ព្រះអង្គតែងតែផ្គត់ផ្គង់
និក្ខមនំ ១៦:១១-១៩ រួចម៉ូសេប្រាប់ថា នេះគឺជានំបុ័ងដែលព្រះយេហូវ៉ា ទ្រង់ប្រទានមកអ្នករាល់គ្នា ទុកជាអាហារហើយ។ និក្ខមនំ ១៦:១៥ ពិភពលោកមានការភ្ញាក់ផ្អើល នៅពេលដែលគេបានរកឃើញបងប្អូន៤នាក់ អាយុចាប់ពីមួយឆ្នាំដល់១៣ឆ្នាំ នៅមានជីវិត ក្នុងព្រះអាម៉ាហ្សូន ក្នុងប្រទេសកូឡំប៊ី កាលពីខែមិថុនា ឆ្នាំ២០២៣។ បងប្អូន៤នាក់នេះបានរស់នៅក្នុងព្រៃ អស់រយៈពេល៤០ថ្ងៃ បន្ទាប់ពីយន្តហោះបានធ្លាក់ ដែលបណ្តាលឲ្យម្តាយរបស់ពួកគេបាត់បង់ជីវិត។ ក្មេងទាំងនោះស្គាល់សណ្ឋានដីដ៏ពិបាករបស់ព្រៃអាម៉ាហ្សូន ពួកគេបានលាក់ខ្លួននៅក្នុងដើមឈើឲ្យរួចពីសត្វសាហាវ និងបានទៅដងទឹកពីក្នុងអូរ និងត្រងទឹកភ្លៀងទុកផឹក ហើយក៏បានបរិភោគអាហារ ដែលមានដូចជាម្សៅដំឡូងមី ដែលពួកគេរើសបានក្នុងបំណែកយន្តហោះ។ ពួកគេក៏ស្គាល់ផ្លែឈើព្រៃ និងគ្រាប់ធញ្ញជាតិ នៅក្នុងព្រៃដែលពួកគេអាចបរិភោគបាន។ និយាយឲ្យខ្លី ព្រះបានទ្រទ្រង់ជីវិតរបស់បងប្អូនទាំង៤នាក់នោះ។ រឿងដែលមិនគួរឲ្យជឿនោះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីរបៀបដែលព្រះទ្រង់ផ្គត់ផ្គង់តម្រូវការរបស់ពួកអ៊ីស្រាអែល ក្នុងវាលរហោស្ថាន អស់រយៈពេល៤០ឆ្នាំ ដូចមានចែងក្នុងកណ្ឌគម្ពីរនិក្ខមនំ និងជនគណនា ហើយបានចែងក្នុងព្រះគម្ពីរប៊ីបទាំងមូលផងដែរ។ ព្រះអង្គបានរក្សាជីវិតរបស់ពួកគេ ដើម្បីឲ្យពួកគេដឹងថា ព្រះអង្គជាព្រះរបស់ពួកគេ។ កាលនោះព្រះអម្ចាស់បានធ្វើឲ្យទឹកផុសដែលមានរស់ជាតិល្វីង ប្រែក្លាយជាទឹកសាបដែលអាចផឹកបាន និងបានប្រទានទឹកចេញពីផ្ទាំងថ្មពីរលើក ហើយបានដឹកនាំរាស្រ្តព្រះអង្គ ដោយប្រើបង្គោលពពកនៅពេលថ្ងៃ និងបង្គោលភ្លើងនៅពេលយប់។ ព្រះអង្គក៏បានប្រទាននំម៉ាណាដល់ពួកគេផងដែរ។ លោកម៉ូសេប្រាប់ពួកគេថា “នេះគឺជានំបុ័ងដែលព្រះយេហូវ៉ា ទ្រង់ប្រទានមកអ្នករាល់គ្នា ទុកជាអាហារហើយ”។ “នេះហើយ…
Read articleដោយល្បឿននៃក្តីអំណរ
យ៉ូហាន ១៥:៩-១១ ខ្ញុំបាននិយាយសេចក្តីទាំងនេះ ប្រាប់ដល់អ្នករាល់គ្នា ដើម្បីឲ្យសេចក្តីអំណររបស់ខ្ញុំ បាននៅជាប់ក្នុងអ្នករាល់គ្នា ហើយឲ្យសេចក្តីអំណររបស់អ្នករាល់គ្នាបានពោរពេញផង។ យ៉ូហាន ១៥:១១ នៅពេលព្រឹកថ្ងៃមួយ ខ្ញុំកំពុងពិចារណា ដោយការអធិស្ឋានក្នុងចិត្ត អំពីពេលឆ្នាំក្រោយដែលត្រូវមកដល់ ខ្ញុំក៏បាននឹកចាំពាក្យមួយឃ្លា ដែលបានលើកទឹកចិត្តខ្ញុំឲ្យធ្វើការងារតាមល្បឿននៃក្តីអំណរ ហើយឃើញថា ពាក្យមួយឃ្លានេះមានអត្ថន័យត្រូវនឹងស្ថានភាពរបស់ខ្ញុំណាស់។ ខ្ញុំមានទម្លាប់ធ្វើការលើសម៉ោង ដែលច្រើនតែធ្វើឲ្យខ្ញុំបាត់បង់ក្តីអំណរ។ ដូចនេះ ពាក្យមួយឃ្លានេះបានលើកទឹកចិត្តខ្ញុំឲ្យប្ដេជ្ញាចិត្តធ្វើការងារ ដោយល្បឿនដែលធ្វើឲ្យខ្ញុំមានអំណរ នៅក្នុងឆ្នាំក្រោយ ដោយចំណាយពេលជាមួយមិត្តភក្តិ និងចំណាយពេលធ្វើរឿងដែលនាំឲ្យមានអំណរ។ ផែនការនេះមានដំណើរការល្អ តែនៅខែមីនា ខ្ញុំមិនអាចអនុវត្តន៍ដូចនេះបានទៀតទេ។ បន្ទាប់មក ខ្ញុំក៏បានធ្វើការជាដៃគូរជាមួយសកលវិទ្យាល័យមួយ ដើម្បីមើលការខុសត្រូវមកលើការសាកល្បងវគ្គសិក្សាមួយ ដែលខ្ញុំបានបង្កើត។ នៅពេលដែលមាននិស្សិតចុះឈ្មោះចូលរៀន ហើយខ្ញុំត្រូវបង្រៀនពួកគេដោយផ្ទាល់ មិនយូរប៉ុន្មាន ខ្ញុំក៏បានធ្វើការលើសម៉ោង ដើម្បីឲ្យកម្មវិធីនេះមានដំណើរការល្អ។ ដូចនេះ តើខ្ញុំអាចបន្តធ្វើការ ដោយល្បឿនដែលនាំឲ្យមានអំណរ នៅពេលនោះ ដោយរបៀបណា? ព្រះយេស៊ូវបានសន្យាប្រទានក្តីអំណរ ដល់អ្នកជឿព្រះអង្គ គឺអំណរដែលកើតមាន តាមរយៈការនៅជាប់ក្នុងក្តីស្រឡាញ់របស់ព្រះអង្គ(យ៉ូហាន ១៥:៩) និងការទូលសូមព្រះអង្គបំពេញតម្រូវការរបស់យើង(១៦:២៤)។ ព្រះអង្គក៏មានបន្ទូលផងដែរថា “ខ្ញុំបាននិយាយសេចក្តីទាំងនេះ ប្រាប់ដល់អ្នករាល់គ្នា ដើម្បីឲ្យសេចក្តីអំណររបស់ខ្ញុំ បាននៅជាប់ក្នុងអ្នករាល់គ្នា ហើយឲ្យសេចក្តីអំណររបស់អ្នករាល់គ្នាបានពោរពេញផង”(១៥:១១)។ ក្តីអំណរនេះគឺជាអំណោយមកពីព្រះវិញ្ញាណរបស់ព្រះអង្គ…
Read articleជីវិតដែលលត់ដុំ ថ្វាយព្រះ
១កូរិនថូស ៩:២៤-២៧ គឺខ្ញុំវាយដំរូបកាយខ្ញុំ ទាំងបង្ខំឲ្យចុះចូល។ ១កូរិនថូស ៩:២៧ នៅខែមេសា ឆ្នាំ២០១៦ ចក្រភពអង់គ្លេសបានប្រារព្ធពិធីខួបកំណើតគំរប់៩០ព្រះវស្សា ថ្វាយមហាក្សត្រីអេលីហ្សាប៊ែត។ ព្រះនាងបានគង់នៅលើរទេះសេះ គ្រវីព្រះហស្តដាក់ហ្វូងមនុស្ស ខណៈពេលដែលរទេះសេះបានធ្វើដំណើរកាត់ពីមុខទាហានមានឯកសណ្ឋានពណ៌ក្រហមឈរជាជួរត្រង់ភ្លឹង ដោយការប្រុងស្មារតី។ ថ្ងៃនោះ ប្រទេសអង់គ្លេសមានអាកាសធាតុក្តៅខ្លាំង។ ពួកទាហានស្លៀកខោពណ៌ខ្មៅធ្វើពីរោមចៀម អាវក្រៅដៃវែងពណ៌ក្រហម មានឡេវបិទកអាវរហូតដល់ចង្កា ហើយពាក់មួកមានទំហំធំខ្លាំង ធ្វើពីរោមសត្វខ្លាឃ្មុំ។ ខណៈពេលដែលពួកទាហានទាំងនោះ កំពុងឈរជាជួរយ៉ាងរឹងមាំ នៅក្រោមកម្តៅថ្ងៃ មានទាហានម្នាក់ចាប់ផ្តើមងងឹតមុខដួល។ អ្វីដែលគួរឲ្យកត់សំគាល់នោះ គាត់ក៏បានប្រកាន់ខ្ជាប់វិន័យដ៏តឹងរឹង ហើយក៏បានដួលផ្កាប់មុខពីលើដីមានគ្រោះល្អិតៗ ដោយដៃនិងជើងគាត់នៅតែត្រង់ភ្លឹងដួចក្តាបន្ទះ។ គាត់ក៏បានដេកដួលនៅលើដីនោះ ដោយខ្លួននៅតែត្រង់ភ្លឹង ដូចកាលគាត់ឈរ។ ទាហានម្នាក់នេះ បានចំណាយពេលហ្វឹកហាត់ និងលត់ដំជាច្រើនឆ្នាំ ដើម្បីឲ្យគាត់អាចគ្រប់គ្រងខ្លួនឯង ដោយខ្លួនគាត់នៅតែត្រង់ភ្លឹងនៅលើដី ទោះគាត់បានងងឹតមុខដួលក៏ដោយ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំអំពីការបង្រៀនរបស់សាវ័កប៉ុល អំពីការហ្វឹកហាត់យ៉ាងដូចនេះថា “គឺខ្ញុំវាយដំរូបកាយខ្ញុំ ទាំងបង្ខំឲ្យចុះចូល ក្រែងក្រោយដែលខ្ញុំបានប្រដៅមនុស្សឯទៀតហើយ នោះខ្លួនខ្ញុំត្រូវចោលចេញវិញ”(១កូរិនថូស ៩:២៧)។ ហើយគាត់ក៏បានទទួលស្គាល់ផងដែរថា កីឡាករដែលត្រូវប្រកួត បានហ្វឹកហាត់ដោយខំអត់សង្កត់ចិត្តគ្រប់ជំពូក(ខ.២៥)។ កិច្ចការទាំងអស់ដែលយើងសម្រេចបាន គឺដោយសារព្រះគុណព្រះ មិនមែនដោយសារការប្រឹងប្រែងរបស់យើងតែម្យ៉ាងទេ ប៉ុន្តែ ជីវិតខាងវិញ្ញាណរបស់យើង ចាំបាច់ត្រូវមានការហ្វឹកហាត់ដ៏តឹងរឹង។ ខណៈពេលដែលព្រះទ្រង់ជួយយើង…
Read articleអំពើសប្បុរសធម៌ដ៏សាមញ្ញ
នាងរស់ ២:១-២,៥-១១ ដូច្នេះ ចូរប្រដាប់កាយ ដោយចិត្តក្ដួលអាណិត សប្បុរស សុភាព សំឡូត និងចិត្តអត់ធ្មត់។ កូល៉ុស ៣:១២ កាលម្តាយរបស់ខ្ញុំចូលសម្រាកព្យាបាលជំងឺ ក្នុងមន្ទីរពេទ្យ ហើយជិតដល់ថ្ងៃចុងក្រោយនៃជីវិតរបស់គាត់ នៅលើផែនដី ខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ចំពោះសេចក្តីសប្បុរសពិតប្រាកដ ដែលអ្នកថែទាំគាត់បានបង្ហាញចេញមក។ គាត់បានលើកម្តាយខ្ញុំចេញពីកៅអីយឺតៗ ហើយដាក់ម្តាយខ្ញុំនៅលើគ្រែគេងថ្នមៗ ហើយក៏បាននិយាយលើកទឹកចិត្តម្តាយខ្ញុំ ដោយពាក្យសម្តីដ៏ស្រទន់។ បន្ទាប់មក គាត់ក៏បានសួរសុខទុក្ខខ្ញុំ។ សេចក្តីសប្បុរសរបស់គាត់បានធ្វើឲ្យខ្ញុំប៉ះពាល់ចិត្ត រហូតដល់ស្រក់ទឹកភ្នែក ហើយសព្វថ្ងៃនេះ ខ្ញុំនៅតែស្រក់ទឹកភ្នែក ពេលដែលបាននឹកចាំអំពីរឿងនេះ។ ការថែទាំដែលគាត់បានផ្តល់ឲ្យម្តាយខ្ញុំ គឺជាអំពើសប្បុរសធម៌ដ៏សាមញ្ញ តែក៏ជាអ្វីដែលខ្ញុំត្រូវការ នៅពេលនោះផងដែរ។ ការនេះក៏បានលើកទឹកចិត្តខ្ញុំ ក្នុងពេលដ៏ពិបាក ដោយដឹងថា ក្នុងកែវភ្នែករបស់ស្ត្រីម្នាក់នេះ ម្តាយខ្ញុំមិនគ្រាន់តែជាអ្នកជំងឺប៉ុណ្ណោះទេ។ គាត់បានថែទាំម្តាយខ្ញុំ ហើយបានចាត់ទុកម្តាយខ្ញុំជាមនុស្សដែលមានតម្លៃ។ កាលនាងន៉ាអូមី និងនាងរស់បានជួបភាពទាល់ក្រ បន្ទាប់ពីពួកគាត់សុទ្ធតែបានបាត់បង់ស្វាមីរៀងខ្លួន លោកបូអូសក៏បានបង្ហាញចេញនូវចិត្តសប្បុរស ដោយអនុញ្ញាតឲ្យនាងរស់ ទៅដើររើសកួរស្រូវ ដែលអ្នកច្រូតកាត់បានជ្រុះ ក្នុងស្រែគាត់។ គាត់ថែមទាំងបានប្រាប់ពួកប្រុសៗ ជាអ្នកច្រូតកាត់មិនឲ្យប៉ះពាល់នាងឡើយ(នាងរស់ ២:៨-៩)។ សេចក្តីសប្បុរសរបស់គាត់ បានទទួលការបណ្តាលចិត្ត ពីរបៀបដែលនាងរស់បានថែទាំនាងន៉ាអូមី ព្រោះគាត់បាននិយាយថា…
Read articleធ្វើដំណើរផ្លូវឆ្ងាយជាមួយគ្នា
១សាំយ៉ូអែល ២០:៣៥-៤២ អញ្ជើញអ្នកទៅឲ្យប្រកបដោយសេចក្តីសុខចុះ ដ្បិតយើងទាំង២នាក់បានស្បថគ្នា ដោយនូវព្រះនាមព្រះយេហូវ៉ាហើយ។ ១សាំយ៉ូអែល ២០:៤២ អ្នកប្រហែលជាធ្លាប់បានឃើញ ឬឮពាក្យស្លោកមួយឃ្លា ដែលបានពោលថា “បើអ្នកចង់ទៅលឿន ចូរទៅម្នាក់ចុះ។ ប៉ុន្តែ បើអ្នកចង់ទៅបានឆ្ងាយ ចូរយើងទៅជាមួយគ្នា”។ ពាក្យស្លោកនេះពិតជាមានន័យណាស់មែនទេ? ប៉ុន្តែ តើមានការស្រាវជ្រាវច្បាស់លាស់ណាមួយ ដែលបានធានាដល់យើងថា ពាក្យស្លោកនេះមិនគ្រាន់តែមានន័យនោះទេ តែក៏បាននិយាយត្រូវផងដែរ? តាមពិត អ្នកស្រាវជ្រាវជាជនជាតិអាមេរិក និងអង់គ្លេស បានធ្វើការសិក្សាអំពីពាក្យស្លោកនេះ ហើយបានធ្វើការបកស្រាយថា ពេលណាមនុស្សឈរម្នាក់ឯង ពួកគេបានប៉ាន់ប្រមាណទំហំរបស់ភ្នំឃើញថា វាមានទំហំធំជាង តែពេលណាពួកគេនៅជុំគ្នា ពួកគេយល់ឃើញថា ភ្នំនោះមានទំហំតូចជាង។ អាចនិយាយម្យ៉ាងទៀតថា “ការគាំទ្រពីអ្នកដទៃ” ពិតជាមានសារៈសំខាន់ណាស់ បានជាការគាំទ្រនេះបានធ្វើឲ្យភ្នំមានទំហំតូចជាង នៅក្នុងគំនិតរបស់យើង។ ស្តេចដាវីឌក៏បានឲ្យតម្លៃមកលើការលើកទឹកចិត្ត នៅក្នុងមិត្តភាពជាមួយព្រះអង្គម្ចាស់យ៉ូណាថាន ដោយទ្រង់យល់ឃើញថា ការលើកទឹកចិត្តនោះបានធ្វើឡើង ដោយស្មោះអស់ពីចិត្ត។ កំហឹងរបស់ស្តេចសូល ដែលកើតចេញពីការច្រណែន បានរីកធំឡើយដូចភ្នំ នៅក្នុងរឿងរបស់ស្តេចដាវីឌ ដោយបានបណ្តាលឲ្យទ្រង់រត់គេចខ្លួនឲ្យរួចពីសេចក្តីស្លាប់(១សាំយ៉ូអែល ១៩:៩-១៨)។ បើគ្មានការគាំទ្រ ពីមិត្តសំឡាញ់របស់ទ្រង់ទេ រឿងរបស់ទ្រង់នឹងបានបញ្ចប់ខុសពីនេះ។ ប៉ុន្តែ ព្រះអង្គម្ចាស់យ៉ូណាថានសោកស្តាយ ចំពោះទង្វើដ៏ថោកទាប ដែលបិតាទ្រង់បានធ្វើមកលើស្តេចដាវីឌ(២០:៣៤)…
Read articleផ្លូវខាងវិញ្ញាណដ៏គ្រោះថ្នាក់
កិច្ចការ ១៧:១៦-៣៤ តែមានមនុស្សខ្លះត្រូវចិត្តជាប់នឹងគាត់ ព្រមទាំងជឿផង។ កិច្ចការ ១៧:៣៤ ក្នុងការដើរហាត់ប្រាណនៅពេលព្រឹកមួយនោះ ខ្ញុំបានកត់សំគាល់ឃើញយានយន្តមួយគ្រឿង កំពុងឈប់នៅលើផ្លូវឆ្ពោះទៅរកទិសដៅបញ្ច្រាស។ អ្នកបើកបរមិនបានដឹងអំពីគ្រោះថ្នាក់ដែលអាចកើតមាន ចំពោះខ្លួនគាត់ និងអ្នកដទៃ ដោយសារគាត់កំពុងតែគេងលក់ ហើយហាក់ដូចជាស្ថិតក្នុងស្ថានភាពស្រវឹងផង។ ស្ថានភាពនៅពេលនោះហាក់ដូចជាមានគ្រោះថ្នាក់ណាស់។ ខ្ញុំត្រូវតែធ្វើអ្វីម្យ៉ាង។ បន្ទាប់ពីខ្ញុំបានដាស់គាត់ឲ្យភ្ញាក់ដឹងខ្លួនល្មមនឹងអាចងើបចេញ ទៅអង្គុយនៅលើកៅអីនៅជាប់កៅអីតៃកុង ខ្ញុំក៏បានចូលទៅអង្គុយនៅលើកៅអីតៃកុង ហើយក៏បានបើកបរឡានដឹកគាត់ទៅកន្លែងមានសុវត្ថិភាព។ មិនមែនមានតែគ្រោះថ្នាក់ខាងរូបកាយទេ ដែលយើងអាចជួបប្រទះ។ កាលសាវ័កប៉ុលបានឃើញអ្នកប្រាជ្ញខាងលោកិយ នៅទីក្រុងអាថែន កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ខាងវិញ្ញាណ ដោយសារទីក្រុងនេះមានពេញទៅដោយរូបព្រះ គាត់ក៏មានការរំជួលចិត្តយ៉ាងខ្លាំង(កិច្ចការ ១៧:១៦)។ ពួកគេកំពុងស្វែងរកអត្ថន័យរបស់ជីវិត ដោយមិនបានស្គាល់ព្រះគ្រីស្ទ បានជាគាត់ចែកចាយទៅកាន់ពួកគេ អំពីគោលបំណងរបស់ព្រះ ដែលមាននៅក្នុង និងតាមរយៈព្រះយេស៊ូវ(ខ.១៨,៣០-៣១)។ ហើយអ្នកខ្លះដែលបានឮការបង្រៀនរបស់គាត់ ក៏បានទទួលជឿព្រះយេស៊ូវ(ខ.៣៤)។ ការស្វែងរកអត្ថន័យរបស់ជីវិត ដោយមិនបានទទួលជឿព្រះគ្រីស្ទ គឺពិតជាគ្រោះថ្នាក់ណាស់។ អ្នកដែលបានរកឃើញការអត់ទោស និងភាពពេញបរិបូរពិតប្រាកដ ក្នុងព្រះយេស៊ូវ គឺបានទទួលការសង្គ្រោះ ឲ្យរួចផុតពីភាពទាល់ច្រក ហើយក៏បានទទួលព្រះរាជសារអំពីការផ្សះផ្សាឲ្យជានឹងព្រះ(២កូរិនថូស ៥:១៨-២១)។ ការចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវ ដល់មនុស្សដែលកំពុងវង្វេងនឹងឥទ្ធិពលរបស់លោកិយ នៅតែជាដំណោះស្រាយដែលព្រះបានប្រើ ដើម្បីទាញពួកគេចេញពីផ្លូវខាងវិញ្ញាណដ៏គ្រោះថ្នាក់។—Arthur Jackson បើអ្នកមិនបានដើរតាមផ្លូវរបស់ព្រះយេស៊ូវទេ តើអ្នកកំពុងរង់ចាំអ្វី? បើអ្នកបានដើរតាមផ្លូវព្រះអង្គហើយ តើមានអ្វីរារាំងអ្នកមិនឲ្យប្រាប់នរណាម្នាក់…
Read article