ដើរ​តាម​ផ្លូវ​ថ្មី

១ពេត្រុស ២:៩-១២ ពីដើម​អ្នក​រាល់​គ្នា​មិនមែន​ជា​សាសន៍​ណាមួយ​ទេ តែ​ឥឡូវ​នេះ​ជា​សាសន៍​របស់​ព្រះ​វិញ​។ ១ពេត្រុស ២:‌១០ ស្នូរ​ទះដៃ​បាន​ផ្ទុះ​ឡើង ខណៈ​ពេល​ដែល​សិស្ស​ឆ្នើម​ប្រចាំ​សាលា​បាន​ទទួល​បណ្ណ​សរសើរ សម្រាប់​ភាគ​ជោគជ័យ​ក្នុង​ការ​សិក្សា​។ ប៉ុន្តែ កម្មវិធី​អបអរ​នេះ​មិនមែន​មានតែ​ប៉ុណ្ណឹង​ទេ​។ រង្វាន់​បន្ទាប់ គឺ​សម្រាប់​អបអរ​សិស្ស​ដែល​មិនមែន​ជា​សិស្ស “ឆ្នើម” តែ​ជា​សិស្ស​ដែល​បាន​ប្រឹង​ប្រែង​រៀន​សូត្រ ​ឲ្យ​ការ​សិក្សា​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​។ ពួកគេ​បាន​ខិតខំ ដើម្បី​កុំ​ឲ្យ​ប្រឡង​ធ្លាក់​ទៀត ឬ​បាន​កែ​ប្រែ​អាកប្ប​កិរិយា​ដែល​រំខាន​អ្នក​ដទៃ ឬ​បាន​ប្ដេជ្ញា​ចិត្ត​មក​រៀន​ឲ្យ​ទៀង​ទាត់​។ ឪពុក​ម្តាយ​របស់​ពួកគេ​ក៏​មាន​ទឹក​មុខ​ញញឹម ហើយក៏​បាន​ទះដៃ​អបអរ ដោយ​ទទួល​ស្គាល់​ថា កូន​របស់​ខ្លួន​បាន​ងាក​មក​ដើរ​ផ្លូវ​ថ្មី ជា​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​វិញ គឺ​មិន​បាន​មើលទៅ​ចំណុច​ខ្វះខាត​ដែល​ពួកគេ​មាន​កាលពី​មុន​នោះ​ទេ​។ ទិដ្ឋភាព​នៃ​ការ​អបអរ​ដូច​នេះ ពិតជា​បាន​លើក​ទឹក​ចិត្ត​យើង​ណាស់ តែ​ក៏បាន​រំឭក​យើង អំពី​របៀប​ដែល​ព្រះវរបិតា​ទត​ឃើញ​ជីវិត​យើង​ដែល​ជា​អ្នកជឿ​ព្រះអង្គ គឺ​មិន​បាន​ទត​ឃើញ​ជីវិត​យើង ជា​អ្នក​ដទៃ​ដូច​កាលពី​មុន​នោះ​ទេ តែ​ព្រះ​អង្គ​ទត​ឃើញ​ជីវិត​យើង ជា​កូន​ព្រះអង្គ នៅ​ក្នុង​ព្រះគ្រីស្ទ ក្នុង​ពេល​បច្ចុប្បន្ន​។ គឺ​ដូច​មាន​សេចក្តី​ចែងថា “ប៉ុន្តែ អស់​អ្នកណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ​នាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់ជា​កូន​ព្រះ”(យ៉ូហាន ១:១២)។ នេះ​ជា​ការ​បើក​បង្ហាញ ដែល​មាន​ពេញ​ដោយ​ក្តី​ស្រឡាញ់! ហេតុ​នេះ​ហើយ សាវ័ក​ប៉ុល​បាន​រំឭក​អ្នកជឿ​ថ្មី​ថា “ពីដើម អ្នក​រាល់​គ្នា​ក៏​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​អំពើបាប​ដែរ”(អេភេសូរ ២:១)។ ប៉ុន្តែ តាម​ពិត “យើង​រាល់​គ្នា​ជា​ស្នាដៃ ដែល​ទ្រង់​បង្កើត​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ​សំរាប់​ការ​ល្អ…

Read article
ចិត្ត​ដែល​កែ​ប្រែ

យេរេមា ៤:‌១-៤ ឱ​ពួក​អ៊ីស្រាអែលអើយ បើឯង​នឹងមកឯអញ​វិញ ហើយ​នឹង​លះបង់​អំពើ​គួរ​ស្អប់​ខ្ពើម​របស់ឯង​ចេញ​ពីមុខអញ​ទៅ នោះឯង​រាល់​គ្នា​មិន​ត្រូវ​បំបរបង់​ទេ​។ យេរេមា ៤:‌១ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ បាន​បំពាន​ពាក្យ​សន្យា ដែល​គាត់​ធ្លាប់​បាន​ប្រកាស ក្នុង​ពិធី​មង្គល​ការ​របស់​គាត់​។ ខ្ញុំ​មាន​អារម្មណ៍​ឈឺ​ចាប់​ក្នុង​ចិត្ត​ណាស់ ពេល​ដែល​បាន​ឃើញ​គាត់​បំផ្លាញ​គ្រួសារ​របស់​គាត់​។ ពេល​គាត់​ស្វែងរក​ការ​ផ្សះផ្សា​ជាមួយ​ភរិយា​គាត់ គាត់​ក៏​បាន​សុំ​ការ​ប្រឹក្សា​យោបល់​ពី​ខ្ញុំ​។ ខ្ញុំ​ក៏បាន​ប្រាប់​គាត់​ថា គាត់​ចាំបាច់​ត្រូវ​ផ្តល់​ឲ្យ​ភរិយា​គាត់ លើស​ពី​ពាក្យ​សម្តី​របស់​គាត់ បាន​សេចក្តី​ថា គាត់​ចាំបាច់​ត្រូវ​បង្ហាញ​ការ​កែ​ប្រែ ក្នុង​ការ​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​ភរិយា​របស់​គាត់ ហើយ​ត្រូវ​លប់​បំបាត់ដាន​នៃ​អំពើបាប​ទាំង​អស់​ដែល​គាត់​មាន​។ ហោរា​យេរេមា​ក៏បាន​ផ្តល់​ឲ្យ​នូវ​យោបល់​ស្រដៀង​នេះ ដល់​អ្នក​ដែល​បាន​បំពាន​សេចក្តី​សញ្ញា ដែល​ពួកគេ​បាន​តាំង​ជាមួយ​ព្រះអម្ចាស់ ហើយ​ងាក​ទៅដើរ​តាម​ព្រះ​ដទៃ​។ បើ​គ្រាន់​តែ​ងាក​ទៅ​រក​ព្រះអង្គ(យេរេមា ៤:‌១) នោះ​មិន​ទាន់​គ្រប់​គ្រាន់​នៅឡើយ​ទេ ទោះ​នេះ​ជា​ជំហាន​ទីមួយ​ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សា​ក៏ដោយ​។ ពួកគេ​ចាំ​បាច់​ត្រូវ​កែ​ប្រែ​ការ​ប្រព្រឹត្ត​របស់​ខ្លួន ឲ្យ​ស្រប​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួកគេ​។ បាន​សេចក្តី​ថា ពួកគេ​ត្រូវ​លះបង់​ចោល​ការ​ថ្វាយបង្គំ​រូប​ព្រះ​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​នោះ(ខ.១)។ ហោរា​យេរេមា​មាន​ប្រសាសន៍​ថា បើ​ពួកគេ​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត ដោយ​ពិត​ត្រង់ យុត្តិ​ធម៌ និង​សុចរិត ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​​ដល់​ប្រជា​ជាតិ​ទាំងឡាយ(ខ.២)។ បញ្ហា​ស្ថិត​នៅ​ត្រង់ថា ពួកគេ​កំពុង​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​តែ​បបូរ​មាត់ គឺ​មិន​បាន​សន្យា​ឲ្យ​អស់ពី​ចិត្ត​ទេ​។ ព្រះអម្ចាស់​មិន​សព្វ​ព្រះទ័យ នឹង​ការ​សន្យា​តែ​បបូរ​មាត់ ព្រះអង្គ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ថ្វាយ​ចិត្ត​ដាច់​ដល់​ព្រះអង្គ​។ គឺ​ដូច​ដែល​ព្រះយេស៊ូវ​មាន​បន្ទូល​ថា “មាត់​តែង​និយាយ តាម​សេចក្តី​បរិបូរ​ដែល​នៅ​ក្នុង​ចិត្ត”(ម៉ាថាយ ១២:៣៤)។ ហេតុ​នេះ​ហើយ ហោរា​យេរេមា​ក៏បាន​បន្ត​លើក​ទឹក​ចិត្ត​អ្នក​ដែល​ស្តាប់​គាត់ ដើម្បី​ឲ្យ​ពួកគេ​ភ្ជួរ​បំបែក​ដីរឹង​នៃ​ចិត្ត​របស់​ពួកគេ ហើយ​កុំ​ឲ្យ​ព្រោះ​គ្រាប់ពូជ​ក្នុង​គុម្ព​បន្លា​ឡើយ(យេរេមា…

Read article
ផ្ទេរ​ទុក្ខ​ព្រួយ​របស់​អ្នក​ដល់​ព្រះអម្ចាស់

ទំនុក​ដំកើង ៥៥:១៦-២៣ ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅលើ​ព្រះយេហូវ៉ា នោះ​ទ្រង់​នឹង​ជួយ​ទប់ទល់​អ្នក​។ ទំនុក​ដំកើង ៥៥:២២ ស្រ្តី​ជា​ម្តាយ​ម្នាក់​បាន​អធិស្ឋាន​អស់​ជា​ច្រើន​ឆ្នាំ ខណៈ​ពេល​ដែល​គាត់​នាំ​កូន​ស្រី​គាត់ ជា​មនុស្ស​ពេញវ័យ ទៅ​ទទួល​ការ​ព្យាបាល​ជំងឺ និង​ស្វែងរក​ការ​ប្រឹក្សា​យោបល់ និង​ថ្នាំ​ពេទ្យ​ដែល​ល្អ​បំផុត​។ សុខ​ភាព​របស់​កូន​គាត់​មាន​ការ​ឡើង​ចុះៗ​យ៉ាង​ខ្លាំង ជា​បន្ទុក​ដ៏​ធ្ងន់​ក្នុង​ចិត្ត​គាត់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ជា​ញឹក​ញាប់ គាត់​មាន​ភាព​ហត់​នឿយ​យ៉ាង​ខ្លាំង ដោយសារ​ទុក្ខ​ព្រួយ ហើយ​គាត់​ក៏បាន​ដឹង​ផង​ដែរ​ថា គាត់​ត្រូវ​ថែទាំ​សុខ​ភាព​ខ្លួនឯង​។ មិត្ត​ភក្តិ​របស់​គាត់​ម្នាក់​បាន​លើក​ទឹក​ចិត្ត​គាត់ ឲ្យ​សរសេរ​អំពី​ទុក្ខ​ព្រួយ និង​បញ្ហា​ដែល​គាត់​មិន​អាច​គ្រប់​គ្រង​បាន នៅ​លើ​ក្រដាស​មួយ​សន្លឹក​តូច ដាក់​នៅ​ក្នុង​ចាន​សំប៉ែត​មួយ នៅ​ក្បែរ​គ្រែ​គេង​របស់​គាត់​។ ការ​អនុវត្តន៍​ដ៏​សាមញ្ញ​នេះ​មិន​បាន​លប់​បំបាត់​ទុក្ខ​ព្រួយ​របស់​គាត់​ទាំង​អស់​នោះ​ទេ ប៉ុន្តែ ពេល​គាត់​ឃើញ​ចាន​នោះ គាត់​ក៏បាន​នឹក​ចាំ​ថា គាត់​ត្រូវ​ផ្ទេរ​ទុក្ខ​ព្រួយ​របស់​គាត់​ដល់​ព្រះអង្គ​។ នៅ​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ស្តេច​ដាវីឌ​ក៏បាន​បង្ហាញ​អំពី​របៀប​ដែល​ទ្រង់​រៀបរាប់​អំពី​ទុក្ខ​ព្រួយ​របស់​ទ្រង់ ដល់​ព្រះអម្ចាស់(ទំនុក​ដំកើង ៥៥:១,១៦-១៧)។ កាល​ព្រះ​អម្ចាស់​អាប់សាឡំម ជា​បុត្រា​ទ្រង់​ប៉ុនប៉ង​​ដណ្តើម​រាជ្យ​ទ្រង់ លោក​អ័ហ៊ីថូផែល ជា​មិត្តសំឡាញ់​របស់​ទ្រង់ ក៏បាន​ក្បត់​ទ្រង់ ហើយ​ផ្សំ​គំនិត​រៀប​គម្រោង​ធ្វើ​គុត​ទ្រង់​ផង​ដែរ(២សាំយ៉ូអែល ១៥-១៦)។ ហេតុ​នេះ​ហើយ ស្តេច​ដាវីឌ​ក៏​បាន​ទួញ​យំ​ទាំង​យប់​ថ្ងៃ ដោយ​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង ហើយ​ព្រះអម្ចាស់​ក៏​បានឮ​ពាក្យ​ទ្រង់​អធិស្ឋាន(ទំនុក​ដំកើង ៥៥:១-២,១៦-១៧)។ ទ្រង់​បាន​សម្រេច​ព្រះទ័យ​ថ្វាយ​ទុក្ខ​ព្រួយ​របស់​ទ្រង់ ដល់​ព្រះអម្ចាស់ ហើយក៏​បាន​ដក​ពិសោធន៍​ជាមួយនឹង​ការ​ថែរក្សា​របស់​ព្រះអម្ចាស់(ខ.២២)។ យើង​អាច​ទទួល​ស្គាល់​ដោយ​ស្មោះ​ត្រង់ថា យើង​រាល់​គ្នា​សុទ្ធតែ​ធ្លាប់​មាន​ការ​ព្រួយ​បារម្ភ និង​ការ​ភ័យ​ខ្លាច​។ ហើយ​ប្រហែល​ជា​ធ្លាប់​គិត​ដូច​ស្តេច​ដាវីឌ​ថា “ឱ​បើសិនណា​ជា​មាន​ស្លាប​ដូចជា​ព្រាប​ទៅ​រ៉ា នោះអញ​នឹង​ហើរ​ចេញទៅ…

Read article
រស់នៅ​ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ

រ៉ូម ១៥:១-៦ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ព្រម​ព្រៀង​មូល​មាត់​តែមួយ​នឹង​សរសើរ​ដំកើង ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​។ រ៉ូម ១៥:៦ លោក​ចេម អ៊ីននេល ភែឃ័រ(James Innell Packer) បាន​លាក​ចាក​លោក កាលពី​ឆ្នាំ២០២០ បន្ទាប់​ពី​ថ្ងៃ​ខួប​កំណើត​របស់​គាត់ គំរប់​អាយុ៩៤ឆ្នាំ បាន​កន្លង​ផុត​ទៅតែ៥ថ្ងៃ​ប៉ុណ្ណោះ​។ ក្នុង​នាម​គាត់​ជា​អ្នក​សិក្សា​ជ្រៅ​ជ្រះ និង​ជា​អ្នក​និពន្ធ សៀវភៅ​ដ៏​ល្បី​ល្បាញ ​មាន​ចំណង​ជើង​ថា ការ​ស្គាល់​ព្រះ បាន​លក់​ដាច់​ជាង១.៥លាន​ក្បាល ចាប់​តាំងពី​ពេល​បោះពុម្ព​ផ្សាយ​។ លោក​ភែឃ័រ​បាន​ផ្តោត​ការ​បង្រៀន​របស់​គាត់ ទៅលើ​អំណាច​នៃ​ព្រះ​គម្ពីរប៊ីប និង​ការ​បង្កើត​សិស្ស ហើយ​បាន​ជំរុញ​អ្នកជឿ​ព្រះគ្រីស្ទ គ្រប់​ទិសទី ឲ្យ​រស់នៅ​ថ្វាយ​ព្រះយេស៊ូវ ដោយ​ចិត្ត​ឆេះឆួល​។ គេ​បាន​សុំ​ឲ្យ​គាត់​មាន​ប្រសាសន៍​ជា​ពាក្យ​ផ្តាំ​ផ្ញើ​ចុង​ក្រោយ សម្រាប់​ពួក​ជំនុំ ក្នុង​ពេល​ដែល​គាត់​មាន​វ័យ​ចាស់​។ ពេល​នោះ គាត់​គ្រាន់តែ​និយាយ​ពាក្យ​មួយ​ឃ្លា​ប៉ុណ្ណោះ​ថា “ចូរ​ថ្វាយ​សិរី​ល្អ​ដល់​ព្រះគ្រីស្ទ ក្នុង​គ្រប់​ការ​ទាំង​អស់”។ ពាក្យ​សម្តី​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​រស់នៅ​របស់​សាវ័ក​ប៉ុល ដែល​បន្ទាប់ពី​គាត់​បាន​ប្រែ​ចិត្តជឿ​ព្រះ ដោយ​ការ​អស្ចារ្យ គាត់​ក៏បាន​ចេញទៅ​ធ្វើ​ការ​បម្រើ​ព្រះអង្គ ដោយ​ចិត្ត​ស្មោះ​ត្រង់ ហើយក៏​បាន​ថ្វាយ​លទ្ធផល​នៃ​ការងារ​របស់​គាត់ ទុក​ឲ្យ​ព្រះអង្គ​ជា​អ្នក​សម្រេច​។ ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ក្នុង​កណ្ឌ​គម្ពីរ​រ៉ូម ស្ថិត​ក្នុង​ចំណោម​ការ​បង្រៀន ដែល​មាន​លក្ខណៈ​ទេវសាស្ត្រ​ច្រើន​បំផុត ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ហើយ​គាត់​ក៏​បាន​ទូល​សូម​ព្រះ​អម្ចាស់​ជួយ​យើង​ឲ្យ​មាន​ចិត្ត​គំនិត​តែមួយ តាម​ព្រះយេស៊ូវគ្រីស្ទ ឲ្យ​យើង​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវគ្រីស្ទ…

Read article
ឥទ្ធិពល​របស់​យើង​មកលើ​អ្នក​ដទៃ

៣យ៉ូហាន ១:១-៨ ដ្បិត​ខ្ញុំ​បាន​អរ​ជា​ខ្លាំង​ណាស់ ដោយ​មាន​បង​ប្អូន​មក​ធ្វើ​បន្ទាល់ ពី​សេចក្តី​ពិត​ដែល​នៅ​ក្នុង​អ្នក​។ ៣យ៉ូហាន ១:៣ លោក​បណ្ឌិត លី(Dr. Lee) ជា​សាស្ត្រាចារ្យ​នៅ​សាលា​ព្រះ​គម្ពីរ​របស់​ខ្ញុំ បាន​កត់​សំគាល់​ឃើញថា លោក​ប៊ែនជេ(Benjie) ជា​អ្នកបោសសម្អាត​សាលា មាន​ភាពយឺត​យ៉ាវ ក្នុង​ការ​​មក​ចូល​រួម​ការ​ជួបជុំ​គ្នា ដើម្បី​បរិភោគ​អាហារ​ពេល​ល្ងាច ដូច​នេះ គាត់​ក៏បាន​រំលែក​ម្ហូប​អាហារ​មួយ​ចាន​ទុក​ឲ្យ​លោក​បេនជេ​។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ជជែក​គ្នា​លេង​ជាមួយ​មិត្ត​រួម​ថ្នាក់ លោក​បណ្ឌិត​លី​ក៏បាន​ចាប់​នំ​ទ្រាបបាយ​​​ដុំ​ចុង​ក្រោយ ដាក់​ចូល​ក្នុង​ចាន​ទុក​ឲ្យ​លោក​បេនជេ យ៉ាង​ស្ងៀម​ស្ងាត់ ដោយ​បន្ថែម​ដូង និង​រោយ​ល្ង​ដ៏​ឈ្ងុយ​ឆ្ងាញ់​ពី​លើ​ផង​។ ខ្ញុំ​យល់​ឃើញថា ទង្វើ​ដ៏​សប្បុរស​នេះ ស្ថិត​ក្នុង​ចំណោម​ការ​ល្អជា​ច្រើន ដែល​សាស្ត្រាចារ្យ​មុខ​វិជ្ជា​ទេវសាស្ត្រ​រូប​នេះ​បាន​ធ្វើ​សម្រាប់​អ្នក​ដទៃ ជា​ការ​បង្ហូរ​ចេញ​នូវ​សេចក្តី​សប្បុរស​របស់​ព្រះអម្ចាស់ តាមរយៈ​ជីវិត​គាត់​។ ២០ឆ្នាំ​ក្រោយមក ខ្ញុំ​នៅតែ​មាន​ចិត្ត​ស្ញប់​ស្ញែង​ចំពោះ​ទី​បន្ទាល់​របស់​គាត់​។ សាវ័ក​យ៉ូហាន ក៏​មាន​មិត្ត​ជិត​ស្និទ្ធ​ម្នាក់ ដែល​បាន​បន្សល់​ទុក​នូវ​ភាព​ស្ញប់​ស្ញែង នៅ​ក្នុង​ចិត្ត​អ្នកជឿ​ព្រះ​ជា​ច្រើន​។ ពួកគេ​បាន​ធ្វើ​បន្ទាល់​ថា លោក​កៃយុស​ជា​មនុស្ស​ស្មោះ​ត្រង់ ចំពោះ​ព្រះ និង​ព្រះ​គម្ពីរប៊ីប ដោយ​បន្ត​ដើរ​ក្នុង “សេចក្តី​ពិត”(៣យ៉ូហាន ១:៣)។ លោក​កៃយុស​បាន​ទទួល​អ្នក​ផ្សាយ​ដំណឹង​ល្អ​យ៉ាង​រាក់ទាក់ ទោះ​ពួកគេ​មិន​ស្គាល់​គ្នា​ក៏ដោយ(ខ.៥)។ ហេតុ​នេះ​ហើយ សាវ័ក​យ៉ូហាន​ក៏​បាន​រៀប​រាប់​ថា គេ​បាន​ធ្វើ​បន្ទាល់​ពី​សេចក្តី​ស្រឡាញ់​របស់​លោក​កៃយុស(ខ.៦)។ សេចក្តី​ស្មោះ​ត្រង់​ដែល​លោក​កៃយុស​មាន​ចំពោះ​ព្រះ និង​ចំពោះ​អ្នកជឿ​ដទៃ​ទៀត មាន​ប្រយោជន៍​ចំពោះ​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​។ ឥទ្ធិពល​ដែល​គ្រូ​របស់​ខ្ញុំ​មាន​មក​លើ​ខ្ញុំ និង​ឥទ្ធិពល​ដែល​លោក​កៃយុស​មាន​មក​លើ​មនុស្ស​នៅ​សម័យ​គាត់ គឺជា​ការ​ក្រើន​រំឭក​ដ៏​មាន​អំណាច​ថា…

Read article
ពេល​ដែល​ទូល​បង្គំ​ស្ថិត​ក្នុង​ភាព​ងងឹត

២សាំយូអែល ២២:១-៧,២៩-៣០ ព្រះយេហូវ៉ា​ទ្រង់​បំភ្លឺ ក្នុង​ទី​ងងឹត​នៃ​ទូល​បង្គំ​។ ២សាំយូអែល ២២:២៩ កងទ័ព​អាមេរិក​មិន​បាន​ផ្តល់​ឱកាស ឲ្យ​លោក​ថូនី វ៉ាខារ៉ូ(Tony Vaccaro) ចូល​បម្រើ​ការ​ងារ​ជា​អ្នក​ថតរូប​របស់​កងទ័ព​ទេ ប៉ុន្តែ បញ្ហា​នេះ​មិន​បាន​រា​រាំង​គាត់​មិន​ឲ្យ​ទៅ​ថតរូប​នៅ​សមរ​ភូមិ​ឡើយ​។ ក្នុង​ពេល​ដែល​គួរ​ឲ្យ​តក់​ស្លុត ខណៈ​ពេល​ដែល​ទាហាន​ទាំងឡាយ​កំពុង​គេច​ពី​គ្រាប់​ផ្លោង និង​អំបែង​គ្រាប់​ដែល​ហាក់​ដូចជា​ធ្លាក់​ចុះ​មក​ដូច​ទឹក​ភ្លៀង គាត់​នៅតែ​បន្ត​ថតរូប​ ដោយ​មិន​រួញរា។ បន្ទាប់មក នៅពេល​ដែល​មិត្ត​ភក្តិ​របស់​គាត់​កំពុង​គេង​លង់​លក់ នៅ​ពេលយប់ គាត់​ក៏​បាន​ប្រើ​មួក​ដែក​របស់​គាត់ ដើម្បី​លាយ​ទឹក​ជា​មួយ​សារ​ធាតុ​សម្រាប់​ផ្ដិត​រូប ដែល​គាត់​ថត​បាន​។ ព្រៃឈើ​នៅ​ពេលយប់​ងងឹត​ប្រៀប​ដូចជា​បន្ទប់​ងងឹត​សម្រាប់​ឲ្យ​ជាង​ថតរូប​នេះ ផ្ដិត​រូប​ថត​នៃ​ការ​ប្រយុទ្ធ​គ្នា​មួយ ក្នុង​ព្រៃ​ហូតហ្គិន ក្នុង​សម័យ​សង្រ្គាម​លោក​លើក​ទីពីរ​។ ស្តេច​ដាវីឌ​បាន​ឆ្លង​កាត់​សង្គ្រាម និង​ពេល​ដ៏​ងងឹត​ផង​ដែរ​។ បទ​គម្ពីរ ២សាំយូអែល ២២ បាន​ចែងថា “រីឯ​នៅ​ថ្ងៃ ដែល​ព្រះយេហូវ៉ា​បាន​ជួយ​សង្គ្រោះ​ដាវីឌ ឲ្យ​រួចពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​ទ្រង់​ទាំង​ប៉ុន្មាន ហើយពី​កណ្តាប់​ដៃ​នៃ​សូល”(ខ.១)។ តាម​រយៈ​បទ​ពិសោធន៍​នៅពេល​នោះ ស្តេច​ដាវីឌ​ក៏បាន​និពន្ធ​ទំនុក​ដំកើង ប្រកាស​អំពី​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះអម្ចាស់​។ ទ្រង់​ពោល​ថា “ដ្បិត​រលក​នៃ​សេចក្តី​ស្លាប់​បាន​ព័ទ្ធ​ជុំវិញ​ទូល​បង្គំ សេចក្តី​ទុច្ចរិត​បាន​ហូរ​ជន់​ឡើង បំភ័យ​ទូល​បង្គំ”(ខ.៥)។ មិន​យូរ​ប៉ុន្មាន ស្តេច​ដាវីឌ​ក៏បាន​ផ្លាស់​ប្តូរ​ពី​ភាព​ទាល់​ច្រក ទៅជា​មាន​សង្ឃឹម គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “នៅ​គ្រា​មាន​សេចក្តី​វេទនា នោះ​ទូល​បង្គំ​បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ា គឺ​បាន​ស្រែក​រក​ព្រះ​នៃ​ទូល​បង្គំ ទ្រង់​ក៏​ឮ​សំឡេង​នៃ​ទូល​បង្គំ​ពី​ក្នុង​ព្រះវិហារ​ទ្រង់”(ខ.៧)។ ស្តេច​ដាវីឌ​បាន​ប្ដេជ្ញា​ចិត្ត​ថា ទ្រង់​នឹង​សរសើរ​ដំកើង​ព្រះអម្ចាស់…

Read article