បុរសដែលមានភាពកក់ក្តៅ និង​ប្រាជ្ញា

ពេល​ដែល​បណ្ឌិត វ័រនុន ក្រោនស៍(Vernon Grou-nds) ដែល​ជា​អតីត​ប្រធាន និង​ឧត្តម​ប្រឹក្សា នៃ​សាលា​ព្រះ​គម្ពីរ​ឌែនវើរ(Denver) បាន​លាចា​ក​លោក ទៅ​នៅ​ជា​មួយ​ព្រះ​អម្ចាស់ ក្នុង​ជន្មា​យុ​៩៦ឆ្នាំ អតីតសិស្ស មិត្តរួមការងារ និងមិត្តភ័ក្រ​រ​​បស់​គាត់​បា​ន​នាំយក​ប័ណ្ណ​សរសើរ និងថ្លែងអំណរគុណ និងវត្ថុអនុស្សាវរីយជាច្រើន​សណ្ឋិក។ ពួក​គេ​ស្ទើរ​តែ​ទាំងអ​ស់​គ្នា បាន​នឹង​ចាំអំពី​ពេល​ដែល​បណ្ឌិត​ក្រោនស៍ បាន​លើក​ទឹ​កចិ​ត្ត​ដោយ​ផ្ទាល់​ តាម​រយៈ​ការ​បង្រៀន ឬ​ការ​ប្រឹក្សា​យោបល ឬ​ក៏​គ្រាន់​តែ​តាម​រយៈ​ស្នាម​ញញឹម​ដ៏​កក់​ក្តៅ​របស់​គាត់។ គាត់​បាន​ឲ្យ​តម្លៃ ចំពោះ​គ្រូ​គង្វាល​បណ្តុះ​ប​ណ្តាល គ្រូ​បង្រៀន និង​អ្នក​ប្រឹក្សា​យោបល ដែល​មាន​ទំនាក់​ទំន​ងដ៏​សំខាន់​ជា​មួយ​ព្រះ​គ្រីស្ទ និង​មាន​ការ​ស្ម័គ្រ​ចិត្ត​បម្រើ​អ្នក​ដទៃ។

គេ​បាន​ធ្វើ​កា​រ​រំឭក​អំពី​លោក​វើនុន ក្រោនស៍ ដោយ​ជ្រើស​រើ​ស​ខ​គម្ពី​រ​មួយ​ចំនួន ពី​កណ្ឌសុ​ភា​សិត​ជំពូក​១៥ ដែល​មាន​ដូច​ជា “​មនុស្ស​ដែល​មាន​យោបល់ គេ​រមែង​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​វិញ”(ខ.២១)។“​ពាក្យ​​១​ម៉ាត់​ដែល​នឹង​ពោល​ត្រូវ​ពេល នោះ​ល្អ​ណាស់​ហ្ន៎”(ខ.២៣)។“ពាក្យ​សំដី​របស់​មនុស្ស​បរិសុទ្ធ នោះ​ពីរោះ​វិញ”(ខ.២៦)។“ចិត្ត​របស់​មនុស្ស​សុចរិត​រំពឹង​គិត​ជា​មុន”(ខ.២៨)។“ សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា រមែង​បង្រៀន​ឲ្យ​មាន​ប្រាជ្ញា”(ខ.៣៣)។

ការ​ប្រឹក្សា​​យោបល​របស់​បណ្ឌិត​ក្រោនស៍ គឺ​បាន​ដុះ​ចេញ​ពី​បុគ្គលិក​លក្ខណៈ​របស់​គាត់ ហើយ​ប្រាជ្ញា​របស់​គាត់​​​ក៏ទទួលបា​នពី​ព្រះ​​។ ភាព​កក់​ក្តៅនៃជី​វិត​របស់​គាត់ គឺ​បាន​កើត​ចេ​ញ​ពី​ភាព​បរិសុ​ទ្ធ​នៃ​ចិត្តរ​បស់​គាត់។ គាត់​ក៏​បាន​ក្លាយ​ជា​គំរូ​តាម​ព្រះ​បន្ទូល​ព្រះ និង​ក្លាយ​ជា​បុរ​សគំរូ​ដែល​បាន​ដើរ​តាម​ព្រះ​សង្គ្រោះ​របស់​ខ្លួន ដោយ​ការ​បន្ទាប​ខ្លួន។ លោក​វើនុន ក្រោនស៍​បាន​រត់​ប្រណាំង​យ៉ាង​ល្អ ហើយ​បាន​ដល់​ទី​ហើយ។ សូម​ឲ្យ​គំរូ​នៃ​​ការរស់​នៅ​ដោយ​ប្រាជ្ញា និង​ចិត្ត​ក្តួល​អាណិត​របស់​គាត់ លើក​ទឹក​ចិត្ត​យើង​ ឲ្យ​បន្ត​រត់​ប្រណាំង​ទៅ​មុខ​ទៀត។-David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles