របៀបបម្រើចៅហ្វាយនាយចិត្តអាក្រក់
ទាំងបំរើដោយអំណរ ដូចជាបំរើដល់ព្រះអម្ចាស់ផង មិនមែនដូចជាបំរើមនុស្សឡើយ ដោយដឹងថា ការល្អអ្វីដែលគ្រប់គ្នាធ្វើ នោះនឹងបានរង្វាន់ពីព្រះអម្ចាស់ ទោះបើជាបាវបំរើ ឬអ្នកជាក្តី។ អេភេសូរ ៦:៧-៨ សូមពិចារណា អំពីចំណុចទាំង៥ ដែលមានចែងបទគម្ពីរ អេភេសូរ ៦:៧-៨ ទាក់ទងនឹងការងាររបស់អ្នក ដូចតទៅ ៖ ១) ការត្រាស់ហៅឲ្យរស់នៅ ដោយយកព្រះអម្ចាស់ជាទី១ នេះជារបៀបនៃការរស់នៅដែលគួរឲ្យភ្ញាក់ផ្អើល បើធៀបជាមួយនឹងរបៀបដែលយើងរស់នៅជាធម្មតា។ សាវ័កប៉ុលបានមានប្រសាសន៍ថា ការងារទាំងអស់ដែលយើងធ្វើ គឺយើងគួរតែធ្វើឡើងថ្វាយព្រះគ្រីស្ទ មិនមែនសម្រាប់ចៅហ្វាយនាយ ដែលជាមនុស្សនោះទេ។ គឺធ្វើការបម្រើ ដោយឆន្ទះដ៏ល្អ “ដូចជាបម្រើដល់ព្រះអម្ចាស់ មិនមែនដូចជាបម្រើមនុស្ស”។ បានសេចក្តីថា យើងត្រូវគិតដល់ព្រះអម្ចាស់ នៅក្នុងកិច្ចការអ្វីដែលយើងកំពុងធ្វើ នៅកន្លែងធ្វើការ។ យើងត្រូវសួរថា ហេតុអ្វីព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំធ្វើកិច្ចការនេះ? តើព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំធ្វើកិច្ចការនេះដោយរបៀបណា? តើព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំធ្វើកិច្ចការនេះ នៅពេលណា? តើព្រះអម្ចាស់នឹងជួយខ្ញុំ ឲ្យធ្វើកិច្ចការនេះទេ? តើកិច្ចការនេះនឹងមានផលប៉ះពាល់អ្វីខ្លះ មកលើព្រះកិត្តិនាមព្រះអម្ចាស់? អាចនិយាយម្យ៉ាងទៀតថា ការរស់នៅជាគ្រីស្ទបរិស័ទ គឺមានន័យថា យើងរស់នៅ និងធ្វើការ ដោយយកព្រះអម្ចាស់ជាទី១។ ២) ការត្រាស់ហៅឲ្យធ្វើជាមនុស្សល្អ ការរស់នៅដែលយកព្រះជាទីមួយ គឺមានន័យថា…
Read articleការចែកចាយអំពីភាពឆេះឆួលចំពោះព្រះគ្រីស្ទ
រ៉ូម ១២:៩-១៦ ខាងឯសេចក្តីឧស្សាហ៍ នោះកុំឲ្យខ្ជិលឡើយ ខាងឯវិញ្ញាណ នោះក៏ចូរព្យាយាមចុះ ដោយខំប្រឹងបំរើព្រះអម្ចាស់។ រ៉ូម ១២:១១ កាលយើងបានជួបលោកហេនរី(Henry) ជាអ្នកជិតខាង លើកដំបូង គាត់បានដកព្រះគម្ពីរចាស់ដាច់រហែកមួយក្បាល ចេញពីកាបូបដែលគាត់តែងតែស្ពាយជាប្រចាំ។ គាត់មើលមកយើងដោយទឹកមុខរីករាយ ហើយសួរយើងថា តើយើងចង់ជជែកគ្នាជាមួយគាត់ អំពីព្រះគម្ពីរដែរឬទេ។ យើងក៏បានងក់ក្បាល ហើយគាត់ក៏បានបើកទៅកាន់ទំព័រដែលគាត់បានគូសចំណាំនៅលើខគម្ពីរមួយចំនួន។ គាត់ក៏បានបង្ហាញសៀវភៅកត់ត្រាមួយក្បាល ដែលគាត់បានកត់ទុកអំពីអ្វីដែលគាត់រៀនបានពីព្រះគម្ពីរ ហើយក៏បានមានប្រសាសន៍ថា គាត់បានបង្កើតមេរៀនក្នុងកុំព្យូទ័រ ដែលមានពេញទៅដោយឯកសារយោងដទៃទៀត។ លោកហេនរីក៏បានចែកចាយ អំពីពេលដែលគាត់បានចេញពីស្ថានភាពគ្រួសារដ៏ពិបាក ហើយបន្ទាប់មក កាលគាត់កំពុងស្ថិតក្នុងស្ថានភាពឯកោ និងពិបាកបំផុត គាត់ក៏បានទទួលយកការសុគត និងការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ ធ្វើជាមូលដ្ឋានគ្រឹះនៃសេចក្តីជំនឿរបស់គាត់(កិច្ចការ ៤:១២)។ ជីវិតគាត់មានការផ្លាស់ប្តូរ ខណៈពេលដែលព្រះវិញ្ញាណបានជួយគាត់ ឲ្យដើរតាមគោលការណ៍របស់ព្រះគម្ពីរ។ ទោះលោកហេនរីបានថ្វាយជីវិតគាត់ដល់ព្រះអង្គកាលប៉ុន្មានឆ្នាំមុនក៏ដោយ ក៏ភាពក្លៀវក្លារបស់គាត់នៅតែថ្មីជានិច្ច ហើយបាននាំឲ្យមានការប៉ះពាល់ចិត្តណាស់។ ភាពឧស្សាហ៍របស់លោកហេនរីបានបណ្តាលចិត្តខ្ញុំ ជាអ្នកដើរតាមព្រះយេស៊ូវអស់ជាច្រើនឆ្នាំ ឲ្យពិចារណាអំពីភាពឆេះឆួលខាងវិញ្ញាណរបស់ខ្ញុំផងដែរ។ សាវ័កប៉ុលបានបង្រៀនយើងថា “ខាងឯសេចក្តីឧស្សាហ៍ នោះកុំឲ្យខ្ជិលឡើយ ខាងឯវិញ្ញាណ នោះក៏ចូរព្យាយាមចុះ ដោយខំប្រឹងបំរើព្រះអម្ចាស់”(រ៉ូម ១២:១១)។ ការបង្រៀននេះមិនពិបាកឲ្យយើងអនុវត្តន៍តាមទេ បើសិនជាយើងអនុញ្ញាតឲ្យព្រះបន្ទូលកែប្រែយើង ឲ្យមានអាកប្បកិរិយា ដែលអរព្រះគុណព្រះអង្គ សម្រាប់ការគ្រប់យ៉ាង…
Read articleប្រើអ្វីក៏ដោយ ដែលព្រះទ្រង់បានប្រទាន
និក្ខមនំ ៤:១-៥ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា “តើមានអ្វីនៅដៃឯងនោះ លោកទូលឆ្លើយថា មានដំបង?”។ និក្ខមនំ ៤:២ អាគារសាលាក្រុង នៅទីក្រុងប្រ៊ីសបេន ប្រទេសអូស្ត្រាលី ត្រូវបានសាងសង់ ក្នុងទសវត្សរ៍ឆ្នាំ១៩២០។ គេធ្វើកាំជណ្តើររបស់អគារនោះ ពីថ្មម៉ាបដ៏ប្រណិត ដែលមានប្រភពនៅក្នុងកន្លែងយកថ្ម ដែលលោកម៉ៃឃលអេនជេឡូ(Michelangelo) បានប្រើប្រាស់ ក្នុងការឆ្លាក់រូបចម្លាក់ស្តេចដាវីឌ។ ប៉មរបស់សាលាក្រុងនោះបានឆ្លុះបញ្ចាំង អំពីព្រះវិហារធំ នៅទីក្រុងវេនីស ប្រទេសអ៊ីតាលី ដែលមានដំបូងធ្វើពីទង់ដែងធំបំផុត ក្នុងតំបន់ខាងត្បូងនៃផែនដី។ ពួកអ្នកសាងសង់ចង់សាងសង់រូបចម្លាក់តំណាងឲ្យសន្តិភាព ដើម្បីតុបតែងកំពូលប៉ម តែពួកគេមិនមានថវិកាសម្រាប់ការសាងសង់។ កាលនោះ លោកហ្វ្រេត ចនសិន(Fred Johnson) ជាជាងតបណ្តេញទឹក ក៏បានជួយដោះស្រាយបញ្ហានេះ។ គាត់បានប្រើធុងទឹកបង្គន់ បង្គោលភ្លើងចាស់មួយដើម និងកំទេចដែកតូចៗ មកកែឆ្នៃធ្វើរូបដុំមូល ប្រៀបដូចជាមកុដនៅលើកំពូលប៉មនោះ អស់រយៈពេលជាង១រយឆ្នាំហើយ។ ការដែលលោកហ្វ្រេដ ចនសិនបានប្រើរបស់អ្វីដែលគាត់មាន ដើម្បីសម្រេចកិច្ចការដ៏សំខាន់នោះ គឺបានរំឭកយើងថា យើងក៏អាចចូលរួមក្នុងកិច្ចការរបស់ព្រះអម្ចាស់ ដោយប្រើការអ្វីដែលយើងមាន ទោះតូចឬធំក្តី។ កាលព្រះអង្គបង្គាប់លោកម៉ូសេឲ្យដឹកនាំពួកអ៊ីស្រាអែលចេញពីទឹកដីអេស៊ីព្ទ លោកម៉ូសេបានប្រកែកថា “មើល គេនឹងមិនជឿទូលបង្គំ ឬស្តាប់តាមទូលបង្គំទេ”(៤:១)។ ព្រះអង្គក៏បានឆ្លើយតប ដោយសំណួរដ៏សាមញ្ញថា “តើមានអ្វីនៅដៃឯងនោះ?”(ខ.២)…
Read articleព្រះដែលជាកន្លែងជ្រកកោនរបស់យើង
សុភាសិត ១៨:១០-១២ ព្រះនាមព្រះយេហូវ៉ា ជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្តីសុខ។ សុភាសិត ១៨:១០ ខ្សែភាពយន្តដែលគួរឲ្យកត់សំគាល់ នៅឆ្នាំ២០១៩ មានចំណងជើងថា ស្រ្តីតូចតាច បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសៀវភៅរឿងប្រលោមលោកចាស់មួយក្បាលដែលបានដាច់ដោច ជាពិសេសគឺពាក្យលើកទឹកចិត្តរបស់តួអង្គឈ្មោះ ម៉ាមី(Marmee) ជាម្តាយដែលមានប្រាជ្ញា និងមានចិត្តសុភាព។ ខ្ញុំមានការចាប់អារម្មណ៍ចំពោះការពិពណ៌នារបស់សៀវភៅប្រលោមលោកនេះ អំពីសេចក្តីជំនឿដ៏រឹងមាំរបស់គាត់ ដែលបានបង្កប់នៅក្នុងពាក្យសម្តីលើកទឹកចិត្តជាច្រើន ទៅកាន់ កូនស្រីទាំងអស់របស់គាត់។ ខ្ញុំមានការចាប់អារម្មណ៍បំផុត ចំពោះពាក្យសម្តីរបស់គាត់ ដែលបានលើកទឹកចិត្តថា “អ្នកអាចជួប … បញ្ហា និងការល្បួងជាច្រើន ប៉ុន្តែ អ្នកអាចជម្នះបញ្ហា និងការល្បួងទាំងអស់ បើសិនជាអ្នករៀនទទួលកម្លាំង និងភាពស្រទន់ពីព្រះវរបិតារបស់អ្នកដែលគង់នៅស្ថានសួគ៌”។ សម្រង់សម្តីនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្តីពិត ដែលបានចែងក្នុងបទគម្ពីរសុភាសិតថា “ព្រះនាមព្រះយេហូវ៉ា ជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្តីសុខ”(១៨:១០)។ គេសង់ប៉មក្នុងទីក្រុង នៅសម័យបុរាណ ធ្វើជាកន្លែងជ្រកកោន ក្នុងពេលមានគ្រោះថ្នាក់ ប្រហែលដោយសារការវាយប្រហារពីសត្រូវ។ ដូចគ្នានេះដែរ គឺតាមរយៈការរត់ទៅរកព្រះ ដែលអ្នកជឿព្រះយេស៊ូវ អាចដកពិសោធន៍នឹងសន្តិភាព ក្នុងការថែរក្សារបស់ព្រះអង្គ ដែលជាទីជ្រកកោន និងកម្លាំងរបស់យើង(ទំនុកដំកើង ៤៦:១)។…
Read articleធ្វើការល្អថ្វាយព្រះអង្គ
ទីតុស ៣:៤-៨ ចូររំឭកគេ ឲ្យចុះចូលនឹងពួកនាម៉ឺន ហើយនិងពួកមានអំណាចទាំងអស់ ព្រមទាំងស្តាប់បង្គាប់ ហើយប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ។ ទីតុស ៣:១ តាមធម្មតា លោកផាទ្រីក(Patrick) មិនដាក់លុយជាប់ខ្លួនច្រើនទេ តែថ្ងៃមួយ គាត់ក៏មានអារម្មណ៍ថា គាត់គួរតែដាក់លុយ៥ដុល្លាក្នុងហោប៉ៅគាត់ មុនពេលចាកចេញពីផ្ទះ។ ក្នុងអំឡុងពេលអាហារថ្ងៃត្រង់ នៅសាលារៀនដែលគាត់ធ្វើការ គាត់ក៏បានដឹងថា ព្រះទ្រង់បានរៀបចំខ្លួនគាត់ ដើម្បីបំពេញតម្រូវការបន្ទាន់របស់មនុស្សម្នាក់។ នៅពេលអាហារថ្ងៃត្រង់ នៅកន្លែងលក់អាហារ គាត់ក៏បានឮគេនិយាយគ្នាថា ក្មេងប្រុសម្នាក់ឈ្នះស្កត់ធី(Scotty) កំពុងត្រូវការលុយ៥ដុល្លា ដើម្បីបង់ថ្លៃអាហារ ដើម្បីឲ្យអាចញាំអាហារថ្ងៃត្រង់បានពេញមួយសប្តាហ៍។ សូមយើងស្រមៃថា លោកផាទ្រីកមានអារម្មណ៍យ៉ាងណា នៅពេលដែលគាត់បានឲ្យលុយគាត់ ទៅស្កត់ធី! ក្នុងកណ្ឌគម្ពីរទីតុស សាវ័កប៉ុលបានរំឭកអ្នកជឿព្រះយេស៊ូវថា ពួកគេបានសង្រ្គោះ មិនមែនដោយសារការល្អ ដែលពួកគេបានធ្វើ (៣:៥) តែពួកគេគួរតែ “ប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ”(ខ.៨ ខ.១៤)។ ជីវិតរបស់យើងអាចមានពេញដោយការជាប់រវល់ និងភាពប្រញាប់ប្រញាល់។ ពេលខ្លះយើងប្រហែលមានអារម្មណ៍ពិបាកខ្លាំងពេក ក្នុងការព្យាយាមបំពេញតម្រូវការខ្លួនឯង។ ប៉ុន្តែ ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ យើងត្រូវតែត្រៀមខ្លួនជាស្រេច ដើម្បី “ធ្វើការល្អ”។ យើងមិនត្រូវមានអារម្មណ៍ពិបាកពេក ដោយសារការអ្វីដែលយើងមិនមាន ឬមិនអាចធ្វើបាន តែចូរយើងគិតអំពីការអ្វីដែលយើងពិតជាមាន និងអាចធ្វើបាន…
Read articleព្រះចេស្តារបស់ព្រះខ្លាំងពូកែជាង
ពួកចៅហ្វាយ ៧:៧-៨,១៦-២២ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលប្រាប់លោកថា ចូរក្រោកឡើងចុះទៅឯទីបោះទ័ពរបស់គេទៅ ដ្បិតអញបានប្រគល់គេមកក្នុងកណ្តាប់ដៃឯងហើយ។ ពួកចៅហ្វាយ ៧:៩ កាលពីឆ្នាំ ១៩៤៥ “កងទ័ពខ្មោច” បានជួយកងទ័ពអាមេរិក ឲ្យទទួលបានជ័យជម្នះនៅក្នុងការឆ្លងកាត់ទន្លេរ៉ាញ ចូលទឹកដីប្រទេសអាឡឺម៉ង់ ដោយបានជួយឲ្យកងទ័ពសម្ព័ន្ធមិត្ត ទទួលបានមូលដ្ឋានកងទ័ពដ៏សំខាន់ នៅក្នុងប្រតិបត្តិការណ៍សឹក នៅសមរភូមិខាងលិច នៃសង្គ្រាមលោកលើកទី២។ តាមពិត កងទ័ពទាំងនោះសុទ្ធតែជាមនុស្ស មិនមែនជាខ្មោចឡើយ ដែលជាផ្នែកមួយរបស់ទីបញ្ជាការកងទ័ពពិសេសទី២៣។ កាលនោះ កងទ័ពដែលមានគ្នា១១០០នាក់ បានធ្វើឲ្យសត្រូវយល់ឃើញថា ពួកគេមានគ្នា៣ម៉ឺននាក់ ដោយពួកគេប្រើរថក្រោះក្លែងក្លាយ និងចាក់មេក្រូបញ្ចេញសូរសន្ធឹកកងទ័ព និងយានយន្តជាច្រើនគ្រឿងបន្លាស់ទី ។ល។ ដូចនេះ សមាជិករបស់កងទ័ពខ្មោច ដែលមានគ្នាតិចជាងសត្រូវ បានធ្វើឲ្យសត្រូវជឿថា ពួកគេមានគ្នាច្រើនសន្ធឹក។ ពួកសាសន៍ម៉ាឌាន និងសម្ព័ន្ធមិត្តរបស់ពួកគេ ក៏មានការភ័យខ្លាចផងដែរ នៅចំពោះសត្រូវដែលមានគ្នាតិច ដែលធ្វើឲ្យគេគិតស្មានថា ពួកគេមានគ្នាច្រើន(ពួកចៅហ្វាយ ៧:៨-២២)។ ព្រះអម្ចាស់បានប្រើលោកគេឌាន ជាពួកចៅហ្វាយ ជាហោរា និងជាអ្នកដឹកនាំកងទ័ពអ៊ីស្រាអែល ឲ្យប្រើប្រាស់កងទ័ពដ៏តូចរបស់គាត់ ឲ្យធ្វើជាប្រភពនៃការភ័យខ្លាចរបស់ពួកខ្មាំងសត្រូវ។ ពួកគេក៏បានប្រើសម្លេងផ្លុំត្រែ សម្លេងបោកក្អម និងសម្លេងមនុស្ស និងរូបភាពបន្លាច ដោយដុតភ្លើងចន្លុះភ្លឺចិញ្ចាច ធ្វើឲ្យសត្រូវគិតស្មានថា ពួកគេមានគ្នាច្រើន…
Read article