រស់នៅស្របតាមបំណងព្រះទ័យព្រះអង្គ
ហេព្រើរ ១៣:៥-៨ ដ្បិតទ្រង់មានព្រះបន្ទូលថា «អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ»។ ហេព្រើរ ១៣:៥ មនុស្សរាប់ពាន់នាក់បានអធិស្ឋានឲ្យលោកគ្រូគង្វាល អ៊ែដ បប់សិន(Ed Dobson) នៅពេលដែលគាត់ទៅពិនិត្យសុខភាពរកឃើញថា គាត់មានជំងឺក្រិនសរសៃឈាមអាមីតូត្រូហ្វីក កាលពីឆ្នាំ២០០០។ មនុស្សជាច្រើនជឿថា ពេលណាពួកគេអធិស្ឋាន ដោយជំនឿ សូមការប្រោសឲ្យជា ព្រះអម្ចាស់មុខជានឹងឆ្លើយតបភ្លាមៗមិនខាន។ គាត់បានតយុទ្ធនឹងជំងឺនេះអស់រយៈពេល១២ឆ្នាំ ដែលបានបណ្តាលឲ្យសាច់ដុំគាត់រួញស្វិតបន្តិចម្តងៗ(និងមានរយៈពេល៣ឆ្នាំ មុនពេលគាត់ទទួលមរណៈភាព)។ ពេលនោះ មានគេសួរគាត់ថា ហេតុអ្វីព្រះអម្ចាស់មិនទាន់បានប្រោសគាត់ឲ្យជា។ គាត់ក៏បានឆ្លើយថា “ខ្ញុំមិនបានដឹងច្បាស់ថា ហេតុអ្វីព្រះអង្គមិនទាន់ប្រោសខ្ញុំឲ្យជាទេ ដូចនេះ ខ្ញុំក៏មិនបានសួរព្រះអង្គដែរ”។ ពេលនោះ អ្នកស្រីឡូណា(Lorna) ជាភរិយារបស់គាត់ ក៏បានមានប្រសាសន៍បន្ថែមពីលើសម្តីរបស់គាត់ថា “បើអ្នកតែងតែមានចិត្តងប់ងុលនឹងការស្វែងរកចម្លើយពីព្រះ អ្នកនឹងមិនអាចរស់នៅ ឲ្យបានត្រឹមត្រូវ តាមបំណងព្រះហឫទ័យរបស់ព្រះអង្គឡើយ”។ តើអ្នកអាចមើលឃើញពាក្យសម្តីរបស់លោកអ៊ែដ និងអ្នកស្រីឡូណា បង្ហាញការគោរពដល់ព្រះអង្គដែរឬទេ? ពួកគាត់ដឹងថា ប្រាជ្ញារបស់ព្រះអង្គ ខ្ពស់ជាងប្រាជ្ញារបស់ពួកគាត់។ តែលោកអេដបានទទួលស្គាល់ថា គាត់ស្ទើរតែមិនអាចឈប់ព្រួយបារម្ភអំពីថ្ងៃស្អែក។ គាត់ដឹងថា ជំងឺនេះបានបណ្តាលឲ្យគាត់មានពិការភាពកាន់តែធ្ងន់ធ្ងរឡើងៗ ហើយគាត់មិនដឹងថា នៅថ្ងៃបន្ទាប់គាត់នឹងជួបបញ្ហាអ្វីទៀតទេ។ ដើម្បីឲ្យគាត់អាចផ្តោតទៅលើពេលអនាគត លោកអ៊ែដក៏បានដាក់ខគម្ពីរ ក្នុងឡានរបស់គាត់ នៅលើកញ្ចក់ឆ្លុះមុខក្នុងបន្ទប់ទឹក និងនៅក្បែរគ្រែគេងរបស់គាត់…
Read articleកន្លែងជ្រកកោនពិតប្រាកដក្នុងព្រះអង្គ
ទំនុកដំកើង ៩១:១-២,១៤-១៦ ទ្រង់ជាទីពឹងពំនាក់ ជាបន្ទាយនៃទូលបង្គំ គឺជាព្រះនៃទូលបង្គំហើយ ទូលបង្គំទុកចិត្តនឹងទ្រង់។ ទំនុកដំកើង ៩១:២ បន្ទាប់ពីភរិយារបស់លោកហ្វ្រេដ(Fred) បានទទួលមរណៈភាព គាត់មានអារម្មណ៍ថា គាត់អត់ទ្រាំនឹងការឈឺចាប់នៃការបាត់បង់នេះបាន ដរាបណា គាត់នៅតែអាចអាចញាំអាហារពេលព្រឹករៀងរាល់ថ្ងៃច័ន្ទជាមួយមិត្តភក្តិគាត់។ មិត្តភក្តិរបស់គាត់ដែលបានចូលនិវត្តន៍ដូចគាត់ដែរ បានលើកទឹកចិត្តគាត់យ៉ាងខ្លាំង។ ពេលណាការសោកសង្រេងវិលត្រឡប់មករកគាត់ទៀត គាត់ក៏បានគិតអំពីភាពសប្បាយរីករាយដែលគាត់នឹងមានជាមួយពួកគេ នៅពេលបន្ទាប់ទៀត។ គាត់មានអារម្មណ៍ថា កន្លែងអង្គុយដែលគាត់មាននៅក្បែរពួកគេ ក្នុងពេលជួបជុំគ្នា គឺជាកន្លែងកម្សាន្តចិត្តដែលជួយឲ្យគាត់មានអារម្មណ៍ធូរស្បើយពីទុក្ខសោកទាំងឡាយ។ ទោះជាយ៉ាងណាក៏ដោយ ពេលវេលាបានកន្លងផុតទៅ ការជួបជុំគ្នាក៏លែងមានទៀត ដោយមិត្តភក្ដិគាត់ខ្លះមានជំងឺ ខ្លះបានលាចាកលោក។ ភាពចន្លោះប្រហោងក្នុងចិត្តគាត់ ក៏បាននាំគាត់ឲ្យទៅស្វែងរកការកម្សាន្តចិត្ត នៅក្នុងព្រះអម្ចាស់ ដែលគាត់ធ្លាប់បានជឿក្នុងវ័យយុវជន។ គាត់មានប្រសាសន៍ថា “សព្វថ្ងៃនេះ ខ្ញុំញាំអាហារពេលព្រឹកតែម្នាក់ឯង តែខ្ញុំតែងតែនឹកចាំថា ព្រះយេស៊ូវតែងតែគង់នៅជាមួយខ្ញុំជានិច្ច។ ហើយពេលណាខ្ញុំដើរចេញពីកន្លែងញាំអាហារពេលព្រឹក ខ្ញុំមិនបានដើរចេញ ដើម្បីប្រឈមមុខដាក់បញ្ហាតែម្នាក់ឯង នៅពេលបន្ទាប់ ក្នុងថ្ងៃនីមួយៗទៀតទេ”។ លោកហ្វ្រេដបានរកឃើញសុវត្ថិភាព និងការកម្សាន្តចិត្ត ក្នុងព្រះវត្តមានព្រះអង្គ ដូចអ្នកនិពន្ធបទគម្ពីរទំនុកដំកើង ពោលថា “ទ្រង់ជាទីពឹងពំនាក់ ជាបន្ទាយនៃទូលបង្គំ គឺជាព្រះនៃទូលបង្គំហើយ ទូលបង្គំទុកចិត្តនឹងទ្រង់”(ទំនុកដំកើង ៩១:២)។ លោកហ្រ្វេដក៏បានដឹងថា កន្លែងមានសុវត្ថិភាព មិនមែនជាទីកន្លែងសម្រាប់លាក់ពួនខាងសាច់ឈាមនោះទេ…
Read articleពេលដែលត្រូវអបអរ
លូកា ១៥:១១-១៣,១៧-២៤ រួចយកកូនគោដែលបំប៉នមកសំឡាប់ចុះ យើងនឹងបរិភោគឲ្យសប្បាយចិត្ត។ លូកា ១៥:២៣ ព្រះវិហារដែលគ្រួសារខ្ញុំធ្លាប់ទៅចូលរួមថ្វាយបង្គំព្រះ ក្នុងរដ្ឋវើជីនា បានធ្វើពិធីបុណ្យជ្រមុជទឹក ក្នុងទន្លេងរីវ៉ាណា ដែលជាញឹកញាប់ ព្រះអាទិត្យបញ្ចេញកម្តៅក្តៅល្មម តែទឹកទន្លេមានសីតុណ្ហភាពត្រជាក់ស្ទើរកក។ បន្ទាប់ពីកម្មវិធីថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យបានបញ្ចប់ យើងក៏បានធ្វើដំណើរតាមរថយន្តតូចធំ ទៅកាន់សួនច្បារមួយកន្លែង របស់ទីក្រុង ដែលនៅទីនោះ ប្រជាជនរស់នៅតំបន់ជិតខាងបានមកលេងកីឡាកម្សាន្ត ហើយក្មេងៗកំពុងរត់លេងក្នុងសួនកុមារ យ៉ាងសប្បាយរីករាយ។ នេះជាទិដ្ឋភាពដែលគួរឲ្យចង់ទស្សនាកម្សាន្ត នៅមាត់ទន្លេ ក្នុងការសម្រាកពីការហត់នឿយពីការងារ។ ពេលខ្ញុំឈរនៅក្នុងទឹកដែលត្រជាក់ដូចទឹកកក ខ្ញុំក៏បានអានខគម្ពីរ រួចជ្រមុជគេទៅក្នុងទឹកម្តងម្នាក់ៗ ធ្វើជានិមិត្តរូបបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះ។ ពេលពួកគេងើបពីទឹកឡើង ដោយខ្លួនទទឹកជោគ ពួកជំនុំក៏បានបន្លឺសម្លេងអបអរ ដោយស្នូរទះដៃ។ ពេលពួកគេឡើងច្រាំង មិត្តភក្តិ និងក្រុមគ្រួសារក៏បានឱបពួកគេ ធ្វើឲ្យទទឹកខ្លួនទាំងអស់គ្នា។ យើងមាននំខេក ភេសជ្ជៈ និងអាហារសម្រន់សម្រាប់ញាំជាមួយគ្នា។ មនុស្សដែលមកលំហែកាយនៅក្បែរនោះ មិនសុទ្ធតែយល់ អំពីអ្វីដែលយើងកំពុងធ្វើនោះទេ តែពួកគេដឹងថា យើងកំពុងធ្វើពិធីអបអរ។ ក្នុងបទគម្ពីរលូកា រឿងកូនពៅវង្វេង ដែលព្រះយេស៊ូវបានចែកចាយ(ខ.១១-៣២) បានឆ្លុះបញ្ចាំងអំពីមូលហេតុ ដែលគេធ្វើពិធីអបអរ នៅពេលដែលនរណាម្នាក់វិលត្រឡប់មករកព្រះអម្ចាស់វិញ។ ពេលណានរណាម្នាក់ទទួលជឿព្រះអង្គ ការអបអរក៏បានកើតមាន។ កាលកូនប្រុសដែលចាកចេញពីឪពុកបានវិលត្រឡប់មកផ្ទះវិញ ភ្លាមៗនោះ ឪពុកគាត់ក៏បានប្រញាប់ប្រាប់គេឲ្យយកខោអាវស្អាតៗ…
Read articleធ្វើជាឧបករណ៍នៃការផ្លាស់ប្តូរ
អេភេសូរ ២:៤-១០ ឯអ្នកណាដែលចេះធ្វើល្អ តែមិនធ្វើសោះ នោះរាប់ជាបាបដល់អ្នកនោះវិញ។ យ៉ាកុប ៤:១៧ ឧក្រិដ្ឋជនម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន ហើយប៉ូលិសក៏បានសួរគាត់ថា ហេតុអ្វីគាត់ហ៊ានប្រើអំពើហិង្សាមកលើជនរងគ្រោះ នៅចំពោះមុខមនុស្សជាច្រើនដូចនេះ។ គេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលបានឮគាត់សារភាពថា “ខ្ញុំដឹងថា ពួកគេគ្រាន់តែឈរមើល មិនហ៊ានធ្វើអ្វីទេ”។ ពាក្យសម្តីរបស់គាត់ បានឆ្លុះបញ្ចាំង អំពី “ការដឹង ដែលមានកំហុស” បានសេចក្តីថា ពួកគេបានសម្រេចចិត្តមិនអើពើចំពោះអំពើឧក្រិដ្ឋ ដែលពួកគេបានដឹងថា នរណាម្នាក់កំពុងប្រព្រឹត្ត។ សាវ័កយ៉ាកុបបានលើកឡើង អំពីការដឹងដែលមានកំហុសផងដែរ គឺដូចដែលគាត់មានប្រសាសន៍ថា “ឯអ្នកណាដែលចេះធ្វើល្អ តែមិនធ្វើសោះ នោះរាប់ជាបាបដល់អ្នកនោះវិញ”(យ៉ាកុប ៤:១៧)។ តាមរយៈសេចក្តីសង្រ្គោះដែលព្រះអង្គបានប្រទានយើង ព្រះអង្គបានរៀបចំយើង ធ្វើជាភ្នាក់ងារនៃសេចក្តីល្អ ក្នុងលោកិយនេះ។ បទគម្ពីរអេភេសូរ ២:១០ បានបញ្ជាក់ថា “ដ្បិតយើងរាល់គ្នាជាស្នាដៃ ដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសំរាប់ការល្អ ដែលព្រះបានរៀបចំជាមុន ឲ្យយើងរាល់គ្នាប្រព្រឹត្តតាម”។ យើងបានសង្គ្រោះ មិនមែនដោយសារការល្អរបស់យើង តែផ្ទុយទៅវិញ ការល្អដែលយើងធ្វើ កើតចេញពីចិត្តដែលព្រះវិញ្ញាណបរិសុទ្ធបានកែប្រែ ដោយគង់នៅក្នុងជីវិតយើង។ ព្រះវិញ្ញាណថែមទាំងបានប្រទានយើង នូវអំណោយទានខាងវិញ្ញាណ ដើម្បីប្រទានលទ្ធភាពឲ្យយើងអាចសម្រេចកិច្ចការ ដែលព្រះអង្គបានបង្កើតយើងមក ដើម្បីឲ្យយើងធ្វើ(មើល ១កូរិនថូស…
Read articleគោលដៅដែលព្រះអម្ចាស់សព្វព្រះទ័យ
កិច្ចការ ១១:១៩-៣០ មានមនុស្សសន្ធឹកណាស់ បានចំរើនដល់ព្រះអម្ចាស់។ កិច្ចការ ១១:២៤ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកគ្រីសជិន អាតស៊ូ(Christian Atsu) បានទាត់បាល់បញ្ចូលទី ធ្វើឲ្យក្រុមបាល់ទាត់របស់គាត់ទទួលបានជ័យជម្នះ ក្នុងការប្រកួត ក្នុងប្រទេសទួរគី។ តារាបាល់ទាត់អន្តរជាតិម្នាក់នេះ បានរៀនលេងកីឡានេះតាំងពីក្មេង ដោយគ្មានស្បែកជើងពាក់ ក្នុងស្រុកកំណើតគាត់ នៅប្រទេសហ្កាណា។ លោកអាត់ស៊ូ ជាអ្នកជឿព្រះយេស៊ូវ។ គាត់ថា ទំនាក់ទំនងដែលគាត់មានជាមួយព្រះយេស៊ូវ គឺជារឿងល្អបំផុតដែលបានកើតឡើង ក្នុងជីវិតគាត់។ លោកអាត់ស៊ូបានបង្ហោះខគម្ពីរ នៅលើបណ្ដាញសង្គម និងបាននិយាយអំពីជំនឿរបស់គាត់ ដោយបើកចំហ ហើយបានបង្ហាញចេញនូវសេចក្តីជំនឿរបស់គាត់ ដោយជួយសាងសង់សាលារៀន សម្រាប់ក្មេងកំព្រាជាដើម។ រយៈពេល១ថ្ងៃ បន្ទាប់ពីគាត់បានទាល់បាល់បញ្ចូលទី ដែលនាំឲ្យក្រុមគាត់ទទួលបានជ័យជម្នះ គ្រោះរញ្ជួយដីធំមួយបានកើតឡើង នៅទីក្រុងអានតាក់យ៉ា ដែលកាលពីមុនជាទីក្រុងអាន់ទីយ៉ូក ដែលមានចែងក្នុងព្រះគម្ពីរ។ អគារខុនដូរបស់លោកអាត់ស៊ូក៏បានដួលរលំ ហើយគាត់ក៏បានលាចាកលោក ទៅជាមួយជាព្រះអង្គសង្រ្គោះរបស់គាត់ នៅថ្ងៃនោះ។ កាលពីជាង២ពាន់ឆ្នាំមុន ទីក្រុងអាន់ទីយ៉ូក មានតួនាទីដ៏សំខាន់ នៅក្នុងការរីកសុះសាយ នៃពួកជំនុំដំបូង “គឺនៅអាន់ទីយ៉ូកនេះឯង ដែលគេហៅពួកសិស្សថា «ពួកគ្រីស្ទាន» ជាមុនដំបូង”(កិច្ចការ ១១:២៦)។…
Read articleមិនមើលស្រាលឥទ្ធិពលនៃពាក្យសម្តី
សុភាសិត ១៥:១-៩ ទោះទាំងសេចក្តីស្លាប់ ហើយនឹងជីវិតក៏នៅក្នុងអំណាចនៃអណ្តាតដែរ។ សុភាសិត ១៨:២១ យើងស្ទើរតែមិនដែលឮថា មានស្ថាប័នណាមួយចេញមុខទទួលស្គាល់កំហុស បន្ទាប់ពីមានសោកនាដកម្មកើតឡើងក្នុងសង្គម។ ប៉ុន្តែ នៅឆ្នាំមួយនោះ បន្ទាប់ពីសិស្សអាយុ១៧ឆ្នាំម្នាក់បានបាត់បង់ជីវិត ដោយការធ្វើអត្តឃាត សាលារៀនមួយដែលមានឈ្មោះល្បី បានទទួលស្គាល់ថា ខ្លួនមានការខកខាន មិនបានការពារគាត់។ សិស្សម្នាក់នោះត្រូវគេធ្វើបាបឥតឈប់ឈរ នៅសាលារៀន ហើយថ្នាក់ដឹកនាំសាលា មិនបានធ្វើអ្វីច្រើនដើម្បីការពារគាត់ឡើយ ទោះបានដឹងអំពីការធ្វើទុក្ខបុកម្នេញដែលគាត់បានទទួលរងក៏ដោយ។ សព្វថ្ងៃនេះ សាលារៀននោះបានប្ដេជ្ញាចិត្តចាត់វិធានការប្រយុទ្ធប្រឆាំងការធ្វើទុក្ខបុកម្នេញ និងបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពផ្លូវចិត្តរបស់សិស្សទាំងអស់។ ការខូចខាតដែលបានបង្កឡើង ដោយសារការធ្វើទុក្ខបុកម្នេញ គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីអំណាចនៃពាក្យសម្ដី។ កណ្ឌគម្ពីរសុភាសិតបានបង្រៀនយើង មិនឲ្យមើលស្រាលឥទ្ធិពលនៃពាក្យសម្ដី ព្រោះ “ទោះទាំងសេចក្តីស្លាប់ ហើយនឹងជីវិតក៏នៅក្នុងអំណាចនៃអណ្តាតដែរ”(សុភាសិត ១៨:២១)។ ពាក្យសម្ដីរបស់យើងអាចលើកទឹកចិត្តអ្នកដទៃ ហើយក៏អាចធ្វើឲ្យគេបាក់ទឹកចិត្តផងដែរ។ ជាងនេះទៅទៀត ពាក្យសម្ដីដ៏សាហាវអាចជាកត្តា ដែលបណ្តាលឲ្យមនុស្សឈានទៅដល់សេចក្តីស្លាប់។ តើយើងអាចនាំមកនូវជីវិត តាមរយៈពាក្យសម្ដីរបស់យើង ដោយរបៀបណា? ព្រះគម្ពីរប៊ីបបានបង្រៀនយើងថា ពាក្យសម្ដីរបស់យើងហូរចេញពីប្រាជ្ញា ក៏ដូចជាភាពល្ងង់ខ្លៅរបស់យើង(១៥:២)។ យើងរកឃើញប្រាជ្ញា ពេលណាយើងចូលមកជិតព្រះអម្ចាស់ ដែលជាប្រភពនៃប្រាជ្ញា ដែលមានអំណាចនាំមកនូវជីវិត(៣:១៣,១៧-១៩)។ យើងរាល់គ្នាមានការទទួលខុសត្រូវ ក្នុងការប្រើពាក្យសម្ដី និងសកម្មភាពរបស់យើង បានជាយើងមិនត្រូវមើលស្រាលឥទ្ធិពលនៃពាក្យសម្ដីរបស់យើង ហើយថែរក្សា…
Read article