដែលគាត់បានសរសេរផ្ញើទៅពួកជំនុំ គាត់បានសុំឲ្យគេនឹកចាំ ហើយអធិស្ឋានឲ្យគាត់(២កូរិនថូស ១:១១ អេភេសូរ៦:១៨-២០ កូឡ៉ុស ៤:២-៤ ភីលេម៉ូន ១:២២)។ គាត់ក៏បានសរសេរសំបុត្រ ផ្ញើទៅអ្នកជឿព្រះនៅក្រុងរ៉ូមថា “តែបងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា… ចូរអ្នករាល់គ្នាខំប្រឹងអធិស្ឋាន ដល់ព្រះជាមួយនឹងខ្ញុំ”(រ៉ូម ១៥:៣០)។ គាត់ដឹងថា បើគាត់មិនទទួលអំណាចពីព្រះទេ នោះការងារដែលគាត់ធ្វើថ្វាយព្រះ ក៏គ្មានប្រសិទ្ធិភាពដែរ។ ព្រះគម្ពីរចែងឲ្យយើងដឹងថា ព្រះយេស៊ូវទ្រង់ក៏បានអធិស្ឋានឲ្យយើងផងដែរ(យ៉ូហាន ១៧:២០ ហេព្រើ…
Read articleសូមគង់នៅជាមួយទូលបង្គំ
នៅក្នុងវិស្ស័យកីឡាបាល់ទាល់ នៅប្រទេសអង់គ្លេស ជារៀងរាល់ឆ្នាំ វគ្គដែលគេចូលចិត្តទស្សនាបំផុត គឺវគ្គផ្តាច់ព្រាត់នៃការប្រកួតបាល់ទាល់ពានរង្វាន់ហ្វា(FA)។ គេសង្កេតឃើញថា អស់រយៈពេលជាង១០០ឆ្នាំកន្លងមកនេះ ថ្ងៃប្រកួតនោះ មានពេញដោយភាពរំភើបរីករាយ ការអបអរសាទរ និងការប្រកួតប្រជែង។ ប៉ុន្តែ អ្វីដែលខ្ញុំចាប់អារម្មណ៍បំផុត គឺព្រឹត្តិការណ៍នៃការបើកការប្រកួត។ ព្រោះគេចាប់ផ្តើមបើកការប្រកួត ដោយច្រៀងបទប្រពៃណី ដែលជាទំនុកសរសើរមានចំណងជើងថា “សូមគង់ជាមួយទូលបង្គំ”។ ពីដំបូង ខ្ញុំយល់ថា ការប្រើបទចម្រៀងដូចនេះ ហាក់ដូចជាចម្លែកបន្តិច។ ខ្ញុំឆ្ងល់ថា តើបទទំនុកសរសើរនោះ មានទំនាក់ទំនងអ្វីជាមួយកីឡាបាល់ទាត់? ពេលដែលខ្ញុំគិតអំពីការនេះ ខ្ញុំក៏បានដឹងថា យើងត្រូវការព្រះវត្តមាននៃព្រះ នៅក្នុងការគ្រប់យ៉ាងដែលយើងធ្វើ ដូចជានៅក្នុងកីឡា ការទិញឥវ៉ាន់ ការធ្វើការ ការទៅរៀន ឬធ្វើអ្វីៗផ្សេងទៀត។ គ្មានផ្នែកណាមួយនៃជីវិតយើង ដែលមិនត្រូវការព្រះវត្តមាននៃព្រះឡើយ ដូចនេះ ការប្រាថ្នាសូមឲ្យព្រះគង់ជាមួយ គឺពិតជាការប្រាថ្នាដ៏សមហេតុផលបំផុត ដែលយើងត្រូវមាន។ ជាការពិតណាស់ ព្រះវត្តមាននៃព្រះវរបិតាដែលគង់នៅស្ថានសួគ៌ មិនមែនជាអ្វីដែលយើងចាំបាច់ត្រូវទូលអង្វរដល់ទ្រង់ឡើយ ព្រោះទ្រង់បានសន្យាថា ទ្រង់នឹងគង់នៅជាមួយយើង។ ជាក់ស្តែង បទគម្ពីរហេព្រើ ១៣:៥ បានចែងថា “ដ្បិតទ្រង់មានព្រះបន្ទូលថា «អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ»”។ ព្រះវត្តមាននៃព្រះ មិនគ្រាន់តែជាកត្តាដែលនាំឲ្យយើងស្កប់ចិត្តប៉ុណ្ណោះទេ ប៉ុន្តេ…
Read articleកំហុសក្លាយជាការអស្ចារ្យ
សិល្បៈករម្នាក់ឈ្មោះ ចេមស៍ ហាប់ប៊ែល(James Hubbell) បានមានប្រសាសន៍ថា “កំហុស គឺជាអំណោយ”។ ពេលណាគាត់កំពុងធ្វើកិច្ចការអ្វីមួយ ហើយបានធ្វើខុសនៅត្រង់ចំណុចណាមួយ នោះគាត់មិនធ្វើកិច្ចការនោះសារឡើងវិញឡើយ។ ផ្ទុយទៅវិញ គាត់ស្វែងរកវិធីកែច្នៃកំហុសនោះ ឲ្យក្លាយជាការអ្វីដែលល្អប្រសើរជាង។ គ្មាននរណាម្នាក់ អាចជៀសវាងការប្រព្រឹត្តខុសបានឡើយហើយយើងគ្រប់គ្នាប្រើដំណោះស្រាយ តាមចំណូលចិត្តខុសៗគ្នា។ យើងប្រហែលជាព្យាយាមលាក់បាំង ឬកែកំហុសនោះឲ្យត្រូវ ឬក៏សុំអភ័យទោស។ ជួលកាល បន្ទាប់ពីយើងបានប្រព្រឹត្តអំពើបាប យើងក៏បានប្រើដំណោះស្រាយដូចនោះផងដែរ។ ប៉ុន្តែ ព្រះទ្រង់មិនបានបោះបង់យើងចោល ហើយឲ្យយើងធ្វើឡើងវិញឡើយ។ ផ្ទុយទៅវិញ ទ្រង់បានប្រោះលោះយើងឲ្យរួចពីបាបទាំងនោះ ហើយកែយើងឲ្យបានល្អជាងមុន។ សាវ័កពេត្រុសច្រើនតែធ្វើ ឬនិយាយអ្វី តាមការនឹកឃើញភ្លាមៗ។ គេបានហៅគាត់ថា “អ្នករហ័សធ្វើខុស”។ ដោយសារការភ័យខ្លាច បន្ទាប់ពីពួកសាសន៍យូដាបានចាប់ខ្លួនព្រះយេស៊ូវ គាត់បានប្រកែកបីដងថា គាត់មិនស្គាល់ព្រះយេស៊ូវទេ! តែក្រោយមក បន្ទាប់ពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ទ្រង់ក៏បានឲ្យគាត់ឆ្លើយបញ្ជាក់បីដង ថាគាត់ពិតជាស្រឡាញ់ទ្រង់មែន ដូចនេះ ទ្រង់បាន កែប្រែការបដិសេធដ៏អាម៉ាស់របស់លោកពេត្រុស ឲ្យក្លាយទៅជាឱកាសដ៏អស្ចារ្យ សម្រាប់ការស្អាងឡើងវិញ(យ៉ូហាន ២១)។ ទោះបីជាលោកពេត្រុសធ្លាប់មានកំហុសកាលពីមុនក៏ដោយ ក៏ព្រះយេស៊ូវទ្រង់នៅតែស្អាងគាត់ឡើងវិញ សម្រាប់ការងារបម្រើទ្រង់ ដោយមានបន្ទូលទៅកាន់គាត់ថា “ចូរឲ្យចំណីដល់ហ្វូងចៀមខ្ញុំស៊ីផង”(ខ.១៧)។ បើអ្នកបានប្រព្រឹត្តនូវ “កំហុស” ដ៏ធំមួយ…
Read articleលោកដូរាន ក្រេយ
រឿង “រូបភាពរបស់លោកដូរាន ក្រេយ(Dorian Gray)” ជាប្រភេទរឿងប្រលោមលោក នៅសម័យក្សត្រីវិចតូរីយ៉ា(Victoria)។ រឿងនេះបានបកស្រាយអំពីភាពខុសគ្នារវាងអត្តសញ្ញាណរបស់យើង ដែលអ្នកដទៃបានស្គាល់តែសម្បកក្រៅ និងអត្តសញ្ញាណពិតដែលយើងមាន នៅខាងក្នុង។ រឿងនេះបានដំណាលថា មានយុវជនវ័យក្មេង និងសង្ហាម្នាក់ឈ្មោះ ដូរាន ក្រេយ បានឲ្យគេគូរូបរបស់គាត់ នៅលើផ្ទាំងគំនូរ បន្ទាប់មក គាត់ក៏ស្រាប់តែមានខ្លាចភាពចាស់ជារា ហើយគាត់ប្រាថ្នាសូមឲ្យរូបគំនូរបស់គាត់ មានភាពវ័យចំណាស់ជំនួសគាត់វិញ។ មិនយូរប៉ុន្មាន គាត់ក៏បានដូចក្តីបំណង។ រូបដ៏ក្មេងវ័យរបស់គាត់ក្នុងគំនូនោះ ដែលបានឆ្លុះបញ្ចាំងអំពីវិញ្ញាណថប់ព្រួយរបស់គាត់ ក៏បានប្រែក្លាយជារូបដ៏វ័យចំណាស់ ហើយមានសម្រស់តែអាក្រក់ឡើងៗ ដោយសារអំពើបាបដែលគាត់ប្រព្រឹត្តកាន់តែច្រើនឡើងៗ ខណៈដែលសាច់ឈាមពិតរបស់គាត់ នៅតែមានវ័យក្មេងដដែល។ ដូចនេះ គាត់ល្អតែសម្បកក្រៅ តែចិត្តរបស់គាត់មានភាពពុករលួយ។ ព្រះយេស៊ូវបានស្តីបន្ទោសឲ្យពួកផារិស៊ី ដែលបានបង្ហាញចេញនូវភាពពុតត្បុត ដែលស្រដៀងនឹងលោកដូរានដែរ។ មានពួកផារិស៊ីជាច្រើនជាមនុស្សមានអំណួត ដែលចូលចិត្តធ្វើឲ្យពួកបណ្តាជនយល់ថា ខ្លួនជាអ្នកប្រតិបត្តិតាមជំនឿ។ ប៉ុន្តែ ពួកគេមានអំពើបាប ដែលលាក់កំបាំងជាច្រើននៅខាងក្នុង។ ហេតុនេះហើយ បានជាព្រះយេស៊ូវទ្រង់ប្រដូចពួកគេទៅនឹង “ម៉ុងខ្មោចដែលលាបស ឯខាងក្រៅ ល្អមើលពិតមែន តែខាងក្នុងមានពេញដោយឆ្អឹងខ្មោច និងសេចក្តីស្មោកគ្រោកគ្រប់មុខវិញ”(ម៉ាថាយ ២៣:២៧)។ យ៉ាងណាមិញ អារក្សតែងល្បួងឲ្យយើងបង្ហាញចេញនូវរូបភាពក្លែងក្លាយ សម្រាប់ឲ្យអ្នកដទៃមើល។ ប៉ុន្តែ ព្រះទ្រង់ជ្រាបចិត្តរបស់យើង(១សាំយ៉ូអែល…
Read articleរបស់ល្អបំផុតក្នុងជីវិត
មានពាក្យស្លោកពីបុរាណមួយ បានពោលថា “របស់ល្អបំផុតនៅក្នុងជីវិត គឺជារបស់ដែលយើងទទួលដោយឥតគិតថ្លៃ”។ ក្នុងពាក្យស្លោកនេះ ចំណុចជាច្រើន ដែលជាការពិត។ ទោះជាយ៉ាងណាក៏ដោយ អ្នកខ្លះជឿថា របស់ល្អបំផុតក្នុងជីវិត គឺជារបស់ដែលថ្លៃ ឬប្រហែលជារបស់ដែលពិបាកស្វែងរក។ ថ្មីៗនេះ ខ្ញុំបានឃើញផ្លាកសញ្ញាមួយ ដែលបានធ្វើឲ្យខ្ញុំញញឹម ហើយគិតពីអត្ថន័យរបស់វា។ នៅលើផ្លាកសញ្ញានោះ គេបានសរសេរថា “របស់ល្អបំផុតក្នុងជីវិត មិនមែនជារបស់ឡើយ”។ នេះជាការសរសេរបានល្អណាស់! ព្រោះថា ពេលដែលយើងស្គាល់តម្លៃនៃគ្រួសារ មិត្តភាព និងសេចក្តីជំនឿហើយ នោះយើងក៏នឹងបានដឹងថា ការអ្វីដែលសំខាន់បំផុតក្នុងជីវិត គឺជាចំណងទាក់ទងរវាងមនុស្ស និងព្រះអម្ចាស់។ ស្តេចសាឡូម៉ូនជាអ្នកដែលសមនឹងនិយាយអំពីរបស់ទ្រព្យ ព្រោះទ្រង់ “មានទ្រព្យសម្បត្តិ និងប្រាជ្ញាលើសជាងអស់ទាំងស្តេចនៅផែនដី”(១ពង្សាវតាក្សត្រ ១០:២៣)។ តើទ្រង់បានផ្តល់យោបល់អ្វីខ្លះ អំពីទ្រព្យសម្បត្តិ? ទ្រង់បានមានបន្ទូលថា “កុំឲ្យនឿយហត់ដល់ខ្លួន ដើម្បីឲ្យបានជាអ្នកមានឡើយ ក៏កុំឲ្យប្រើប្រាជ្ញាឲ្យបានមានឡើងដែរ តើចង់ភ្ជាប់ភ្នែកតាមរបស់ដែលសោះសូន្យ ឬដ្បិតទ្រព្យសម្បត្តិតែងតែដុះស្លាបជាមិនខាន ក៏នឹងហើរទៅលើមេឃបែបដូចជាឥន្ទ្រី” (សុភាសិត ២៣:៤-៥)។ ហើយទ្រង់លើកទឹកចិត្តយើងឲ្យផ្ចង់ចិត្ត ចំពោះសេចក្តីប្រៀនប្រដៅ ហើយផ្ទៀងត្រចៀកចំពោះពាក្យដែលប្រកបដោយតម្រិះ។ ដ្បិតនឹងមានរង្វាន់ជាមិនខាន ហើយសេចក្តីសង្ឃឹមរបស់យើងនឹងមិនកាត់បង់ឡើយ(ខ.១២,១៨)។ របស់ល្អបំផុតក្នុងជីវិត គឺជាទ្រព្យសម្បត្តិដ៏នៅអស់កល្បជានិច្ច ដែលកើតចេញពីសេចក្តីល្អ និងព្រះគុណរបស់ព្រះ ដែលមានក្នុងអង្គព្រះយេស៊ូវគ្រីស្ទ។…
Read articleបណ្តាលមកពីអ្វី?
មានពេលមួយ ទីធ្លាខាងមុខផ្ទះរបស់ខ្ញុំបានជួបបញ្ហាមួយ។ ខ្ញុំមិនអាចមើលដឹងថា វាកំពុងមានបញ្ហាអ្វីទេ ប៉ុន្តែ ខ្ញុំដឹងថា មានអ្វីម្យ៉ាងកំពុងបង្ករឲ្យមានការខូចខាតនេះ។ បន្ទាប់ពីបានតាមដានមើលយ៉ាងដិតដល់ ខ្ញុំក៏រកឃើញថា បញ្ហានោះគឺកំពុងតែបង្ករឡើងដោយពពួកសត្វកំពីងដូង។ កាលពីពេលកន្លងមក ខ្ញុំបានកាត់តម្រឹមស្មៅក្នុងទីធ្លារបស់ខ្ញុំបានយ៉ាងស្អាត តែពពួកសត្វដែលកំពុងស្រេកឃ្លានអាហារទាំងនោះ បានវាចុះឡើងៗស្វែងរកអាហារ ក្នុងរន្ធក្រោមទីធ្លានោះ ធ្វើឲ្យខូចស្មៅរបស់ខ្ញុំ។ យ៉ាងណាមិញ ពួកកូនចៅអ៊ីស្រាអែលក៏ធ្លាប់ជួបបញ្ហា ដែលបង្ករឡើង ដោយការអ្វីដែលគេបានធ្វើ ដោយលាក់កំបាំងផងដែរ(យ៉ូស្វេ ៧)។ ពេលដែលពួកគេកំពុងប្រឈមមុននឹងបញ្ហានោះ ពួកគេមិនអាចមើលដឹងថា មូលហេតុ បណ្តាលមកពីអ្វីទេ។ មានការអ្វីមួយ ដែលត្រូវបានធ្វើដោយកំបាំងពីភ្នែកពួកគេ ដែលកំពុងបណ្តាលឲ្យមានការខូចខាតដ៏ធ្ងន់ធ្ងរ។ បញ្ហានោះមានលក្ខណៈគួរឲ្យចាប់អារម្មណ៍ ពេលដែលលោកយ៉ូស្វេបានបញ្ជូនទ័ព៣ពាន់នាក់ ចូលវាយលុកស្រុកអៃយ។ ទោះពួកគេមានគ្មានល្មមនឹងអាចវាយឈ្នះកងទ័ពដ៏តូចរបស់សាសន៍អៃយក៏ដោយ ក៏ពួកគេនៅតែទទួលបរាជ័យដដែល។ ពួកសាសន៍អៃយក៏បានស្ទាក់វាយពួកអ៊ីស្រាអែល ធ្វើឲ្យពួកគេស្លាប់អស់៣៦នាក់ ហើយក៏បានបណ្តេញពួកគេឲ្យត្រឡប់ទៅវិញ។ ពេលនោះ លោកយ៉ូស្វេមិនបានដឹងថា ហេតុអ្វីបានជាមានរឿងបែបនេះកើតឡើងទេ។ បន្ទាប់មក ព្រះទ្រង់ក៏បានពន្យល់អំពីបញ្ហាលាក់កំបាំងនោះថា ក្នុងចំណោមទ័ពរបស់គាត់ មានបុរសម្នាក់ឈ្មោះ អេកាន បានបំពានព្រះរាជបញ្ជាដែលបានដាក់ចេញយ៉ាងច្បាស់ ហើយបានលួចយក “របស់ដែលត្រូវបណ្តាសារ” ពីក្រុងយេរីខូមក(យ៉ូស្វេ ៧:១១)។ ដូចនេះ ទាល់តែពួកគេបានរកឃើញអំពើបាបដែលបានលាក់កំបាំងនោះ ហើយយកវាមកដោះស្រាយ ទើបពួកអ៊ីស្រាអែលទទួលបានជ័យជម្នះ។ អំពើបាបដែលលាក់កំបាំង…
Read article