កាំជ្រួច និងសេរីភាព
ដោយសារជនជាតិចិនបានឆ្នៃបង្កើតកាំជ្រួច តាំងពីយូរមកហើយ នោះសព្វថ្ងៃនេះ ជនជាតិអាមេរិកបានប្រើកាំជ្រួចបាញ់ចេញជាផ្កាភ្លើងធំៗពណ៌ចម្រុះជាច្រើន ដើម្បីអបអរពិធីបុណ្យឯករាជ្យជាតិរបស់ខ្លួន ក្នុងខែនេះ។ ជារៀងរាល់ឆ្នាំ ជនជាតិអាមេរិកច្រៀងបទគោរពទង់ជាតិ ហើយអរសប្បាយនឹងផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកាល ដែលកើតឡើងពី “គ្រាប់កាំជ្រួច ដែលបានផ្ទុះនៅលើអាកាស” ហើយពេលនោះ ខ្ញុំក៏បាននឹកចាំថា គ្រាប់បែកភាគច្រើនអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត ប៉ុន្តែ មិនអាចមានភាពស្រស់ស្អាត ដូចគ្រាប់កាំជ្រួចដែលគេបានបាញ់ឲ្យទស្សនាកម្សាន្តឡើយ។ ទោះបីជាគ្រាប់ផ្ទុះទាំងពីរប្រភេទនេះត្រូវបានបង្កើត ដោយប្រើគ្រឿងផ្សំស្រដៀងគ្នាក្តី ក៏គ្រាប់ប្រភេទទីមួយត្រូវបានបង្កើត ក្នុងគោលបំណងដើម្បីសម្លាប់មនុស្ស ខណៈដែលគ្រាប់ផ្ទុះមួយប្រភេទទៀត ត្រូវបានគេប្រើសម្រាប់ការកម្សាន្តសប្បាយ។ ត្រង់ចំណុចនេះ យើងអាចយកឧទាហរណ៍នេះ ទៅធៀបនឹងការផ្សេងទៀត ដែលគេក៏អាចប្រើក្នុងបំណងល្អផង បំណងអាក្រក់ផង។ ពេលដែលរបស់ទាំងនោះធ្លាក់ចូលក្នុងដៃរបស់មនុស្សដែលមានសមត្ថភាព មានការប្រុងប្រយ័ត្ន និងការយកចិត្តទុកដាក់ខ្ពស់ នោះរបស់ដែលគ្រោះថ្នាក់ទាំងនោះ អាចក្លាយជារបស់ដ៏ស្រស់ត្រកាល។ ប៉ុន្តែ របស់ល្អក៏អាចត្រូវមនុស្សអាក្រក់ ធ្វើឲ្យក្លាយជារបស់ដ៏គ្រោះថ្នាក់ផងដែរ។ យ៉ាងណាមិញ សេរីភាពគឺជាអ្វីដែលយើងបានអបអរសាទរ ដោយការបាញ់កាំជ្រួច តែគេក៏អាចប្រើវា ក្នុងផ្លូវល្អផង និងផ្លូវអាក្រក់ផងដែរ។ ក្នុងនាមយើងជាអ្នកជឿព្រះគ្រីស្ទ យើងមានសេរីភាពរួចផុតពីក្រឹត្យវិន័យដ៏តឹងរឹងរបស់លោកម៉ូសេ ប៉ុន្តែ ព្រះគម្ពីរបានដាស់តឿនយើងថា យើងមិនត្រូវប្រើសេរីភាពខាងវិញ្ញាណរបស់យើង ដើម្បីបំពេញចិត្តអាត្មានិយមរបស់យើងឡើយ គឺដូចដែលមានសេចក្តីចែងថា “បងប្អូនអើយ ព្រះទ្រង់បានហៅអ្នករាល់គ្នាមក ឲ្យមានសេរីភាព តែកុំឲ្យប្រើសេរីនោះ…
Read articleសេចក្តីអធិស្ឋាន ក្នុងសារអេឡិចត្រូនីច
ពេលកន្លងមក មិត្តភ័ក្ររបស់ខ្ញុំម្នាក់បានប្រឈមមុខនឹងការវះកាត់។ គេបានវះកាត់ដាក់ដែកពីរបន្ទះនៅខ្នងគាត់ ហើយបានតភ្ជាប់សរសៃកែងជើងរបស់គាត់ បានជាធ្វើឲ្យមានការឈឺចាប់យ៉ាងខ្លាំង នៅក្នុងសាច់ឈាមរបស់គាត់។ បន្ទាប់ពីបានកម្សាន្តចិត្តគាត់ ដោយការអធិស្ឋានជាមួយគាត់ហើយ ខ្ញុំក៏បានលើកទឹកចិត្តគាត់ជាបន្តទៀត ដោយការផ្ញើសារទៅគាត់ ដែលនេះជាវិធីលើកទឹកចិត្តដ៏ប្រសើរមួយ។ ដូចនេះ ខ្ញុំក៏បានផ្ញើអ៊ីមែល(សារអេឡិចត្រូនិច) ទៅគាត់ យ៉ាងដូចនេះថា ៖ “ថ្ងៃនេះ ខ្ញុំបានអធិស្ឋានឲ្យអ្នកថា ៖ ឱព្រះដ៏មានព្រះជន្មរស់ ទូលបង្គំសូមអរព្រះគុណទ្រង់ ដែលមានអំណាចគ្រប់គ្រង់ លើហេតុការណ៍ទាំងអស់នៃជីវិត។ ជួសមុខឲ្យអ្នកបម្រើជាទីស្រឡាញ់របស់ទ្រង់ ទូលបង្គំសូមអធិស្ឋាន សូមឲ្យគាត់មានសន្តិភាពដ៏ជ្រាលជ្រៅ ក្នុងចិត្តគាត់។ សូមទ្រង់ប្រទានពរដល់គ្រូពេទ្យទាំងអស់ដែលកំពុងប្រើជំនាញពេទ្យរបស់ខ្លួន សូមឲ្យពួកគេបានទទួលលទ្ធផលល្អ។ សូមព្រះហស្ថទ្រង់ពាល់គាត់ ដោយប្រោសគាត់ឲ្យជា ហើយសូមឲ្យគាត់បានវិលត្រឡប់មកធ្វើការបម្រើទ្រង់វិញ។ ទូលបង្គំសូមអធិស្ឋាន ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាមែន”។ យ៉ាងណាមិញ សាវ័កប៉ុលក៏បានសរសេរសេចក្តីអធិស្ឋានក្នុងសំបុត្រ ដើម្បីលើកទឹកចិត្តអ្នកជឿព្រះដទៃទៀតផងដែរ(ភីលីព ១:៩-១១ កូល៉ុស ១:៩-១២ ២ថែស្សាឡូនិច ១:១១-១២)។ គឺដូចដែលគាត់បានសរសេរទៅកាន់ពួកជំនុំនៅក្រុងអេភេសូរថា “នោះខ្ញុំមិនដែលលែងអរព្រះគុណ ដោយព្រោះអ្នករាល់គ្នាឡើយ គឺខ្ញុំតែងដំណាលពីអ្នករាល់គ្នា ក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំវិញ ដើម្បីនឹងសូមឲ្យ ព្រះនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង គឺជាព្រះវរបិតាដ៏មានសិរីល្អ បានប្រទានឲ្យអ្នករាល់គ្នាបានព្រះវិញ្ញាណ ដែលប្រោសឲ្យមានប្រាជ្ញា ហើយក៏បើកសំដែង…
Read articleថ្ងៃថ្មី
ក្នុងការប្រជុំពេលព្រឹក ដែលខ្ញុំបានចូលរួមពេលថ្មីៗនេះ អ្នករៀបចំការជួបជុំ បានអធិស្ឋានបើក យ៉ាងដូចនេះថា “ឱ ព្រះអម្ចាស់អើយ ទូលបង្គំសូមអរព្រះគុណទ្រង់ សម្រាប់ថ្ងៃនេះ។ នេះជាពេលចាប់ផ្តើមនៃថ្ងៃថ្មីមួយទៀត ដែលយើងខ្ញុំទើបតែបានឃើញ”។ ទោះបីជាពាក្យអធិស្ឋានរបស់គាត់ត្រង់ចំណុចនេះ ហាក់ដូចជាងាយស្រួលយល់ក៏ដោយ ក៏សេចក្តីអធិស្ឋាននេះបានធ្វើឲ្យខ្ញុំគិតដល់ចំណុចខុសៗគ្នាមួយចំនួន។ ទីមួយ : ដោយសារថ្ងៃនីមួយៗ ជាថ្ងៃថ្មី ហើយជាឱកាសថ្មី នោះនៅក្នុងថ្ងៃនីមួយៗ មានការជាច្រើន ដែលយើងមិនអាចរំពឹងទុកជាមុន ឬមិនបានត្រៀមខ្លួនទុកជាមុន។ ដូចនេះ យើងចាំបាច់ត្រូវទទួលស្គាល់ថា សមត្ថភាពយើងមានកំណត់ ហើយត្រូវពឹងផ្អែកលើព្រះទាំងស្រុង ដោយសម្រេចចិត្តរស់នៅ ក្នុងព្រះគុណ និងកម្លាំងរបស់ទ្រង់ ជាជាងពឹងផ្អែកលើធនធានរបស់យើង។ ទីពីរ : ថ្ងៃនីមួយៗជាថ្ងៃថ្មី ហើយក៏ជាអំណោយ ដែលគួរឲ្យយើងអរសប្បាយផងដែរ។ ប្រហែលមកពីហេតុនេះហើយ បានជាអ្នកនិពន្ធទំនុកដំកើង បានប្រកាសឡើងថា “ថ្ងៃនេះជាថ្ងៃដែលព្រះយេហូវ៉ាបានកំណត់ទុក(ឬបង្កើត) នៅថ្ងៃនេះ យើងរាល់គ្នានឹងរីករាយសប្បាយឡើង”(ទំនុកដំកើង ១១៨:២៤)។ ជាការពិតណាស់ នៅថ្ងៃនេះ មានការជាច្រើនដែលយើងមិនធ្លាប់បានប្រទះពីមុនមកហើយមានការខ្លះក៏អាចធ្វើឲ្យយើងមានការពិបាកផងដែរ។ ប៉ុន្តែ ថ្ងៃថ្មីនីមួយៗសុទ្ធតែមានតម្លៃដ៏ពិសេស បានជាលោកម៉ូសេបានសរសេរនៅក្នុងបទគម្ពីរថា “ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុនៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា”(ទំនុកដំកើង ៩០:១២)។ ថ្ងៃថ្មីនីមួយៗ…
Read articleថាស ឬថង់ដង្វាយ
លោកអេឌ ដប់សិន(Ed Dobson) គឺជាគ្រូគង្វាលរបស់ខ្ញុំកាលពីមុន។ ជាញឹកញាប់ គាត់បានមានប្រសាសន៍ថា គាត់មិនចូលចិត្តអធិប្បាយអំពីការថ្វាយដង្វាយដល់ព្រះវិហារឡើយ។ គាត់ថា ការងារដែលគាត់ធ្លាប់ធ្វើកាលពីមុន គឺមានការរៃអង្គាសប្រាក់ដង្វាយ ដូចនេះគាត់មិនចូលចិត្តដាក់បន្ទុកមកលើនរណាម្នាក់ឡើយ បើសិនជាគ្មានការចាំបាច់ទេនោះ។ ប៉ុន្តែ ពេលគាត់បង្រៀនព្រះបន្ទូល ក្នុងព្រះគម្ពីរកូរិនថូស ខ្សែទី២ ហើយចូលដល់ជំពូក៨ និង៩ គាត់នៅតែមិនអាចជៀសផុតពីការបង្រៀនអំពីការថ្វាយដង្វាយដដែល។ ការអធិប្បាយរបស់គាត់ មានចំណុចល្អៗជាច្រើនដែលក្នុងនោះ ចំណុចមួយដែលខ្ញុំនៅចាំជាងគេ គឺវិធីសាស្រ្តពន្យល់ដែលគាត់បានប្រើ ដើម្បីធ្វើឲ្យយើងងាយយល់។ ពេលនោះ គាត់បានដាក់ថាសដង្វាយនៅលើកម្រាលឥដ្ឋ ហើយក៏ឈរពីលើវា រួចអធិប្បាយព្រះបន្ទូល អំពីសារៈសំខាន់នៃការថ្វាយខ្លួនយើងដាច់ដល់ព្រះអម្ចាស់ គឺមិនមែនគ្រាន់តែថ្វាយប្រាក់ពីក្នុងកាបូបលុយរបស់យើងឡើយ។ បទគម្ពីរទាំង២ជំពូក ក្នុងសំបុត្រទី២ ដែលសាវ័កប៉ុលបានផ្ញើទៅពួកជំនុំ នៅក្រុងកូរិនថូស បានបង្រៀនយើងអំពីកិរិយា និងការប្រតិបត្តិដែលយើងត្រូវមាន នៅក្នុងការថ្វាយដង្វាយដល់ព្រះអម្ចាស់ ដែលមានដូចជា: ចូរថ្វាយខ្លួនទៅដល់ព្រះអម្ចាស់ ជាមុនសិន(៨:៥)។ ចូរដាក់ដង្វាយឲ្យអ្នកដទៃ ដើម្បីយកគំរូតាមព្រះអម្ចាស់យេស៊ូវ(៨:៩)។ ចូរថ្វាយ តាមអ្វីដែលមាន(៨:១១-១២) ចូរថ្វាយដោយចិត្តក្លៀវក្លា ដោយសារសេចក្តីស្រឡាញ់នៃព្រះ(៩:២) ចូរថ្វាយដោយចិត្តសប្បុរស មិនមែនដោយស្តាយ ឬដោយសារសំពាធពីខាងក្រៅឡើយ(៩:៥-៧)។ ដូចនេះ នៅសប្តាហ៍ក្រោយ ពេលគេហុចថង់ ឬថាសដង្វាយតគ្នា នៅក្នុងព្រះវិហារ នោះសូមស្រម៉ៃថា…
Read articleការមិនបានដឹង និងភាពសុចរិត
អ្នកខ្លះខំជៀសវាងការទៅពិនិត្យសុខភាព ព្រោះពួកគេ មិនចង់ឲ្យគេរកឃើញថា ខ្លួនកំពុងមានបញ្ហាសុខភាពអ្វីឡើយ។ យ៉ាងណាមិញ អ្នកខ្លះក៏ខំជៀសវាងការទៅព្រះវិហារ ក៏ដោយសារពួកគេមិនចង់ដឹងថា ខ្លួនកំពុងមានបញ្ហាអំពើបាបអ្វីដែរ។ ប៉ុន្តែ ការមិនអើពើចំពោះជម្ងឺដែលយើងមាន មិនអាចធ្វើឲ្យយើងមានសុខភាពល្អបានឡើយ ហើយការមិនអើពើចំពោះអំពើបាបដែលយើងមាន ក៏មិនអាចធ្វើឲ្យយើងក្លាយជាមនុស្សដែលគ្មានបានដែរ។ តាមច្បាប់របស់ចក្រភពរ៉ូម អ្នកដែលបានល្មើសច្បាប់ មិនអាចយកលេសថា ខ្លួនមិនដែលបានដឹងអំពីច្បាប់បានឡើយ។ ទ្រឹស្តីនៃច្បាប់នេះ បានក្លាយជាប្រភពនៃច្បាប់នៅសម័យក្រោយៗទៀត ប៉ុន្តែ ទ្រឹស្តីនេះ បានចាប់កំណើតតាំងពីយូរណាស់មកហើយ។ ពេលព្រះប្រទានក្រឹត្យវិន័យដល់សាសន៍អ៊ីស្រាអែល ទ្រង់បានមានបន្ទូលច្បាស់ថា សូម្បីតែអ្នកដែលបានធ្វើអំពើបាប ដោយមិនបានដឹងអំពីក្រឹត្យវិន័យ ក៏ត្រូវថ្វាយយញ្ញបូជា ដើម្បីសូមការអត់ទោស បាបផងដែរ(លេវីវិន័យ អេសេគាល ៤៥:១៨-២០)។ នៅក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅពួកជំនុំនៅក្រុងរ៉ូម គាត់បានលើកឡើងអំពីបញ្ហា នៃការមិនបានដឹង ឬការខ្វះការយល់ដឹងអំពីសេចក្តីពិត។ ពេលមនុស្សមិនបានស្គាល់សេចក្តីសុចរិតរបស់ព្រះ ពួកគេក៏បានតាំងសេចក្តីសុចរិតរបស់ខ្លួនគេ(រ៉ូម ១០:៣)។ ពេលយើងរស់នៅ តាមការយល់ដឹងរបស់យើង អំពីការខុស និងការត្រូវ យើងប្រហែលជាមានអារម្មណ៍ល្អ ចំពោះខ្លួនឯង ប៉ុន្តែ ការនេះមិនបានធ្វើឲ្យយើងមានសុខភាពល្អខាងវិញ្ញាណឡើយ។ មានតែការវាស់ស្ទង់ តាមខ្នាតគំរូនៃសេចក្តីសុចរិតរបស់ព្រះ(ព្រះយេស៊ូវ)ទេ ដែលធ្វើឲ្យយើងដឹង អំពីស្ថានភាពនៃខុសភាពខាងវិញ្ញាណរបស់យើងបាន។ គ្មានអ្នកណាអាចខំធ្វើល្អ ដើម្បីឲ្យបានសេចក្តីសុចរិតនៃព្រះគ្រីស្ទឡើយ តែយើងអរព្រះគុណព្រះ ដែលយើងមិនចាំបាច់ត្រូវខំស្វែងរក ព្រោះទ្រង់បានចែកសេចក្តីសុចរិតរបស់ទ្រង់ដល់យើងហើយ(៥:២១)។…
Read articleទ្រង់កំពុងជួយយើងហើយ!
ពេលដែលកម្មករអណ្តូងរ៉ែ៣៣នាក់ បានជាប់ខ្លួន ក្នុងអណ្តូងរ៉ែដ៏ជ្រៅមួយ នៅប្រទេសឈីលី ខ្ញុំចង់ដឹង ថាតើពួកគេកំពុងមានអារម្មណ៍ថាអស់ផ្លូវ និងអស់សង្ឃឹមទាំងស្រុង ចំពោះសេចក្តីស្លាប់ដ៏ឈឺចាប់ ដែលកំពុងខិតមកជិតបន្តិចម្តងៗឬទេ។ ក្រោមមក ខ្ញុំក៏អាចស្រម៉ៃឃើញថា ពួកគេមានអំណរខ្លាំងប៉ុណ្ណា ពេលពួកគេបានទទួលសារពីអ្នកនៅផ្ទៃដីខាងលើថា ក្រុមសង្គ្រោះបានដឹងច្បាស់អំពីទីតាំង ដែលពួកគេកំពុងជាប់គាំងនោះហើយ ហើយដំណើរការនៃការនាំពួកគេចេញមកខាងលើ ក៏បានចាប់ផ្តើមហើយដែរ! នៅក្នុងជីវិតយើង មានពេលដែលយើងមានអារម្មណ៍ថា យើងហាក់ដូចជាកំពុងជាប់គាំង នៅក្នុងកន្លែងដ៏អាក្រក់មួយ។ យើងមានអារម្មណ៍ថប់បារម្ភ និងឯកកោ ហើយយើងអស់សង្ឃឹម ដោយសារយើងគ្មានជម្រើស និងគ្មាននរណា ដឹងច្បាស់ អំពីស្ថានភាពដែលយើងកំពុងជួបប្រទះ ក្នុងជីវិតទេ។ តែស្ថិតក្នុងស្ថានភាពដូចនេះ យើងចាំបាច់ត្រូវនឹកចាំអំពីព្រះបន្ទូលកម្សាន្តចិត្ត ដែលព្រះ បានមានមកកាន់គ្រីស្ទបរិស័ទសម័យដើម ដែលកំពុងជាប់គាំងនៅក្នុងលោកិយ ដែលវត្តមាននៃសាតំាងបានគ្រប់គ្រងលើអ្វីគ្រប់យ៉ាង ដែលនៅជំវិញខ្លួនពួកគេ គឺដូចដែលទ្រង់មានបន្ទូលថា “អញស្គាល់ទីលំនៅរបស់ឯងហើយ”(វិវរណៈ ២:១៣)។ ព្រះវរបិតាទ្រង់ជ្រាប អំពីស្ថានភាពទាំងអស់ដែលពួកគេជួបប្រទះ។ ហើយដោយសារពួកគេមានចិត្តស្មោះត្រង់ចំពោះទ្រង់ ទ្រង់ក៏បានផ្គត់ផ្គង់ពួកគេ រហូតដល់ពេលទ្រង់ត្រូវសង្រ្គោះ និងនាំពួកគេទៅផ្ទះ ដោយសុវត្ថិភាព(ខ.១៧)។ ពេលយើងបានដឹងថា តាមពិត ព្រះទ្រង់ជ្រាបអំពីទីតាំងរបស់អ្នក ហើយទ្រង់ក៏បានជ្រាប ច្បាស់អំពីស្ថានភាពដែលអ្នកកំពុងជួបប្រទះ នោះយើងក៏មានការជឿជាក់ និងមានកម្លាំង ដែលចាំបាច់ សម្រាប់ការរស់នៅថ្វាយសិរីល្អដល់ទ្រង់។…
Read article