ការអធិស្ឋានដែលគ្មានការពិចារណា
ជួនកាល ខ្ញុំមានការខ្មាសអៀនចំពោះ សេចក្តីអធិស្ឋានរបស់ខ្លួនឯង ។ មានពេលជាញឹកញាប់ពេកហើយ ដែលខ្ញុំបានអធិស្ឋានដោយប្រើឃ្លាដដែលៗ ដែលដូចជាការសន្ទាឲ្យតែរួចពីមាត់ ជាជាងការប្រកបទាក់ទង ដោយយកចិត្តទុកដាក់ និងស្និទ្ធសា្នល ។ ខ្ញុំយល់ថា មានឃ្លាមួយដែលធ្វើឲ្យខ្ញុំធុញទ្រាន់ ហើយបានធ្វើឲ្យព្រះទ្រង់មិនសព្វព្រះទ័យ គឺឃ្លាថា “ព្រះអម្ចាស់អើយ សូមគង់នៅជាប់ជាមួយទូលបង្គំ”។ ក្នុងព្រះគម្ពីរ ព្រះអម្ចាស់បានសន្យាហើយថា ទ្រង់នឹងមិនចាកចេញពីយើងឡើយ ។ ព្រះទ្រង់បានប្រទាននូវសេចក្តីសន្យានេះ ដល់លោកយ៉ូស្វេ គឺមុនពេលគាត់ហៀបនឹងដឹកនាំពួកអ៊ីស្រាអែល ចូលទឹកដីសន្យា(យ៉ូស្វេ ១:៥)។ ក្រោយមកអ្នកនិពន្ធព្រះគម្ពីរហេព្រើបានបញ្ជាក់ថា ព្រះទ្រង់បានប្រទានសេចក្តីសន្យានេះ ដល់អ្នកជឿគ្រប់រូបផងដែរ គឺដូចដែលមានចែងថា “អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ”(១៣:៥)។ បរិបទនៃបទគម្ពីរទាំងពីរនេះ គឺចង់បង្ហាញឲ្យយើងដឹងថា ព្រះវត្តមានរបស់ព្រះ ចម្រើនកម្លាំងឲ្យយើងអាចអនុវត្តតាមបំណងព្រះទ័យទ្រង់ គឺមិនមែនធ្វើតាមបំណងចិត្តរបស់យើង ដូចដែលមានជាទូទៅ នៅក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំនោះឡើយ ។ យកល្អ ខ្ញុំប្រហែលជាត្រូវអធិស្ឋានយ៉ាងដូចនេះវិញថា “ព្រះអម្ចាស់អើយ សូមអរព្រះគុណទ្រង់ ចំពោះព្រះវិញ្ញាណទ្រង់ដែលគង់សណ្ឋិត និងសព្វព្រះទ័យនឹងដឹកនាំទូលបង្គំ តាមផ្លូវដែលទ្រង់សព្វព្រះទ័យឲ្យទូលបង្គំទៅ ។ សូមកុំឲ្យទូលបង្គំនាំទ្រង់ទៅកន្លែងដែលទូលបង្គំចង់ទៅឡើយ ។ សូមកុំតាមបំណងចិត្តរបស់ទូលបង្គំ ឡើយ តែសូមឲ្យទូលបង្គំបន្ទាបខ្លួនចុះចូលនឹងបំណងព្រះទ័យទ្រង់វិញ”។ ការណាយើងធ្វើតាមបំណងព្រះទ័យព្រះ ទ្រង់នឹងគង់នៅជាមួយយើង…
Read articleមិត្តជិតស្និទ្ធដាស់ឲ្យភ្ញាក់ឡើង
ពីរបីឆ្នាំមុន ខ្ញុំបានទៅធ្វើតេស្ត៍រកមើលជម្ងឺមហារីក ហើយខ្ញុំមានការបារម្ភអំពីលទ្ធផលដែលនឹងចេញមក ។ ខ្ញុំថប់បារម្ភកាន់តែខ្លាំង នៅពេលខ្ញុំគិតថា ជាការពិតណាស់ ពួកគ្រូពេទ្យបានទទួលការបណ្តុះបណ្តាលយ៉ាងល្អ ហើយពិតជាមានសមត្ថភាពខ្ពស់ ប៉ុន្តែ ពួកគេជាអ្នកដទៃ ដែលគ្មានទំនាក់ទំនងជាមួយនឹងខ្ញុំឡើយ ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីខ្ញុំបានភ្ញាក់ដឹងខ្លួន ពីការចាក់ថ្នាំសន្លប់ ខ្ញុំក៏បានឮសម្លេងភរិយាខ្ញុំនិយាយថា “ពិតជាអស្ចារ្យណាស់ បងសម្លាញ់ ។ គេពិនិត្យឃើញថា បងមិនមានឈឺអីទេ”។ ខ្ញុំក៏សម្លឹងមើលទឹកមុខញញឹមរបស់នាង ហើយក៏បានធូរស្បើយក្នុងចិត្ត ។ ត្រង់ចំណុចនេះ ខ្ញុំត្រូវការការធានាពីអ្នកដែលស្រឡាញ់ខ្ញុំ ។ មានការធានាស្រដៀងគ្នាមួយ ដែលបានត្រៀមទុកជាស្រេច សម្រាប់អ្នកដែលទុកចិត្តលើព្រះយេស៊ូវ ។ អ្នកជឿព្រះអាចមានការកម្សាន្តចិត្ត ដោយបានដឹងថា នៅពេលដែលពួកគេភ្ញាក់ដឹងខ្លួនឡើង នៅនគរស្ថានសួគ៌ ព្រះយេស៊ូវដែលជាអ្នកដែលស្រឡាញ់ពួកគេយ៉ាងខ្លាំងក្រៃលែង ទ្រង់កំពុងរង់ចាំពួកគេ នៅទីនោះជាស្រេច ។ ក្នុងសៀវភៅសេចក្តីអធិស្ឋានរួម មានការសម្តែងអំពីសេចក្តីសង្ឃឹមរបស់គ្រីស្ទបរិស័ទម្នាក់ ដោយពាក្យថា “បន្ទាប់ពីខ្ញុំបានភ្ញាក់ដឹងខ្លួនឡើង ព្រះដ៏ប្រោសលោះនៃខ្ញុំ នឹងឲ្យខ្ញុំក្រោកឡើង ហើយក្នុងរូបកាយរបស់ខ្ញុំ ខ្ញុំនឹងបានឃើញព្រះ ខ្លួនខ្ញុំនឹងបានឃើញទ្រង់ដោយផ្ទាល់ភ្នែក ដ្បិតទ្រង់ជាមិត្រសម្លាញ់របស់ខ្ញុំ គឺមិនមែនជាអ្នកដទៃទេ”។ តើអ្នកកំពុងពិបាកចិត្ត ដោយសារជីវិតអ្នកនឹងត្រូវអស់ឬ? ព្រះយេស៊ូវទ្រង់បានសន្យាថា ទ្រង់នឹងនៅរង់ចាំទទួលអ្នក…
Read articleការធ្វើអំពើល្អ
គេនិយាយថា “ការល្អដែលអ្នកធ្វើនៅថ្ងៃនេះ នឹងត្រូវគេភ្លេចនៅថ្ងៃស្អែក ។ តែទោះជាយ៉ាងណាក៏ដោយ ចូរកុំឈប់ធ្វើការល្អឡើយ”។ ខ្ញុំចូលចិត្តពាក្យមួយឃ្លានេះ ព្រោះវាជាការក្រើនរំឭកដ៏ប្រសើរ។ ក្នុងព្រះគម្ពីរកិច្ចការ លោកលូកាបាននិយាយសង្ខេប អំពីព្រះរាជកិច្ចដែលព្រះយេស៊ូវបានធ្វើនៅលើផែនដីថា “ទ្រង់បានយាងចុះឡើងធ្វើការល្អ”(១០:៣៨)។ ពេលដែលព្រះគម្ពីរបង្គាប់ឲ្យយើង”ធ្វើការល្អ” តើមានន័យយ៉ាងដូចម្តេចខ្លះ? ព្រះយេស៊ូវទ្រង់បានធ្វើការល្អ ដោយបង្រៀន ប្រោសជម្ងឺ ប្រទានអាហារ និងកម្សាន្តចិត្តជនទាំងឡាយ ។ ព្រះយេស៊ូវបានផ្តល់ឲ្យនូវគំរូដ៏ល្អឥតខ្ចោះ ហើយទ្រង់បានត្រាស់ហៅអ្នកដើរតាមទ្រង់ ឲ្យបំពេញសេចក្តីត្រូវការរបស់អ្នកដទៃ ដែលរាប់បញ្ចូលទាំងអ្នកដែលស្អប់ពួកគេផងដែរ គឺដូចដែលមានចែងថា “ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ ត្រូវឲ្យពរដល់អ្នកណាដែលប្រទេចផ្តាសា ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា”(ម៉ាថាយ ៥:៤៤ និងមើល លូកា ៦:២៧-៣៥ ផងដែរ)។ ពួកគេត្រូវបម្រើខ្មាំងសត្រូវរបស់ខ្លួន ដោយមិនរំពឹងចង់បានការតបស្នងអ្វីមកវិញឡើយ ។ ជាងនេះទៅទៀត អ្នកដើរតាមទ្រង់ត្រូវធ្វើការល្អ ជាពិសេសដល់គ្រីស្ទបរិស័ទឯទៀត តាមឱកាសដែលខ្លួនមាន(កាឡាទី ៦:១០)។ ពួកគេមិនត្រូវភ្លេចធ្វើការល្អ និងចែកចាយនូវអ្វីដែលខ្លួនមាន ដល់អ្នកដទៃ ដោយសារតែការបៀតបៀន ភាពអាត្មានិយម និងការជាប់រវល់ឡើយ(ហេព្រើ ១៣:១៦)។ ដើម្បីឲ្យយើងមានលក្ខណៈដូចព្រះអង្គសង្គ្រោះ និងអ្នកដើរតាមទ្រង់កាលពីសម័យដើម យើងគួរតែសួរខ្លួនឯងជារៀងរាល់ថ្ងៃថា “តើមានការល្អអ្វីខ្លះដែលខ្ញុំអាចធ្វើនៅថ្ងៃនេះ ដោយនូវព្រះនាមព្រះយេស៊ូវ?” ការល្អដែលយើងធ្វើ នឹងបានក្លាយជាដង្វាយដែលព្រះទ្រង់សព្វព្រះទ័យនឹងទទួល(ហេព្រើ…
Read articleឥតគិតថ្លៃសំរាប់ទាំងអស់គ្នា
ដើម្បីជួយអ្នកដែលមានបញ្ហាផ្គត់ផ្គង់គ្រួសារគេ ពេលដែលមានវិបត្តិសេដ្ឋកិច្ច ព្រះវិហារដែលខ្ញុំចូលរួមបានបង្កើតគំរោងមួយហៅថា សំរាប់គ្រប់គ្នាដោយឥតគិតថ្លៃ។ យើងបានយកនូវវត្ថុដែលគេប្រើ ហើយទៅព្រះវិហារហើយបើកទ្វាទទួលមនុស្សក្នុងសហគមន៍។ ពួកគេអាចមកនិងយកទៅផ្ទះនូវអ្វីដែលគេត្រូវការ។ ក្នុងពេលថ្ងៃនោះទទួលបានជោគជ័យយ៉ាងធំមួយ ពេលមានវត្ថុជាច្រើនដែលពួកគេអាចយកបាន វាប្រសើរជាងមូលហេតុនេះទៅទៀតៈមានមនុស្សប្រាំមួយនាក់ ទទួលព្រះយេស៊ូវគ្រីស្តជាព្រះសង្គ្រោះនៅក្នុងព្រឹត្តិការណ៍នោះ។ ការពិត វាមានមនុស្សជឿថ្មីប្រាំមួយនាក់ ចូលរួមចំណែកយ៉ាងច្រើនក្នុងគំរោង ឥតគិតថ្លៃសំរាប់ទាំងអស់គ្នាៈ ការផ្តល់នូវសេចក្តីសង្គ្រោះ តាមរយៈព្រះគ្រីស្តយេស៊ូវ ។ វត្ថុដែលគេយកទៅព្រះវិហារនៅថ្ងៃពិសេសនេះបានទិញរួចហើយ ។ វត្ថុទាំងនោះត្រូវបានគេឱ្យដោយឥតគិតថ្លៃដល់អ្នកដែលសុំ។ ដូចគ្នានេះដែរ ការឥតទោសបាបយើងដល់អស់កល្បបានធ្វើរួចហើយ។ ព្រះយេស៊ូវបានបង់ថ្លៃ សំរាប់បាបយើងនៅលើឈើឆ្កាង នៅភ្នំកាល់កូថា ២០០០ឆ្នាំមុន រ៉ូម៣:២៣-២៥)។ ឥឡូវទ្រង់ផ្តល់ជូនការសង្គ្រោះ ដោយឥតគិតថ្លៃ ដល់អ្នកដែលកែប្រែចិត្ត និងជឿថា ព្រះយេស៊ូវមានអំណាចលើកលែងទោសបាបនិងសង្គ្រោះ(កិច្ចការ១៦:៣១)។ យើងគ្រប់គ្នាមានសេចក្តីត្រូវការខាងវិញ្ញាណ ហើយមានតែព្រះយេស៊ូវមួយទេ ដែលអាចផ្តល់ឱ្យយើងបាន។ តើអ្នកបានទទួលអ្វីដែលទ្រង់ផ្តល់ឱ្យដោយឥតគិតថ្លៃ នៅលើអំណោយធំបំផុតលើលោកិយ គឺឥតគិតថ្លៃសំរាប់ទាំងអស់គ្នា? —Dave Branon
Read articleភពព្រហស្បតិ៍ធ្លាក់ចុះ
ថ្ងៃមួយ ខ្ញុំបានទិញប្រពន្ធ័ព្រះអាទិត្យគំរូដែលមិនសូវថ្លៃមួយឱ្យកូនប្រុសខ្ញុំ។ ការតម្លើងវាគឺត្រូវការខ្ញុំព្យួរពីដំបូលលើ។ បន្ទាប់ឱនចុះឡើងប្រាំឬប្រាំមួយដងមក ខ្ញុំស្រវាំងភ្នែកហើយហត់។ ប៉ុន្មានម៉ោងក្រោយមក យើងឮ សំឡេងភ្លើង ពេលភពព្រហស្បតិ៍បុកជញ្ជាំង។ ក្រោយមកពេលយប់នោះខ្ញុំបានគិតពីរបៀបដែលវត្ថុចំលងដែលមិនជាប់ មាំយើងធ្លាក់បែក ប៉ុន្តែ ព្រះយេស៊ូវទ្រទ្រង់ពិភពលោកដ៏ពិតនេះ។ “ទ្រង់គង់នៅមុនទាំងអស់ ហើយរបស់ទាំងអស់ក៏នៅស្ថិតស្ថេរ ដោយសារទ្រង់”(កូល៉ុស ១:១៧)។ ព្រះអម្ចាស់យេស៊ូកាន់ពិភពលោកជាមួយគ្នា ថែរក្សាច្បាប់ធម្មជាតិដែលគ្រប់គ្រងកាឡាក់ស៊ី។ ព្រះអាទិកររបស់យើងទ្រទ្រង់ “គ្រប់របស់ទាំងអស់ ដោយសារព្រះបន្ទូលដ៏មានព្រះចេស្តានៃទ្រង់”(ហេព្រឺរ១:៣)។ ព្រះយេស៊ូពេញដោយឥទ្ធិឫទ្ធិដែលទ្រង់ធ្វើឱ្យសាកលលោក ក្នុងរបៀបដោយបញ្ជាវា ឱ្យមានដូច្នោះ! អស្ចារ្យដូច្នេះដែរ គឺព្រះយេស៊ូវលើសពីអ្នកថែរក្សាពិភពលោកទៅទៀត។ ទ្រង់ទ្រទ្រង់យើងផងដែរ។ ទ្រង់ “ផ្គត់ផ្គង់ដោយព្រះអង្គទ្រង់ ឱ្យគ្រប់ទាំងអស់មានជីវិតមានដង្ហើមគ្រប់ជំពូក” (កិច្ចការ ១៧:២៥)។ ពេលខ្លះប្រហែលព្រះយេស៊ូវប្រទានឱ្យយើងខុសពីអ្វីដែលយើងសង្ឃឹម តែព្រះអង្គសង្គ្រោះរបស់យើងថែរក្សាឱ្យយើងទៅមុខ ទោះបីយើងបាក់បែកទឹកចិត្ត ដោយត្រូវការលុះ ឬទ្រាំទ្រនឹងជំងឺ។ រហូតដល់ថ្ងៃដែលទ្រង់ហៅយើងត្រលប់ទៅលំនៅយើងវិញ យើងអាចទុកចិត្តថា ទ្រង់ដែលថែរក្សាភពព្រហស្បតិ៍មិនឱ្យធ្លាក់គឺជាទ្រង់ដែលទ្រយើងផងដែរ។ —Jennifer Benson Schuldt
Read articleជីវិតដ៏ប្រសើរ
អ្នកទស្សនៈវិទ្យាគិតចុះឡើង“អ្វីជាជីវិតដែលល្អ ហើយអ្នកណាទទួលបានវា?” ខ្ញុំភ្លាមៗគិតពីមិត្តល្អខ្ញុំម្នាក់គឺ រ៉យ(Roy)។ រ៉យជាបុរសស្លូតបូត ស្ងៀមស្ងាត់ដែលមិនចង់បានការទទួលស្គាល់ ជាមនុស្សដែលទុកសេចក្តីថែរក្សានៃជីវិតគាត់ទៅព្រះបិតាដែលនៅស្ថានសួគ៌ ហើយនិងជាអ្នកដែលរវល់ខ្លួនគាត់តែម្នាក់ ជាមួយព្រះហឫទ័យព្រះបិតា។ គាត់សំឡឹងមើលពីការដែលនៅស្ថានសួគ៌។ ដូចដែលគាត់រំលឹកខ្ញុំថា “យើងគ្រាន់តែអ្នកសំចតនៅទីនេះទេ”។ រ៉យស្លាប់កាលពីរដូវស្លឹកឈើជ្រុះចុងក្រោយ។ ពេលធ្វើពិធីបុណ្យរំលឹកដល់គាត់ មិត្តភក្តិទាំងឡាយសំណេះសំណាលលើការជះឥទ្ធិពលគាត់លើជីវិតពួកគេ។ មនុស្សជាច្រើននិយាយពីសេចក្តីសប្បុរសគាត់ ការឱ្យដោយមិនគិតពីខ្លួនឯង ការបន្ទាបខ្លួន និងអាណិតអាសូរដោយស្លូតបូត។ សំរាប់មនុស្សជាច្រើន គាត់ជាការសំដែងឱ្យឃើញពីសេចក្តីដែលគ្មានលក្ខខណ្ឌរបស់ព្រះជាម្ចាស់។ បន្ទាប់ពីពិធីបុណ្យ កូនប្រុសរ៉យបើកឡានទៅកន្លែងឧបត្ថម្ភក្នុងការរស់នៅដែលជាកន្លែងឪពុកគាត់រស់នៅដល់ថ្ងៃចុងក្រោយ។ គាត់ប្រមូលសំភារៈឪពុកគាត់ទាំងអស់ៈ ស្បែកជើងពីរគូរ ខោខ្លីនិងវែងបីបួន និងរបស់របរកំប៉ិកំប៉ុកបីបួន នេះជាទំនិញនៅលោកិយរបស់រ៉យ ហើយប្រគល់ឱ្យកន្លែងបរិច្ចាគក្នុងតំបន់។ រ៉យមិនដែលមានអ្វីដែលចាត់ទុកថាជាជីវិតល្អនោះទេ ប៉ុន្តែ គាត់គឺមាននៅក្នុងព្រះនេត្រព្រះជាម្ចាស់ គឺមានក្នុងអំពើល្អ។ ជក មាក្សដូណាល់(George MacDonald)បានសរសេរថា “តើមួយណាដែលជាអ្នកស្នងទ្រព្យលោកិយនិងស្ថានសួគ៌ៈ តើអ្នកដែលមានផ្ទះរាប់ពាន់ ឬអ្នកដែលគ្មានផ្ទះសំរាប់ខ្លួនឯង មានដបដែលគាត់គោះឱ្យមានភាពអឹកអធឹក?” ជីវិតរ៉យគឺចុងក្រោយមកគឺល្អ។ —David Roper
Read article