តើអ្នកកំពុងត្រូវបានរុញច្រានឲ្យដួលឬ?

ដោយ​សារ​ខ្ញុំ​បាន​សរសេរ​អត្ថ​បទ​ជា​ច្រើន និង​និពន្ធ​សៀវ​ភៅ​មួយ​ក្បាល ដែល​​សុទ្ធ​តែ​និយាយ​អំពី​ការ​បាត់​បង់​ក្នុង​​ជីវិត​មនុស្ស នោះ​ខ្ញុំ​មាន​អភ័យ​ឯក​សិទ្ធិ នៅ​ពេល​គេ​បាន​ណៃ​នាំខ្ញុំ ឲ្យ​បាន​ស្គាល់​មនុស្ស​ជា​ច្រើន ដែល​កំពុង​ជួប​ការ​លំបាក នៅ​ក្នុង​ដំណើរ​​ជីវិត។

ក្នុង​ចំណោម​មិត្ត​ភ័ក្រ​របស់​ខ្ញុំ មាន​ស្រ្តី​ម្នាក់ គឺ​ជា​ម្តាយ​ដែល​កូន​ស្រី​រ​បស់​ខ្លួន បាន​បាត់​បង់​ជីវិត​ក្នុង​វ័យ​២១​ឆ្នាំ នៅ​​ឆ្នាំ​២០០៩ ជា​ហេតុ​បណ្តាល​ឲ្យគា​ត់មា​ន​ទុក្ខ​ជា​ទម្ងន់។ គាត់​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា “ខ្ញុំ​មាន​អារម្មណ៍​ថា ពិភព​លោក​ទាំង​មូល​បាន​បដិសេធ​​ខ្ញុំ​​ហើយ​​។ ខ្ញុំ​មាន​អារម្មណ៍​ពិបាក​ចិត្ត​ខ្លាំង​ណាស់ ហើយ​វិញ្ញាណ​ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ជា​ពន់​ពេក”។

ជា​ការ​ពិត​ណាស់ ការ​បាត់​បង់​ទាំង​នោះ បាន​ចូល​មក​រក​យើង ហើយ​បាន​វាយ​ប្រហារ​យើង ធ្វើ​ឲ្យ​ដួល​ចុះ ទោះ​ការ​បាត់​បង់​នោះ ជា​ការ​​ស្លាប់​របស់​សមាជិក​គ្រួសារ ឬ​ជា​ការ​ដែល​កូន​បែក​​ចេញ​ឆ្ងាយ​ពី​ព្រះ​ឬ​ពី​គ្រួសារ ឬ​ក៏​ជា​ការ​អន់​ថយ​ផ្នែក​រូប​កាយ ឬ​ផ្លូវ​ចិត្ត​ក៏​ដោយ។

ប៉ុន្តែ ខ្ញុំ​បាន​រក​ឃើញ​ចម្លើយ​សម្រាប់​ការ​ឈឺ​ចា​ប់នេះ នៅ​ក្នុង​បទ​គម្ពីរ ដែល​តន្ត្រី​ករ ឈ្មោះ ​យេរេមី ខែម​(Jeremy Camp) បាន​បក​ស្រាយ​យ៉ាង​ច្បាស់ នៅ​ក្នុង​បទ​ចម្រៀង​មួយ​បទ បន្ទាប់​ពី​ភរិយា​របស់​គាត់​បាន​លា​ចាក​លោក​នៅ​ឆ្នាំ​២០០១ ថា : ពេល​អ្នក​ត្រូវ​រុញ​ច្រាន ដោយ​ទុក្ខ​លំបាក​ក្នុ​ង​ជីវិត សូម​ចាំថា​ “ព្រះ​​ទ្រ​ង់​​​ជា​​ទី​ពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន”(ទំនុកតម្កើង ៤៦:១)។

បទ​គម្ពីរ​នេះ​បាន​ផ្តល់​នូវ​ហេតុ​ផល​ល្មម​នឹង​ឲ្យ​យើង​ក្រោក​ឈរ​ឡើងវិ​ញ។ លោក​ខែម​បាន​បក​​ស្រាយ​អំពី​ទុក្ខ​លំបាក​របស់​ខ្លួន​ នៅ​ក្នុង​បទ​ចម្រៀង​មួយ​បទ ដែល​មាន​ចំណង​ជើង​ថា “ការយល់”។ ក្នុង​បទ​នេះ គាត់​បាន​សួរ​ថា “ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ក្រោក​ឈរ​ឡើង​វិញ?” ហើយ​គាត់​ក៏​ទទួល​ស្គាល់​ថា គាត់​អាច​ក្រោក​ឈរ​​បាន​ ព្រោះ​“ទូល​បង្គំ​ដឹង​ថា ទ្រង់​យល់​អំពី​ការ​គ្រប់​យ៉ាង”។

ពេល​បញ្ហា​បាន​រុញ​ច្រាន​ឲ្យ​យើង​ដួល​ចុះ នោះ​យើង​អាច​សម្លឹ​ងមើ​ល​ទៅ​លើ។ ព្រះ​ទ្រង់​គង់​នៅ​ទី​នោះ​ស្រា​ប់។ ទ្រង់​យល់ ហើយ​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់។ នេះ​មិន​មែន​ជា​ការ​ងាយ​ទេ តែ​យើង​អាច​ជឿ​ជាក់​ថា ទ្រង់​នឹង​ជួយ​ឲ្យយើង​ក្រោក​ឈរ​ឡើង​វិញ។-Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles