2013

You are here:
ផ្សាយពីឥទ្ធិពលរបស់ព្រះគ្រិស្ត

ជា​ច្រើន​ឆ្នាំ​មក​ហើយ ខ្ញុំ​មាន​ឯក​សិទ្ធិ​ក្នុ​ង​ការ​បំពេញ​បេសកកម្ម​លើក​ទី​៨​ជា​មួយ​យុវ​ជន។ អ្វី​ដែល​ខ្ញុំ​រៀន​បាន​ពី​យុវជន​គឺ​ថា ពួក​គេ​មិ​ន​ក្មេង​ពេក​ទេ​​ក្នុ​ង​ការ​ផ្សាយ​ពី​ឥទ្ធិ​ពល​របស់​ព្រះ​គ្រិស្ត មិន​ថា​តែ​ខ្ញុំ​ឬ​ពួក​​គេ​ទេ។ ខ្ញុំ​កត់​សម្គាល់​ឃើញ​ថា យុវជន​ដែល​ផ្សាយ​ពី​ឥទ្ធិពល​តែង​ភ្ជាប់​ចរិត​លក្ខណៈ​របស់​លោក​ប៉ូល​ដែល​បាន​ប្រាប់​ដល់​លោក​ធីម៉ូថេ​នៅ​ក្នុង​គម្ពី​រ​ ១​ធីម៉ូថេ​ ៤:១២។ លោក​ប៉ូល​ប្រា​ប់​ដល់​ធីម៉ូថេ​ថា ភាព​វ័យ​ក្មេង​មិន​អាច​រារាំង​គាត់​ក្នុង​ការ​បំពេញ​ព័ន្ធ​កិច្ច​បាន​ឡើយ។ រួច​លោ​ក​ដាស់​តឿន​ធីម៉ូថេថា «ចូរ​ធ្វើ​ជា​គំរូ​ល្អ​ដល់​ពួក​អ្នក​ជឿ»។ ដោយ​ពាក្យ​សម្តី៖ យុវជន​ដែល​ផ្សាយ​ពី​ឥទ្ធិ​ពល​របស់​ព្រះ​គ្រិស្ត តែង​តែ​ប្រយ័ត្ន​នឹង​ពាក្យ​សម្តី​របស់​ខ្លួន ដោយ​ចៀស​វាង​ពាក្យ​អវិជ្ជ​មាន ផ្ទុយ​ទៅ​វិញ​និយាយ​តែ​ពាក្យ​លើក​កិត្តិយស​ដល់​ព្រះ​ជា​ម្ចាស់។ កិរិយា​ប្រព្រឹត្ត៖ យុវជន​ដែល​ប្រយ័ត្ន​ក្នុ​ង​ការ​ប្រព្រឹត្ត នឹង​ជះ​ពន្លឺ​របស់​ព្រះ​គ្រិស្ត​ដល់​មនុស្ស​ទាំង​អស់។ សេចក្តី​ស្រឡាញ់៖ ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល​របស់​ព្រះ​គ្រិស្ត គឺ​ស្រឡាញ់​ព្រះ​ជា​ម្ចាស់ និង​អ្ន​ក​ជិត​ខាង​(ម៉ាថាយ ២២:៣៧-៣៩)​ពួក​គេ​ធ្វើ​តាម​ព្រះ​ទ័យ​របស់​ព្រះ​គ្រិស្ត។ សេចក្តី​ជំនឿ៖ អស់​អ្នក​ដែល​បោះ​ជំហាន​ដោយ​ជំនឿ នឹង​បំផ្លាស់​បំប្រែ​ជីវិត​មនុស្ស​ ។ សេចក្តី​បរិសុទ្ធ៖ បើ​និយាយ​អោយ​ចំ​ពិបាក​ប្រព្រឹត្ត​អោយ​បាន​បរិសុទ្ធ​ណាស់ តែ​យុវជន​អាច​ធ្វើ​ជា​គំរូ​ដល់​មនុស្ស​ទាំង​អស់ ។ លោក​ប៉ូល​មិន​ត្រឹម​គ្រាន់​តែ​និយាយ​សំដៅ​លើ​យុវជ​នោះ​ឡើយ តែ​មនុស្ស​ទាំង​អស់ គួរ​ធ្វើ​ជា​គំរូ​ដោយ​ពាក្យ​សម្តី កិរិយា​ប្រព្រឹត្ត សេចក្តី​ស្រឡាញ់ ជំនឿ និង សេចក្តី​បរិសុទ្ធ។ នេះ​ជា​របៀប​ផ្សាយ​ពី​ឥទ្ធិ​ពល​របស់​ព្រះ​គ្រិស្ត ។ Dave Branon

Read article
រឿងនិទានពីរក្នុងទីក្រុងតែមួយ

បទ​គម្ពីរ​យ៉ូណាស​អាច​ដក​ស្រង់​ចេញ​ខ្សែ​វីដេអូ​មួយ​រឿង​បាន។ សាច់​រឿង​នេះ​ស្តី​អំពី​ហោរា​ម្នាក់​រត់​គេច​ពី​ព្រះ​ជា​ម្ចាស់ រួច​ត្រូវ​ព្យុះ​បក់​បោក​ប៉ះ ហើយ​ត្រី​ធំ​ក៏​លេប​គាត់​ចូល​ក្នុ​ងពោះ​ទៀត តែ​ព្រះ​ជា​ម្ចាស់​បាន​ទុក​ជីវិត​គាត់ គាត់​នាំ​ប្រជាជន​នៅ​ក្នុង​ទីក្រុង​មួយ​ប្រែ​ចិត្ត។ តែ​​សាច់​​រឿង​​បន្ត​​ទៀ​ត​​នៅ​​ក្នុង​​គម្ពីរ​​ណា​ហ៊ុម មិន​​សូវ​​មាន​​គេ​​ស្គាល់​​ទេ។ លោក​ណា​ហ៊ុម​បំពេញ​ព័ន្ធ​កិច្ច​នៅ​ក្រុង​នីនីវ៉េ​ គឺ​ដូច​ជា​លោក​យ៉ូណាស​ដែរ ប្រហែល​ជា​១០០​ឆ្នាំ​ក្រោយ​មក។ ពេល​នោះ​ប្រជាជន​ក្រុង​នីនីវ៉េ​មិន​ខ្វល់​ពី​ការ​ប្រែ​ចិត្ត​ឡើយ ហេតុ​ដូច្នេះ​ហើយ លោក​ណា​ហ៊ុម​បាន​ថ្កោល​ទោស​ពួក​គេ ហើយ​ប្រកាស​ពី​ការ​ជំនុំ​ជំរះទី​​ក្រុង​នោះ។ ចំពោះ​អ្នក​ក្រុង​ដែល​មិន​ប្រែ​ចិត្ត លោក​ប្រកាស​ថា​៖ «ព្រះ​យេហូវ៉ា​ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ​ចេស្តា​យ៉ាង​ធំ ទ្រង់​មិន​លះ​លែង​ទោស​របស់​មនុស្ស​ឡើយ» (ណាហ៊ុម ១:៣)។ ទោះ​ជា​យ៉ាង​នេះ​ក្តី ​ក៏​លោក​បាន​ប្រកាស​ព្រះ​រាជ​សារ​ពេញ​ដោយ​ក្តី​មេត្តា។ ដើម្បី​លួង​លោម​ចិត្ត​ជន​ជាតិ​យូដា លោក​បាន​ប្រកាស​ថា៖ «ព្រះ​យេហូវ៉ា​ទ្រ​ង់​ល្អ ទ្រង់​ជា​ទី​ពឹង​មាំ​មួន​នៅ​គ្រា​លំបាក ក៏​ស្គាល់​អស់​អ្នក​ដែល​យក​ទ្រង់​ជា​ទីពឹង​ផ្អែក» (ណាហ៊ុម១​:៧)។ តាម​រយៈ​រឿង​របស់​លោក​យ៉ូណាស និង​ណាហ៊ុម យើង​បាន​ឃើញ​មនុស្ស​ជំនាន់​ថ្មី​កើត​ឡើង ហើយ​ពួក​គេ​បាន​ឆ្លើយ​តប​ចំពោះ​ព្រះ​ជា​ម្ចាស់​។ ជីវិត​ខាង​វិញ្ញាណ​របស់​មនុស្ស​ម្នាក់​មិន​អាច​ផ្ទេរ​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​ទេ យើង​ត្រូវ​តែ​ជ្រើស​រើស​បម្រើ​ព្រះ​ជា​ម្ចាស់​ចេញ​ពី​ដួង​ចិត្ត​យើង​ផ្ទាល់។ ព្រះ​បន្ទូល​ទ្រង់​នៅ​តែ​ថ្មី​ស្រស់​នៅ​ថ្ងៃ​នេះ ដូច​ជា​រាប់​រយ​ឆ្នំា​មុន​ដែរ ដូច​ជា​ការ​ជំនុំ​ជំរះ​ពួក​មនុស្ស​មិន​ប្រែ​ចិត្ត តែ​ទ្រង់​មាន​ក្តី​មេត្តា​ចំពោះ​ពួក​មនុស្ស​ប្រែ​ចិត្ត។ តែ​អ្នក​នឹង​រើស​យក​មួយ​ណា? Dennis Fisher

Read article
ព្រះបុត្រាត្រូវបានលើកតម្កើង

យោង​តាម​រឿង​ព្រេង​និទាន អាយដាហូ​ជា​ឈ្មោះ​រដ្ឋ​មួយ​របស់​សហ​រដ្ឋ​អាមេរិក មក​ពី​ពាក្យ​សូសុន​របស់​ឥណ្ឌា «អ៊ីដាហូ» តែ​ពេល​បក​ជា​ភាសា​អង់​គ្លេស​ថា«មើល! ព្រះ​អាទិត្យ​រះ​ពី​លើ​ភ្នំ»។ ខ្ញុំ​តែង​គិត​ថា ព្រះ​អាទិត្យ​រះ​ពី​ទិស​ខាង​កើត​ជះ​ពន្លឺ និង​ផ្តល់​ជីវិត​​ដល់​មនុស្ស​នៅ​ជ្រលង​ភ្នំ។ ខ្ញុំ​ក៏​នឹក​​ចាំ​ពី​ព្រះ​បន្ទូល​សន្យា​ក្នុង​គម្ពីរ​ម៉ាឡា​គី «ព្រះ​អាទិត្យ​នៃ​សេចក្តី​សុច​រិត​នឹង​រះ​ឡើង មាន​ទាំង​អំណាច​ប្រោស​អោយ​ជា​នៅ​ក្នុង​ចំអេង​ស្លាប» (ម៉ាឡាគី ៤​:២)។ ​នេះ​ជា​ព្រះ​បន្ទូល​សន្យា​មិន​អាច​ដក​យក​បាន​ឡើយ​គឺ​ថា ព្រះ​អម្ចាស់​យេស៊ូ​នឹង​យាង​មក​វិញ ហើយ​«ជីវិត​ទាំង​នោះ​ឯង​នឹង​​បាន​រួច​ពី​ចំណង​នៃ​សេចក្តី​ពុក​រលួយ អោយ​បាន​សេរីភាព​នៃ​ សិរីល្អ​របស់​ពួក​ព្រះ​វិញ» (រ៉ូម ៨:២១)។ រាល់​ពេល​ព្រះ​អាទិត្យ​រះ​ឡើង យើង​នឹក​ដល់​ពេល​ព្រឹក​ដ៏​អស់​កល្ប ហើយ​ពន្លឺ​ព្រះ​អាទិត្យ​រះ​ឡើង​មាន​ទាំង​អំណាច​ប្រោស​អោយ​ជានៅ​ក្នុ​ង​ចំអេង​ស្លាប​នៃ​ទ្រង់​។ រួច​មក​របស់​សព្វ​សារពើ​ដែល​ទ្រង់​បាន​បង្កើត​ត្រឡប់​ទៅ​ជា​ថ្មី​​វិញ ហើយ​ក៏​គ្រប់​លក្ខណ៍​ផង។ ពេល​នោះ​គ្មាន​ជំងឺ គ្មាន​វិបត្តិ​ហិរញ្ញ​វត្ថុ គ្មាន​ការ​បាត់​បង់ និង​ គ្មាន​អាយុ​កំណត់​ទៀត​ទេ។ ព្រះ​គម្ពីរ​ចែង​ថា «…អ្នក​រាល់​គ្នា​នឹង​មាន​សេរី​ភាព អ្នក​រាល់​គ្នា​លោត​យ៉ាង​សប្បាយ​ដូច​គោដែល​ចេញ​ពី​ក្រោល» (ម៉ាឡាគី ៤​:២)។ នេះ​ជា​ក្តី​រំពឹង​និង​​ក្តី​សង្ឃឹម​របស់​ខ្ញុំ​នៅ​ចំពោះ​ព្រះ​ជា​ម្ចាស់។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ពិត​មែន​ហើយ យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ» (វិវរណៈ២២:២០)។ ព្រះ​យេស៊ូ​អើយ​! សូម​ទ្រង់​យាង​មក​ជា​ឆាប់ ។ David Roper

Read article
អំពើបាបដែលលាក់កំបាំង

លោក​ឆាល​ក៏​បន្ថយ​ល្បឿន​ដើម្បី​ឈប់ ដោយសារ​តែ​មាន​រថយន្ត​បុក​ពី​ក្រោយ​រថយន្ត​បណ្តាល​អោយ​ទៅ​បុក​រថយន្ត​នៅ​ពី​មុខ​គាត់ ។ សម្លេង​ស្រែក​ឈឺ​ចាប់ និង​ការ​ប៉ះ​ទង្គិច​បង្ហាញ​ថា​មាន​រថយន្ត​បុក​ពី​ក្រោយ​គាត់​ទៀត​។ ខណៈ​ពេល​លោក​ឆាល​អង្គុ​យ​នៅ​ស្ងៀម គាត់​សង្កេត​ឃើញ​ថា រថយន្ត​នៅ​ពី​ក្រោយ​គាត់​បង្ក​អោយ​មាន​គ្រោះ​​​ថ្នាក់​នេះ។ រថយន្ត​បង្ក​គ្រោះ​ថ្នាក់​សង្ឃឹម​ថា​រត់​រួច​ពី​ដៃ​​ប៉ូលិស តែ​បែរ​ជា​ភ្លេច​ថា​គាត់​មាន​បន្សល់​ទុក​អ្វី​មួយ​ជា​ភ័​ស្តុ​តាង។ ពេល​ប៉ូលិស​មក​ដល់ គាត់​បាន​រើស​ស្លាក​លេខ​រថយន្ត​បុក​ហើយ​រត់​ទៅ​បាត់​នោះ ដោយ​ប្រាប់​ទៅ​លោក​ឆាល​​ថា៖ «មាន​គេ​ចាំ​គាត់​ពេល​ទៅ​ដល់​ផ្ទះ។ អ្ន​ក​បុក​គេ​រត់​មិន​រួច​ឡើយ»។ បទ​គម្ពី​រ​ចែង​ថា​៖ «…ត្រូវ​ដឹង​ជា​ប្រាកដ​ថា បាប​ឯង​រាល់​គ្នា​នឹង​តាម​ឯង​ទាន់​» (ជនគណនា៣២:​២៣​)។ បុរស​ដែល​បង្ក​ហេតុ​ត្រូវ​គេ​រក​ឃើញ។ ជូន​កាល​យើង​អាច​លាក់​អំពើ​បាប​របស់​យើង​ពី​មនុស្ស​នៅ​ជុំវិញ​យើង តែ​គ្មាន​អ្វី​លាក់​កំបាំង​ពី​ព្រះ​នេត្រ​ព្រះ​ជា​ម្ចាស់​បាន​ឡើយ​(ហេព្រើរ ៤:១៣)។ ទ្រង់​ជ្រា​ប​ពី​បរា​ជ័យ គំនិត និង​ទឹក​ចិត្ត​យើង (១សំាយូអែល ១៦:៧, លូកា ១២:២-៣)។ ព្រះ​ជា​ម្ចាស់​មាន​ព្រះ​បន្ទូល​សន្យា​ថា​៖ «បើ​យើង​លន់​តួ​បាប​វិញ នោះ​ទ្រ​ង់​មាន​ព្រះ​ហប្ញ​ទ័យ​ស្មោះ​ត្រង់ ហើយ​សុច​រិត​ប្រយោជន៍​នឹង​អត់​ទោស​បាប​អោយ​យើង ហើយ​នឹង​សំអាត​យើង​ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង» (១យ៉ូហាន ១:៩)។ ដូច្នេះ អ្នក​ត្រូ​វ​លន់​តួ​បាប កុំ​លាក់​អំពើ​បាប​រវាង​អ្នក​និង​ព្រះ​ជា​ម្ចាស់​ឡើយ (ខ៦-៧) ។​ Cindy Hess Kasper

Read article