តើត្រូវពឹងក្រចកដៃខ្ញុំ ឬពឹងព្រះហស្ថទ្រង់?
ទស្សនៈរបស់យើង អាចមានការផ្លាស់ប្តូរ ដោយសារទុក្ខលំបាកដែលយើងបានជួបប្រទះ ។ ថ្មីៗនេះ ខ្ញុំបាននឹកចាំអំពីការនេះ នៅពេលខ្ញុំបានសំណេះសំណាល ជាមួយស្រ្តីម្នាក់ ដែលខ្ញុំបានជួយរំលែកទុក្ខ ។ គាត់ក៏ជាឪពុកម្តាយដូចខ្ញុំ និងស៊ូ(Sue)ផងដែរ ។ កូនស្រីវ័យជំទង់របស់គាត់ បានបាត់បង់ជីវិតភ្លាមៗ ដោយមិនបានដឹងជាមុន។ គាត់បានប្រាប់ខ្ញុំថា គាត់នឹកកូនស្រីរបស់គាត់ជាពន់ពេក ហើយគាត់បានទូលព្រះថា គាត់មានអារម្មណ៍ថា ខ្លួនគាត់ហាក់ដូចជាកំពុងខំតោងនឹងក្រចកដៃ ដើម្បីកុំឲ្យធ្លាក់ ។ បន្ទាប់មក គាត់មានអារម្មណ៍ថា ព្រះហស្ថទ្រង់បានការពារគាត់ ដោយចាប់លើកគាត់ឡើង ហើយគាត់អាចលែងដៃ ដើម្បីឲ្យទ្រង់ទ្រគាត់ ។ គាត់ប្រែជាមានទស្សនៈដែលល្អប្រសើរជាងមុន ។ រឿងនេះបានរំឭកយើងថា កាលណាមានទុក្ខលំបាក ហើយយើងមានអារម្មណ៍ថា ហាក់ដូចជាស្ទើរតែលែងមានសេចក្តីជំនឿតទៅទៀត នោះយើងមិនត្រូវពឹងលើសមត្ថភាពខ្លួនឯងឡើយ តែត្រូវសូមឲ្យទ្រង់ទ្រយើងឡើង ដោយព្រះហស្ថដ៏មានចេស្តា ។ ព្រះគម្ពីរទំនុកតម្កើង ៣៧:២៣-២៤ បានចែងថា “គឺព្រះយេហូវ៉ាដែលតម្រូវអស់ទាំងជំហាននៃមនុស្សល្អ… ទោះបើគេភ្លាត់ដួល គង់តែមិនត្រូវដួលទាំងស្រុងទេ ដ្បិតព្រះយេហូវ៉ាទ្រង់ទ្រអ្នកនោះដោយព្រះហស្ត”។ បទគម្ពីរទំនុកតម្កើង ៦៣:៨ បានចែងថា “ព្រលឹងទូលបង្គំតាមទ្រង់ប្រកិត ព្រះហស្តស្តាំនៃទ្រង់ក៏ទប់ទល់ទូលបង្គំ”។ ពេលយើងមានទុក្ខលំបាក យើងប្រហែលជាខំផ្តោតយ៉ាងខ្លាំង ទៅលើការតោងព្រះឲ្យជាប់…
Read articleការដាក់ទុនសម្រាប់ ពេលអនាគត
លោកចេសិន បូញ(Jason Bohn) ជានិស្សិតម្នាក់ ដែលបានវាយកូនហ្គុល ចូលរុន្ធ ដោយវាយពីចម្ងាយ តែមួយដងប៉ុណ្ណោះ ហើយគាត់ក៏ឈ្នះបានប្រាក់ជាច្រើន ។ មនុស្សជាច្រើនបានចាយវាយខ្ជះខ្ជាយប្រាក់ ដែលខ្លួនរកបាន តែលោកបូញមិនមានគម្រោងដូចនេះទេ ។ គាត់ចង់ក្លាយជាកីឡាករវាយកូនហ្គុលអាជីព ដូចនេះ គាត់បានចំណាយប្រាក់នោះ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងសម្រាប់ការហ្វឹកហាត់ ដើម្បីឲ្យជំនាញវាយកូនហ្គុលរបស់ខ្លួន កាន់តែមានភាពល្អប្រសើរថែមទៀត ។ ប្រាក់កាសទាំងនោះ បានក្លាយជាទុន សម្រាប់អនាគតរបស់គាត់ គឺជាទុនដែលនាំមកនូវផលចំណេញជាច្រើន នៅពេលគាត់បានឈ្នះការប្រកួតដ៏ធំមួយ។ គាត់បានធ្វើការសម្រេចចិត្តដ៏ឆ្លាតវ័យ ដោយបានដាក់ទុនសម្រាប់អនាគតរបស់ខ្លួន ជាជាងចាយវាយប្រាក់នោះឲ្យអស់។ យ៉ាងណាមិញ ព្រះយេស៊ូវទ្រង់បានត្រាស់ហៅយើង ឲ្យធ្វើការសម្រេចចិត្តដូចនេះឯង ។ ព្រះទ្រង់បានផ្ទុកផ្តាក់នឹងយើង នូវធនធាន ដូចជា ពេលវេលា សមត្ថភាព និងឱកាសជាដើម ហើយយើងត្រូវសម្រេចចិត្តប្រើប្រាស់ធនធានទាំងនោះ ឲ្យបានត្រឹមត្រូវ ។ យើងចាំបាច់ត្រូវឆក់ឱកាសប្រើប្រាស់ធនធានទាំងនោះ ជាទុន សម្រាប់ពេលអនាគត ដ៏វែងឆ្ងាយខាងមុខ ។ ព្រះយេស៊ូវបានមានបន្ទូលអំពីការនេះ ក្នុងព្រះគម្ពីរ ម៉ាថាយ ៦:២០ ថា “ត្រូវប្រមូលទ្រព្យសម្បត្តិ ទុកសំរាប់ខ្លួន…
Read articleប៉ា មិនបាននិយាយថា “អូ!”ទេ
មិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានធ្វើការងារក្នុងបន្ទប់ធ្វើការ ក្នុងផ្ទះ នៅពេលល្ងាចថ្ងៃមួយ ដោយព្យាយាមធ្វើរបាយការណ៍ដែលចាំបាច់មួយចំនួន ។ ពេលនោះកូនស្រីតូចរបស់គាត់ ដែលមានអាយុប្រហែល៤ឆ្នាំ កំពុងលេងនៅក្បែរតុរបស់គាត់ ដោយធ្វើឲ្យមានភាពរញេរញ៉ៃ លើករបស់របរពីកន្លែងមួយទៅកន្លែងមួយទៀត បើកថតតុលេង ហើយបានបង្ករឲ្យមានសម្លេងរំខានយ៉ាងខ្លាំង ។ មិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ បានអត់ធ្មត់នឹងការរំខាននេះ ដោយគ្មានការត្អូញត្អែរឡើយ រហូតដល់ពេលមួយ កូនស្រីរបស់គាត់ ក៏បានបិតថតតុមួយទំហឹង បណ្តាលឲ្យគៀបម្រាមដៃខ្លួនឯង ហើយវាក៏ស្រែកយំ ដោយការឈឺចាប់នោះ ។ ដោយសារមានការរំខានខ្លាំងពេក គាត់ក៏បានស្រែកឡើងថា “ចប់ហើយ!” ទន្ទឹមនឹងនោះ គាត់ក៏បាននាំវាចេញពីបន្ទប់ធ្វើការនោះ ហើយក៏បិតទ្វា ។ ក្រោយមក ម្តាយរបស់វា ក៏បានឃើញវាកំពុងតែយំនៅក្នុងបន្ទប់គេងរបស់វា ហើយក៏ព្យាយាមកម្សាន្តចិត្តវា ។ គាត់ក៏សួរវាថា “តើម្រាមដៃកូននៅឈឺឬ?” ក្មេងស្រីតូចនោះឆ្លើយទាំងខ្សិបខ្សួលថា “អត់ឈឺទេ” ។ គាត់ក៏សួរទៀតថា “អញ្ចឹង ហេតុអ្វីបានជាកូននៅយំធ្វើអ្វីទៀត?” វាក៏ឆ្លើយថា “ពេលកូនគៀបម្រាមដៃ ប៉ាមិនបាននិយាយថា ‘អូ’ទេ!” ជួនកាល យើងគ្រាន់តែចង់ឮពាក្យដូចនេះឯង តើមែនទេ? គឺយើងចង់ឮពាក្យ នេះចេញពីមាត់អ្នក ដែលយកចិត្តទុកដាក់ ហើយឆ្លើយតបចំពោះយើង…
Read articleលក្ខណៈសម្បត្តិ ក្នុងពេលប្រកួតកីឡា
លោកក្លេយតុន ខេឌ្រិក-ហូមស៍ (Clayton Kendrick-Holms) គឺជាគ្រូបង្វិកកីឡាបាល់ទាត់ម្នាក់ ដែលបានកសាងក្រុមកីឡារបស់ខ្លួន ដោយបង្រៀនសមាជិកក្រុមម្នាក់ៗឲ្យមានលក្ខណៈសម្បត្តិល្អៗ ។ ក្នុងក្រុមរបស់គាត់ គេមិនបានប៉ាក់ឈ្មោះរបស់កីឡាករទាំងនោះ នៅលើខ្នងនៃអាវយឺតរបស់ពួកគេទេ ផ្ទុយទៅវិញ ពួកគេបានសរសេរពាក្យ ដូចជា “គ្រួសារ” “ការគោរព” “ការទទួលខុសត្រូវ” និង “លក្ខណៈ សម្បតិ្ត”ជាដើម ។ មុនពេលការប្រកួតចាប់ផ្តើមម្តងៗ គ្រូបង្វិករូបនេះ តែងតែរំឭកក្រុមរបស់គាត់ ឲ្យប្រកួត តាមគោលការណ៍ទាំងនោះឯង ។ សាវ័កពេត្រុសបានលើកទឹកចិត្ត គ្រីស្ទបរិស័ទម្នាក់ៗ ឲ្យមានលក្ខណៈសម្បត្តិល្អៗ (២ពេត្រុស ១:៥-៧) នៅក្នុងជីវិត ដែលរស់នៅដោយជំនឿ ដែលមានដូចជា : សេចក្តីទៀងត្រង់ : ដោយអនុញាតឲ្យព្រះកែច្នៃឲ្យយើងមានលក្ខណៈសម្បត្តិលេចធ្លោ ។ ការមានដំរិះ : ដោយសិក្សាព្រះបន្ទូលព្រះ ដើម្បីឲ្យមានប្រាជ្ញា ដើម្បីតយុទ្ធនឹងភាពខុសឆ្គង ។ មានភាពអត់សង្កត់ : ដោយកោតខ្លាចព្រះយ៉ាងខ្លាំង ដើម្បីឲ្យយើងជ្រើសរើសលក្ខណៈសម្បត្តិ ដែលកោតខ្លាចព្រះ ។ សេចក្តីខ្ជាប់ខ្ជួន : ដោយមានសេចក្តីសង្ឃឹម…
Read articleវិន័យរបស់លោកវូឌិន
លោកចន វូឌិន(John Wooden) គឺជាគ្រូបង្វឹកដ៏ល្បីល្បាញម្នាក់ដែលបានដាក់វិន័យដ៏គួរឲ្យចាប់អារម្មណ៍ សម្រាប់ ឲ្យក្រុមកីឡារបស់គាត់អនុវត្តតាម ។ ពេលណាមានកីឡាករណាម្នាក់ទទួលបានពន្ទុ នោះគាត់ត្រូវទទួលស្គាល់ សមាជិកក្រុមណាមួយ ដែលបានជួយឲ្យអ្នកនោះបានពន្ទុ ។ មានពេលមួយ ពេលដែលគាត់កំពុងបង្វឹកក្រុមកីឡាវិទ្យាល័យ មានសមា-ជិកក្រុមកីឡាម្នាក់ បានសួរគាត់ថា “លោកគ្រូ តើការធ្វើដូចនេះ មិននាំចំណាយពេលច្រើនពេកទេឬ?” លោកវូឌិនក៏បានតបថា “ខ្ញុំមិនបានប្រាប់ឲ្យឯង រត់ទៅឱបគាត់ នៅកន្លែងហ្នឹងឯណា គឺគ្រាន់តែងង់ក្បាលដាក់គាត់ទៅបានហើយ”។ ដើម្បីទទួលបានជ័យជម្នះ លោកវូឌិនបានមើលឃើញភាពចាំបាច់នៃការបង្រៀនក្រុមកីឡារបស់គាត់ថា ពួកគេជាកីឡាករមួយក្រុម គឺមិនមែន “គ្រាន់តែជាក្រុម ដែលមានទៅដោយមនុស្សដែលមានម្ចាស់ការរៀងៗខ្លួននោះឡើយ”។ មនុស្សម្នាក់ៗ សុទ្ធតែរួមចំណែក នៅក្នុងការជួយឲ្យអ្នកដទៃទៀតនៅក្នុងក្រុមទទួលបានជោគជ័យ ។ ការនេះបានក្រើនរំឭកខ្ញុំ អំពីរបៀបនៃការធ្វើការ ក្នុងរូបកាយនៃព្រះគ្រីស្ទ ។ តាមបទគម្ពីរ ១កូរិនថូស ១២:១៩-២០ យើងម្នាក់ៗគឺសុទ្ធតែជាផ្នែកផ្សេងៗគ្នា នៃរូបកាយតែមួយ ។ គឺដូចដែលមានសេចក្តីចែងថា “ បើគ្រប់ទាំងអស់សុទ្ធតែជាអវយវៈតែ១ នោះតើរូបកាយនឹងនៅឯណា តែមានអវយវៈជាច្រើនវិញ ប៉ុន្តែរូបកាយតែ១ទេ”។ តើជោគជ័យរបស់គ្រួគង្វាល ការសិក្សាព្រះគម្ពីរ ឬកម្មវិធីនៃពួកជំនុំ អាស្រ័យទៅលើការងាររបស់មនុស្សតែម្នាក់ឬ? តើត្រូវមានមនុស្សប៉ុន្មាននាក់រួមចំណែក…
Read articleការជំពាក់ការអរគុណ
លោកដេវ រ៉នដ៍លេត(Dave Randlett) គឺជាមនុស្សម្នាក់ ដែលខ្ញុំសូមសម្តែងការអរគុណ ។ “តាមរយៈគាត់ ជីវិតរបស់ខ្ញុំបានមានការផ្លាស់ប្រែ”។ លោកដេវបានលាចាកលោកទៅនៅនគរស្ថានសួគ៌នៅខែតុលា ឆ្នាំ២០១០ ។ គាត់បានក្លាយជាអ្នកថែរបំប៉នខ្ញុំ ពេលដែលខ្ញុំទើបតែទទួលជឿព្រះគ្រីស្ទ ក្នុងពេលកំពុងសិក្សានៅសកលវិទ្យាល័យ ។ គាត់មិនគ្រាន់តែបានលះបង់ពេលវេលា សម្រាប់ខ្ញុំប៉ុណ្ណោះទេ តែថែមទាំងបានហ៊ានប្រថុយនឹងគ្រោះថ្នាក់ ដោយឲ្យខ្ញុំមានឱកាសរៀនសូត្រ និងរីកលូតលាស់ នៅក្នុងការងារបម្រើព្រះ ។ លោកដេវជាឧបករណ៍របស់ព្រះ ដែលបានផ្តល់ឱកាសឲ្យខ្ញុំ បានក្លាយជាអ្នកផ្សាយដំណឹងល្អដល់ពួកនិស្សិត និងធ្វើដំណើរជាមួយក្រុមតន្រ្តីសកលវិទ្យាល័យ ។ និយាយរួម គាត់បានជួយឲ្យខ្ញុំមានការផ្លាស់ប្រែ និងត្រៀមខ្លួន ដើម្បីរស់នៅក្នុងជីវិត ដែលបង្រៀនព្រះបន្ទូលព្រះ ។ ខ្ញុំមានអំណរ ដោយបានសម្តែងនូវការអរគុណ ចំពោះគាត់ជាច្រើនលើក ។ ខ្ញុំបានអរគុណលោកដេវ ដែលមានឥទ្ធិពល នៅក្នុងជីវិតខ្ញុំ គឺដូចដែលសាវ័កប៉ុល មានការដឹងគុណ ចំពោះលោកអ័គីឡា និងនាងព្រីស៊ីល ដែលបានបម្រើព្រះអម្ចាស់ ជាមួយគាត់ ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “គេបានប្រថុយជីវិត ដោយព្រោះខ្ញុំ មិនមែនតែខ្ញុំដែលអរគុណដល់គេប៉ុណ្ណោះ គឺទាំងពួកជំនុំសាសន៍ដទៃទាំងប៉ុន្មានថែមទៀត”(រ៉ូម ១៦:៤)។ អ្នកក៏ប្រហែលជាមានមនុស្ស នៅក្នុងជីវិតរបស់អ្នក…
Read article