ចូរស្វែងរកក្តីសង្ឃឹម

ការសិក្សា​ស្រាវ​ជ្រាវ​មួយ​នៅសា​កលវិ​ទ្យា​ល័យ​ រកឃើញ​ថា ក្មេង​ជំទង់​ជ​ន​ជាតិ​អាមេរិក​ជិត១៥% មាន​អារម្មណ៍​ថា ពួកគេទំ​នង​ជា​ស្លាប់មុ​នពេ​លខួ​ប​កំណើត​៣៥ឆ្នាំ​។ ការ​ប្រមើល​មើល​បែប​ទុទិដ្ឋិនិយម​បែប​នេះ ទំនង​ជា​ផ្សាភ្ជា​ប់ទៅ​នឹ​ងអ​ត្តចរិ​ត​ធ្វេស​ប្រហែស​របស់​ពួក​គេ។ លោក​វេជ្ជ​បណ្ឌិត អាយរីស បូរ៉ូស្គី ជា​អ្នក​និពន្ធ ​ទស្សនា​វដ្តី​ជំងឺ​កុមារ​មាន​ប្រសាសន៍​ថា៖ «យុវ​ជ​ន​ទាំង​នេះ​​ប្រហែល​ជា​ប្រថុយ​ប្រថាន​នឹង​ជីវិត ព្រោះ​ពួក​គេ​អស់​សង្ឃឹម និង​គ្មាន​សេស​សល់​អ្វី​ច្រើន​ទេ»។ គ្មាន​នរណា​ម្នាក់​ស៊ាំនឹ​ងការអស់​សង្ឃឹម​ឡើយ​។ បទ​គម្ពី​រទំនុ​កដំ​កើង​សុំជំ​នួយ​ពី​ព្រះអ​ង្គម្ត​ងហើ​យ​ម្តង​ទៀត ពេល​ណាជី​វិត​ធ្លាក់​ក្នុង​ភាពង​ងឹត។ ឱ​ព្រលឹង​ខ្ញុំ​អើយ ​ហេតុ​អ្វីបា​ន​ជា​ត្រូវអ​ស់​សង្ឃឹម​ដូច្នេះ? ហេតុ​អ្វីបា​ន​ជា​ឯង​រំខា​នខ្ញុំ​ដូច្នេះ? «ចូរសង្ឃឹម​ដល់​ព្រះ​អង្គ​ចុះ ដ្បិត​អញ​នឹង​បាន​សរសើ​រដល់​ទ្រ​ង់​ទៀត » (ទំនុកដំកើង ៤២:៥)។ នៅ​ក្នុង​ការ​បោះជំ​ហាន​ដោយ​សេចក្តី​ជំនឿ អ្នក​និពន្ធ​គម្ពី​រ​ទំនុក​ដំកើង មិន​ដែល​ភ្លេច​ពី​ព្រះជាម្ចា​ស់ឡើ​យ ទ្រង់ក៏​មិ​ន​ដែល​បោះប​ង់ចោ​លយើង​ឡើយ។ លោក​ឃទីស អាល់គីស​បានស​រសេ​រថា៖ «សេចក្តី​សង្ឃឹ​ម​លើព្រះ​ជាម្ចាស់​បាន​ទទួល​​ថាមពល​តាមរ​យៈវ​ត្ត​មានព្រះ​អង្គ… និង​ទទួល​ថា​មព​លដោយ​សារ​អនា​គត​របស់​ព្រះ​ជាម្ចាស់​នៅក្នុ​ងជី​វិត​ខ្ញុំ»។ យើង​អាច​ប្រកាស​ជាមួ​យអ្ន​កនិ​ពន្ធ​គម្ពី​រទំនុក​ដំកើង​ថា៖ «យើង​នឹង​បាន​សរសើរ​ដល់ទ្រង់​ទៀត»(ខ.៥)។ អ្នក​ដើរ​តាម​ព្រះគ្រី​ស្ទ​មិន​គួរ​រា​ររែ​កក្នុ​ងកា​រស្វែ​ងរ​ក​យោបល់ពេលអ​ស់ស​ង្ឃឹម​នោះឡើ​យ។ ហើយ​កុំ​គិត​ថា ជំនឿ និង​ការ​អធិស្ឋាន​សាមញ្ញ​ពេក​មិន​អាច​ជួយ​យើង​បាន​ដែរ។ ព្រះ​ជា​ម្ចាស់​តែង​ផ្តល់​ក្តីស​ង្ឃឹម​ដល់​យើង​ជានិ​ច្ច ។-David McCasland

Read article
ការលើកលែងទោសរបស់ព្រះជាម្ចាស់

នៅ រាល់​ឆ្នាំ​ នា​ចុង​ខែ​វិច្ឆិកា ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក បាន​ចេញ​ការ​សុំទោស​ជា​សាធា​រណៈ​ក្នុងពិ​ធីអ​រព្រះ​គុ​ណ។ នៅក្នុ​ង​ពិធី​នោះ ប្រធានាធិ​បតី​មួយ​រូប​របស់​សហរដ្ឋ​អាមេរិ​កថ្លែ​ងស​ន្ទរក​ថា៖ «ភ្ញៀវ​កិត្តិយស​​របស់​យើង​នៅថ្ងៃ​នេះ ដូច​ជា​ភ័យ​បន្តិច។ គ្មាន​នរណាម្នា​ក់ប្រា​ប់​គាត់​ថា ខ្ញុំ​នឹង​លើក​ទោស​គាត់​ទេ»។ មាន់​បារាំង​ដ៏​កំសត់​មាន​ហេតុផ​លនឹ​ង​ភ័យ​ខ្លាច ព្រោះ​គេនឹ​ងយ​ក​វា​ធ្វើជា​អាហារ​ពេល​ល្ងាច​បុណ្យ​អ​រ​ព្រះ​គុណ​ថ្ងៃ​នេះ។ យើង​ក៏មិ​នខុ​សគ្នា​អ្វី​ដែរ ពេល​ណាយើ​ង​ដឹង​ថាខ្លួ​នមា​នបា​ប។​ បើសិ​ន​ជា​គ្មា​​ន​ព្រះ​ជាម្ចាស់​លើក​លែង​ទោស​ទេ នោះ​យើង​នឹង​វិនាស។ លក្ខខ​ណ្ឌ​នេះ គឺ​ជា​លទ្ធ​ផល​ផ្ទាល់​កើត​ចេញ​ពី​កំហុស​របស់​យើង​។ ព្រះ​គម្ពី​រចែ​ង​ថា៖ «ឈ្នួលរ​បស់​អំពើ​បាប​គឺ​ជាសេច​ក្តីស្លា​ប់»​(រ៉ូម ៦:២៣)។ ទោះ​ជា​យ៉ាង​ណា យើង​បាន​រួច​ពី​ទោស​មួយ​ជីវិត ដោយ​សារ​ព្រះ​បុត្រា​ព្រះ​ជាម្ចា​ស់ទ​ទួល​បាប​ជំនួ​សយើង នៅ​លើ​ឈើ​ឆ្កាង​។ អំពើបា​ប​យើង​ជាប់​ឆ្កាងជា​មួ​យព្រះ​អង្គ យើង​រ​ស់​ក្នុង​សេច​ក្តីសុ​ចរិត ដោយសារ​ស្នាម​រំពាត់​លើ​អង្គ​ទ្រង់​យើង​បាន​ជាសះ​ស្បើ​យ (១ពេត្រុស ២:២៤)។ ទី​មួយ បទ​ព្រះគម្ពីរ ​យ៉ូហាន ១:៧ ប្រាប់យើ​ងថា​ ព្រះ​លោហិត​ព្រះយេ​ស៊ូវ​បាន​សម្អាត​យើង​រួច​ពីបា​ប​ហើយ។ យើង​ដឹង​ថា ព្រះ​ជា​មា្ចស់​បាន​លើស​ទោស​យើង​​រួច​ពីបា​ប​ហើយ ពេល​យើង​ប្រកាស​ទទួល​ស្គាល់ព្រះយេ​ស៊ូវ គឺ​ជា​ព្រះអ​ម្ចាស់ ហើយ​ជឿថា​ព្រះបិ​តា​បាន​ប្រោស​​ព្រះ​យេស៊ូវឲ្យរស់​ពី​សុគត​ឡើង​វិញ (រ៉ូម ១០:៩)។ ថ្ងៃនេះ​ ចូរ​ពិចារណា​មើល ថា​តើអ្ន​ក​ត្រូវ​ឆ្លើយ​តប​ចំពោះព្រះ​ជា​ម្ចាស់​ដោ​យរបៀប​ណា ដែល​ទ្រង់​ដែល​បាន​ប្រទាន​ការ​អត់ទោ​ស​ដល់​អ្នក​ដូ​ច្នេះ ។-Jennifer Benson Schuldt

Read article
ពិភពសំបូរបែប

ក្រុ​មហ៊ុនទូ​រទស្សន៍​ខ្សែកា​បបា​នផ្ញើ​សំ​បុត្រ​អញ្ជើញ​ខ្ញុំទៅពិ​និត្យ​មើល​ប៉ុស្តិ៍​ទូរទស្ស​ន៍​ថ្មីប​ន្ថែម​ទៀត។ នៅ​ក្នុងលិ​ខិត​នោះបា​នស​រសេ​រថា ខ្ញុំត្រូ​វទា​ក់​ទង​ទៅក្រុ​ម​ហ៊ុន​ដើម្បី​ទទួ​លបា​នប្រ​អប់​ឌីជីថល​ថ្មីមួ​យ ហើយ​បាន​ពន្យល់​ខ្ញុំ​ពី​​របៀប​តម្លើង​វាថែ​ម​ទៀត។ រួច​មក​គេ​ប្រាប់​ខ្ញុំ​ថា៖ «គ្រាន់​តែអ​ង្គុយ​ចុះ ហើយ​រីក​រាយ​នឹង​ពិភព​សំបូរ​បែប​ទាំង​នោះ​ចុះ​»។ នៅ​ក្នុង​លិខិត​នោះធ្វើ​ឲ្យ​ខ្ញុំគិត​ដល់«ពិភព​សំបូរ​បែប» ដែល​គ្រីស្ទ​បរិស័ទ​មាន​ឯក​សិទ្ធិ​នឹង​ទៅ​រស់​នៅ​ទី​នោះ​។ ពេល​ដែល​ព្រះ​ជាម្ចាស់​រំដោះម​នុស្ស​ចេញ​ពីពិ​ភព​ងងឹត​នៃ​អំពើ​បាប ហើយ​នាំគេ​ម​កពិ​ភព​នៃ​ពន្លឺ​វិញ​(១ពេត្រុស ២:៩) យើង​ក៏ទ​ទួលបា​នជី​វិត​ថ្មីមួ​យ។ បទ​គម្ពីរ​រ៉ូម​៥ បា​​នប្រាប់​យើ​ងថា មាន​របស់​ជា​ច្រើន​ដែ​ល​យើង​បាន​ទទួ​ល​ពី​ព្រះ​គ្រីស្ទ​ដូ​ចជា​៖ ព្រះ​ជា​ម្ចាស់​បាន​សម្រុះ​សម្រួ​ល​យើង​ជាមួ​យ​ព្រះ​បិតា ដោយសារ​ការ​សុគត​របស់​ព្រះ​បុត្រា (ខ.១០) ហេតុដូ​ច្នេះហើ​យបា​នជា​យើង​មា​នស​ន្តិភាព​ជាមួ​យព្រះ​​ជា​ម្ចាស់​តាម​រ​យៈព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ (ខ.១)។ យើង​អាច​ចូល​ទៅ​ព្រះ​ជាម្ចា​ស់ដើ​ម្បី​ទទួល​ព្រះ​គុណ(ខ.២)។ យើង​មាន​អំណរ​ទោះ​ជា​ជួប​ទុក្ខ​លំបាក ព្រោះ​នេះ​ជា​ឱកាស​ដែល​យើង​រីក​លូត​លាស់​អត្ត​ចរិត ដោយ​ការ​ទុក​ចិត្ត​លើ​ព្រះអង្គ (ខ.៣-៤)។ លើល​ពី​នេះទៅ​ទៀ​ត ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែលព្រះ​អ​ង្គបា​ន​ប្រទាន​មក​យើង​រាល់​គ្នា នឹង​បង្ហូរ​សេចក្តី​ស្រឡាញ់រ​ប​ស់​ព្រះជា​ម្ចាស់​ឲ្យ​ពេញ​ពោរ​ក្នុង​ចិត្ត​យើង(ខ.៥) ហើយ​អំពើ​បាប​គ្មាន​អំណាច​លើប​ង​ប្អូន​ទៀត​ឡើយ(៦:១៨)។ ក្នុង​នាម​ជា​គ្រីស្ទប​រិស័​ទម្នាក់ យើង​អាច​ទទួ​លបា​នពិ​ភព​សំបូរបែ​ប​មក​ពី​ព្រះ​ជាម្ចាស់។ តើ​នៅតែ​អា​ត្មានិ​យម​ដល់​កាល​ណាទៀ​ត ចូរ​ចេះចែ​ក​ចាយ​ដល់​អ្នក​ដទៃ​ផង ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​ពិភ​ពសំបូ​របែ​បម​ក​ពី​ព្រះ​ជាម្ចា​ស់?។-Anne Cetas

Read article
ការដឹងគុណរកពាក្យថ្លែងពុំបាន

មូលហេតុ​នាំ​ឲ្យយើ​ងនិ​យាយ​ថា អរ​គុណ​ដល់​អ្នកប្រទាន​អំណោយ ព្រោះយើ​ងច​ង់​កោត​សរសើរ​ដល់​ម្ចាស់​អំណោយ។ អ្នក​និព​ន្ធជីប៊ី ស្ទន​មាន​ប្រសាសន៍ ​ថា៖«ការ​ដឹង​គុណ​ដោយ​ស្ងៀមស្ងាត់​មិន​មាន​តម្លៃ​ឡើយ»។ ពេល​កូន​យើង​នៅតូ​ច​នៅឡើ​យ ជា​រឿយ​ៗ​យើ​ង​ត្រូវតែ​រំលឹក​ពួក​គេ កុំ​ឲ្យ​មើល​មុខ មើល​ជើង ឬ​និយាយ​ពាក្យ​ពិបាក​យល់​ជំនួស​ឲ្យ​ពាក្យ«អរគុណ»​នោះឡើ​យ។ ក្រោយពេ​ល​យើង​រៀប​ការ​បាន​ច្រើន​ឆ្នាំម​ក ខ្ញុំ​និង​ប្តី​ខ្ញុំ​នៅ​តែ​រៀន​និយាយ​ពាក្យ​អរគុណដ​ល់​គ្នាទៅ​វិ​ញទៅ​មក ព្រោះ​វា​សំខាន់​ណាស់។ ពេល​ណាយើ​ង​មាន​ចិត្ត​ចង់​កោត​សរសើរ​អ្វី​មួយ យើង​ព្យាយា​មនិ​យា​យចេ​ញ​មក ទោះ​បី​ជាយើ​ង​បាន​និយា​យ​ដដែ​លនេះ​ញឹក​ញាប់​ក៏ដោ​យ។ លោក​វីលៀម អា​កធួ វត មាន​ប្រសាសន៍​ថា៖«ការ​ដឹង​គុណ​ដោយ​អា​រម្មណ៍ ​ហើយ​មិន​បាន​ប​ញ្ចេញ​មក ប្រៀប​បី​ដូច​បា​នខ្ច​ប់​កាដូ តែ​មិន​បាន​ជូន​ដល់​អ្នក​ណា​ម្នាក់​»។ ការ​សម្តែង​កា​រដឹ​ង​គុណ​ពិត​ជាមា​នសំខាន់ណាស់ស​ម្រាប់​ទំនាក់ទំន​ងរ​ប​ស់​មនុស្ស ហើយ​រឹត​តែ​ពិសេស​ទៅទៀ​ត​គឺ​ជា​មួយ​ព្រះ​ជាម្ចាស់​នៃ​យើង។ កាល​ណា​យើង​រំលឹក​ទៅ​ដល់​ព្រះ​ពរ​រាប់​មិន​អស់ ដែល​ទ្រង់​បាន​ប្រទាន​មក​យើង តើ​យើ​ង​បាន​អរ​ព្រះ​គុណ​ព្រះអ​ង្គហើ​យឬ​នៅ​? កាល​ណាយើ​ងគិ​ត​ដល់​អំណោយ​ដ៏​ពិសេស ដែល​ព្រះអ​ង្គបា​នសុ​គត និង ​រស់​ឡើង​វិញ​​អត់​ទោស​បាប​យើង តើ​ដួង​ចិ​ត្តយើង​ពោរពេញ​ដោ​យកា​រកោត​សរសើរ និង​អរ​ព្រះ​គុ​ណ​ទ្រង់​ទេ? (រ៉ូម ៦:២៣, ២កូរិនថូស ៩:១៥)។ សូម​នឹក​ចាំប​ទគ​ម្ពីរ​ទំនុក​ដំកើង ១០៧:១ ក្នុង​ចិត្ត​អ្នក​រាល់​ថ្ងៃ៖ «សូម​អរ​ព្រះគុ​ណ​ដល់​ព្រះយេហូវ៉ា ដ្បិ​ត​ទ្រង់​ល្អ» ។-Cindy Hess Kasper

Read article
ស្នាដៃឯក

ពេ​លថ្មី​ៗ​នេះ ខ្ញុំ​បាន​ឃើញ​ឯកសារ​មួយ​ស្តី​អំពី​វិធី​ផលិត​ព្យាណូរ​បស់លោ​កស្តេ​នវ៉េ ឯកសារ​នោះ​បង្ហាញ​ថា គាត់​គូស​វាស​យ៉ាង​ផ្ចិត​ផ្ចង់ ដើម្បី​ផលិត​ឧបករណ៍​ដ៏ប្រណិត​មួយ​ឡើង។ តាំង​ពីកា​ត់​ជ្រៀក​​​ឈើ​​រហូ​តដ​ល់​ព្យាណូ​លេច​រូប​រាង​ឡើ​ង ដាក់​ក្នុង​បន្ទប់​តាំង​ប​ង្ហាញ ទាម​ទារ​ជំនាញ និង​ការ​ច្នៃ​ប្រឌិត​ប៉ិន​ប្រសប់​មិន​អាច​កាត់​ថ្លៃ​បាន។ ការ​ចំណាយ​ពេ​ល​មួយ​ឆ្នាំ​ផលិត​ចប់​រួច​រាល់​ហើយ តន្ត្រី​ករ​​ក៏​យក​ព្យាណូ​មក​លេង នោះ​គេ​ក៏​លាន់​មា​ត់សរសើរ​ពី​សម្លេង​ដ៏​ពិរោះ ដែល​កុំព្យូទ័​រមិ​នអា​ច​ធ្វើបា​នឡើ​យ។ អាថ៌​កំបាំង​ក្នុង​ការ​ផលិត​របស់​ឲ្យ​បា​នល្អ ទាម​ទារ​អ្នក​ផលិត​មាន​ស្នាដៃ​ឯ​ក​។ ពេល​គេស​ង់រោ​ងឧ​បោសថ យើង​ឃើញ​ថា ​ព្រះជា​ម្ចាស់​ក៏​ឲ្យត​ម្លៃទៅ​លើ​ស្នា​ដៃដែ​រ។ ទ្រង់​បាន​រើស​ជាង​មាន​ស្នាដៃ​ឈ្មោះ​បេ​តសាលាល ដោយ​មាន​ព្រះប​ន្ទូល​ថា៖ «ហើយ​អញ​បាន​បំពេ​ញគា​ត់ដោ​យព្រះ​វិញ្ញាណ​នៃ​ព្រះ ឲ្យ​មាន​គំនិត​វាងវៃ មាន​យោបល់ មាន​ចំណេះចេះធ្វើ​កា​រ​គ្រប់មុខ​ទាំង​អស់ ឲ្យ​បា​នប្រ​សប់​នឹ​ងបង្កើត​អស់​ទាំង​កា​រ ​គឺ​ឲ្យចេះ​កា​រខា​ង​គ្រឿងមាស ប្រាក់ ហើយ​នឹង​លង្ហិន ចេះ​ច្នៃត្បូ​ង​សម្រា​ប់​ដាំ ចេះឆ្លា​​ក់​ឈើ និង​ការ​គ្រប់​មុខ​ទាំង​អស់​ផង» (និក្ខំមនំ ៣១:៣-៥)។ សព្វ​ថ្ងៃនេះ​ ព្រះ​ជា​ម្ចាស់​គង់​នៅ​ក្នុង​ចិ​ត្តអ្ន​ក​ជឿ​គ្រប់​រូប។ ព្រះ​ជា​ម្ចាស់​មិន​បាន​ឈប់​ត្រា​ស់ហៅ​ជា​ង​​មាន​ស្នាដៃ​នោះទេ​។ ឥឡូវ​នេះ អ្ន​កជឿ​ម្នា​ក់​ៗជា​«ស្នាដៃ​ដែលទ្រ​ង់​បង្កើត​ក្នុង​ព្រះគ្រី​ស្ទ​យេស៊ូវ» (អេភេសូរ ២:១០)។ ព្រះ​វិញ្ញាណប​រិសុ​ទ្ធជា​មេ​ជា​ងដ៏​ចំ​ណាន ដែល​ច្នៃ​អត្ត​ច​រិត​របស់យើ​ង ឲ្យ​បាន​ដូច​ជា​ព្រះយេស៊ូ​វ (រ៉ូម ៨:២៨-២៩)។ កាល​ណាស្នា​ដៃយើ​ង​លេច​ចេញ​ជារូ​បរា​ង​ឡើង នោះយើ​ងនឹ​ង​ដឹង​ថា អាថ៌​កំបាំ​ង​នៃកា​រផលិត​របស់​ល្អ​គឺ​ចេញ​​មក​ពី​ស្នាដៃ​ឯក។-Dennis Fisher

Read article
លក្ខណៈពិសេសរបស់គ្រួសារ

មា​នបទ​ចម្រៀង​មួយ​បទ​ច្រៀង​នៅថ្នា​ក់​ព្រះ​បន្ទូលតាំង​ពីយូ​រ​ណាស់​ហើយ តែ​ធ្វើឲ្យ​ខ្ញុំ​នៅ​តែនឹ​ក​ឃើញ​។ បទ​ចម្រៀង​នោះធ្វើ​ប​ន្ទាល់​ពីព្រះព​រ​របស់​ព្រះ​យេស៊ូវ​ចំពោះ​អ្នក​ផ្សះ​ផ្សាគេ​ «ខ្ញុំមា​ន​សេចក្តី​សុខ​សាន្ត ដែល​លើស​ពីការ​យ​ល់​ដឹង​ដល់​ជ​ម្រៅចិ​ត្ត​ខ្ញុំ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោ​យ នៅ​ក្នុង​ប​ទចម្រៀង​នេះហា​ក់បី​ដូ​ច​ជាបា​ត់អ្វី​មួ​យ។ សេច​ក្តីសុ​ខសាន្ត​រ​បស់​ព្រះ​ជាម្ចា​ស់ជា​អំ​ណោយ​ទាន ធ្វើ​ឲ្យ​យើង​មានអំ​ណរ​ក្នុង​ចិត្ត ​កាល​ណាយើ​ងជា​ប់​ក្នុង​វត្ត​មាន​ព្រះអ​ង្គ (យ៉ូហាន ១៤:២៧​​១៦:៣៣)។ តែ​ព្រះអ​ង្គ​មិន​ចង់​ឲ្យ​យើ​ងទុក​សេចក្តី​សុខ​សាន្ត​នោះស​ម្រាប់​តែ​ខ្លួន​ឯ​ងទេ។ សេច​ក្តីសុ​ខ​សាន្ត​គឺ​ជា​អំណោយ​មក​ពី​ព្រះជាម្ចា​ស់ស​ម្រាប់​ចែក​ជូន​ដល់​មនុស្ស​នៅ​ជុំវិ​ញ​យើង។ ក្នុង​នាម​យើ​ងជា​គ្រីស្ទ​បរិស័ទ យើង​គួរ​តែ​បង្ហាញទំ​នាក់ទំ​នង និង​លក្ខណៈ​ពិសេស​ទៅ​ដល់​មជ្ឈ​ដ្ឋាន​ក្រុម​ជំនុំ​របស់​យើង។ នៅក្នុ​ងសេ​ចក្តី​អធិប្បាយ​នៅ​លើ​ភ្នំ ព្រះ​យេស៊ូ​វ​មាន​ព្រះប​ន្ទូល​ថា៖ «មាន​ពរ​ហើយ អស់​អ្នក​ដែ​ល​ផ្សះផ្សា​គេ » (ម៉ាថាយ ៥:៩) មាន​ន័យ​ថា យើង​ត្រូវ​តែ​មាន​បំណ​ងក្នុ​ង​ការ​នាំសេ​ចក្តី​សុខ​សាន្ត​ដល់​ទំនាក់​ទំនងរ​ប​ស់យើ​ង។ ចាប់​តាំង​ពី​យើង​ឆាប់​បង្ក​បញ្ហា ផ្ទុយ​ពី​មនុស្ស​នាំ​ការ​ផ្សះផ្សា​ នេះ​ជា​មេរៀន​សំខាន់ស​ម្រាប់​អ្នក​ហើយ។ តើ​អ្នក​ត្រូវ​នាំ​ការ​ផ្សះផ្សា​ដោ​យរ​បៀប​ណា? អ្នក​នាំកា​រ​ផ្សះផ្សា​គឺ​ជា​មនុស្ស​ទាំង​ឡាយ​ណា ដែល​បែរ​ឲ្យគេទះ​ម្ខា​ង​ទៀត(ខ.៣៩) ទៅ​២យោជន៍​ជា​មួយ​គេ (ខ.៤១) ស្រឡាញ់​ខ្មាំង​សត្រូវ ព្រម​ទាំង​ទូល​អង្វ​រ​ព្រះជា​ម្ចាស់​ប្រទាន​ពរ​ដល់​អ្នក​ដែល​បៀត​បៀ​នពួ​ក​គេ (ខ.៤៤)។ ហេតុ​អ្វីបា​ន​ជាយើ​ង​ត្រូវ​ធ្វើ​ដូ​ច្នេះ? ព្រោះព្រះ​ជាម្ចា​ស់ជា​អ្ន​ក​ផ្សះផ្សា​ កាល​ណា​យើង​ផ្សះផ្សា​គេ​ នោះ​យើង​ក្លាយ​ជា​បុត្រព្រះ​ជា​ម្ចាស់ (ខ.៩)។ ការ​ផ្សះផ្សា​គឺ​ជា​លក្ខណៈ​ពិសេស​របស់​គ្រួសារ​យើង ។-Joe Stowell

Read article