ធនធាន
សៀវភៅ និងធនធានផ្សេងៗសម្រាប់ការសិក្សាព្រះគម្ពីរ
ទំព័រ 1 នៃ 3 (សរុប 33 ធនធាន)

មិត្តភាពដ៏ពិត
តើជីវិតរបស់យើងនឹងកាន់តែមានភាពល្អប្រសើរប៉ុណ្ណា ពេលដែលយើងអាចរស់នៅ ដោយមានមិត្តភាពដ៏ពិត? ខណៈពេលដែលយើងស្វែងរកមិត្តល្អ ហើយថែរក្សាមិត្តភាពដែលយើងមានជាមួយគាត់ យើងក៏គួរតែមានចិត្តចង់ធ្វើជាមិត្តល្អសម្រាប់គាត់ផងដែរ។ ប៉ុន្តែ តើធ្វើដូចម្តេច ឲ្យយើងអាចធ្វើជាមិត្តភក្តិពិតប្រាកដ? តើធ្វើដូចម្តេចឲ្យយើងអាចធ្វើឲ្យមិត្តភាពយើងកាន់តែមានភាពរឹងមាំ? តើនរណានឹងធ្វើជាមិត្តភក្តិដ៏ល្អឥតខ្ចោះរបស់យើង? សូមទទួលការលើកទឹកចិត្ត ពីសៀវភៅ មិត្តភាពដ៏ពិត សម្រាប់អានប្រចាំថ្ងៃ រយៈពេល៧ថ្ងៃ ដើម្បីស្វែងយល់អំពីអត្ថន័យនៃមិត្តភាពដ៏ពិត។

ហេតុអ្វីបានជាខ្ញុំឯកោយ៉ាងនេះ?
មនុស្សម្នាក់ៗសុទ្ធតែធ្លាប់ឆ្លងកាត់ភាពឯកោ។ ភាពឯកោអាចវាយប្រហារមកលើយើង សូម្បីតែនៅពេលដែលយើងកំពុងតែមានភាពរីករាយ និងសុខស្រួល។ អ្នកខ្លះមានការងារ មានផ្ទះ មានឡាន ក្រុមគ្រួសារ និងសម្ភារៈជាច្រើនដែលខ្លួនចង់បាន តែពួកគេនៅតែមានអារម្មណ៍ឯកោ។ តើធ្វើដូចម្តេច ឲ្យយើងអាចជម្នះភាពឯកោ? កូនសៀវភៅ : ហេតុអ្វីបានជាខ្ញុំឯកោយ៉ាងនេះ នឹងប្រាប់អ្នក អំពីកក្តាមួយចំនួន ដែលបណ្តាលឲ្យមនុស្សក្នុងសម័យទំនើប កាន់តែមានភាពឯកោ និងអំពីវិធីសាស្រ្តដ៏មានប្រសិទ្ធិភាព ដែលយើងអាចប្រើ ដើម្បីយកឈ្នះភាពឯកោ។

ក្នុងព្រះវត្តមានព្រះអង្គ
ជួនកាល ការជាប់រវល់នឹងសកម្មភាពប្រចាំថ្ងៃ អាចធ្វើឲ្យយើងមិនសូវមានពេលប្រកបជាមួយព្រះ។ ក្នុងសៀវភៅនេះ លោកអ្នកអាចស្វែងយល់ អំពីរបៀបចំណាយពេលអានព្រះគម្ពីរ និងអធិស្ឋាន ឲ្យបានទៀងទាត់ ដើម្បីរក្សាពេលណាត់ជួបជាមួយព្រះអង្គជាប្រចាំថ្ងៃ តាមលំនាំដែលអ្នកនិពន្ធបានបង្ហាញក្នុងទំព័រសៀវភៅនេះ។ លោកអ្នកនឹងបានដឹងថា ការចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះ ជាឱកាសតភ្ជាប់ទំនាក់ទំនងឡើងវិញ ជាមួយព្រះនៃព្រះគុណ ដែលកំពុងរង់ចាំយើងចំណាយពេលជាមួយព្រះអង្គ។

ចូរយើងអធិស្ឋាន
យើងប្រហែលជាចង់ទំនាក់ទំនងជាមួយព្រះណាស់ តែជួនកាល យើងពិបាកនឹងរកពាក្យអធិស្ឋាន ដើម្បីបង្ហាញចេញនូវអារម្មណ៍ ដែលមានក្នុងចិត្តយើង។ ក្នុងសៀវភៅ ចូរយើងអធិស្ឋាន យើងអាចរៀនអធិស្ឋានតាមលំនាំ ដែលអ្នកនិពន្ធ បានដកស្រង់ចេញពីព្រះគម្ពីរ ដែលជាការអធិស្ឋានរបស់តួអង្គសំខាន់ៗ ក្នុងព្រះគម្ពីរ ដើម្បីបង្ហាញយើង ពីរបៀបដែលយើងអាចប្រើព្រះបន្ទូលព្រះ ដើម្បីនិយាយទៅកាន់ព្រះអង្គ ក្នុងគ្រប់កាលៈទេសៈទាំងអស់នៃជីវិត។ សៀវភៅនេះរំឭកយើងថា “ព្រះអង្គសព្វព្រះទ័យនឹងប្រទានពរដល់យើង ហើយនាំយើងចូលជិតព្រះអង្គ ដោយសេចក្តីស្រឡាញ់ ដែលនាំឲ្យវិញ្ញាណទាំងឡាយមានជីវិតជាថ្មី” ហើយសៀវភៅនេះក៏បានលើកទឹកចិត្តយើង ឲ្យចូលទៅជិតព្រះអង្គ ដោយការសរសើរដំកើង និងទូលអង្វរ។
មាតិការ :
- ការអធិស្ឋាន
- ដើម្បីសរសើរដំកើង និងគោរពព្រះ
- ការអធិស្ឋានដើម្បីលន់តួបាប និងបន្ទាបខ្លួន
- ការអធិស្ឋានសម្រាប់តម្រូវការប្រចាំថ្ងៃ
- អធិស្ឋានសូមការដឹកនាំ និងទិសដៅ
- អធិស្ឋាន ដើម្បីពោលពាក្យអរព្រះគុណ
លោកបណ្ឌិត ចេមស៍ ប៊ែងស៍ ជាអ្នកនិពន្ធសៀវភៅនេះ។ គាត់ចូលចិត្តលើកទឹកចិត្តគេឲ្យអធិស្ឋាន។ គាត់បាននិពន្ធសៀវភៅដ៏ពេញនិយមជាច្រើនទៀត ក៏បាននិពន្ធអត្ថបទសម្រាប់អាននៅក្នុង blogs និងទស្សនាវដ្តី អំពីការអធិស្ឋាន។ គាត់ជាគ្រូគង្វាល និងជាអ្នកបង្កើតពួកជំនុំ អស់រយៈពេល២៥ឆ្នាំ ហើយកំពុងរស់នៅជាមួយភរិយារបស់គាត់ គឺអ្នកស្រី ខារី ក្នុងក្រុងឌ័រហាម រដ្ឋខារ៉ូលីណាខាងជើង។

តើព្រះយេស៊ូវជានរណា?
តើព្រះយេស៊ូវជានរណា? មនុស្សជាច្រើនថា ព្រះយេស៊ូវជាគ្រូបង្រៀន ឬទស្សនវិទូដ៏ល្បីល្បាញ អ្នកខ្លះទៀតថា ទ្រង់ជាមនុស្សក្លែងបន្លំ។ តែព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់ជាព្រះដ៏ពិត។ ដើម្បីឲ្យយើងដឹងថា ទ្រង់ជានរណា ហើយដឹងថា ហេតុអ្វីបានជាទ្រង់យាងចុះ មកយកកំណើតជាមនុស្សនៅផែនដី យើងចាំបាច់ត្រូវបើកមើលព្រះគម្ពីរប៊ីប។ តើព្រះយេស៊ូវជាព្រះពិតមែនទេ? ចម្លើយសម្រាប់សំណួរនេះ គឺពិតជាសំខាន់ណាស់ បានជាយើងត្រូវបើកមើលព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ដើម្បីស្វែងរកភស្តុតាង ក៏ដូចជា ពិនិត្យមើលពាក្យសម្តីរបស់សាក្សី ឬស្មរបន្ទាល់ និងពិនិត្យមើលការអៈអាងរបស់ព្រះយេស៊ូវផ្ទាល់ ដែលបានថា ទ្រង់ជាព្រះ។ យើងក៏ត្រូវពិនិត្យមើលភស្តុតាង ដែលបានមកពីប្រភពផ្សេងទៀត នៅក្រៅព្រះគម្ពីរផងដែរ ដើម្បីឲ្យដឹងថា ភស្តុតាងទាំងនោះ បានបញ្ជាក់អ្វីខ្លះ អំពីព្រះយេស៊ូវ។ យើងអាចប្រើភស្តុតាងទាំងនោះ ដើម្បីឲ្យបានដឹងច្បាស់ អំពីភាពអាចទុកចិត្តបាន នៃព្រះគម្ពីរប៊ីប និងអត្តសញ្ញាណរបស់ព្រះយេស៊ូវ។

ហេតុអ្វីការមើលរូបអាសអាភាស មានគ្រោះថ្នាក់យ៉ាងនេះ?
ហេតុអ្វីមនុស្សជាច្រើនចូលចិត្តមើលរូបអាសអាភាស? គេបានមើលវា ហាក់ដូចជាមិនមានបញ្ហាអ្វីទេ មែនទេ? រូបអាសអាភាសបានក្លាយជា ផ្នែកមួយនៃការរស់នៅប្រចាំថ្ងៃ របស់ពួកគេ។ តាមពិត “រូបអាសអាភាស” គឺជាចំណីភ្នែក និងអារម្មណ៍ដ៏គ្រោះថ្នាក់។ ប៉ុន្តែ តើវាគ្រាន់តែជាបញ្ហាដែលកើតមានជាធម្មតាមែនឬ? ការមើលរូប ឬវីដេអូអាសអាភាស ពីដំបូង ធ្វើឲ្យមានចិត្តរំភើប។ តែមិនយូរប៉ុន្មាន វាក៏បានក្លាយជាទម្លាប់ ក្នុងការរស់នៅ។ វាក៏បានគ្រប់គ្រង និងទាមទាយើង ឲ្យផ្តោតចិត្តទៅលើវា ហើយយើងក៏មានអារម្មណ៍ថា យឺតពេលហើយ វាមិនព្រមដោះលែងយើងទេ។ វាមានផលប៉ះពាល់មកលើការឲ្យតម្លៃខ្លួនឯង ទំនាក់ទំនង សមត្ថភាពនៅក្នុងការបើកចំហរ ការរំពឹងចង់បានខាងផ្លូវភេទ ហើយក៏ប៉ះពាល់សុខភាពផ្លូវចិត្តផងដែរ។ វាមិនមែនជាអាថ៌កំបាំងដ៏អាក្រក់តូចមួយ តែវាមានគ្រោះថ្នាក់ និងនាំមកនូវការបង្ខូចបំផ្លាញ ដែលនាំឲ្យយើងមានការភ័យខ្លាច និងអាម៉ាស់។ ប៉ុន្តែ ព្រះគម្ពីរប៊ីបបានផ្តល់ឲ្យនូវក្តីសង្ឃឹម សេរីភាពពិតប្រាកដ រួចផុតពីចំណងរបស់វា។ ទោះអ្នកមានបទពិសោធន៍យ៉ាងណាជាមួយរូបអាសអាភាស ឬមានអារម្មណ៍ថា ជាប់អន្ទាក់វាខ្លាំងយ៉ាងណាក៏ដោយ ក៏វានៅតែមិនអាចធំ និងមានអំណាចលើសព្រះ ដែលស្រឡាញ់យើងនោះឡើយ។ ដើម្បីស្វែងយល់បន្ថែម សូមទាញយក ឬ download ហើយអាន ដោយឥតគិតថ្លៃ។

កម្លាំងនៅក្នុងភាពកម្សោយ
ជាញឹកញាប់ យើងបានចំណាយពេលព្យាយាមជម្នះ ឬលាក់បាំងភាពកម្សោយរបស់យើង។ ប៉ុន្តែ ចុះបើសិនជា ភាពកម្សោយរបស់យើង គឺជាកន្លែងដែលព្រះទ្រង់សព្វព្រះទ័យនឹងប្រើ ដើម្បីបង្ហាញអំណាចចេស្តាព្រះអង្គ ក្នុងជីវិតយើង តើយើងនឹងឱបក្រសោបយកភាពកម្សោយរបស់យើងឬទេ? មានតែព្រះគម្ពីរប៊ីបប៉ុណ្ណោះ ដែលបានលើកទឹកចិត្តយើងឲ្យពិសោធន៍អំណាចចេស្តាព្រះអង្គ តាមរយៈភាពកម្សោយរបស់យើង ដោយការស្កប់ចិត្ត និងទុកចិត្តលើអំណាចចេស្តា និងកម្លាំងរបស់ព្រះអង្គ ដែលពិតជាអាចកែប្រែជីវិតយើង ឲ្យផ្លាស់ប្រែ កាន់តែមានលក្ខណដូចព្រះគ្រីស្ទ។ ដើម្បីស្វែងយល់បន្ថែម សូមទាញយក ឬ download សៀវភៅនេះ ដោយឥតគិតថ្លៃ។

សេចក្តីស្រឡាញ់ដ៏ពិត
ក្នុងពិភពលោកនេះ សេចក្តីស្រឡាញ់ជាពាក្យដែលមនុស្សបានឲ្យនិយមន័យខុសៗគ្នា ដូចនេះ តើធ្វើដូចម្តេច ឲ្យយើងអាចដឹងថា សេចក្តីស្រឡាញ់នោះជាសេចក្តីស្រឡាញ់ពិត? ក្នុងសៀវភៅនេះ លោកប៊ីល ក្រោដឺរ(Bill Crowder) ដែលជាអ្នកនិពន្ធ បានលើកយកបទគម្ពីរ ១កូរិនថូស ១៣:៤-៨ ដើម្បីបង្ហាញនូវអត្ថន័យដ៏ល្អបំផុត នៃសេចក្តីស្រឡាញ់ដ៏ពិត តាមបំណងព្រះទ័យព្រះគ្រីស្ទ។ យើងនឹងបានស្វែងយល់ អំពីសេចក្តីស្រឡាញ់ដែលធន់នៅ គ្រប់កាលៈទេសៈ ពេលដែលយើងបើកចិត្តទទួលសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះ។ លោកប៊ីល ក្រោដឺរបានចូលរួមការងារបម្រើព្រះ នៅក្នុងអង្គការនំម៉ាណាប្រចាំថ្ងៃ បន្ទាប់ពីបានបម្រើការជាគ្រូគង្វាលអស់រយៈពេលជាង២០ឆ្នាំ។ លោកប៊ីល បានធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកម៉ាត ឌីហាន(Mart Dehaan) ក្នុងនាមជាអនុប្រធានផ្នែកបង្រៀនព្រះបន្ទូល តាមរយៈសៀវភៅ។ លោកប៊ីល បានអធិប្បាយជាទៀតទាត់ តាមកម្មវិធីវិទ្យុ ស្វែងយល់ព្រះបន្ទូលព្រះ ហើយបានចំណាយពេលភាគច្រើន ក្នុងការបង្រៀនព្រះគម្ពីរ ដល់អ្នកដឹកនាំគ្រីស្ទបរិស័ទ នៅទូទាំងពិភពលោក។

ហេតុអ្វីមនុស្សមានការឈឺចាប់នៅលើផែនដីនេះ?
នេះជាសំណួរដ៏ធំមួយ សម្រាប់យើងរាល់គ្នា។ ក្នុងពិភពលោក ដែលមានពេញដោយការឈឺចាប់ ទុក្ខព្រួយ និងការបាត់បង់ យើងចង់ដឹងថា ហេតុអ្វីមនុស្សមានការឈឺចាប់? តើព្រះជាម្ចាស់មានដំណោះស្រាយអ្វី សម្រាប់បញ្ហានេះ? កូនសៀវភៅនេះនឹងបង្ហាញឲ្យអ្នកបានដឹងថា ព្រះជាម្ចាស់ក៏ធ្លាប់បានឆ្លងកាត់ទុក្ខវេទនា ដោយផ្ទាល់ផងដែរ បានជាទ្រង់អាចប្រទានក្តីសង្ឃឹមដល់យើងរាល់គ្នា ដោយធានាថា យើងនឹងបានទៅនៅកន្លែងថ្មីមួយ នៅពេលអនាគត ដែលគ្មានការឈឺចាប់ ដោយយើងគ្រាន់តែទទួលជឿទ្រង់ប៉ុណ្ណោះ។

ខ្ញុំចង់ជឿដែរ ប៉ុន្តែ … ឆ្លើយតបសំណួរទាក់ទង ការទទួលបុណ្យជ្រមុជទឹក ការទៅព្រះវិហារ
សៀវភៅ : “ខ្ញុំចង់ជឿដែរ ប៉ុន្តែ … ” សូមបកស្រាយនូវចម្ងល់ និងសំណួរសំខាន់ៗមួយចំនួន ដែលគេបានចោទសួរជាញឹកញាប់ ទាក់ទងនឹង ការទទួលបុណ្យជ្រមុជទឹក ការទៅព្រះវិហារ និងការប្តេជ្ញាចិត្តរស់នៅជាគ្រីស្ទបរិស័ទ។

តើការងារក្នុងក្តីស្រមៃរបស់ខ្ញុំ នៅឯណា?
ការស្វែងរកការងារក្នុងក្តីស្រមៃ បាននាំឲ្យមនុស្សជាច្រើនមានការនឿយណាយ និងការខកចិត្ត។ កូនសៀវភៅនេះ បង្ហាញអំពីរបៀបដែលព្រះយេស៊ូវ អាចប្រទានឲ្យមនុស្សម្នាក់ៗ មានភាពស្កប់ចិត្តដ៏ពិត នៅក្នុងជីវិត។

តើមានអ្វីធ្វើឲ្យអ្នកមានសម្រស់ស្អាត?
បញ្ហារូបសម្រស់ ស្ថិតក្នុងចំណោមបញ្ហាធំបំផុត ដែលយុវជន កំពុងតែជួបប្រទះ ក្នុងពេលសព្វថ្ងៃ ដោយពួកគេខ្លាចឡើងគីឡូ ឬមានអារម្មណ៍ថា ខ្លួនមិនមានរូបសម្រស់ស្អាតគ្រប់គ្រាន់ ដើម្បីឲ្យគេទទួលស្គាល់ជាដើម។ ក្នុងសៀវភៅនេះ យុវនារីម្នាក់ ដែលជាជនជាតិអូស្រ្តាលីសូមចែករំលែកបទពិសោធន៍ នៃការធ្វើដំណើរ ចេញពីការបដិសេធន៍របស់អ្នកដទៃ ចូលទៅរកការទទួលយក ដោយរកឃើញការធានា និងទំនុកចិត្ត តាមរយៈព្រះមួយអង្គ ដែលបានបង្កើតមនុស្សម្នាក់ៗមក ឲ្យមានតម្លៃដ៏ថ្លៃវិសេសរៀងៗខ្លួន ហើយទ្រង់ទតឃើញភាពស្រស់ស្អាតរបស់ពួកគេម្នាក់ៗ ដូចៗគ្នា។