March 2014

You are here:
សោភ័នភាពក្នុងពួកជំនុំ

ពេល​ខ្ញុំ និ​ងស្វាមី​របស់​ខ្ញុំ គឺ​ជេយ(Jay)បាន​សម្រេច​ចិត្ត​សង់​ផ្ទះ​ថ្មី​មួយ​ខ្នង យើង​មិន​បាន​ជ្រើស​រើស​មិត្ត​ភ័ក្រ ឬ​សមាជិក​គ្រួសារ ដែ​ល​ចូល​ចិត្ត​ធ្វើ​ការ​ផ្នែក​សំណង់​ទេ ផ្ទុយ​ទៅវិញ យើង​បាន​ជួល​ជាង​សំណង់​ដ៏​មាន​ជំនាញ​ម្នាក់ ដើម្បី​សាង​សង់​ផ្ទះ ដែល​អាច​ដំណើរ​ការ​បាន និង​មាន​ភាព​ស្រស់​ស្អាត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សោភ័ន​ភាព​នៃ​អគារ​ព្រះ​វិហារ មិន​តែង​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អទិ​ភាព​ជានិ​ច្ច​ ឡើយ។ អ្នក​ខ្លះយ​ល់​ថា សោភ័ន​ភាព​នៃ​អាគារ​ព្រះវិហារ គឺ​គ្មាន​ភាព​ចាំបា​ច់​ទេ ហេតុ​នេះ​ហើយ​បាន​ជា ​ការ​តុប​តែង ​ឬ​លម្អ​អាគារ​ព្រះ​វិហារ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​ខ្ជះខ្ជាយ​ប្រាក់​កាស។ ប៉ុន្តែ ព្រះ​មិន​បាន​មាន​ព្រះ​ហឫ​ទ័យ​ដូច​នោះឡើ​យ ពេល​ទ្រង់​បង្កើត​កន្លែង​ថ្វាយ​បង្គំ សម្រាប់​សាស​ន៍ ​អ៊ីស្រាអែល នៅ​សម័យ​បុរាណ​។ ទ្រង់​មិន​មែន​ចេះ​តែ​ជ្រើស​រើស​មនុស្ស ឲ្យ​សាង​សង់​រោង​ដ៏​សាមញ្ញ​ឡើយ។ តែ​ទ្រង់​បាន​ចាត់​តាំង​ពួក​ជាង​ដ៏​ចំណាន គឺលោ​ក​បេត​សាលាល និង​​លោក​អូហូលីអាប់(និក្ខមនំ ៣៦:១) ឲ្យ​ធ្វើ​ការ​លម្អ​រោង​ឧបោសថ ដោយ​យក​ក្រណាត់​ដ៏​មាន​តម្លៃ​មក​ធ្វើ​វាំង​នន និង​យក​មាស​សុទ្ធ​ឆ្លាក់​ធ្វើ​ជា​គ្រឿង​លម្អ ដែល​មាន​ក្បូរ​ក្បាច់​រចនា​យ៉ាង​លម្អិត និង​ល្អ​ប្រណិត​(៣៧:១៧-២០)។ ខ្ញុំ​យល់​ថា នៅ​សម័យ​នោះ សោភ័ន​ភាព​មាន​សារៈ​សំខាន់ ព្រោះ​វា​បាន​ក្រើន​រំឭក​បណ្តាជន​ថា ព្រះ​ទ្រង់​សក្តិ​សម​នឹង​ឲ្យ​ពួក​គេ​ថ្វាយ​បង្គំ ។ ​ក្នុង​អំឡុង​សម័យ​វិល​វល់ នៅ​​វាល​រហោស្ថាន ដ៏​ក្តៅ​ហួត​ហែង និង​មាន​ដីហុយ​ទ្រលោម ពួក​គេត្រូ​វកា​រ​ការ​ក្រើន​រំឭក​អំពី​អំណាច​ចេស្តា​ព្រះ​។ សោភ័ន​ភាព​​ខាងវិញ្ញាណ​ដែល​រាស្រ្ត​រប​ស់​​ព្រះមាន​ នៅ​ក្នុង​ការ​ថ្វាយ​បង្គំ​សព្វ​ថ្ងៃ​នេះ អាច​មាន​បុព្វ​ហេតុ ដូច​នៅសម័យ​នោះ​ដែរ។…

Read article
ចូរបញ្ចេញពន្លឺឡើង

ខ្ញុំសូម​និយាយដោយ​មិន​លាក់លាម​ថា ខ្ញុំ​មិន​ចង់​ទៅទិញ​ឥវ៉ាន់​នៅក្នុ​ង​ហាង​នោះទៀត​ទេ។ កាល​ពី​៤​សប្តាហ៍​មុន ខ្ញុំនឹង​ភរិយា​របស់​ខ្ញុំ បានព្យាយាម​ឲ្យ​អ្នក​លក់សង​ប្រាក់​មក​វិញ ចំពោះ​ទូទឹក​កកដ៏អាក្រក់​មួយគ្រឿង ដែលយើង​បាន​ ទិញ។ ពេល​ខ្ញុំនិយា​យទៅ​កាន់អ្នក​គ្រប់​គ្រង​ផ្នែក​លក់​ម្តង​ទៀត យើង​ហាក់ដូច​ជាកំ​ពុង​តែ​ធ្វើ​ដំណើរ​ តាម​ផ្លូវ​ទាល់មួយ។ ពេល​ដែលយើង​កំពុង​ជជែ​កគ្នា​ ខ្ញុំ​ចង់​ដឹង ថា​តើ​យើង​អាច​ដក​ប្រាក់​នោះ​មក​វិញ​ឬ​ទេ ប៉ុន្តែ ខ្ញុំ​ក៏បានព្យា​យាម​មាន​ចិត្ត​សណ្តោស​ចំពោះ​គេ​ផ​ងដែ​រ។ មាន​ពេល​មួយ អ្នក​គ្រប់​គ្រង​ក៏បា​ន​ប្រាប់​ខ្ញុំ​ថា “ឥឡូវ​នេះ តាម​ធម្មតា អតិ​ថិជ​ន​បាន​មក​ស្រែក​ឡូឡា​ ដា​ក់​ខ្ញុំ តែ​អ្នក​មាន​ចិត្ត​អត់​ធ្មត់​ណាស់”។ បន្ទាប់​មក គាត់​ក៏​និយាយ​ថា “សូម​យើង​ដោះស្រា​យ តាម​មធ្យោ​បា​យ​ផ្សេង​វិញ”។ គាត់​​ក៏បាន​សួរ​ខ្ញុំ​នូវ​សំណួរ​ខ្លះ​ៗ ហើយក៏បា​ន​វាយ​លេខ​មួយ​ចំនួន ចូល​ទៅក្នុង​ម៉ាស៊ីន​កត់​បញ្ជីប្រាក់។ បន្ទាប់​ពី​យើង​បាន​រង់​ចាំ​យូរ​បន្តិច ហើយ​បាន​ស្តាប់​គាត់​ប្រាប់​អំពី​អតិថិជ​ន​ដែល​ក្រេវ​ក្រោធ​ខ្លាំង ម៉ាស៊ីន​នោះ​ក៏បា​នបញ្ចេញ​វិក័យ​ប័ត្រ​មក​ខាង​ក្រៅ ដោ​យ​បង្ហាញ​ថា យើង​អាច​ដក​ប្រាក់​មក​វិញ​បាន។ បទពិសោធន៍​ដ៏អា​ក្រក់​ដែល​យើង​មាន​នៅក្នុង​ការ​ទិញ​ឧបករណ៍ប្រើ​ប្រាស់ ក៏​បានកន្លង​ផុត​ទៅ។ ពេល​យើងកំពុង​​លា​គ្នា គាត់​​ក៏​ប្រាប់​​ថា “សូមអរគុណ ដែល​បាន​ធ្វើឲ្យ​យើង​ស្រួល​ធ្វើ​ការ​ជា​មួយ”។ ការ​ដែល​ខ្ញុំគិ​ត​ថា ខ្លួន​ត្រូវ​មាន​អាកប្ប​កិរិយ៉ា​ល្អ ពេល​ដែល​ខ្ញុំមិ​នមាន​អារម្មណ៍ ល្អ បាន​ជួយ​សម្រួល​ដំណើរ​ការ​នៃកា​រដក​ប្រាក់​មក​វិញ​ តែ​យើងបាន​​បង្ហាញ​ចេញ​នូវ​​ចិត្ត​សណ្តោស​ចំពោះ​អ្នក​ដទៃ មិន​មែន​ដើម្បី​ឲ្យ​អាច​ដក​ប្រាក់​មក​វិញ​ឡើយ។ តាម​ពិត មូល​ហេតុ គឺ​ដោយ​សារ​ក្នុង​នាម​យើង​ជា​គ្រីស្ទ​បរិស័ទ យើង​ត្រូ​វតែបញ្ចេញ​នូវ​ពន្លឺ​នៃ​ព្រះ​យេស៊ូវ​(អេភេសូ ៥:៨) ដល់​មនុស្ស​គ្រប់​គ្នា ទោះ​បី​ជា​ពួក​គេ​ជាអ្នក​ជិត​ខាង​ដែល​ឆេវ​ឆាវ…

Read article
ទង្វើនៃការដឹងគុណ

មាន​មនុស្ស​តិច​តួច​ណាស់ ដែល​ស្គាល់​ខ្ញុំ​កាល​នៅ​ក្មេង ច្បាស់​ជាង​លោក​ហ្វ្រង់​ស៊ីស អាលែន(Fran-cis Allen) ដែល​ជា​គ្រូ​គង្វាល ដែល​បាន​នាំខ្ញុំ​ ឲ្យ​ទទួល​ជឿព្រះ​យេស៊ូវ​គ្រីស្ទ។ ក្នុង​នាម​ជា​គ្រូអ​ធិប្បាយ​ដ៏​ឆេះ​ឆួល​ម្នាក់ ដែល​ដុតបញ្ឆេះ​ចិត្ត​ពួក​ជំនុំ​ពី​អសនា​ទៅ គាត់​​ជា​គំរូដែលស្ទើរ​តែ​ល្អ​ឥត​ខ្ចោះ ដែល​បង្ហាញ​ពី​ភាព​ស្រទន់​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ពេល​នៅ​ខាង​ក្រៅ​អសនា។ ​ ពី​ដំបូង គាត់​​បាន​សំគាល់​ឃើញ​ថា ខ្ញុំ​ចូល​ចិត្ត​ព្យាយាម​​ “ទិញ” ការ​ទទួល​ស្គាល់ ពី​អ្នក​ដទៃ ដោយខំ​ធ្វើកិច្ចកា​រឲ្យ ហួ​ស​ពី​ការ​រំពឹ​ងទុក ហើយ​ធ្វើ​លើស​​ពី​អ្វី​ដែល​គេ​ឲ្យធ្វើ​។ គាត់​​បាន​ប្រាប់​ខ្ញុំថា “នេះ​ជាបុគ្គ​លិក​លក្ខណៈ​ដ៏​ល្អ សម្រាប់​ធ្វើ​ជា​អំណោយ​ដល់​អ្នក​ដទៃ តែ​អ្នក​មិន​គួរ​ប្រើអំ​ណោយ​ទាន​ទាំង​នេះ ដើម្បី​ទិញកា​រទទួល​ស្គាល់​ពី​មនុស្ស ឬ​ពី​ព្រះ​ឡើយ”។ ដើម្បី​ជួយ​ពន្យល់​ខ្ញុំ​អំពី​ប​ញ្ហានេះ គាត់​បាន​ប្រាប់​ខ្ញុំ​ឲ្យអាន​​ព្រះប​ន្ទូល​សន្យា​រ​បស់​ព្រះ​យេស៊ូវ នៅ​ក្នុង​ម៉ាថាយ ១១:៣០ ដែល​ចែង​ថា “នឹម​របស់ទ្រ​ង់​គឺ​ងាយ​ទេ”។ ជួន​កាល គេ​យល់​ថា ព្រះ​បន្ទូល​ទ្រង់​ត្រង់​ចំណុច​នេះ ហាក់​ដូច​ជា​សាមញ្ច​ពេក បា​នជា​គេ​មិន​យល់​ថា ទ្រង់​មាន​បន្ទូល​ជា​ពាក្យ​ពិត​ឡើយ។ បន្ទាប់​មក គាត់​បាន​ចង្អុល​បង្ហាញ​ទៅ​បទ​គម្ពីរ​មីការ ៦:៦-៨ ដោយ​ពាក្យ​ថា “ឥឡូវ​នេះ សូម​អាន​បទ​គម្ពី​រនេះ​ ហើយ​សួរ​ខ្លួន​ឯង​ថា តើ​អាចមាន​អំណោយ​អ្វី​ខ្លះ ដែលព្រះទ្រង់មិនទាន់មាន បានជាអ្នកត្រូវ​​ថ្វាយអំណោយនោះ​ទៅទ្រង់ឬទេ?” ជាការ​ពិត​ណាស់ ចម្លើយ​នោះ​គឺទេ។ បន្ទាប់​មក គាត់​ក៏​បាន​បន្ត​ពន្យល់​ថា…

Read article
ខ្មាំងសត្រូវនៃការទុកចិត្ត

មេ​បញ្ជាការ​កង​ទ័ព តែង​តែ​ចង់​មាន​ទាហាន​គ្រប់​ចំនួន ដើម្បី​បំពេញ​បេសក​កម្ម​របស់​ខ្លួន។ ពួក​គេភា​គ​ច្រើន​ចង់​មាន​ទាហាន​ច្រើន​លើស​លប់ ជា​ជា​ង​មាន​ចំនួន​តិច​តួច​ពេក ប៉ុន្តែ មនុស្ស​គ្រប់​គ្នាមិ​នមែ​ន​សុទ្ធ​តែ​យល់​ស្រប​​គ្នា​ថា កង​ទ័ព​ត្រូវ​មាន​ចំនួន​ប៉ុន្មាន ទើ​ប​គ្រប់​គ្រាន់​នោះ​ឡើយ។ ពេល​លោក​គេឌាន​បាន​ជ្រើស​រើស​ទ័ព ដែល​មាន​គ្នា​៣២០០០​នាក់ ដើម្បី​តតាំង​នឹង​ពួក​សាសន៍​ដែលសង្កត់​សង្កិន​ពួក​អ៊ីស្រាអែល ព្រះ​អម្ចា​ស់​ទ្រង់​ក៏បា​នមា​ន​បន្ទូល​ទៅគាត់ថា “ចំនួន​​មនុ​ស្ស​​ដែ​ល​​នៅ​​ជា​​មួយ​​នឹង​ឯង មាន​គ្នា​ច្រើន​ពេក​ណាស់ នឹង​ឲ្យ​អញ​ប្រគល់​ពួក​ម៉ាឌាន​មក ក្នុង​កណ្តាប់​ដៃ​គេ មិន​បាន​ឡើយ ក្រែង​ពួក​អ៊ីស្រាអែល​អួត​ខ្លួន ទាស់​នឹង​អញ​វិញ ដោយ​ថា អញ​បាន​ជួយ​សង្គ្រោះ​ខ្លួន​អញ​ទេ”(ពួកចៅហ្វាយ ៧:២)។ ដូចនេះ ព្រះ​អម្ចាស់​ក៏បា​នចា​ប់​ផ្តើ​មប​ន្ថយ​ចំនួន​ទ័ព​របស់​លោក​គេ​ឌាន។ ពេល​ទ្រង់​អនុញ្ញាត​​ឲ្យ​​អ្នកដែល​​​ភ័យ​ខ្លាច​ចាក​ចេញ​ពី​ជួរ​ទ័ព នោះ​មាន​ពួក​ប្រុស​ៗ​២២០០០​នាក់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិ​ញ​(ខ.៣)។ ការ​កាត់​ចំនួន​ជាលើ​ក​ទីពីរ បាន​បន្ថយ​កង​ពល​ដែល​នៅស​ល់១​០០០០​នាក់ ឲ្យ​ធ្លាក់​មក​ត្រឹម​ចំនួន​៣០០​នាក់វិញ ដែល​ក្នុ​ង​នោះព្រះ​អម្ចាស់​បាន​មាន​បន្ទូល​អំពី​អ្នក​ទាំង​នោះថា​ “អញ​​នឹ​ង​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា ហើយ​ប្រគល់​ពួក​ម៉ាឌាន​មក​ក្នុង​កណ្តាប់​ដៃ​ឯង ដោយសារ​មនុស្ស​៣០០​នាក់…”(ខ.៧)។ ហើយការនោះក៏បានកើតឡើងយ៉ាងដូច្នោះមែន(ខ.១៩-២៣)។ នៅ​ក្នុង​ការ​រស់​នៅ​ដោយ​ជំនឿ ធនធាន​របស់​យើង​អាច​ក្លាយ​ជា​ខ្មាំង​សត្រូវ​នៃ​ការ​ទុក​ចិត្ត​ព្រះ។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ពឹង​ផ្អែក​លើទ្រ​ង់ គឺ​មិន​មែន​ពឹង​ផ្អែក​ទៅ​លើក​ម្លាំង​របស់​យើង​ទេ កម្លាំ​ង​នោះ​ជាកម្លាំង​ខាង​រូប​កាយ ខាង​ហិរញ្ញ​វត្ថុ ឬ​ប្រាជ្ញា​របស់​យើង​នោះ​ទេ។ ពេល​ដែល​ព្រះអម្ចាស់​កាត់​បន្ថយ​ធន​ធាន​របស់​យើង ពី​ចំនួន “៣២០០០ ទៅ៣០០” ទ្រង់​មិន​មែន​កំពុង​តែ​ដាក់​ទោ​សយើ​ង​ទេ។ ទ្រង់​ធ្វើ​ការ​នេះ ដើម្បី​រៀប​ចំ​ផ្លូវ​ឲ្យ​យើង​ថ្វាយ​សិរីល្អ​ដល់​ទ្រង់ តាម​រយៈ​ជីវិត​របស់​យើង ពេល​ដែល​យើង​ទទួល​ស្គាល់ និង​ទុក​ចិ​ត្ត​អំណាច​ចេស្តា​ ទ្រង់។-David McCasland

Read article
ការលើកដាក់ ដោយប្រុងប្រយ័ត្ន

យើងរស់នៅក្នុង​សង្គម​មួយ ដែ​លគេបា​នបិ​ទ​ស្លាក​ដាស់​តឿន នៅ​គ្រប់​ទិសទី ដែល​មាន​ដូច​ជា បម្រាម​នៅ​ក្នុង​បន្ទះ​ថ្នាំពេ​ទ្យ កាល​បរិច្ឆេ​ទ​នៃកា​រ​ហួស​ពេល “ប្រើ​ប្រាស់” ដែ​លមា​ននៅ​លើ​កំប៉ុង​ស៊ុប ហើយ​ផ្លាក​សញ្ញាគ្រោះ​ថ្នាក់ នៅ​លើ​រណា​យន្ត​ជាដើ​ម ដែល​សុ​ទ្ធ​សឹង​​ជា​ស្លាក​ដាស់​តឿន​យើង ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះថ្នា​ក់ ដែល​អាចកើត​មាន​ឡើង។ ថ្មី​ៗ​នេះ ខ្ញុំ​បាន​ទទួ​លប្រ​អប់​មួយ ដែល​មាន​អំណោយ​ដ៏មា​ន​តម្លៃ​មួយ​នៅ​ខាង​ក្នុង។ អ្នក​ដែល​បាន​ផ្ញើ​វា​មក​ខ្ញុំ បាន​បិទ​ស្ទីគ័រ​ធំ​មួយ​ពី​លើប្រ​អប់​នោះ ដែ​លមាន​អក្សរ​ចែង​ថា វត្ថុ​ផុយ​ស្រួយ : សូម​លើកដាក់​ដោយ​ប្រុង​ប្រយ័ត្ន។ ពេល​ខ្ញុំ​គិត​អំពី​ជីវិត និង​ភាព​ផុយ​ស្រួយ​របស់​វា ខ្ញុំ​ឆ្ងល់​ថា តើ​យើង​មិន​គួរ​បិទ​ស្ទីគ័រ​ពណ៌​ក្រហម​ទំាង​នោះ ពី​លើ​ខ្លួន​យើង​ផង​ដែរ​ទេ​ឬ? នៅ​ក្នុង​ដំណើរ​នៃ​ជីវិត យើង​មិន​គួរ​យល់ថា គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​យើង​​បរាជ័​យ​​បា​ន​ទេ ហើយ​​អ្វី​​​ៗ​​គ្រប់​យ៉ាងនឹង​មាន​ភាពល្អ​ប្រសើរ​ឡើ​ង​នោះ​ឡើយ ព្រោះ​​យើង​​នឹ​ង​​ដឹង​​ថា យើង​​មាន​​ភាព​​ផុយ​ស្រួយ ហួស​​ពី​​ការ​ស្មានរបស់​យើង​ទៅ​ទៀត។ បើ​សិន​ជា​គ្រូ​ពេទ្យ​​ទូរស័ព្ទ​មក​ប្រាប់​យើង​ថា យើង​មាន​ជម្ងឺ​មួយ​ដែល​អាច​បណ្តាល​ឲ្យ​ស្លាប់ ឬ​បើ​សិន​ជា​មាន​អ្នក​បើក​បរ បាន​បត់​ឡាន​នៅខា​ងមុ​ខយើ​ងយ៉ា​ងលឿ​ន ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន នោះ​យើង​មុខ​ជានឹ​ងទ​ទួល​ស្គាល់​ថា ជីវិត​គឺ​ពិត​ជាមា​ន​ភាព​មិន​​ស្ថិតស្ថេរ​​មែន។ គឺ​គ្មាន​ការ​ធានា​ទេ! គ្មាន​នរណា​ម្នាក់​អាច​ដឹង​ច្បាស់ អំពី​ដង្ហើមជីវិត​របស់​អ្នក​ដទៃ​ឡើយ។ ហេតុ​នេះ​ហើយ ដើម្បី​ជា​កា​រដាស់​តឿន អ្នក​និពន្ធ​ទំនុក​តម្កើង​បាន​ឲ្យ​យោបល​ដ៏​សំខា​ន់​មួយ​ថា : “សូម​បង្រៀន​ឲ្យ​យើង​ខ្ញុំ​ចេះ​កំណត់​រាប់​ថ្ងៃ​អាយុ នៃ​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ខ្មីឃ្មាត ឲ្យ​បាន​សតិបញ្ញា”(ទំនុកតម្កើង ៩០:១២)។ សូម​យើង​សម្រេច​ចិត្ត​រស់​នៅ ហាក់ដូច​ជា…

Read article
សត្វឆ្កែឌីងហ្គូ

លោកហារី ធូព័រ(Harry Tupper) មាន​ឈ្មោះ​ល្បី​នៅ​ក្នុង​រឿង​ព្រេង​នៃកា​រ​ស្ទូច​ត្រី​មួយ នៅ​ក្នុង​រដ្ឋ​អ៊ីដូហា ដែល​ជាទី​​កន្លែង​រស់​នៅ​របស់​ខ្ញុំ។ នៅ​ភាគ​ខាង​កើត​នៃ​រដ្ឋ​នេះ មាន​បឹង​មួយ​ឈ្មោះ​ហ៊ែនរី(Henry)​ ដែល​ក្នុង​បឹង​នោះ មាន​កន្លែង​មួយ ដែល​គេបា​នដាក់​ឈ្មោះ តាម​ឈ្មោះ​របស់​គាត់​គឺ “ធូព័រស៍ ហូល”(Tupper’s Hole) ខ្ញុំ​ចាំ​ថា លោក​ហារី​មាន​សមត្ថ​ភាព​ដ៏​កម្រ នៅ​ក្នុង​ការ​ចាប់​បាន​ត្រី​ត្រោត​ដ៏​ធំ នៅ​ក្នុង​បឹង​ហ៊ែន​រី តែ​ខ្ញុំ​កាន់​តែ​នឹង​ចាំ​​អំពី​សត្វ​ឆ្កែ​របស់​គាត់ ឈ្មោះ ឌីងហ្គូ(Dingo)។ ឌីង​ហ្គូ​ធ្លាប់​អង្គុយ​ទន្ទឹម​នឹង​លោក​ហ៊ែនរី​នៅ​ក្នុងទូក​របស់​គាត់ ហើយ​សម្លឹង​មើល​ដោយ​ការ​ផ្តោត​ចិត្ត ពេល​គាត់កំ​ពុងស្ទូច​​ត្រី​។ ពេល​អ្នក​ស្ទូច​ត្រី​ដ៏​ចំណាស់​រូប​ នេះ ស្ទូច​បាន​ត្រី​ត្រោត​មួយ ឌីង​ហ្គូ​ក៏​ព្រុ​ស​ឮ​ៗ ទាល់​គាត់​បាន​ត្រង​ត្រី​នោះ ឡើង​លើ​ទូក​ហើយ​ដោះផ្លែ​សន្ទូច​ចេញ ទើប​វា​ឈប់​ព្រុស។ ភាព​ក្លៀវ​ក្លារ​បស់ឌី​​ង​ហ្គោ បាន​បង្រៀន​ខ្ញុំ​ឲ្យយ​ល់​ថា​ : យក​ល្អ យើង​គួរ​តែ​មាន​ចិត្ត​រំភើប​រីក​រាយចំពោះ​ការអ្វីដែល​អ្នក​ដទៃ​កំពុង​ធ្វើ ជា​ជាង​រំភើប​រីក​រាយ​ចំពោះ​ការ​ដែល​យើងកំ​ពុង​ធ្វើ។ ដូច​នេះ​ហើយ ​ បា​ន​ជាពេ​ល​ដែល​ខ្ញុំបាន​អាច​ព្រះ​គម្ពីរ​ភីលីព ២:៤ ហើយ​គិត​ដល់​ឌី​ង​ហ្គូ ខ្ញុំ​សួរ​ខ្លូន​ឯង​ថា : តើ​ខ្ញុំ​បាន​ចំណាយ​ពេល ដើម្បី​គិត​អំពី “ប្រយោជន៍រ​បស់​អ្នក​ដទៃ”ឬទេ? តើ​ចិត្ត​រំភើប​រីក​រាយ​ដែល​ខ្ញុំមា​ន ចំពោះ​ការ​អ្វី​ដែល​ព្រះកំពុ​ង​ធ្វើ ​នៅ​ក្នុង និង​តាម​រយៈ​មិត្ត​ភ័ក្រ​របស់ខ្ញុំ​ មាន​ភាព​ខ្លាំង​ក្លាដូ​ចពេ​ល​ដែល​ទ្រង់​កំពុង​ធ្វើ​ការ​របស់​ទ្រង់ នៅ​ក្នុង និង​តាម​រយៈ​ខ្ញុំ​ដែរ​ឬទេ​?…

Read article
ក្រុម​ជើងកាងដាលតុន

ពួក​បង​ប្អូន​ប្រុស​ដាល​តុន​(Dalton)​ជាពួក​ជន​ក្រៅ​ច្បាប់​ដ៏​ល្បីល្បា​ញ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៨០០ នៅ​សហ​រដ្ឋ​អាមេរិក​។ កាលពី​ដំបូង ពួក​គេ​បាន​ចាប់​ធ្វើ​ការ​ងារ​ត្រឹម​ត្រូវ​តាម​ច្បាប់ ក្នុង​នាម​ជា​មន្ត្រី​ប៉ូលីស។ ប៉ុន្តែ ក្រោយ​មក ​ពួក​គេ​ក៏​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ឧក្រឹដ្ឋ​កម្ម​បន្តិច​ម្តង​ៗ ហើយ​ក៏​ល្បី​ឈ្មោះខា​ងប្ល​ន់​ធនាគា និង​រថ​ភ្លើង។ ថ្ងៃ​អន្ត​រាយ​របស់​ពួកគេ​ក៏​បា​ន​មក​ដល់ ពេល​ដែល​ពួ​ក​គេព្យា​យាម​ប្លន់​ធនាគារ​ម្តង​ពី​រ​កន្លែ​ង។ ពេល​ប្រជាជន​ក្នុង​ក្រុង ​បាន​ដឹង​ថា​មាន​អំពើ​ប្ល​ន់នេះ​ ពួក​គេ​ក៏បា​នចា​ប់​កាន់​អាវុធ ហើយ​បាញ់​ប្រហារ​មក​លើ​ក្រុម​ជើង​កាង​ដាល​តុន​តែ​ម្តង។ ពេល​ដែល​ការ​បា​ញ់​គ្នា​ដ៏​ហុយ​ទ្រលោម​បាន​បញ្ចប់​ហើយ នៅ​ក្នុង​ក្រុម​ចោរ​ប្លន់​នេះ មាន​តែ​លោក​អេមិត ដាលតុន​ទេ ដែល​បាន​រួច​ជីវិត។ បន្ទាប់​ពី​លោកអេ​មិតបាន​ជាប់​គុក​​អស់រ​យៈពេ​ល១​៥​ឆ្នាំហើ​យ គាត់​​ក៏បា​ន​ទទួល​ការ​លើក​លែង​ទោស ហើយ​មាន​សេរីភាព​ឡើង​វិញ។ កាល​គាត់​នៅ​ក្នុង​ពន្ធ​ធានា​គារ គាត់​បាន​ដឹង​ថា ផ្លូវ​ដែល​គាត់​បាន​ដើរ គឺ​ជា​ផ្លូវ​ខុស។ ដូច​នេះ ពេល​គេ​ដោះលែ​ង​គាត់ គាត់​ចង់​រា​រាំង​យុវជ​ន មិន​ឲ្យ​ប្រលោក​ក្នុង​ជីវិត​ឧក្រឹដ្ឋ​កម្ម​។ គាត់​ក៏​បាន ​និពន្ធ និង​ដើរ​តួរ​សម្តែង​រឿង ដែល​និយាយ​អំពី​ក្រុម​ជើង​កាង​ដាល់​តុន តាម​បទ​ពិសោធន៍​របស់​ខ្លួន ដែល​នៅក្នុ​ង​រឿង​នោះ គាត់​បាន​បង្ហាញ​អំពី​ភាព​ល្ងង់​ខ្លៅ នៃ​ការ​ធ្វើ​ជា​ជន​ក្រៅ​ច្បាប់។ មាន​របៀប​ជា​ច្រើន ដែល​ខ្សែ​ភាព​​យន្ត​របស់លោក​អេមិត កំពុង​ប្រាប់​អ្នក​ឯ​ទៀត​ថា “មិន​​​​ឲ្យ​​ចូល​​ក្នុង​ផ្លូវ​​រប​ស់​មនុស្ស​​អាក្រក់​​ឡើយ”(សុភា​សិត ៤:១៤)។ ពេល​យើងបា​ន​ធ្វើ​អំពើ​បាប តែ​ក្រោម​មក យើង​ពិត​ជា​បាន​ប្រែចិត្ត​មែន ហើយ​បានពិ​​សោធ​នឹង​ការ​អត់​ទោស​បាបរ​ប​ស់ព្រះ នោះ​យើ​ងអាច​និយា​យ​ប្រាប់​អ្នក​ដទៃ អំពី​រឿង​របស់​យើង តាម​របៀប​ស្រដៀង​នឹង​គាត់​ដែរ។ យើង​អាច​លើក​ទឹក​ចិត្ត​អ្នក​ដទៃ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ធ្វើ​ខុស​ដូច​យើង​ឡើយ​​។…

Read article
នៅកន្លែងនេះ

ក្នុង​ព្រះ​វិហារ​របស់​យើង ជា​ញឹក​ញាប់ យើង​នាំ​គ្នា ច្រៀ​ងប​ទ​ដ៏​ពិរស របស់​លោក​រ៉ន់(Ron) និង​អ្នក​ស្រី ​ខារ៉ូល ហារីស​(Carol Harris) ដែល​មាន​ចំណង​ជើង​ថា “នៅ​ក​ន្លែង​នេះ”។ បទ​នេះ​ផ្តើម​ដោយ​ពាក្យ​ថា “នៅ​កន្លែ​ង​នេះ ​មាន​ក្តី​ស្រឡាញ់​ដ៏​គ្រប់​គ្រាន់​សម្រាប់​ខ្ញុំ”។ បទ​នេះបា​ន​ក្រើន​រំឭក​ខ្ញុំ​ថា ទោះបី​ជា​កា​រ​ជួប​ជុំ​គ្នាថ្វា​យ​បង្គំ ជា​មួយ​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត នាំ​ឲ្យ​មាន​ការ​លើក​ទឹក​ចិត្ត​ដ៏​អស្ចារ្យ​ក៏​ដោយ ក៏​យើង​ចាំបា​ច់​ត្រូវ​ដឹង​ថា ព្រះ​យេស៊ូវ​កំពុ​ង​មាន​វត្ត​មាន​​នៅទី​នោះ។ ប៉ុន្តែ ទ្រង់​មិន​គ្រាន់​តែ​មាន​វត្ត​មាន​ជាមួយ​យើង​ក្នុង​ព្រះ​វិហារ​ប៉ុណ្ណោះ​ទេ តែថែ​ម​ទាំង នៅ​ក្នុង​បន្ទប់​ទាំង​អស់​នៃ​ជីវិត​របស់​យើង​ផង​ដែរ។ ខ្ញុំ​មិន​ដឹង ថា​តើ​អ្នក​កំពុង​អាន​អត្ថបទ​នេះ នៅ​កន្លែង​ណាទេ​ តើ​នៅ​ក្នុង​ចង្រ្កាន​បាយ ក្នុង​ហាង​កាហ្វេ ក្នុង​មន្ទី​ឃុំឃាំ​ង ឬ​ក្នុង​បន្ទាយ​ទាហាន? អ្នក​ប្រហែល​ជា​កំពុងនៅ​មន្ទី​រ​ពេទ្យ ឬ​នៅ​ក្នុង​តុលា​ការ។ វា​អាច​ជា​​បន្ទប់​មួយ ដែល​ឆ្លុះ ប​ញ្ចាំង អំពី​ការ​អ្វី​ដែល​ត្រឹម​ត្រូវ ក្នុ​ង​ជីវិ​ត​អ្នក ឬ​ជា​កន្លែង​ដែល​ដំណាង​ឲ្យ​ការ​គ្រប់​យ៉ាង​ដែល​មិន​ត្រឹម​ត្រូវ។ ហើយ​អ្នក​ប្រហែល​ជា​មាន​ការ​ភ័យ​ខ្លាច។ បន្ទាប់​ពី​ព្រឹត្តិការណ៍​នៃ​ការ​ជាប់​ឆ្កាង​របស់​ព្រះយេ​ស៊ូវបាន​បញ្ចប់​ទៅ ពួក​សិស្ស​របស់​ទ្រង់ បាន​ជួប​ជុំ​គ្នា នៅ​ក្នុង​បន្ទប់​ធម្មតា​មួយ។ សាវ័ក​យ៉ូហាន​បាន​កត់​ទុក​អំពី​កា​រនេះ​ថា​ “កាល​ទ្វារ​ទាំង​អស់ នៅ​កន្លែង​ដែល​ពួក​សិស្ស​ប្រជុំ​គ្នា បាន​បិទ(ចាក់គន្លឹះ) ដោយ​ព្រោះ​ខ្លាច​សាសន៍​យូដា នោះ​ព្រះយេស៊ូវ​ទ្រង់​យាង​មក​ឈរ​នៅ​កណ្តាល​ពួក​សិស្ស មាន​ព្រះបន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​ចុះ”(យ៉ូហាន ២០:១៩)។ មួយ​សប្តាហ៍​ក្រោយ​មក ការ​នេះ…

Read article
ការនិយាយបំភ្លើសអំពីព្រះ

វិចិត្រ​ករ​ដែល​ជំនា​ញខា​ង​គូ​រូ​បត្លុក បាន​ដំ​ឡើង​ជើង​ទ្រសម្រាប់​គូរូ​​ប នៅ​​​ទីសា​ធា​រណៈ ហើយ​គូរ​រូប​ភាព​របស់​អ្នក ដែល​ព្រម​បង់​ថ្លៃ​ដ៏​តិច​តួច សម្រា​ប់ឲ្យ​គាត់​គូ​​រូប​​​​របស់ពួ​កគេ ក្នុង​ផ្ទាំងគំ​នូរ​​ដែ​ល​មាន​លក្ខណៈ​​ត្លុក​នោះ។ គំនូរ​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ​យើង​សើច​សប្បាយ ព្រោះ​ពួក​គេ​គូរ​បន្ថែម​ពី​លើ​ផ្នែក​​ណា​មួយ ឬ​ផ្នែក​ជា​ច្រើន នៃ​រូប​ពិត​របស់​យើង តាម​របៀប​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​យើង​នៅ​តែអា​ច​មើល​ដឹង​ថា នោះ​ជា​រូប​ភាព​យើង ​​ដែល​មាន​លក្ខណៈ​គួ​រ​ឲ្យ​ចង់​សើច។ យ៉ាង​ណាមិញ គេ​មិន​ត្រូវ​​គូ​រូប​បន្ថែម​ពី​លើ​រូប​ភាព​របស់​ព្រះ ដើម្បី​កម្សាន្ត​សប្បាយ​ឡើយ។ ការ​និយាយ​បំផ្លើស អំពី​លក្ខណៈ​សម្បត្តិ​ណាមួ​យរ​បស់​ទ្រង់ នាំ​ឲ្យ​អ្នក​ដទៃ​យល់ច្រ​ឡំអំ​ពី​ទ្រង់ ហើយ​គេ​ងាយ​នឹង​បដិសេធ​ការ​បំភ្លើស​នោះ។ ការ​និយាយ​បំផ្លើស​អំ​ពី​ព្រះ គឺ​មិន​អាច​យក​ជា​ការ​បាន​ទេ គឺ​មិន​ខុស​ពី​ការ​គូរ​រូប​ត្លុក​ឡើយ។ អ្នក​ណាដែ​លយ​ល់​ថា ព្រះ​គ្រាន់​តែ​​ជា​ចៅ​ក្រម ដែល​កំពុ​ងមាន​សេ​ចក្តី​ក្រោធ និង​ការ​បង្គាប់​បញ្ជា អ្នក​នោះ​ងាយ​នឹង​ត្រូវ​បាន​គេ​នាំឲ្យ​ឈ​ប់​គិត​ដូច​នោះ ដោយនិយាយ​​សង្កត់​ធ្ងន់អំពី​សេចក្តី​មេត្តា​កុរណា​រ​បស់​ទ្រង់​វិញ​។ អ្នក​ដែល​យ​ល់ថា ព្រះ​ជា​ជីតា​ម្នាក់ ដែល​មាន​ចិត្ត​សប្បុរស នឹ​ងលែ​ង​យល់​ដូច​នោះ ពេល​ខ្លួន​ជួប​រឿង​អយុត្តិ​ ធម៌។ អ្នក​ណាដែ​លយ​ល់​ថា ព្រះ​គឺ​ជា​គំនិ​ត​ដ៏​ឆ្លា​តវ័យ ជា​ជាង​យល់​ថា ទ្រ​ង់​ជា​ព្រះ​ដ៏​រស់ ដែល​មាន​សេច​ក្តី​ស្រឡាញ់ អ្នក​នោះ​នឹង​យល់​ថា មាន​ទស្សនៈ​ផ្សេង​ទៀត​ដែល​ល្អ​ជាង​ទ្រង់ នៅ​ពេល​ណាមួ​យ​ជា​មិន​ខាន។ អ្នក​ណាដែ​លយ​ល់​ថា​​​ព្រះ​ជា​មិត្ត​ល្អ​បំផុត​ ជា​ញឹក​ញាប់ អ្នក​នោះនឹ​ង​ងាក​ចេញ​ពី​ទ្រង់ ពេល​ដែល​ខ្លួន​រក​បាន​មិត្តភ័​ក្រជា​ម​នុស្ស ដែល​​ខ្លួន​យល់​ថា ​គួ​រ​ឲ្យចូ​ល​ចិត្ត​ជាង។ ព្រះ​ទ្រង់​បាន​ប្រកាស​ថា ទ្រង់​មាន​ព្រះទ័យ​មេត្តា​ករុណា និង​ប្រកប​ដោយ​ព្រះ​គុ​ណ តែ​ទ្រង់​ក៏​មាន​យុត្តិ​ធម៌…

Read article
ខ្ញុំល្អ

ក្នុង​ភាសា​អង់​គ្លេស ពេល​មាន​នរណា​ម្នាក់​សួរ​ថា “តើ​អ្នក​សុខ​សប្បាយ​​ទេ?” នោះ​ជាធ​ម្មតា គេ​ឆ្លើយ​ថា “ខ្ញុំ​ល្អទេ​”។ ពេល​យើង​ឆ្លើយ​ដូ​ច​នេះ គឺ​យើង​កំពុង​មានន័យ​ថា “ខ្ញុំ​មិន​អី​ទេ” ឬ “ខ្ញុំ​សុខ​សប្បាយ​ទេ” ពោល​គឺ​យើង​និយា​យ​អំពី​សុខុមាល​ភាព​ជាទូ​ទៅ​របស់​យើង គឺ​មិ​ន​មែន​និយាយអំ​ពី​បុគ្គលិក​លក្ខណៈ​របស់​យើង​ទេ។ ខ្ញុំ​បាន​ឆ្លើយ​តប​យ៉ាង ដូ​ចនេះ ជា​ច្រើន​ដង​រាប់​មិន​អស់ តែ​ថ្មី​ៗ​នេះ ខ្ញុំ​ក៏បា​ន​ចាប់ ​ផ្តើម​មាន​អារម្មណ៍​រំខា​ន​ចំពោះ​ការ​ឆ្លើយ​តប​ដូច​នេះ។ ព្រោះ​យើ​ង​ប្រហែល​ជាមិ​ន​ដឹង​ទេ​ថា ពេល​យើង​ប្រើពា​ក្យ ល្អ គឺ​យើង​កំពុង​និយាយ​អំពី​អ្វី​​មួយ​យ៉ាង​ជាក់​លាក់។ មាន​ពេល​មួយ ព្រះ​យេស៊ូវ​បាន​ជួប​បុរស​អ្នក​មាន​ម្នាក់ ដែល​បាន​ហៅទ្រ​ង់ថា​ “លោក​គ្រូ​ល្អ”​(ម៉ាថាយ ១៩:១៦)។ បុរស​វ័យ​ក្មេង​ម្នាក់​នេះ​បាន​និយាយ​ត្រូវ ព្រោះ​ព្រះ​យេស៊ូវ​ទ្រង់​ល្អ(​ឥត​ខ្ចោះទាំ​ងស្រុ​ង) ហើយ​ទ្រង់​ក៏​ជា​គ្រូមែន​។ មាន​តែ​ទ្រង់​ទេ​ដែល​សម​នឹង​ឲ្យ​គេ​ហៅដូ​ច​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ព្រះ​អម្ចាស់​បាន​ឲ្យ​គាត់​ពិចារណា​ អំពី​អត្ថន័យ​នៃ​ការ​ប្រើ​ពាក្យ ល្អ​ ។ ហេតុ​នេះ​ហើយ​បាន​ជា​“ទ្រង់​មាន​បន្ទូល​ទៅគា​ត់​ថា ‘ហេតុ​​អ្វី​បាន​ជា​អ្នក​ហៅ​ខ្ញុំ​ថា​ជា​ល្អ​ដូច្នេះ មាន​តែ​១​ទេ​ដែល​ល្អ គឺ​ជា​ព្រះ តែ​បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត ចូរ​កាន់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​ចុះ’”(ខ.១៧)។ ព្រះ​យេស៊ូវ​ចង់​ឲ្យ​បុរស​នោះ​ដឹង​ថា គាត់​ចាំបា​ច់​ត្រូ​វ​មាន​ភាព​ប្រាកដ​ប្រជា នៅ​ក្នុង​ការ​ហៅ​ទ្រង់​យ៉ាង​ដូច​នេះ។ គេ​អា​ចហៅ​ព្រះ​យេស៊ូវ​ថា “ល្អ” ព្រោះទ្រ​ង់​ជា​ព្រះ។ លើក​ក្រោយ ពេល​នរណា​ម្នាក់​សួរ​អ្ន​ក​ថា “សុខ​សប្បាយ​ទេ?” នោះ​​ជាកា​រ​ប្រសើរ​ណាស់ ដែល​អ្នក​អាច​ឆ្លើយ​ថា “ខ្ញុំ​សុខ​សប្បាយ​ជា​ទេ”។ តែ​សូម​ចាំថា​…

Read article