ព្រះវត្តមានរបស់ព្រះយេស៊ូវនៅក្នុងចិត្តយើង
អេភេសូរ ៣:១៤-២០ ឲ្យព្រះគ្រីស្ទបានសណ្ឋិតក្នុងចិត្តអ្នករាល់គ្នា ដោយសារសេចក្តីជំនឿ។ អេភេសូរ ៣:១៧ ខណៈពេលដែលអាកាសធាតុត្រជាក់ខ្លាំងបានវាយប្រហារមកលើរដ្ឋរបស់ខ្ញុំ នៅភាគខាងលិចនៃសហរដ្ឋអាមេរិក ម្តាយរបស់ខ្ញុំជាស្រ្តីមេម៉ាយ បានព្រមមកស្នាក់នៅជាមួយគ្រួសារខ្ញុំ ទំរាំខ្យល់ព្យុះទឹកកកកន្លងផុតទៅ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីគ្រោះធម្មជាតិនេះបានកន្លងផុតទៅ គាត់មិនដែលបានត្រឡប់ទៅផ្ទះគាត់វិញទេ។ គាត់បានផ្លាស់មករស់នៅជាមួយគ្រួសារខ្ញុំអស់មួយជីវិត។ វត្តមានរបស់គាត់បានផ្លាស់ប្តូរក្រុមគ្រួសារខ្ញុំ តាមរបៀបវិជ្ជមានជាច្រើន។ ជារៀងរាល់ថ្ងៃ គាត់តែងតែមានពេលចែកចាយប្រាជ្ញា ផ្តល់យោបល់ល្អៗដល់សមាជិកគ្រួសារ និងចែកចាយអំពីរឿងរបស់បុព្វបុរសរបស់យើង។ គាត់និងស្វាមីរបស់ខ្ញុំបានក្លាយជាមិត្តល្អបំផុត ដោយពួកគេចូលចិត្តរឿងកំប្លែង និងមើលកីឡាដូចគ្នា។ គាត់មិនមែនជាភ្ញៀវរបស់គ្រួសារយើងទេ តែជាសមាជិកគ្រួសារអចិន្ត្រៃយ៍ដ៏សំខាន់ ដែលនាំមកនូវការផ្លាស់ប្តូរ ក្នុងចិត្តគំនិតយើង តាំងពីមុនពេលព្រះទ្រង់យកគាត់ទៅជាមួយព្រះអង្គ។ អនុស្សាវរីយ៍នេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការពិពណ៌នារបស់សាវ័កយ៉ូហាន អំពីព្រះយេស៊ូវថា ព្រះអង្គ“ស្នាក់នៅជាមួយនឹងយើងរាល់គ្នា”(យ៉ូហាន ១:១៤)។ នេះជាការពិពណ៌នាដែលប៉ះពាល់ចិត្តយ៉ាងខ្លាំង ព្រោះក្នុងព្រះគម្ពីរដើមភាសាក្រិក ពាក្យ ស្នាក់នៅជាមួយ គឺមានន័យថា “តាំងទីលំនៅជាមួយ”។ យើងទទួលព្រះយេស៊ូវដោយជំនឿ ជាព្រះដែលគង់នៅក្នុងចិត្តយើង។ គឺដូចដែលសាវ័កប៉ូលបានបង្រៀនថា “ដើម្បីឲ្យទ្រង់បានប្រោសប្រទាន ឲ្យអ្នករាល់គ្នាបានព្រះចេស្តា ចំរើនកំឡាំងនៃមនុស្សខាងក្នុង ដោយសារព្រះវិញ្ញាណទ្រង់ តាមសិរីល្អនៃទ្រង់ដ៏ប្រសើរក្រៃលែង ឲ្យព្រះគ្រីស្ទបានសណ្ឋិតក្នុងចិត្តអ្នករាល់គ្នា ដោយសារសេចក្តីជំនឿ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានចាក់ឫស ហើយតាំងមាំមួនក្នុងសេចក្តីស្រឡាញ់”(អេភេសូរ ៣:១៦-១៧)។ ព្រះយេស៊ូវបានយាងមកគង់នៅជាមួយយើង គឺមិនមែនជាភ្ញៀវរបស់យើងនោះទេ។…
Read articleថ្នាំសម្រាប់ព្យាបាលអំណួត
ឥឡូវនេះ ឯពួកអ្នកដែលថា ថ្ងៃនេះ ឬថ្ងៃស្អែកយើងនឹងទៅឯក្រុងណាមួយ ហើយនិងនៅស្រុកនោះអស់១ឆ្នាំ ដើម្បីនឹងរកស៊ីឲ្យបានចំណេញ អ្នករាល់គ្នាមិនដឹងជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេ ដ្បិតជីវិតអ្នករាល់គ្នាជាអ្វី គឺជាចំហាយទឹកទេតើ ដែលឃើញតែ១ភ្លែត រួចបាត់ទៅ គួរតែបាននិយាយដូច្នេះវិញថា បើយើងរស់នៅ ហើយព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះយើងនឹងធ្វើការនេះ ឬការនោះ តែឥឡូវនេះ អ្នករាល់គ្នាមានសេចក្តីអំនួត អំពីពាក្យអួតអាងរបស់ខ្លួនដូច្នោះ ហើយគ្រប់ទាំងសេចក្តីអំនួតយ៉ាងនោះ សុទ្ធតែអាក្រក់ទាំងអស់។ យ៉ាកុប ៤:១៣-១៦ ក្នុងបទគម្ពីរខាងលើនេះ លោកយ៉ាកុបកំពុងនិយាយ អំពីអំនួត និងភាពក្រអឺតក្រទម និងការដែលគេបង្ហាញពួកវាចេញមក តាមរបៀបដ៏ប៉ិនប្រសប់។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “អ្នករាល់គ្នាមានសេចក្តីអំនួត អំពីពាក្យអួតអាងរបស់ខ្លួនដូច្នោះ ហើយគ្រប់ទាំងសេចក្តីអំនួតយ៉ាងនោះ សុទ្ធតែអាក្រក់ទាំងអស់”។ ពេលដែលអ្នកគិតអំពីប្រភេទទាំង៣នៃការល្បួងដែលនាំឲ្យពឹងខ្លួនឯង ដែលមានដូចជា ការល្បួងឲ្យចង់បានប្រាជ្ញា ការល្បួងឲ្យចង់បានអំណាច និងការល្បួងឲ្យចង់បានទ្រព្យសម្បត្តិ អ្នកនឹងឃើញថា ការល្បួងទាំងនោះបង្កើតឲ្យមានការទាក់ទាញដ៏មានអំណាច ទៅរកទម្រង់នៃអំនួតដ៏ខ្ពស់បំផុត ដែលជាការមិនជឿថា ព្រះមានពិតមែន។ វិធីដែលមានប្រសិទ្ធភាពបំផុតដើម្បីឲ្យយើងអាចបន្តប្រកាន់យកគំនិតខ្លួនឯងជាទីមួយ គឺត្រូវបដិសេធន៍អ្វីដែលខ្ពស់ជាងយើង។ ហេតុនេះហើយ មនុស្សអួតចូលចិត្តមើលងាយអ្នកដទៃ។ គឺដូចដែលលោកស៊ី អេស លូអ៊ីសបានមានប្រសាសន៍ថា “មនុស្សអួតតែងតែមើលងាយអ្វីៗទាំងឡាយ និងមើលងាយអ្នកដទៃ ហើយជាការពិតណាស់ ដរាបណាអ្នកមើលងាយ…
Read articleចិត្តដែលស្រឡាញ់ព្រះគ្រីស្ទ
ម៉ាថាយ ១៥:៧-២០ ដ្បិតគឺពីក្នុងចិត្តនោះឯងដែលចេញអស់ទាំងគំនិតអាក្រក់ … សេចក្តីទាំងនោះទើបធ្វើឲ្យមនុស្សស្មោកគ្រោកមែន។ ម៉ាថាយ ១៥:១៩-២០ ខ្ញុំធ្លាប់និយាយប្រាប់ខ្លួនឯងថា ដរាបណាខ្ញុំបិទមាត់មិននិយាយអ្វីសោះ ខ្ញុំនឹងមិនធ្វើអ្វីខុសឡើយ។ កាលនោះ ខ្ញុំកំពុងតែទប់កំហឹង ចំពោះមិត្តរួមការងារម្នាក់ បន្ទាប់ពីខ្ញុំមានការយល់ច្រឡំចំពោះពាក្យសម្តីរបស់គាត់។ ដោយសារយើងត្រូវជួបគ្នាជារៀងរាល់ថ្ងៃ នៅកន្លែងធ្វើការ ខ្ញុំក៏បានសម្រេចចិត្តថា ខ្ញុំនឹងកាត់បន្ថយការនិយាយស្តី ដោយនិយាយតែពេលដែលចាំបាច់ប៉ុណ្ណោះ( ដើម្បីសងសឹក ដោយការមិននិយាយរកគាត់)។ តើការបង្ហាញចេញអាកប្បកិរិយាដ៏ស្ងាត់ស្ងៀមដូចនេះ ជាទង្វើត្រឹមត្រូវដែរឬទេ? ព្រះយេស៊ូវបានមានបន្ទូលថា អំពើបាបកើតចេញពីចិត្តរបស់យើង(ម៉ាថាយ ១៥:១៩-២០)។ ការស្ងាត់ស្ងៀមរបស់ខ្ញុំអាចកុហកអ្នកដទៃ ឲ្យគិតថា ខ្ញុំមិនមានបញ្ហាអ្វីទេ ប៉ុន្តែ ខ្ញុំមិនអាចកុហកព្រះបានឡើយ។ ព្រះអង្គជ្រាបថា ខ្ញុំកំពុងលាក់កំហឹងនៅក្នុងចិត្តខ្ញុំ។ ខ្ញុំប្រៀបដូចជាពួកផារិស៊ី ដែលថ្វាយព្រះកិត្តិនាមដល់ព្រះអម្ចាស់ តែបបូរមាត់ តែមិនបានគោរពប្រតិបត្តិព្រះអង្គនៅក្នុងចិត្តទេ(ខ.៨)។ ទោះសប្បកក្រៅរបស់ខ្ញុំមិនបានបង្ហាញអារម្មណ៍ពិតរបស់ខ្ញុំក៏ដោយ ក៏ភាពជូរល្វីងកំពុងតែរីកធំឡើង ក្នុងចិត្តខ្ញុំ។ ក្តីអំណរ និងភាពជិតស្និទ្ធដែលខ្ញុំមានជាមួយព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ក៏បានរលាយបាត់អស់។ នេះជាផលវិបាកនៃការចិញ្ចឹមចិត្ត និងការលាក់បាំងអំពើបាបនៃការមិនអត់ទោសឲ្យគេ។ ដោយសារព្រះគុណព្រះ ខ្ញុំក៏បានប្រាប់មិត្តរួមការងារខ្ញុំ អំពីអារម្មណ៍របស់ខ្ញុំ ហើយក៏បានសុំទោសគាត់។ គាត់ក៏បានអត់ទោសឲ្យខ្ញុំ ហើយទីបំផុតយើងក៏បានក្លាយជាមិត្តល្អ។ ព្រះយេស៊ូវបានមានបន្ទូលថា “ដ្បិតគឺពីក្នុងចិត្តនោះឯងដែលចេញអស់ទាំងគំនិតអាក្រក់”(ខ.១៩)។ ភាពជ្រះស្រឡះក្នុងចិត្តយើងពិតជាសំខាន់ ព្រោះការអាក្រក់ដែលលាក់នៅក្នុងចិត្តយើង…
Read articleជំនឿពិតប្រាកដអន្ទះសារចង់ឲ្យព្រះគ្រីស្ទយាងមកវិញ
ព្រះគ្រីស្ទក៏បែបយ៉ាងនោះដែរ ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់១ដង ហើយដោយព្រោះបាបរបស់មនុស្សជាច្រើន នោះទ្រង់នឹងលេចមកម្តងទៀត ក្រៅពីរឿងអំពើបាប គឺសំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកដែលរង់ចាំទ្រង់។ ហេព្រើរ ៩:២៨ តើធ្វើដូចម្តេចឲ្យអ្នកអាចដឹងច្បាស់ថា ព្រះលោហិតព្រះគ្រីស្ទបានដកបាបរបស់អ្នកចេញ ហើយដឹងថា ពេលព្រះអង្គយាងត្រឡប់មកវិញ ព្រះអង្គនឹងគ្របបាំងអ្នក ឲ្យរួចផុតពីសេចក្តីក្រោធរបស់ព្រះ ហើយនាំអ្នកចូលទៅក្នុងជីវិតអស់កល្ប? ចម្លើយនោះគឺ : ចូរយើងមានជំនឿលើព្រះគ្រីស្ទ ដោយចិត្តអន្ទះសារចង់ឲ្យព្រះអង្គឆាប់យាងមកវិញ។ បទគម្ពីរនេះបានចែងថា ព្រះអង្គនឹងយាងមកវិញ ដើម្បីជួយសង្គ្រោះ អស់អ្នកដែល “រង់ចាំព្រះអង្គ”។ ដូចនេះ តើអ្នកត្រូវត្រៀមខ្លួនយ៉ាងដូចម្តេចខ្លះ? តើអ្នកត្រូវពិសោធន៍នឹងការអត់ទោសបាប ពីព្រះ ក្នុងព្រះគ្រីស្ទ ហើយត្រៀមខ្លួនជួបព្រះអង្គ ដោយរបៀបណា? គឺដោយមានជំនឿមកលើព្រះអង្គ ដោយចិត្តអន្ទះសារចង់ឲ្យព្រះអង្គឆាប់យាងមកវិញ។ ការអន្ទះសារចង់ឲ្យព្រះគ្រីស្ទឆាប់យាងមកវិញ គ្រាន់តែជាសញ្ញាបង្ហាញថា យើងស្រឡាញ់ព្រះអង្គ ហើយជឿព្រះអង្គ គឺពិតជាជឿព្រះអង្គ ដោយជំនឿពិតប្រាកដមែន។ ជំនឿក្លែងក្លាយគ្រាន់តែចង់រួចផុតពីស្ថាននរក តែគ្មានចិត្តស្រឡាញ់ព្រះគ្រីស្ទឡើយ។ ជំនឿប្រភេទនេះ មិនបានសង្គ្រោះនោះទេ។ វាមិននាំឲ្យយើងមានចិត្តអន្ទះសារចង់ឲ្យព្រះគ្រីស្ទឆាប់យាងមកវិញឡើយ។ តាមពិត ជំនឿប្រភេទនេះចង់ឲ្យព្រះគ្រីស្ទពន្យាពេលយាងត្រឡប់មកវិញ ឲ្យបានយូរបំផុត តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យខ្លួនអាចសប្បាយនឹងលោកិយ ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ តែជំនឿដែលពិតជានៅជាប់ព្រះគ្រីស្ទ ដោយទទួលព្រះអង្គជាសង្គ្រោះ ជាព្រះអម្ចាស់ ជាកំណប់ទ្រព្យ ជាក្តីសង្ឃឹម…
Read articleចែកចាយព្រះបន្ទូលព្រះអង្គ
អេសេគាល ១:២២-២៨ កាលណាបានឈប់សំរបស្លាបចុះមកវិញហើយ នោះមានឮសំឡេងពីផ្ទៃមេឃ ដែលនៅពីលើក្បាលតួទាំងនោះ។ អេសេគាល ១:២៥ តាមធម្មតា គេមិនគិតឃើញថា សត្វមេអំបៅជាសត្វដែលបញ្ចេញសម្លេងឮខ្លាំងនោះទេ។ ជាក់ស្តែង សម្លេងទទះស្លាបរបស់សត្វមេអំបៅស្តេច គឺពិតជាស្ងាត់ខ្លាំងណាស់ បានជាគេមិនអាចឮសម្លេងបាន។ ប៉ុន្តែ ក្នុងព្រៃទឹកភ្លៀងនៅប្រទេសមិចស៊ីកូ ជាកន្លែងដែលពួកវាចាប់ផ្តើមជីវិតដ៏ខ្លីរបស់ពួកវា ពេលណាពួកវាទទះស្លាបហើរទាំងហ្វូងក្នុងពេលតែមួយ សម្លេងទទះស្លាបព្រមគ្នាបានលាន់ឮខ្លាំង ដែលនាំឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ពេលដែលសត្វមេអំបៅស្តេចរាប់លានក្បាលទទះស្លាបហើរ ក្នុងពេលតែមួយ ពួកវាបង្កើតបានសម្លេង ដែលលាន់ឮខ្លាំងដូចសម្លេងទឹកធ្លាក់យ៉ាងគំហុក។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការពិពណ៌នា អំពីតួមានជីវិតដែលមានស្លាប៤ ក្នុងការបើកសម្ដែងដែលហោរាអេសេគាលបានទទួល។ ទោះតួមានជីវិតទាំងនោះមានចំនួនតិចជាងសត្វមេអំបៅស្តេច ហោរាអេសេគាលបានប្រៀបប្រដូចសម្លេងទទះស្លាបរបស់ពួកគេ ទៅនឹង “សូរនៃទឹកធំ” (អេសេគាល ១:២៤)។ ពេលដែលតួមានជីវិតនោះឈរនៅត្រឹងមួយកន្លែង ហើយសម្របស្លាបចុះ ហោរាអេសេគាលក៏បានឮសម្លេងព្រះអម្ចាស់ ត្រាស់បង្គាប់គាត់ ឲ្យថ្លែងព្រះបន្ទូលព្រះអង្គ ទៅកាន់ប្រជាជនអ៊ីស្រាអែល(២:៧)។ ហោរាអេសេគាល មិនខុសពីហោរាដទៃទៀត ដែលមានតួនាទីប្រកាសសេចក្តីពិតរបស់ព្រះអម្ចាស់ ដល់រាស្រ្តព្រះអង្គ។ សព្វថ្ងៃនេះ ព្រះអម្ចាស់បានបង្គាប់យើង ឲ្យចែកចាយសេចក្តីពិតនៃការល្អដែលព្រះអង្គបានធ្វើក្នុងជីវិតយើង ទៅដល់មនុស្សនៅជុំវិញយើងផងដែរ(១ពេត្រុស ៣:១៥)។ ជួនកាល ព្រះអង្គឲ្យយើងប្រកាសព្រះបន្ទូលព្រះអង្គ ដោយសម្លេងឮៗ ដូចសន្ធឹកទឹកធ្លាក់។ ជួនកាល ព្រះអង្គឲ្យយើងចែកចាយព្រះបន្ទូល…
Read articleតើយើងជាម្ចាស់ ឬជាអ្នកទទួលបញ្ញើ?
ទំនុកដំកើង ៥០:៧-១៥ ដ្បិតអស់ទាំងសត្វនៅព្រៃសុទ្ធតែរបស់អញ។ ទំនុកដំកើង ៥០:១០ មានពេលមួយ នាយកប្រតិបត្តិម្នាក់របស់ក្រុមហ៊ុន ដែលមានប្រាក់ពាន់លាន បានថ្លឹងថ្លែងអំពីអ្វីៗដែលល្អបំផុតសម្រាប់គ្រួសារគាត់ ហើយក៏បានសួរខ្លួនឯងថា “តើខ្ញុំជាម្ចាស់របស់ទ្រព្យសម្បត្តិទាំងនេះ ឬព្រះទ្រង់គ្រាន់តែបានផ្ញើទ្រព្យសម្បត្តិទាំងនេះឲ្យខ្ញុំថែរក្សា?” គាត់មានការព្រួយបារម្ភ អំពីការល្បួងដែលអាចកើតមាន ដោយសារទ្រព្យសម្បត្តិមហាសាលនោះ ដូចនេះ គាត់មិនចង់ឲ្យកូនៗរបស់គាត់មានបន្ទុក ដោយសារបញ្ហាប្រឈមនេះទេ។ គាត់ក៏បានលះបង់ភាពជាម្ចាស់កម្មសិទ្ធិរបស់ក្រុមហ៊ុនគាត់ ហើយក៏បានប្រគល់ភាគហ៊ុនរបស់គាត់ ឲ្យទៅអង្គការមនុស្សធម៌១រយភាគរយ។ គាត់ទទួលស្គាល់ថា អ្វីៗគ្រប់យ៉ាងដែលគាត់មាន សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះ បានជាគាត់ធ្វើការសម្រេចចិត្តឲ្យក្រុមគ្រួសារគាត់ ធ្វើការរកស៊ីចិញ្ចឹមជីវិតដោយខ្លួនឯង ហើយបរិច្ចាគប្រាក់ចំណេញនៅពេលអនាគត ឲ្យទៅអង្គការគ្រីស្ទបរិស័ទ។ ក្នុងបទគម្ពីរ ទំនុកដំកើង ៥០:១០ ព្រះទ្រង់បានប្រាប់រាស្រ្តព្រះអង្គថា ដ្បិតអស់ទាំងសត្វនៅព្រៃសុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គ ព្រមទាំងហ្វូងសត្វទាំងប៉ុន្មាននៅលើភ្នំទាំងពាន់ផង។ ក្នុងនាមព្រះអង្គជាព្រះអាទិករ ដែលបានបង្កើតរបស់សព្វសារពើមក ព្រះអង្គមិនបានជំពាក់អ្វីនឹងយើងទេ ហើយក៏មិនត្រូវការអ្វីមួយពីយើងដែរ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “អញមិនយកគោឈ្មោលពីផ្ទះឯង ឬពពែឈ្មោលពីក្រោលឯងឡើយ”(ខ.៩)។ ដោយព្រះទ័យសប្បុរស ព្រះអង្គប្រទានអ្វីៗទាំងអស់ ដែលយើងមាន និងប្រើប្រាស់ ក៏ដូចជាកម្លាំង និងសមត្ថភាពក្នុងការចិញ្ចឹមជីវិត។ ដោយសារព្រះអង្គបានប្រទាន ដូចដែលបទគម្ពីរទំនុកដំកើងបានបង្ហាញយើងស្រាប់ នោះព្រះអង្គក៏សក្តិសមនឹងឲ្យយើងថ្វាយបង្គំអស់ពីចិត្ត។ ព្រះទ្រង់ជាម្ចាស់លើអ្វីៗទាំងអស់។ ប៉ុន្តែ ដោយសារសេចក្តីល្អរបស់ព្រះអង្គ ព្រះអង្គថែមទាំងបានបន្ទាបព្រះកាយ ដើម្បីមានការប្រកបទាក់ទង…
Read article