អំពើបាបដែលលាក់កំបាំង

លោក​ឆាល​ក៏​បន្ថយ​ល្បឿន​ដើម្បី​ឈប់ ដោយសារ​តែ​មាន​រថយន្ត​បុក​ពី​ក្រោយ​រថយន្ត​បណ្តាល​អោយ​ទៅ​បុក​រថយន្ត​នៅ​ពី​មុខ​គាត់ ។ សម្លេង​ស្រែក​ឈឺ​ចាប់ និង​ការ​ប៉ះ​ទង្គិច​បង្ហាញ​ថា​មាន​រថយន្ត​បុក​ពី​ក្រោយ​គាត់​ទៀត​។

ខណៈ​ពេល​លោក​ឆាល​អង្គុ​យ​នៅ​ស្ងៀម គាត់​សង្កេត​ឃើញ​ថា រថយន្ត​នៅ​ពី​ក្រោយ​គាត់​បង្ក​អោយ​មាន​គ្រោះ​​​ថ្នាក់​នេះ។ រថយន្ត​បង្ក​គ្រោះ​ថ្នាក់​សង្ឃឹម​ថា​រត់​រួច​ពី​ដៃ​​ប៉ូលិស តែ​បែរ​ជា​ភ្លេច​ថា​គាត់​មាន​បន្សល់​ទុក​អ្វី​មួយ​ជា​ភ័​ស្តុ​តាង។ ពេល​ប៉ូលិស​មក​ដល់ គាត់​បាន​រើស​ស្លាក​លេខ​រថយន្ត​បុក​ហើយ​រត់​ទៅ​បាត់​នោះ ដោយ​ប្រាប់​ទៅ​លោក​ឆាល​​ថា៖ «មាន​គេ​ចាំ​គាត់​ពេល​ទៅ​ដល់​ផ្ទះ។ អ្ន​ក​បុក​គេ​រត់​មិន​រួច​ឡើយ»។

បទ​គម្ពី​រ​ចែង​ថា​៖ «…ត្រូវ​ដឹង​ជា​ប្រាកដ​ថា បាប​ឯង​រាល់​គ្នា​នឹង​តាម​ឯង​ទាន់​» (ជនគណនា៣២:​២៣​)។ បុរស​ដែល​បង្ក​ហេតុ​ត្រូវ​គេ​រក​ឃើញ។ ជូន​កាល​យើង​អាច​លាក់​អំពើ​បាប​របស់​យើង​ពី​មនុស្ស​នៅ​ជុំវិញ​យើង តែ​គ្មាន​អ្វី​លាក់​កំបាំង​ពី​ព្រះ​នេត្រ​ព្រះ​ជា​ម្ចាស់​បាន​ឡើយ​(ហេព្រើរ ៤:១៣)។ ទ្រង់​ជ្រា​ប​ពី​បរា​ជ័យ គំនិត និង​ទឹក​ចិត្ត​យើង (១សំាយូអែល ១៦:៧, លូកា ១២:២-៣)។

ព្រះ​ជា​ម្ចាស់​មាន​ព្រះ​បន្ទូល​សន្យា​ថា​៖ «បើ​យើង​លន់​តួ​បាប​វិញ នោះ​ទ្រ​ង់​មាន​ព្រះ​ហប្ញ​ទ័យ​ស្មោះ​ត្រង់ ហើយ​សុច​រិត​ប្រយោជន៍​នឹង​អត់​ទោស​បាប​អោយ​យើង ហើយ​នឹង​សំអាត​យើង​ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង» (១យ៉ូហាន ១:៩)។ ដូច្នេះ អ្នក​ត្រូ​វ​លន់​តួ​បាប កុំ​លាក់​អំពើ​បាប​រវាង​អ្នក​និង​ព្រះ​ជា​ម្ចាស់​ឡើយ (ខ៦-៧) ។​ Cindy Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles