ការធ្វើការទន្ទឹមគ្នា

នៅ​ក្នុង​សៀវ​ភៅ​រចនា​រូប​ថត​របស់​គ្រួសារខ្ញុំ​ គឺ​មាន​រូប​ថត​របស់​កូន​ស្រី​ខ្ញុំ​មួយ​សន្លឹក ពេល​នាង​មាន​អាយុ​​៤ឆ្នាំ។ ក្នុង​រូប​ថត​នោះ នាង​កំពុង​ធ្វើ​ការ​នៅ​ក្បែរ​ខ្ញុំ ដោយ​ប្រើ​ញញួរ​ជ័រ​​​សម្រាប់​ក្មេង​លេង ដើម្បី​ជួស​ជុល ជញ្ជាំង​នៅ​ជំហៀង​ផ្ទះ។ យើង​បាន​ធ្វើ​ការ​ទន្ទឹម​គ្នា នៅ​ថ្ងៃ​នោះ នាង​បាន​ធ្វើ​ត្រា​ប់​តាមគ្រប់សកម្មភាព​របស់​​ខ្ញុំ ហើយ​នាង​ពិត​ជា​ជឿ​ថា ខ្លួន​ឯង​ក៏​កំពុង​​ជួយ​ជួស​ជុល​ផ្ទះ​ផង​ដែរ។ ខ្ញុំ​មិន​ដែល​បាន​អរ​សប្បាយ​នឹង​ការងារ​ផ្ទះ ខ្លាំង​ដូច​ពេល​នោះ​ឡើយ។ តាម​រូប​ភាព​ក្នុង​រូប​ថត​នោះ ខ្ញុំអា​ច​ដឹង​ច្បាស់​ថា នាង​ក៏​កំពុង​តែ​អ​សប្បាយ​នឹង​កិច្ច​ការ​​នោះ​​​ដែរ។ រូប​ថត​នោះ​បាន​រំឭ​ក​ខ្ញុំ​ថា កូន​ៗ​របស់​យើ​ង​យក​តម្រាប់​តាម ពាក្យ​សម្តី ឬ​សកម្មភាព​ភាគ​ច្រើន ដែល​ពួក​គេឃើ​ញ​យើង​ធ្វើ។ ពួក​គេ​ក៏​មាន​ការ​យល់​ដឹង ​អំពី​បុគ្គ​លិក​លក្ខណៈ រ​បស់​ព្រះ ស្រប​ទៅ​តាម​បុគ្គលិក​លក្ខ​ណៈ​ដែល​ពួក​គេ​ឃើញ​​​យើង​មាន ក្នុង​នាម​ជា​ឪពុកម្តាយផងដែរ។ បើ​យើង​មាន​ភាព​ដាច់​ខាត ហើយ​គ្មាន​ក្តី​មេត្តា នោះ​ពួក​គេ​ក៏​ងាយ​នឹង​យល់​ថា ព្រះ​ទ្រង់​ក៏​មាន​លក្ខណៈ​ដូច​នោះ​ដែរ។ បើ​យើង​ខ្វះ​ភាព​ជិត​ស្និទ្ធ និង​ភាព​កក់​ក្តៅ នោះ​ពួក​គេ​ក៏ងា​យនឹង​​​យល់​ថា ព្រះ​ទ្រង់​ក៏​​​ខ្វះខាត​ដូច​នោះ​ផង​​​ ដែរ។ ក្នុង​នាម​ជា​មាតា​បិតា យើង​មាន​តួនាទី​ដ៏សំ​ខាន់​បំផុត ​ក្នុង​ការ​ជួយ​កូន​យើង ឲ្យ​ស្គាល់​ព្រះ​ច្បាស់ ជា​ពិសេស គឺ​ជួយ​ឲ្យ​ពួក​គេ​យល់​អំពី​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដែល​គ្មាន​លក្ខ​ខ័ណ្ឌ​។ ខ្ញុំ​អាច​ស្រមៃ​ថា សៀវភៅ​រចនា​រូប​ថត​របស់​គ្រួសារ រវាង​ខ្ញុំ​និង​ព្រះ ក៏​មាន​រូប​ភាព​ស្រដៀង​គ្នា​នឹង​រូប​ថត​នោះ​ផង​ដែរ។ ខ្ញុំ​កំពុង​រៀន​សូត្រ​ពី​ទ្រង់ អំពី​របៀប​រស់​នៅ របៀប​ស្រឡាញ់ និង​របៀ​ប​ធ្វើ​ឲ្យ​សេចក្តី​ស្រឡាញ់​ក្លាយ​ជា​ផ្នែ​ក​ដ៏​អមតៈ​នៃ​ជីវិត​ខ្ញុំ។ បន្ទាប់​មក ទ្រង់​បង្រៀន​ខ្ញុំ អំពី​របៀប​បង្រៀន​អ្នក​ដទៃ​(ចោទិយកថា…

Read article
តើអ្នកកំពុងត្រូវបានរុញច្រានឲ្យដួលឬ?

ដោយ​សារ​ខ្ញុំ​បាន​សរសេរ​អត្ថ​បទ​ជា​ច្រើន និង​និពន្ធ​សៀវ​ភៅ​មួយ​ក្បាល ដែល​​សុទ្ធ​តែ​និយាយ​អំពី​ការ​បាត់​បង់​ក្នុង​​ជីវិត​មនុស្ស នោះ​ខ្ញុំ​មាន​អភ័យ​ឯក​សិទ្ធិ នៅ​ពេល​គេ​បាន​ណៃ​នាំខ្ញុំ ឲ្យ​បាន​ស្គាល់​មនុស្ស​ជា​ច្រើន ដែល​កំពុង​ជួប​ការ​លំបាក នៅ​ក្នុង​ដំណើរ​​ជីវិត។ ក្នុង​ចំណោម​មិត្ត​ភ័ក្រ​របស់​ខ្ញុំ មាន​ស្រ្តី​ម្នាក់ គឺ​ជា​ម្តាយ​ដែល​កូន​ស្រី​រ​បស់​ខ្លួន បាន​បាត់​បង់​ជីវិត​ក្នុង​វ័យ​២១​ឆ្នាំ នៅ​​ឆ្នាំ​២០០៩ ជា​ហេតុ​បណ្តាល​ឲ្យគា​ត់មា​ន​ទុក្ខ​ជា​ទម្ងន់។ គាត់​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា “ខ្ញុំ​មាន​អារម្មណ៍​ថា ពិភព​លោក​ទាំង​មូល​បាន​បដិសេធ​​ខ្ញុំ​​ហើយ​​។ ខ្ញុំ​មាន​អារម្មណ៍​ពិបាក​ចិត្ត​ខ្លាំង​ណាស់ ហើយ​វិញ្ញាណ​ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ជា​ពន់​ពេក”។ ជា​ការ​ពិត​ណាស់ ការ​បាត់​បង់​ទាំង​នោះ បាន​ចូល​មក​រក​យើង ហើយ​បាន​វាយ​ប្រហារ​យើង ធ្វើ​ឲ្យ​ដួល​ចុះ ទោះ​ការ​បាត់​បង់​នោះ ជា​ការ​​ស្លាប់​របស់​សមាជិក​គ្រួសារ ឬ​ជា​ការ​ដែល​កូន​បែក​​ចេញ​ឆ្ងាយ​ពី​ព្រះ​ឬ​ពី​គ្រួសារ ឬ​ក៏​ជា​ការ​អន់​ថយ​ផ្នែក​រូប​កាយ ឬ​ផ្លូវ​ចិត្ត​ក៏​ដោយ។ ប៉ុន្តែ ខ្ញុំ​បាន​រក​ឃើញ​ចម្លើយ​សម្រាប់​ការ​ឈឺ​ចា​ប់នេះ នៅ​ក្នុង​បទ​គម្ពីរ ដែល​តន្ត្រី​ករ ឈ្មោះ ​យេរេមី ខែម​(Jeremy Camp) បាន​បក​ស្រាយ​យ៉ាង​ច្បាស់ នៅ​ក្នុង​បទ​ចម្រៀង​មួយ​បទ បន្ទាប់​ពី​ភរិយា​របស់​គាត់​បាន​លា​ចាក​លោក​នៅ​ឆ្នាំ​២០០១ ថា : ពេល​អ្នក​ត្រូវ​រុញ​ច្រាន ដោយ​ទុក្ខ​លំបាក​ក្នុ​ង​ជីវិត សូម​ចាំថា​ “ព្រះ​​ទ្រ​ង់​​​ជា​​ទី​ពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន”(ទំនុកតម្កើង ៤៦:១)។ បទ​គម្ពីរ​នេះ​បាន​ផ្តល់​នូវ​ហេតុ​ផល​ល្មម​នឹង​ឲ្យ​យើង​ក្រោក​ឈរ​ឡើងវិ​ញ។ លោក​ខែម​បាន​បក​​ស្រាយ​អំពី​ទុក្ខ​លំបាក​របស់​ខ្លួន​ នៅ​ក្នុង​បទ​ចម្រៀង​មួយ​បទ ដែល​មាន​ចំណង​ជើង​ថា “ការយល់”។ ក្នុង​បទ​នេះ…

Read article
ថែមទៀត ថែមទៀត ថែមទៀត

សព្វ​ថ្ងៃ​នេះ កូន​ស្រី​របស់​ខ្ញុំ​កំពុង​រៀន​និយាយ នាង​បាន​ទម្លាប់​ប្រើ​ពាក្យ​មួយ​ ដែល​នាង​ចូល​ចិត្ត​ គឺ​ពាក្យ : ថែមទៀត ។ នាង​និយាយ​ថា “ថែមទៀត” ហើយ​ចង្អុល​ទៅប​ន្ទះ​នុំប៉័ង​ដែល​បាន​លាប​ដំណាប់​ពី​លើ។ នាង​ក៏​បាន​លើក​​​ដៃ​​ឡើង ហើយ​​និយា​យ​​ថា “ថែមទៀត!” ពេល​ដែល​ស្វាមី​របស់​ខ្ញុំ ឲ្យ​កាក់​មួយ​ចំនួន សម្រាប់​ឲ្យ​នាង​សន្សំ​​ក្នុង​កូន​ជ្រូក​របស់​នាង។ នាង​ថែម​ទាំង​និយា​យបញ្ជាក់​ថា “ថែម​ទៀត ប៉ា!” ក្នុង​ពេល​ព្រឹក​ថ្ងៃមួ​យ បន្ទាប់​ពី​ឪពុក​​នាង​ចេញ​ទៅ​ធ្វើ​ការ។ ក្នុង​ចំណោម​យើង​រាល់​គ្នា មាន​មនុស្ស​ជា​ច្រើន​បាន​ក្រឡេច​មើល​ជុំវិ​ញ​ខ្លួន ហើយ​សុំ “ថែមទៀត”។ គួរ​ឲ្យ​ ស្តាយណាស់ ចិត្ត​របស់​មនុស្ស​មិន​មាន​ភាព​ស្កប់​ស្គល់​ចិត្ត​ឡើយ។ យើង​ត្រូវ​ការ​អំណាច​ចេស្តា​នៃ​ព្រះ​គ្រីស្ទ ដើម្បី​វាយ​បំបែ​កភា​ព​មិន​ចេះ​ស្ក​ប់​ស្កល់​នេះ ដើម្បី​ឲ្យ​យើង​អាច​និយាយ​ជា​មួយ​នឹង​សាវ័ក​ប៉ុល​ថា “​ខ្ញុំ​បាន​រៀន​ឲ្យ​មាន​សេចក្តី​សន្តោស​(ឬស្កប់ស្កល់ចិត្ត) ក្នុង​សណ្ឋាន​គ្រប់​យ៉ាង”(ភីលីព ៤:១១)។ ដោយសារ​សាវ័ក​ប៉ុល​បាន​ប្រើ​ពាក្យ​“ខ្ញុំបានរៀន” នោះ​​ខ្ញុំអាច​ដឹ​ង​ថា គាត់​​មិន​បាន​ប្រឈម​មុខ​ដាក់​ស្ថានភា​ព​នីមួយ​ៗ ដោយ​ទឹក​មុខ​ញញឹម​ជា​និច្ច​ឡើយ។ ដើម្បី​​​រៀន​ឲ្យ​មាន​ចិត្ត​ស្កប់​ស្កល់ គេ​ត្រូវ​​មាន​ការ​អនុ​​វត្ត​។ នៅ​ក្នុង​ទី​បន្ទាល់​នៃជី​វិត​គាត់ យើង​ដឹង​ថា ជីវិ​ត​រប​ស់គា​ត់​មានកា​រ​ឡើង​ចុះ​ៗ ដែល​រាប់​ចាប់​ពី​ការ​ត្រូវ​ពស់​ចឹក រហូត​ដល់​កា​រជួយ​សង្គ្រោះ​វិញ្ញាញ ហើយ​រាប់​ចាប់​ពី​ការ​ត្រូវ​គេមួ​លប​ង្កាច់ រហូត​ដល់​ការ​បង្កើត​ពួក​ជំនុំ​។ ប៉ុន្តែ គាត់​បាន​អះអា​ង​ថា ព្រះ​យេស៊ូវ​គឺ​ជា​ចម្លើយ ដើម្បី​ចម្អែត​វិញ្ញាណ​របស់​យើង​ឲ្យ​ស្កប់​ស្កល់​។ គាត់​​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ”(ខ.១៣)។…

Read article
អត្ថប្រយោជន៍នៃមិត្តភាព

លោក​ស៊ីសេរ៉ូ(Cicero) ស្ថិត​ក្នុង​ចំណោម​អ្នក​ប្រាជ្ញ​ល្បី​ល្បាញ​បំផុត​របស់​ចក្រ​ភព​រ៉ូម៉ាំង។ គាត់​មាន​ជំនាញ ជា​វាទគ្មិន មេធាវី អ្នក​នយោបាយ ​ភាសាវិទូ និង​ជាអ្នក​និពន្ធ។ សព្វ​ថ្ងៃ​នេះ គេ​នៅ​តែ​បន្ត​ដក​ស្រង់​ស្នា​ដៃ​និពន្ធ និង​ទស្សន​វិ​ជ្ជា​ដ៏​មាន​ប្រយោជន៍​រប​ស់​គាត់។ ឧទាហរណ៍ គាត់​បាន​បក​ស្រាយ​អំពី​ការ​រាប់​អាន​គ្នា​ជា​មិត្ត ដោយពា​ក្យ​ថា “មិត្តភាព​ជួយ​បង្កើន​​សុភមង្គល ហើយ​កាត់​បន្ថយ​ទុក្ខ​វេទនា ដោយ​ធ្វើ​ឲ្យអំណរ​របស់​យើង​កើន​ឡើង​ទ្វេរ​ដង ហើយ​ចែក​រំលែក​ទុក្ខ​ព្រួយ​របស់​យើង”។ និយាយ​រួម ​គាត់​មាន​ការ​យល់​ដឹង​អំពី​អត្ថ​ប្រយោជន៍​នៃ​មិត្ត​ភាព នៅ​ក្នុង​ដំណើរ​ជីវិត។ មុនសម័យរបស់លោកស៊ីសេរ៉ូ ​ជិត​មួយ​ពាន់​ឆ្នាំ​ ស្តេច​​សាឡូម៉ូន​ក៏បា​ននិ​ពន្ធ​អំពី​តម្លៃ​នៃ​មិត្ត​ភាព​ផង​ដែរ​។ តាម​ព្រះ​គម្ពីរ​សាស្តា យើង​អាច​ដឹង​ថា “មាន​គ្នា​២​នាក់ នោះ​វិសេស​ជាង​នៅ​តែ​ឯង ពី​ព្រោះ​គេ​មាន​រង្វាន់​យ៉ាង​ល្អ​កើត​ពី​ការ​នឿយ​ហត់​របស់​ខ្លួន ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​វិញ តែ​វរហើយ អ្នក​ណា​ដែល​ដួល​ក្នុង​កាល​ដែល​នៅ​តែ​ម្នាក់​ឯង ឥត​មាន​គ្នា​នឹង​ជួយ​ជ្រោង​ឡើង​វិញ”(៤:៩-១០)។ ជា​ការ​ពិត​ណាស់ ការ​រស់​នៅដោ​យគ្មាន​មិត្ត​ភ័ក្រ ធ្វើ​ឲ្យ​ជីវិត​​​យើង​មាន​ភាព​ឯក​កោ ហើយ​ពិបាក​ទ្រាំ​ទ្រ។ អ្នក​ប្រាជ្ញ​ដ៏​ល្បី​នៃ​ចក្រ​ភព​រ៉ូម៉ាំង និង​ស្តេច​នៃពួ​ក​យូដា មួយ​អង្គ​នេះ ពិត​ជាបា​ន​និយាយ​ត្រូវ​មែន ព្រោះ​មិត្ត​ភាព​មាន​សារៈ​សំខាន់​ណាស់។ មិត្ត​សំឡាញ់ គឺ​ជា​អ្នក​ដែល​យើង​អាច​ទុក​ចិត្ត​បាន ជា​អ្នក​ផ្តល់​ប្រឹក្សា​ និង​អ្នក​ចែក​រំលែក​បន្ទុក​របស់​យើង។ ចូរ​ពិចារណា​អំពី​មិត្ត​ភ័ក្រ​របស់​អ្នក​ចុះ។ តើ​អ្នក​បាន​ព្រងើយ​កន្តើយ ចំពោះ​អ្នក​ដែល​ព្រះ​ប្រទាន​មក ដើម្បី​ចែក​រំលែក​សេចក្តី​អំណរ និង​ទុក្ខ​ព្រួយ​របស់​អ្ន​ក​ឬទេ​? បើ​សិន​ជា​អ្នក​បាន​ព្រងើយ​កន្តើយមែ​ន នោះ​សូម​ស្វែង​រក​មិត្ត​ភ័ក្ត​ណាម្នា​ក់ ដើម្បី​ប្រកប​គ្នា​ជា​មួយ​គាត់…

Read article
បើ​មានស្លាបដូចជាសត្វព្រាប

ស្តេច​ដាវីឌទ្រង់បាន​ដក​ដង្ហើម​ធំ ដោយ​បន្ទូល​ថា “ឱ​​បើ​សិន​ណា​ជា​មាន​ស្លាប​ដូច​ជា​ព្រាប​ទៅ​រ៉ា នោះ​អញ​នឹង​ហើរ​ចេញ​ទៅ ឲ្យ​បាន​សេចក្តី​សុខ”(ទំនុកតម្កើង ៥៥:៦)។ តែ​ចំណែក​ខ្ញុំ​វិញ ខ្ញុំ​នឹង​ទៅ​សង់​ផ្ទះ​ឈើ​តូច​មួយ នៅ​ក្នុង​តំបន់​ប្រជុំ​ភ្នំ ឬ​ទៅ​ប្រចាំ​ការ​ជា​រៀង​រហូត នៅ​ក្នុង​ប៉ម សម្រាប់​រក​មើល​ភ្លើង​ឆេះ​ព្រៃ។ តែ​ពេល​ដែល​ការ​រស់​នៅ​របស់​ខ្ញុំ​ទទួល​រង​បន្ទុក​ខ្លាំង ខ្ញុំ​ក៏​នឹង​ប្រាថ្នា​ចង់​ហើរ​ចេញ​ទៅ​ឲ្យ​ឆ្ងាយ ដើម្បី​រក​កន្លែង​សម្រាក​ឲ្យ​បាន​សុខ​ផង​ដែរ​។ ស្តេច​ដាវីឌ​សរសេរ ដោយ​បើក​ចំហរ​អំពី​ស្ថាន​ភាព​របស់​ទ្រង់ ដែល​​មាន​​ដូ​ច​ជា អំពើ​​ហឹង្សា ការ​​គៀប​​សង្កត់ និង​ទុក្ខ​លំបាក​បាន​ហុំ​ព័ទ្ធ​ទ្រង់​ជុំ​ជិត ដែល​ត្រូវ​បាន​បង្ក​រឡើង ដោយ​ភាព​មិន​ស្មោះ​ត្រង់ ​នៃ​មិត្ត​សំឡាញ់​ចាស់​របស់​គាត់(៥៥:៨-១៤)។ ការ​ភ័យ​ខ្លាច និង​ភាព​តក់​ស្លត់ ការ​ឈឺ​ចាប់ និង​ការ​ភ័យ​ញ័រ ការ​ថប់​បារម្ភ និង​ភាព​រសាប់​រសល់​បាន​គ្រប​សង្កត់​ពី​លើ​ទ្រង់​(ខ.៤-៥)។ តើ​អ្ន​ក​ឆ្ងល់​ទេ ពេល​ដែល​ទ្រង់​ចង់​ហើ​រ​ទៅ​ឲ្យ​ឆ្ងាយ? ប៉ុន្តែ ទ្រង់​មិន​អាច​គេច​វេស​បាន​ទេ។ ទ្រង់​មិន​អាច​គេច​ចេញ​ពី​ទុក្ខ​លំបាក​បាន​ឡើយ។ ទ្រង់​គ្រាន់​តែ​អាច​ថ្វាយ​កាលៈ​ទេសៈ​ដ៏​លំបាក​ទៅ​ដល់​ព្រះ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “ចំណែក​​​ខ្ញុំ​​នឹ​ង​​អំពាវនាវ​ដល់​ព្រះ ហើយ​ព្រះយេហូវ៉ា​ទ្រង់​នឹង​ជួយ​សង្គ្រោះ​ខ្ញុំ ខ្ញុំ​នឹង​អធិស្ឋាន ហើយ​ស្រែក​ថ្ងូរ ទាំង​ពេល​ល្ងាច ពេល​ព្រឹក និង​ថ្ងៃ​ត្រង់​ផង ហើយ​ទ្រង់​នឹង​ស្តាប់​សំឡេង​ខ្ញុំ​ជា​មិន​ខាន”(ខ.១៦-១៧)។ ទោះ​ជា​យើង​ស្ថិត​ក្នុង​កាលៈ​ទេសៈបែ​ប​ណាក៏​ដោយ គឺ​ទោះជា​មានប​ន្ទុក​ធ្ងន់​​ក្នុង​ការងា​រ​បម្រើ​ព្រះ មាន​ការ​លំបាក​នៅ​ក្នុងទំ​នាក់ទំ​នង​ប្តី​ប្រពន្ធ កំពុងអ​ត់​ការ​ងារ​ធ្វើ ឬ​កំពុង​មាន​ភាព​ឯក​កោ​ខ្លាំ​​ង​យ៉ាង​ណាក៏​ដោយ តើ​ទ្រង់​នឹង​សម្រាល​បន្ទុក​នៃសេ​ចក្តី​ទុក្ខ​ព្រួយ​របស់យើ​ង​ឬ​ទេ? យើង​បាន​ថ្វាយ​វិញ្ញាណ​ដល់​ទ្រង់ រហូត​អស់​ក​ល្ប​ជា​និច្ច ដោយ​​ទុក​​ចិត្ត​​ទ្រង់​​ហើយ ដូចនេះ…

Read article
ការអធិស្ឋានដែលព្រះមិនទាន់ឆ្លើយតប

សាវ័ក​ប៉ុល​មាន​សេចក្តី​ប្រាថ្នា​ដ៏​សំខាន់​មួយ : ​គឺ​ ច​ង់ឲ្យជន​រួមជាតិ​យូដារ​បស់​គាត់​ ទទួល​យក​ព្រះ​មែស៊ី ដែល​គាត់​បាន​ជួប​ដោយ​ផ្ទាល់ កាល​ពី​លើក​មុន​ ​បាន​ជា​គាត់​មាន​ប្រសាសន៍​ថា “ខ្ញុំ​​មា​ន​សេចក្តី​​ទុក្ខ​សោក​ជា​ខ្លាំង និង​សេចក្តី​ព្រួយ​លំបាក​ក្នុង​ចិត្ត​ជានិច្ច ដ្បិត​ខ្ញុំ​ស្ទើរ​តែ​នឹង​សូម​ឲ្យ​ព្រះគ្រីស្ទ​ដាក់​បណ្តាសា​ខ្ញុំ​វិញ ជំនួស​បង​ប្អូន​ជា​ញាតិ​សន្តាន​របស់​ខ្ញុំ ខាង​ឯ​សាច់​ឈាម”(រ៉ូម ៩:២-៣)។ ប៉ុន្តែ ចាប់​ពី​ក្រុង​មួយ​ដល់​ក្រុង​មួយ​ទៀត ជន​រួម​ជាតិ​យូដា​របស់​គាត់ បាន​បដិសេធ​គាត់ និង​មិន​ព្រម​ទទួល​ជឿ​ព្រះ​ គ្រីស្ទ​ដែល​គាត់​បាន​ផ្សាយ​ឡើយ។ ព្រះ​គម្ពីរ​រ៉ូម គឺ​ជា​សំបុត្រ​ដ៏​ថ្លៃ​ថ្លា​បំផុត​របស់​សាវ័​កប៉ុល ដែល​គាត់​បាន​កំណត់​យក​បទ​គម្ពីរ​មួយ​វគ្គ​ជា​គោល​(រ៉ូម ៩-១១) ដែល​ក្នុង​នោះ គាត់​មាន​ការ​តយុទ្ធ​ដោយ​បើក​ចំហរ ពេ​ល​ដែល​​ព្រះ​មិន​ទាន់​បាន​ឆ្លើយ​តប សេចក្តី​អធិស្ឋាន​ដ៏​សំខាន់ក្នុងជី​​វិត​គាត់​។ គាត់​បាន​ទទួលស្គា​ល់ថា​ ការ​លំបាក​ដែល​គាត់​ជួប​ប្រទះ​នេះ បាន​នាំ​មក​នូវ​ផល​ប្រយោជន៍​ដ៏​សំខាន់​មួយ​គឺ​ : ការដែលពួកសាសន៍ យូដាបដិសេធន៍ព្រះយេស៊ូវ បាននាំឲ្យ​សាសន៍​ដទៃ​ទទួល​ទ្រង់​វិញ។ សាវ័កប៉ុលក៏បាន​សន្និដ្ឋាន​ថា ព្រះ​មិន​បាន​បដិសេធ​ពួក​សាសន៍​យូដា​ទេ តែ​ផ្ទុយ​ទៅវិញ ពួក​គេ​ក៏មាន​ឱកាស​ដូច​ពួក​សាសន៍​ដទៃ​ផង​ដែរ។ ព្រះ​បាន​ឱប​ក្រសោប​យក​មនុស្ស​ជាតិ កាន់​តែ​ច្រើន​ឡើង​ៗ គឺ​មិន​មែន​កាន់​តែ​តិច​ទៅ​ៗ​ ឡើយ។ បទ​គម្ពីរ​ដែល​សាវ័​កប៉ុ​ល​បាន​និពន្ធ ក៏​កាន់​តែ​មាន​ន័យ​ឡើង ពេល​ដែល​គាត់​បង្អង់ ដើម្បី​ពិចារណាអំ​ពីសេចក្តី​ដែល​សំខា​ន់​ជាង។ បន្ទាប់​មក គាត់​ក៏​បាន​សរសេរ​បទ​គម្ពីរ​សរសើរ​តម្កើង​ព្រះ​ថា “អើ​ហ្ន៎​ប្រាជ្ញា និង​ចំណេះ​​ដ៏​បរិបូរ​​របស់​​ព្រះ​ជ្រៅ​ណាស់​តើ ឯ​ព្រះដំរិះ​របស់​ទ្រង់ តើ​មាន​អ្នក​ណា​នឹង​ស្ទង់​បាន ហើយ​ផ្លូវ​ទ្រង់ តើ​មាន​អ្នក​ណា​នឹង​រក​តាម​បាន”(រ៉ូម…

Read article