ភាពអស្ចារ្យនៃវាលរហោស្ថាន

អ្នក​និពន្ធ​បទ​ទំនុក​តម្កើង​មាន​ភាព​ងាយ​ស្រួល​ នៅ​ក្នុង​ការ​សរសើ​រ​តម្កើង ខ្លាំង​ជាង​យើង ដោយសារ​ចំណង​ទាក់​ទង​ជិតស្និទ្ធ​ ជា​មួយ​ពិភព​ធម្ម​ជាតិ ខ្លាំង​ជាង​យើង។ ស្តេច​​ដាវី​​​ឌបា​​ន​​ចា​ប់​ផ្តើមមាន​​ជីវិត​ជា​អ្នក​គង្វាល នៅ​ទីវាល ក្រោយ​មក បា​ន​ចំណាយ​ពេល​លាក់​ខ្លួន​ជា​ច្រើន​ឆ្នាំ នៅ​ក្នុង​តំបន់​ដែល​សម្បូរ​ផ្ទាំង​ថ្ម នៅន​គរ​អ៊ីស្រា​អែល​។ ដូច​នេះ ជា​ធម្មតា យើង​សង្កេត​ឃើញ​បទ​កំណាព្យ​ជា​ច្រើន​រប​ស់ទ្រ​ង់ មាន​ការ​ឆ្លុះប​ញ្ចាំង​អំពី​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ និង​ការ​ឲ្យត​ម្លៃចំពោះ​ពិភព​ធម្មជាតិ។ ទំនុកត​ម្កើងជា​តំ​ណាង​ឲ្យ​ពិភព​លោក ដែល​មានការ​រួម​ផ្សំ​គ្នា​តែ​មួយ ពី​​ផ្នែក​នីមួ​យ​ៗ ដែល​ត្រូវ​បាន​ទ្រទ្រ​ង់ ដោយ​ព្រះ​នៃសេចក្តី​ស្រឡាញ់។ ការ​ពិពណ៌នា​អំពី​វាល​រហោស្ថាន បាន​ជួយ​ឲ្យយើ​ងដឹ​ង​អំពី​សោភ័ន​ភាព​ដ៏​អស្ចារ្យ​នៃព្រះ​ ដែល​យើង​មើល​មិន​ឃើញ និង​មិន​អាច​គ្រប់​គ្រង​បាន។ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​មិន​អាច​សរសើរ​តម្កើង​ព្រះ ដែល​ឆ្នៃ​បង្កើត​សត្វ​កាំប្រ​ម៉ា និង​សត្វ​ប្រើស និង​ដាក់​ដើម​ឈើព​ណ៌បៃ​ត​ង់​ខ្ចី​ដ៏ស្រ​ស់បំព្រង នៅ​តា​មច​ង្កេះភ្នំ​ដែ​ល​មានផ្ទាំង​ថ្ម​ពណ៌​ប្រផេះ ហើយ​បា​នកែ​ច្នៃ​​ទេសភាព​នោះ ឲ្យ​ក្លាយ​ជា​ផ្ទាំង​គំនូ​ដ៏វិ​ចិត្រ? ការ​ពិពណ៌នា​ តាម​ក្តីស្រ​ម៉ៃ​របស់​អ្នក​និពន្ធ​បទ​ទំនុក​តម្កើង បាន​ធ្វើ​ឲ្យ​ពិភព​លោក​មិន​អាច​ទប់​សេចក្តី​អំណរ ដែល​ព្រះបា​ន​បណ្តាលឡើយ​។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “ចូរ​ឡើង​សំឡេង​ដោយ​អំណរ​ថ្វាយ​ព្រះយេហូវ៉ា ឱ​ផែនដី​ទាំង​មូល​អើយ ចូរ​ទំលាយ​ច្រៀង​ដោយ​អំណរ អើ ចូរ​ច្រៀង​សរសើរ​ចុះ”(ទំនុកតម្កើង ៩៨:៤)។ ធម្ម​ជាតិ​ក៏​បាន​ចូល​រួម​​សរសើរ​តម្កើង គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា : “ ចូរ​ឲ្យ​អស់​ទាំង​ទន្លេ​ទះ​ដៃ ហើយ​ឲ្យ​ភ្នំ​ទាំង​ប៉ុន្មាន​ច្រៀង​ជា​មួយ​គ្នា​ដោយ​អំណរ”(ខ.៨)។ អ្នក​និពន្ធ​ទំនុក​តម្កើង​បាន​ផ្តល់​នូវ​ដំណោះស្រា​យដ៏​អ​ស្ចារ្យ ចំពោះ​បញ្ហានៃ​វ​ប្បធម៌​ដែល​មិន​ពូកែ​សរសើរ​តម្កើង​ព្រះ ដោយ​ផ្តល់​ឲ្យនូ​វ​ពាក្យ​ពេចន៍​ដ៏​ចាំ​បាច់ សម្រាប់​សរសើរ​តម្កើង។ យើង​គ្រាន់​តែ​ប្រើ​ពាក្យ​ទាំង​នោះ…

Read article
ចំណោតដ៏រអិលនៃជ័យជម្នះ

ក្នុង​ចំណោម សំណេរ​ខ្លីៗ​ដើ​មដំ​បូង​ទាំង​១៩០០០ ដែល​ត្រូវ​បាន​សរសេរ​ដោយ​បណ្ឌិត​អូ អេ បាទីស្តា(O. A. Battista) ដែល​ជា​គីមី​វិទូ និង​អ្នក​និពន្ធ មាន​សំ​ណេរ​ខ្លី​មួយ ដែល​កើត​ឡើង​ពីកា​រស​ង្កេត​មើល​ដ៏​ឆ្លាត​វ័យ​ថា “អ្នក​បាន​ឈាន​ទៅ​ដល់​កម្រឹ​ត​កំពូល​នៃ​ជោគជ័យ ពេលដែ​ល​អ្នក​លែង​មាន​ចំណាប់​អារម្មណ៍​ ចំពោះ​លុយ ​ឬការ​សរសើរ ឬ​ក៏​មុខ​មាត់​ក្នុង​សង្គម”។ តែ​គួរ​ឲ្យ​ស្តាយ​ណាស់ ជា​ញឹក​ញាប់ យើង​ទទួល​លទ្ធ​ផល​បញ្រ្ចាស់ ពេល​ដែល​ការ​អ្វី​ដែល​យើង​បាន​ធ្វើ ត្រូវ​បាន​គេសរសើរ និង​ឲ្យ​រង្វាន់។ និយា​យរួម ចិត្ត​ដែល​មាន​ការ​បន្ទាប​ខ្លួន ​អាច​ក្លាយ​ជាក្បាល​ដែល​រី​កធំ​ភ្លា​ម​។ មុន​ពេល​សូល​ជិត​ដល់ពេល​ទទួល​ការ​ចាក់​ប្រេង​តាំង​ជាស្តេច គាត់​​បាន​យល់​ថា ខ្លួន​គាត់​​គ្រាន់​តែ​ជា​សមា​ជិក​នៃ​គ្រួសារ​ដ៏​តូច​មួយ នៅ​ក្នុ​ង​ពូជ​អំបូ​ដ៏​តូច​បំផុ​ត​នៃ​សាសន៍​អ៊ី-ស្រាអែល​(១សាំយ៉ូអែល ៩:២១)។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ពីរ​បី​ឆ្នាំ​ក្រោយ​មក ស្តេច​អង្គ​នេះ​​បាន​ឲ្យ​គេស​ង់វិ​មាន​មួយ ដើម្បី​លើក​តម្កើង​ព្រះ​នាម​ខ្លួន​ឯង ហើយ​ក៏បា​នកា​ន់អំ​ណាច ដោយ​លែង​ស្តាប់​អ្នក​ដទៃ(១៥:១១-១២)។ ហោរ៉ា​សាំយ៉ូអែល​ក៏​ប្រឈ​ម​មុខ​ដាក់​ស្តេច​សូល ដោយ​សារ​ការ​មិន​ស្តាប់​បង្គាប់​របស់​ទ្រង់ ដោយ​ក្រឿន​រំ​ឭក​ទ្រង់​ថា “ក្នុង​​កាល​ដែល​ទ្រង់​នៅ​ថោក​ទាប​ដល់​ព្រះនេត្រ​នៃ​អង្គ​ទ្រង់ នោះ​តើ​ព្រះ​មិន​បាន​តាំង​ទ្រង់​ឡើង ឲ្យ​ធ្វើ​ជា​មេ​លើ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ទេ​ឬ​អី”(ខ.១៧)។ ការ​លើក​តម្កើង​ខ្លួន​ឯង គឺ​ជា​កា​របោះ​ជំហាន​ទី​មួយ ចុះ​តាម​ចំណោទ​ដ៏​រអិល នៃ​ការ​អ្វីដែ​លយើ​ង​បាន យល់​ថា ជា​ជោគ​ជ័យ។ ការ​នេះ​ចាប់​ផ្តើម ពេល​ដែល​យើង​សរសើរ​ខ្លួន​ឯង ចំពោះ​ជ័យ​ជម្នះ​ដែល​ព្រះប្រ​ទាន ហើយ​បន្ថែម​បន្ថយ​ព្រះ​រាជ​បញ្ជារ​បស់​ទ្រង់ ដើម្បីបំ​ពេញ​ចិត្ត​ខ្លួន​ឯង។ ជ័យ​ជម្នះ​ដ៏​ពិត គឺ​ជា​ការដើ​រ​តាម​ផ្លូវ​របស់​ព្រះ…

Read article
ពាក្យសម្រាប់មនុស្សនឿយព្រួយ

សាសន៍​អ៊ីស្រាអែ​ល​កំពុង​រង​ទុក្ខ​លំបាក ពេល​ចក្រ​ភព​អាស​ស៊ើរ​បាន​ចាប់​ពួក​គេ​ជា​ឈ្លើយ ហើយ​បង្ខំ​ពួក​គេ​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ប្រទេស​មួយ ដែល​នៅ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន។ តើ​ហោរា​អេសាយ​អាច​ផ្តល់​ឲ្យ​អ្វីខ្លះ ដល់​ បណ្តា​ជ​ន​ទាំង​អស់​នេះ ដើម្បី​ជួយ​ពួក​គេ​ក្នុង​ពេល​ដ៏​លំបាក​ដូច​នេះ? គឺ​គាត់​បាន​ផ្តល់​ឲ្យ​ពួក​គេ​នូវ​បទ​ទំនាយ​នៃសេចក្តី​សង្ឃឹម ដែល​ជា​ព្រះ​រាជ​សារ​របស់​ព្រះ ដែល​ជា​ប់ទា​ក់​ទង​នឹង​ព្រះ​មែស៊ី ដែល​នឹង​យាង​មក​តាម​ព្រះ​បន្ទូល​សន្យា។ ក្នុង​បទ​គម្ពីរ​អេសាយ ៥០:៤ ព្រះ​អង្គ​សង្គ្រោះ​បាន​ប​កស្រាយ អំពីសេចក្តី​សុខ​សាន្ត និង​ការកម្សាន្ត​ចិត្ត ដែល​ទ្រង់​នឹង​ប្រទាន នៅ​ថ្ងៃ​ណាមួ​យ : “ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​វោហារ ដូច​ជា​អ្នក​ដែល​បាន​រៀនសូត្រ​ហើយ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចេះ​ប្រើ​ពាក្យ​សំដី និង​ជ្រោង​មនុស្ស​គ្រាកចិត្ត​ឡើង”។ ព្រះ​បន្ទូ​លខា​ងលើ​នេះ​ ផ្តល់​ឲ្យ​នូវ​ការ​កម្សាន្ត​ចិត្ត​ទ្វេដ​ង គឺ​សម្រាប់​ប្រជាជន​ដែលស្ថិ​ត​ក្នុ​ងការ​និរទេស និង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ដែល​ព្រះ​យេស៊ូវ​នឹងបាន​​ប៉ះពាល់​ជីវិត​របស់​ពួកគេ ដោយ​សេចក្តី​អាណិត​អាសូរ​របស់​ទ្រង់។ ព្រះ​យេស៊ូវ​បា​នប្រកាស​ដល់​ហ្វូ​ង​មនុស្ស​ដែល​ដើរ​តា​មទ្រ​ង់​ថា “អស់​​អ្ន​ក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក”(ម៉ាថាយ ១១:២៨)។ ព្រះ​បន្ទូល​ត្រង់​ចំណុចនេះ គឺ​ពិត​ជា​ព្រះបន្ទូលនៃ​ការ​អាណិត​អាសូរ​មែន! ព្រះយេស៊ូវ​បាន​បន្សល់​ទុក​នូវ​គំរូ​នៃ​ការ​​បម្រើ​អ្នក​ដែល​កំពុង​នឿយ​ព្រួយ។ តើអ្នក​ដឹង​ថា មាន​នរណា​ម្នាក់​ដែ​លត្រូ​វ​ការ​ពាក្យ​លើក​ទឹក​ចិត្ត​​ដែ​ល​ចំ​ពេល ឬ​តើអ្នក​មានត្រចៀក​ដែល​ត្រៀម​ស្តាប់​មិត្ត​ភ័ក្រ ដែល​មាន​ក្តី​បារម្ភឬ​ទេ? ពាក្យ​​កម្សាន្ត​ចិត្ត សម្រាប់​មនុស្ស​ដែល​នឿយ​ព្រួយ អាច​ជា​ពាក្យ​ដែល​និយាយ​ចំ​ពេល។-Dennis Fisher

Read article
ឱមនុស្សល្ងីល្ងើអើយ!

ខ្ញុំ​យល់ថា ព្រះ​បន្ទូល​នៃ​ព្រះ​យេស៊ូវ ហាក់​ដូច​ជា​ផ្ទុយ​នឹង​បុគ្គ​លិក​លក្ខណៈ​របស់​ទ្រង់ ព្រោះ​ទ្រ​ង់​មាន​ចិត្ត​សុភាព​ណាស់​(ម៉ាថាយ ១៩:១៣-១៥) តែទ្រង់​បាន​ហៅ​អ្នក​ខ្លះ​ថា មនុស្ស​​ល្ងីល្ងើ។ ប៉ុន្តែ ដោយសារ​ពាក្យ​នេះត្រូវ​បាន​ប្រើជា​ច្រើ​ន​ដង នៅក្នុ​ង​កណ្ឌ​ដំណឹ​ង​ល្អ នោះ​​​ព្រះអ​ម្ចាស់​បាន​ប្រើ​ពាក្យ​ធ្ងន់​ៗ​ដូចនេះ ដើម្បី​បក​ស្រាយអំ​ពីម​នុស្ស​ដែល​ទ្រង់​កំពុង​មាន​បន្ទូល ជា​ពិសេស គឺ​ពួក​ផារិស៊ី​តែ​ម្តង(មើល​ម៉ាថាយ ២៣:១៧-១៩ លូកា ១១:៣៩-៤០)។ ព្រះ​យេស៊ូវ​ក៏​បា​ន​ប្រើពា​ក្យ មនុស្សល្ងីល្ងើ នៅ​ក្នុងរឿង​ប្រៀប​ប្រដូច បន្ទាប់​ពី​ទ្រង់​បាន​មាន​បន្ទូលព្រមានបុរស​ម្នាក់ អំពី​ការ​ស្រែក​ឃ្លាន​ចង់​បាន​ទ្រព្យ​សម្បត្តិ(លូកា ១២:១៣-២១)។ គាត់​ជា​មនុស្ស​ល្ងីល្ងើ មិន​មែន​ដោយ​សារ​គាត់​បានព​ង្រីក​ជង្រុក​ឲ្យកាន់​តែ​ធំ ដើម្បីដាក់​​ផល​ដំណាំដ៏​បរិបូរ​របស់​ខ្លួននោះ​ឡើយ(ខ.១៦-១៨)។ តែ​បើគាត់ទុ​កផល​ដំណាំទាំ​ងនោះ នៅ​កណ្តាល​វាល ឲ្យ​មាន​ការ​ខូច​ខាត ដោយសារ​អាកាស​ធាតុ ​នោះគាត់​គឺ​ជាម​នុស្សល្ងី​ល្ងើ​ហើយ។ ហើយ​គា​ត់​ក៏​មិន​ល្ងង់​ដែរ នៅ​ពេល​ដែល​គាត់​យល់​ថា ផល​ដំណាំ​ដ៏ច្រើន​នោះ ល្មម​ទុ​កស​ម្រាប់​ឲ្យ​គាត់​ប្រើ​ប្រាស់​ជា​​យូរ​ឆ្នាំទៅ​មុខ​ទៀត​នោះ(ខ.១៩)។ និយាយ​រួម យើង​បាន​ទទួល​ការ​ជំរុញ ឲ្យ​យក​តម្រាប់​តាម សត្វ​ស្រម៉ោច នៅ​ក្នុងកា​រ “រក្សា​ទុក” ស្បៀង​អាហារ(សុភាសិត ៦:៦-៨)។ តើ​មនុស្ស​មា​​នភាព​ល្ងីល្ងើ​ ដោយសារ​កត្តា​អ្វីខ្លះ​? គឺ​ដោយ​សារ​ពួក​គេមិ​ន​សម្លឹង​ទៅ​រក​ព្រះ។ ពួក​គេត្រូវ​បា​ន​ហៅថា​ មនុស្ស​ល្ងី​ល្ងើ គឺ​ដោយ​សារ​ពួកគេមិ​នបា​ន​ដឹង​ទេ​ថា ជីវិត​របស់​ខ្លួន​កំពុង​ស្ថិត​ក្នុង​ព្រះ​ហស្ថ​ព្រះ។ ពេ​លដែ​ល​គាត់​កំពុង​រវល់​រៀប​គម្រោង​យ៉ាង​ប្រុង​ប្រយ័ត្ន ដើម្បី​ឲ្យ​ជីវិ​តមា​ន​ភាព​ស្រណុក​ស្រួល នៅ​លើ​ផែនដី​នេះ គាត់​មិ​នបាន​រៀបផែន​ការណ៍ សម្រាប់​ជីវិត​អស់​កល្ប​ជា​និច្ច​ទេ…

Read article
បទគម្ពីរទាំង១០ដែលគេស្វែងរកជាងគេ

បាយ​ប៊ល​ហ្គេត​វេយ(BibleGateway)​​ ​គឺ​ជា​ប្រភព​នៃ​អត្ថ​បទ​ព្រះ​គម្ពីរ នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធ័រណិត ដែល​មាន​អ្នកចូល​ទស្សនា​ជា​ទម្លាប់​​ក្នុ​ង​មួយ​ខែ ៨​លាន​នាក់។ កាលពី​បួ​នប្រាំ​ឆ្នាំមុ​ន គេបា​ន​រក​ឃើញ​ថា បទ​គម្ពីរ យ៉ូហាន ៣:១៦​​ គឹ​ជាខ​គម្ពី​រដែលគេ​បានស្វែ​ងរ​កខ្លាំ​ង​ជាង​គេ នៅ​ក្នុង​គេហ​ទំព័រ​នោះ។ ខ្ញុំ​​យល់​ថា គេ​មិន​គួរ​មាន​ចិត្ត​ភ្ញាក់​ផ្អើល នៅ​ពេ​លបា​នដឹ​ងថា​ ខ​គម្ពីរ​នោះ​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ទី​១ ​ក្នុង​បញ្ជី​នៃ​ការ​ស្វែងរ​ក​ឡើ​យ។ បទគម្ពីរ​នេះ​បាន​ចែង​ឲ្យ​យើង​ដឹង​ថា ដ្បិត​ព្រះទ្រង់​ស្រឡាញ់​​មនុស្ស​លោក​ដល់​ម្ល៉េះ បាន​ជាទ្រង់​ប្រ ទាន​ព្រះរា​ជ​បុត្រា​ទ្រង់​តែមួ​យ ដើម្បី​ជួយ​សង្រ្គោះ​យើងឲ្យ​រួច​ពីបាប ហើយ​ប្រទានជីវិត​អស់​កល្បជា​និច្ច​ដល់​យើង។ គេ​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ខ​គម្ពីរ​ទី១០ដែល​គេស្វែង​រក​ខ្លាំង​ជាង​គេ ​គឺម៉ាថាយ ២៨:១៩​​ ដែល​និយាយ​អំពី​មហាបេសក​កម្ម ដែល​ព្រះ​យេស៊ូវ​បង្គាប់​អ្នក​ដើរ​តាម​ទ្រង់ ឲ្យ​ផ្សាយ​ដំណឹង​ល្អ គឺ​ដូច​ដែល​​ចែង​ថា “ដូច្នេះ ចូរ​​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍”(ម៉ាថាយ ២៨:១៩)។ ក្នុង​ចំណោម​ខគ​ម្ពីរ​ទាំង​១០ ដែ​ល​គេ​បាន​ស្វែង​រក​ខ្លាំង​ជាងគេ​ ក៏មាន​បទគម្ពីរ យេរេមា ២៩:១១ និង រ៉ូម ៨:២៨ ដែលចែង​អំពី​ផែន​ការណ៍ និងបំណង​ព្រះ​ទ័យ​ដ៏​ល្អ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​រាស្រ្ត​ទ្រង់។ បទ​គម្ពីរមាន​​ផ្ទុក​ទៅ​ដោយ​សេចក្តី​ពិត សម្រា​ប់​ឲ្យ​យើង​ស្វែង​រក និង​ចែក​ចាយ។ នៅ​ក្នុង​ទំនុក​តម្កើង ១១៩ ដែលជា​ជំពូកវែង​ជា​ងគេ ក្នុង​ព្រះគ​ម្ពីរ អ្នក​និពន្ធ​ព្រះគ​ម្ពីរទំនុ​កតម្កើង​បានចែ​កចាយ អំពី​គំនិត​របស់​ខ្លួន​អំពី​ព្រះ​បន្ទូល និងសេចក្តីប្រាថ្នា​របស់​ខ្លួន…

Read article
អ្នកចាំចាប់

ជីវិត​មនុស្ស​ប្រៀប​បាន​នឹង​សហ​គ្រាស​ដ៏​ប្រថុយ​ប្រថាន​មួយ។ ជួន​កាល យើង​ហោះ​ហើរ​យ៉ាង​ខ្ពស់​ត្រដែត ដោយ​ការ​អរ​សប្បាយ​នឹង​ជោគ​ជ័យ​របស់​យើង។ តែ​ក្រោយ​មក យើង​ក៏​ធ្លាក់​ចុះ​វិញ​ភ្លាម ចូល​ទៅ​ក្នុងការ​ខកចិត្ត​ដ៏​ធ្ងន់​ធ្ងរ និង​ចូល​ទៅ​ក្នុង​បរាជ័យ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច បណ្តាលឲ្យ​ចិត្ត​យើង​មាន​ការ​ងឿង​ឆ្ងល់​ថា តើ​នៅ​មានអ្វី​គួរ​ឲ្យ​យើង​សង្ឃឹម​ទៀត​ទេ។ នៅ​ក្នុង​កម្ម​វិធី​បុណ្យ​សព កាល​ពី​ពេ​ល​ថ្មី​ៗ​នេះ លោក​គ្រូ​គ​ង្វាល​បា​នចែ​ក​ចាយ​ អំពី​រឿង​របស់​អ្នក​លេង​សៀក​យោល​​ទោង​ម្នាក់។ អ្នក​សម្តែង​រូបនេះ បាន​ទទួល​ស្គាល់​ថា ទោះ​បី​ជាគេ​បាន​យល់​ថា គាត់​គឺ​ជា​តារា​ដែល​រះនៅ​ក្នុង​កម្ម​វិធី​សម្តែង​ក៏​ដោយ ក៏​មិត្ត​រួម​ក្រុម​របស់​គាត់ ទើប​ជា​តារា​ដ៏​ពិត ព្រោះ​អ្នក​នោះ​បាន​យោល​ទោង​មួយ​ទៀត សំដៅ​ទៅ​ចាប់​ គា​ត់យ៉ា​ងជា​ប់ ពេល​គាត់​​ហក់​ចេញ​ពី​ទោង​របស់​ខ្លួន ដើម្បី​ផ្តល់​ការ​ធានា​ថា គាត់​នឹង​ចុះទៅ​ដីវិញ​យ៉ាង​មាន​សុវត្ថិ​ភាព។ គាត់​បាន​ពន្យល់​ថា ការ​ជឿជាក់ គឺ​ជា​គន្លឹះ​នៃ​ការ​លេង​សៀក​នោះ។ អ្នកលោត​ចេ​ញ​ពី​ទោង​ត្រូវ​ជឿជាក់​ថា អ្ន​ក​ចាំ​ចាប់​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ហើយ​​អាច​ចាប់​គាត់ ដោយ​ដៃ​ទាំង​ទ្វេរ​។ ការស្លា​ប់​គឺ​ប្រៀប​បាន​ទៅ​នឹង​ការ​ជឿ​ជាក់​ថា ព្រះ​ទ្រង់គឺ​ជា​អ្នក​ចាំ​ចាប់​យើង​មិ​ន​ឲ្យ​ធ្លាក់។ បន្ទាប់​ពី​យើង​បាន​ហោះ​ហើ​រឡើ​ង​ក្នុង​ជីវិត យើង​អាច​សំឡឹង​ឆ្ពោះ​ទៅ​រក​ព្រះ ដែល​កំពុង​លា​​ព្រះ​ហស្ថ ចាំចាប់​អ្នក​ដើរ​តាម​ទ្រង់​ឲ្យ​ជាប់ ហើយ​ទាញ​យើង​ចេញ​ដោយ​សុវត្ថិ​ភាព ម​ក​រ​ក​ព្រះ​អង្គ​ទ្រ​ង់​ជា​រៀង​រហូត។ ខ្ញុំ​ចូល​ចិត្ត​ការ​ប្រៀប​ធៀប​ដូច​នេះ។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ព្រះ​បន្ទូល​កម្សាន្ត​ចិត្តនៃ​ព្រះ​យេស៊ូវ​ ​ចំពោះ​ពួក​សិស្ស​ទ្រង់​ថា “កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ … ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា … ខ្ញុំ​នឹង​ត្រឡប់​មក​វិញ នឹង​ទទួល​អ្នក​រាល់​គ្នា​ទៅ​ឯ​ខ្ញុំ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ”(យ៉ូហាន ១៤:១-៣)។ ជីវិត​មនុស្ស​​គឺពិត​ជា​ប្រៀប​បាន​នឹង​ការ​ធ្វើ​ជំនួញ​ដ៏ប្រថុយ​ប្រថាន តែសូ​មទ​ទួលកា​រ​​លើក​ទឹកចិត្តថា បើ​អ្នក​មាន​ជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ហើយ…

Read article