មានគ្នាច្រើន ល្អជាងនៅតែឯង
សាស្តា ៤:៩-១២ មានគ្នា២នាក់ នោះវិសេសជាងនៅតែឯង … ដ្បិតបើដួល នោះម្នាក់នឹងជ្រោងគ្នាឡើងវិញ។ សាស្តា ៤:៩-១០ លោកសូរិន សូលឃ័រ(Søren Solkær ) បានចំណាយពេលជាច្រើនឆ្នាំ ដើម្បីថតរូបសត្វទៀវ ជាបក្សីដ៏ស្រស់ស្អាត និងទិដ្ឋភាពដែលពួកវាបង្កើត គួរឲ្យពេចពិលរមិលមើល ដោយបញ្ចេញសម្លេងដ៏ពីរោះ ក្នុងការហោះហើរផ្លាស់ទីយ៉ាងរលូនជាហ្វូងមានគ្នារាប់សែនក្បាល រេរាំនៅលើមេឃ។ ការទស្សនាទិដ្ឋភាពដ៏អស្ចារ្យនេះ គឺប្រៀបដូចជាការអង្គុយមើលផ្ទាំងគំនូរ ដែលមានស្នាមជក់ធំមួយ ដែលគេគ្រវាសទឹកខ្មៅចុះឡើងនៅលើមេឃ បង្កើតជាផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត។ នៅប្រទេសដាណឺម៉ាក គេបានហៅទស្សនីយភាពរបស់សត្វទៀវថា ព្រះអាទិត្យពណ៌ខ្មៅ(ដែលជាចំណងជើងសៀវភៅថតរូបដ៏ល្បីល្បាញរបស់លោកសូលឃ័រ)។ អ្វីដែលគួរឲ្យកត់សំគាល់បំផុតនោះ គឺរបៀបដែលសត្វទៀវហោះហើរតាមគ្នា នៅកៀកគ្នាខ្លាំងណាស់ បើសិនជាសត្វទៀវណាមួយហើរខុសចង្វាក់តែបន្តិច ពួកគេនឹងមានការប៉ះទង្គិចគ្នាដ៏ធ្ងន់ធ្ងរមិនខាន។ ទោះជាយ៉ាងណាក៏ដោយ សត្វទៀវបានប្រើការប្រមូលផ្តុំគ្នា ដើម្បីការពារខ្លួនពួកវា។ ពេលណាសត្វស្ទាំងហើរចុះមករកពួកវា សត្វបក្សីតូចៗទាំងនោះបានហើរជាក្បួនយ៉ាងណែន ហើយផ្លាស់ទីព្រមគ្នា ដោយបណ្តេញសត្វប្រមាញ់នោះ ដែលងាយនឹងចាប់ពួកវាធ្វើជាចំណី បើសិនជាពួកវានៅតែឯង។ ការនៅជុំគ្នា នោះប្រសើរជាងការនៅម្នាក់ឯង។ គឺដូចបទគម្ពីរសាស្តាបានចែងថា “មានគ្នា២នាក់ នោះវិសេសជាងនៅតែឯង … ដ្បិតបើដួល នោះម្នាក់នឹងជ្រោងគ្នាឡើងវិញ តែវរហើយ អ្នកណាដែលដួលក្នុងកាលដែលនៅតែម្នាក់ឯង ឥតមានគ្នានឹងជួយជ្រោងឡើងវិញ”(៤:៩-១១)។ បើយើងនៅតែឯង…