ស្រលាញ់ព្រះជាម្ចាស់
ពីរឆ្នាំមុនក្នុងព្រះវិហារ យើងអធិប្បាយជាខ្សែបន្តលើព្រះពន្លាក្នុងសញ្ញាចាស់។ នាំមកដល់ការអធិប្បាយពីតុបង្ហាញនំប៉័ង ខ្ញុំធ្វើការមួយដែលខ្ញុំមិនដែលធ្វើពីមុន ខ្ញុំតមអាហារបួនប្រាំថ្ងៃ។ ខ្ញុំតមអាហារព្រោះខ្ញុំចង់បទពិសោធន៏សេចក្តីពិតដែលមនុស្ស មិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋនៃព្រះយេហូវ៉ាមកដែរ”(ចោទិយកថា ៨:៣)។ ខ្ញុំចង់បដិសេធអ្វីដែលខ្ញុំស្រលាញ់ អាហារសំរាប់ព្រះជាម្ចាស់ដែលខ្ញុំស្រលាញ់ជាង។ ពេលខ្ញុំតម ខ្ញុំតាមការបង្រៀនរបស់ព្រះយេស៊ូវអំពីការតមអាហារ ក្នុងម៉ាថាយ ៦:១៦-១៨។ ព្រះយេស៊ូវបានឱ្យការបញ្ជាអវិជ្ជមានថាៈ កាលណាអ្នករាល់គ្នាតមអាហារ នោះកុំឱ្យធ្វើទឹកមុខក្រៀម ដូចជាមនុស្សមានពុតឡើយ ដ្បិតគេក្លែងទឹកមុខស្រងូត(ខ.១៦)។ ទ្រង់ឱ្យបញ្ជាវិជ្ជមានអំពីការលាបប្រេងលើក្បាល និងលុបមុខ(ខ.១៧)។ បទបញ្ជាពីរនេះ បើដាក់ជាមួយគ្នាមានន័យថាពួកគេមិនគួរឱ្យមានការទាក់ទាញ ចំណាប់អារម្មណ៍លើយើង ។ ព្រះយេស៊ូវបានបង្រៀនថា នេះជាទង្វើផ្ទាល់ខ្លួនពីការថ្វាយបង្គំ ដោយលះបង់ថា មិនគួរឱ្យមានការអួតខាងសាសនា។ ចុងក្រោយ ទ្រង់មានសន្យាថា នោះព្រះវរបិតានៃអ្នកដែលទ្រង់ទតឃើញ នៅទីលាក់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនៅទីប្រចក្សច្បាស់(ខ.១៨)។ ទោះបីការតមអាហារមិនទាមទារ ក្នុងការបោះបង់អ្វីដែលយើងស្រលាញ់ យើងប្រហែលមានបទពិសោធន៍ជ្រាលជ្រៅនៃព្រះដែលយើងស្រលាញ់។ ទ្រង់ប្រទានរង្វាន់ដល់យើងជាមួយទ្រង់ផ្ទាល់់។ —Marvin Williams
Read articleសំណូក
កំឡុងពេលធ្វើដំណើរទៅបរទេស ប្តីខ្ញុំគាត់សំគាល់ថាផ្លូវក្រាលកៅស៊ូមានស្នាមពៀចជាខ្លាំង។ ពេលគាត់សួរអំពីវា អ្នកបើកឡានពន្យល់ថា វាបណ្តាលមកពីកង់ឡានដឹកទំនិញខុសច្បាប់ លើសទំងន់។ ពេលប៉ូលីសឃាត់ អ្នកបើកបរសូកលុយ ដើម្បីចៀសវាងការផាកពិន័យ។ អ្នកបើកឡានដឹកទំនិញ និងប៉ូលីសនាំមុខខាងហិរញ្ញវត្ថុ ប៉ុន្តែ អ្នកបើកបរនិងអ្នកបង់ពន្ធផ្សេងទៀត បានទុកឱ្យមានបន្ទុកខាងហិរញ្ញវត្ថុមិនយុត្តិធម៌ ហើយនិងផ្លូវដែលមិនស្រួល។ មិនមែនគ្រប់ទាំងសំណូកត្រូវបានបញ្ចេញឱ្យឃើញ ខ្លះគឺចេះប្រើកលល្បិច។ ហើយមិនមែនគ្រប់ទាំងសំណូកជាថវិការ។ ការបញ្ជោរក៏ជាប្រភេទនៃសំណូក ដែលប្រើពាក្យជាថវិកា។បើយើងធ្វើទៅកាន់មនុស្សដទៃ ដោយនិយាយអ្វីដែលល្អអំពីយើង វាក៏ដូចជាកំពុងសូក។ ចំពោះព្រះជាម្ចាស់ គ្រប់ប្រភេទនៃការលំអៀងគឺមិនយុត្តិធម៌។ ទ្រង់បានធ្វើឱ្យមានយុត្តិធម៌ មានលក្ខខណ្ឌនៃការស្នាក់នៅទឹកដីសន្យា។ ជនជាតិអ៊ីស្រាអែលមិនត្រូវបង្ខូចយុត្តិធម៌ ឬមានភាពលំអៀង(ចោទិយកថា ១៦:១៩-២០)។ សំណូកធ្វើឱ្យអ្នកផ្សេងអស់យុត្តិធម៌ ដែលវាផ្ទុយនឹងចរិតរបស់ព្រះជាម្ចាស់ដែលទ្រង់ជាព្រះលើទាំងព្រះ និងម្ចាស់លើសអស់ទាំងម្ចាស់ “ជាព្រះដ៏អស្ចារ្យ មានចេស្តា និងមានឥទ្ធិឫទ្ធ ដែលមិនលំអៀង ឬទទួលសំណូក” (១០:១៧) ពិតជាអរគុណព្រះអង្គ ដែលព្រះជាម្ចាស់ចាត់ទុកយើងដូចគ្នា ហើយទ្រង់ចង់ឱ្យយើងចាត់ទុកអ្នកផ្សេងក៏ដូចគ្នាដែរ។ —Julie Ackerman Link
Read articleអំណរនៅពេលព្រឹក
អែនជី(Angie)មិនអាចមើលកញ្ចក់ឡានដែលអាប់ពីក្នុងឡាននាង។ ដោយចៃដន្យ នាងក៏បត់ចង្កូចចេញពីឡានដឹកទំនិញ។ គ្រោះថ្នាក់នោះបណ្តាលឱ្យមានការប៉ះពាល់នឹងខួរក្បាលនាង ដែលនាងមិនអាចនិយាយ និងថែរក្សាខ្លួនបានទៀតទេ។ ប៉ុន្មានឆ្នាំមក ខ្ញុំក៏នឹកឆ្ងល់ពីការស្ងប់ស្ងាត់នៃឪពុកម្តាយនាង។ ថ្មីៗនេះខ្ញុំសួរពួកគេថា “តើរៀបចំឆ្លងកាត់បទពិសោធន៍នេះ យ៉ាងដូចម្តេច?” ឪពុកនាងឆ្លើយ ដោយគិតថា “ការពិតទៅ ផ្លូវមួយដែលយើងអាចធ្វើការនេះ គឺដោយទៅជិតព្រះជាម្ចាស់។ ទ្រង់ប្រទានឱ្យយើងនូវកំលាំង ដែលយើងត្រូវការ ដើម្បីជួយយើងឱ្យឆ្លងកាត់នេះ។” ម្តាយអែនជីយល់ស្របនិងបន្ថែមថាពេលមានគ្រោះថ្នាក់ សេចក្តីសោកសៅគេ គឺជ្រៅដែលគេគិតថាលែងមានអំណរទៀត។ ដូចដែលពួកគាត់ពឹងលើព្រះជាម្ចាស់ ពួកគាត់បទពិសោធន៍ការប្រទាន ដែលមិនដែលសង្ឃឹមមិនអាចរាប់បាន សំរាប់ការថែរក្សាខាងឯរូបកាយនិងវិញ្ញាណរបស់អែនជីនិងគ្រួសារទាំងមូល។ ទោះបីអែនជីនឹងមិនទទួលបានសមត្ថភាពនិយាយបាន នាងឥឡូវតទៅគេដោយស្នាមញញឹមដ៏ធំ ហើយការនេះនាំឱ្យមានអំណរ។ ដែលឪពុកម្តាយនាងពេញចិត្តគឺបន្តថាៈ“ទឹកភ្នែកនឹងមាននៅជាប់អស់មួយយប់ក៏បាន តែព្រឹកឡើង គង់នឹងមានសេចក្តីអំណរឡើងដែរ ”(ទំនុកតម្កើង ៣០:៥)។ តើអ្នកធ្លាប់ជួបនឹងការកើតទុក្ខដ៏ជ្រាលជ្រៅទេ? មានព្រះបន្ទូលសន្យាពីអំណរនៅអនាគត ចំណោមទឹកភ្នែកអ្នកពេលដែលអ្នកពឹងលើព្រះជាមា្ចស់ដ៏សែនស្រលាញ់។ —Dennis Fisher
Read articleការសប្បាយជារបស់ខ្ញុំ
ខ្ញុំតែងតែទន្ទឹងរង់ចាំរដូវក្តៅ។ កំដៅសូរ្យសែងដែលកក់ក្តៅ ឈ្នេរសុទ្រ និងការអាំងសាច់ញ៉ាំ ជាការសប្បាយដែលនាំមកនូវអំណរ បន្ទាប់ពីរដូវត្រជាក់ដ៏យូរ។ ទៅះបីជាយ៉ាងណា ការស្វែងរកការសប្បាយមិនមែនតាមរដូវ។ តើយើងមិនមានអំណរនឹងអាហារល្អ ការជាប់នឹងសន្ទនា ភ្លើងឆេះសូរប្រឹបៗមួយ? ចំណង់ដែលចងសប្បាយមិនខុសទេ។ ព្រះជាម្ចាស់បង្កើតយើងសំរាប់វា។ លោកប៉ុលបានរំលឹកយើងថា ព្រះជាម្ចាស់ឱ្យយើងបានអរសប្បាយ ដែលទ្រង់ប្រទានគ្រប់ទាំងអស់មកយើងរាល់គ្នាជាបរិបូរ(១ធីម៉ូថេ៦:១៧)។ អត្ថបទគម្ពីរផ្សេងទៀត ស្វាគមន៍យើងឱ្យសប្បាយ ដោយល្អនូវអាហារ មិត្តភ័ក្ត និងភាពស្និទ្ធស្នាលនៃទំនាក់ទំនងអាពាហ៍ពិពាហ៍។ ប៉ុន្តែ បើគិតថាយើងអាចរកការសប្បាយដែលស្ថិតស្ថេរពីមនុស្ស និងវត្ថុគឺដេញតាមភាពទទេបំផុត។ ការសប្បាយបំផុត គឹមិនអាចរកបានក្នុងការរំភើបរយៈពេលខ្លីដែលលោកិយផ្តល់ឱ្យ ប៉ុន្តែ ជាជាងរកក្នុងអំណររយៈពេលយូរ ពីភាពស្និទ្ធស្នាលដ៏ជ្រាលជ្រៅជាមួយព្រះជាម្ចាស់។ ស្តេចសាឡូម៉ូនរៀនពីរបៀបពិបាកនេះ។ “យើងមិនបានហាមឃាត់ចិត្ត មិនឱ្យមានសេចក្តីអំណរណាមួយទេ” ទ្រង់សារភាព(សាស្តា ២:១០)។ ប៉ុន្តែ បន្ទាប់ពីការស្វែងរកការសប្បាយហួសប្រមាណរបស់ទ្រង់ហើយ ទ្រង់បានសរុបមកថាៈ “នោះហើយមើល សុទ្ធតែឥតប្រយោជន៍ ហើយអសារឥតការទទេ ឥតមានផលប្រយោជន៍អ្វីនៅក្រោមថ្ងៃឡើយ ”(ខ.១១)។ វាមិនមែនជាចម្ងល់សោះ ពេលទ្រង់ព្រមានថា “ឯអ្នកណា ដែលចូលចិត្តតែនឹងការលេងសប្បាយ នោះនឹងត្រូវជាមនុស្សទាល់ក្រទៅ”(សុភាសិត ២១:១៧)។ អ្វីដែលយើងពិតជាកំពុងរកនោះ គឺសំរាប់ពេញចិត្តក្នុងការបំពេញ និងលូតលាស់ខាងឯទំនាក់ទំនងជាមួយព្រះយេស៊ូវ។ ចូរតាមកិតៗនឹងទ្រង់ហើយភ្លក់ការរីករាយទ្រង់! —Joe Stowell
Read articleនៅឱ្យជិត
មិត្តខ្ញុំនិងខ្ញុំកំពុងធ្វើដំណើរជាមួយគ្នា ហើយនាងមើលទៅអស់កំលាំងបន្តិច។ ពេលយើងដល់ព្រលានយន្តហោះ នោះនាងភ្លេចមិនបានយកអត្តសញ្ញាណរួចរាល់ហើយរកមិនឃើញលេខអនុញ្ញាណដែលបានកក់ទុក។ ភ្នាក់ ងារលក់សំបុត្ររង់ចាំដោយអត់ធ្មត់ ញញឹម ហើយក៏ជួយនាងត្រង់កន្លែងឆែកខ្លួនពេលចូល។ បន្ទាប់ពីទទួលសំបុត្រនាង ហើយនាងសួរថា “តើយើងត្រូវទៅទីណាទៀត?” ហើយភ្នាក់ងារបំរើនោះញញឹមម្តងទៀត ចង្អុលមកឯខ្ញុំ ហើយនិយាយទៅកាន់នាង “ចូរនៅជិតមិត្តភ័ក្តអ្នកនាង?” នោះអាចជាដំបូន្មានល្អសំរាប់យើងគ្រប់គ្នា នៅពេលយើងអស់កំលាំងៈ ចូរនៅជិតមិត្តភក្តិអ្នក។ ទោះបីព្រះយេស៊ូវជាមិត្តសំឡាញ់យើង យើងនៅតែត្រូវការទំនាក់ទំនងជាមួយអ្នកជឿផ្សេងទៀត ដើម្បីជួយយើងឱ្យរស់ក្នុងជីវិតនេះ។ ក្នុងសំបុត្រទីមួយរបស់លោក ពេត្រុសបានសរសេរទៅកាន់អ្នកជឿដែលត្រូវការគ្នាទៅវិញទៅមក ព្រោះពួកគេកំពុងរងទុក្ខសំរាប់ជំនឿពួកគេ។ នៅក្នុងប្រយោគខ្លីៗខ្លះ ក្នុងជំពូកទីបួន ពេត្រុសបាននិយាយពីតម្រូវការ ដែលត្រូវទទួល និងឱ្យសេចក្តីស្រឡាញ់គ្នា ឱ្យអស់ពីចិត្ត អធិស្ឋាន និងសេចក្តីស្វាគមន៍(ខ.៧-៩)។ គាត់ក៏បានបញ្ជូលសេចក្តីត្រូវការសំរាប់អ្នកជឿ ដែលប្រើអំណោយទានខាងវិញ្ញណរបស់ពួកគេ ដើម្បីបំរើគ្នាទៅវិញទៅមក(ខ.១០)។ នៅក្នុងអត្ថបទមួយផ្សេងទៀត យើងត្រូវបានលើកទឹកចិត្តឱ្យកំសាន្តគ្នាទៅវិញទៅមក ដោយសេចក្តីកំសាន្តដែលយើងទទួលពីព្រះជាម្ចាស់(២កូរិន ១:៣-៤)។ ហើយស្អាងគ្នាទៅវិញទៅមក ដោយស្រលាញ់(១ថែស្សា ៥:១១)។ ពេលជីវិតទទួលការលំបាក ហើយយើងអស់កំលាំង ចូរស្ថិតនៅក្បែរមិត្តភក្តិជាគ្រីស្ទានដែលនឹងជួយយើងដើរឆ្លងកាត់វា។ —Anne Cetas
Read articleរូបភាពដ៏អស្ចារ្យ
ពីផ្ទះខ្ញុំទៅអាមេរិចខាងជើង ថ្មីៗនេះខ្ញុំប្រើ Google Maps ដើម្បីមើលជុំវិញជិតខាងក្នុងណេរូប៊ី កេនយ៉ា ដែលជាកន្លែងគ្រួសារខ្ញុំរស់នៅ២០ឆ្នាំមុន។ រូបភាពបានពីផ្កាយរណបនៅលើអេក្រង់កុំព្យូទ័រ ខ្ញុំអាចឱ្យខ្ញុំមើលឃើញផ្លូវ ស្នាមគំនូសផ្លូវ និងអគារ។ នៅករណីខ្លះ ខ្ញុំបានរូបភាពពីកំរិតផ្លូវ ដែលខ្ញុំឈនៅទីនោះ។ វាពិតជាច្បាស់ ប៉ុន្តែនោះជារសជាតិ ដែលតូចនៃរបៀបដែលព្រះជាម្ចាស់ នឹងមើលពិភពលោកយើង។ អ្នកនិពន្ធទំនុកតម្កើងអបអរសាទរទិដ្ឋភាពព្រះជាម្ចាស់ ដោយសរសេរពាក្យទាំងនេះ“ព្រះយេហូវ៉ាទ្រង់ទតមកពីលើស្ថានសួគ៌ ទ្រង់ឃើញមនុស្សលោកទាំងអស់……. ក៏ពិចារណាមើលអស់ទាំងការដែលគេធ្វើដែរ…..ព្រះនេត្រនៃព្រះយេហូវ៉ាទតមកលើអស់អ្នក ដែលកោតខ្លាច ដល់ទ្រង់ គឺមកលើពួកអ្នកដែលសង្ឃឹមដល់សេចក្តីសប្បុរសទ្រង់ ដើម្បីនឹងជួយឱ្យព្រលឹងគេរួចពីស្លាប់ ហើយការពារឱ្យគេរស់នៅក្នុងគ្រាអំណត់”(ទំនុកតម្កើង ៣៣:១៣-១៩)។ មិនដូចផ្កាយរណប ដែលគ្មានអារម្មណ៍ គឺព្រះជាម្ចាស់ទ្រង់ទត ដោយព្រះហឫទ័យស្រលាញ់ នៅពេលទ្រង់ពិចារណាតើយើងជាអ្នកណា និងយើងកំពុងធ្វើអ្វី។ ព្រះគម្ពីរប្រាប់ថាទ្រង់ចង់ឱ្យយើងទុកចិត្តទ្រង់និងដើរតាមផ្លូវទ្រង់។ យើងនឹងមិនដែលឆ្ងាយពីព្រះនេត្រទ្រង់ឡើយ ហើយទ្រង់ដាក់ព្រះនេត្រលើគ្រប់គ្នា ដែលមានសង្ឃឹមលើទ្រង់។ ហើយគ្រប់អ្នកដែលស្គាល់ព្រះជាមា្ចស់តាមរយៈមានជំនឿលើព្រះយេស៊ូវគ្រីស្ទ វាពិតជាលើកទឹកចិត្តពេលដែលដឹងថារាល់ថ្ងៃ យើងជារូបភាពដែលទ្រង់មើល។ —David McCasland
Read article