ការសុំរៀបការ ដោយការបន្ទាបខ្លួន
កាលខ្ញុំនៅរៀននៅមហាវិទ្យាល័យ ខ្ញុំបានស្តាប់រឿងនិទានជាច្រើនអំពីការភ្ជាប់ពាក្យ។ មិត្តភ័ក្ររបស់ខ្ញុំ ដែលនិយមចូលចិត្តស្តាប់រឿងទាំងនោះ បានប្រាប់ខ្ញុំអំពីការភ្ជាប់ពាក្យនៅភោជ្ជនីយដ្ឋានថ្លៃៗ និងនៅពេលថ្ងៃលិច នៅលើកំពូលភ្នំ ហើយនិងនៅក្នុងរទេះសេះ ដែលកំពុងបរតាមផ្លូវជាដើម ។ ហើយខ្ញុំក៏បាននឹកចាំអំពីរឿងមួយ ដែលដំណាលអំពីបុរសវ័យក្មេងម្នាក់ ដែលបានសុំមិត្តស្រីខ្លួនរៀបការ ដោយគ្រាន់តែបានលៀងជើងឲ្យនាងប៉ុណ្ណោះ ។ ការសុំរៀបការដោយការបន្ទាបខ្លួនរបស់គាត់ បានបង្ហាញថា គាត់បានយល់ថា ការបន្ទាបខ្លួនគឺជាការដ៏ចាំ បាច់ នៅក្នុងការប្តេជ្ញាចិត្តអស់មួយជីវិត ។ សាវ័កប៉ុលក៏បានយល់ដឹងផងដែរ អំពីសារះសំខាន់នៃការបន្ទាបខ្លួន និងអំពីរបៀបដែលការបន្ទាបខ្លួន នាំឲ្យយើងមានការរួបរួមគ្នា ។ ការបន្ទាបខ្លួនគឺពិតជាសំខាន់យ៉ាងពិសេស ចំពោះទំនាក់ទំនងប្តីប្រពន្ធ ។ សាវ័កប៉ុលបានមានប្រសាសន៍ថា “កុំឲ្យធ្វើអ្វី ដោយទាស់ទែងគ្នា ឬដោយសេចក្តីអំនួតឥតប្រយោជន៍ឡើយ”(ភីលីព ២:៣)។ ផ្ទុយទៅវិញ យើងគួរតែឲ្យតម្លៃប្តីឬប្រពន្ធរបស់ខ្លួន ឲ្យបានលើសខ្លួនឯងទៅទៀត ហើយត្រូវស្វែងរកប្រយោជន៍ឲ្យពួកគេ ។ យើងអាចធ្វើការបន្ទាបខ្លួន ដោយបម្រើប្តីឬប្រពន្ធរបស់យើង ហើយគ្មានការបម្រើអ្វី ដែលតូចស្តើងពេក ឬធំពេកឡើយ ។ ជាក់ស្តែង ព្រះយេស៊ូវទ្រង់បាន “បន្ទាបព្រះអង្គទ្រង់ … រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់ឈើឆ្កាងផង”(ខ.៨)។ ការដែលទ្រង់មិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន គឺបង្ហាញអំពីសេចក្តីស្រឡាញ់ដែលទ្រង់មានចំពោះយើង ។…
Read articleសេចក្តីល្អនៃព្រះអម្ចាស់
កាលប៉ុន្មានឆ្នាំមុន ខ្ញុំបានអានអត្ថបទមួយ ដែលនិពន្ធដោយលោក ចេម បារី(Sir James Barrie) ដែលជាពួកអភិជននៃប្រទេសអង់គ្លេស ។ ក្នុងអត្ថបទនោះ គាត់បាននិយាយឆ្លុះបញ្ចាំងអំពីម្តាយរបស់គាត់ ដែលមានសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះព្រះ និងព្រះបន្ទូលទ្រង់ ហើយបានអានព្រះគម្ពីររបស់ខ្លួន រហូតដល់រហែកជាបំណែកៗ ។ លោកចេម បានសរសេរថា “ឥឡូវនេះ ព្រះគម្ពីរនោះបានក្លាយជាកម្មសិទ្ធិរបស់ខ្ញុំហើយ ហើយសម្រាប់ខ្ញុំ អំបោះខ្មៅដែលគាត់បានដេរភ្ជាប់បំណែកទាំងនោះ ជាផ្នែកមួយនៃមាតិការរបស់ព្រះគម្ពីរនោះ”។ ម្តាយរបស់ខ្ញុំក៏ស្រឡាញ់ព្រះបន្ទូលព្រះផងដែរ ។ គាត់បានអាន ហើយជញ្ជឹងគិតព្រះបន្ទូលទ្រង់ អស់រយៈពេលយ៉ាងហោចណាស់ ៦០ឆ្នាំ ។ ខ្ញុំបានរក្សាទុកព្រះគម្ពីររបស់គាត់ ក្នុងទូរសៀវភៅរបស់ខ្ញុំ នៅក្នុងកន្លែងដ៏សំខាន់ ។ ព្រះគម្ពីរមួយនោះ ក៏មានការដាច់ដោច និងរហែកផងដែរ ហើយទំព័រនីមួយៗ មានប្រឡាក់ទៅដោយការកត់ចំណាំ នូវសេចក្តីពន្យល់ និងការត្រិះរិះផ្ទាល់ខ្លួនរបស់គាត់ ។ កាលនៅពីក្មេង ជាញឹកញាប់ ខ្ញុំបានដើរចូលបន្ទប់របស់គាត់ នៅពេលព្រឹក ហើយបានឃើញគាត់អង្គុយដាក់ព្រះគម្ពីរ នៅលើភ្លៅរបស់គាត់ ហើយអានពាក្យនៅក្នុងព្រះគម្ពីរនោះ ។ គាត់បានបន្តរធ្វើដូចនេះ រហូតដល់ពេលដែលគាត់មិនអាចមើលឃើញអក្សរ នៅក្នុងទំព័រតទៅទៀត ។ ទោះជាយ៉ាងណាក៏ដោយ…
Read articleចូរចូលមកចុះ !
កម្មវិធីទូរទស្សន៍ នៅប៉ុស្តិ៍ប្រវត្តិសាស្រ្ត(History Channel) បានធ្វើការចាក់ផ្សាយជាពិសេស អំពីអាកាសយាន្តដ្ឋាន ដែលអស្ចារ្យបំផុតក្នុងពិភពលោក ។ អាកាសយាន្តដ្ឋាន ដែលខ្ញុំចាប់អារម្មណ៍ បានឈប់ដំណើរការទៀតហើយ គឺអាកាសយាន្តដ្ឋានមួយនោះឯង ដែលខ្ញុំធ្លាប់ជិះយន្តហោះចុះចត ។ ខ្ញុំយល់ស្របចំពោះមតិដែលថា អាកាសយាន្តដ្ឋានកៃ តាក់(Kai Tak) នៅទីក្រុងហុងកុង បានធ្វើឲ្យអ្នកដំណើរព្រឺព្រួច ហើយពិតជាធ្វើឲ្យអាកាសយាន្តនិកមានការលំបាក ពេលចុះចត ។ បើសិនជាយន្តហោះដែលអ្នកជិះ ត្រូវធ្វើដំណើរតាមទិសដៅមួយ ដើម្បីចុះចតនៅទីនោះ វាត្រូវហោះរំលងអាគារខ្ពស់ៗ ហើយអ្នកត្រូវសង្ឃឹមថា វានឹងចុះចតដោយជោគជ័យ គឺមិនត្រូវធ្លាក់ចូលទៅក្នុងសមុទ្រឡើយ ។ តែបើវាត្រូវចុះចតតាមទិសដៅមួយទៀតវិញ នោះវានឹងហាក់ដូចជាកំពុងហោះសំដៅទៅបុកភ្នំអញ្ចឹង ។ ខ្ញុំមានការភ្ញាក់ផ្អើល នៅពេលបានឮអាកាសយន្តនិកមួយរូប ដែលធ្លាប់ដឹកអ្នកដំណើរជាច្រើនចូលអាកាសយាន្តដ្នាកកៃ តាក់ មានប្រសាសន៍ថា “ខ្ញុំនឹកពេលដែលខ្ញុំបើកយន្តហោះចុះ ក្នុងអាកាសយាន្តដ្ឋាននោះ”។ ប៉ុន្តែ ខ្ញុំគិតថា ខ្ញុំយល់ពីន័យរបស់គាត់ ។ ក្នុងនាមជាអាកាសយាន្តនឹកម្នាក់ គាត់ដឹងអំពីការលំបាកដែលគាត់ត្រូវប្រឈមមុខ ។ គាត់មានទំនុកចិត្តក្នុងការបើកបរ ដោយសារគាត់ជឿជាក់លើសមត្ថភាពរបស់ខ្លួន និងពឹងផ្អែកទៅលើអ្នកដែល នាំផ្លូវគាត់ចូលទៅក្នុងអាកាសយាន្តដ្នាននោះ ។ មានពេលជាច្រើនដងពេកហើយ ដែលយើងគេចចេញពីការប្រឈមមុខនឹងការលំបាក ។…
Read articleសត្វស្លាប ផ្កាឈូក និងខ្ញុំ
ក្នុងរឿងភាគមួយ ដែលគេបានចាក់ផ្សាយក្នុងកម្មវិធីទូរ-ទស្សន៍ កាលពីច្រើនឆ្នាំកន្លងមក មានប៉ូលីសជើងចាស់ម្នាក់ តែងតែនិយាយទៅកាន់ពួកមន្ត្រីប៉ូលីសវ័យក្មេង នៅពេលពួកគេកំពុងធ្វើដំណើរទៅកាន់ដងវិថី ដើម្បីទៅបំពេញកិច្ចការប្រចាំថ្ងៃថា “ពេលទៅដល់កន្លែងនោះ ចូរប្រយ័ត្ន!” នោះជាការឲ្យយោបល់ដ៏ល្អ ហើយក៏ជាពាក្យនៃសេចក្តីអាណិតផងដែរ ព្រោះគាត់បានដឹង ថាតើអាចមានការអ្វីខ្លះកើតឡើង ចំពោះពួកគេ ក្នុងពេលកំពុងបំពេញតួនាទីនោះ ។ ព្រះយេស៊ូវទ្រង់ក៏បានមានបន្ទូលដាស់តឿនស្រដៀងគ្នា ដល់អ្នកដើរតាមទ្រង់ផងដែរ ប៉ុន្តែ ទ្រង់បានប្រើពាក្យដែលខ្លាំងជាង ។ ព្រះគម្ពីរលូកា ជំពួក ១១ បានបញ្ចប់ ដោយពាក្យដាស់តឿនថា “ពួកអាចារ្យ និងពួកផារេស៊ី គេចាប់តាំងជំរុញទ្រង់ជាខ្លាំងពន់ពេក ឲ្យមានព្រះបន្ទូលពីសេចក្តីជាច្រើនទៅទៀត”(ខ.៥៣)។ នៅក្នុងបទគម្ពីរជាបន្ទាប់ទៀត លោកលូកាបានចែងថា ព្រះយេស៊ូវបានដាស់តឿនពួកសិស្សរបស់ទ្រង់ដោយព្រះទ័យអាណិតដើម្បីឲ្យពួកគេមានការ“ប្រុងប្រយ័ត្ន” (១២:១) ប៉ុន្តែ មិនមែនឲ្យពួកគេមានការព្រួយបារម្ភ ឬភ័យខ្លាចឡើយ(ខ.៤-៧,២២)។ ក្នុងបទគម្ពីរនោះ ព្រះយេស៊ូវទ្រង់បានសន្យាថា ទ្រង់នឹងមើលថែ ការពារ និងយកព្រះទ័យទុកដាក់ចំពោះពួកគេ នៅពេលពួកគេចូលទៅក្នុងលោកិយ ។ ទ្រង់បានផ្តល់ការធានាដល់ពួកគេថា ដោយសារទ្រង់មានព្រះទ័យទុកដាក់ចំពោះការដ៏សាមញ្ញៗ ដូចជា សត្វស្លាប និងផ្កាឈូកជាដើម នោះពួកគេក៏អាចជឿជាក់ថា ទ្រង់នឹងមើលថែរ “ហ្វូងចៀមដ៏តូចរបស់ទ្រង់” ដែលមានទៅដោយអ្នកជឿនោះផងដែរ(ខ.២៣-៣២)។ យើងមិនអាចដឹងអំពីពេលអនាគតបានទេ ។…
Read articleការជួបជុំគ្នាឡើងវិញដ៏មានអំណរ
ជាច្រើនឆ្នាំកន្លងទៅ នៅពេលកូនៗរបស់យើង នៅជាក្មេងតូចៗនៅឡើយ ។ ខ្ញុំបានជិះយន្តហោះត្រឡប់មកផ្ទះវិញ បន្ទាប់ពីបានធ្វើដំណើរបេសកកម្ម ដែលមានរយៈពេលដប់ថ្ងៃ ។ នៅសម័យនោះ គេអនុញ្ញាតិឲ្យប្រជាជនទៅទទួលស្វាគមន៍អ្នកដំណើរ នៅច្រកចេញនៃអ្នកធ្វើដំណើរ ។ បន្ទាប់ពីយន្តហោះដែលខ្ញុំជិះបានចុះចតហើយ ខ្ញុំក៏បានដើរចេញមកតាមច្រកទ្វារនោះ ហើយបានទទួលការស្វាគមន៍ពីកូនតូចៗរបស់យើង ដែលមានការអរសប្បាយយ៉ាងខ្លាំង នៅពេលបានឃើញខ្ញុំចេញមក បានជាពួកគេស្រែយំ ។ ខ្ញុំក៏សម្លឹងមើលប្រពន្ធរបស់ខ្ញុំ ឃើញនាងកំពុងស្រក់ទឹកភ្នែក ។ ខ្ញុំរកពាក្យនិយាយមិនរួច ។ អ្នកដទៃទៀត ដែលយើងមិនស្គាល់ ដែលនៅមាត់ទ្វារ ក៏ខំទប់ទឹកភ្នែកផងដែរ នៅពេលកូនៗរបស់យើងបានឱបជើងខ្ញុំ ហើយស្វាគមន៍ ដោយការយំដូចនេះ ។ នោះពិតជាឱកាសដ៏អស្ចារ្យមែន ។ ការចងចាំអំពីភាពតានតឹងនៃការស្វាគមន៍លើកនោះ បានក្លាយជាការស្តីបន្ទោសដ៏ស្រទន់ ដល់ការដាក់អទិភាព ក្នុងចិត្តរបស់ខ្ញុំ ។ លោកសាវ័កយ៉ូហានមានការអន្ទះសារ ចង់ឃើញព្រះយេស៊ូវយាងមកវិញ ហើយគាត់បានសរសេរថា “ព្រះអង្គដែលធ្វើបន្ទាល់ពីសេចក្តីទាំងនេះ ទ្រង់មានព្រះបន្ទូលថា អើ អញមកជាឆាប់ ។ អាម៉ែន ព្រះអម្ចាស់យេស៊ូវអើយ សូមយាងមក។”(វិវរណៈ ២២:២០) ក្នុងបទគម្ពីរដទៃទៀត សាវ័កប៉ុលបាននិយាយអំពីមកុដ ដែលត្រូវបានត្រៀមទុកសម្រាប់អ្នក ដែល“ចូលចិត្តនឹងដំណើរទ្រង់យាងមកវិញ”(២ធីម៉ូថេ…
Read articleពិចារណាអំពីផ្លូវដើរ
លោកខាល រ៉ាបេឌ័រ(Karl Rabeder) ជាជនជាតិអូទ្រីស ដែលមានអាយុ៤៧ឆ្នាំ ដែលបានបរិច្ចាកទ្រព្យសម្បត្តិទាំងអស់របស់ខ្លួន ដែលមានតម្លៃរាប់លានផោន បន្ទាប់ពីគាត់បានសន្និដ្ឋានថា ទ្រព្យធន និងការចាយវាយខ្ជះខ្ជាយរបស់គាត់ កំពុងរារាំងមិនឲ្យគាត់មានជីវិត និងសុភមង្គលពិត ។ គាត់បានប្រាប់ក្រុមហ៊ុនកាសែតមួយថា “ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងធ្វើការដូចទាសករ ដើម្បីទទួលបាននូវរបស់អ្វី ដែលខ្ញុំមិនបានប្រាថ្នាចង់បាន ឬមិនត្រូវការ ។ ខ្ញុំមានការភ្ញាក់ផ្អើមបំផុត ក្នុងមួយជីវិតនេះ នៅពេលបានដឹង ថាតើរបៀបរស់នៅកម្រឹតផ្កាយប្រាំ មានភាពគួរឲ្យស្អប់ខ្ពើម គ្មានលក្ខណៈជាមនុស្ស និងគ្មានមនោសញ្ចេតនាខ្លាំងប៉ុណ្ណា”។ សព្វថ្ងៃនេះ គាត់បានបរិច្ចាកលុយដល់បណ្តាកម្មវិធីមនុស្សធម៌ ដែលគាត់បានបង្កើត ដើម្បីជួយប្រជាជននៅតំបន់អាមេរិកឡាទិន ។ ព្រះគម្ពីរសុភាសិតជំពូក ៤ បានលើកទឹកចិត្តយើង ឲ្យពិចារណាយ៉ាងប្រុងប្រយ័ត្ន អំពីផ្លូវនៃជីវិតរបស់ខ្លួន ។ គឺមានផ្លូវនៃមនុស្សដែលមានសេរីភាព ផ្លូវនៃពួកបរិសុទ្ធ និងគ្មានសេចក្តីងងឹត និងផ្លូវរបស់ពួកមនុស្សអាក្រក់ ដែលមានទៅដោយការភ័ន្តច្រឡំ(ខ.១៩)។ “ចូរឲ្យចិត្តកូនរក្សាទុកអស់ទាំងពាក្យរបស់ឪពុកចុះ ចូររក្សាអស់ទាំងបណ្តាំរបស់អញ ដើម្បីឲ្យកូនបានរស់នៅ”(ខ.៤)។ “ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក”(ខ.២៣)។ “ត្រូវឲ្យពិចារណាផ្លូវដែលជើងឯងដើរ ហើយចាត់ចែងឲ្យអស់ទាំងផ្លូវឯងបានត្រឹមត្រូវចុះ”(ខ.២៦)។ បទគម្ពីរនីមួយៗខាងលើ សុទ្ធតែលើកទឹកចិត្តយើង ឲ្យធ្វើការវាយតម្លៃ…
Read article