ការរំពឹងថា ព្រះយេស៊ូវនឹងយាងមកវិញ
ម៉ាថាយ ២៤:៣៦-៤៤ ដូច្នេះ ឲ្យអ្នករាល់គ្នាប្រុងប្រៀបខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនគិត។ ម៉ាថាយ ២៤:៤៤ មានពេលមួយ មិត្តភក្តិខ្ញុំម្នាក់ ឈ្មោះ ប៉ុល(Paul) កំពុងរង់ចាំជាងមកជួសជុលទូរទឹកកករបស់គាត់។ គាត់ក៏បានបើកទូរស័ព្ទរបស់គាត់ ឃើញសារដែលក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិកបានផ្ញើមក។ ក្នុងសារនោះ គាត់ឃើញគេសរសេរថា “យេស៊ូវ កំពុងធ្វើដំណើរមកហើយ រំពឹងថា នឹងមកដល់នៅម៉ោងប្រហែល ១១:៣៥នាទីព្រឹក”។ មិនយូរប៉ុន្មាន លោកប៉ុលក៏បានដឹងថា តាមពិត ជាងជួសជុលនោះមានឈ្មោះយេស៊ូវ។ ប៉ុន្តែ តើយើងអាចរំពឹងថា ព្រះយេស៊ូវ ជាព្រះរាជបុត្រានៃ នឹងយាងមកដល់នៅពេលណា? កាលព្រះអង្គបានយាងមកយកកំណើតជាមនុស្ស កាលពីជាង២ពាន់ឆ្នាំមុន ហើយបានទទួលទោសនៃបាបរបស់យើង ព្រះអង្គមានបន្ទូលថា ព្រះអង្គនឹងយាងមកវិញ តែមានតែព្រះវរបិតាទេ ដែលបានជ្រាបថា ព្រះអង្គនឹងយាងមក “នៅថ្ងៃ និងម៉ោងណា”(ម៉ាថាយ ២៤:៣៦)។ តើយើងនឹងមានការផ្លាស់ប្តូរអាទិភាពរបស់យើង ក្នុងការរស់នៅប្រចាំថ្ងៃ ដូចម្តេចខ្លះ បើសិនជាយើងពិតជាបានដឹង អំពីពេលដែលព្រះអង្គសង្រ្គោះរបស់យើងនឹងយាងមកវិញ?(យ៉ូហាន ១៤:១-៣)។ ដើម្បីដាស់តឿនយើងឲ្យមានការប្រុងប្រយ័ត្ន ក្នុងការត្រៀមខ្លួនសម្រាប់ការយាងមកវិញរបស់ព្រះយេស៊ូវ ព្រះអង្គបានមានបន្ទូលថា “ដូច្នេះ ឲ្យអ្នករាល់គ្នាប្រុងប្រៀបខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនគិត”(ម៉ាថាយ ២៤:៤៤)។ ព្រះអង្គបានក្រើនរំឭកយើង…
Read articleស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ
ទំនុកដំកើង ១៣៩:១៣-១៨ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ ឯស្នាដៃនៃទ្រង់ ក៏សុទ្ធតែអស្ចារ្យទាំងអស់ ព្រលឹងទូលបង្គំក៏ដឹងច្បាស់ហើយ។ ទំនុកដំកើង ១៣៩:១៤ វិទ្យាសាស្ត្រផ្នែកប្រព័ន្ធប្រសាទមានការរីកចម្រើនយ៉ាងខ្លាំង ក្នុងការយល់ដឹងអំពីរបៀបដែលខួរក្បាលមានដំណើរការ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្របានទទួលស្គាល់ថា ពួកគេស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការយល់ដឹងអំពីខួរក្បាលមនុស្ស។ ពួកគេមានយល់ដឹងអំពីរចនាសម្ព័ន្ធរបស់ខួរក្បាល ផ្នែកខ្លះនៃមុខងាររបស់វា និងផ្នែកនៃខួរក្បាល ដែលឆ្លើយតបចំពោះបរិស្ថានជុំវិញ ភ្ញោចញាណរបស់យើងឲ្យមានការឆ្លើយតប បង្កើតឲ្យមានចលនា និងផ្ទុកទៅដោយអារម្មណ៍។ ប៉ុន្តែ ពួកគេនៅតែមិនអាចយល់ អំពីរបៀបដែលទំនាក់ទំនងទាំងអស់នេះ រួមចំណែកនៅក្នុងការបង្កើតឲ្យមានអាកប្បកិរិយា ការយល់ដឹង និងការចងចាំឡើយ។ មនុស្សជាតិ គឺជាស្នាព្រះហស្តដែលមានភាពស្មុគស្មាញយ៉ាងខ្លាំង ដែលនៅតែមានអាថ៌កំបាំងជាច្រើនដែលយើងមិនដឹង។ ស្តេចដាវីឌបានទទួលស្គាល់ ភាពអស្ចារ្យនៃរូបកាយរបស់មនុស្ស។ ទ្រង់បានប្រើពាក្យប្រៀបប្រដូច ក្នុងការសរសើរដំកើងព្រះចេស្តារបស់ព្រះអម្ចាស់ ដែលបានបង្ហាញចេញមក តាមរយៈការគ្រប់គ្រងរបស់ព្រះអង្គ មកលើដំណើរការនៃធម្មជាតិទាំងមូល គឺដូចដែលព្រះអង្គ “ផ្សំគ្រឿងនៃស្តេចដាវីឌនៅក្នុងផ្ទៃម្តាយ”(ទំនុកដំកើង ១៣៩:១៣)។ ទ្រង់បានរៀបរាប់ទៀតថា “ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ ឯស្នាដៃនៃទ្រង់ ក៏សុទ្ធតែអស្ចារ្យទាំងអស់”(ខ.១៤)។ មនុស្សនៅសម័យបុរាណបានយល់ឃើញថា ការលូតលាស់របស់ទារកក្នុងផ្ទៃម្តាយ គឺជាអាថ៌កំបាំងដ៏អស្ចារ្យ(មើលសាស្តា ១១:៥)។ ទោះស្តេចដាវីឌមានការយល់ដឹងមានកំណត់ អំពីភាពស្មុគស្មាញដ៏អស្ចារ្យរបស់រូបកាយមនុស្សក៏ដោយ ក៏ទ្រង់នៅតែឈរស្ញប់ស្ញែង ចំពោះស្នាព្រះហស្ត…
Read articleផ្នូរបស់ឧកញ៉ាសេបណា
អេសាយ ២២:១៥-២៤ អស់អ្នកណាដែលស្លាប់ក្នុងព្រះអម្ចាស់ នោះមានពរហើយ។ វិវរណៈ ១៤:១៣ លោក ដាប់ប៊លយូ ប៊ី យីត(W. B. Yeats) ចង់ឲ្យគេបញ្ចុះសពគាត់ នៅជើងភ្នំ “ប៊ែន ប៊ូលបែន” ជាភ្នំដែលមានកំពូលរាបស្មើ ហើយគេបានដាក់ឈ្មោះឲ្យភ្នំនេះ ផ្អែកទៅលើចំណងជើងរបស់បទកំណាព្យចុងក្រោយរបស់គាត់។ គេបានឆ្លាក់ឃ្លាចុងក្រោយនៃកំណាព្យគាត់ នៅលើផ្លាកឈ្មោះផ្នូររបស់គាត់ថា : “ចូរយើងពិចារណា អំពីជីវិត និងសេចក្តីស្លាប់ ដោយមិនលម្អៀង នោះសេះនឹងផាយទៅបាត់!”។ មានការយល់ឃើញខុសៗគ្នាជាច្រើន អំពីអត្ថន័យរបស់ពាក្យមួយឃ្លានេះ។ អ្នកនិពន្ធបទកំណាព្យនេះ ប្រហែលជាបានទទួលស្គាល់ ធាតុពិតនៃជីវិត និងសេចក្តីស្លាប់។ ទោះជាយ៉ាងណាក៏ដោយ បំណងរបស់លោកយីតក៏បានសម្រេច ដោយគេបានបញ្ចុះសពគាត់នៅជើងភ្នំនោះ ស្របតាមអ្វីដែលគេបានឆ្លាក់នៅលើផ្លាកឈ្មោះផ្នូរគាត់។ ប៉ុន្តែ ការពិតដែលមនុស្សពិបាកទទួលយកនោះគឺ ជីវិតរបស់អ្នកដទៃនៅតែបន្ត ដោយគ្មានយើង ទោះយើងធ្លាប់មានឥទ្ធិពលយ៉ាងណា មុនពេលយើងលាចាកលោកក៏ដោយ។ ក្នុងអំឡុងពេលដ៏ពិបាក នៃប្រវត្តិសាស្រ្តរបស់នគរយូដា លោកសេបណា ជាឧកញ៉ា មានមុខនាទីជារដ្ឋបាលនៃរាជវាំងបានឲ្យគេសង់ផ្នូរមួយសម្រាប់ខ្លួនគាត់ ដើម្បីឲ្យគេនៅនឹកចាំអំពីកេរដំណែលរបស់គាត់ បន្ទាប់ពីគាត់ស្លាប់។ ប៉ុន្តែ ព្រះអម្ចាស់បានមានបន្ទូលតាមរយៈហោរាអេសាយថា “ឯងមានការអ្វីនៅទីនេះ តើមានញាតិសន្តានណានៅទីនេះ បានជាឯងធ្វើម៉ុងសំរាប់ខ្លួនដូច្នេះ…
Read articleពេលវេលាដែលនៅសល់ សុទ្ធតែសំខាន់
២ធីម៉ូថេ ៤:១-៨ តែឯអ្នក ចូរឲ្យមានគំនិតនឹងធឹង ក្នុងគ្រប់ការទាំងអស់វិញ ចូរទ្រាំទ្រនឹងសេចក្តីលំបាក ចូរឲ្យអ្នកធ្វើការជាគ្រូផ្សាយដំណឹងល្អចុះ។ ២ធីម៉ូថេ ៤:៥ កាលកប៉ាល់ទីតានិចបុកផ្ទាំងទឹកកក ក្នុងខែមេសា ឆ្នាំ១៩១២ លោកគ្រូគង្វាល ចន ហាភ័រ(John Harper) រកបានកន្លែងអង្គុយមួយ សម្រាប់កូនស្រីគាត់ មានអាយុ៦ឆ្នាំ នៅលើទូកសង្រ្គោះបន្ទាន់ ដែលមានចំនួនកំណត់។ គាត់ក៏បានប្រគល់អាវសុវត្ថិភាពរបស់គាត់ ទៅអ្នកដំណើរម្នាក់ ហើយក៏បានផ្សាយដំណឹងល្អ ដល់នរណាក៏ដោយ ដែលចង់ស្តាប់គាត់ចែកចាយ។ ខណៈពេលដែលកប៉ាល់ទីតានិចកំពុងលិច មនុស្សរាប់រយនាក់កំពុងរង់ចាំ ការជួយសង្រ្គោះ ដែលមិនទំនងជាអាចកើតមាន លោកហាភ័រក៏បានហែលទឹកទៅរកមនុស្សម្នាក់ហើយម្នាក់ទៀត ដែលកំពុងអណ្តែតនៅលើទឹក ហើយប្រាប់ពួកគេថា “ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ”(កិច្ចការ ១៦:៣១)។ ក្នុងអំឡុងពេលនៃការជួបជុំនៅទីក្រុងអនតារីយ៉ូ សម្រាប់អ្នកដែលបានរួចជីវិត ក្នុងហេតុការណ៍លិចកប៉ាល់ទីតានិច បុរសម្នាក់បានប្រាប់គេថា គាត់គឺជា “មនុស្សចុងក្រោយ ដែលលោកគ្រូគង្វាល ចន ហាភ័របាននាំឲ្យជឿព្រះ”។ ពីដំបូងគាត់បានបដិសេធន៍ នៅពេលដែលលោកគ្រូហាភ័រប្រាប់គាត់ឲ្យទទួលជឿព្រះយេស៊ូវ តែបន្ទាប់មក គាត់ក៏បានទទួលជឿព្រះអង្គ នៅពេលដែលគ្រូអធិប្បាយរូបនេះបានប្រាប់គាត់ម្តងទៀត ឲ្យទទួលជឿព្រះអង្គ។ គាត់បានឃើញលោកគ្រូហាភ័រលះបង់ពេលវេលាចុងក្រោយនៃជីវិតរបស់ខ្លួន ដើម្បីចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវ មុនពេលដែលគ្រូគង្វាលរូបនេះបាត់បង់ជីវិត ដោយសារទឹកសមុទ្រត្រជាក់ពេក…
Read articleការដាក់ដង្វាយ ដោយចិត្តសប្បុរស
២របាក្សត្រ ៩:៦-១១ ចូរឲ្យគ្រប់គ្នាធ្វើតាមដែលសំរេចក្នុងចិត្តចុះ មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ។ ២កូរិនថូស ៩:៧ ភរិយាខ្ញុំ ឈ្មោះស៊ូ(Sue)បានធ្វើការមួយសប្តាហ៍ម្តង ក្នុងក្លិបសិក្សាព្រះគម្ពីរប៊ីបសម្រាប់សិស្សសាលា។ នៅទីនោះ គេបានលើកទឹកចិត្តក្មេងៗឲ្យដាក់ដង្វាយ ដើម្បីជួយដល់កុមារ ក្នុងប្រទេសអ៊ុយក្រែន ដែលកំពុងទទួលរងការបំផ្លិចបំផ្លាញ ដោយសារសង្គ្រាម។ រយៈពេល១សប្តាហ៍ បន្ទាប់ពីស៊ូបានប្រាប់មែគី(Maggie) ជាចៅស្រីរបស់យើង មានអាយុ១១ឆ្នាំ អំពីគម្រោងនេះ យើងក៏បានទទួលសំបុត្រមួយច្បាប់ពីគាត់។ ក្នុងស្រោមសំបុត្រនោះ យើងឃើញមានលុយ៣.៤៥ដុល្លា ភ្ជាប់ជាមួយក្រដាសមួយសន្លឹក ដែលគាត់បានសរសេរពីលើថា “ចៅមានលុយសម្រាប់ជួយក្មេងៗនៅប្រទេសអ៊ុយក្រែន តែប៉ុណ្ណេះទេ។ ចៅនឹងផ្ញើថែមទៀត នៅពេលក្រោយ”។ ស៊ូមិនបានប្រាប់មែគី ឲ្យជួយដល់ក្មេងៗទាំងនោះទេ តែព្រះវិញ្ញាណបរិសុទ្ធប្រហែលជាបានបណ្តាលចិត្តនាង។ ហើយមែគីស្រឡាញ់ព្រះយេស៊ូវ ហើយបានព្យាយាមរស់នៅថ្វាយព្រះអង្គ ក៏បានឆ្លើយតបចំពោះការបណ្តាលចិត្តនេះ។ យើងអាចរៀនសូត្របានច្រើនណាស់ នៅពេលដែលយើងគិតអំពីអំណោយដ៏តូច ដែលនាងបានឲ្យដល់ចិត្តដ៏ធំទូលាយ។ ការនេះបានឆ្លុះបញ្ចាំង អំពីការបង្រៀនរបស់សាវ័កប៉ុល ក្នុងបទគម្ពីរ២កូរិនថូស ជំពូក៩។ ទីមួយ សាវ័កប៉ុលបានបង្រៀនថា យើងត្រូវតែព្រោះ “ដោយចិត្តសប្បុរស”(ខ.៦)។ អំណោយដែលបានឲ្យដោយមិនសោកស្តាយ គឺជាអំណោយសប្បុរស។ សាវ័កប៉ុលក៏បានបង្រៀនផងដែរថា យើងត្រូវឲ្យអំណោយ ដោយអំណរ តាមការបណ្តាលចិត្តរបស់ព្រះ និងតាមលទ្ធភាពរបស់យើង គឺមិនមែនដោយបង្ខំចិត្តនោះទេ(ខ.៧)។…
Read articleការល្បួងនៅតែកើតមាន
លោកុប្បត្តិ ៣៥:១-៥ ដូច្នេះចូរឯងរាល់គ្នាលះចោលអស់ទាំងព្រះដទៃ ដែលមាននៅក្នុងពួកឯងចេញទៅ ហើយផ្ចង់ចិត្តដំរង់ទៅឯព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ។ យ៉ូស្វេ ២៤:២៣ ពួកប្រុសៗខ្លះ នៅក្នុងក្រុមសិក្សាព្រះគម្ពីរ មានអាយុជិត៨០ឆ្នាំហើយ ដូចនេះ ខ្ញុំមានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា ពួកគេកំពុងព្យាយាមជម្នះការត្រេកត្រអាលផ្លូវភេទ។ វាជាការតយុទ្ធ ដែលបានចាប់ផ្តើមតាំងពីពេលពួកគេស្ថិតក្នុងវ័យយុវជន ហើយនៅតែបន្តមានក្នុងជីវិតពួកគេ។ ជារៀងរាល់ថ្ងៃ ពួកគេបានធ្វើការប្តេជ្ញាចិត្តថា នឹងដើរតាមព្រះយេស៊ូវ ដោយព្យាយាមជម្នះអំពើបាបនេះ ហើយក៏បានទូលសូមការអត់ទោសបាប នៅពេលណាពួកគេបានភ្លាត់ធ្វើខុសទៀត។ យើងប្រហែលមានការភ្ញាក់ផ្អើល នៅពេលណាបុរសដែលកោតខ្លាចព្រះ នៅតែតយុទ្ធនឹងការល្បួង នៅក្នុងដំណាក់កាលចុងក្រោយនៃជីវិតពួកគេ តែយើងប្រហែលមិនគួរមានការភ្ញាក់ផ្អើលទេ។ រូបព្រះគឺជាអ្វីក៏ដោយ ដែលព្យាយាមជំនួសព្រះ នៅក្នុងចិត្តរបស់យើង ហើយពួកវានឹងលេចឡើងម្តងទៀត បន្ទាប់ពីយើងបានសន្និដ្ឋានថា ពួកវាលែងមានក្នុងជីវិតយើងទៀត តាំងពីយូរមកហើយ។ ក្នុងព្រះគម្ពីរសញ្ញាចាស់ លោកយ៉ាកុបបានទទួលការជួយសង្គ្រោះ ឲ្យរួចពីពូរបស់គាត់ឈ្មោះឡាបាន់ និងលោកអេសាវ ជាបងប្រុសរបស់គាត់។ គាត់បានវិលត្រឡប់មកស្រុកបេតអែលវិញ ដើម្បីថ្វាយបង្គំព្រះ និងសរសើរដំកើងព្រះអង្គ សម្រាប់ព្រះពរជាច្រើន ដែលគាត់បានទទួល តែក្រុមគ្រួសារគាត់នៅតែបន្តរក្សាទុករូបព្រះរបស់សាសន៍ដទៃ ដែលលោកយ៉ាកុបត្រូវតែកប់ចោល(លោកុប្បត្តិ ៣៥:២-៤)។ នៅចុងបញ្ចប់នៃកណ្ឌគម្ពីរយ៉ូស្វេ បន្ទាប់ពីពួកអ៊ីស្រាអែលបាន ឈ្នះខ្មាំងសត្រូវ ក្នុងសង្គ្រាម ហើយចូលតាំងទីលំនៅក្នុងទឹកដីកាណាន លោកយ៉ូស្វេនៅតែបន្តជំរុញពួកគេ…
Read article