ធនធាន
សៀវភៅ និងធនធានផ្សេងៗសម្រាប់ការសិក្សាព្រះគម្ពីរ
ទំព័រ 2 នៃ 3 (សរុប 33 ធនធាន)

តើមានអ្វីធ្វើឲ្យអ្នកមានសម្រស់ស្អាត?
បញ្ហារូបសម្រស់ ស្ថិតក្នុងចំណោមបញ្ហាធំបំផុត ដែលយុវជន កំពុងតែជួបប្រទះ ក្នុងពេលសព្វថ្ងៃ ដោយពួកគេខ្លាចឡើងគីឡូ ឬមានអារម្មណ៍ថា ខ្លួនមិនមានរូបសម្រស់ស្អាតគ្រប់គ្រាន់ ដើម្បីឲ្យគេទទួលស្គាល់ជាដើម។ ក្នុងសៀវភៅនេះ យុវនារីម្នាក់ ដែលជាជនជាតិអូស្រ្តាលីសូមចែករំលែកបទពិសោធន៍ នៃការធ្វើដំណើរ ចេញពីការបដិសេធន៍របស់អ្នកដទៃ ចូលទៅរកការទទួលយក ដោយរកឃើញការធានា និងទំនុកចិត្ត តាមរយៈព្រះមួយអង្គ ដែលបានបង្កើតមនុស្សម្នាក់ៗមក ឲ្យមានតម្លៃដ៏ថ្លៃវិសេសរៀងៗខ្លួន ហើយទ្រង់ទតឃើញភាពស្រស់ស្អាតរបស់ពួកគេម្នាក់ៗ ដូចៗគ្នា។

ការស្រេកឃ្លានខាងវិញ្ញាណ
សៀវភៅ ការស្រេកឃ្លានខាងវិញ្ញាណ គឺជាកូនសៀវភៅសម្រាប់អានប្រចាំថ្ងៃ រយៈពេល៣០ថ្ងៃ ដែលត្រូវបានរៀបចំមក ជាពិសេសសម្រាប់អ្នកដែលមិនទាន់ស្គាល់ព្រះ ឬអ្នកជឿថ្មី ដែលចង់ស្វែងរកការស្កប់ស្កល់ចិត្ត សន្តិភាព និងក្តីសង្ឃឹមដ៏ពិត។ អ្នកមិនទាន់ជឿព្រះជាច្រើន មិនមានព្រះគម្ពីរអាន ឬចេះបើកមើលខគម្ពីរយោងទេ តែពួកគេអាចអានបទគម្ពីរប្រចាំថ្ងៃ ដែលមានក្នុងទំព័រសៀវភៅនេះ ដែលងាយស្រួលយល់ និងមានអមទៅដោយការដកស្រង់ខគម្ពីរគន្លឹះ មានការពន្យល់ខ្លីៗ។ ម្យ៉ាងទៀត ពេលដែលគេអាន ដល់ចុងបញ្ចប់សប្តាហ៍នីមួយៗ គេអាចអានអត្ថបទ ស្តីអំពី មូលហេតុទាំង១០យ៉ាង ដែលត្រូវជឿថា ព្រះពិតជាមានមែន ដែលបង្ហាញអំពីមូលហេតុដែលមនុស្សម្នាក់ៗគួរទទួលជឿព្រះយេស៊ូវ។ នៅចុងបញ្ចប់នៃសៀវភៅនេះ មានការលើកទឹកចិត្តឲ្យទទួលព្រះយេស៊ូវ ជាព្រះសង្រ្គោះ និងព្រះអម្ចាស់។ លោកអ្នកអាចជូនសៀវភៅនេះ ដល់មិត្តភ័ក្រ ឬក្រុមគ្រួសារ ដើម្បីនាំពួកគេឲ្យស្គាល់ប្រាជ្ញានៃព្រះគម្ពីរ ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ ហើយអធិស្ឋានសូមឲ្យព្រះទ្រង់ ប្រើព្រះបន្ទូលព្រះអង្គ ប៉ះពាល់ចិត្ត និងគំនិតពួកគេ ហើយដឹកនាំពួកគេឲ្យទទួលសេចក្តីសង្រ្គោះពីព្រះអង្គ។

ក្នុងព្រះវត្តមានព្រះអង្គ
ជួនកាល ការជាប់រវល់នឹងសកម្មភាពប្រចាំថ្ងៃ អាចធ្វើឲ្យយើងមិនសូវមានពេលប្រកបជាមួយព្រះ។ ក្នុងសៀវភៅនេះ លោកអ្នកអាចស្វែងយល់ អំពីរបៀបចំណាយពេលអានព្រះគម្ពីរ និងអធិស្ឋាន ឲ្យបានទៀងទាត់ ដើម្បីរក្សាពេលណាត់ជួបជាមួយព្រះអង្គជាប្រចាំថ្ងៃ តាមលំនាំដែលអ្នកនិពន្ធបានបង្ហាញក្នុងទំព័រសៀវភៅនេះ។ លោកអ្នកនឹងបានដឹងថា ការចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះ ជាឱកាសតភ្ជាប់ទំនាក់ទំនងឡើងវិញ ជាមួយព្រះនៃព្រះគុណ ដែលកំពុងរង់ចាំយើងចំណាយពេលជាមួយព្រះអង្គ។

តើព្រះយេស៊ូវជានរណា?
តើព្រះយេស៊ូវជានរណា? មនុស្សជាច្រើនថា ព្រះយេស៊ូវជាគ្រូបង្រៀន ឬទស្សនវិទូដ៏ល្បីល្បាញ អ្នកខ្លះទៀតថា ទ្រង់ជាមនុស្សក្លែងបន្លំ។ តែព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់ជាព្រះដ៏ពិត។ ដើម្បីឲ្យយើងដឹងថា ទ្រង់ជានរណា ហើយដឹងថា ហេតុអ្វីបានជាទ្រង់យាងចុះ មកយកកំណើតជាមនុស្សនៅផែនដី យើងចាំបាច់ត្រូវបើកមើលព្រះគម្ពីរប៊ីប។ តើព្រះយេស៊ូវជាព្រះពិតមែនទេ? ចម្លើយសម្រាប់សំណួរនេះ គឺពិតជាសំខាន់ណាស់ បានជាយើងត្រូវបើកមើលព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ដើម្បីស្វែងរកភស្តុតាង ក៏ដូចជា ពិនិត្យមើលពាក្យសម្តីរបស់សាក្សី ឬស្មរបន្ទាល់ និងពិនិត្យមើលការអៈអាងរបស់ព្រះយេស៊ូវផ្ទាល់ ដែលបានថា ទ្រង់ជាព្រះ។ យើងក៏ត្រូវពិនិត្យមើលភស្តុតាង ដែលបានមកពីប្រភពផ្សេងទៀត នៅក្រៅព្រះគម្ពីរផងដែរ ដើម្បីឲ្យដឹងថា ភស្តុតាងទាំងនោះ បានបញ្ជាក់អ្វីខ្លះ អំពីព្រះយេស៊ូវ។ យើងអាចប្រើភស្តុតាងទាំងនោះ ដើម្បីឲ្យបានដឹងច្បាស់ អំពីភាពអាចទុកចិត្តបាន នៃព្រះគម្ពីរប៊ីប និងអត្តសញ្ញាណរបស់ព្រះយេស៊ូវ។

កម្លាំងនៅក្នុងភាពកម្សោយ
ជាញឹកញាប់ យើងបានចំណាយពេលព្យាយាមជម្នះ ឬលាក់បាំងភាពកម្សោយរបស់យើង។ ប៉ុន្តែ ចុះបើសិនជា ភាពកម្សោយរបស់យើង គឺជាកន្លែងដែលព្រះទ្រង់សព្វព្រះទ័យនឹងប្រើ ដើម្បីបង្ហាញអំណាចចេស្តាព្រះអង្គ ក្នុងជីវិតយើង តើយើងនឹងឱបក្រសោបយកភាពកម្សោយរបស់យើងឬទេ? មានតែព្រះគម្ពីរប៊ីបប៉ុណ្ណោះ ដែលបានលើកទឹកចិត្តយើងឲ្យពិសោធន៍អំណាចចេស្តាព្រះអង្គ តាមរយៈភាពកម្សោយរបស់យើង ដោយការស្កប់ចិត្ត និងទុកចិត្តលើអំណាចចេស្តា និងកម្លាំងរបស់ព្រះអង្គ ដែលពិតជាអាចកែប្រែជីវិតយើង ឲ្យផ្លាស់ប្រែ កាន់តែមានលក្ខណដូចព្រះគ្រីស្ទ។ ដើម្បីស្វែងយល់បន្ថែម សូមទាញយក ឬ download សៀវភៅនេះ ដោយឥតគិតថ្លៃ។

ហេតុអ្វីមនុស្សមានការឈឺចាប់នៅលើផែនដីនេះ?
នេះជាសំណួរដ៏ធំមួយ សម្រាប់យើងរាល់គ្នា។ ក្នុងពិភពលោក ដែលមានពេញដោយការឈឺចាប់ ទុក្ខព្រួយ និងការបាត់បង់ យើងចង់ដឹងថា ហេតុអ្វីមនុស្សមានការឈឺចាប់? តើព្រះជាម្ចាស់មានដំណោះស្រាយអ្វី សម្រាប់បញ្ហានេះ? កូនសៀវភៅនេះនឹងបង្ហាញឲ្យអ្នកបានដឹងថា ព្រះជាម្ចាស់ក៏ធ្លាប់បានឆ្លងកាត់ទុក្ខវេទនា ដោយផ្ទាល់ផងដែរ បានជាទ្រង់អាចប្រទានក្តីសង្ឃឹមដល់យើងរាល់គ្នា ដោយធានាថា យើងនឹងបានទៅនៅកន្លែងថ្មីមួយ នៅពេលអនាគត ដែលគ្មានការឈឺចាប់ ដោយយើងគ្រាន់តែទទួលជឿទ្រង់ប៉ុណ្ណោះ។

ខ្ញុំចង់ជឿដែរ ប៉ុន្តែ … ឆ្លើយតបសំណួរទាក់ទង ការទទួលបុណ្យជ្រមុជទឹក ការទៅព្រះវិហារ
សៀវភៅ : “ខ្ញុំចង់ជឿដែរ ប៉ុន្តែ … ” សូមបកស្រាយនូវចម្ងល់ និងសំណួរសំខាន់ៗមួយចំនួន ដែលគេបានចោទសួរជាញឹកញាប់ ទាក់ទងនឹង ការទទួលបុណ្យជ្រមុជទឹក ការទៅព្រះវិហារ និងការប្តេជ្ញាចិត្តរស់នៅជាគ្រីស្ទបរិស័ទ។
ហេតុអ្វីព្រះជាម្ចាស់មិនឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ?
បើសិនជាអ្នកបានអធិស្ឋានទូលសូមអ្វីមួយពីព្រះជាម្ចាស់ ហើយមិនបានទទួលការឆ្លើយតបពីព្រះអង្គ អ្នកប្រហែលជាគិតថា ព្រះអង្គមិនសូវខ្វល់ពីអ្នកទេ។ តែអ្នកនឹងមានការភ្ញាក់ផ្អើលពេលដែលបានដឹងថា ព្រះគម្ពីរប៊ីបបានចែងអំពីបុគ្គលសំខាន់ៗជាច្រើន ដែលធ្លាប់ឆ្លងកាត់បញ្ហានេះផងដែរ។ កូនសៀវភៅ “ហេតុអ្វីព្រះជាម្ចាស់មិនឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ?” នឹងនាំលោកអ្នកស្វែងយល់អំពីបទគម្ពីរទំនុកដំកើង ជំពូក៧៧ ដែលនិយាយអំពីការអធិស្ឋានអស់ពីចិត្តរបស់លោកអេសាភ។ អ្នកនឹងរកឃើញ គោលបំណង ឯកសិទ្ធិ និងអំណាចដ៏ពិត នៃការអធិស្ឋាន! ដើម្បីទាញយក ឬdownload កូនសៀវភៅនេះដោយឥតគិតថ្លៃ។

រឿងនៃសេចក្តីសង្ឃឹម
ហេតុអ្វីបានជាពិភពលោក មានរឿងច្រើនម្ល៉េះ? ហេតុអ្វីការរស់នៅ មានការពិបាកយ៉ាងនេះ? ក្នុងចំណោមមនុស្សដែលអ្នកស្គាល់ តើមានអ្នកដែលបានសួរសំណួរទាំងនេះឬទេ? សូមបង្ហាញពួកគេ ឲ្យស្គាល់សេចក្តីសង្ឃឹម ក្នុងព្រះគ្រីស្ទ! សៀវភៅដែលមានចំណងជើងថា រឿងនៃសេចក្តីសង្ឃឹម គឺជាខិតប័ណ្ណដំណឹងល្អ ដែលបកស្រាយអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ និងផែនការ ដែលទ្រង់មានសម្រាប់មនុស្ស ដែលទ្រង់បានបង្កើត ហើយសៀវភៅនេះ ក៏បានបង្ហាញអំពីមូលហេតុដែលមានតែព្រះយេស៊ូវទេ ដែលអាចប្រទានសេចក្តីសង្ឃឹមដ៏ពិត។ សូមចែករំលែកសៀវភៅនេះ ដល់មិត្តភក្តិរបស់អ្នក។

គ្មានការភ័យខ្លាច ចំពោះសេចក្ដីស្លាប់ទៀតឡើយ
ហេតុអ្វីបានជាយើងមានការភ័យខ្លាច ចំពោះសេចក្តីស្លាប់? កូនសៀវភៅសម្រាប់ផ្សាយដំណឹងល្អនេះ នឹងពន្យល់លោកអ្នកអំពីទំនាក់ទំនងរវាងសេចក្តីស្លាប់ និងអំពើបាប ព្រមទាំងប្រាប់ប្រិយមិត្តអ្នកអានទាំងឡាយ អំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទ បានឈ្នះសេចក្តីស្លាប់ និងអំពីរបៀបដែលយើងអាចយកជ័យជម្នះលើសេចក្តីស្លាប់ ជាមួយនឹងទ្រង់។

ហេតុផលទាំង១០យ៉ាង ដែលត្រូវជឿថា ព្រះពិតជាមានមែន
តើព្រះពិតជាមានមែនឬ? មានមនុស្សជាច្រើនអះអាងថា ខ្លួនមិនជឿទេថា ព្រះពិតជាមានមែន តែពួកគេគ្មានភស្តុតាង ដើម្បីបញ្ជាក់ថា ព្រះពិតជាមិនមានមែន ដូចការអះអាងរបស់ខ្លួនឡើយ។ ទន្ទឹមនឹងនោះ ក៏មានអ្នកខ្លះមិនដឹងច្បាស់ថា ព្រះមានពិតមែន ឬអត់នោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ តើមានភស្តុតាងបញ្ជាក់ថា ព្រះទ្រង់ពិតជាមានមែន ហើយព្រះអង្គកំពុងតែមានព្រះជន្មរស់នៅឬទេ? ខិតប័ណ្ណនេះនឹងបង្ហាញលោកអ្នក នូវហេតុផល និងភស្តុតាងយ៉ាងប្រុងប្រយ័ត្ន ដើម្បីបញ្ជាក់ថា ព្រះទ្រង់ពិតជាមានមែន មិនតែប៉ុណ្ណោះ ខិតប័ណ្ណនេះ ថែមទាំងប្រាប់យើង ពីមូលហេតុដែលយើងត្រូវទទួលជឿព្រះអង្គផងដែរ។ បើសិនជាអ្នកបានបើកចំហរចិត្ត ព្រមទទួលជឿថា ព្រះពិតជាមានមែន តែអ្នកមិនដឹងច្បាស់ថា អ្នកអាចទទួលស្គាល់ថា ព្រះយេស៊ូវជា “ព្រះដែលបានយាងមកយកកំណើតជាមនុស្ស”ឬក៏អត់ នោះមិនមែនមានតែអ្នកទេដែលមានបញ្ហានេះ។ ព្រះយេស៊ូវជាគ្រូបង្រៀនព្រះបន្ទូលមកពីស្រុកណាសារ៉ែត ដែលបានសន្យាថា នឹងជួយដល់អស់អ្នកដែលយកចិត្តទុកដាក់ អំពីការធ្វើតាមបំណងព្រះហឫទ័យព្រះ។ ព្រះអង្គបានមានបន្ទូលថា “បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្តីបង្រៀននេះមកពីព្រះ ឬជាខ្ញុំនិយាយដោយអាងខ្លួនខ្ញុំ”(យ៉ូហាន ៧:១៧)។
មាតិការ:
- មនុស្សមិនអាចជៀសផុតពីសេចក្តីជំនឿ
- ដែនកំណត់នៃវិទ្យាសាស្រ្ត
- បញ្ហារបស់ទ្រឹស្តីអំពីការវិវត្តន៍
- ទំលាប់នៃចិត្តរបស់មនុស្ស
- ប្រវត្តិរបស់កណ្ឌលោកុប្បត្តិ
- ប្រជាជាតិអ៊ីសា្រអែល
- ការអៈអាងរបស់ព្រះគ្រីស្ទ
- ភស្តុតាងនៃការអស្ចារ្យ
- ភាពលម្អិតនៃធម្មជាតិ
- បទពិសោធន៍របស់បុគ្គលអាចឆ្លើយប្រាប់បាន
- ភស្តុតាងនៃការអស្ចារ្យ
- ភាពលម្អិតនៃធម្មជាតិ
- បទពិសោធន៍របស់បុគ្គលអាចឆ្លើយប្រាប់បាន
បើអ្នកបានទទួលស្គាល់ភស្តុតាង ដែលព្រះបានបើកសម្តែងព្រះអង្គទ្រង់ តាមរយៈព្រះរាជបុត្រាព្រះអង្គហើយ នោះសូមចាំថា ព្រះគម្ពីរបានចែងថា ព្រះគ្រីស្ទបានសុគត ដើម្បីលោះយើងឲ្យរួចពីបាប ហើយអស់អ្នក ដែលជឿព្រះអង្គ នឹងបានទទួលការអត់ទោសបាប និងជីវិតអស់កល្បជានិច្ច ជាអំណោយ ដោយឥតគិតថ្លៃ។ សេចក្តីសង្រ្គោះដែលព្រះគ្រីស្ទប្រទាន មិនមែនជារង្វាន់ សម្រាប់ការខិតខំធ្វើការល្អនោះទេ តែជាអំណាយដល់អស់អ្នក ដែលបានទទួលជឿព្រះអង្គ ទោះបានឃើញភស្តុតាងឬអត់ក៏ដោយ(យ៉ូហាន ៥:២៤ រ៉ូម ៤:៥ អេភេសូរ ២:៨-១០)។

តើការទៅព្រះវិហារ មានន័យថា ខ្ញុំជាគ្រីស្ទបរិស័ទឬ?
ពេលយើងទៅព្រះវិហារ យើងបានស្តាប់លោកគ្រូគង្វាលអធិប្បាយព្រះបន្ទូល យើងបានអធិស្ឋាន ហើយប្រហែលជាបានចូលរួម នៅក្នុងកម្មវិធីយុវជន និងការសិក្សាព្រះគម្ពីរប៊ីប ។ល។ ប៉ុន្តែ តើការចូលរួម និងការធ្វើសកម្មភាពទាំងអស់នេះ មានន័យថា យើងជាគ្រីស្ទបរិស័ទឬ? ក្នុងកូនសៀវភៅនេះ អ្នកនឹងបានអានទីបន្ទាល់ ឬរឿងរបស់ក្មេងស្រីជំទង់ម្នាក់ ដែលបានភ្ញាក់ដឹងខ្លួនថា នាងមិនបានស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដទេ ទោះនាងបានចូលរួមសកម្មភាពជាច្រើន នៅព្រះវិហារក៏ដោយ។ សៀវភៅនេះ នឹងជួយឲ្យអ្នកពិនិត្យមើលជីវិតខ្លួនឯង និងពិនិត្យមើលទំនាក់ទំនងដែលអ្នកមានជាមួយព្រះយេស៊ូវ។