មានអំណរនៅក្នុងការឲ្យ
កិច្ចការ ២០:១៧-២៤,៣៤-៣៥ ដែលឲ្យ នោះបានពរជាជាងទទួល។ កិច្ចការ ២០:៣៥ កាលកូនប្រុសរបស់អ្នកស្រីឃ័ររី(Keri) ដល់ពេលដែលត្រូវទទួលការវះកាត់មួយលើកទៀត ទាក់ទងនឹងជំងឺចុះខ្សោយសាច់ដុំ គាត់ចង់បង្វែរអារម្មណ៍របស់គាត់ ចេញពីស្ថានភាពរបស់គ្រួសារគាត់ ដោយធ្វើអ្វីម្យ៉ាងសម្រាប់អ្នកដទៃ។ ដូចនេះ គាត់ក៏បានប្រមូលស្បែកជើង ដែលកូនប្រុសគាត់ឈប់ពាក់ តែនៅល្អ ហើយគាត់ក៏បានយកស្បែកជើងទាំងនោះ ទៅបរិច្ចាគឲ្យអង្គការគ្រីស្ទបរិស័ទមួយ។ ការបរិច្ចាគរបស់គាត់ក៏បានបណ្តាលចិត្តមិត្តភក្តិ និងសមាជិកគ្រួសារ ក៏ដូចជាអ្នកជិតខាងឲ្យចូលរួមជាមួយគាត់ ហើយមិនយូរប៉ុន្មាន ពួកគេប្រមូលបានស្បែកជើង២រយគូ សម្រាប់បរិច្ចាគ។ ទោះការបរិច្ចាគស្បែកជើងនោះ ត្រូវបានធ្វើឡើង ដើម្បីជាប្រយោជន៍ដល់អ្នកដទៃក៏ដោយ ក៏អ្នកស្រីឃ័ររីមានអារម្មណ៍ថា ក្រុមគ្រួសារគាត់បានទទួលព្រះពរលើសអ្នកដែលបានទទួលស្បែកជើងទាំងនោះទៅទៀត។ គាត់ថា ទង្វើសប្បុរសធម៌នោះ បានលើកទឹកចិត្តក្រុមគ្រួសារគាត់ណាស់ ហើយបានជួយឲ្យពួកគាត់ផ្តោតចិត្តទៅលើរឿងក្រៅខ្លួន។ សាវ័កប៉ុលបានដឹងអំពីសារៈសំខាន់នៃការឲ្យអំណោយ ដោយចិត្តសប្បុរស។ ក្នុងការធ្វើដំណើរទៅទីក្រុងយេរូសាឡិម គាត់ក៏បានឈប់នៅទីក្រុងអេភេសូរ។ គាត់ដឹងថា គាត់មិនទំនងជាមានឱកាសមកសួរសុខទុក្ខពួកជំនុំ ដែលគាត់បានបង្កើតនៅទីនោះទៀតទេ។ ក្នុងពាក្យចុងក្រោយ ទៅកាន់ពួកចាស់ទុំ គាត់ក៏បានរំឭកពួកគេ អំពីកិច្ចការដែលគាត់ខិតខំធ្វើថ្វាយព្រះ(កិច្ចការ ២០:១៧-២០) ហើយក៏បានលើកទឹកចិត្តពួកគេឲ្យខិតខំធ្វើការបម្រើព្រះអង្គផងដែរ(ខ.៣៥)។ បន្ទាប់មក គាត់ក៏បាននិយាយបញ្ចប់ដោយដកស្រង់ព្រះបន្ទូលព្រះយេស៊ូវថា “ដែលឲ្យនោះមានពរ ជាជាងទទួល”(ខ.៣៥)។ ព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងធ្វើការលះបង់ អស់ពីចិត្ត និងដោយបន្ទាបខ្លួន(លូកា ៦:៣៨)។ ពេលណាយើងចុះចូលនឹងការដឹកនាំរបស់ព្រះអង្គ…
Read articleអរព្រះគុណព្រះអង្គ ដែលប្រទានអាហារ
លូកា ២៥:២៨-៣៥ រួចព្រះយេស៊ូវទ្រង់យកនំបុ័ងនោះអរព្រះគុណ រួចចែកទៅឲ្យពួកសិស្ស គេក៏ចែកដល់ពួកអ្នកដែលអង្គុយ បានចែកទាំងត្រីតូចនោះបែបដូច្នោះដែរ តាមតែគេចង់បាន។ យ៉ូហាន ៦:១១ មិត្តភក្តិរបស់ខ្ញុំបានប្រញាប់វិលត្រឡប់ពីកន្លែងធ្វើការដ៏មមាញឹក នៅមន្ទីរពេទ្យ ដោយឆ្ងល់ថា តើគាត់គួរធ្វើម្ហូបអ្វី មុនពេលស្វាមីគាត់វិលត្រឡប់ពីកន្លែងធ្វើការដែលមានការរវល់ច្រើនដែរ។ គាត់បានធ្វើម្ហូបសាច់មាន់នៅថ្ងៃអាទិត្យ ហើយញាំម្ហូបដែលនៅសល់ នៅថ្ងៃច័ន្ទ។ បន្ទាប់មក នៅថ្ងៃអង្គារ ពួកគេញាំម្ហូបសាច់មាន់ទៀត តែលើកនេះ គឺធ្វើមាន់ដុត។ គាត់ក៏បានរកឃើញសាច់ត្រីពីរដុំ ក្នុងកន្លែងបង្កកសាច់ ក្នុងទូទឹកកក តែគាត់ដឹងថា ស្វាមីគាត់មិនចូលចិត្តញាំសាច់ត្រីនោះទេ។ តែគាត់មិនអាចរកអ្វីផ្សេងសម្រាប់ធ្វើម្ហូបឲ្យហើយក្នុងរយៈពេលពីរបីនាទី គាត់ក៏បានសម្រេចចិត្តធ្វើម្ហូបសាច់ត្រីនោះ។ នៅពេលដែលគាត់ដាក់ចាន នៅលើតុ ស្វាមីគាត់ក៏បានមកដល់ គាត់ក៏បាននិយាយប្រាប់ស្វាមីគាត់ ក្នុងលក្ខណៈសុំទោសថា “ខ្ញុំដឹងថា នេះមិនមែនជាម្ហូបដែលបងចូលចិត្តទេ”។ ស្វាមីគាត់ក៏បានមើលទៅលើ ហើយនិយាយថា “មិនអីទេអូន ឲ្យតែមានអាហារនៅលើតុ គឺបងសប្បាយចិត្តហើយ”។ អាកប្បកិរិយារបស់ស្វាមីគាត់ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសារៈសំខាន់នៃការដឹងគុណ និងអរព្រះគុណព្រះ សម្រាប់ការផ្គត់ផ្គង់យើងជារៀងរាល់ថ្ងៃ ទោះយើងមានម្ហូបអ្វីបរិភោគក៏ដោយ។ ការអរព្រះគុណព្រះអង្គ សម្រាប់អាហារប្រចាំថ្ងៃ គឺជាការយកគំរូតាមព្រះយេស៊ូវ។ កាលព្រះអង្គសោយអាហារជាមួយសាវ័កពីរនាក់ បន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានលើកនំប៉័ងឡើង អរព្រះគុណ ហើយក៏បានកាច់នំប៉័ងចែកពួកគេបរិភោគ(លូកា…
Read articleព្រះអង្គស្រឡាញ់ តាំងពីមុនពេលយើងចាប់កំណើត
យេរេមា ១:១-១០ មុនដែលអញបានជប់បង្កើតឯងនៅក្នុងពោះម្តាយ នោះអញស្គាល់ឯងហើយ កាលមុនដែលឯងសំរាលចេញពីផ្ទៃមកនោះអញបានញែកឯងជាបរិសុទ្ធផង។ យេរេមា ១:៥ ខ្ញុំមានអារម្មណ៍ថា ប៊ូតុងឡែក( “likes”) ដែលមានរូបមេដៃ នៅលើហ្វេសប៊ុក គឺជាប៊ូតុងដែលយើងប្រើញឹកញាប់បំផុត ដើម្បីបង្ហាញថា យើងចូលចិត្តអ្វីមួយ។ ប៉ុន្តែ តាមពិត និមិត្តសញ្ញានៃការបញ្ជាក់អំពីការចូលចិត្តនេះ ទើបតែត្រូវបានគេប្រើប្រាស់ តាំងពីឆ្នាំ២០០៩ ។ លោក ចាស្ទីន រ៉ូសេនស្ទេន(Justin Rosenstein) ជាអ្នករចនាប៊ូតុង “like” បានមានប្រសាសន៍ថា គាត់ចង់ជួយកែប្រែពិភពលោក ឲ្យក្លាយជាកន្លែងដែលមនុស្សមានការលើកទឹកចិត្ត ជាជាងជាន់ឈ្លីគ្នាទៅវិញទៅមក។ ប៉ុន្តែ លោករ៉ូសេនស្តេន មានការសោកស្តាយយ៉ាងខ្លាំង នៅពេលដែលមនុស្សជាច្រើនកំពុងតែញៀននឹងបណ្ដាញសង្គម ដែលកំពុងប្រើប្រាស់ប៊ូតុង “likes”។ ខ្ញុំយល់ឃើញថា រឿងនេះបានឆ្លុះបញ្ចាំងអំពីបញ្ហារបស់មនុស្សជាទូទៅ ដែលត្រូវការអ្នកដទៃបញ្ជាក់ អំពីការចូលចិត្ត និងការភ្ជាប់ទំនាក់ទំនងជាមួយពួកគេ។ យើងចង់ដឹងថា អ្នកដទៃពិតជាស្គាល់យើង កត់សំគាល់យើង ហើយជាពិសេសចូលចិត្តយើង។ បញ្ហានេះមិនមែនទើបតែកើតមានទេ។ មនុស្សជាតិមានចិត្តស្រេកឃ្លានចង់ស្គាល់ និងចង់ឲ្យគេស្គាល់ខ្លួនឯង តាំងពីសម័យដែលព្រះអម្ចាស់បង្កើតមនុស្សដំបូង។ ប៉ុន្តែ ប៊ូតុង “like” ហាក់ដូចជា មិនបានធ្វើឲ្យយើងពិតជាមានអារម្មណ៍ថា…
Read articleទឹកដែលយើងមិនអាចខ្វះបាន
ទំនុកដំកើង ៤២:១-៥ ឱព្រះអង្គអើយ ព្រលឹងទូលបង្គំដង្ហក់រកទ្រង់ ដូចជាក្តាន់ញីដង្ហក់រកជ្រោះទឹក។ ទំនុកដំកើង ៤២:១ ខ្ញុំនិងមិត្តភក្តិខ្ញុំ បានពិនិត្យមើលបញ្ជីសកម្មភាព ដែលយើងបានធ្វើហើយ នៅក្នុងការដើរកម្សាន្តក្នុងជ្រលងយក្ស គ្រែន ខេនញៀន។ មុននោះ យើងឆ្ងល់ថា យើងមានទឹកគ្រប់គ្រាន់ឬទេ ខណៈពេលដែលយើងចាប់ផ្តើមដំណើរកម្សាន្តនោះ ហើយទឹកក៏បានអស់យ៉ាងឆាប់រហ័ស។ យើងបានអស់ទឹកផឹក ហើយយើងត្រូវដើរតាមផ្លូវវែងអន្លាយ ទៅរកច្រកចេញពីជ្រលងយក្សនេះ។ យើងក៏បានអធិស្ឋាន ខណៈពេលដែលយើងកំពុងដង្ហក់រកទឹក។ បន្ទាប់មក រឿងដែលយើងមិននឹកស្មានដល់ក៏បានកើតឡើង។ ពេលនោះ យើងបានឃើញទឹកសុទ្ធបីដប ដែលគេបានដាក់ក្នុងប្រឡោះជញ្ជាំងថ្ម ដែលមានអក្សរសរសេរពីលើថា “ខ្ញុំដឹងថា អ្នកនឹងត្រូវការទឹកនេះ។ សូមផឹកដោយរីករាយ!” យើងក៏បានមើលមុខគ្នាទៅវិញទៅមក ដោយការហួសចិត្ត ហើយក៏បានពោលពាក្យអរព្រះគុណព្រះ។ យើងក៏បានចាប់ផ្តើមផឹកទឹកនោះពីរបីក្អឹក ហើយយកទឹកនោះទៅជាមួយយើង តាមកំណាត់ផ្លូវចុងក្រោយ ចេញពីតំបន់នោះ។ ក្នុងមួយជីវិតរបស់ខ្ញុំ ខ្ញុំមិនដែលមានការស្រេកទឹក និងអរព្រះគុណព្រះខ្លាំងដូចពេលនោះទេ។ អ្នកនិពន្ធកណ្ឌគម្ពីរទំនុកដំកើង មិនដែលបានទៅដល់តំបន់ជ្រលងភ្នំ គ្រែន ខេនញៀនទេ តែគាត់ដឹងថា សត្វក្តាន់មានអាការៈដូចម្តេចខ្លះ នៅពេលដែលវាមានការស្រេកទឹកខ្លាំង ឬមានការភ័យខ្លាច។ ពាក្យ “ក្តាន់ញីដង្ហក់” (ទំនុកដំកើង ៤២:១) ជាពាក្យ…
Read articleបានសម្អាត ដោយព្រះគ្រីស្ទ
១យ៉ូហាន ១:៥-១០ បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។ ១យ៉ូហាន ១:៩ ខ្ញុំបានធ្វើដំណើរបេសកកម្មរយៈពេលខ្លី លើកទី១ ទៅកាន់តំបន់ព្រៃអាម៉ាហ្សូន ក្នុងប្រទេសប្រេស៊ីល ដើម្បីជួយសាងសង់ព្រះវិហារមួយខ្នងនៅជាប់មាត់ទន្លេ។ នៅពេលរសៀលមួយនោះ យើងបានទៅសួរសុខទុក្ខប្រជាជនពីរបីគ្រួសារ ក្នុងតំបន់នោះ ដែលប្រើធុងចម្រោះទឹក។ នៅពេលដែលម្ចាស់ផ្ទះបានចាក់ទឹកល្អក់ចូលទៅក្នុងតម្រង ពីរបីនាទីក្រោយមក ធុងចម្រោះទឹកក៏បានដកភាពក្រខ្វក់ចេញពីទឹក ហើយទឹកស្អាតក៏បានហូរចេញមក។ នៅពេលនោះ ខ្ញុំក៏បាននឹកចាំ អំពីអត្ថន័យនៃការលាងសម្អាតរបស់ព្រះគ្រីស្ទ មកលើបាបរបស់យើង។ នៅពេលដែលយើងចូលមករកព្រះយេស៊ូវ ដោយមានកំហុស និងក្តីអាម៉ាស់ ហើយទូលសូមព្រះអង្គអត់ទោសឲ្យយើង ហើយយើងទទួលជឿព្រះអង្គជាព្រះអង្គសង្គ្រោះ ព្រះអង្គក៏បានលាងសម្អាតយើង ឲ្យរួចពីបាប ហើយធ្វើឲ្យយើងកើតជាថ្មី។ ព្រះអង្គបានសម្អាតយើងឲ្យស្អាត ដូចទឹកល្អក់ ដែលបានប្រែក្លាយជាទឹកស្អាត ដែលអាចផឹកបាន។ យើងពិតជាមានអំណរណាស់ ពេលដែលបានដឹងថា យើងមានភាពត្រឹមត្រូវចំពោះព្រះអង្គ ដោយសារការលះបង់ព្រះជន្មរបស់ព្រះយេស៊ូវ(២កូរិនថូស ៥:២១) ហើយដឹងថា ព្រះអង្គដកបាបយើងចេញឲ្យឆ្ងាយ ដូចទិសខាងកើត នៅឆ្ងាយពីខាងលិច(ទំនុកដំកើង ១០៣:១២)។ ប៉ុន្តែ សាវ័កយ៉ូហានបានរំឭកយើងថា ការនេះមិនមែនមានន័យថា យើងនឹងឈប់ធ្វើបាបទៀតឡើយ។ ពេលណាយើងភ្លាត់ប្រព្រឹត្តបាបទៀត ចូរយើងនឹកចាំថា…
Read articleបានឲ្យ និងចែករំលែក ដោយចិត្តសប្បុរស
ទំនុកដំកើង ១១២ អ្នកណាដែលមានចិត្តមេត្តា ឲ្យគេខ្ចី នោះបានសប្បាយហើយ។ ទំនុកដំកើង ១១២:៥ កាលខ្ញុំ និងភរិយាខ្ញុំឈ្មោះ ខារី(Cari) បានបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យ យើងបានជាប់បំណុលគេរាប់ពាន់ដុល្លា រៀងៗខ្លួន បានជាយើងចាំបាច់ត្រូវស្វែងរកដំណោះស្រាយ ដើម្បីបញ្ចុះអត្រាការប្រាក់ឲ្យបានទាបជាងមុន។ យើងក៏បានទៅស្នើប្រាក់កម្ចី ពីធនាគារក្នុងតំបន់មួយ តែពួកគេបានបដិសេធន៍ ដោយសារយើងមិនបានរស់នៅ ឬធ្វើការ ក្នុងទីក្រុងនោះ ឲ្យបានច្រើនឆ្នាំ។ ពីរបីថ្ងៃក្រោយមក ខ្ញុំក៏បានចែកចាយអំពីបញ្ហានេះ ដល់មិត្តភក្តិខ្ញុំម្នាក់ឈ្មោះ មីង(Ming) ដែលជាចាស់ទុំក្នុងពួកជំនុំរបស់យើង។ ពេលគាត់ជូនដំណើរខ្ញុំចេញមកវិញ គាត់ក៏បានប្រាប់ខ្ញុំថា គាត់នឹងពិភាក្សាជាមួយភរិយាគាត់។ ពីរបីម៉ោងក្រោយមក ទូរស័ព្ទខ្ញុំក៏បានរោទ៍ឡើង។ គាត់ក៏បានប្រាប់ខ្ញុំថា គាត់និងភរិយាគាត់ចង់ឲ្យប្រាក់យើងខ្ចី ដោយគ្មានការប្រាក់។ ខ្ញុំមិនដឹងថា ត្រូវនិយាយថាម៉េចទេ ពេលនោះ ដូចនេះ ខ្ញុំក៏បានប្រាប់គាត់ថា ខ្ញុំមិនបានស្នើសុំប្រាក់កម្ចីពីគាត់ទេ។ គាត់ក៏បាននិយាយដោយចិត្តរីករាយថា គាត់ក៏ដឹងដែរថា ខ្ញុំមិនបានស្នើប្រាក់កម្ចីពីគាត់ តែគាត់ និងភរិយាគាត់ចង់ឲ្យប្រាក់កម្ចី ដោយឥតការប្រាក់ ហើយ ក្រោយមក ខ្ញុំ និងខារីក៏បានសងពួកគេវិញ នៅពេលណាយើងមានលទ្ធភាព។ ខ្ញុំជឿថា លោកមីង…
Read article