រក្សាភាពស្អាតស្អំ
ក្នុងអំឡុងពេលទស្សនកិច្ចស្វែងយល់ពីមុខជំនួញ ខ្ញុំតែងដើរកាត់តាមផ្លូវដដែលៗរាល់ព្រឹក ដើម្បីទៅជិះរថភ្លើង។ រាល់ថ្ងៃខ្ញុំដើរកាត់ហ្វូងមនុស្សរង់ចាំនៅទីនោះ។ មានមនុស្សគ្រប់វ័យ មានទាំងជនជាតិដើម និងជនជាតិផ្សេងៗទៀត។ បីថ្ងៃក្រោយមក ខ្ញុំក៏សម្រេចចិត្តសាកសួរបុរសម្នាក់ថាតើហេតុអ្វីបានជាពួកគេឈរជាជួរលើចិញ្ចើមផ្លូវដូច្នេះ។ គាត់ប្រាប់ខ្ញុំថា ពួកគេកំពុងតែពិសោធមុនពេលត្រូវគេដោះលែង ថាតើពួកគេជាមនុស្សស្អាតស្អំ ឬយ៉ាងណា? វាជាការបង្ហាញយ៉ាងច្បាស់ ដើម្បីអោយខ្ញុំរស់នៅស្អាតស្អំខាងវិញ្ញាណនៅចំពោះព្រះជាម្ចាស់។ នៅពេលអ្នកនិពន្ធគម្ពីរទំនុកតម្កើង នាំយើងគិតអំពីជីវិតស្អាតស្អំ មានគន្លឹះតែមួយគត់ គឺការស្តាប់បង្គាប់ព្រះជាម្ចាស់។ “ទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកក្នុងចិត្ត ប្រយោជន៍កុំឲ្យទូលបង្គំធ្វើបាបនឹងទ្រង់ឡើយ។ ឱព្រះយេហូវ៉ាអើយ ទ្រង់មានពរហើយ សូមបង្រៀនអស់ទាំងបញ្ញត្តរបស់ទ្រង់ដល់ទូលបង្គំ។ ទូលបង្គំនឹងមានចិត្តរីករាយចំពោះបញ្ញត្តទ្រង់ទាំងប៉ុន្មាន ឥតភ្លេចព្រះបន្ទូលទ្រង់ឡើយ” (ទំនុកដំកើង ១១៩:១១-១២,១៦)។ ដោយសារពន្លឺនៃព្រះបន្ទូលទ្រង់ យើងមើលឃើញថា ខ្លួនជាមនុស្សមានបាប ដែលត្រូវការសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ។ “បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហប្ញទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនឹងសំអាតយើងពីគ្រប់អំពីទុច្ចរិតទាំងអស់ផង”(១យ៉ូហាន ១:៩)។ ដោយសារព្រះគុណទ្រង់… យើងបានស្អាតរួចហើយ។-David McCasland
Read articleការភ្ញាក់ផ្អើល
មានអ្នកការសែតម្នាក់ បានធ្វើការពិសោធន៍មួយ ដើម្បីសាកល្បងការយល់ដឹងរបស់មនុស្ស ។ គាត់បានស្នើរសុំលោកយ៉ូស្វេ ប៊ែល(Joshua Bell)ដែលអ្នកលេងវីយូឡុងដ៏ល្បីល្បាញម្នាក់ ឲ្យទៅលេងវីយូឡុង ដោយលាក់អត្តសញ្ញាណរបស់ខ្លួន នៅស្ថានីយរថភ្លើងមួយ នៅពេលព្រឹកថ្ងៃមួយ ក្នុងខែមករា ។ ពេលគាត់កំពុងលេងភ្លេង មានមនុស្សរាប់ពាន់នាក់បានដើរកាត់គាត់ ប៉ុន្តែ មានមនុស្សតែពីរបីនាក់ប៉ុណ្ណោះ ដែលបានឈប់ ដើម្បីស្តាប់គាត់លេងភ្លេង ។ ៤៥នាទីក្រោយមក មានប្រាក់កាក់តែពីរបីសេនប៉ុណ្ណោះ ដែលគេបានទម្លាក់ចូលទៅក្នុងកេសវីយូឡុង ដែលតន្ត្រីករដ៏ល្បីរូបនេះបានបើកចំហរនោះ ។ កាលពីពីរថ្ងៃ មុនពេលការពិសោធន៍នេះចាប់ផ្តើម គាត់បានប្រើវីយូឡុងម៉ាក Stradivarius ដដែលនេះ ដើម្បីសម្តែងនៅក្នុងការប្រគុំតន្ត្រីមួយ ដែលមានមនុស្សជាច្រើនបានទិញសំបុត្រក្នុងតម្លៃដ៏ថ្លៃ ដើម្បីចូលស្តាប់គាត់លេងវីយូឡុង ។ មនុស្សយើងបានមានទម្លាប់ មិនស្គាល់ភាពធំឧត្តម្ភរបស់អ្នកដទៃ តាំងពីយូរណាស់មកហើយ ។ ការនេះបានកើតឡើងចំពោះព្រះយេស៊ូវ គឺដូចដែលព្រះគម្ពីរយ៉ូហានបានចែងថា “ទ្រង់បានគង់ក្នុងលោកិយ ហើយលោកិយ … មិនស្គាល់ទ្រង់ទេ”(យ៉ូហាន ១:១០)។ ហេតុអ្វីបានជាបណ្តាជនដែលបានទន្ទឹងរង់ចាំព្រះមែស៊ី មិនបានទទួលព្រះយេស៊ូវឲ្យបានកក់ក្តៅ? ការនេះ ក៏បណ្តាលមកពីពួកគេមានការភ្ញាក់ផ្អើលផងដែរ ។ មនុស្សសម័យបច្ចុប្បន្នមិនរំពឹងថា នឹងបានឃើញតន្រ្តីករដ៏ល្បីល្បាញ លេងភ្លេងនៅតាមស្ថានីយរថភ្លើងទេ ហើយមនុស្សនៅសម័យព្រះយេស៊ូវក៏មិនបានរំពឹងថា ព្រះមែស៊ីទ្រង់នឹងប្រសូត្រនៅក្នុងក្រោលសត្វដែរ…
Read articleឪពុកនៃការកុហក
អារក្សសាតាំងបានចាប់ផ្តើមនាំមនុស្សជាតិឲ្យវង្វេង តាំងពីពេលដែលវាបានល្បួងអ័ដាំម និងនាងអេវ៉ា ឲ្យមានគំនិតទាស់ប្រឆាំងនឹងព្រះ ។ វាបានទទួលជោគជ័យ ដោយការនិយាយកុហក់ពួកគេអំពីព្រះ ហើយពួកគេក៏បានធ្លាក់ចូលក្នុងអំពើបាប ។ ពេលនោះ វាបានកុហក់ពួកគេ អំពីសេចក្តីល្អរបស់ព្រះ ព្រះបន្ទូល និងបំណងព្រះទ័យព្រះ(លោកុប្បត្តិ ៣:១-៦)។ សព្វថ្ងៃនេះ សាតាំងនៅតែប្រើឧបាយកលនេះដដែល ។ ព្រះយេស៊ូវទ្រង់បានមានបន្ទូលថា “កាលណាសាតាំងពោលពាក្យភូតភរ នោះដុះចេញអំពីចិត្តវាមក ដ្បិតវាជាអ្នកកំភូត ហើយជាឪពុកនៃសេចក្តីនោះឯង”(យ៉ូហាន ៨:៤៤)។ ដូចនេះ យើងមិនគួរភ្ញាក់ផ្អើលឡើយ នៅពេលដែលមានបញ្ហារំខានដល់ជីវិតរបស់យើង ឳពុកនៃសេចក្តីកុហក តែងខ្សឹបដាក់ត្រចៀកយើង ហើយមិនយូរប៉ុន្មាន យើងក៏ចាប់ផ្តើមសង្ស័យអំពីសេចក្តីល្អរបស់ព្រះ ។ ពេលដែលទ្រង់បង្គាប់ឲ្យយើងធ្វើតាមរាជបញ្ជារបស់ទ្រង់ នោះយើងក៏ឆ្ងល់ ថាតើព្រះបន្ទូលរបស់ទ្រង់ជាសេចក្តីពិតឬទេ ។ ឧទាហរណ៍ ពេលដែលព្រះយេស៊ូវមានបន្ទូលថា “កុំឲ្យប្រមូលទ្រព្យសម្បត្តិ ទុកសំរាប់ខ្លួន នៅផែនដី ជាកន្លែងដែលមានកន្លាត និងច្រែះស៊ីបំផ្លាញ ហើយចោរទំលុះប្លន់នោះឡើយ”(ម៉ាថាយ ៦:១៩) សាតាំងក៏ប្រាប់យើងថា យើងអាចរស់នៅ បានល្អប្រសើរបាន ទាល់តែមានទ្រព្យសម្បត្តិបង្គរទុកនៅក្នុងផែនដីនេះ ។ គំនិតនេះក៏បាននាំឲ្យយើងសង្ស័យអំពីបំណងព្រះទ័យដ៏ល្អរបស់ព្រះ ។ បញ្ហារបស់យើង គឺស្ថិតនៅត្រង់ថា យើងជឿការភូតកុហករបស់សាតាំងដូចអ័ដាំម…
Read articleគ្រឿងផ្សំដែលត្រឹមត្រូវ
ទោះជំនាញធ្វើម្ហូបរបស់ខ្ញុំ នៅមិនទាន់មានការរីកចម្រើនក៏ដោយ ក៏ជួនកាល ខ្ញុំបានប្រើគ្រឿងផ្សំមួយប្រអប់ ដែលគេបានលាយហើយជាស្រេច ដើម្បីធ្វើនំ ។ បន្ទាប់ពីខ្ញុំបានបន្ថែមស៊ុត ប្រេងឆា និងទឹកហើយ ខ្ញុំក៏បានកូរគ្រឿងផ្សំទាំងនោះលាយគ្នាឲ្យសព្វ ។ ដើម្បីដុតនំឲ្យឆ្ងាញ់ជាប់មាត់ យើងចាំបាច់ត្រូវលាយបរិមាណនៃគ្រឿងផ្សំនីមួយៗឲ្យបានត្រឹមត្រូវ ។ ការនេះបានធ្វើឲ្យខ្ញុំនឹកឃើញ ដល់ទំនាក់ទំនងរវាងមហាព្រះរាជបញ្ជា(ម៉ាថាយ ២២:៣៦-៣៨) និងមហាបេសកកម្ម(២៨:១៩-២០) ដែលមាននៅក្នុងការផ្សាយដំណឹងល្អរបស់យើង ។ ពេលដែលព្រះយេស៊ូវទ្រង់បានបង្គាប់អ្នកដើរតាមទ្រង់ ឲ្យចេញទៅបង្កើតសិស្ស នៅគ្រប់ទាំងសាសន៍ ទ្រង់មិនបានអនុញ្ញាតឲ្យពួកគេផ្សាយដំណឹងល្អ ដោយខ្វះការគួរសម និងគ្មានការយកចិត្តទុកដាក់នោះឡើយ ។ ទ្រង់បានដកស្រង់អំពី “ក្រិត្យវិន័យទីមួយ ដែលសំខាន់ជាងគេបំផុត” ដែលបានបង្គាប់ឲ្យស្រឡាញ់ព្រះ អស់ពីចិត្ត អស់ពីវិញ្ញាណ និងគំនិត ហើយទន្ទឹមនឹងនោះ ទ្រង់ក៏បានបង្គាប់ឲ្យ “ស្រឡាញ់អ្នកជិតខាងរបស់អ្នក ឲ្យដូចខ្លួនឯង” (ម៉ាថាយ ២២:៣៧-៣៩)។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មីទាំងមូល យើងឃើញថា មានបទគម្ពីរយោងជាច្រើន ដែលនិយាយអំពីគំរូនៃការរស់នៅ ដោយសេចក្តីស្រឡាញ់ និងការគោរព ដែលរួមមាន “ជំពូកនៃសេចក្តីស្រឡាញ់”(១កូរិនថូស ១៣) និងសេចក្តីបង្រៀនរបស់សាវ័កពេត្រុស អំពីការឆ្លើយតបដោយ “សុភាព និងការគោរព” ចំពោះអ្នកដែលចោទសួរអំពីសេចក្តីសង្ឃឹម(១ពេត្រុស…
Read articleហេតុអ្វីខ្ញុំមានទុក្ខលំបាក?
ថ្មីៗនេះ ខ្ញុំបានអានបទគម្ពីរទំនុកតម្កើងជំពូក១៣១ ដែលស្ថិតនៅក្នុងចំណោមបទទំនុកតម្កើង ដែលខ្ញុំចូលចិត្តជាងគេ ។ កាលពីមុន ខ្ញុំគិតថា បទគម្ពីរនេះបានលើកទឹកចិត្តឲ្យខ្ញុំយល់ថា សេចក្តីអាថ៌កំបាំង ជាលក្ខណៈពិសេសមួយ នៅក្នុងចំណោម លក្ខណៈសម្បតិ្តរបស់ព្រះ ។ បទគម្ពីរនេះបានលើកទឹកចិត្តខ្ញុំ ឲ្យមានការសម្រាក់នៅក្នុងគំនិត ពេលដែលខ្ញុំអាចយល់ថា ព្រះទ្រង់កំពុងធ្វើការរបស់ទ្រង់ ក្នុងសកលលោកដែលទ្រង់បានបង្កើត ។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមក ខ្ញុំក៏បានសង្កេតឃើញថា ស្តេចដាវីឌក៏បានបើកសម្តែងអំពីផ្នែកម្ខាងទៀត នៃវិញ្ញាណស្ងប់រំងាប់របស់ទ្រង់ ឲ្យខ្ញុំបានដឹងថា ខ្ញុំមិនអាចយល់អំពីការគ្រប់យ៉ាងដែលព្រះកំពុងធ្វើក្នុងខ្ញុំឡើយ ទោះបីជាខ្ញុំព្យាយាមស្វែងយល់យ៉ាងណាក៏ដោយ ។ ស្តេចដាវីឌបានធ្វើការប្រៀបប្រដូច កូនដែលផ្តាច់ដោះ(ដែលលែងមានតម្រូវការដូចមុន) ទៅនឹងវិញ្ញាណដែលបានរៀននូវមេរៀនដដែល។ ការប្រៀបប្រដូចនេះ គឺជាការត្រាសហៅឲ្យខ្ញុំរៀនបន្ទាបខ្លួន អត់ធ្មត់ និងស្កប់ចិត្ត ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ ហើយទោះបីជាខ្ញុំមិនបានយល់អំពីហេតុផលរបស់ព្រះក៏ដោយ ។ គំនិតរបស់ខ្ញុំមិនអាចយល់អំពីហេតុផលរបស់ព្រះឲ្យអស់ឡើយ ។ ពេលដែលខ្ញុំសួរថា “តើហេតុអ្វីបានជាខ្ញុំត្រូវរងទុក្ខយ៉ាងដូចនេះ? ហេតុអ្វីបានជាខ្ញុំមានការថប់បារម្ភយ៉ាងនេះ?” ព្រះវរបិតាទ្រង់ក៏បានឆ្លើយថា “ឱកូនសំឡាញ់អើយ ទោះបិតាពន្យល់កូន ក៏កូននៅតែមិនអាចយល់បានដែរ ។ ចូរគ្រាន់តែទុកចិត្តលើបិតាចុះ !” ដូចនេះ ពេលដែលខ្ញុំបានពិចារណាអំពីគំរូរបស់ស្តេចដាវីឌហើយ ខ្ញុំក៏សួរខ្លួនឯងថា តើខ្ញុំអាច“ទុកចិត្តលើព្រះអម្ចាស់” ក្នុងស្ថានភាពដែលខ្ញុំកំពុងជួបប្រទះឬទេ?(ខ.៣)។…
Read articleការមិនទ្រាំទ្រទាល់តែសោះ
ពេលដែលនាង សាយឡា មែកណៃ(Shayla McKnight) ដាក់ពាក្យធ្វើការ នៅក្នុងក្រុមហ៊ុនបោះពុម្ភតាមអ៊ីនធើណិត គាត់មានការភ្ញាក់ផ្អើល ដោយបានដឹងថា ក្រុមហ៊ុននេះមានបទបញ្ជាផ្ទៃក្នុងមួយ ដែលមិនទ្រាំទ្រចំពោះការនិយាយដើមគ្នា សូម្បីតែបន្តិច ។ គេបានលើកទឹកចិត្តនិយោជិតទាំងឡាយ ឲ្យជួបគ្នា ដើម្បីដោះស្រាយបញ្ហា ជាជាងនិយាយដើមគ្នា ទៅវិញទៅមក ។ បុគ្គលិកណាដែលត្រូវបានគេរកឃើញថា បាននិយាយដើមគ្នា នឹងត្រូវទទួលការស្តីបន្ទោសពីថ្នាក់លើ យ៉ាងដំណំ ហើយបើពួកគេនៅតែបន្តប្រព្រឹត្តបែបនេះទៀត ពួកគេនឹងត្រូវបានបណ្តេញចេញពីការងារជាមិនខានទេ ។ មុនពេលដែលបទបញ្ជាផ្ទៃក្នុងមួយនេះ ត្រូវបានអនុវត្តដោយក្រុមហ៊ុនមួយនេះ ព្រះទ្រង់បានមានបន្ទូលតាំងពីយូរមកហើយ អំពីក្រឹត្យវិន័យរបស់ទ្រង់ ដែលមិនបានទ្រាំទ្រចំពោះការនិយាយដើម និងនិយាយបង្ខូច ក្នុងចំណោមរាស្រ្តរបស់ទ្រង់ទេ(លេវីវិន័យ ១៩:១៦)។ ទ្រង់ក៏បានដាក់បម្រាម ចំពោះការនិយាយលេងឥតប្រយោជន៍ ដោយខ្វះការពិចារណា ឬដោយការនិយាយបង្ខូចអ្នកដទៃ ដែលនាំឲ្យក្លាយជាពាក្យចចាមអារ៉ាម ឬពាក្យពិត អំពីអ្នកដទៃ ។ ស្តេចសាឡូម៉ូន បានមានបន្ទូលថា ការនិយាយអាក្រក់អំពីនរណាម្នាក់ អាចនាំមកនូវសេចក្តីអន្តរាយ ។ ការនេះនាំឲ្យមនុស្សលែងទុកចិត្តគ្នា(សុភាសិត ១១:១៣) ទំនាក់ទំនងដ៏ជិតស្និទ្ធត្រូវបាក់បែក(១៦:២៨ ១៧:៩) នាំឲ្យអ្នកមានភាពអាម៉ាស និងមានកេរ្តិ៍ឈ្មោះអាក្រក់(២៥:៩-១០) ហើយដុតបញ្ឆេះ ឲ្យក្លាយជាភ្លើងជម្លោះ(២៦:២០-២២)។ មនុស្សយើងកម្រនឹងអាចជួសជុលភាពខូចខាត…
Read article