ទ្រង់ហៅខ្ញុំជាមិត្តសំឡាញ់
មនុស្សម្នាក់បានឲ្យនិយមន័យមិត្តភាពជា “ការស្គាល់ចិត្តអ្នកដទៃ និងចែករំលែកទឹកចិត្តខ្លួនជាមួយអ្នកដទៃ”។ យើងចែករំលែកទឹកចិត្តយើងជាមួយអ្នកដែលយើងទុកចិត្ត ហើយទុកចិត្តអ្នកដែលខ្វល់ខ្វាយពីយើង។ យើងទុកចិត្តដល់មិត្តយើង ព្រោះយើងមានទំនុកចិត្តថា គេនឹងប្រើព័ត៌មាននោះជួយយើង មិនមែនធ្វើឲ្យយើងគ្រោះថ្នាក់។ ពួកគេក៏ត្រលប់ទុកចិត្តយើងក្នុងមូលហេតុដូចគ្នានេះដែរ។ ជារឿយៗ យើងថាព្រះយេស៊ូវជាមិត្តយើង ព្រោះយើងដឹងថាទ្រង់ ចង់ធ្វើអ្វីដែលល្អសំរាប់យើង។ យើងប្រាប់ទ្រង់ព្រោះយើងទុកចិត្តទ្រង់។ ប៉ុន្តែ តើអ្នកដែលបានពិចារណាថា ព្រះយេស៊ូវទុកចិត្តដល់មនុស្សរបស់ទ្រង់ទេ? ព្រះយេស៊ូវបានផ្តើមហៅសាវកទ្រង់ជាមិត្តសំឡាញ់ជាជាងអ្នកបំរើ ព្រោះតែទ្រង់បានទុកចិត្តពួកគេ លើគ្រប់យ៉ាងដែលទ្រង់ឮពីព្រះបិតា(យ៉ូហាន១៥:១៥)។ ព្រះយេស៊ូវបានទុកចិត្តពួកសាវ័កឱ្យប្រើប្រាស់ពត៌មាននោះ សំរាប់សេចក្តីល្អដល់រាជ្យព្រះបិតា។ ទោះបីយើងដឹងថាព្រះយេស៊ូវជាមិត្តសំឡាញ់យើង តើយើងអាចនិយាយថា យើងជាមិត្តសំឡាញ់ទ្រង់ទេ? តើយើងស្តាប់ទ្រង់ទេ? ឬតើយើងគ្រាន់តែចង់ឲ្យទ្រង់ស្តាប់យើងតែមួយនោះ? តើយើងចង់ដឹងពីអ្វីក្នុងព្រះហឬទ័យទ្រង់ទេ? តើយើងគ្រាន់តែចង់ប្រាប់ទ្រង់ ពីអ្វីដែលនៅក្នុងចិត្តយើង? ក្លាយជាមិត្តសំឡាញ់នឹងព្រះយេស៊ូវ ត្រូវតែស្តាប់អ្វីដែលទ្រង់ចង់ឱ្យយើងដឹង ហើយប្រើប្រាស់ព័ត៌មាននោះ នាំអ្នកដទៃឱ្យចូលក្នុងមិត្តភាពជាមួយទ្រង់។ —Julie Ackerman Link
Read articleការប្រឆាំងនឹងឈើឆ្កាង
ករណីតុលាការអាមេរិកថ្មីៗមួយផ្តោតលើថា តើនិមិត្តសញ្ញាសាសនា គឺឈើឆ្កាង គួរអនុញ្ញាតឲ្យមានលើដីសាធារណទេ។ លោក ម៉ាក សែមិន Mark Sheman អ្នកកាសែតម្នាក់បានរាយណ៍ការលើបញ្ហានះ ដោយនិយាយថា ទោះបីជា ឈើឆ្កាងក្នុងសំណួរបានសង់ឡើងក្នុងឆ្នាំ១៩៣៤ ជាទីរំលឹកដល់ទាហានដែលស្លាប់ក្នុងសង្គ្រាមលោកលើកទី១ ក្រុមទាហ៊ានជើងចាស់មួយដែលប្រឆាំងនឹងវា បានហៅឈើឆ្កាងថាជានិមិត្តសញ្ញាគ្រីស្ទានដ៏មានអំណាច ហើយមិនមែនជានិមិត្តសញ្ញានៃសាសនាផ្សេងទៀត។ ឈើឆ្កាងតែងតែត្រូវគេប្រជែងប្រឆាំង។ នៅក្នុងសតវត្សទីមួយ សាវកប៉ូលបាននិយាយថាឲ្យមកផ្សាយដំណឹងល្អប៉ុណ្ណោះ តែមិនមែនដោយពាក្យឧត្តុង្គឧត្តមឡើយ ក្រែងឈើឆ្កាងនៃព្រះគ្រីស្ទទៅជាអសារឥតការវិញ ។ ប្រាជ្ញា និងព្រះចេស្តានៃព្រះអម្ចាស់ដ្បិតដំណឹងពីឈើឆ្កាង នោះជាសេចក្តីចំកួតដល់អស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្តានៃព្រះ ដល់យើងរាល់គ្នា ដែលកំពុងតែបានសង្គ្រោះវិញ(១កូរិន១:១៧-១៨) ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងឃើញឈើឆា្កងជានិមិត្តសញ្ញាគ្រីស្ទានដ៏មានអំណាច។ វាជាភស្តុតាងនៃអំណាចព្រះ ដើម្បីឲ្យយើងមានសេរីភាពពីការសង្កត់សង្កិនពីអំណាចបាប។ នៅក្នុងសង្គមដែលមានភាពផ្សេងគ្នានិងពហុនិយម ការប្រជែងប្រឆាំងលើនិមិត្តសញ្ញាសាសនានឹងបន្តមាន។ តុលាការនឹងសំរេចថាតើឈើឆ្កាងគួរតែតាំងលើទ្រព្យសាធារណឬទេ។ ក៏ប៉ុន្តែការតាំងបង្ហាញអំណាចនៃឈើឆ្កាងនឹងត្រូវសំរេចនៅក្នុងចិត្តយើង។ —David McCasland
Read articleតើកំពុងធ្វើអ្វី?
កាលដើមរដូវនិទាឃរដូវ ប្រពន្ធខ្ញុំ និងខ្ញុំ មើលទស្សនីយភាពសត្វចាបដែលគួរអោយចាប់អារម្មណ៍ខាងក្រៅបង្អួចផ្ទះបាយយើង។ ចាបមួយគូរដោយមានចំបើង ក្នុងចំពូកចូល ក្នុងរន្ធខ្យល់ផ្ទះដែលនៅជិតខាងយើង ពីរអាទិត្យក្រោយមក យើងសប្បាយចិត្តដោយឃើញកូនចាបបួនលេចក្បាលចេញពីកន្លែងខ្យល់ចេញចូល។ ម៉ាក់ និងប៉ា ក៏ដាក់វេនបញ្ចុកចំណីកូនចាបដែលឃ្លានទាំងនោះ។ មើលឃើញមាត់ចំហធំ វារំលឹកខ្ញុំថាវាសំខាន់យ៉ាងណាទៅសំរាប់អ្នកដើរតាមព្រះគ្រីស្ទប្រាថ្នាចង់បានអាហារខាងឯវិញ្ញាណ។ ក្នុង១ពេត្រុស ២:២ លោកសាវកពេត្រុសប្រើប្រាស់ភាពរសដៀងគ្នា ពីការដែលប្រាថ្នាចង់បានអោយគេបញ្ចុកចំណីអាហារ៖ នោះត្រូវឲ្យសង្វាតរកទឹកដោះសុទ្ធ ខាងឯព្រលឹងវិញ្ញាណវិញ ដូចជាទារកដែលទើបនឹងកើត ឯភាសាក្រិកបកប្រែថា សង្វាត និយាយពីស្រែកដោយមានបំណង។ វាគឺជាពាក្យផ្សំដែលមានន័យថា ប្រាថ្នាចង់បានយ៉ាងអស់ពីចិត្ត រឺចង់បានយ៉ាងខ្លាំង។ វាប្រហែលមើលទៅ ដូចជាចំលែកដែលត្រូវគេបង្គាប់អោយចង់បានយ៉ាងអស់ពីចិត្ត សំរាប់អ្វីមួយ។ ប៉ុន្តែវាមិនដូចនឹងសត្វចាប និងកូនដែលឃ្លាននោះទេ យើងត្រូវការរំលឹកអំពីតម្រូវការខាងឯការចិញ្ចឹមវិញ្ញាណ។ ទោះបីជាយើងប្រហែលជាបានចំអែតដោយព្រះបន្ទូលកាលពីមុន(ខ.៣) យើងត្រូវដឹងថាតម្រូវការយើងគឺត្រូវតែបន្ត ហើយបើគ្មានការចិញ្ចឹមបន្ថែមនោះ យើងនឹងខ្សោយខាងឯព្រលឹងវិញ្ញាណ។ ព្រះជាម្ចាស់ចង់បញ្ចុកកូនស្ងួនភ្ងាទ្រង់។ ដូច្នេះ ចូរបើកមាត់អោយធំ! —Dennis Fisher
Read articleតើកំពុងធ្វើអ្វី?
ពេលដែលនៅផ្ទះមួយរយៈខ្លីមក ចៅស្រីខ្ញុំចាប់ផ្តើមសួរ “កំពុងធ្វើអ្វីហ្នឹងលោកតា?” ម្តងហើយម្តងទៀត។ ទោះបីខ្ញុំកំពុងធ្វើការជាមួយកុំព្យូទ័រ ពាក់ស្បែកជើងចង់ចេញក្រៅ អង្គុយអានសៀវភៅ រឺជួយធ្វើការក្នុងផ្ទះបាយ នាងសសៀរមកឯខ្ញុំ ហើយសួរខ្ញុំថាកំពុងធ្វើអ្វី។ បន្ទាប់ពីឆ្លើយនឹងនាងរាប់សិបដងថា បង់ថ្លៃវិក័យប័ត្រ ទៅហាងអានកាសែត ជួយយាយឯង បន្ទាប់មកខ្ញុំមកដល់សេចក្តីរួមថានាងកំពុងសួរនូវសំនួរដ៏គន្លឹះមួយ។ ឆ្លើយនឹងសំនួរទៅក្មេងស្រីតូចដែលចង់ដឹងចង់ឮម្នាក់អំពីរឿងដែលយើងធ្វើនោះ គឺជារឿងមួយ ប៉ុនែ្ត ឆ្លើយទៅឯព្រះជាម្ចាស់ អំពីសកម្មភាពយើង គឺពិតជាសំខាន់មែនទែន។ តើវាមិនសំខាន់ទេអ្វីបើគិតថា ព្រះជាម្ចាស់ទ្រង់មកនៅក្បែរកៀកយើងគ្រប់ពេលហើយថា អ្នកកំពុងធ្វើអ្វី? សូមស្រម៉ៃថាជាញយៗ ចំលើយយើងប្រហែលគ្មានន័យ ឬទទេរ ខ្ញុំមើលទូរទស្សន៍ពេញមួយថ្ងៃ ខ្ញុំកំពុងញ៉ាំអាហារច្រើនជាងអ្វីដែលខ្ញុំគួរ ខ្ញុំកំពុងទៅមួយថ្ងៃទៀតដោយអត់បានទាក់ទងជាមួយព្រះអង្គ ខ្ញុំកំពុងប្រកែកជាមួយប្តីប្រពន្ធ។ ហើយបញ្ជីចេះតែតទៅ ទៅជាការអាម៉ាស់របស់យើង។ យើងត្រូវបានប្រាប់ថាអោយប្រើប្រាស់ពេលវេលាយើងអោយមានប្រយោជន៍ ដោយមានសិរីរុងរឿងរបស់ព្រះក្នុងខ្សែភ្នែក(១កូរិ១០:៣១ កូល៣:២៣)លោកប៉ុលនិយាយថា ដូច្នេះត្រូវប្រយ័ត្នដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា កុំឱ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ (អេភេសូរ៥:១៥) ដូច្នេះ វាជាសំនួរល្អ ដែលព្រះជាម្ចាស់ចង់ដឹង អ្នកកំពុងធ្វើអ្វី? —Dave Branon
Read articleបញ្ហានៃគំនិត
យើងកំពុងរស់នៅក្នុងសម័យ ដែលប្រមូលផ្តុំដោយគំនិតមហាជនគ្រប់ប្រភេទ។ ការសំរេចចិត្តត្រូវបានសំរេចដោយក្រុមមនុស្សជាច្រើន ហើយការសំរេចខ្លះជាការល្អ។ ការស្ទាប់ស្ទង់មតិអាចប្រាប់យើងអំពីមនុស្សដែលមានបទពិសោធន៍ជាមួយផលិតផល ជួយយើងក្នុងការធ្វើ ការទិញដែលឆ្លាតវៃ។ ការប្រមូលគំនិតអាចអោយមន្ត្រីរដ្ឋាភិបាលដឹងពីការគិំតផ្តួចផ្តើមពីគោលនយោបាយពួកគេ នឹងត្រូវគេទទួលយកយ៉ាងដូចម្តេច។ នៅពេលដែលព័ត៌មានប្រមូលផ្តុំជាបញ្ហានៃគំនិតផ្ទាល់ខ្លួន វាអាចមានប្រយោជន៍ក្នុងការធ្វើការសំរេចចិត្តលើកំរិតផ្សេងៗគ្នា។ ទោះបីយ៉ាងណា នៅពេលវាមកដល់សំនួរសំខាន់បំផុតមួយ សំរាប់ភាពអស់កល្ប នោះបណ្តាជនគេមិនអាចឆ្លើយបាន។ យើងត្រូវតែឆ្លើយដោយខ្លួនឯង នៅក្នុងម៉ាថាយ១៦ ព្រះយេស៊ូវបាននាំសាវកមកក្រុងកេសារ៉ា ភីលីព ហើយសួរដល់ពួកសាវកនូវសំនួរអំពីគំនិតមហាជនៈ តើមនុស្សទាំងឡាយ គេថាកូនមនុស្សជាអ្នកណា?(ខ១៣) ចំលើយទាំងអស់ផ្សេងៗគ្នា ហើយនិងបំពេញឱ្យគ្នា ប៉ុន្តែគ្មានមួយណាគ្រប់គ្រាន់។ នោះហើយដែលជាហេតុព្រះយេស៊ូវសួរសាវកទ្រង់ “ចុះឯអ្នករាល់គ្នាវិញ តើថាខ្ញុំជាអ្នកណា?(ខទី១៥) នោះពេត្រុសបានឆ្លើយចំលើយដ៏ត្រូវៈ “ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់”(ខ.១៦) មតិសាធារណអាចជួយឆ្លើយនូវសំនួរមួយចំនួន ប៉ុន្តែ មិនមែនជាមួយដែលកំណត់ភាពអស់កល្បរបស់អ្នកៈ តើអ្នកនិយាយថា ព្រះយេស៊ូវជាអ្នកណា? បើអ្នកយល់ស្របជាមួយនឹងព្រះគម្ពីរហើយទុកនឹងព្រះគ្រីស្ទ នោះអ្នកនឹងមានជីវិតអស់កល្ប ។—Bill Crowder
Read articleបាត់បង់តែរកឃើញវិញ
មកដល់ថ្ងៃដែលខ្ញុំរកឃើញវិញ ទើបខ្ញុំដឹងថាខ្ញុំជាមនុស្សបាត់បង់។ ខ្ញុំធ្វើការងាររកស៊ីជាធម្មតា ផ្លាស់ប្តូរពីការងារមួយទៅការងារមួយទៀត។ ប៉ុន្តែទើបតែខ្ញុំបានទទួលអ៊ីម៉ែលមួយមានចំណងជើងថា៖ «ខ្ញុំគិតថាអ្នកជាបងប្អូនជីដូនមួយរបស់ខ្ញុំ»។ ពេលខ្ញុំអានសារក្នុងសំបុត្រនោះ នាងនិងបងប្អូនជីដូនមួយម្នាក់ទៀត ស្វែងរកមើលស្រឡាយគ្រួសាររបស់ខ្ញុំអស់រយៈពេល១០ឆ្នាំមកហើយ។ បងប្អូនជីដូនមួយម្នាក់ទៀតបានសន្យាជាមួយនឹងឪពុកគាត់មនុស្សស្លាប់ថានឹងស្វែងរកសាច់ញាតិរបស់គាត់អោយឃើញ។ ខ្ញុំមិនបានធ្វើអ្វីសោះ ដែលបញ្ជាក់ថាខ្ញុំជាមនុស្សបាត់បង់ អោយគេរកខ្ញុំឃើញ ខ្ញុំក៏មិនត្រូវធ្វើអ្វីដែរ គ្រាន់តែទទួលស្គាល់ថាខ្ញុំជាមនុស្សដែលគេកំពុងតែស្វែងរក។ ខ្ញុំដឹងថា ពួកគេចំណាយពេល និង ថាមពលជាច្រើនស្វះស្វែងរកគ្រួសាររបស់ខ្ញុំ ធ្វើអោយខ្ញុំមានអារម្មណ៍ថាខ្លួនឯងពិសេសណាស់។ រឿងនេះធ្វើអោយខានពិតពីរឿងប្រស្នារកូនពៅវង្វេងពុំបានឡើយ(លូកា ១៥)ក្នុងនោះក៏មានរឿងចៀមវង្វេង និងប្រាក់ដួងដែលបាត់បង់ ពេលណាយើងឃ្លាតឆ្ងាយចេញពីព្រះអង្គ ទោះជាមានចេតនាដូចកូនពៅវង្វេង ឬអចេតនាដូចជាចៀមវង្វេងបាត់ក្តី ព្រះជាម្ចាស់ស្វែងរកអ្នក។ ទោះជាយើងមិនដឹងថា ខ្លួនជាមនុស្សបាត់បង់ ហើយយើងគ្មានទំនាក់ទំនងជាមួយព្រះអង្គ នោះយើងជាមនុស្សបាត់បង់ហើយ។ ដើម្បីអោយទ្រង់រកយើងឃើញវិញ យើងត្រូវទទួលស្គាល់ថា ព្រះជាម្ចាស់កំពុងតែស្វែងរកយើង (លូកា ១៩:១០)។ ដោយបោះបង់ផ្លូវរឹងទទឹងចោល យើងអាចរួមជាមួយព្រះគ្រិស្ត ហើយទ្រង់នឹងស្តារគ្រួសារយើងឡើងវិញ ។ Julie Ackerman Link
Read article