July 12, 2014

You are here:
ភាពមិនអាចមើលឃើញ ដ៏អាថ៌កំបាំង

នៅ​ទូ​ទាំង​សហ​រដ្ឋ​អាមេរិក និង​​​ពិភព​លោកទាំង​មូល ​ជា​ញឹក​ញាប់ យើង​ជួប​ប្រទះ​ផល​ប៉ះ​ពាល់​នៃ​​គ្រោះ​មហន្ត​រាយ ដែល​គ្មាន​នរណា​អាច​មើល​ឃើញ។ ឧទា​ហរណ៍ ក្នុង​ឆ្នាំ២​០១១ នៅ​សហ​រដ្ឋ​អាមេរិក មាន​ទីក្រុង​មួយ​ចំនួន បាន​ទ​ទួល​រង​ការ​បំផ្លាញ​ពី​ខ្យល់​កួច​យក្ស​ថូនេដូ ដែល​បាន​បក់​គួច​បំផ្លាញលំ​​នៅ​ដ្ឋាន និង​ទី​ប្រជុំ​ជន​ អស់​ជា​ច្រើន​កន្លែង​។ ហើយ​ក្នុង​​​រដូវ​ខ្យល់​ព្យុះ​កំបុត​ត្បូង​ម្តង​ៗ យើង​មាន​ការ​រន្ធត់​ចិត្ត ចំពោះ​ខ្យល់​ដែល​បក់​បោក​ក្នុង​ល្បឿន​ជាង ១៦០​គីឡូម៉ែ​ត្រ ក្នុង​មួយ​ម៉ោង ដែល​បាន​គំរា​ម​បំផ្លាញ​អ្វី​ៗ​ដែល​យើង​បាន​កសាង​មក​នោះ។ ទាំង​អស់​នេះ​គឺ​បាន​បង្ករ​ឡើង​ ដោយ​អំណាច​ដែលយើង​មិន​អាច​មើល​ឃើញ។ ជា​ការ​ពិត​ណាស់ យើង​អាច​មើល​ឃើញ​ស្លឹក​ឈើ​បក់ ឬ​កំទេច​កំទី​ប៉ើង ដោយ​សារ​ខ្យល់​​បក់ តែ​យើង​មិន​អាច​មើល​ឃើញ​ខ្យល់​បាន​ឡើយ។ ការ​នេះ​កើត​ឡើង​តាម​របៀប​ដ៏អាថ៌​កំបាំង​​​ដែល​យើង​មើល​មិន​ឃើញ។ តាម​ន័យ​ធៀប យើង​ក៏​មិន​អាច​មើល​ឃើញ​ព្រះ​វិញ្ញាណ​ប​រិសុទ្ធ​បាន​ដែរ។ តាម​បទ​គម្ពី​រ​កិច្ច​ការ​ជំពូក​២ ពេល​អ្នក​ជឿ​ព្រះ​បាន​ពិសោធន៍​នឹង​ការ​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នៅ​ថ្ងៃ​បុណ្យ​ទី​៥០ “ស្រាប់​​តែ​​មាន​ឮ​សូរ​ពី​លើ​មេឃ ដូច​ជា​ខ្យល់​បក់​គំហុក​យ៉ាង​ខ្លាំង មក​ពេញ​ក្នុង​ផ្ទះ​ដែល​គេ​អង្គុយ​នៅ”(កិច្ចការ ២:២)។ ខ្យល់​ដែល​បក់​មក​នោះ បាន​បង្ហាញ​ឲ្យ​គ្រីស្ទ​បរិស័ទ​សម័យ​ដើម​ទាំង​នោះ​​បាន​ដឹង​ អំពី​ការ​យាង​មក​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ចូល​សណ្ឋិត​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ ដើម្បី​ធ្វើ​កិច្ច​ការ​របស់​ទ្រង់។ ហើ​យ​សព្វ​ថ្ងៃ​នេះ ទ្រង់​ក៏​នៅ​តែ​ធ្វើ​ការ​នេះ នៅ​ក្នុង​ជីវិត​យើង​ផង​ដែរ! បើ​អ្នក​ជា​អ្ន​កដើរ​តាម​ព្រះ​គ្រីស្ទ នោះ​ចូរ​ត្រេក​អរ​ចុះ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​បង្កើ​ត​ផល​ផ្លែ ក្នុង​ជីវិ​ត​អ្នក(កាឡាទី ៥:២២-២៣) បង្រួប​បង្រួម​អ្នក​ជឿ​ព្រះ ក្នុង​រូប​កាយ​តែ​មួយ​នៃ​ព្រះ​គ្រីស្ទ(១កូរិនថូស ១២:១៣) ហើយ​ទ្រង់​ជួយ​ឲ្យ​អ្នក​បាន​ដឹង​ច្បាស់ អំពី​ព្រះ​វត្ត​មាន​នៃ​ព្រះ(១យ៉ូហាន ៣:២៤)។…

Read article