នៅតែបន្តអធិស្ឋាន
១ថែស្សាឡូនិច ៥:១៦-២២ ចូរអធិស្ឋានឥតឈប់ឈរ។ ១ថែស្សាឡូនិច ៥:១៧ មានពេលមួយកូនស្រីខ្ញុំបានផ្ញើសារមកទូរស័ព្ទខ្ញុំថា នាងប្រឡងបានពិន្ទុ៨៤។ ពេលខ្ញុំកំពុងអានសាររបស់នាង ក្នុងទូរស័ព្ទរបស់ខ្ញុំ ខ្ញុំអាចដឹងថា កូនស្រីរបស់ខ្ញុំកំពុងមានចិត្តរំភើបរីករាយ។ កាលនោះ គាត់ទើបតែចាប់ផ្តើមចូលរៀនក្នុងថ្នាក់វិទ្យាល័យ ហើយកំពុងប្រើទូរស័ព្ទនៅម៉ោងសម្រាកបាយថ្ងៃត្រង់។ ក្នុងនាមខ្ញុំជាម្តាយ ខ្ញុំមានការសប្បាយចិត្តណាស់ គឺមិនគ្រាន់តែដោយសារកូនស្រីខ្ញុំទទួលបានលទ្ធផលល្អក្នុងការប្រឡងដ៏ពិបាកប៉ុណ្ណោះទេ តែក៏ដោយសារគាត់បានសម្រេចចិត្តទំនាក់ទំនងមកខ្ញុំ។ និយាយឲ្យខ្លី គាត់ចង់ចែកចាយដំណឹងដ៏ល្អនេះ ឲ្យខ្ញុំមានអំណរជាមួយគាត់ផងដែរ។ ពេលដែលខ្ញុំបានដឹងថា សារដែលគាត់បានផ្ញើមក បានធ្វើឲ្យខ្ញុំមានចិត្តរីករាយពេញមួយថ្ងៃ ក្រោយមក ខ្ញុំក៏បានគិត អំពីអារម្មណ៍ដែលព្រះទ្រង់មានចំពោះខ្ញុំ នៅពេលណាខ្ញុំឈោងទៅរកព្រះអង្គ។ តើព្រះអង្គមានព្រះទ័យរីករាយទេ នៅពេលដែលខ្ញុំនិយាយទៅកាន់ព្រះអង្គ? ការអធិស្ឋានគឺជាការសន្ទនាជាមួយព្រះ ហើយព្រះគម្ពីរប៊ីបបានបង្រៀនយើង ឲ្យបន្តអធិស្ឋានទៅកាន់ព្រះអង្គ (១ថែស្សាឡូន ៥:១៧)។ ការជជែកជាមួយព្រះអង្គ គឺបានរំឭកយើងថា ព្រះអង្គគង់នៅជាមួយយើង ទាំងនៅពេលយើងសប្បាយរីករាយ ក៏ដូចនៅពេលដែលយើងពិបាកចិត្ត។ ទោះព្រះអង្គបានជ្រាបអំពីអ្វីៗទាំងអស់ហើយក៏ដោយ ការទូលថ្វាយរឿងរបស់យើងដល់ព្រះអង្គ មានប្រយោជន៍ចំពោះយើង ដោយនាំឲ្យយើងងាកមកផ្ដោតចិត្តទៅលើព្រះអង្គ និងគិតអំពីព្រះអង្គ។ បទគម្ពីរអេសាយ ២៦:៣ បានចែងថា “ឯអ្នកណាដែលមានគំនិតជាប់តាមទ្រង់ នោះទ្រង់នឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្តីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងទ្រង់”។ យើងនឹងមានសន្តិភាពនៅក្នុងចិត្តយ៉ាងពេញលេញ ពេលណាយើងងាកមកផ្ដោតចិត្តទៅលើព្រះអង្គ។ ទោះយើងជួបរឿងអ្វីក៏ដោយ…
Read articleសេចក្តីស្រឡាញ់ដែលគ្មានព្រំដែន
ទំនុកដំកើង ១០៣:៨-១៧ សេចក្តីសប្បុរសរបស់ទ្រង់ក៏ធំច្រើនប៉ុណ្ណោះ ចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់។ ទំនុកដំកើង ១០៣:១១ នៅថ្ងៃខួបអាពាហ៍ពិពាហ៍របស់អ្នកស្រីធែររី(Terry) គាត់បាននិយាយថា “ព្រះអម្ចាស់ល្អចំពោះពួកខ្ញុំណាស់! ខ្ញុំចង់អរព្រះគុណព្រះអង្គ ដែលប្រទានពរឲ្យយើងបានរស់នៅជាប្តីប្រពន្ធមួយឆ្នាំទៀត”។ ពេលនោះ ទឹកភ្នែកដែលគាត់បានសម្រក់នៅពេលគាត់និយាយ គឺបានបង្ហាញថា គាត់កំពុងតែនិយាយចេញពីចិត្ត។ ក្រុមតូចរបស់យើងមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង។ យើងដឹងថា រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អ្នកស្រីធែររី និងស្វាមីរបស់គាត់បានជួបការលំបាកប៉ុណ្ណា។ លោករ៉ូបឺត(Robert) ស្រាប់តែមានជំងឺវិកលចរិត ហើយក៏បានសម្លាប់កូនស្រីខ្លួនឯង អាយុ៤ឆ្នាំ។ គាត់ត្រូវរស់នៅក្នុងមន្ទីរព្យាបាលអ្នកជំងឺវិកលចរិតអស់រយៈពេលជាច្រើនទសវត្សរ៍ ប៉ុន្តែ អ្នកស្រីធែររីនៅតែទៅសួរសុខទុក្ខគាត់ ហើយព្រះអម្ចាស់ក៏បានធ្វើការប្រោសឲ្យជា ដោយជួយអ្នកស្រីធែររីឲ្យអត់ឱនទោសឲ្យស្វាមីខ្លួន។ ទោះពួកគេមានការឈឺចាប់ខ្លាំងប៉ុណ្ណាក៏ដោយ ក៏ពួកគេនៅតែស្រឡាញ់គ្នាកាន់តែខ្លាំងឡើង។ សេចក្តីស្រឡាញ់ និងការអត់ទោសយ៉ាងដូចនេះ អាចកើតចេញពីប្រភពមួយប៉ុណ្ណោះ។ ស្តេចដាវីឌបានពិពណ៌នា អំពីព្រះអម្ចាស់ យ៉ាងដូចនេះថា “ទ្រង់មិនបានប្រព្រឹត្តនឹងយើង តាមអំពើបាបរបស់យើងទេ … ឯទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់បានដកយកអស់ទាំងការល្មើសនៃយើង ឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ”(ទំនុកដំកើង ១០៣:១០,១២)។ ព្រះអម្ចាស់បានបង្ហាញសេចក្តីមេត្តាដល់យើង តាមរយៈសេចក្តីស្រឡាញ់ដ៏មានតម្លៃរបស់ព្រះអង្គ គឺដូចមានសេចក្តីចែងថា “ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីច្រើនប៉ុណ្ណា សេចក្តីសប្បុរសរបស់ទ្រង់ក៏ធំច្រើនប៉ុណ្ណោះ ចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់”(ខ.១១)។ សេចក្តីស្រឡាញ់ដ៏ធំប្រសើររបស់ព្រះអម្ចាស់ បានបណ្តាលព្រះទ័យព្រះអង្គ ឲ្យយាងចុះមកយកកំណើតជាមនុស្ស ហើយសុគតនៅលើឈើឆ្កាង ដើម្បីលោះបាបយើង…
Read articleមេរៀនអំពីការអត់ធ្មត់
យ៉ាកុប ១:២-១២ ចូរទុកឲ្យសេចក្តីខ្ជាប់ខ្ជួននោះ បានធ្វើការឲ្យសំរេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ។ យ៉ាកុប ១:៤ លោកបប់ សាឡិម(Bob Salem) បានបំបែកឯកត្តកម្ម ក្នុងការរុញសណ្ដែកដីមួយគ្រាប់ ឡើងទៅលើកំពូលភ្នំផៃ ក្នុងល្បឿនលឿនជាងគេ ដោយប្រើស្លាបព្រាបំពាក់ពីលើមុខរបស់គាត់។ គាត់បានសម្រេចទៅដល់គោលដៅរបស់គាត់ ក្នុងរយៈពេល៧ថ្ងៃ ដោយរុញសណ្ដែកដីឡើងភ្នំនោះ តែនៅពេលយប់ប៉ុណ្ណោះ ដើម្បីជៀសវាងការរំខានពីភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តនៅភ្នំនោះ។ លោកបប់ ជាមនុស្សទីបួន ដែលបានសម្រេចកិច្ចការដ៏ពិបាកនេះ បានសេចក្តីថា មានមនុស្សដែលមានចិត្តអត់ធ្មត់៣នាក់ទៀត ដែលបានធ្វើដូចគាត់ដែរ។ យើងប្រហែលជាចង់និយាយថា ពួកគេបានប្រើភាពអត់ធ្មត់របស់ខ្លួន នៅក្នុងការធ្វើបាបខ្លួនឯង ប៉ុន្តែ ជាញឹកញាប់ នៅក្នុងការរស់នៅ យើងមិនចាំបាច់ត្រូវប្រើភាពអត់ធ្មត់ យ៉ាងដូចនេះទេ។ យើងត្រូវការភាពអត់ធ្មត់។ ភាពអត់ធ្មត់ជាផលផ្លែនៃព្រះវិញ្ញាណ(កាឡាទី ៥:២២) និងជាគុណធម៌ដ៏ចាំបាច់ ដើម្បីឲ្យយើងអាច “បានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ”(យ៉ាកុប ១:៤)។ ពេលដែលបញ្ហាមកដល់ មនុស្សអត់ធ្មត់នៅតែមានភាពនឹងធឹង ខណៈពេលដែលអ្នកដទៃកំពុងមានភាពតក់ស្លុត។ ពួកគេក៏ចង់ឲ្យស្ថានការណ៍ មានការផ្លាស់ប្តូរផងដែរ ប៉ុន្តែ ពួកគេមិនបានពឹងផ្អែកលើការផ្លាស់ប្តូរនោះឡើយ។ ពួកគេបន្តដំណើរទៅមុខទៀតយ៉ាងខ្ជាប់ខ្ជួន ដោយទុកចិត្តលើប្រាជ្ញារបស់ព្រះ ដើម្បីឲ្យពួកគេសម្រេចកិច្ចការដោយភាពឆ្លាតវៃ(ខ.៥)។ បញ្ហានៃភាពអត់ធ្មត់ស្ថិតនៅត្រង់ថា…
Read articleរត់ប្រណាំងថ្វាយព្រះយេស៊ូវ
ទីតុស ២:១-៥ ឯមនុស្សសុចរិត គេនឹងលូតលាស់ឡើង ដូចជាដើមលម៉ើ … កាលណាចាស់ហើយ នោះគេនឹងនៅតែកើតផល។ ទំនុកដំកើង ៩២:១២-១៤ នៅពេលណាគេគិត អំពីការរត់ប្រណាំង ចម្ងាយ១០០ម៉ែត្រ ភាគច្រើនគេប្រហែលនឹកឃើញលោក យូសិន បុល(Usain Bolt) ដែលជាម្ចាស់ឯកត្តកម្មពិភពលោក ក្នុងការរត់ប្រណាំងប្រភេទនេះ ក្នុងពេលបច្ចុប្បន្ន។ ប៉ុន្តែ យើងមិនអាចភ្លេច អ្នកស្រី ជូលា ហឺរីខេន ហកឃិន(Julia “Hurricane” Hawkins) បានទេ។ កាលពីឆ្នាំ២០២១ អ្នកស្រីជូលា បានរត់ទៅដល់ទីផ្តាច់ព្រាត់មុន កីឡាកររត់ប្រណាំងផ្សេងទៀត ដោយបានឈ្នះការរត់ប្រណាំងចម្ងាយ១០០ម៉ែត្រ ក្នុងការប្រកួតកីឡាសម្រាប់មនុស្សចាស់ នៅរដ្ឋលូវីស៊ីអាណា។ គាត់បានរត់យឺតជាងលោកបុល ដែលបានចំណាយតែ ៩.៥៨ វិនាទី ក្នុងការរត់ទៅដល់ទី ខណៈពេលដែលគាត់ចំណាយពេល៦០វិនាទី ប៉ុន្តែ គាត់មានអាយុ១០៥ឆ្នាំហើយ។ គេមានរឿងជាច្រើនដែលត្រូវជជែកគ្នា អំពីស្រ្តីដែលនៅតែបន្តរត់ប្រណាំងចម្ងាយខ្លី ក្នុងវ័យចំណាស់ដូចនេះ។ ហើយគេក៏មានរឿងជាច្រើនដែលត្រូវជជែកគ្នា អំពីអ្នកជឿព្រះយេស៊ូវ ដែលនៅតែបន្តរត់ប្រណាំង ដោយមានព្រះអង្គជាគោលដៅរបស់ពួកគេ ទោះពួកគេស្ថិតក្នុងវ័យចាស់យ៉ាងណាក៏ដោយ(ហេព្រើរ ១២:១-២)។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងក៏បានពិពណ៌នា អំពីពួកស្មោះត្រង់…
Read articleមិនមែនដោយអំណាចរបស់មនុស្ស
សាការី ៤:១-៧ មិនមែនដោយឥទ្ធិឫទ្ធិ ឬដោយអំណាចទេ គឺដោយសារវិញ្ញាណរបស់អញវិញ។ សាការី ៤:៦ មានពេលមួយ ឡានរបស់លោកអេឌ្រូ(Andrew) បានឈប់ ហើយពួកអ្នកយាមក៏បានដើរមករកឡានគាត់។ គាត់ក៏បានអធិស្ឋាន ដូចសព្វមួយដងថា “ឱព្រះអង្គអើយ កាលព្រះអង្គយាងមកយកកំណើតជាមនុស្ស ព្រះអង្គបានប្រោសមនុស្សខ្វាក់ឲ្យមើលឃើញ។ ឥឡូវនេះ សូមព្រះអង្គបាំងភ្នែករបស់ពួកគេ មិនឲ្យមើលឃើញព្រះគម្ពីរប៊ីប នៅក្នុងឡានទូលបង្គំឡើយ”។ ពួកអ្នកយាមក៏បានឆែកឆេឡានរបស់គាត់ ដោយមិនបាននិយាយអ្វីសោះ អំពីព្រះគម្ពីរដែលគាត់បានលាក់ក្នុងឥវ៉ាន់។ លោកអេនឌ្រូក៏បានឆ្លងកាត់ព្រំដែនដោយជោគជ័យ ដោយនាំព្រះគម្ពីរប៊ីបជាច្រើនក្បាល ទៅកាន់មនុស្សដែលមិនទាន់មាន។ លោកអេនឌ្រូ វ៉ាន ដឺ ប៊ីជ(Andrew van der Bijl) ឬប្រាដឺ អេនឌ្រូ បានពឹងផ្អែកលើព្រះចេស្តារបស់ព្រះ ដើម្បីធ្វើកិច្ចការដែលគាត់ហាក់ដូចជាមិនអាចធ្វើបាន តាមការត្រាស់ហៅរបស់ព្រះអង្គ ដោយដឹកជញ្ជូនព្រះគម្ពីរប៊ីប ទៅកាន់ប្រទេសដែលបានហាមមិនឲ្យប្រជាជនជឿព្រះគ្រីស្ទ។ គាត់មានប្រសាសន៍ថា “ខ្ញុំគ្រាន់តែជាមនុស្សសាមញ្ញម្នាក់”។ ត្រង់ចំណុចនេះ គាត់កំពុងនិយាយសង្កត់ធ្ងន់ អំពីការអប់រំតិចតួច និងការខ្វះខាតថវិកា។ ប៉ុន្តែ គាត់មានប្រសាសន៍ទៀតថា “អ្វីដែលខ្ញុំបានធ្វើ នរណាក៏អាចធ្វើបានដែរ”។ សព្វថ្ងៃនេះ អង្គការទ្វារបើកចំហអន្តរជាតិ ដែលគាត់បានបង្កើត បានបម្រើអ្នកជឿព្រះយេស៊ូវ នៅទូទាំងពិភពលោក…
Read articleព្រះអង្គទតឃើញយើង
អេម៉ុស ៧:១០-១៧ តែព្រះយេហូវ៉ាទ្រង់បានយកខ្ញុំចេញពីការឃ្វាលហ្វូងចៀម ក៏បានបង្គាប់ខ្ញុំថា ចូរទៅទាយដល់អ៊ីស្រាអែល ជារាស្ត្រអញចុះ។ អេម៉ុស ៧:១៥ នៅរដ្ឋមីឈឺហ្គិន មានដើមឈើចំនួន១៤ពាន់លានដើម ដែលភាគច្រើនមានលក្ខណៈជាដើមឈើធម្មតា។ ប៉ុន្តែ រដ្ឋមីឈីហ្គិនបានធ្វើ “កម្មវិធីរុករកដើមឈើធំ” ប្រចាំឆ្នាំ ជាការប្រកួត ដើម្បីស្វែងរកដើមឈើដែលចាស់ជាងគេ និងធំជាងគេ គឺដើមឈើដែលអាចឲ្យគេទទួលស្គាល់ថា ជាចំណុចសំគាល់តំបន់ ដែលនៅមានជីវិតរស់។ ការប្រកួតនេះលើកតម្កើងដើមឈើធម្មតា ឲ្យឡើងដល់កំរិតមួយទៀត បានសេចក្តីថា ក្នុងព្រៃនីមួយៗ អាចមានដើមឈើមួយដើម ដែលនឹងទទួលជ័យលាភី ហើយជាដើមឈើដែលកំពុងរង់ចាំឲ្យគេកត់សំគាល់។ ព្រះអម្ចាស់តែងតែកត់សំគាល់មនុស្សសាមញ្ញ គឺខុសពីមនុស្សភាគច្រើន។ ព្រះអង្គយកព្រះទ័យទុកដាក់ ចំពោះការអ្វី និងចំពោះមនុស្សដែលអ្នកដទៃមើលរំលង។ ព្រះអង្គបានចាត់មនុស្សសាមញ្ញម្នាក់ ឈ្មោះអេម៉ុស ឲ្យធ្វើដំណើរទៅទឹកដីអ៊ីស្រាអែល ក្នុងអំឡុងរាជ្យរបស់ស្តេចយេរ៉ូបោម។ ហោរាអេម៉ុសបានលើកទឹកចិត្តរាស្រ្តរបស់ព្រះអង្គ ឲ្យងាកចេញពីការអាក្រក់ ហើយស្វែងរកយុត្តិធម៌ ប៉ុន្តែ ត្រូវគេស្តីបន្ទោសឲ្យគាត់ ហើយប្រាប់គាត់ឲ្យនៅស្ងៀម។ គេបាននិយាយប្រាប់គាត់ ក្នុងន័យចំអកថា “ឱអ្នកមើលឆុតអើយ ចូររត់ទៅឯស្រុកយូដា ហើយរកស៊ីដោយទាយនៅស្រុកនោះវិញចុះ”(អេម៉ុស ៧:១២)។ ហោរាអេម៉ុសក៏បានឆ្លើយតបថា “ខ្ញុំពីដើមមិនមែនជាហោរាទេ ក៏មិនមែនជាកូនរបស់ហោរាដែរ គឺជាអ្នកគង្វាលសត្វ ហើយជាអ្នកបេះផ្លែឧទុម្ពរវិញ។ តែព្រះយេហូវ៉ាទ្រង់បានយកខ្ញុំចេញពីការឃ្វាលហ្វូងចៀម…
Read article