ស្ថាន​សួគ៌​បន្លឺ​សម្លេង​ច្រៀង​ដោយ​អំណរ

វិវរណៈ ១៩:១-៨ ពួក​ចាស់​ទុំ​ទាំង២៤នាក់ និង​តួ​មាន​ជីវិត​ទាំង៤ ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​ថ្វាយបង្គំ​ចំពោះ​ព្រះ ដែល​គង់​នៅ​លើ​បល្ល័ង្ក ដោយ​និយាយ​ថា អាម៉ែន ហាលេលូយ៉ា​។ វិវរណៈ ១៩:៤ មាន​ពេល​មួយ​ខ្ញុំ​បាន​ស្តាប់​ក្រុម​ចម្រៀង​វិទ្យាល័យ ច្រៀង​បទ​ជា​ភាសា​អាហ្សង់ទីន​មាន​ចំណង​ជើង​ថា “El Cielo Canta Alegría”។ តាមរយៈ​សម្លេង​ច្រៀង​របស់​ពួកគេ ខ្ញុំ​អាច​ដឹង​ថា ពួក​គេ​កំពុងតែ​ច្រៀង​ដោយ​អំណរ​។ ខ្ញុំ​ពេញ​ចិត្ត​នឹង​ការ​សម្ដែង​របស់​ពួកគេ តែ​មិន​អាច​យល់​ពាក្យពេចន៍​ដែល​ពួកគេ​ច្រៀង ព្រោះ​ខ្ញុំ​មិន​ចេះ​ភាសា​អេស្ប៉ាញ​។ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏បាន​ស្គាល់​ពាក្យ​មួយ នៅពេល​ដែល​ក្រុម​ចម្រៀង​នេះ​បាន​ដំឡើង​សម្លេង​ច្រៀង​ដោយ​អំណរ​ថា “អាលេលូយ៉ា!” ។ ខ្ញុំ​ក៏​បានឮ​ពាក្យ “អាលេលូយ៉ា” ម្តង​ហើយ​ម្តង​ទៀត ជា​ពាក្យ​ប្រកាស​នូវ​ការ​សរសើរ​តម្កើង​ដល់​ព្រះ ដែល​មាន​សំនៀង​ស្រដៀង​នឹង​ពាក្យ ក្នុង​ភាសា​ដទៃ​ទៀត នៅ​ជុំ​វិញ​ពិភពលោក ដែល​​​​​​​​​​​​អាន​ថា “ហាលេលូយ៉ា”។ ពេល​នោះ ខ្ញុំ​ពិតជា​ចង់​ដឹង​អំពី​អត្ថន័យ​របស់​បទ​នេះ​ណាស់ បាន​ជា​ខ្ញុំ​បើក​រក​មើល​បទ​ចម្រៀង​នេះ ក្នុង​បណ្ដាញ​អ៊ីនធឺណិត បន្ទាប់ពី​ការ​ប្រគំ​តន្ត្រី​បាន​បញ្ចប់ ហើយ​ក៏​បាន​រក​ឃើញ​ចំណង​ជើង​ដែល​បក​ប្រែ​មក​ថា “ស្ថាន​សួគ៌​កំពុង​ច្រៀង​ដោយ​អំណរ”។ បទចម្រៀង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ពិពណ៌នា​អំពី​ក្តី​អំណរ​ដែល​កើត​មាន​ពេញ​នគរ​ស្ថាន​សួគ៌ ដូច​មាន​ចែង​ក្នុង​បទ​គម្ពីរ​វិវរណៈ​ជំពូក១៩​។ ក្នុង​ការ​បើក​សម្ដែង​ដែល​សាវ័ក​ប៉ុល​បាន​ទទួល អំពី​ពេល​អនាគត ក្នុង​កណ្ឌ​គម្ពីរ​ចុង​ក្រោយ​នៃ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី គាត់​បាន​ឃើញ​ការ​ជួប​ជុំ​ដ៏​ធំ​សម្បើម​របស់​មនុស្ស និង​ពួក​ទេវតា ក្នុង​នគរ​ស្ថាន​សួគ៌…

Read article
គិត​ប្រយោជន៍​អ្នក​ដទៃ​លើស​ខ្លួនឯង

ភីលីព ២:១-៥ កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ទាស់ទែង​គ្នា ឬ​ដោយ​សេចក្តី​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​រាប់អាន​គេ​ឲ្យលើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ​។ ភីលីព ២:៣ កាល​ក្រុម​កីឡា​បាល់បោះ មក​ពី​សកលវិទ្យាល័យ ហ្វ៊ែរឡៃ ឌីឃិនសិន ដើរ​ចូល​ក្នុង​ទីលាន​ប្រកួត​កីឡា​បាល់​បោះ​មហាវិទ្យាល័យ ទស្សនិកជន​ជា​អ្នក​គាំទ្រ​នៅ​កន្លែង​អង្គុយ ក៏​បាន​ស្រែក​ហ៊ោរ​ឲ្យ​ក្រុម​កីឡា​មួយ​នេះ​។ គេ​មិន​រំពឹង​ថា ក្រុម​នេះ​នឹង​អាច​ឆ្លង​ផុត​ជុំ​ទីមួយ​ឡើយ ប៉ុន្តែ ពួកគេ​បាន​ឆ្លងផុត​។ ហើយ​ពួកគេ​ក៏​បានឮ​ក្រុម​ភ្លេង​លេង​បទ​ចម្រៀង​ប្រយុទ្ធ​របស់​ពួក​គេ​ពី​កន្លែង​អង្គុយ​មក តែ​ពួកគេ​មិន​ដែល​មាន​ក្រុម​ភ្លេង​ផ្ទាល់​ខ្លួន​ឡើយ​។ ក្រុម​ភ្លេង​មក​ពី​សកលវិទ្យាល័យ​ដេយតុន បាន​រៀន​ចេះ​បទ​ចម្រៀង​របស់​កីឡាករ​មួយ​ក្រុម​នេះ រយៈ​ពេលតែ​ប៉ុន្មាន​នាទី​មុន​ពេល​ការ​ប្រកួត​ចាប់​ផ្តើម​។ ក្រុម​ភ្លេង​នេះ​អាច​លេង​បទ​ដែល​ពួកគេ​ចេះ​ចាំ​ស្ទាត់ តែ​ពួកគេ​បាន​សម្រេច​ចិត្ត​លេង​បទ​ចម្រៀង​នេះ ដើម្បី​ជួយ​លើក​ទឹក​ចិត្ត​សាលា​ដទៃ​ទៀត និង​ក្រុម​កីឡាករ​ដទៃ​ទៀត​។ សកម្មភាព​របស់​ក្រុម​ភ្លេង​នេះ អាច​ធ្វើ​ឲ្យ​យើង​នឹក​ចាំ អំពី​ការ​រួបរួម ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​ភីលីព​។ សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព ក៏​ដូចជា​យើង​ក្នុង​ពេល​សព្វថ្ងៃ ឲ្យ​រស់នៅ​ដោយ​ការ​រួបរួម ដោយ “ចិត្ត​គំនិត​តែមួយ”(ភីលីព ២:២) ជា​ពិសេស ដោយសារ​ព្រះគ្រីស្ទ​បាន​បង្រួប​បង្រួម​ពួកគេ​ហើយ​។ ដើម្បី​ឲ្យ​ពួកគេ​រួបរួម​គ្នា សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួកគេ ឲ្យ​លះ​បង់​ចោល​ចិត្ត​អាត្មា​និយម ហើយ​គិត​ប្រយោជន៍​អ្នក​ដទៃ ជា​សំខាន់​ជាង​ខ្លួនឯង​។ ការ​ឲ្យ​តម្លៃ​អ្នក​ដទៃ ខ្លាំង​ជាង​ខ្លួនឯង ប្រហែល​មិន​កើត​មាន​ដោយ​ឯកឯង​ឡើយ ប៉ុន្តែ ការ​ឲ្យ​តម្លៃ​អ្នក​ដទៃ​យ៉ាង​ដូច​នេះ គឺជា​ការ​យក​តម្រាប់​តាម​ព្រះគ្រីស្ទ​។ សាវ័ក​ប៉ុល​បាន​បង្រៀន​យើង​ថា “កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ទាស់ទែង​គ្នា ឬ​ដោយ​សេចក្តី​អំនួត​ឥត​ប្រយោជន៍​ឡើយ…

Read article
លើស​ពី​បង​ប្រុស

ម៉ាកុស ៦:១-៦ អ្នក​ទាំង​នោះ​ក៏​អាក់អន់​ចិត្ត​នឹង​ទ្រង់​។ ម៉ាកុស ៦:៣ លោកចន(Jon) បាន​ទទួល​ការ​តែងតាំង​ជា​សាស្ដាចារ្យ ធ្វើ​ការ​ពេញ​ពេល ក្នុង​មហាវិទ្យាល័យ​ដ៏​ល្បី​ល្បាញ​មួយ​។ លោក​ដាវីឌ ជា​បង​ប្រុស​របស់​គាត់ មាន​ចិត្ត​រីករាយ​ចំពោះ​គាត់ ប៉ុន្តែ មិន​អាច​ឃាត់​ចិត្ត​ខ្លួនឯង មិន​ឲ្យ​និយាយ​បង្អាប់​លោក​ចន អំពី​រឿង​ដែល​ពួក​គេ​ធ្លាប់​បោក​ចំបាប់​គ្នា​នៅ​លើ​ដី កាលពី​ក្មេង​។ លោក​ចន​មាន​ភាព​ថ្កុំ​ថ្កើង​ក្នុង​ជីវិត ប៉ុន្តែ គាត់​នៅតែ​ជា​ប្អូន​ប្រុស​របស់​លោក​ដាវីឌ​។ ពេល​ខ្លះ​សាច់​ញាតិ​របស់​យើង​មិន​ងាយ​មាន​ចិត្ត​ស្ញប់​ស្ញែង ចំពោះ​ភាព​ជោគជ័យ​របស់​យើង ហើយ​សូម្បីតែ​ព្រះ​មែស៊ី​ក៏​ធ្លាប់​ជួប​រឿង​នេះ​ផង​ដែរ​។ ព្រះយេស៊ូវ​បាន​ចម្រើន​វ័យ​ធំឡើង ក្នុង​ចំណោម​ប្រជាជន​នៅ​ស្រុក​ណាសារ៉ែត ដូច​នេះ ពួកគេ​ពិបាក​នឹង​ជឿ​ថា ព្រះអង្គ​មាន​អ្វី​ដែល​ពិសេស​ខុស​ពី​ធម្មតា។ ប៉ុន្តែ ពួកគេ​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​ការ​អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ និង​មាន​បន្ទូល​។ បានជា​ពួកគេ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា “អ្នក​នេះ​បាន​សេចក្តី​ទាំង​នេះ​ពីណា​មក ចំណេះ​ណា​ហ្ន ដែល​បាន​ឲ្យ​មក​គាត់ បានជា​មាន​ការ​ឫទ្ធិ​បារមី​យ៉ាង​នេះ​កើតមក ដោយសារ​ដៃ​គាត់​ដូច្នេះ តើ​គាត់​មិនមែន​ជា​ជាងឈើ ជា​កូន​នៃ​នាង​ម៉ារា…ទេ​ឬ​អី?”(ម៉ាកុស ៦:២-៣)។ ព្រះយេស៊ូវ​ក៏បាន​មាន​បន្ទូល​កត់​សំ​គាល់​ថា “ហោរា​មិនមែន​ឥត​គេ​រាប់អាន​ទេ លើកតែ​នៅ​ក្នុង​ស្រុក​ខ្លួន ឬ​ក្នុង​ពួក​ញាតិ​សន្តាន ហើយ​នៅ​ក្នុង​ផ្ទះ​ខ្លួន​ចេញ”(ខ.៤)។ អ្នក​ទាំង​នោះ​ស្គាល់​ព្រះយេស៊ូវ​ច្បាស់ ប៉ុន្តែ ពួកគេ​មិន​អាច​ជឿ​ទេ​ថា ព្រះអង្គ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​។ ទោះ​អ្នក​ធ្លាប់​បាន​ទទួល​ការ​ចិញ្ចឹម​បីបាច់​ក្នុង​គ្រួសារ​ដែល​កោត​ខ្លាច​ព្រះ​ឬ​អត់ ឬ​ធ្លាប់​បាន​ទៅ​ព្រះវិហារ ច្រៀង​សរសើរ​ព្រះ កាលពី​ក្មេង​ឬ​អត់ ព្រះយេស៊ូវ​តែងតែ​ចាត់​ទុក​អ្នក​ជា​សមាជិក​គ្រួសារ​របស់​ព្រះអង្គ…

Read article
បណ្តាល​ចិត្ត​ឲ្យ​ទទួល​ស្គាល់​កំហុស

ទំនុក​ដំកើង ៣២:១-៧ ទូល​បង្គំ​បាន​រ៉ាប់​ទទួល​អំពើបាប​របស់ ទូល​បង្គំ​នៅ​ចំពោះ​ទ្រង់​។ ទំនុក​ដំកើង ៣២:៥ កាល​ខ្ញុំ​នៅ​រៀន ក្នុង​ថ្នាក់​អនុវិទ្យាល័យ ខ្ញុំ​បាន​ចូល​រួម​ជាមួយ​សិស្ស​មួយ​ក្រុម ដែល​នាំ​គ្នា​លេង​បាញ់​គ្រាប់​ធ្វើ​ពី​ក្រដាស ដោយ​ប្រើ​បំពង់​ទុយោ​ផ្លុំ ឲ្យ​ត្រូវ​ខ្នង​របស់​សមាជិក​ក្រុម​តន្ត្រី​របស់​សាលា ខណៈ​ពេល​ដែល​ពួកគេ​កំពុង​សម្ដែង​។ ខ្ញុំ​បាន​និយាយ​កុហក​គេ​ថា ខ្ញុំ​មិនមែន​ជា​អ្នក​ធ្វើ​ទេ​។ ខ្ញុំ​ស្ទើរតែ​រួច​ខ្លួន​ទៅ​ហើយ តែ​ព្រះអម្ចាស់​ក៏បាន​បញ្ឈប់​ខ្ញុំ​ទាន់​។ នាយក​សាលា​របស់​យើង ជា​អតីត​យោធា​ជើង​ទឹក ហើយ​គេ​ឮ​ល្បី​ថា គាត់​ពូកែ​ដាក់​ពិន័យ​មក​លើ​សិស្ស​ខូច ហើយ​ខ្ញុំ​ពិតជា​ខ្លាច​គាត់​ណាស់​។ ដូច​នេះ នៅពេល​មិត្ត​ភក្តិ​ដែល​ខ្ញុំ​បាន​ឃុបឃិត​ជាមួយ បាន​សារភាព​ថា ខ្ញុំ​ក៏បាន​ចូល​រួម​ជាមួយ​ពួកគេ​ដែរ ខ្ញុំ​ក៏បាន​កុហក​គាត់​ថា ខ្ញុំ​មិន​មែន​ជា​អ្នក​ធ្វើ​ទេ​។ បន្ទាប់មក ខ្ញុំ​ក៏​បាន​កុហក​ឪពុក​ខ្ញុំ​ផង​ដែរ​។ ប៉ុន្តែ ព្រះ​អម្ចាស់​មិន​បណ្តោយ​ឲ្យ​ការ​កុហក​នេះ ចេះតែ​បន្ត​ទៅមុខ​ទៀត​ទេ​។ ព្រះអង្គ​ក៏​បាន​បណ្តាល​ចិត្ត​ខ្ញុំ​ឲ្យ​ប្រកាន់​ទោស​ខ្លួនឯង​។ បន្ទាប់ពី​ខ្ញុំ​បាន​ព្យាយាម​ប្រឆាំង​ព្រះអង្គ​អស់​ជា​ច្រើន​សប្តាហ៍ ខ្ញុំ​ក៏បាន​ទទួល​ស្គាល់​កំហុស​។ ខ្ញុំ​ក៏​បាន​ទូល​សូម​ការ​អត់​ទោស​ពី​ព្រះអង្គ និង​ពី​ឪពុក​របស់​ខ្ញុំ​។ មួយ​រយៈ​ក្រោយមក ខ្ញុំ​ក៏បាន​ទៅ​ផ្ទះ​របស់​នាយក​សាលា ហើយក៏​បាន​សារភាព​កំហុស ទាំង​ទឹក​ភ្នែក​។ អរ​ព្រះគុណ​ព្រះអង្គ ដែល​គាត់​ជា​មនុស្ស​ចិត្ត​ល្អ និង​មាន​ការ​អត់​ទោស​។ ខ្ញុំ​មិន​ដែល​ភ្លេច​អារម្មណ៍​ធូរ​ស្រាល​ដែល​ខ្ញុំ​ទទួល​បាន បន្ទាប់ពី​បន្ទុក​នោះ​ត្រូវ​បាន​លើក​ចេញ នៅ​ថ្ងៃ​នោះ​។ ខ្ញុំ​មាន​សេរី​ភាព​រួច​ផុត​ពី​ទម្ងន់​នៃ​ការ​ប្រកាន់​ទោស​ខ្លួនឯង ហើយ​មាន​ចិត្ត​រីករាយ​ឡើង​វិញ បន្ទាប់ពី​ខ្ញុំ​មាន​ការ​ពិបាក​ចិត្ត​អស់​ជា​ច្រើន​សប្តាហ៍​។ ស្តេច​ដាវីឌ​ក៏បាន​ពិពណ៌នា អំពី​ពេល​ដែល​ទ្រង់​បាន​ទទួល​ការ​បណ្តាល​ចិត្ត​ឲ្យ​ទទួល​ស្គាល់​កំហុស និង​បាន​សារភាព​នៅ​ចំពោះ​ព្រះ ក្នុង​ជីវិត​ទ្រង់​ផង​ដែរ​។…

Read article
សេចក្តី​ស្រឡាញ់​ដ៏​សប្បុរស​របស់​ព្រះអង្គ

កូល៉ុស ៣:១២-១៧ ចូរអត់​ទោស​ឲ្យ​គេ​ចុះ ដូចជា​ព្រះគ្រីស្ទ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ​។ កូល៉ុស ៣:១៣ លោក​ឧត្តមសេនីយ៍ វីលៀម មែករេវិន(William McRaven) ជា​អតីត​យោធា ក្នុង​កងពល​ពិសេស​ដែល​បាន​ចូល​និវត្តន៍​។ ក្នុង​ការ​ថ្លែង​សន្ទរកថា ក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ គាត់​បាន​ចែកចាយ​អំពី​កិច្ច​ការ​សំខាន់ៗ​ដែល​យើង​ត្រូវ​ធ្វើ​មុន​ពេល​ចូល​គេង​។ វីដេអូ​អំពី​ការ​ថ្លែង​សន្ទរកថា នៅ​ថ្ងៃ​នោះ ត្រូវ​បាន​គេ​យក​ទៅ​បង្ហោះ​នៅ​តាម​បណ្ដាញ​សង្គម ហើយ​មាន​អ្នក​មើល​ជាង១០០លាន​នាក់​។ ប៉ុន្តែ គាត់​ក៏​បាន​ចែកចាយ​នូវ​មេរៀន​មួយ​ទៀត ដែល​នាំ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង​ផង​ដែរ​។ ក្នុង​អំឡុង​ពេល​ប្រតិបត្តិការ​សឹក ក្នុង​តំបន់​មជ្ឈិម​បូព៌ា គាត់​បាន​ទទួល​ស្គាល់​យ៉ាង​សោកសៅ​ថា មាន​សមាជិក​មួយ​ចំនួន ក្នុង​គ្រួសារ​ដ៏​ស្លូត​ត្រង់​មួយ បាន​បាត់បង់​ជីវិត ដោយសារ​ការ​យល់​ច្រឡំ​របស់​កងទ័ព​គាត់​។ គាត់​ជឿ​ថា គាត់​នៅ​ជំពាក់​ការ​សុំ​ទោស ចំពោះ​គ្រួសារ​មួយ​នេះ​។ គាត់​ក៏​បាន​ទៅ​សុំ​ទោស​បុរស​ជា​ឪពុក​របស់​គ្រួសារ​នេះ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​។ គាត់​ក៏បាន​ប្រាប់​បុរស​ជា​ឪពុក តាមរយៈ​អ្នក​បក​ប្រែ​ថា “ខ្ញុំ​គ្រាន់តែ​ជា​ទាហាន​ដែល​ធ្វើ​ការ​តាម​បញ្ជា​ ប៉ុន្តែ ខ្ញុំ​ក៏​មាន​កូន​ដែរ ដូច​នេះ ខ្ញុំ​យល់​អំពី​អារម្មណ៍​របស់​អ្នក ចិត្ត​របស់​ខ្ញុំ​ពិតជា​សោកសៅ ចំពោះ​អ្នក​ណាស់”។ តើ​បុរស​នោះ​បាន​ឆ្លើយតប​ដូច​ម្តេច? បុរស​នោះ​ក៏បាន​ផ្តល់​ឲ្យ​គាត់​នូវ​ការ​អត់ឱន​ទោស ជា​អំណោយ​ដ៏​សប្បុរស​។ កូន​ប្រុស​ម្នាក់​ទៀត​របស់​បុរស​នោះ ដែល​រួចពី​សេចក្តី​ស្លាប់​ ក៏​បាន​ប្រាប់​គាត់​ថា “ខ្ញុំ​សូម​អរគុណ​អ្នក​ខ្លាំង​ណាស់​។ គ្រួសារ​របស់​ខ្ញុំ​បាន​អត់​ទោស​ឲ្យ​អ្នក​ហើយ ចិត្ត​របស់​យើង​នឹង​មិន​ចង​កំហឹង​ចំពោះ​អ្នក​ទេ”។ សាវ័ក​ប៉ុល​ក៏បាន​បង្រៀន​អំពី​ការ​អត់​ទោស ដោយ​ចិត្ត​សប្បុរស យ៉ាង​ដូច​នេះ​ថា…

Read article
អ្នក​ទោស​របស់​បាប

អេសាយ ៤៣:១១-១៩ មើល អញ​នឹង​ធ្វើ​ការ១ថ្មី​វិញ ការ​នោះ​នឹង​លេច​ឡើង​ឥឡូវ​។ អេសាយ ៤៣:‌១៩ មាន​ពេល​មួយ កីឡាករ​ដ៏​ល្បី​ល្បាញ​ម្នាក់ ជា​ខ្សែ​ប្រយុទ្ធ​ក្នុង​កីឡា​បាល់​ទាត់​អាមេរិក បាន​បោះ​ជំហាន​ឡើង​និយាយ​នៅ​លើ​វេទិកា តែ​មិនមែន​នៅ​ក្នុង​ពហុ​កីឡា​ដ្ឋាន​នោះ​ទេ​។ ថ្ងៃ​នោះ គាត់​ឈរ​និយាយ​ទៅ​កាន់​អ្នក​ទោស​៣​រយ​នាក់ ក្នុង​មណ្ឌល​កែ​ប្រែ​អេវើ​ក្លេត ទីក្រុង​ម៉ៃអាមី រដ្ឋ​ផ្លូរីដា ដោយ​ចែកចាយ​ដល់​ពួកគេ នូវ​ព្រះបន្ទូល​ក្នុង​កណ្ឌ​អេសាយ​។ តែ​ពេល​នោះ គាត់​មិន​ចែក​ចាយ​អំពី​ភាព​រុងរឿង​របស់​កីឡាករ​ដ៏​ល្បី​ល្បាញ​នោះ​ទេ តែ​គាត់​បាន​និយាយ​អំពី​វិញ្ញាណ​មនុស្ស​ជា​ច្រើន ដែល​កំពុង​មាន​ភាព​ប្រេះ​បែក និង​ឈឺ​ចាប់​។ ក្នុង​ពេល​ដ៏​ពិសេស​នោះ ព្រះអម្ចាស់​បាន​ធ្វើ​ការ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​នោះ​។ អ្នក​សង្កេត​មើល​ព្រឹត្តិការណ៍​នៅ​ថ្ងៃ​នោះ ក៏​បាន​បង្ហោះ​សារ​ក្នុង​បណ្ដាញ​សង្គម​ថា “កម្ម​វិធី​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​នោះ ក៏បាន​ផ្ទុះ​ចេញ​ជា​ការ​ថ្វាយបង្គំ និង​ច្រៀង​សរសើរ​ដំកើង​ព្រះ”។ ពួកគេ​ក៏​បាន​ទួញ​យំ និង​អធិស្ឋាន​ជាមួយ​គ្នា​នៅ​ថ្ងៃ​នោះ ដោយ​ចិត្ត​ឆេះឆួល​។ នៅ​ចុង​បញ្ចប់​នៃ​កម្មវិធី អ្នក​ទោស​២៧​នាក់​បាន​ថ្វាយ​ជីវិត​របស់​ខ្លួន ដល់​ព្រះគ្រីស្ទ​។ តាម​ពិត ទោះ​យើង​ជា​អ្នក​ទោស​កំពុង​ជាប់ឃុំ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ឬ​អត់ យើង​ម្នាក់ៗ​សុទ្ធតែ​ជាប់ឃុំ នៅ​ក្នុង​គុក​នៃ​ភាព​លោភលន់ ភាព​អាត្មា​និយម និង​ការ​ញៀន​អ្វីមួយ​។ ប៉ុន្តែ ព្រះអម្ចាស់​ក៏​បាន​យាង​មក​រក​យើង ដែល​នេះ​ជា​រឿង​ដ៏​អស្ចារ្យ​ណាស់​។ ក្នុង​មន្ទីរ​ឃុំ​ឃាំង​នៅពេល​ព្រឹក​នោះ គេ​បាន​ដក​ស្រង់​បទ​គម្ពីរ​អេសាយ ៤៣:‌១៩ ដែល​ក្នុង​នោះ ព្រះ​អម្ចាស់​មាន​បន្ទូល​ថា “មើល អញ​នឹង​ធ្វើ​ការ១ថ្មី​វិញ ការ​នោះ​នឹង​លេច​ឡើង​ឥឡូវ តើ​ឯង​រាល់​គ្នា​នឹង​មិន​ស្គាល់​ទេឬ?”។…

Read article